ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រេចការលក់រថយន្តចំនួន ២,១ លានគ្រឿង ក្នុងឆ្នាំ២០២៤ Geely Group ដាក់គោលដៅថ្មី ២,៧ លាន ក្នុងឆ្នាំ២០២៥ នេះ

ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Geely Group បានលក់រថយន្តសរុប ២ ១៧៦ ៥៦៧ គ្រឿង កើនឡើង​ ៣២ភាគរយ លើសពីគោលដៅលក់ដើមដែលកំណត់ត្រឹមចំនួន ២ លានគ្រឿង ប៉ុណ្ណោះ។ ក្នុងនោះ នៅក្នុងឆ្នាំ២០២៤ ការលក់រថយន្តអគ្គិសនី (NEV) មានចំនួនសរុប ៨៨៨ ២៣៥ គ្រឿង កើនឡើង ៩២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ នៅក្នុងខែធ្នូ ក្រុមហ៊ុនបានលក់បានចំនួន ២១០ ០៥៥ គ្រឿង កើនឡើង​ ៤៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Geely បានកំណត់គោលដៅលក់ចំនួន ២,៧១ លានគ្រឿង សម្រាប់ឆ្នាំ២០២៥ ដែលក្នុងនោះរួមមានរថយន្ត NEV ចំនួន ១,៥ លានគ្រឿង ដោយសង្ឃឹមថា NEV នឹងរួមចំណែក ៥៥ភាគរយ នៃការលក់សរុប។

គួរឲដឹងថា ក្រុមហ៊ុន Geely នឹងបញ្ជេញម៉ូដែលរថយន្ត SUV ថ្មីចំនួន ២ម៉ូដែល និង Sedan ចំនួន ៣ម៉ូដែល នៅឆ្នាំ២០២៥ នេះ ជាមួយបច្ចេកវិទ្យាម៉ាសុីនកូនកាត់ថ្មី។ លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងបើកហាងលក់ចំនួន ១ ១០០ទីតាំង នៅទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២៥ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរថយន្តនៅសហរដ្ឋអាមេរិកនឹងកើនឡើងខ្ពស់ ដោយសារពន្ធបន្ថែមទៅលើប្រទេសទាំង ២ នេះ

[បរទេស] ការដាក់ពន្ធនាំចូលបន្ថែម ២៥% ដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ស្នើឲ្យអនុវត្តចំពោះរថយន្តដែលផលិតនៅប្រទេសម៉ិកស៊ិក និងកាណាដា អាចនឹងធ្វើឲ្យប៉ៈពាល់ដល់ការជំរុញតម្លៃរថយន្តដែលលក់នៅទីផ្សារសហរដ្ឋអាមេរិកមានការកើនឡើង ។

ជាមួយគ្នានេះ បើយោងតាមការវិភាគដោយគេហទំព័រ Wolfe Research បានរកឃើញថាតម្លៃលក់ជាមធ្យមនៃរថយន្តនៅសហរដ្ឋអាមេរិកអាចកើនឡើង ៣ ០០០ ដុល្លារនៅពេលដែលពន្ធចូលជាធរមាន។  មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យរបស់គេហទំព័រ Edmunds បង្ហាញថាបច្ចេប្បន្ននេះ ប្រហែលមួយភាគបីនៃរថយន្តដែលលក់ក្នុងតម្លៃក្រោម ៣០ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក គឺត្រូវបានផលិតនៅក្នុងប្រទេសម៉ិកស៊ិក។

គួរឲ្យដឹងថា តម្លៃប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករនៅក្នុងរោចងក្រផលិតរថយន្តប្រទេសម៉ិកស៊ិកគឺប្រហែល ៣,៥ ដុល្លារ ដល់ ៤,៣ ដុល្លារ ក្នុងមួយម៉ោង ទាបជាងមធ្យមភាគនៅសហរដ្ឋអាមេរិកមានតម្លៃ ៣៣ ដុល្លារក្នុងមួយម៉ោង ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តរក្សាតម្លៃទាបនិងមានប្រាក់ចំណេញតិចតួច ប៉ុន្តែយុទ្ធសាស្រ្តនេះអាចត្រូវបានបំផ្លាញប្រសិនបើរដ្ឋបាល Trump ថ្មីដាក់ពន្ធដែលបានរៀបរាប់ខាងលើ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កើនឡើង ៩% នៅក្នុងប្រទេសចិន ប៉ុន្តែការលក់នៅទូទាំងពិភពលោករបស់ Tesla ធ្លាក់ចុះជាលើកដំបូង

