ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ចំនួនឡានដែលក្រុមហ៊ុនប្រមូលមកវិញព្រោះបញ្ហាក្នុងឆ្នាំ ២០២៤ មានដល់ទៅខ្ទង់ ២៦លានគ្រឿង

[បរទេស] នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានធ្វើការប្រកាសប្រមូលរថយន្តត្រលប់មកវិញសរុបដល់ទៅខ្ទង់ ២៦ លានគ្រឿងដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) ។ ខាងក្រោមនេះ ជាក្រុមហ៊ុនដែលប្រកាសប្រមូលរថយន្តមកវិញច្រើនជាងគេនៅឆ្នាំ ២០២៤ ៖

១០) Volkswagen/Audi ប្រមូលមកវិញចំនួន ១៨ លើក មានរថយន្ត ១ ០៨៨ ៤០៧ គ្រឿង

៩) Hyundai/Genesis ប្រមូលមកវិញចំនួន ២៥ លើក មានរថយន្ត ១ ១០៩ ៩៧៨ គ្រឿង

៨) Toyota/Lexus ប្រមូលមកវិញចំនួន ១៦ លើក មានរថយន្ត ១ ២២១ ៦៦៦ គ្រឿង

៧) Kia ប្រមូលមកវិញចំនួន ២០ លើក មានរថយន្ត ១ ២៣៤ ៦៦១ គ្រឿង

៦) BWM ប្រមូលមកវិញចំនួន ៣៦ លើក មានរថយន្ត ១ ៨៣២ ៩៦៨ គ្រឿង

៥) GM ប្រមូលមកវិញចំនួន ៣៣ លើក មានរថយន្ត ១ ៨៧២ ៥២១ គ្រឿង

៤) Honda/Acura ប្រមូលមកវិញចំនួន ១៨ លើក មានរថយន្ត ៣ ៧៩៤ ១១៣ គ្រឿង

៣) Ford ប្រមូលមកវិញចំនួន ៦៣ លើក មានរថយន្ត ៤ ៣៨២ ៦២៣ គ្រឿង

២) Stellantis ប្រមូលមកវិញចំនួន ៦៧ លើក មានរថយន្ត ៤ ៧២២ ៤៥២ គ្រឿង

១) Tesla ប្រមូលមកវិញចំនួន ១៥ លើក មានរថយន្ត ៥ ១៣៥ ៦៩៧ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែន Toyota ឬ Honda គឺ Volkswagen ជាក្រុមហ៊ុនបរទេស លក់រថយន្តអគ្គិសនី EV បានច្រើនជាងគេនៅប្រទេសចិន

[បរទេស] រថយន្តអគ្គិសនីសុទ្ធ Volkswagen ស្ថិតក្រោមត្រកូល ID របស់ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង Volkswagen លក់រថយន្តបានជាង ១៣០ ០០០ គ្រឿងក្នុងឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិន កើនឡើង ២៣,៨% បើធៀបនឹងឆ្នាំ ២០២៣ ។

ជាមួយគ្នានេះ ក្រុមហ៊ុន SAIC-Volkswagen លក់រថយន្តបានចំនួនសរុបជាង ១,២ លានគ្រឿងនៅឆ្នាំ ២០២៤ ដែលធ្វើឲ្យក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់មួយនេះ ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុន SAIC និង Volkswagen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ កាលពីខែវិច្ឆិកា ជាដៃគូសហការរហូតដល់ឆ្នាំ ២០៤០ ឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបង្ហាញរថយន្តថ្មីប្រភេទ Minivan យកលំនាំតាម Land Cruiser Series 300 នៅចុងសប្តាហ៍នេះ

[បរទេស] ក្រុមកែច្នៃរថយន្តរបស់ប្រទេសជប៉ុនមានឈ្មោះថា ESB Style បានធ្វើកែច្នៃទៅលើរថយន្ត Toyota Landc Roomy ដែលលំនាំតាមរថយន្ត Land Cruiser Series 300 គ្រោងនឹងដាក់បង្ហាញជាផ្លូវការនៅឯពិព័រណ៍ Tokyo Auto Salon 2025 នៅប្រទេសជប៉ុន។

