ផ្ទាំងផ្សាយពាណិជ្ជកម្ម

Willing បង្ហាញកូនឡានអគ្គិសនី EV ថ្មី សាកថ្មម្តងជិះបាន ២០០គីឡូម៉ែត្រ ឯតម្លៃលក់ជិត ៧ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SIAC GM និង Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Wuling Z EV ស៊េរីថ្មីចុងក្រោយ គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់​ពី ៦ ៨៥០ ដុល្លារ ។

Wuling Z EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤០ សេះ និងអាគុយទំហំ ២៦,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តប្រភេទ Kei-car នេះមានប្រវែងតួខ្លួនសរុប ៣ ៦៨៥ ម.ម ទទឹង ១ ៥៣០ ម.ម កំពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបជ្រុងស្រដៀងទៅនឹងម៉ូដែល Wulling Hongguang Mini EV ប្រើប្រាស់ទ្វារចំហៀងប្រភេទរូត ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងផ្តល់នៅទំហំ ១ ១១៧លីត្រនៅពេលបត់អីទាំងអស់ចុះក្រោម លើសពីនេះ ក៏មាន​គ្រឿង​បន្ថែម​ផ្សេងៗ​ដូចជា ​តុ​បត់​ដែល​មាន​មុខងារ​ច្រើន​មុខ​ កន្លែងដាក់ដបទឹក​ និងកន្លែងដាក់​ទូរសព្ទ​ដៃផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តប្រើថាមពលអ៉ីដ្រូសែន FCEV របស់ Toyota កំពុងជួបវិបតិ្តធ្ងន់ធ្ងរ

[បរទេស] ក្តីស្រមៃក្នុងការលក់រថយន្តប្រើថាមពលអ៉ីដ្រូសែន FCEV របស់ក្រុមហ៊ុនផលិតរថយន្ត Toyota ដែលជាអ្នកគាំទ្រដ៏ធំបំផុតនៃបច្ចេកវិទ្យានេះ កំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរ ដោយការលក់នៅខែវិច្ឆិកា ២០២៤ នេះ លក់បានត្រឹមតែ ១៣៤ គ្រឿងប៉ុណ្ណោះ នៅលើទីផ្សារសកលលោក ។

ក្នុងនោះ សម្រាប់ការលក់រថយន្តប្រភេទ FCEV នៅខែវិច្ឆិកា ២០២៤ បានត្រឹមតែ ១៣៤ គ្រឿង គឺជាចំនួនការលក់តិចជាង ៨,២ កាលពីខែតុលា ខណៈការលក់នៅទូទាំងពិភពលោកគិតពីខែមករា ដល់ខែវិច្ឆិកា បានត្រឹមតែ ១ ៧០២ គ្រឿង ជាចំនួនធ្លាក់ចុះ ៥៤% បើធៀបនឹងឆ្នាំ ២០២៣ ដែលលក់បាន ៤ ០២៣ គ្រឿង ។

គួរឲ្យដឹងថា នៅប្រទេសជប៉ុន ការលក់រថយន្តប្រភេទ FCEV មានចំនួនត្រឹមតែ ២៣ គ្រឿងកាលពីខែវិច្ឆិកា ធ្លាក់ចុះ ១៧,១ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការលក់ក្នុងរយៈពេល ១១ខែ របស់ Toyota លក់បានចំនួន ៦៦១គ្រឿងប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣០ភាគរយ នៅក្នុងឆ្នាំ២០២៥

យោងតាមការសិក្សាមួយបាននិយាយថា ការលក់រថយន្តអគ្គិសនី (EV) នៅទូទាំងពិភពលោក អាចនឹងកើនឡើង ចំនួន ៣០ភាគរយ នៅក្នុងឆ្នាំ២០២៥ ដែលនឹងកើនពី ១៣,២ភាគរយ ក្នុងឆ្នាំ២០២៤ ទៅដល់ ១៦,៧ភាគរយ នៅក្នុងឆ្នាំ ២០២៥។

