Ford នឹងបញ្ឈប់ការផលិត ឡានវ៉ែនធុនតូចមួយនេះ នៅវៀតណាម

190

ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក Ford នឹងឈប់តម្លើងរថយន្តវ៉ែនទេសចរណ៍ធុនតូចរបស់ខ្លួន ម៉ូដែល Tourneo នៅក្នុងប្រទេសវៀតណាម ចាប់ពីខែមិថុនាខាងមុខនេះតទៅ ដោយសារតម្រូវការសម្រាប់វាបានធ្លាក់ចុះ ស្របពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនខាងលើបាននិយាយថា ការកើនឡើងថ្លៃដើមផលិតកម្ម និងតម្រូវការទាបនៅក្នុងផ្នែកដឹកជញ្ជូនទេសចរណ៍ គឺជាហេតុផលចម្បងសម្រាប់ការបញ្ចប់ផលិតកម្មនៃរថយន្ត Ford Tourneo នេះ។

ពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Ford Tourneo បានលក់ដាច់ត្រឹមតែ ៤៤ គ្រឿងប៉ុណ្ណោះ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ ខណៈគូប្រជែង ដូចជា Kia លក់ដាច់ម៉ូដែល Sedona ដល់ទៅ ៣៩៤ គ្រឿងឯណោះ។

ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០២១ នេះ ក្រុមហ៊ុន Ford លក់រថយន្តបានជិត ៨ ៥០០ គ្រឿងនៅប្រទេសវៀតណាមកើនឡើង ៨៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ឈរនៅលំដាប់ទី ៥ ពីក្រោយក្រុមហ៊ុន Thaco, Toyota, Mitsubishi និង Honda៕

Sponsored