រថយន្តប្រភេទ Minivan នេះ មានប្រវែងតួខ្លួនសរុប ៣ ៧២៥ ម.ម បំពាក់ដោយម៉ាស៊ីន ១,០ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៧ សេះ ប្រភេទបើកបរប៉ុង ២ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជើងក្រោម shock absorbers ថ្មី ផ្តល់នៅកំពស់ពីដីទៅបាតរថយន្ត ៣០ ម.ម ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានយកលំនាំតាមរថយន្ត Land Cruiser Series 300 រួមមាន ប៉ាណាមុខ កាងរន្ធខ្យល់ បន្ថែមពីនេះ ក៏បានប្រើប្រាស់នៅចង្កៀងមុខ-ក្រោយ LED និងកាង roof-rack លើដំបូលផងដែរ ។ ខណៈផ្នែកខាងក្នុង នៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា ឯពិព័រណ៍ Tokyo Auto Salon 2025 នៅប្រទេសជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Xpeng ថា ទីផ្សាររថយន្តអគ្គិសនី EV ដេញជើងគ្នាកាន់តែខ្លាំង ខណៈសង្គ្រាម​តម្លៃ​នឹង​ផ្ទុះឡើង​នៅឆ្នាំនេះ

[បរទេស] កាលពីពេលថ្មីៗនេះ ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng Motor បានបង្ហាញពីគោលដៅសំខាន់របស់ក្រុមហ៊ុន សម្រាប់នៅក្នុងឆ្នាំ ២០២៥ ដើម្បីប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV ដែលរំពឹងថាសង្គ្រាម​តម្លៃ​នឹង​ចាប់ផ្ទុះឡើង​ ។

គួរឲ្យដឹងថា ក្រុមហ៊ុន XPeng បច្ចុប្បន្នមានម៉ូដែលអគ្គិសនីសុទ្ធទាំងអស់ចំនួន ៧ម៉ូដែល រួមទាំង MONA M03 ថ្មីដែលបានដាក់បង្ហាញចេញនៅឆ្នាំ ២០២៤ ។ លើសពីនេះ ក្រុមហ៊ុនបានបង្កើតបណ្តាញសាកថ្ម EV និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្មសិទ្ធផ្ទាល់ខ្លួន ហើយក៏មានដៃគូអាជីវកម្មដែលការធ្វើដំណើរតាមអាកាស eVTOL រួមទាំងគំរូរថយន្តហោះទៀតផង។

ជាមួយគ្នានេះ សម្រាប់នៅឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួួនេះ សម្លឹងរកការបន្តបង្កើតនៅសន្ទុះដែលខ្លួនទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន XPeng Motor នៅតែមានកន្លែងសម្រាប់ការកែលម្អសម្រាប់ក្រុមហ៊ុនផលិតរថយន្តដើម្បីរក្សាការប្រកួតប្រជែង និងក្នុងវិធីជាច្រើនក្នុងការដឹកនាំឧស្សាហកម្មនៅក្នុងប្រទេសចិន បើយោងតាមស្ថាបនិកក្រុមហ៊ុនដោយផ្ទាល់ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុន XPeng Motors ក៏បានពង្រីកទផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកដូចជាតំបន់អឺរ៉ុបផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ធ្លាក់ចុះការលក់ជាលើកដំបូង ស្របពេលទីផ្សាររថយន្តអគ្គិសនី EV មានការប្រកួតប្រជែងកាន់តែខ្លាំង

[បរទេស] ការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី EV របស់សហរដ្ឋអាមេរិក លក់រថយន្តបានចំនួនតិចជាងមុន ដោយក្នុងឆ្នាំ ២០២៤ លក់បានចំនួន ១ ៧៨៩ ២២៦ គ្រឿង បើធៀបនឹងចំនួនសរុបនៅឆ្នាំ ២០២៣ ដែលលក់បានចំនួន ១ ៨០០ ០០០ លានគ្រឿង ។ លើសពីនេះ ការលក់សរុបនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ បានចំនួន ៤៩៥ ៥៧០ គ្រឿង ។

គួរឲ្យដឹងថា ចំនួនលក់សរុប ១ ៧៨៩ ២២៦ គ្រឿងនៅក្នុងឆ្នាំ ២០២៤ គឺបានពីការលក់របស់ Model Y និង Model 3 បានចំនួន ១ ៧០៤ ០៩៣ ខណៈម៉ូដែលផ្សេងៗទៀតដូចជា Model S, Model X និង Cybertruck បានចំនួន ៨៥ ១៣៣ គ្រឿងប៉ុណ្ណោះ ។

លើសពីនេះ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញពីសុទិដ្ឋិនិយមអំពីអនាគតរបស់ក្រុមហ៊ុន ដោយព្យាករណ៍ថានឹងមានការកើនឡើងជាង ២០% នៃការលក់សម្រាប់ឆ្នាំ ២០២៥ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr នឹងបញ្ជេញរថយន្ត PHEV ចំនួន ២ម៉ូឌែល នៅក្នុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោម Geely Group បានប្រកាសថា ពួកគេនឹងបញ្ចេញរថយន្តថ្មីចំនួន ២ម៉ូឌែល ដែលជារថយន្តប្រភេទ Plug-in Hybrid នៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីឆ្លើយតបទៅនឹងទិសដៅផ្សារថ្មីនៅក្នុងប្រទេសចិន។ ចំពោះការចេញលក់នឹងធ្វើឡើងនៅក្នុងត្រីមាសទី ៣ និងទី ៤ ។

