ផ្ទាំងផ្សាយពាណិជ្ជកម្ម

លូយកប់! កាម៉េរាខាងមុខរថយន្ត Xiaomi SU7 អាចភ្ជាប់ខលវីដេអូបាននៅលើស្មាតហ្វូន Xiaomi

[បរទេស] កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ថ្មីនេះ ក្រុមហ៊ុន Xiaomi បានប្រកាសថា រថយន្តអគ្គិសនីសុទ្ធ Xiaomi SU7 របស់ខ្លួនបានទទួលការអាប់ដេត Xiaomi HyperOS 1.4.5 OTA Update ជាមួយនឹងមុខងារថ្មីសរុបចំនួន ១៣ មុខងារ ។

ក្នុងនោះ សម្រាប់មុខងារថ្មីដែលបានអាប់ដេតនេះ រួមបញ្ចូលទាំងសមត្ថភាពក្នុងការប្រើប្រាស់កាមេរ៉ាខាងមុខរបស់រថយន្តសម្រាប់ការខលជាវីដេអូនៅពេលដែលទូរស័ព្ទរបស់ Xiaomi ត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធរបស់រថយន្ត ។ បន្ថែមពីនេះ ទូរសព្ទរបស់ Xiaomi ក៏មានការគាំទ្របំពាក់ដោយប្រព័ន្ធ Xiaomi HyperOS 2 ឬ HyperOS 1 និង HyperConnect 16.0.0+ ឬ 15.3.2+ ផ្សេងគ្នាផងដែរ ។

មុខងារថ្មីផ្សេងទៀតរួមមានសមត្ថភាពក្នុងការបញ្ជាសំលេង Voice over internet protocol តាមរយៈប៊្លូធូសដោយមិនចាំបាច់បើកកម្មវិធី microphone ដើម្បីការពារភាពឯកជន និងសុវត្ថិភាព ហើយក៏មានមុខងារទិន្នន័យស្ថានីយសាកថ្មថ្មី ដែលរួមបញ្ចូលថ្មពីស្ថានីយរបស់ដៃគូរួមមាន Nio, Li Auto និង Xpeng ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនគួរឲ្យជឿ! រថយន្តរបស់ក្រុមហ៊ុនចិនមួយម៉ូដែលនេះ ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងអត់ដល់កន្លះលីត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធលាយសាំង Leapmotor C10 ស៊េរីថ្មីចុងក្រោយ ប្រភេទ EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៥ ក្នុងប្រទេសបែលហ្សិក ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Leapmotor C10 ប្រភេទ EREV នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១២ សេះ ផ្គួបជាមួយអាគុយទំហំ ២៨,៤ គីឡូវ៉ាត់ម៉ោង សាកថ្ម និងចាកសាំងពេញ អាចផ្តល់ចម្ងាយនៃការបើកបរបានដល់ ៩៥០គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ១៨នាទី ព្រមទាំងមានកម្រិតស៊ីប្រេងត្រឹមតែ ០,៤ លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ ដល់ ២០អ៉ីញ រួមទាំងកញ្ចក់ private glass និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១៤,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងចំនួន ១២ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CATL បញ្ចេញគ្រោងឆ្អឹងថ្មីសម្រាប់រថយន្ត EV ផ្តល់សុវត្ថិភាពលើសពីស្តង់ដារ

[បរទេស] ក្រុមហ៊ុនផលិតអាគុយរបស់ប្រទេសចិន CATL បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅតួគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មីឲ្យឈ្មោះថា Bedrock skateboard chassis ខណៈរថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មីរបស់ Avatr នឹងក្លាយជារថយន្តដំបូងគេដែលបំពាក់គ្រោងឆ្អឹងនេះ ។

នៅក្នុងសន្និសិទសារព័ត៌មាន CATL បានសង្កត់ធ្ងន់ទៅលើគ្រោងឆ្អឹងថ្មីនេះ ដែលផ្តល់ទាំងសុវត្ថិភាព ដែលអាចបើកបរបានចម្ងាយដល់ទៅ ១ ០០០ គីឡូម៉ែត្រ។ យោងទៅតាម CATL តួគ្រោង Bedrock chassis គឺជាប្រភេទ CIIC ultra-high safe flagship edition ដែលអាចស្រូបថាមពលបានដល់ ៨៥% ក្នុងករណីមានការបុកប៉ះ មានភាពប្រសើរឡើងដល់ទៅ 60% បើប្រៀបធៀបទៅនឹងសមត្ថភាពនៃតួធម្មតា ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធានាបាននូវសុវត្ថិភាព CATL បានផ្តោតលើផ្នែកដែលទាក់ទងនឹងតួចំនួនបីរួមមាន រចនាសម្ព័ន្ធកោសិកាថ្ម និងប្រព័ន្ធតង់ស្យុងខ្ពស់។ លើសពីនេះ ក៏បានធ្វើតេស្តសុវត្ថិភាពពីអង្គភាព NCAP ជាមួយការធ្វើតេស្តបុកប៉ះផ្នែកខាងមុខក្នុងលឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមិនមានឆេះ ឬផ្ទុះឡើយ ។

គួរបញ្ជាក់ផងដែរថា គ្រោងឆ្អឹងនេះ អាចគាំទ្រប្រព័ន្ធបើកបរ drive-by-wire system រួមជាមួយនឹងប្រព័ន្ធជំនួយការបើកបរកម្រិតទី ៣ ដល់កម្រិតទី ៤ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia EV5 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Kia EV5 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Kia EV5 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៨ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨២ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៤ ភាគរយ

សម្រាប់រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឺង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ និងអាគុយទំហំ ៨៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៧នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញគំរូ RAV4 Futuristic មុនពេលដាក់បង្ហាញជាផ្លូវការនៅដើមឆ្នាំក្រោយ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Toyota RAV4 Dark Side ជាមួយការឌីស្សាញបែបអនាគត Futuristic គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅឯពិព័រណ៍ Tokyo Auto Salon 2025 ដែលធ្វើឡើងនៅក្នុងខែមករា ឆ្នាំ ២០២៥ នៅប្រទេសជប៉ុន ។

Toyota មិន​ទាន់បង្ហាញព័ត៌មាន​ច្រើន​អំពី​គំរូរថយន្ត​នេះ​ទេ បើតាមរូបភាព teaser បានបង្ហាញពីផ្នែកខាងក្រៅមានការឌីស្សាញខុសពីម៉ូដែល RAV4 ទូទៅរបស់ Toyota ។ លើសពីនេះ​ ក៏មានជម្រើសកញ្ចប់ The RAV4 Outdoor lifestyle Package ដែលបានធ្វើឲ្យប្រសើរឡើងនៅការបើកបរបែប Off-road ។

RAV4 Dark Side Performance គឺជាគំរូរថយន្ត concept ដែលមើលទៅដូចមកពីអនាគតកាល ដោយរបាំង​​ការពារភុកទំហំ​ធំ ក៏ដូចជារន្ធ​ខ្យល់​ទំហំ​ធំ និង​ចង្កៀងឌីស្សាញបែប Unique ​រួមទាំងដំបូល roof-rack និងថាសកង់ប្រភេទ all-terrain tires ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ជេញឡាន PHEV ថ្មី តម្លៃជិត ៣មុឺនដុល្លារ ត្រៀមចេញលក់ក្នុងឆ្នាំ២០២៥