ក្រុមហ៊ុន Tesla បានប្រកាសថា ពួកគេបានលក់រថយន្តអគ្គិសនី (EV) ចំនួនប្រមាណ ៨៣ ០០០ គ្រឿង នៅក្នុងប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០២៤ កើនឡើង ១៨,៩ភាគរយ បើប្រៀបធៀបនឹងខែវិច្ឆិកា ក្លាយជាខែដែលលក់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ចំពោះការលក់រថយន្តសរុបនៅក្នុងឆ្នាំ២០២៤ ក្នុងប្រទេសចិនមានចំនួនសរុប ៦៥៧ ០០០ គ្រឿង កើនឡើង ៨,៨ភាគរយ បំបែកកំណត់ត្រាចាស់បើប្រៀបធៀបនឹងចំនួនលក់ ៦០៤ ០០០ គ្រឿង នៅក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះ ការនាំចេញរថយន្ត EV របស់ Tesla ពីប្រទេសចិនក្នុងឆ្នាំ២០២៤ មានចំនួន ២៥៩ ៤៨៥ គ្រឿង ធ្លាក់ចុះ ២៤,៦ភាគរយ បើប្រៀបធៀបនឹងចំនួន ៣៤៤ ០៧៨ គ្រឿង ក្នុងឆ្នាំ២០២៣។

គួរឲដឹងថា នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានចែកចាយរថយន្ត EV ចំនួន ១​ ៧៨៩ ២២៦ គ្រឿង នៅទូទាំងពិភពលោក ធ្លាក់ចុះ ១,១ភាគរយ ពីឆ្នាំ២០២៣ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM បញ្ជេញ Big Dog ជំនាន់ទី២ នៅក្នុងទីផ្សារចិន អាចបើកបាន ១២៦គ.ម ដោយប្រើអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់រថយន្តមុខមាត់ថ្មី Haval H7 ឫ Big Dog ជំនាន់ទី២ ជារថយន្តប្រភេទ SUV ៥កៅអី នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ ហើយគ្រោងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ក្នុងនោះ រថយន្តថ្មីនេះ ត្រូវបានប្រកាសដោយ MIIT របស់ចិនក្នុងខែតុលា ឆ្នាំ២០២៤ ជាម៉ូដែលដែលបានកែប្រែរបស់ Haval Xiaolong Max ដំណើរការដោយម៉ាស៊ីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយអាគុយទំហំ ២៧,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៦ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៩៥ ម.ម កម្ពស់ ១ ៧២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ បំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រចនាអូសកាត់ពីម្ខាងទៅម្ខាង ជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាល និងថាសកង់ស្ព័រជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះ !! មកស្វែងយល់អំពីឡានម៉ូដែល Die-cast ពីហាង RC Cambodia

ប្រសិនជា​អ្នក​ទាំងអស់គ្នាជាចូលចិត្តឡាន ប្រាកដណាស់ អ្នកក៏នឹងចូលចិត្តប្រភេទឡានម៉ូដែល ( Die-cast ) ដូចគ្នាដែរ ។ ពិតណាស់ !! មនុស្សជាច្រើនចូលចិត្តវា ហើយអ្នកដែលជា Collector ភាគច្រើនជាបុរសៗ ។ មនុស្សជាច្រើន Collect ឡានម៉ូដែលទុក សម្រាប់ហេតុផលផ្សេងៗគ្នា ដែលជារឿយៗទាក់ទងជាមួយចំណង់ចំនូលចិត្តលើរថយន្ត , ប្រវត្តិរបស់រថយន្ត , ការតាំងបង្ហាញរថយន្តក្នុងបន្ទុប់ , ការបន្ធូរបន្ថយភាពតានតឹង និងការបន្ធូរអារម្មណ៍។ បន្ថែមពីនេះ ការទិញ Diecast ទុកប្រៀបដូចជាការវិនិយោគមួយ , ការទិញឡានម៉ូដែលដែលកម្រ ឬជាឡានដែលផលិតមានកំណត់ , វានឹងមានតម្លៃកាន់តែកើនឡើងប្រសិនវាទុកក្នុងរយះយូរ នេះជាមូលហេតុមួយដែល Collector ភាគច្រើនតែងតែចង់បាន diecast ដែល Limited ។

ចំពោះអត្ថបទថ្ងែនេះផងដែរ យើងនឹងធ្វើការណែនាំប្រិយមិត្តអោយស្វែងយល់បន្ថែមអំពី Diecast , ខ្នាតរបស់វា នឹងបង្ហាញពីទីតាំងហាងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ដែលប្រមូលផ្តុំទៅដោយ Diecast ច្រើនម៉ូដែល ចាំតាំងពីម៉ូតឡានស៊េរីចាស់ រហូតឡានថ្មីៗ ។

អំពី Die-cast

ជាដំបូងយើងមកស្វែងយល់ពី ឡានម៉ូដែល ឬភាសាអង្គគ្លេសហៅថា Diecast ។ ពាក្យថា Diecast ឬ Die-cast សំដៅទៅលើកូនឡានម៉ូដែលមានទំហំតូចៗ ដោយបង្រួមពីទំហំធំជាក់ស្តែង​ មកក្នុងទំហំមួយតូច ដែរនៅតែរក្សាជាមួយរូបរាងស្រដៀងទៅនឹងរបស់ពិតអញ្ចឹង !! ដែល Diecast ទាំងនោះភាគច្រើនមានដូចជា រថយន្ត ឡានដឹក ម៉ូតូ នឹងយន្តហោះជាដើម ។ បន្ថែមពីនេះ Diecast ដំណើរការផលិត ដោយរំលាយដែកចាក់បញ្ចូលគ្នាទៅក្នុងពុម្ព ។​ ជាពុម្ពដែលគេបង្កើតឡើងដោយរចនា ជាពិសេសទៅតាមគម្ររថយន្ត ឬម៉ូតផ្សេងៗដែលគេចង់បាន និងអាចបោះពុម្ពរថយន្តជាច្រើនដូចៗគ្នាបានច្រើនដងទៀត ។

ប្រភេទឡាន ម៉ូដែលទាំងនេះ មានច្រើនទំហំមែនទែន ដូចជា ខ្នាត 1/18 , 1/24 , 1/48 នឹង 1/64 ។ ដោយសារតែមានជម្រើសច្រើនបែបនេះ វាអនុញ្ញាតឱ្យអ្នក Collector គ្រប់វ័យអាចជ្រើសរើសខ្នាតពួកគេចូលចិត្ត នឹងទៅតាមតម្រូវការ ។ បច្ចុប្បន្ននេះ ខ្នាតឡានម៉ូដែលដែលគេនិយម Collect ជាងគេនោះ គឺ ខ្នាត 1/64 ឬ Scale 1/64 ។

  • ខ្នាត 1/64 ជាទំហំមួយដែលគេនិយមជាងគេជាពេលបច្ចុប្បន្ន

វាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ លើតម្លៃសមរម្យ ទំហំតូចរបស់វា ទើបធ្វើឱ្យអ្នក Collector ទាំងអស់ចូលចិត្តរក្សាឡានខ្នាតប្រភេទមួយនេះ ម្យ៉ាងទៀតវាមានទំហំតូចគ្រប់គ្រាន់ ដែលអាចអោយយើងរក្សាទុកបានចំនួនច្រើន ដោយមិនត្រូវការកន្លែងធំសម្រាប់ទុកវា ។

  • ខ្នាតដែលពេញនិយមបន្ទាប់នោះ គឺខ្នាត 1/18

ខ្នាត 1/18 ខ្នាតឡានម៉ូដេលនេះ គឺជាខ្នាតដែលមានតម្លៃខ្ពស់ជាងគេ នឹងមានតម្លៃកាន់តែខ្ពស់ប្រសិនផលិតមកមានចំនួនកំណត់កាន់តែតិច ។ ខ្នាតនេះវាមានទំហំធំល្មម