ក្នុងនោះ រថយន្តថ្មីទាំង ២ម៉ូឌែល នេះ នឹងប្រើប្រាស់នូវប្រព័ន្ធ Super Hybrid ដែលត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពស៊ីប្រេង និងផ្តល់បទពិសោធន៍ដូចរថយន្តអគ្គិសនីសុទ្ធ។ លើសពីនេះ ក្រុមហ៊ុន Zeekr នឹងដាក់បង្ហាញចេញរថយន្តទាំង ២ម៉ូឌែល នេះ នៅក្នុង Shanghai Auto Show ក្នុងខែមេសា។

សម្រាប់គោលដៅរបស់ក្រុមហ៊ុន Zeekr សម្រាប់ឆ្នាំ២០២៥ គឺចែកចាយរថយន្ត ៣២០ ០០០ គ្រឿង ដែលតំណាងឱ្យការកើនឡើងប្រមាណ ១០០ ០០០ គ្រឿង ពីឆ្នាំ២០២៤។ គួរឲដឹងថា ទីផ្សារនៃការលក់រថយន្ត PHEV កំពុងតែមានការកើនឡើងដល់ ៨៦,៤ភាគរយ នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៤ (ចន្លោះខែមករា-វិច្ឆិកា) ដែលបង្ហាញពីការផ្លាស់ប្តូរចំណូលចិត្តរបស់អតិថិជន ទើបធ្វើឲក្រុមហ៊ុន Zeekr សម្រេចបញ្ជេញរថយន្ត PHEV ជាលើកដំបូងរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ប្រកាសចេញឡានអគ្គិសនីថ្មីនៅក្នុងប្រទេសឥណ្ឌា សាកម្តងរត់បានជិត ៥០០គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Hyundai Creta Electric ប្រភេទ Crossover ខ្នាតតូច សម្រាប់ប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីដ៏ទៃដូចជា Suzuki eVitara, Mahindra BE 6 និង Tata Curvv EV ហើយគ្រោងដាក់បង្ហាញជាផ្លូវការនៅក្នុងកម្មវិធី Bharat Mobility Show នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១៧ ខែមករា ខាងមុខនេះ ជាមួយតម្លៃលក់រំពឹងទុកចាប់ពី ២៥ ០០០ ដុល្លារ។

រថយន្តថ្មីនេះ ទទួលបានជម្រើសអាគុយចំនួន ២ រួមមានអាគុយទំហំ ៤២ និង ៥១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៩០ និង ៤៧៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៥៨នាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញ មានបំពាក់ប៉ាណាមុខបិតជិត និងមានឡូហ្គូល Hyundai នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងមានបំពាក់រន្ធសាកថ្មនៅចំផ្នែកខាងមុខតែម្តង។

ខណៈផ្នែកខាងក្នុង ទទួលបានចង្កូតថ្មី ប្រអប់លេខថ្មីរបស់ Ioniq 5 អេក្រង់ទំហំ ២០,៥ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ របៀបបើកបរចំនួន៣ រួមមាន Eco, Normal និង Sport និងឧបករណ៍ផ្ទេរថាមពល V2L ។ គួរបញ្ជាក់ថា ព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi ចាយពេល ៩ខែ លក់ឡានអគ្គិសនី EV ដំបូងរបស់ខ្លួនបានដល់ទៅ ១៣មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនស្មាតហ្វូន Xiaomi ទើបតែឈានជើងចូលក្នុងវិស័យយានយន្តថ្មីៗនេះប៉ុណ្ណោះ បានធ្វើការបង្ហាញពីទិន្ន័យនៃការលក់រថយន្តអគ្គិសនីសុទ្ធ SU7 ដំបូងរបស់ខ្លួន ដោយលក់បានចំនួនសរុប ១៣០ ០០០ គ្រឿង ក្នុងរយៈពេល ៩ ខែ ចាប់តាំងពីការដាក់ចេញលក់ជាផ្លូវការនៅចុងខែ ៣ ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ នៅក្នុងខែដំបូងនៃការចាប់ផ្តើមដាក់លក់ជាផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួនបានទទួលបានការបញ្ជាទិញដល់ទៅ ១០ ០០០ គ្រឿង និងក្នុងរយៈពេល ១៩៨ ថ្ងៃបន្ទាប់ ការលក់ Xiaomi SU7 លក់បានចំនួន ៩០ ០០០គ្រឿងបន្ថែម ។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ក្នុងរយៈពេល ៤៥ ថ្ងៃចុងក្រោយនៃឆ្នាំ ២០២៤ បានចំនួនដល់ទៅ ៣០ ០០០ គ្រឿងបន្ថែម ដែលធ្វើឲ្យ Xiaomi គ្រប់គោលដៅលក់របស់ខ្លួន ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ Xiaomi SU7 នៅទីផ្សារប្រទេសចិន មានតម្លៃលក់ចាប់ពី ២៩ ៦០០ ដុល្លារ ដល់ ៤១ ៥០០ ដុល្លារ ផ្តល់នៅជម្រើស ២ប្រភេទរួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៧៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦៦៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងសម្រាប់ម៉ូដែលស្តង់ដារ
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៩៥  សេះ និងអាគុយទំហំ ១០១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៨៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងសម្រាប់ម៉ូដែលស SU7 Max ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Ford F-Series ជាប់ឈ្មោះជាភីកអាប់លក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក ៤៣ឆ្នាំជាប់ៗគ្នា