ក្នុងនោះ ប្រទេសចិននឹងបន្តជាទីផ្សាររថយន្តអគ្គិសនីទី១ របស់ពិភពលោកជាមួយនឹងចំណែកទីផ្សារ ២៩,៧ភាគរយ ខណៈដែលអឺរ៉ុបនឹងមានការកើនឡើងដល់ ២០,៤ភាគរយ។ ចំណែកសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងកើនរហូតដល់ ១១,២ភាគរយ ប៉ុន្តែអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល។

ជាមួយគ្នានេះ S&P Global Mobility បានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីក្នុងឆ្នាំ២០២៥ នឹងបន្តកើនឡើងដល់ ១៥,១ លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Patrol ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី គ្រោងចេញលក់នៅប្រទេសជាប់កម្ពុជាឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងដាក់លក់នៅរថយន្ត Nissan Patrol ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់រំពឹងចាប់ពី ៦៥ ០០០ ដុល្លារ ដល់ ១០៥ ០០០ ដុល្លារ នៅទីផ្សារប្រទេសវៀតណាម ក្នុងឆ្នាំ ២០២៥ ។

Nissan Patrol នៅប្រទេសវៀតណាម មិនទាន់បង្ហាញលក្ខណៈពិសេស (spec) នៅឡើយទេ ប៉ុន្តែះអាចបំពាក់ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ twin-turbo V6 អាចផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជើងក្រោម air suspension system ទៀតផង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ២ ០៣០ ម.ម កំពស់ ១ ៩៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៧៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈជាប្រអប់ជ្រុង ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះទំហំសរុប ២៨,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយ ឧបករណ៍បំពងសំលេងម៉ាក Klipsch ១២ ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Hyundai Ioniq 5 បានបំបែកកំណត់ត្រា Guinness អាចបើកបរក្នុងកម្ពស់ខ្ពស់បំផុត

យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុន Hyundai Motor India លោក Unsoo Kim បានធ្វើការប្រកាសជាផ្លូវការថា រថយន្តអគ្គិសនី Hyundai Ioniq 5 បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការបើកបរក្នុងកម្ពស់ខ្ពស់បំផុត (Greatest Altitude Change) ពោលគឺកំណត់ត្រានេះត្រូវបានសម្រេចនៅក្នុងប្រទេសឥណ្ឌា។

ការធ្វើដំណើរនេះ បានចាប់ផ្តើមនៅចំណុច Umling La ដែលជាចំនុចបើកបរខ្ពស់បំផុតរបស់ប្រទេសឥណ្ឌានៅក្នុងទីក្រុង Leh Ladakh មានកម្ពស់ ១៩ ០២៥ ហ្វីត ឫ ៥ ៧៩៩ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ រថយន្តនេះបានធ្វើដំណើរទៅកាន់ទីក្រុង Kuttanad រដ្ឋ Kerala ដែលមានកម្ពស់ ៩,៨ ហ្វីត ឫ ៣ ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ។

ក្នុងនោះ រថយន្តអគ្គិសនី Hyundai Ioniq 5 បានធ្វើការបើកបរក្នុងរយៈពេល ១៤ ថ្ងៃ ដោយរថយន្តបានបើកបរបានចម្ងាយសរុប ៣ ០៣៥ ម៉ាយ ឫ ៤ ៩០០ គីឡូម៉ែត្រ និងស្ថិតក្នុងស្ថានភាពបញ្ហាជាច្រើនផងដែរ។

ជាមួយគ្នានេះផងដែរ នាយកគ្រប់គ្រង Hyundai Motor India លោក Unsoo Kim បាននិយាយថា “ពួកគេពិតជាមានមោទនភាពនៅពេលដែលបានឃើញរថយន្ត Hyundai Ioniq 5 អាចបង្កើតប្រវត្តិសាស្ត្រថ្មីបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការបើកបរក្នុងកម្ពស់ខ្ពស់បំផុត (Greatest Altitude Change) ក្នុងនាមជារថយន្តអគ្គិសនី។

គួរឲដឹងថា ក្រុមហ៊ុន Hyundai មិនបានដាក់បង្ហាញអំពីព៌ត័មានលម្អិតរបស់រថយន្ត និងការបើកបរនេះទេ ប៉ុន្តែរថយន្ត Ioniq 5 ឆ្នាំ២០២៥ មានការបំពាក់ថ្មកម្រិតខ្ពស់ថ្មី និងប្រព័ន្ធ NACS ថ្មី រួមជាមួយនឹងការលើកកម្ពស់បាតចំនួន ០,៩ អ៊ីញ ឫ ២៣ ម.ម ព្រមទាំងប្រើប្រាស់នូវថាសកង់ពណ៌ខ្មៅ និងសំបកកង់ប្រភេទ all-terrain tires ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LBX ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត Lexus LBX ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Lexus LBX បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨២ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៩ ភាគរយ

គួរឲ្យដឹងថា Lexus LBX ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT សម្រាប់ម៉ូដែលប៉ុង២ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Dongfeng Box សាកថ្មម្តងជិះបាន ៤៣០គីឡូម៉ែត្រ ចេញលក់ប្រទេសជាប់កម្ពុជាតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់ចេញលក់នៅរថយន្តអគ្គិសនីសុទ្ធ Dongfeng Box ស៊េរីថ្មីចុងក្រោយនៅទីផ្សារប្រទេវៀតណាម ជាមួយតម្លៃលក់ត្រឹមតែ ២៣ ៥៧០ ដុល្លារ ។

Dongfeng Box លក់នៅប្រទេសវៀតណាមនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៥ សេះ និងកម្លាំងរមួល ១២៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៣១,៤ ដល់ ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ ដល់ ៤៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តត្រូវបានភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងកៅអីផ្នែកខាងមុខអាចបត់រាបស្មើបាន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តអគ្គិសនី EV នៅប្រទេសចិន នឹងបន្តកើនឡើងដល់ ១០ឆ្នាំខាងមុខទៀត

[បរទេស] យោងតាមការព្យាករណ៍ពីក្រុមហ៊ុនវិនិយោគធំៗដូចជា UBS, HSBC, Morningstar, និង Wood Mackenzie បានបង្ហាញថា ការលក់រថយន្តអគ្គិសនី EV របស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១២ លានគ្រឿងនៅឆ្នាំ ២០២៤ ដែលជាការកើនឡើង ២០% ពីឆ្នាំ ២០២៣ ខណៈ ការលក់រថយន្តចំហេះក្នុង ICE កើនឡើង ១០% ស្មើនឹង ១១ លានគ្រឿង។

ជាមួយគ្នានេះ ទិន្នន័យដែលចេញផ្សាយដោយ The Financial Times បានបង្ហាញថា នៅឆ្នាំ ២០២៥ ការលក់រថយន្តអគ្គិសនីនឹងបន្តកើនឡើង ហើយអាចលើសពី ១៨ លានគ្រឿង នៅឆ្នាំ ២០៣៤ ។ ទន្ទឹមនឹងនេះ ការលក់រថយន្តចំហេះក្នុង ICE នឹងអាចធ្លាក់ចុះមកត្រឹម ២,៩៣ លានគ្រឿង។

លើសពីនេះ នៅឆ្នាំ ២០២៥ រថយន្តប្រភេទ PHEVs ត្រូវបានគេរំពឹងថានឹងលក់បានច្រើនជាងឆ្នាំមុនៗដែលឈានដល់ ៤,៣៩ លានគ្រឿង ហើយអាចកើនឡើងដល់ ៦,០៥ លានគ្រឿងនៅឆ្នាំ ២០៣៣ ខណៈរថយន្ត Hybrid អាចនឹងមានចំនួនចន្លោះពី ៧៣០ ០០០ គ្រឿង ទៅដល់ ១លានគ្រឿងក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