ផ្តល់អោយមើលឃើញនូវលំអិតខ្ពស់ និងដូចបេះបិទ បើប្រៀបទៅនឹងរថយន្តជាក់ស្តែង ដែលមានខ្នាត 1/1 ។ ខ្នាតម៉ូដែលឡាន 1/18 ភាគច្រើនមានតម្លៃថ្លៃជាង ខ្នាតម៉ូដែល 1/64 នឹងមានចំនួនផលិតតិចជាងផងដែរ ។

ខ្នាតឡានម៉ូដែលដែលល្អ វាអាស្រ័យទៅលើ ចំណងចំណូលចិត្ត នឹងថវិកាផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកកំពុងស្វែងរកខ្នាតម៉ូដែលដែលមានទំហធំនឹងមានភាពលំអិតខ្ពស់ ខ្នាតម៉ូដេលឡាន 1/18 គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ប្រសិនបើអ្នកស្វែងរកខ្នាតម៉ូដែលដែលមានតម្លៃសមរម្យ នឹងមានជម្រើសច្រើន ខ្នាត 1/64 គឺជាជម្រើសដ៏ល្អបំផុត ។

អំពីហាង RC Cambodia 

ក្នុងស្រុកយើងក៏មានការនិយាមចូលចិត្ត Collect ប្រភេទឡាន Diecast ដែលនៅពេលនេះ ។ ថ្ងៃនេះ យើងសូមណែនាំហាងលក់ Diecast មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ដែលសម្បូរទៅដោយឡានកម្រៗ នឹងមានគុណភាពខ្ពស់ ។ ប្រិយមិត្តអាចមកហាង RC Cambodia ជាហាងដែលមានលក់ Diecast Model នឹង Remote Control Car ។ យើងក៏អាចមកទស្សនានៅហាងដោយផ្ទាល់ក៏បាន​ ឬធ្វើការបញ្ជារទិញតាមរយះ Online ក៏បាន​ ។ នៅក្នុងនោះមានប្រ៊េនរថយន្ត diecast ល្បីៗជាច្រើន មានដូចជា Timemicro , Mini Station , MiniGT , POP Race , GCD Model , Tomica , Hot Wheel នឹងប្រ៊េនជាច្រើនផ្សេងទៀត ។ បន្ថែមពីនេះក៏មានច្រើនខ្នាត សម្រាប់ប្រិយមិត្តអាចរើសបានតាមចំណូលចិត្តផង ។

ទីតាំងហាង

ហាង​ RC Cambodia មានទីតាំងនៅទីក្រុងភ្នំពេញ ខណ្ឌឬស្សីកែវ ច្រាំងចំរេះទី ២ ក្នុងបុរីវិ​មានភ្នំពេញ ផ្លូវលេខ​ 777 ផ្ទះលេខ​ 164D ។ ឬអ្នកទាំងអស់គ្នាអាចទាំងអស់គ្នាអាចទិញទំិញតាមរយះ​ Website https://www.rccambodia.com/

ខាងក្រោមនេះជាបណ្តាញសង្គមរបស់ហាង RC Cambodia

https://www.facebook.com/rccambodiaofficial

https://www.youtube.com/@RCCAMBODIA

https://www.instagram.com/rccambodia

https://www.tiktok.com/@rcbodia

https://t.me/cambodiarc

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! Lexus LX700h ប្រើ Hybrid ជំនាន់ថ្មី បញ្ចេញតម្លៃលក់ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្ត Lexus LX 700h ជំនាន់ទី ៤ ប្រភេទ SUV ខ្នាតធំ ប្រើប្រាស់ថាមពលកូនកាត់ Hybrid ដែលមានតម្លៃលក់ចាប់ពី ១១៥ ៣៥០ ដុល្លារ ដល់ ១៤១ ៣៥០ ដុល្លារ គ្រោងនឹងដាកចេញលក់នៅក្នុងឆ្នាំ ២០២៥ ។

Lexus LX 700h ថ្មីនេះ ដំណើរការដោយថាមពល parallel Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៤ លីត្រ V6 ជំនួយ​ពីTwin-turbo និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៥៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងមានកម្រិតស៊ីប្រេងខ្ទង់ ១១ លីត្រ/១០០ គីឡូម៉ែត្រ ។

ដើម្បី​ប្រាកដ​ថា LX នៅតែជារថយន្តផ្តោតទៅលើការបើកបរ Off-road ​ក្នុងនោះ Lexus បាន​បង្កើត​រចនាសម្ព័ន្ធ​មិន​ជ្រាប​ទឹក​ដើម្បី​ការពារ​ថ្មអាគុយ ក៏ដូចជាប្រព័ន្ធអគ្គិសនី ផ្តល់នៅសមត្ថិភាពបើកបរក្នុងជម្រៅទឹក ៧០០ ម.ម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ-ក្រោយជាស្តង់ដារ រួមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ស្រោបដោយសំបកកង់ទំហំ ៣៣អ៉ីញ ប្រភេទ off-road lអាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញថ្មី ក៏ដូចជាកៅអីខាងមុខឌីស្សាញថ្មី កន្លែកងសាកថ្មឥតប្រើខ្សែ ព្រមទាំងប្រអប់លេខថ្មីប្រភេទ Electro-Shiftmatic system ជាលើកដំបូងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Dolphin ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម និងជិះបានចំងាយឆ្ងាយជាងមុន

[បរទេស] យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានដាក់បង្ហាញចេញនៅរូបភាពរបស់រថយន្តអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី មុនពេលក្រុមហ៊ុន BYD ប្រកាសដាក់បង្ហាញជាផ្លូវការ ។

BYD Dolphin ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ផ្តល់នៅជម្រើសម៉ូទ័រអគ្គិសនីចំនួន ៣ ប្រភេទ អាចផលិតកម្លាំងបានពី ៩៥ សេះ ដល់ ២០៣ សេះ រួមទាំងជម្រើសអាគុយទំហំធំជាងមុនពោលគឺទំហំ ៤៥,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ និងអាគុយទំហំ ៦០,៤៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

សម្រាប់ផ្នែកខាងក្រៅ ត្រូវបានផ្លាស់ប្តូរឌីស្សាញថ្មីទៅលើ ចង្កៀង និងកាងរន្ធខ្យល់ផ្នែកខាងមុខ ក៏ដូចជាប្រើប្រាស់នៅដៃទ្វាប្រភេទ flush-door រួមទាំងឡូហ្គោ BYD នៅចំកណ្តាលចង្កៀងផ្នែកខាងក្រោយ ខណៈផ្នែកខាងក្នុង មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ មានទំហំធំជាងមុន ដោយមានប្រវែងតួខ្លួនសរុប ៤ ២៨០ ម.ម ទទឹង ១ ៧៧០ ម.ម កំពស់ ១ ៥៧០ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ប្រព័ន្ធជំនួយការអ្នកបើករ intelligent assistance system ក៏បានធ្វើការអាប់ដេតទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ប្រទេសចិន កំពុងធ្វើស៊ីរថយន្តរបស់ប្រទេសអាល្លឺម៉ង់ នៅទីផ្សារមួយនេះ

[បរទេស] ដោយសារកត្តា​តម្លៃ​លក់ទាប រួមទាំងបច្ចេកវិទ្យាទំនើបៗ បានធ្វើឲ្យរថយន្តរបស់ប្រទេសចិនទទួលបាន​ប្រជាប្រិយភាពយ៉ាងខ្លាំងនៅទីផ្សារ​​ប្រទេស​ម៉ិ​ក​ស៊ិ​កជាងរថយន្តរបស់ប្រទេសអាល្លឺម៉ង់ ។

ក្នុងនោះ បើយោងតាមសមាគមអ្នកចែកចាយរថយន្តម៉ិកស៊ិក (AMDA) បានឲ្យដឹងថា ការលក់រថយន្តរបស់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ៨,១% គីតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈ រថយន្តរបស់ប្រទេសចិនបានកើនឡើង ៨,៨% នៃការលក់ក្នុងអំឡុងពេលដូចគ្នានេះ។

