ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនីសុទ្ធរបស់ Nio សាកថ្មម្តងជិះបាន ៦៥០ គីឡូម៉ែត្រ ចេញលក់នៅប្រទេសចិនតម្លៃ ១១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Nio ET9 First Edition ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan លំដាប់ខ្ពស់ដ៏ប្រណិតបំផុតរបស់ Nio ជាមួយតម្លៃលក់ចាប់ពី ១១២ ០០០ ដុល្លារ ព្រមទាំងទទួលបានការបញ្ជាទិញ ៩៩៩ គ្រឿងបន្ទាប់ការដាក់បញ្ចេញ នៅទីផ្សារប្រទេសចិន ។

Nio ET9 ផលិតឡើងផ្អែកនៅលើស្ថាបក្យកម្មថ្មី NT 3.0 platorm 900V architecture បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៩៧ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រនៅពេលសាកមថ្មពេញម្តង និងមានបច្ចេកវិទ្យាប្តូរអាគុយ full battery swap តម្លៃ ៩០ ៤៥០ ដុល្លារ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៣២៤ ម.ម ទទឹង ២ ០១៦ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២៥០ ម.ម ។ សម្រាប់លក្ខណៈពិសេសផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ២៣ អ៉ីញ និងការបើក-បិទឃ្លុបខាងមុខដោយថាមពលអគ្គិសនី ។ លើសពីនេះ ET9 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា lidar ចំនួន ៣ រួមទាំងកាមេរ៉ាមួយនៅចំកណ្តាល និងកាមេរ៉ាកម្រិតខ្ពស់ចំនួន ២ នៅគែមខាងមុខនៃដំបូល និងបំពាក់កញ្ចក់មើលក្រោយបែបឌីជីថល។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងនអេក្រង់កំសាន្តទំហំ ១៤,៥ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៨ អ៉ីញសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយ ខណៈកៅអីខាងក្រោយអាចបត់បានរហូត ៤៥ដឹក្រេ ជាមួយប្រវែងទទឹង ៥៨២ ម.ម ជាងនេះទៅទៀត រថយន្តនេះមានកញ្ចក់ការពារកម្តៅថ្ងៃដែលអាចបើកដំណើរការបានដោយគ្រាន់តែចុចប៊ូតុងម្តងប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Hyundai Palisade ជំនាន់ថ្មី ដកម៉ាស៊ីនម៉ាស៊ូតចេញ បន្ថែមជម្រើស Hybrid ឯតម្លៃចាប់ផ្តើមខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត All-new Hyundai Palisade ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៦ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ៣០ ៣០០ ដុល្លារ ដល់ ៤១ ៧០០ ដុល្លារ នឹងគ្រោងចេញលក់នៅឆ្នាំ ២០២៥  ។

Hyundai Palisade ជំនាន់ថ្មី ផលិតឡើងនៅលើគ្រោងឆ្អឹង unibody platform ត្រូវបានដាកម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៨ លត្រ V6 ចេញ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ាស៊ីនកូនកាត Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣០ សេះ ផ្គួបជាមួយអាគុយទំហំ ១,៦៥ គីឡូវ៉ាត់ម៉ោង ដោយសាកថ្ម និងចាក់សាំងពេញ ៧២លីត្រ អាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងជារថយន្ត SUV ដំបូងគេរបស់ Hyundai ដែលបានបំពាក់ប្រព័ន្ធជើងក្រោម Electronic Controlled Suspension ផងដែរ ។

សម្រាប់រថយន្តប្រភេទ SUV នេះមានទំហំធំជាងមុន ពោលគឺមានប្រវែងតួខ្លួនសរុប ៥ ០៦០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។  ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង Hyundai ផ្តល់នៅជម្រើសកាប៊ីន ៣ជួរ មាន ៧កៅអី ដល់ ៩កៅអី ទទួលបានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះ ទំហំសរុប ២៤,៦ អ៉ីញ​ រួមទាំងមានការតុបតែងលម្អដោយឈើ និងកញ្ចក់ការពារសំលេងរំខានពីខាងក្រៅជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Subaru Solterra ឆ្នាំ ២០២៥ សាកថ្មម្តងរត់បានជិត ៤០០គីឡូម៉ែត្រ ឯតម្លៃទាបជាងមុន ៦ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Subaru Solterra ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ផ្តើមបញ្ចុះពី ៤៤ ៩៩៥ ដុល្លារ មកត្រឹម ៣៨ ៤៩៥ ដុល្លារ ទាបជាងមុន ៦៥០០ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ។

Subaru Solterra ផលិតឡើងនៅលើគ្រោងឆ្អឹង e-Subaru Global Platform គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ម៉ូទ័រអគ្កីសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧២,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៦៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ Symmetrical AWD system និងរបៀបបើកបរ Dual-Function X-Mode ព្រមទាំងការសាកថ្មល្បឿនលឿនបាន ៣០-៨០% ប្រើរយៈពេលខ្ទង់ ៣០នាទី ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណាមុខបិទជិត អបដោយចង្កៀងមុខប្រភេទ LED ថាសកង់អាលុយមីញូមទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED រាងអក្សរ C បែប unique ជាដើម។ លើសពីនេះ subaru ក៏បានបន្ថែមម៉ូដែលថ្មី solterra Onyx Edition មានតម្លៃលក់ ៤៥ ៤៩៥ ដុល្លារ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់បែប panoramic sunroof ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swift Sport ម៉ូដែល Final Edition ផលិតក្នុងចំនួនមានកំណត់ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានបញ្ចេញនៅរថយន្ត Suzuki Swift Sport Final Edition ស៊េរីឆ្នាំ ២០២៥ ទំនងជាម៉ូដែលចុងក្រោយ មុនពេលបញ្ឈប់ការផលិត ដែលផលិតក្នុងចំនួនមានកំណត់ ជាមួយតម្លៃលក់ ១៥ ១៤០ ដុល្លារ ដល់ ១៥ ៦០០ ដុល្លារ សម្រាប់តែទីផ្សារប្រទេសជប៉ុន។

Suzuki Swift Sport Final Edition បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៣៨ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៦វគ្គ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណារាងជាសំណាញ់ពណ៌ខ្មៅទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាមួយដុំហ្រាំង brake calipers ពណ៌ក្រហមជាដើម ។

ចំពោះនៅផ្នែកខាងក្នុងនៅតែឌីស្សាញដូចគ្នាទៅនឹងម៉ូដែលធម្មតា មឋនអេក្រង់កំសាន្ត touchscreen ក៏ដូចជាអក្សរ Sport ZC33s នៅលើទីតាំងមួយចំនួនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Tesla Model Y អាប់ដេតថ្មី អាចនឹងផលិតនៅក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ដែលជាម៉ូដែលអាប់ដេតចេញពី Tesla Model Y ត្រូវបានរំពឹងថា នឹងផលិតនៅរោងចក្ររបស់ខ្លួន ក្នុងទីក្រុងសៀងហៃ ប្រទេសចិន នៅដើមឆ្នាំ ២០២៥ ។

យោងតាមព័ត៌មានចុងក្រោយគេហទំព័រសាររបស់ប្រទេសចិនបានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ Tesla Model Y មុខមាត់ថ្មីនេះ បានផលិតគំរូរថយន្តរួចហើយនៅក្នុងទីក្រុងសៀងហៃ ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់ផលិតកម្មពេញលក្ខណៈ ដែលជាសញ្ញាថាក្រុមហ៊ុនកំពុងឈានទៅមុខយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ឍថ Tesla Model Y Juniper នឹងមានការអាប់ដេតមួយចំនួន រួមទាំងការរចនាផ្នែកខាងក្រៅ និងខាងក្នុងឡើងវិញ ព្រមទាំងផ្តល់ជូននៅ​ជម្រើស​កាប៊ីន ៣ជួរ​ កៅអី​ចំនួន ៦ ថ្មី​សម្រាប់​ទីផ្សារ​ប្រទេស​ចិនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តថ្មីខ្លាញ់គោនៅសហរដ្ឋអាមេរិក ត្រូវបានអ្នកវិភាគព្យាករណ៍ថា អាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំក្រោយចាប់តាំងពីឆ្នាំ២០១៩ មក!

ការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកកំពុងត្រូវបានអ្នកវិភាគព្យាករណ៍ថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៩ មក ដោយអាចនឹងមានចន្លោះពី ១៦,២ លានគ្រឿង ទៅ ១៦,៣ លានគ្រឿង នៅក្នុងឆ្នាំ២០២៥ ពោលគឺមានតួលេខខ្ពស់ជាងការរំពឹងទុកនៅក្នុងឆ្នាំនេះដែលមានចំនួនត្រឹមតែ ១៥,៩៨ លានគ្រឿងប៉ុណ្ណោះ។

ចំពោះកត្តាជាច្រើនដែលអាចរួមចំណែកក្នុងការជំរុញការលក់រថយន្តថ្មីនៅក្នុងឆ្នាំ២០២៥ របស់សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៏ថា បណ្តាលមកពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលដោយបានកាត់បន្ថយអត្រាការប្រាក់ជាលើកទី៣ នៅឆ្នាំនេះ ហើយមានការកែលម្អសារពើភ័ណ្ឌដែលជាហេតុធ្វើឲមានភាពប្រសើរឡើងនៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២៤នេះ។ លើសពីនេះទៅទៀត តម្លៃប្រតិបត្តិការនៃការលក់រថយន្តថ្មីខ្លាញ់គោលជាមធ្យមក្នុងឆ្នាំ២០២៤ គឺមានភាពទាបជាងឆ្នាំ ២០២៣ ដល់ទៅ ០,៨ភាគរយ ត្រឹមតែ ៤៧ ៤៦៥ ដុល្លារ ប៉ុណ្ណោះ។

ជាមួយគ្នានេះផងដែរ បើយោងតាមសារព៌ត័មានរថយន្ត S&P Global Mobility និង Edmunds បាននិយាយថា ការលក់រថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ នឹងកើនឡើងប្រហែល ២៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Murano ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Nissan Murano ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង ជាមួយតម្លៃលក់ចាប់ពី ៤០ ៤៧០ ដុល្លារ ដល់ ៤៩ ៦០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

Nissan Murano ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD និងប៉ុង ២ AWD និងមានកម្រិតសុីប្រេងខ្ទង់ ១១,២លីត្រ/១០០គ.ម។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់ Nissan Murano ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មី រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំជាប់សងខាងដោយអំពូលបំភ្លឺពេល LED រួមទាំងចង្កៀងមុខ LED ប្រភេទគុជសរុបចំនួន ៦គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ​ និងចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចប្រើជាមួយប្រព័ន្ធ Google built-in និងអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានឥតខ្សែ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ​កៅអី​ខាងមុខ​ជាប្រភេទស្បែក​មានមុចងារកម្ដៅ​អាចកែតម្រូវបាន​ទាំង​សងខាង ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិចំនួន ២តំបន់ ជម្រើសប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច ឫឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១០ចំនុច ប្រព័ន្ធបច្ចេកវិទ្យា active noise cancellation technology និងប្រព័ន្ធជំនួយអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ដាក់បង្ហាញចេញយន្តហោះអគ្គិសនីថ្មី សាកថ្មម្តងអាចរត់បាន ២០០គ.ម

ក្រុមហ៊ុន GAC បានប្រកាសដាក់បង្ហាញចេញនូវយន្តហោះអគ្គិសនីថ្មីមានឈ្មោះថា Govy (Gaoyu ជាភាសាចិន) និងជាយន្តហោះទី២ របស់ខ្លួនដែលត្រូវបានបង្កើតឡើងដើម្បីបម្រើតម្រូវការសេដ្ឋកិច្ច Robo-AirTaxi សម្រាប់ការធ្វើដំណើរជាច្រើននៅក្នុងទីក្រុងក្នុងប្រទេសចិន។ ក្នុងនោះ យន្តហោះ Govy AirJet នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្ម និងការបើកការកក់ទុកនៅក្នុងឆ្នាំ ២០២៥ ។

យន្តហោះនេះ មានការរចនាចេញពីសមាសធាតុកាបូនច្រើនជាង ៩០ភាគរយ ដែលធ្វើឲវាមានទម្ងន់ស្រាល និងរឹងមាំ និងទទួលបានជម្រើសពណ៌ស ខ្មៅ និងស្វាយ (ឬខៀវ) និងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយដូចជា ប្រព័ន្ធ 8-axis distribution propulsion, ប្រព័ន្ធកង្ការកម្លាំង ១០០គីឡូវ៉ាត់ (100 kW electric duct-fan), ប្រព័ន្ធចាប់សញ្ញាឆ្លាតវៃប្រើប្រាស់នូវរ៉ាដា និងកាមេរ៉ា និងប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ។

Govy AirJet អាចធ្វើដំណើរចម្ងាយដល់ ៤០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ប៉ុន្តែបើសាកត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ គឺអាចធ្វើដំណើរចម្ងាយបាន ២០០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ចំពោះផ្នែកខាងក្នុងវិញ អាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣ ទៅ ៤ នាក់ និងទទួលបានអេក្រង់ធំទូលាយ កន្លែងដាក់ដៃ ឧបករណ៍បំពងសម្លេង កន្លែងដាក់ពែង អំពូលភ្លើងជុំវិញ និងការសាកថ្មឥតខ្សែដែលមានភាពទំនើប។

សម្រាប់ផែនការនាពេលអនាគតរបស់ GAC គឺចាប់ផ្តើមប្រើប្រាស់ Govy AirJet នៅក្នុងឆ្នាំ២០២៧ ក្នុងតំបន់ Guangdong-Hong Kong-Macao Greater Bay Area ដើម្បីបំពេញតម្រូវការធ្វើដំណើរចម្ងាយខ្លីក្នុងទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ត្រៀមបោះទុនប្រហែល ១,៥៩ ពាន់ដុល្លារបន្ថែមនៅក្នុងប្រទេសថៃ ដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តកូនកាត់របស់ខ្លួន

យោងតាមរដ្ឋាភិបាលប្រទេសថៃលោកស្រី Paetongtarn Shinawatra បានឱ្យដឹងថា ប្រធានក្រុមហ៊ុន Toyota Motor Corp លោក Akio Toyoda បានសន្យានឹងវិនិយោគ ៥៥ ពាន់លានបាត ឫ ១,៥៩ពាន់លានដុល្លារ នៅក្នុងប្រទេសថៃ ដើម្បីពង្រីកការផលិតរថយន្តកូនកាត់របស់ខ្លួន។

ក្នុងនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Akanat Promphan បាននិយាយថា ការវិនិយោគនេះនឹងរួមបញ្ចូលនូវខ្សែសង្វាក់ផលិតកម្មឡើងវិញ ដើម្បីគាំទ្រដល់ការផលិតទាំងម៉ាស៊ីនចំហេះខាងក្នុង និងម៉ូទ័រអេឡិចត្រិចដែលប្រើថ្មសម្រាប់រថយន្តកូនកាត់។ នេះបើយោងតាមកិច្ចប្រជុំមួយកាលពីថ្ងៃពុធរវាងលោក Akio Toyoda និងនាយករដ្ឋមន្ត្រីប្រទេសថៃលោកស្រី Paetongtarn Shinawatra នៅវិមានរដ្ឋាភិបាល។

ជាមួយគ្នានេះផងដែរ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការតម្រង់គោលនយោបាយរបស់ខ្លួនទៅនឹងតម្រូវការនៃឧស្សាហកម្មរថយន្ត ដើម្បីធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ទាំងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់សម្រេចបាននូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។

លើសពីនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រការវិនិយោគ និងជំរុញទំនុកចិត្តក្នុងវិស័យផលិតកម្មរបស់ប្រទេសជប៉ុននៅក្នុងប្រទេសថៃ ក៏ដូចជានៅក្នុងអាជីវកម្ម ឧស្សាហកម្មពាក់ព័ន្ធ និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់ក្នុងស្រុក។

នៅក្នុងពេលនោះផងដែរ លោក Toyoda បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសម្រាប់ការគាំទ្រដ៏យូរអង្វែងរបស់ពួកគាត់ចំពោះការគាំទ្រឧស្សាហកម្មរថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ។

គួរឲដឹងថា ក្រុមហ៊ុន Toyota បាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង ៦០ ឆ្នាំ​មក​ហើយ ដោយ​ប្រទេស​នេះ​បម្រើ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​សំខាន់នៅក្នុងការផលិត និងចែកចាយ។ ខណៈការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោកមានចំនួន ១០,៣ លានគ្រឿង នេះបើយោងតាម ​​Bloomberg ចំណែករថយន្តកូនកាត់មានចំនួន ៣,៥ លានគ្រឿង កើនឡើង ៣១ភាគរយ បើធៀបនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ប្រកាសចេញ Kia Syros ផ្តល់ជូនទាំងជម្រើសម៉ាសុីនម៉ាស៊ូត និងសាំង ជាមួយតម្លៃលក់ចាប់ពី ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Kia Syros ផ្តល់ជូនទាំងជម្រើសម៉ាសុីនម៉ាស៊ូត និងសាំង ជាមួយតម្លៃលក់ចាប់ពី ១០ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៨០០ ម.ម កម្ពស់ ១ ៦៦៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥៥០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខស្វ័យប្រវត្តិ និងប្រអប់លេខដៃចំនួន ៦វគ្គ។
  • ម៉ាសុីនម៉ាស៊ូតសាំងចំណុះ ១,០ លីត្រ ប្រើប្រាស់ Turbo ទំហំ ៣សុីឡាំង អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខស្វ័យប្រវត្តិចំនួន ៧វគ្គ និងប្រអប់លេខដៃចំនួន ៦វគ្គ។

សម្រាប់ផ្នែកខាងក្រៅមានការរចនារូបរាងជ្រុង ជាមួយប៉ាណា និងកាងខ្យល់នៅផ្នែកខាងក្រោម អបសងខាងដោយចង្កៀងមុខ-ក្រោយ LED បញ្ឈរ ព្រមទាំងថាសកង់ថ្មីទំហំ ១៧អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែ ក៏ដូចជាប្រព័ន្ធសម្លេង Harman Kardon ចំនួន ៨ចំនុច អេក្រង់សម្រាប់បញ្ជាម៉ាសុីនត្រជាក់ទំហំ​ ៥អ៊ីញ ដំបូល panoramic sunroof ភ្លើងបំភ្លឺចំនួន ៦៤ ពណ៌ កៅអីខាងមុខ និងខាងក្រោយមានខ្យល់ចេញចូល បង្អួចបើក/ចុះក្រោមអូតូ ពោងសុវត្ថិភាពចំនួន ៦ចំនុច កាមេរ៉ា ៣៦០ ដឺក្រេ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ទី២ រួមមានកាមេរ៉ាមុខចំនួន២ និងហ្វ្រាំងដៃអេឡិចត្រូនិច មានមុខងារ Auto Hold ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+