គួរឲ្យដឹងថា រដ្ឋាភិបាល​ចិន​បាន​កំណត់​គោលដៅ​សម្រាប់​រថយន្ត EV ឲ្យ​មាន​ចំនួន ៥០% នៃ​ការ​លក់​រថយន្ត​ថ្មី​នៅ​ឆ្នាំ ២០៣៥ ​ប៉ុន្តែក៏អាចប្រឈមដែលទីផ្សាររថយន្ត EV របស់ចិនកំពុងជួបប្រទះ ដូចជាការផ្គត់ផ្គង់លើសតម្រូវការ និងការប្រកួតប្រជែងខ្លាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ថា ពួកគេនឹងប្រកាសចេញ Staria Electric នៅឆ្នាំក្នុង២០២៥!

ក្រុមហ៊ុនផលិតរថយន្ត Hyundai បានប្រកាសជាផ្លូវការថា ពួកគេនឹងដាក់បង្ហាញចេញនូវរថយន្ត Staria Electric ដែលជារថយន្ត Minivan EV ដំបូងបំផុតរបស់ក្រុមហ៊ុននៅឆ្នាំក្នុង២០២៥។

ចំពោះការផលិតរថយន្តនេះ នឹងចាប់ផ្តើមផលិតកម្មនៅក្នុងរោងចក្រ Ulsan Plant 4 នៅប្រទេសកូរ៉េ ក្នុងខែមករា ឆ្នាំ២០២៥ ខាងមុនេះ។ ក្នុងនោះ Staria Electric ត្រូវបានរំពឹងថានឹងប្រើអាគុយទំហំ ៨៤គីឡូវ៉ាត់ម៉ោង ជំនាន់ទី ៤ ដែលផ្តល់សមត្ថភាពប្រសើរជាងម៉ូដែល ST1 រហូតដល់ ១០ភាគរយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai គ្រោងលក់រថយន្តនេះចាប់ពីចំនួន ១៥  ០០០ ទៅ ២០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយក៏ត្រៀមនឹងដាក់លក់នៅតំបន់អឺរ៉ុបនៅក្នុុងឆ្នាំ ២០២៦ ផងដែរ រួមជាមួយគោលដៅក្នុងទីផ្សារអូស្ត្រាលី និងថៃផងដែរ។

ជាមួយគ្នានេះ Staria Electric គឺជាផ្នែកមួយនៃផែនការដ៏ធំមួយរបស់ Hyundai ដើម្បីណែនាំរថយន្តអគ្គិសនីចំនួន ២១ម៉ូដែល មុនឆ្នាំ ២០៣០ ដោយពួកគេគ្រោងនឹងបង្កើនទីផ្សារលក់ដល់ ២ លានជាងគ្រឿង នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! គូរប្រជែងរបស់ Toyota Alphard នឹងប្រកាសចេញលក់នៅដើមឆ្នាំក្រោយនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Xia ប្រភេទ MPV ៧កៅអី ប្រើប្រាស់នូវបច្ចេកវិទ្យា DM-i5 ជាមួយតម្លៃលក់ចាប់់ពី ៣៨ ៤០០ ដុល្លារ ដល់ ៤៣​ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងប្រកាសចេញលក់នៅក្នុងថ្ងៃទី ០៨ ខែមករា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយបច្ចេកវិទ្យា DM-i5 ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤​សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ២០ និង ៣៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៨០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៦,៥លីត្រ/១០០គ.ម។

ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។

សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមានអេក្រង់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ អេក្រង់បញ្ជា touchsreen ទំហំ ១៥,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញសម្រាប់អ្នកដំណើរផ្នែកខាងក្រោយដំណើរការដោយប្រព័ន្ធ DiLink 150 Flyme Auto system កន្លែងសាកថ្មឥតខ្សែចំនួន២ រួមជាមួយប្រព័ន្ធសុវត្តិភាព BYD “God’s Eye” BAS 3.0+ advanced driving assistance system ជាដើមរួមមានសេនស័រមួយជុំរថយន្តចំនួន ៣១ចំនុច រ៉ាដាចំនួន ១២ចំនុច និងកាមេរ៉ាចំនួន ១៤ទីតាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+