[បរទេស] រថយន្ត Ford F-Series ត្រូវបានជាប់ឈ្មោះជារថយន្តប្រភេទភីកអាប់លក់ដាច់ជាងគេ America’s Best Selling 2024 ក្នុងរយៈពេល ៤៨ឆ្នាំ ចាប់តាំងពីការដាក់ជាលើកដំបូង នៅទីផ្សារសហរដ្ឋអាមេរិក ។

ជាមួយគ្នានេះ ការលក់ក្នុង ៩ខែ ដំបូងនៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Ford បានលក់រថយន្តភីកអាប់ F-Series បានចំនួន ៥៥០ ៨៣៥ គ្រឿង កើនឡើង ៣,៩% ខណៈភីកអាប់ Chevrolet Silverado លក់បាន ៤១២ ៣៩៦ គ្រឿង, GMC Sierras លក់បានចំនួន ១៣៨ ៤៣៩ គ្រឿង និងភីកអាប់របស់ GM លក់បាន ៦៤១ ៧៩៤ គ្រឿង ។

2024 Ford F-150 preproduction model shown. Available early 2024. Actual production vehicle may vary.

គួរបញ្ជាក់ផងដែរថា ភីកអាប់ Ford F-Series គឺជារថយន្តលក់ដាច់បំផុតរបស់សហរដ្ឋអាមេរិក ជាមួយនឹងការលក់ច្រើនជាង ៣៣ លានគ្រឿងក្នុងរយៈពេល ៤៨ ឆ្នាំ ចាំពីឆ្នាំ ១៩៧៧ និងជារថយន្តភីកអាប់ដែលលក់ដាច់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ៤៣ឆ្នាំជាប់ៗគ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់បានបាត់បងជីវិត និងច្រើននាក់បានរងរបួល ពីការផ្ទុះរថយន្តរបស់ Tesla (មានវីដេអូ)

[បរទេស] កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ភីកអាប់អគ្គិសនីសុទ្ធ Tesla Cybertruck មួយគ្រឿងបានផ្ទុះ និងឆេះ ដែលកំពុងចតនៅខាងក្រៅសណ្ឋាគារ Trump International Hotel របស់លោក Donald trump ក្នុងទីក្រុង Las Vegas សហរដ្ឋអាេមរិក យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិតដែលជាអ្នកបើកបរ និង ៧នាក់បានរងរបួស ។

សម្រាប់បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសើបការណ៍សំងាត់ FBI របស់សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះ ដោយបានអះអាងថាជាអំពើភេរវកម្ម ដូចគ្នាទៅនឹងករណីបុរសម្នាក់បានបើករថយន្តបំបុកហ្វូងមនុស្សដែលកំពុងសប្បាយរីករាយកំពុងពេល countdown ឆ្លងចូលឆ្នាំ ២០២៥  ។

ជាមួយគ្នានេះ បើយោងតាមវីដេអូ CCTV footage បានបង្ហោះនៅលើបណ្តាញសង្គម X បានបង្ហាញឃ្លីប ក្រោយពេលផ្ទុះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានកាំជ្រួចជាច្រើនត្រូវបានហោះចេញពីការផ្ទុះនោះ។

គួរឲ្យដឹងថា ជុំវិញឧប្បត្តិហេតុនេះ លោក Donald Trump មិនទាន់បានធ្វើអត្ថាធិប្បាយ នេះនៅឡើយទេ ខណៈ លោក Elon Musk បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ ដោយក្រុមហ៊ុន មិនដែលធ្លាប់បានជួបឧប្បត្តិហេតុបែបនេះ ពីមុនមកទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+