ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Nissan Ariya ឆ្នាំ ២០២៥ សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃលក់ចាប់ពីជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Nissan Ariya ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣៩ ៧៧០ ដុល្លារ ដល់ ៥៤ ៣៧០ ដុល្លារ ។

Nissan Ariya ស៊េរីថ្មីចុងក្រោយនេះ ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣០០ ញ៉ុតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៦៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសាកថ្មីនៅស្ថានីយល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៥នាទី និងជម្រើសអាគុយទំហំ ៩១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៩ គីឡូម៉ែត្រ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៨៩ សេះ និងកម្លាំងរមួល ៦៦០ ញ៉ុតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសាកថ្មីនៅស្ថានីយល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៥នាទី ។

សម្រាប់រូបរាងនិងការឌីស្សាញផ្នែករបស់រថយន្តនេះ មានការឌីស្សាញបែប futuristic ជាមួយប៉ាណាមានពន្លឺ ជាប់សងខាងដោយចង្កៀងមុខប្រភេទ LED ជាមួយមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ក៏ដូចជាចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១០ ចំនុច រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ProPilot Assist 2.0 និង Propilot Park ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូច តែតាន់! Nio បញ្ចេញឡានអគ្គិសនីសុទ្ធថ្មី ផ្នែកសុវត្ថិភាពផ្កាយ ៥ ចេញពីអឺរ៉ុប E-NCAP ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Nio Firefly ស៊េរីថ្មីចុងក្រោយ ប្រភេទ hatchback ជាមួយតម្លៃលក់ចាប់ពី ២០ ៤០០ ដុល្លារគ្រោងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២៥។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តខ្នាតតូចនេះ ផ្តល់នៅភាពទាក់ទាញខ្លាំង ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញដូចទៅនឹងកាមេរ៉ារបស់ទូរស័ព្ទ IPhone ក៏ដូចជាដៃទា្វរប្រភេទ flush-door រួមទាំងប្រើប្រាស់នៅថាសកង់ផងដែរ ។ បន្ថែមពីនេះ រថយន្តនេះក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្តចេញពីអង្គភាព C-NCAP របស់ប្រទេសចិន និងចេញពីអង្គភាព E-NCAP របស់តំបន់អឺរ៉ុបទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញអាចផ្ទុកបាន ១ ២៥០លីត្រ នៅពេលបត់កៅអីចុះក្រោម លើសពីក៏បានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ស្រដៀងទៅនឹងរថយន្តរបស់ Tesla ។ ខណៈផ្នែកថាមពល ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីសុទ្ធ Nio Firefly ស៊េរីថ្មីចុងក្រោយនេះ ក៏នឹងមានលក់នៅទីផ្សារតំបន់អឺរ៉ុប រួមទាំងទីផ្សារអាមេរិកឡាទីននៅដើមឆ្នាំ ២០២៥ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda, Nissan និង Mitsubishi នឹងបង្កើតក្រុមហ៊ុនផលិតរថយន្តថ្មីធំជាងគេទី ៣ លើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និង Nissan បានប្រកាសជាផ្លូវការថាពួកគេនឹងរៀបចំការពិភាក្សាអំពីការរួមបញ្ចូលគ្នាទៅជាក្រុមហ៊ុនកាន់កាប់តែមួយរួមទាំងក្រុមហ៊ុន Mitsubishi នៅក្នុងឆ្នាំ ២០២៦ ។

សម្រាប់ការពិភាក្សានេះ ក្នុងគោលដៅគឺដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅខែមិថុនាឆ្នាំ ២០២៥ និងបញ្ចប់ការរួមបញ្ចូលគ្នាទៅជាក្រុមហ៊ុមតែមួយនៅខែសីហាឆ្នាំ ២០២៦ ដែលមានទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ និងជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៣ របស់ពិភពលោកដោយបរិមាណលក់បន្ទាប់ពីក្រុមហ៊ុន Toyota និង VW Group ដែលអាចផលិតរថយន្តបានចំនួន ៨លានគ្រឿងក្នុងមួយឆ្នាំ។

ការរួមបញ្ចូលគ្នានេះអាចជួយឲ្យក្រុមហ៊ុនមានការប្រកួតប្រជែង និងកាត់បន្ថយការចំណាយ ក៏ដូចអាចជួយពួកគេក្នុងការចែករំលែកនៅតួគ្រោងឆ្អឹង និងខ្សែថាមពល រួមបញ្ចូលបណ្តាញសង្វាក់ផ្គត់ផ្គង់របស់ពួកគេ និងអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗដ៏គួរឲ្យទាក់ទាញបន្ថែមទៀតដល់អតិថិជននៅទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរដា បន្ទាប់​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​ ក្រុមហ៊ុន Honda, Nissan, និង Mitsubishi នឹង​នៅ​តែ​ជា​ម៉ាក​យីហោ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុងការលក់រថយន្តក្នុងត្រកូលរបស់ពួកគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ប្រកាសចេញភីកអាប់ EV ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ សាកម្តងជិះបានដល់ ៦០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់អគ្គិសនីសុទ្ធ Radar King Kong នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ២១ ៩០០ ដុល្លារ។

Radar King Kong មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ១ ៩០០ ម.ម កម្ពស់ ១ ៨៦៥ ម.ម និងកម្ពស់បាត ២២៥ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣០៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤២, ៥៥, ៧៣ និង ៨៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣១០ ទៅ ៦០៥  គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៨,១វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD អាចផលិតកម្លាំងបានសរុប ៣៧៥ សេះ និងកម្លាំងរមួល ៤៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤២, ៦៣ និង ៧៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣៣០ ទៅ ៥២០  គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៥,៧វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំពាក់ប៉ាណាបិតជិតឌីស្សាញបែបសំបុកឃ្មុំអបសងខាងដោយចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នូវយ៉ាន់កង់ស្ព័រទំហំ ១៨អ៊ីញ និងសំបកកង់ប្រភេទ Off-Road ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តប្រភេទ Hybrid នៅទីផ្សារតំបន់អឺរ៉ុប នៅតែបន្តការកើនឡើង ខណៈរថយន្តអគ្គិសនីសុទ្ធបន្តការធ្លាក់ចុះ

[បរទេស] ការលក់រថយន្តថ្មីខ្លាញ់គោទូទៅនៅទីផ្សារតំបន់អឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ បានចំនួនសរុប ១,០៦ លានគ្រឿង ដែលជាការធ្លាក់ចុះចំនួន ១,៩% ដោយសារការលក់រថយន្តអគ្គិសនីសុទ្ធ BEVs, Plug-in Hybrid រួមទាំងរថយន្តប្រើចំហេះក្នុង ICE បានធ្លាក់ចុះយ៉ាងខ្លាំង មានតែរថយន្ត Hybrid ប៉ុណ្ណោះ មានការកើនឡើង ។

ក្នុងនោះ សម្រាប់រថយន្តកូនកាត់ Hybrid បច្ចុប្បន្នជាជម្រើសដ៏ពេញនិយមបំផុតនៅក្នុងតំបន់អឺរ៉ុប ដោយការលក់កើនឡើងពី ២៧,៥% ដល់ ៣៣,២% ខណៈរថយន្តប្រើសាំងធ្លាក់ចុះពី ៣២,៥% មក ៣០,៦%, PHEV ធ្លាក់ចុះ ៨,៨% និងការលក់រថយន្តអគ្គិសនីសុទ្ធ BEV ធ្លាក់ចុះពី ១៦,៣% មក ១៥% បើធៀបនឹងខវិច្ឆិកា ឆ្នាំ ២០២៣ ។

គួរឲ្យដឹងថា ​សម្រាប់ការ​លក់​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយចំនួននៅតំបន់អឺរ៉ុបគិតចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ ២០២៤  មានការលក់​​ល្អ​ជាង​ក្រុមហ៊ុន​ដទៃដូចជាក្រុមហ៊ុន VW បានកើនឡើង ២,២% ខណៈក្រុមហ៊ុន Renault បានកើនឡើង ១,៩% និងក្រុមហ៊ុន Toyota ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​ដំណើរការ​បាន​ល្អ​បំផុត​ដោយ​មាន​ការ​លក់​កើន​ឡើង​ដល់​ទៅ ១២,៤% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG នឹងផលិតឡានអគ្គិសនីសុទ្ធប្រើបច្ចេកវិទ្យាអាគុយថ្មី ជិះបានឆ្ងាយជាងមុន តម្លៃនៅដដែល

[បរទេស] ក្រុមហ៊ុន SAIC ដែលបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន MG នៅក្នុងប្រទេសចិន មានគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធ EV ថ្មីនៅឆ្នាំ ២០២៥ ជាមួយបច្ចេកវិទ្យាអាគុយប្រភេទ semi solid-state battery ជាស្តង់ដារ ហើយនឹងមិនមានការដំឡើងថ្លៃរថយន្តនោះទេ។

សម្រាប់ថ្មអាគុយរបស់ Solid-State battery ត្រូវបានគេមើលឃើញថាជាបច្ចេកវិទ្យាសំខាន់មួយដែលអាចដោះស្រាយបញ្ហាប្រឈមជាច្រើនដែលរថយន្តអគ្គិសនីកំពុងជួបប្រទះ រួមទាំងចម្ងាយនៃការបើកបរ និងតម្លៃ ។ លើសពីនេះយោងតាមក្រុមហ៊ុន MG ខ្សែថាមពលថ្មអាគុយនេះ នឹងផ្តល់នៅចំងាយនៃការបើកបរឆ្ងាយ និងសុវត្ថិភាព បន្ថែមពីលើប្រសិទ្ធភាពនៃការសាកថ្មកាន់តែប្រសើរឡើងជាងមុនផងដែរ ។

IM L6

គួរបញ្ជាក់ផងដែរថា ថ្មអាគុយនេះក៏បានប្រើប្រាស់នៅលើរថយន្តរបស់ក្រុមហ៊ុន IM Motors ដែលជាក្រុមហ៊ុនរថយន្តមួយផ្សេងទៀតគ្រប់គ្រងដោយ SAIC គឺម៉ូដែល IM L6 ដែលមានទំហំ ១៣៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានដល់ទៅ ១ ០០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្តូរពីការបិទរោងចក្រនៅក្នុងប្រទេសអាល្លឺម៉ង់ Volkswagen ប្រកាសកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ១៨០ដឺក្រេ

បន្ទាប់ពីការធ្វើការសម្រេចចិត្តជាច្រើនដំណាក់កាល ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការប្រកាសជាផ្លូវការថា នឹងមិនមានការបិទរោងចក្រផលិតរថយន្តរបស់ពួកគេនៅក្នុងប្រទេសអាល្លឺម៉ង់នោះឡើយ ប៉ុន្តែនឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាការបញ្ចប់ផលិតកម្មរថយន្ត Volkswagen Golf ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៤ មក ដើម្បីបំពេញចន្លោះ និងកែតម្រូវបញ្ហាបញ្ហាសេដ្ឋកិច្ច និងបញ្ហាទីផ្សារដែលកំពុងប្រឈមនាពេលសព្វថ្ងៃនេះ។

ជាមួយគ្នានេះផងដែរ ការផលិតរថយន្ត Volkswagen Golf នឹងផ្លាស់ប្តូរទៅរោងចក្រ Puebla នៅក្នុងប្រទេសម៉ិកស៊ិក ចាប់ពីឆ្នាំ២០២៧ តទៅ ចំណែករោងចក្រ Wolfsburg នៅក្នុងប្រទេសអាល្លឺម៉ង់ នឹងផ្តោតទៅលើការផលិតរថយន្តអគ្គិសនីសុទ្ធនៅលើគ្រោងឆ្អឹង SSP platform ថ្មីវិញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររថយន្តអគ្គិសនីនៅចុងទសវត្សរ៍នេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Volkswagen ក៏បានប្រកាសកាត់បន្ថយការងារចំនួន ៣៥ ០០០ កន្លែង ក្នុងចំណោមការងារសរុប ១២០ ០០០ កន្លែង និងកាត់បន្ថយសមត្ថភាពផលិតកម្មរថយន្តចំនួន ៧៣៤ ០០០ គ្រឿង ស្មើនឹង ៦,៦ ពាន់លានដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ដើម្បីរក្សាក្រុមហ៊ុនឱ្យបន្តដំណើរការដោយ​ស្ថិរភាព និងព្យាយាមអភិវឌ្ឈន៏បច្ចេកវិទ្យាថ្មីៗសម្រាប់ប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនដទៃនាពេលអនាគត។

ចំពោះការផ្លាស់ប្តូរផ្សេងៗទៀតនៅក្នុងប្រទេសអាល្លឺម៉ង់របស់ក្រុមហ៊ុន Volkswagen គឺពួកគេនឹងផ្លាស់ប្តូរពីការផលិតរថយន្តប្រើប្រាស់ប្រេងសាំង និងម៉ាស៊ូត ទៅកាន់រថយន្តអគ្គិសនីសុទ្ធ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងលើទីផ្សារថ្មី, ការកែប្រែរោងចក្រ Zwickau Plant ទៅធ្វើផលិតកម្មរថយន្ត Audi Q4 e-tron, ផ្អាកផលិតកម្មរថយន្ត ID.3 នៅក្នុងឆ្នាំ២០២៥ និងពិចារណាក្នុងការផលិតរថយន្តម៉ូឌែលថ្មីនៅក្នុងរោងចក្រ Transparent Factory (Dresden), ផ្អាកផលិតកម្ម T-Roc Cabriolet នៅក្នុងឆ្នាំ២០២៧ នៅក្នុងរោងចក្រ Osnabrück Plant និងបន្តផលិតរថយន្ត Multivan និង ID. Buzz នៅក្នុងរោងចក្រ Hanover ដដែល ប៉ុន្តែនឹងកាត់បន្ថយការចំណាយដើម្បីបង្កើតមូលដ្ឋានសម្រាប់ការវិនិយោគនាពេលអនាគត។

សម្រាប់កត្តាទាំងនេះបង្ហាញថា ឧស្សាហកម្មរថយន្តនៅតំបន់អឺរ៉ុបរបស់ក្រុមហ៊ុន Volkswagen កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងបញ្ហាទីផ្សារនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់គូរប្រកួតប្រជែងក្នុងស្រុុក និងបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 001 គឺជារថយន្តអគ្គិសនីសុទ្ធដែលចែកចាយបានលឿនបំផុតនៅទីផ្សារប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសថាការចែកចាយសរុបនៃរថយន្តអគ្គីសនីសុទ្ធ Zeekr 001 របស់ខ្លួនបានលើសពី ២៥០ ០០០ គ្រឿង ដែលបានធ្វើឲ្យម៉ូដែលនេះក្លាយជារថយន្តអគ្គិសនីសុទ្ធដែលមានល្បឿនលឿនបំផុតក្នុងការលក់នៅប្រទេសចិន។

ក្នុងនោះ រថយន្ត Zeekr 001 ក៏ជារថយន្តអគ្គិសនីសុទ្ធដែលលក់បានច្រើនបំផុតក្នុងចំណោមរថយន្តអគ្គិសនីសុទ្ធដែលមានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ។ លើសពីនេះ ការលក់នៅក្នុងខែវិច្ឆិការបសើរថយន្តនេះ បានសរុប ៦ ៦០៣ គ្រឿង ដែលនាំឱ្យការលក់កើនឡើងនៅឆ្នាំ ២០២៤ ដល់ ៩២ ២៨៩ គ្រឿង។

គួរបញ្ជាក់ផងដែរ រថយន្ត Zeekr 001 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០២១ ជាមួយតម្លៃលក់ចាប់ពី ៣៨ ៥០០ ដុល្លារ ដល់ ៤៩ ៣០០ ដុល្លារ ហើយបានចាប់ផ្តើមចែកចាយនៅខែតុលាឆ្នាំ ២០២១ ដោយក្នុងរយៈពេល ១១០ ថ្ងៃចែកចាយបានជាង ១០ ០០០ គ្រឿង និងរយៈពេល ៩៧២ ថ្ងៃចែកចាយបានដល់ទៅជាង ២០០ ០០០ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng បញ្ជេញឡាន EV ថ្មី សាកម្តងជិះបាន ៦៥០ គ.ម ឯតម្លៃលក់ត្រឹមតែ ២មុឺនដុល្លារ ប៉ុណ្ណោះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Forthing Xinghai S7 650 Supreme Edition ប្រភេទ SUV ៥កៅអី អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ខ្ទង់ ២០ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Forthing Xinghai S7 650 Supreme Edition មានប្រវែងតួខ្លួនសរុប ៤​ ៩៣៥ ម.ម ទទឹង ១ ៩១៥ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧០,២៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៥,៩ វិនាទី។

សម្រាប់រថយន្តនេះ មានការឌីស្សាញបែប Aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0.191Cd ប៉ុណ្ណោះ និងប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៊ីញ ជាមួយប្រព័ន្ធបូម adjustable suspension ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាកញ្ជក់ multi-layer soundproof glass និងភ្លើងបំភ្លឺចំនួន ៦៤ពណ៌ ជាដើម។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែទំហំ​ ៥០វ៉ាត់ ឧបករណ៍បំពងសម្លេង និងប្រព័ន្ធ ADAS ផ្សេងៗទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសចេញកំណែអាប់ដេតឆ្នាំ២០២៥ សម្រាប់ Alphard ផ្តល់ជម្រើស plug-in hybrid ថ្មី ឯតម្លៃចាប់ពី ៣មុឺនដុល្លារឡើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត MPV ប្រណិត Toyota Alphard និង Vellfire minivans សម្រាប់កំណែអាប់ដេតឆ្នាំ២០២៥ ផ្តល់ជូននូវជម្រើសបច្ចេកវិទ្យា plug-in hybrid និងជម្រើស Space Lounge ថ្មី  ជាប្រភេទ ៤កៅអី ដែលមានការកែឆ្នៃ និងបំផុសគំនិតចេញពី Lexus LM សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៣៦ ២០០ ដុល្លារ ដល់ ៦៩ ៣០០ ដុល្លារ។

រថយន្តនេះ ដំណើរការដោយបច្ចេកវិទ្យា plug-in hybrid រួមបញ្ជូលគ្នារវាងម៉ាស៊ីនសាំង ២,៥ លីត្រ ជាមួយនឹងប្រព័ន្ធ E-Four អាចផលិតកម្លាំង ៣០២សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៧៣ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងអាចសាកឡើងបាន ៨០ភាគរយ ចំណាយពេលខ្ទង់ ៣៨នាទី ប៉ុណ្ណោះ។

សម្រាប់ជម្រើស Space Lounge ថ្មី ទទួលបានកៅអីចំនួន ៤ ដែល​​បំផុស​គំនិត​ចេញ Lexus LM រន្ធម៉ាសុីនត្រជាក់បន្ថែមមួយចំនួន ឧបករណ៍បំពងសំឡេង ទូទឹកកក កន្លែងសាកថ្មទូរស័ព្ទ វាំងនន កន្លែងដាក់ជើង កម្រាលព្រំថ្មី និងកន្លែងដាក់ឥវ៉ាន់ ប៉ុន្តែបើប្រៀបធៀបទៅនឹង Lexus LM ជម្រើសថ្មីនេះខ្វះអេក្រង់ទំហំ ៤៨ អ៊ីញ។

ចំពោះលក្ខណៈពិសេសបន្ថែមសម្រាប់កំណែអាប់ដេតឆ្នាំ២០២៥ របស់ Toyota Alphard និង Vellfire minivans មានដូចជា ជម្រើសពណ៌ថ្មីសម្រាប់ Vellfire (Vellfire Precious Metal Shade), ជម្រើស ៨កៅអីថ្មី (Eight-Seater X Trim) សម្រាប់ Alphard និងទទួលបានការធ្វើឱ្យប្រសើរឡើងទៅលើផ្នែកបច្ចេកវិទ្យា ដោយជម្រើស Z និង Z Premier ទទួលបានប្រព័ន្ធសំឡេង JBL premium ចំនួន ១៥ចំនុច, អេក្រង់ខាងក្រោយទំហំ ១៤ អ៊ីញ ក៏ដូចជាកញ្ចក់ខាងក្នុងបែបឌីជីថលស្តង់ដារដែលភ្ជាប់មកជាមួយនឹងកាមេរ៉ា និងមានលក្ខណៈពិសេសៗជាច្រើនទៀតផងដែរ។

គួរឲដឹងថា ការប្រកាសចេញលក់រថយន្ត Toyota Alphard និង Vellfire ដែលត្រូវបានអាប់ដេតនៅក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅក្នុងខែមករា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+