Ford គ្រោងវិនិយោគលុយ ៣០ពាន់លានដុល្លារលើរថយន្តអគ្គិសនី ដើម្បីជួយសម្រេចគោលដៅរបស់លោក Joe Biden

នៅខែឧសភាកន្លងទៅ ក្រុមហ៊ុន Ford បានប្រកាសថាខ្លួននឹងបង្កើនការវិនិយោគលើគម្រោង រថយន្តអគ្គិសនី រួមទាំងការអភិវឌ្ឍន៍ថាមពលអាគុយ នូវចំនួនទឹកប្រាក់ ៣០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ឥឡូវនេះ Lisa Drake នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford អាមេរិកខាងជើងនិយាយថា ក្រុមហ៊ុនរំពឹងថានឹងចំណាយប្រាក់ច្រើនលើយានយន្តដើរដោយថាមពលអគ្គិសនីច្រើនជាងរថយន្តប្រេងឥន្ធនះនៅត្រឹមឆ្នាំ ២០២៣ ។

យោងតាមការចុះផ្សាយរបស់ The Detroit News បានបង្ហាញថា៖ លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បាននិយាយថាក្រុមហ៊ុនរបស់ខ្លួនទទួលបាននូវការកក់រថយន្តភីកអាប់អគ្គិសនី Ford Lightning ចំនួនលើសពី ១២ម៉ឺនគ្រឿង ហើយបានបង្ហាញថា ៧៥ ភាគរយនៃអតិថិជនទាំងនោះគឺជាអតិថិជនមកពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Drake ក៏បានបន្ថែមថា ក្រុមហ៊ុន Ford នឹងចូលរួមក្នុងការសម្រេចគោលដៅរបស់ប្រធានាធិបតីលោក Joe Biden ក្នុងការជំរុញឱ្យការលក់រថយន្តថ្មីពី ៤០ ទៅ ៥០ ភាគរយជារថយន្តប្រើអគ្គិសនីនៅឆ្នាំត្រឹមឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម