ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញម៉ូដែលថ្មី ជាមួយបច្ចេកវិទ្យាទំនើបៗ សម្រាប់ប្រទេសចិន ឯតម្លៃក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Inspire ស៊េរីថ្មីចុងក្រោយ ប្រភេទចំហេះក្នុថ ICE សម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៥ ០០០ ដុល្លារ ដល់ ២៩ ០០០ ដុល្លារ ។

Honda Inspire ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៧៩ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៤៤៩ ម.ម និងប្រវែងគម្លតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ។ សម្រាប់ការឌីស្សាញបែបផ្នែកខាងក្រៅរបស់រថយន្តនេះ ស្រដៀងគ្នាទៅនឹងម៉ូដែល Honda Accord ដែលមានបំពាក់ប៉ាណាមុខរបស់ម៉ូដែល ZR-V ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានមកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Honda Connect 4.0 intelligent navigation system រួមទាំងប្រព័ន្ធ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុចផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Honda sensing 360+ safety system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co ប្រកាសចេញឡាន EV ថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ ជិះបាន ៥៣០គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Lynk & Co 02 ប្រភេទ SUV អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៩​ ០០០ ដុល្លារ ដល់ ២១ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៦០ ម.ម ទទឹង ១ ៨៤៥ ម.ម កម្ពស់ ១ ៥៧៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៣៧៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន ៣០០ គីឡូវ៉ាត់ អាចសាកបានពី ១០-៨០% ប្រើរយៈពេល ១៥នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបានជម្រើសពណ៌ខ្មៅ ប្រផេះ ក្រហម ត្នោតខ្ចី ស ខៀវ និង​ផ្កាឈូក។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក បាសសម្លេងចំនួន ១៤ចំនុច អេក្រង់លើកញ្ជក់ HUD និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Subaru ថា រថយន្ត Forester Hybrid ថ្មី នឹងដាក់បង្ហាញចេញក្នុងឆ្នាំ២០២៥

ក្រុមហ៊ុនផលិតរថយន្ត Subaru បានប្រកាសជាផ្លូវការថា រថយន្ត Subaru Forester Hybrid ថ្មីនឹងចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ចំពោះប្រព័ន្ធ Hybrid ថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលបានធ្វើឱ្យមានភាពប្រសើរឡើង និងសន្សំសំចៃប្រេងជាងមុន។

សម្រាប់លក្ខណៈពិសេសៗរបស់ប្រព័ន្ធ Hybrid ថ្មីរួមមាន ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤សុីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន១ និងម៉ូទ័រអគ្គិសនីចំនួន ២ (១ សម្រាប់កង់ និង ១ សម្រាប់ម៉ាស៊ីនភ្លើង)។

គួរបញ្ជាក់ថា ប្រព័ន្ធ Hybrid ថ្មីនេះ នឹងមានការប្រើប្រាស់ថាមពលបានប្រសើរជាងមុនចំនួន ២០ភាគរយ បើប្រៀបធៀបនឹងប្រព័ន្ធ Hybrid ចាស់។ ក្នុងនោះ ប្រព័ន្ធថ្មីនេះនឹងប្រើប្រាស់ថ្មទំហំ ១,១ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីកម្លាំង ១១៨សេះ។

គួរឲដឹងថា តម្លៃសម្រាប់ម៉ូដែល Forester បច្ចុប្បន្ន មានតម្លៃលក់ចាប់ពី ៣១ ២៣០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល Hybrid ថ្មីនេះ ត្រូវបានរំពឹងថានឹងមានតម្លៃខ្ពស់ជាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសគ្រោងដាក់លក់ Atto2 នៅអឺរ៉ុបក្នុងឆ្នាំក្រោយ សាកថ្មម្តងអាចបើកបរបាន ៣១១ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Atto2 ឫ BYD Yuan Pro ស៊េរីឆ្នាំ២០២៥ ប្រភេទ Crossover អគ្គិសនីសុទ្ធ ហើយគ្រោងនឹងប្រកាសចេញលក់នៅក្នុងទីផ្សារចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កម្ពស់ ១ ៦៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាជាមួយពណ៌​ខ្មៅ និងពណ៌ត្នោត​ខ្ចីបញ្ជូលគ្នា កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក ដំបូលកញ្ចក់ Panoramic sunroof ប៊ូតុងមួយចំនួននៅលើដៃចង្កូត និងកុងសូល និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៌ថា កំពុងរៀបចំក្នុងការផ្លាស់ប្តូរឈ្មោះថ្មីសម្រាប់រថយន្ត SUV អគ្គិសនី bZ4X របស់ពួកគេ!

ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រូវបានគេរាយការណ៌ថា កំពុងរៀបចំក្នុងការផ្លាស់ប្តូរឈ្មោះថ្មីសម្រាប់រថយន្ត SUV អគ្គិសនី bZ4X ដែលជារថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន។ ខណៈឈ្មោះថ្មីនេះអាចនឹងប្រកាសចេញជាផ្លូវការនៅក្នុុងឆ្នាំ២០២៦ នេះបើយោងតាមលោក Patrick Ryan នាយកប្រចាំតំបន់ Quebec និង Atlantic របស់ក្រុមហ៊ុន Toyota ក្នុងប្រទេសកាណាដា។

ចំពោះកត្តាដែលនាំឲមានការផ្លាស់ប្តូរឈ្មោះថ្មីនេះ ត្រូវបានគេរាយការណ៌ថា បណ្តាលមកពីឈ្មោះ bZ4X មិនសូវមានភាពលេចធ្លោ អតិថិជនមិនសូវស្គាល់ ធ្វើឲទំហំទីផ្សារមិនសូវល្អ នាំឲទីផ្សារនៃការលក់មានចំនួនតិ​ច។

ជាមួយគ្នានេះ សម្រាប់រយៈពេល ៩ខែដំបូង ក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Toyota បានលក់រថយន្ត bZ4X បានចំនួន ១៣ ៥៧៧ គ្រឿង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ប៉ុន្តែចំនួនលក់នេះគឺមានចំនួនតិចជាង ១ភាគរយ បើប្រៀបធៀបជាមួយនឹងការរថយន្តសរុបក្នុងឆ្នាំ២០២៤ នេះ។

ខណៈក្រុមហ៊ុនផលិតរថយន្តមួយនេះ​ ក៏បានធ្វើការប្រកាសចេញនូវតម្លៃលក់ផ្លូវការរបស់រថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ស៊េរីឆ្នាំ២០២៥ ផងដែរ ជាមួយតម្លៃលក់ទាបមុនចំនួន ៦ ០០០ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ៣៧ ០៧០ ដុល្លារ ដល់ ៤៣ ៨៨០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។

គួរឲដឹងថា ឈ្មោះ bZ4X ត្រូវបានបកស្រាយដែលចែកចេញជា ៣ផ្នែក រួមមាន៖ “bZ” ឫក៏ “Beyond Zero” គឺសំដៅទៅលើការកាត់បន្ថយការបំពុលបរិស្ថាន ចំណែកលេខ “៤” សំដៅលើប្រវែងតួខ្លួនសរុបរបស់រថយន្ត និង “X” សំដៅលើប្រភេទ Crossover ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC-Toyota ចេញឡានថ្មី ទទួលបានម៉ាសុីនកូនកាត់ Hybrid ឯតម្លៃខ្ទង់ ២មុឺនដុល្លារ ជាង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត GAC-Toyota បានធ្វើការដាក់ចេញជាផ្លូវការនូវរថយន្ត Toyota Camry Glorious Edition ផ្តល់ជូនទាំងជម្រើស HG និង HXS ជាមួយតម្លៃលក់ចាប់ពី ២៧ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៉ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធបើកបរប៉ុង ១ FWD​ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ទទួលបានការរចនាជាមួយពណ៌ប្រផេះ និងពណ៌ខ្មៅ រួមជាមួយនឹងឡូហ្គូល Toyota និងឡូហ្គូលអក្សរ Camry មានភាពស្ព័រខ្លាំង ដោយបំពាក់ជាមួយប៉ាណាមុខពណ៌​ខ្មៅទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door ។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំ ២៤,៦ អ៊ីញជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ភ្លើងបំភ្លឺចំនួន ៦៤ពណ៌ ដំបូលកញ្ជក់ Panoramic sunroof អេក្រង់លើកញ្ជក់ Head-up display ប្រព័ន្ធសម្លេង Dynaudio Premium Sound system។ លើសពីនេះ ក៏ទទួលបានមុខងារ Boss Key ផងដែរ ដែលអនុញ្ញាតឱ្យអ្នកបើកបរអាចរុញកៅអីអ្នកដំណើរខាងមុខទៅមុខសម្រាប់ផ្ទុកកន្លែងអ្នកដំណើរខាងក្រោយកាន់តែមានភាពទូលាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SAIC-Volkswagen ប្រកាសត្រៀមចេញរថយន្តថ្មីចំនួន ៣ម៉ូឌែល នៅក្នុងឆ្នាំ២០២៦ ក្នុងប្រទេសចិន

យោងតាមសារព៌ត័មានរថយន្តរបស់ប្រទេសចិនបានរាយការណ៍ថា ក្រុមហ៊ុន SAIC-Volkswagen គ្រោងនឹងបញ្ចេញរថយន្តថ្មីចំនួន ៣ ម៉ូដែល នៅក្នុងឆ្នាំ២០២៦ ដើម្បីពង្រឹងទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន។

ចំពោះម៉ូដែលទាំងនេះត្រូវបានចែកជា ៣ប្រភេទផ្សេងគ្នារួមមាន A, B, និង C ដែលសំដៅលើរថយន្តប្រភេទ PHEV (Plug-in Hybrid Electric Vehicle), EREV (Extended Range Electric Vehicle) និង BEV (Battery Electric Vehicle)។

សម្រាប់ម៉ូដែល A គឺជារថយន្តប្រភេទ PHEV ដែលនឹងត្រូវផលិតឡើងដោយផ្អែកលើរថយន្ត Roewe D7 របស់ក្រុមហ៊ុន SAIC ផ្ទាល់។ ចំណែកម៉ូដែល B គឺជារថយន្ត EREV SUV សម្រាប់តម្រូវទីផ្សារពីកម្រិតមធ្យមទៅខ្ពស់ដែលផ្អែកលើរថយន្តរបស់ក្រុមហ៊ុន IM Motors (ឈ្មោះកូដ S31L)។ ម៉ូដែល C ជារថយន្ត BEV ឫអគ្គិសនីសុទ្ធ ដែលនឹងត្រូវផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង CEA (China Electrical Architecture) ដែលបង្កើតដោយក្រុមហ៊ុន Xpeng និង Volkswagen ។

គួរឲដឹងថា នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនេះបានលក់រថយន្តបានចំនួន ១២៣ ០០០ គ្រឿង កើនឡើង ៥,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ជាប់ចំណាត់ថ្នាក់ទី ៧ ជាក្រុមហ៊ុនលក់រាយបានច្រើនជាងគេនៅក្នុងប្រទេសចិន។ ខណៈក្នុងរយៈពេល ១១ ខែដំបូង ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន SAIC-Volkswagen បានលក់រថយន្តបានចំនួនជាង ១ លានគ្រឿង នៅក្នុងប្រទេសចិន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ប្រកាសចេញលក់ EX5 នៅអូស្ត្រាលី តម្លៃខ្ទង់ ៤មុឺនដុល្លារជាង សាកម្តងជិះបាន ៥៣០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Geely EX5 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ខ្ទង់ ៤៥ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

