Ford Everest BaseCamp ឆ្នាំ២០២១ ត្រៀមខ្លួនជាស្រេច សម្រាប់ដំណើរកម្សាន្តគ្រប់ទិសទី

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Everest ប្រភេទ BaseCamp ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយផលិតមានចំនួនកំណត់ ត្រឹមតែ ៤៥០គ្រឿងប៉ុណ្ណោះ។

រថយន្ត Everest BaseCamp ថ្មីនេះត្រូវបានផលិតផ្អែកតាមម៉ូដែល Trend 3.2L 4×4 និង Turbo 2.0L Bi-Turbo ដោយមានតម្លៃចាប់ពីខ្ទង់ ៤៧ ៣៥០ដុល្លារ ដល់ ៤៨ ៤៤០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BaseCamp មានការតុបតែងខុសពី Everest ធម្មតាដូចជា បន្ថែមរបាំងការពារផ្នែកខាងមុខ ជាមួយរបាភ្លើង LED, ហឺយខ្យល់, រឺហ្គែរលើដំបូល, ប៉ាណាមុខពណ៌ប្រផេះ ព្រមទាំង បន្ទះការពារបាតមុខ និងក្រោយ ជាដើម។

រថយន្ត SUV ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរកម្សាន្តគ្រប់ទិសទីនេះ អាចអូសសណ្តោងបានទម្ងន់ ៣ ០០០គីឡូក្រាម សម្រាប់ប្រភេទម៉ាស៊ីន ៣,២លីត្រ និង ៣ ១០០គីឡូក្រាម សម្រាប់ប្រភេទម៉ាស៊ីន ២,០លីត្រ Bi-Turbo៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម