ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Ford គ្រោងវិនិយោគលុយ ៣០ពាន់លានដុល្លារលើរថយន្តអគ្គិសនី ដើម្បីជួយសម្រេចគោលដៅរបស់លោក Joe Biden

Ford គ្រោងវិនិយោគលុយ ៣០ពាន់លានដុល្លារលើរថយន្តអគ្គិសនី ដើម្បីជួយសម្រេចគោលដៅរបស់លោក Joe Biden

នៅខែឧសភាកន្លងទៅ ក្រុមហ៊ុន Ford បានប្រកាសថាខ្លួននឹងបង្កើនការវិនិយោគលើគម្រោង រថយន្តអគ្គិសនី រួមទាំងការអភិវឌ្ឍន៍ថាមពលអាគុយ នូវចំនួនទឹកប្រាក់ ៣០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ឥឡូវនេះ Lisa Drake នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford អាមេរិកខាងជើងនិយាយថា ក្រុមហ៊ុនរំពឹងថានឹងចំណាយប្រាក់ច្រើនលើយានយន្តដើរដោយថាមពលអគ្គិសនីច្រើនជាងរថយន្តប្រេងឥន្ធនះនៅត្រឹមឆ្នាំ ២០២៣ ។

យោងតាមការចុះផ្សាយរបស់ The Detroit News បានបង្ហាញថា៖ លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បាននិយាយថាក្រុមហ៊ុនរបស់ខ្លួនទទួលបាននូវការកក់រថយន្តភីកអាប់អគ្គិសនី Ford Lightning ចំនួនលើសពី ១២ម៉ឺនគ្រឿង ហើយបានបង្ហាញថា ៧៥ ភាគរយនៃអតិថិជនទាំងនោះគឺជាអតិថិជនមកពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Drake ក៏បានបន្ថែមថា ក្រុមហ៊ុន Ford នឹងចូលរួមក្នុងការសម្រេចគោលដៅរបស់ប្រធានាធិបតីលោក Joe Biden ក្នុងការជំរុញឱ្យការលក់រថយន្តថ្មីពី ៤០ ទៅ ៥០ ភាគរយជារថយន្តប្រើអគ្គិសនីនៅឆ្នាំត្រឹមឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម