ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM ប្រកាសចេញ Tank 500 Hi4-Z តម្លៃជិត ៥មុឺនដុល្លារ អាចបើកបាន ២០១គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត GWM Tank 500 Hi4-Z ប្រភេទ off-road SUV ជាមួយតម្លៃលក់ខ្ទង់ ៤៩​ ៨៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៧៨ ម.ម ទទឹង ១ ៩៣៤ ម.ម កម្ពស់ ១ ៩០៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២១០ ម.ម ដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ អាចផលិតកម្លាំងបាន ១៨៣ សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ រួមជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ៨៥២ សេះ និងកម្លាំងរមួល ១ ១៩៥ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និង ១ ០៩៦ គីឡូម៉ែត្រ សរុប មានកម្រិតសុីប្រេង ៨,៦លីត្រ/១០០គ.ម ភ្ជាប់ដោយប្រអប់លេខ DHT ចំនួន ៣វគ្គ ជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ ចំណាយពេល ៤,៦វិនាទី ។

សម្រាប់ការឌីស្សាញរបស់ Tank 500 Hi4-Z ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែន និងអំណាច ដោយបំពាក់ជាមួយឈ្នាន់ជើងជំហៀង ថាសកង់ទំហំ ១៨ ដល់ ២០អ៊ីញ និងទ្វារឃ្លុបក្រោយដែលអាចព្យួរកង់សាគួរបាន។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យធំ BYD សម្រេចការលក់រថយន្តបានចំនួនជិត ៤,៣លានគ្រឿង នៅក្នុងឆ្នាំ២០២៤

ក្រុមហ៊ុនផលិរថយន្ត BYD បានសម្រេចជោគជ័យធំក្នុងការលក់យានយន្តថាមពលថ្មី (NEV) នៅក្នុងឆ្នាំ២០២៤ ដោយសម្រេចការលក់បានចំនួន ៤ ២៧២ ១៤៥ គ្រឿង កើនឡើង ៤១,៣ភាគរយ បើធៀបនឹងចំនួន ៣ លានគ្រឿង កាលពីឆ្នាំ២០២៣។

នេះជាលើកដំបូងដែលក្រុមហ៊ុន BYD បានលក់រថយន្តបានលើសពី ៤ លានគ្រឿងក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ រថយន្តអគ្គិសនីប្រើថ្ម (BEV) មានចំនួន ១ ៧៦៤ ៩៩២ គ្រឿង ស្មើនឹង ៤១,៥ភាគរយ នៃការលក់សរុប កើនឡើង ១២ភាគរយ បើធៀបនឹងឆ្នាំមុន។ រីឯ រថយន្តកូនកាត់ Plug-in hybrid (PHEV) មានចំនួន ២ ៤៨៥ ៣៧៨ គ្រឿង ស្មើនឹង ៥៨,៥ភាគរយ នៃការលក់សរុប កើនឡើង ៧២,៨ភាគរយ បើធៀបនឹងចំនួន ១,៤ លានគ្រឿង នៅក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន BYD ក៏បាននាំចេញរថយន្តចំនួន ៤១៧ ២០៤ គ្រឿង ទៅលក់ក្នុងទីផ្សារអន្តរជាតិផងដែរ កើនឡើង ៧១,៩ភាគរយ បើធៀបនឹងចំនួន ២៤២ ០០០ គ្រឿង ក្នុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Hilux Travo ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួនជាសកលនៅក្នុងឆ្នាំនេះ

[បរទេស] កាល​ពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានចុះពាណិជ្ជសញ្ញាថ្មីរបស់រថយន្តភីកអាប់ Hilux Travo ជំនាន់ថ្មី ទោកាន់នាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥។

សម្រាប់ភីកអាប់ Toyota Hilux Travo ទំនងជាអាចផលិតនៅលើគ្រោងឆ្អឹង ladder-frame platform ព្រមទាំងមានការរចនារូបរាងឡើងវិញនៅផ្នែកខាងក្រៅ ដែលផ្តល់នៅភាពទាន់សម័យជាងមុនដូចជាប៉ាណា និងកាងការពារ រួមទាំងផ្នែកខាងក្នុងមានគ្រឿងបរិក្ខាថ្មីៗ ក៏ដូចជាបន្ថែមនៅបច្ចេកវិទ្យាទំនើបជាងមុនផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ Toyota Hilux Travo នេះ រំពឹងថា​នឹង​ប្រើ​ម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីន​ម៉ាស៊ូតចំណុះ ២,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ។ លើសពីនេះ ក៏ផ្តល់នៅជម្រើសម៉ាស៊ីនចំហេះក្នុង ទាំងម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូតទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seagull ជាប់ឈ្មោះជារថយន្តអគ្គិសនីខ្នាតតូចដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងខែវិច្ឆិកា

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងថា រថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុន BYD គឺរថយន្ត BYD Seagull សេរ៊ីឆ្នាំ២០២៥ បានក្លាយជារថយន្តដែលទទួលបានការគាំទ្រខ្លាំងជាងគេនៅក្នុងប្រទេសចិន ក្នុងខែវិច្ឆិកា ពោលគឺមានចំនួនលក់ដល់ទៅ ៥៦ ១៥៦ គ្រឿង កើនឡើង ៣៨,៣៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។

ខណៈការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានឈានដល់ចំនួន ៣,៤៣៧ លានគ្រឿង និង ៣,៣១៦ លានគ្រឿង។ នេះបង្ហាញពីការកើនឡើង ១៤,៧ភាគរយ និង ៨,៦ភាគរយ ពីមួយខែទៅមួយខែ និង ១១,១ភាគរយ និង ១១,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ នេះ ការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើងដល់ ២៧,៩០៣ លានគ្រឿង និង ២៧,៩៤ លានគ្រឿង កើនឡើង ២,៩ភាគរយ និង ៣,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងខែវិច្ឆិកា ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២,៨២៦ លានគ្រឿង កើនឡើង ១២,៥ភាគរយ ពីខែមុន និង ១៣,៦ភាគរយ ពីឆ្នាំមុន។ ចំណែកការនាំចេញរថយន្តបានឈានដល់ ៤៩០ ០០០ គ្រឿង ធ្លាក់ចុះ ៩,៥ភាគរយ ពីខែមុន ប៉ុន្តែកើនឡើង ១,៦ភាគរយ បើធៀបនឹងឆ្នាំមុន។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២២,៥៩៥ លានគ្រឿង កើនឡើង ០,៣ភាគរយ ពីឆ្នាំមុន ខណៈការនាំចេញរថយន្តបានឈានដល់ ៥,៣៤៥ លានគ្រឿង កើនឡើង ២១,២ភាគរយ ពីឆ្នាំមុន។

ចំណែកទីផ្សារនៃការផលិត និងការលក់រថយន្តថាមពលថ្មី (NEV) នៅក្នុងខែវិច្ឆិកា ក្នុងប្រទេសចិន បានឈានដល់ ១,៥៦៦ លានគ្រឿន និង ១,៥១២ លានគ្រឿង កើនឡើង ៧,១ភាគរយ និង ៥,៧ភាគរយ ពីមួយខែទៅមួយខែ និង ៤៥,៨ភាគរយ និង ៤៧,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការផលិត និងការលក់បានកើនឡើងដល់ ១១,៣៤៥ លានគ្រឿg និង ១១,២៦២ លានគ្រឿង កើនឡើង ៣៤,៦ភាគរយ និង ៣៥,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឲដឹងថា រថយន្ត BYD Seagull សេរ៊ីឆ្នាំ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កម្ពស់ ១ ៥៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣០ និង ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៥ និង ៤០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ព្រមទាំងគាំទ្រការសាកថ្មល្បឿនលឿន សាកឡើងពី​ ៣០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ​៣០ នាទី ប៉ុណ្ណោះ និងមានតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បានសម្រេចការផលិតឡានអគ្គិសនី Mona M03 គ្រឿងទី ៥មុឺន បន្ទាប់ពីចេញជាផ្លូវការកាលពីខែសីហា

ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសជាផ្លូវការថា រថយន្តអគ្គិសនី Xpeng Mona MO3 បានសម្រេចការផលិតគ្រឿងទី ៥០ ០០០ ហើយបន្ទាប់ពីការដាក់ចេញជាផ្លូវការកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៦ ៨០១ ដុល្លារ ។

Xpeng Mona MO3 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ រួមទាំងផ្គួបជាមួយអាគុយរបស់ក្រុមហ៊ុន BYD ទំហំ ៦២,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាជារាងអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងបំពាក់បច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ Xpeng intelligent driving technology ផងដែរ ។

ខណៈផ្នែកខាងក្នុងមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Deepal L07 មុខមាត់ថ្មី ប្រភេទ EVER ចាក់សាំង ៤០លីត្រ ជិះបានលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃតែខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បញ្ចេញនៅរថយន្ត Changan L07 ស៊េរីថ្មីចុងក្រោយ ទទួលបានការផ្លាស់ប្តូរថ្មី ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ដែលមានតម្លៃលក់ចាប់ពី ២០ ៦៩០ ដុល្លារ ដល់ ២៣ ៨២៨ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Changan L07 ដំណើការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយទំហំ ៣៥,០៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៣០០ គីឡូម៉ែត្រ និងចាក់សាំងពេញ ៤០លីត្រ អាចបើកបរបាន ១ ៤០០គីឡូម៉ែត្រ សម្រាប់ម៉ូដែល EREV
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទីប៉ុណ្ណោះ

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនិ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM ចាប់ដៃក្រុមហ៊ុនចិនចំនួន ២ បញ្ចេញរថយន្តអគ្គីសនី EV និង PHEV តម្លៃខ្ទង់ ១មុឺនដុល្លារសម្រាប់ប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Baojun ដែលស្ថិតនៅក្រោមក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC GM និង Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Baojun Xiang Jing ផ្តល់ទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង PHEV គ្រោងនឹងដាក់លក់នៅឆ្នាំ ២០២៥ ជាមួយតម្លៃរំពឹងថាចាប់ពីខ្ទង់ ១ម៉ឺនដុល្លារជាងនៅទីផ្សារប្រទេសចិន ។

Baojun Xiang Jing ដំណើរការដោយ ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤៩ សេះ ខណៈទំហំអាគុយ និងចំងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
  • ម៉ាស៊ីន PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៤១ ផ្គួបជាមួយអាគុយដែលអាចផ្តល់ចំងាយនៃការបើកបរបាន ១៩១ គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធ

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៥ ០០៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៤៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការឌិស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត រន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់មុខងារទូទៅនៅលើរថយន្ត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ឡាន Minivan Previa នឹងបង្ហាញខ្លួនឡើងវិញក្នុងឆ្នាំ២០២៦ ជាមួយជម្រើស EV និង PHEV

ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសឱ្យដឹងថា រថយន្តម៉ូដែល Previa របស់ខ្លួននឹងត្រូវបានអភិវឌ្ឈ៏ឡើងវិញជារថយន្ត Minivan អគ្គិសនី ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្តល់ជូននូវជម្រើស EV និង PHEV ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន។

គួរបញ្ជាក់ថា រថយន្តនេះ នឹងក្លាយជារថយន្ត Minivan អគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុន Toyota ដែលមានគោលដៅច្បាស់លាស់ក្នុងការចូលទីផ្សារបច្ចេកវិទ្យា និងអន្តរជាតិ សម្រាប់ជំរុញការលក់នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ អឺរ៉ុប និងទីផ្សារចម្បងផ្សេងៗ។

សម្រាប់រថយន្ត Previa EV នឹងមានការរចនារូបរាងស្រដៀងនឹងស៊ុតដូចម៉ូដែលដើម ដែលជាការរចនាដែលធ្វើឱ្យមានលក្ខណៈប្លែក និងឌីណាមិចសម្រាប់ការបើកបរ។ លើសពីនេះ រថយន្ត Minivan នេះ នឹងទទួលបានជម្រើស EV និង Plug-in Hybrid (PHEV) ដែលជម្រើស PHEV នឹងមានសមត្ថភាពបើកបរបានចម្ងាយដល់ ៧៣ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។

មិនតែប៉ុណ្ណោះ រថយន្តនេះ នឹងផលិតឡើងនៅលើគ្រោងឆ្អឹង GA-K ដែលត្រូវបានប្រើសម្រាប់ម៉ូដែល Crown, Camry និង RAV-4 ជំនួសវិញឲការប្រើប្រាស់នូវគ្រោងឆ្អឹង e-TNGA ដែលបំពាក់នៅលើរថយន្តអគ្គិសនី bZ4X របស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SAIC Motor វិនិយោគ ១៣៥ លានដុល្លារ សាងសង់រោងចក្រផលិតរថយន្ត MG5 ជំនាន់ថ្មី នៅក្នុងប្រទេសអេហ្ស៊ីប

ក្រុមហ៊ុន SAIC Motor បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Mansour Group ដែលជាក្រុមហ៊ុនរបស់ប្រទេសអេហ្ស៊ីប ដើម្បីវិនិយោគថវិកាចំនួន ១៣៥ លានដុល្លារ សម្រាប់ការសាងសង់រោងចក្រផលិតរថយន្ត MG5 ជំនាន់ថ្មី នៅក្នុងប្រទេសអេហ្ស៊ីប។

សម្រាប់រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្ម ៦ តុលា ក្នុងប្រទេសអេហ្ស៊ីប មានសមត្ថភាពផលិតរថយន្តក្នុងដំណាក់កាលទី១ បានចំនួន ៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ និងដំណាក់កាលទី២ កើនឡើងដល់ ១០០ ០០០ គ្រឿង ក្នុងមួយឆ្នាំ។

គួរឲដឹងថា រថយន្ត MG5 ជំនាន់ថ្មី ដំណើរការដោយ៖
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២៧ សេះ និងកម្លាំងរមួល ១៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT មានកម្រិតសុីប្រេង ៦,៣៨លីត្រ/១០០គ.ម។
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ DCT មានកម្រិតសុីប្រេង ៦,៤៥លីត្រ/១០០គ.ម។

រថយន្តនេះមានប្រវែងខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កម្ពស់ ១ ៤៧៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានប៉ាណាមុខថ្មីស្រដៀងគ្នាទៅម៉ូដែល MG3 Hybrid ចង្កៀងមុខ LED ក៏ឌីស្សាញថ្មី ដែលធ្វើឲ្យរថយន្តកាន់តែមានលក្ខណៈបែបស្ព័របន្ថែមទៀត។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកៅអីពូកស្បែកថ្មី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ។

គួរបញ្ជាក់ថា MG5 ជំនាន់ថ្មី បានចេញលក់នៅក្នុងប្រទេសចិនក្នុងខែកញ្ញា ឆ្នាំ២០២៤ ជាមួយតម្លៃលក់ចន្លោះពី ១១ ២០០ ដុល្លារ ទៅ ១៣ ១០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិត និងលក់រថយន្តរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង

[បរទេស] ការលក់រថយន្តគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្នុងទីផ្សារប្រទេសតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ២៦,៦៩% ដោយឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ឆ្នាំនេះ ដោយ​សារ​ទាំង​ផលិតកម្ម និង​ការ​លក់​បាន​ធ្លាក់​ចុះ​នេះ​បើ​តាម​កាសែត Bangkok Post។

ក្នុងនោះ អនុប្រធាន សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ក្នុងរយៈពេល ១១ ខែកន្លងទៅនេះ ការផលិតរថយន្តនៅប្រទេសថៃ សម្រេចបានចំនួន ១ ៣៦៤ ១១៩ គ្រឿង ធ្លាក់ចុះ ២០,១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១១៧ ២៥១ គ្រឿងក្នុងខែវិច្ឆិកា ធ្លាក់ចុះ ២៨,២៣% ។

គួរឲ្យដឹងថា ប្រទេសថៃបាននាំចេញរថយន្តបានចំនួន ៩៤២ ៨៦៧ គ្រឿងក្នុងរយៈពេល ១១ ខែចុងក្រោយនេះ ធ្លាក់ចុះ ៨,២១% ខណៈ គិតក្នុង​ខែវិច្ឆិកា​ បរិមាណ​នាំ​ចេញ​បាន​ចំនួន ៨៩.៦៤៦ គ្រឿង ធ្លាក់​ចុះ ១០% បើ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ​២០២៣ ។ មិនត្រឹមតែប៉ុណ្ណោះ FTI ព្យាករណ៍ថា ការលក់ ការនាំចេញ និងទិន្នផលនៅឆ្នាំ ២០២៥ នឹងមានលក្ខណៈស្រដៀងនឹងឆ្នាំ ២០២៤ ហើយ GDP របស់ប្រទេសថៃត្រូវកើនឡើងពី ៤-៥% ដើម្បីជំរុញសេដ្ឋកិច្ច និងឧស្សាហកម្មរថយន្ត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+