គួរបញ្ជាក់ផងដែរថា តម្លៃលក់រថយន្តរបស់ប្រទេសចិននៅក្នុងទីផ្សារប្រទេសម៉ិកស៊ិកសម្រាប់រថយន្តអគ្គិសនីសុទ្ធ មានតម្លៃលក់ចាប់ពីខ្ទង់ ១៧ ០០០ ដុល្លារ ដល់ ៥០ ០០០ ដុល្លារសម្រាប់រថយន្តប្រណីត ដោយអាចផ្តល់ចំងាយនៃបើកបរបានឆ្ងាយ និងបច្ចេកវិទ្យាទំនើបស្រដៀងគ្នាទៅនឹងរថយន្តរបស់ប្រទេសអាល្លឺម៉ង់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ដាក់បង្ហាញ MX-5 35th Anniversary Edition នៅក្នុងប្រទេសជប៉ុន ផលិតតែ ១ ០០០ គ្រឿងប៉ុណ្ណោះ តម្លៃលក់ខ្ទង់ ២មុឺនដុល្លារជាង

ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Mazda MX-5 35th Anniversary Edition អបអរខួបលើកទី៣៥ របស់រថយន្តស្ព័រដ៏ល្បីឈ្មោះនេះ និងអបអរភាពល្បីល្បាញរបស់ MX-5 ដែលបានលក់ច្រើនជាង ១,២ លានគ្រឿងនៅលើសកលលោកចាប់តាំងពីឆ្នាំ ១៩៨៩ មក។

ក្នុងនោះ ម៉ូដែលនេះផលិតត្រឹមតែ ១ ០០០ គ្រឿងប៉ុណ្ណោះ ហើយនឹងដាក់លក់នៅប្រទេសជប៉ុនចាប់ពីខែកុម្ភៈ ដល់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៥។

MX-5 35th Anniversary Edition មានជម្រើសចំនួន២ គឺ Soft Top និង RF (Retractable Fastback)។ សម្រាប់ Soft Top ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងរមួល ១៥២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ មានតម្លៃលក់ខ្ទង់ ២៣ ៨៧៧ ដុល្លារ នៅក្នុងប្រទេសជប៉ុន។ ចំណែក RF វិញ ប្រើម៉ាស៊ីន ២,០ លីត្រ ផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ មានតម្លៃលក់ខ្ទង់ ២៧ ៧១៧ ដុល្លារ នៅក្នុងប្រទេសជប៉ុន។

សម្រាប់ការរចនាផ្នែកខាងក្រៅ ម៉ូដែលខួបនេះត្រូវបានរចនាឡើងជាមួយពណ៌ Artisan Red Premium Metallic ដែលផលិតដោយបច្ចេកទេសគូរគំនូរ Takuminuri និងបំពាក់ដោយថាសកង់អាលុយមីញ៉ូមទំហំ ១៧ អ៊ីញ មានឡូហ្គូលអក្សរ 35th Anniversary ។

ចំពោះផ្នែកខាងក្នុងវិញ ត្រូវបានរចនាផ្អែកលើ Roadster S Leather Package V Selection ដោយប្រើស្បែក Nappa និងបំពាក់ឡូហ្គូល Mazda MX-5 35th Anniversary Edition នៅលើក្បាលកៅអី និងកម្រាលជើងថ្មីមានឡូហ្គូល Mazda MX-5 35th Anniversary Edition ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co បញ្ជេញឡាន SUV PHEV ប្រណិតថ្មី បំពាក់អេក្រង់កម្រិត 6K ទំហំ ៣០ អ៊ីញ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lynk & Co 900 ប្រភេទ SUV PHEV ហើយគ្រោងចេញជាផ្លូវការនៅចុងខែមិនា ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SPA Evo platform មានប្រវែងតួខ្លួនសរុប ៥ ២៤០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៨១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១៦០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១  អាចផលិតកម្លាំងសរុបបាន ៧១២ សេះ
  • ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៧២៤ សេះ
  • ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៨៤៥ សេះ មាន Top speed ២០០ គ.ម/ម៉ោង អាចជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤វិនាទី។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាស្រដៀងនឹង Range Rover ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ២០ ដល់ ២២ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបានជម្រើសពណ៌ Polar Night Black, Cloudy Grey, Morning Dawn Blue, Dawn White និង Sunlight Silver ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៦៦ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អ៊ីញ មានកម្រិតបង្ហាញ 6K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 ចំនួន២ និងបំពាក់ដោយបន្ទះឈីប Nvidia Orin X ឬ Thor និង Lidar សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+