Geely EX5 ផលិតឡើងនៅលើគ្រោងឆ្អឹង Geely GEA platform មានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ទទឹង ១ ៩០១ ម.ម កម្ពស់ ១ ៦៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៩,៥២ និង ៦០,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤០ និង ៥៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រកាេដោយការសាកថ្មល្បឿនលឿនអាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៦,៩វិនាទី។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំចាប់ពី​ ១៧ ដល់ ១៩អ៊ីញ និងទ្វារឃ្លុបខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់លើកញ្ជក់ HUD បាសសម្លេងចំនួន ១៦ចំនុច ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ L2-ADAS Safety System ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីទៀតហើយ! Tesla Cybercab អាចបញ្ជាបានដោយឧបករណ៍ដូចទៅនឹងដៃហ្គេមរបស់ Xbox

[បរទេស] កាលពីដើមខែតុលា ឆ្នាំ​២០២៤ ក្រុមហ៊ុនផលិតរថយន្ត Tesla បានបង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធបើកបរដោយស្វ័យប្រវត្តិគឺម៉ូដែល Cybercab មិនមានប្រើប្រាស់ដៃចង្កូត និងឈ្នាន់ហ្គាល ខណៈពេលនេះ មានរបាយការណ៍មួយបង្ហាញថា រថយន្តនេះអាចបញ្ជាបានដោយឧបករណ៍បញ្ជាស្រដៀងទៅនឹងដៃហ្គេមរបស់ Xbox controller ។

របាយការណ៍នេះ ចេញពីគេហទំព័រ AutoEvolution បានឲ្យដឹងថា វិធីសាស្ត្រសម្ងាត់ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Tesla គឺជាឧបករណ៍បញ្ជាហ្គេមស្រដៀងនឹងដៃហ្គេមរបស់ Xbox តូចមួយដែលដោតចូលទៅក្នុងរថយន្ត ដើម្បីគ្រប់គ្រងការបញ្ជាដៃចង្កូត និងឈ្នាន់ហ្គាល ឬហ្វ្រាំង ។

លើសពីនេះ វីដេអូនៅនៃការបើករថយន្ត Cybercab ដែលបានបង្ហាញ ដោយនៅក្នុងវីដេអូនោះ រថយន្តអាចត្រូវបានគេមើលឃើញថាកំពុងដំណើរការផ្លូវឡើងជាមួយនឹងអ្នកបើកបរម្នាក់នៅកៅអីខាងមុខ ត្រូវបានគេប៉ាន់ស្មានថាកំពុងប្រើប្រាស់ឧបករណ៍បញ្ជាឥតប្រើខ្សែដាច់ដោយឡែកក្នុងការបើកបរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota នឹងសាងសង់រោងចក្រផលិតរថយន្ត EV ថ្មីសម្រាប់ Lexus នៅក្នុងប្រទេសចិន

ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តក្នុងការសាងសង់រោងចក្រផលិិតរថយន្ត EV ថ្មីនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ជាផ្លូវការហើយ ដើម្បីផលិតរថយន្តអគ្គសនីម៉ាកប្រណីតរបស់ខ្លួនគឺ Lexus នេះបើយោងតាមរបាយការណ៍ពី Nikkei business daily ។

ចំពោះការសម្រេចចិត្តក្នុងសាងសង់រោងចក្រផលិតរថយន្ត EV ថ្មីនៅក្នុងប្រទេសចិន នេះ គឺធ្វើឡើងដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តចិនដទៃទៀត ដែលកំពុងគ្រប់គ្រងទីផ្សារ។ ខណៈការចាប់ផ្តើមប្រតិបត្តិការរបស់រោងចក្រថ្មីនេះនឹងធ្វើឡើងក្នុងឆ្នាំ២០២៧។

គួរឲដឹងថា ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីទីផ្សារនៃការលក់រថយន្តរបស់ Toyota នៅក្នុងប្រទេសចិនមានការធ្លាក់ចុះ។ ចំណែកការសាងសង់រោងចក្រផលិតរថយន្ត EV ថ្មីនៅក្នុងប្រទេសចិននេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Toyota ផងដែរ ដោយពួកគេមានគោលបំណងធ្វើផលិតកម្មរថយន្តចំនួន ២,៥ លានគ្រឿង ក្នុងមួយឆ្នាំ មុខឆ្នាំ២០៣០ នៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+