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចេញនូវរថយន្ត Changan Nevo C798 ប្រភេទ crossover ៥កៅអី ទទួលបាននូវបច្ចេកវិទ្យា PHEV ថ្មី គ្រោងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ២៧ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៨ ម៉ែត្រ ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ៩៦ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២២១ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ២១,៥ និង ៣១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩៥ និង ១៦៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានកម្រិតសុីប្រេង ៥ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ/ម៉ោង។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាង​រន្ធ​ខ្យល់ទំហំ​ធំ ទ្វារដៃប្រភេទ retractable door handles និងថាសកង់ស្ព័រ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានប្លង់កៅអីប្រាំ កៅអីអ្នកបើកបរមានមុខងារកំដៅ ខ្យល់ និងម៉ាស្សា ហើយកៅអីអ្នកដំណើរខាងមុខអាចបត់បាន ឧបករណ៍បំពងសម្លេងចំនួន ១៦​ចំនុច និងនិងប្រព័ន្ធ ADAS ជាច្រើនផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសចេញ Denza D9 ឆ្នាំ២០២៥ តម្លៃខ្ទង់ ៤មុឺនដុល្លារជាង អាចបើកបាន ២០០គ.ម ដោយអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Denza D9 ប្រភេទ MPV សេរ៊ីឆ្នាំ២០២៥ ទទួលបាននូវបច្ចេកវិទ្យា DM 5.0 PHEV ថ្មី ជាមួយតម្លៃលក់ចាប់ពី ៤៦ ៦០០ ដុល្លារ ដល់ ៦៤ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ១៥៤ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ទំហំ ២៦៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២៦៨ និង ៦០ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៩០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរសរុបបាន ១ ១០០ និង ១ ០២០ គីឡូម៉ែត្រ មានកម្រិតសុីប្រេង ៥,៨៥ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ/ម៉ោង។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED ទ្វារូតចំហៀងបើក-បិទអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់សរុបចំនួន ១០ រួមមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជក់​ HUD ទំហំ ១២អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ម៉ាសុីនត្រជាក់ ៣ចំនុច ដំបូល Panoramic roof ភ្លើង Multi-color ambient lighting កៅអីម៉ាស្សា-ខ្យល់ត្រជាក់-មុខងារចងចាំ បាសសម្លេង ១៤ចំនុច និងប្រព័ន្ធ ADAS ជាច្រើនដូចជា កាមេរ៉ា ៣៦០ដឺក្រេ ហ្វ្រាំងអូតូ និងប្រព័ន្ធសេនស័រសរុបចំនួន ៣២ចំនុច នៅទូទាំងរថយន្ត៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ដាក់គោលដៅក្លាយជាក្រុមហ៊ុនរថយន្តធំបំផុតក្នុងចំណោមក្រុមហ៊ុនទាំង ១០ នៅលើពិភពលោកត្រឹមឆ្នាំ ២០៣៥

[បរទេស] កាលពីពេលថ្មីនេះ លោក William Li សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Nio បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា Nio មានគោលបំណងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់កំពូលទាំង ១០ នៅចុងឆ្នាំ ២០៣៥ ។

ក្នុងនោះ លោក William Li បានរំពឹងថា យ៉ាងហោចណាស់ពាក់កណ្តាលនៃក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់កំពូលទាំង ១០ នៅលើពិភពលោកនឹងជាក្រុមហ៊ុនផលិតរថយន្តរបស់ជនជាតិចិននៅឆ្នាំ ២០៣៥។ លើសពីនេះ លោកក៏បានគូសបញ្ជាក់ថា វាគឺជាគោលដៅរបស់ Nio ក្នុងការខិតខំប្រឹងប្រែងរបស់ពួកយើងទ្វេដង ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nio បានលក់រថយន្តបានចំនួន ២០០ ០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ និងមានទ្រព្យសម្បត្តិសរុបចំនួន ៩,៤៦ ពាន់លានដុល្លារ។ ឆ្នាំ​នេះ​ក្រុមហ៊ុន​ដែល​មាន​អាយុ​១០​ឆ្នាំ​មាន​គោលដៅ​លក់​បាន​២៣​ម៉ឺន​គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលស្ទឹង តាមបត់! Toyota ឧបត្ថម្ភប្រាក់ ១លានដុល្លារ ក្នុងការវិលមកកាន់តំណែងជាថ្មីរបស់លោក Donald Trump នៅដើមឆ្នាំក្រោយ

[បរទេស] យោងតាមសារព័ត៌មាន ​​Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើងទើបតែបានប្រកាសថាខ្លួននឹងឧបត្ថម្ភ ១លានដុល្លារសម្រាប់ពិធីចូលមកកាន់តំណែងប្រធានាធិបតីអាមេរិកជាថ្មី របស់លោក Donald Trump នៅខែមករា ឆ្នាំ ២០២៥ ។

ក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានចេញមុខគាំទ្រលោក Trump ដោយសារកាលពីចុងខែវិច្ឆិកា លោក Donald Trump បានប្រកាសថា លោកនឹងយកពន្ធនាំចូល ២៥% លើរថយន្តដែលផលិតក្នុងប្រទេសម៉ិកស៊ិក និងកាណាដា ដោយសារមក​ពី​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​របស់​ប្រជាជន​មក​ពី​ប្រទេស​ទាំង​ពីរនេះ ។

គួរឲ្យដឹងថា ក្រុមហ៊ុន Ford, GM, Stellantis, Toyota និង Honda សុទ្ធតែមានរោងចក្រនៅក្នុងប្រទេសនេះ ដោយកាលពីឆ្នាំ ២០២៣ អាចផលិតរថយន្តជាង ១,៥៤ លានគ្រឿង ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota ក៏កំពុងផ្តោតលើការផលិតរថយន្តជាច្រើនម៉ូដែលនៅក្នុងប្រទេសម៉ិកស៊ិក រួមទាំងរថយន្តភីកអាប់ Tacoma ផងដែរ។

យោងតាមការប៉ាន់ស្មានរបស់គេហទំព័រ Wells Fargo បានបង្ហាញថា នៅពេលដែលពន្ធនាំចូលថ្មីត្រូវបានអនុវត្ត តម្លៃនៃគ្រឿងបន្លាស់រថយន្តមកពីប្រទេសម៉ិកស៊ិក ចិន និងកាណាដានឹងកើនឡើងពី ៦០០ ដល់ ២ ៥០០ ដុល្លារ ស្មើនឹងតម្លៃរថយន្តថ្មីនឹងកើនឡើងប្រហែល ១ ៧៥០ ដុល្លារ ដកើ ១០ ០០០ ដុល្លារក្នុងមួយគ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានហោះរបស់ Xpeng នឹងបង្ហាញខ្លួនក្នុងពិព័រណ៍របស់សហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng នឹងធ្វើការនាំយករថយន្ត Xpeng modular flying car ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត CES Auto Show 2025 ដែលគ្រោងនឹងធ្វើឡើងដើមឆ្នាំ ២០២៥ នៅឯប្រទេសសហរដ្ឋអាមេរិក ។

គួរឲ្យដឹងថា Land Aircraft Carrier គឺជាផលិតផលចុងក្រោយបំផុត និងជោគជ័យបំផុតរបស់រថយន្តហោះ Xpeng Xpeng AeroHT ដែលបានធ្វើតេស្ត ការហោះហើរសាធារណៈលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយទទួលបានការបញ្ជាទិញជាង ២០០០ គ្រឿង ជាមួយតម្លៃលក់ ២៨០ ០០០ ដុល្លារនៅប្រទេសចិន  ។

Land Aircraft Carrier ជាប្រភេទអគ្គិសនី ធ្វើការជាមួយម៉ាស៊ីនសាំង (EREV) និងអាគុយដែលអាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 800volt អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។

រថយន្ត​នេះ​ ត្រូវបានឌីស្សាញឡើងបែបជាជ្រុង​ស្រដៀងទៅ​នឹងម៉ូដែល Tesla Cybertruck ដែលប្រើប្រាស់នៅថាសកង់ដល់ទៅ ៦ ព្រមទាំងផ្នែកខាងក្នុងទំហំធំទូលាយ និងផ្នែកខាងក្រោយជាកន្លែងផ្ទុកយកហោះ ដោយអាចហោះដោយស្វ័យប្រវត្តិ ៥ ទោ ៦ដង នៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+