ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងចេញលក់ Kicks Play ស៊េរីឆ្នាំ២០២៥ នៅដើមឆ្នាំក្រោយ ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] បើយោងតាមសារព៌ត័មានរថយន្ត Carscoos បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Nissan នឹងប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Nissan Kicks Play ស៊េរីឆ្នាំ២០២៥ នៅដើមឆ្នាំក្រោយ ជាមួយតម្លៃលក់ចាប់ពី ២១ ៥២០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត Nissan Kicks Play ស៊េរីឆ្នាំ២០២៥ ថ្មីនេះ នឹងទទួលបានរចនាឡើងវិញដោយមានការកែលម្អខ្លាំងទៅលើផ្នែកម៉ាស៊ីនអាចផ្តល់នូវថាមពលខ្ពស់ជាងមុន ប៉ុន្តែ Nissan Kicks Play ស៊េរីឆ្នាំ២០២៥ ថ្មីនេះ គឺជាម៉ូដែលដែលត្រូវបានកែប្រែឈ្មោះពី Nissan Kicks S សេរ៊ីឆ្នាំ២០២៤ ប៉ុណ្ណោះ។

រថយន្តសេរ៊ីថ្មីនេះ នឹងដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១២២ សេះ និងកម្លាំងរមួល ១៥៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទអូតូ Xtronic និងប្រព័ន្ធបើកបរប៉ុង១ FWD ។

ចំពោះ Nissan Kicks Play ស៊េរីឆ្នាំ២០២៥ ថ្មីនេះ នឹងទទួលបានប្រព័ន្ធជំនួយការបើកបរដូចជា Blind Spot Warning, ប្រព័ន្ធព្រមានពីការចាកចេញពីផ្លូវ ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ ប្រព័ន្ធ Pedestrian Detection ប្រព័ន្ធ CCTV, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ចង្កៀងមុខ halogen ថាសកង់ទំហំ 16 អ៊ីញ និងប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនកែរថយន្ត Inkas បញ្ចេញ Lexus GX ថ្មី បំពាក់ពាសដែកអាចទប់ទល់នឹងការបំផ្ទុះគ្រាប់បែកដៃ

ក្រុមហ៊ុន Inkas បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lexus GX ថ្មី ដែលបានកែប្រែដោយបំពាក់ជាមួយពាសដែកសម្រាប់ការការពារពីការបាញ់កាំភ្លើង និងការបំផ្ទុះគ្រាប់បែកដៃ។

សម្រាប់ផ្នែកខាងក្រៅ ត្រូវបានបំពាក់ពាសដែកទាំងអស់ និងកញ្ចក់ផ្លោងដែលអាចការពារប្រឆាំងនឹងគ្រាប់កាំភ្លើងក្នុងជម្រៅ ៧,៦២ មីលីម៉ែត្រ និងអាចទប់ទល់នឹងការបំផ្ទុះគ្រាប់បែកដៃពីរក្នុងពេលតែមួយ រួមជាមួយនឹងបំពាក់ថាសកង់ថ្មីដែលស្រោបដោយសំបកកង់ប្រភេទរាបស្មើ (run-flat tires) ។

លើសពីនេះទៅទៀត រថយន្តនេះក៏បានដំឡើងទ្វារគ្រាប់ផ្លោងដើម្បីការពារពីគ្រាប់រំសេវ និងការការពារពីគ្រាប់កាំភ្លើងនៅផ្នែកខាងក្រោយ និងទទួលបានប្រព័ន្ធរក្សាសុវត្ថិភាព និងមានលក្ខណៈពិសេសផ្សេងៗដូចជា ប្រព័ន្ធទប់ស្កាត់ភ្លើងឆេះម៉ាស៊ីន ដំបូលអាចបើកបាន កាមេរ៉ា CCTV កាមេរ៉ាមើលពេលយប់ ភ្លើងស្តុប ប្រព័ន្ធបន្សុទ្ធអុកស៊ីហ្សែន កាងពង្រឹង និងប្រព័ន្ធស៊ីរ៉ែនផងដែរ។

ទាក់ទងនឹងផ្នែកម៉ាសុីនវិញ រថយន្តនេះនៅតែបន្តប្រើម៉ាស៊ីន V6 twin-turbocharged ចំណុះ ៣,៤ លីត្រ អាចផលិតកម្លាំងបាន ៣៤៩សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិចំនួន ១០វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តអគ្គិសនី Wuling Bingo នៅក្នុងទីផ្សារប្រទេសចិនបានឈានដល់ចំនួន ៤០មុឺនគ្រឿង ចាប់តាំងពីប្រកាសចេញនៅក្នុងឆ្នាំ២០២៣

នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន SAIC-GM-Wuling (SGMW) បានប្រកាសជាផ្លូវការថា ការលក់សរុបនៃរថយន្ត Wuling Bingo របស់ពួកគេនៅក្នុងទីផ្សារប្រទេសចិនបានឈានដល់ចំនួន ៤០០ ០០០ គ្រឿង ចាប់តាំងពីការដាក់លក់នៅក្នុងខែមិនា ឆ្នាំ២០២៣ ។ ចំពោះរថយន្ត Wuling Bingo មានជម្រើស EV Hatchback និង Wuling Bingo SUV ។

នៅក្នុងខែវិច្ឆិកា ការលក់រាយរបស់ Wuling Bingo មានចំនួន ២៦ ៨០៨ គ្រឿង ខណៈការបញ្ជាទិញសរុបមានចំនួន ៣៥ ៧២៨ គ្រឿង ធ្វើឱ្យវាក្លាយជារថយន្តលក់ដាច់លេខ ១២ នៅក្នុងប្រទេសចិន។

សម្រាប់រថយន្ត Wuling Bingo EV Hatchback មានតម្លៃលក់ចាប់ពី ៧ ៨០០ ដុល្លារ ដល់ ១១ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន មានប្រវែង ៣ ៩៥០ មម ទទឹង ១ ៧០៨ មម កម្ពស់ ១ ៥៨០ មម និងប្រវែងគម្លាតកង់ ២ ៥៦០ មម ផ្តល់ជូនជម្រើសចំនួន ៣ អាចបើកបរបានចម្ងាយ ២០៣ គីឡូម៉ែត្រ, ៣៣៣ គីឡូម៉ែត្រ និង ៤១០ គីឡូម៉ែត្រ។

ចំណែក Wuling Bingo SUV វិញ មានតម្លៃចាប់ពី ១០ ៤០០ ដុល្លារ ដល់ ១៣ ១០០ ដុល្លារ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០១ សេះ ផ្គួបជាមួយអាគុុយទំហំ ៣១,៩ និង ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ និង ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus ប្រកាសចេញភីកអាប់ Maxus Interstellar X ផ្តល់ជូនទាំងជម្រើសម៉ាសុីនម៉ាស៊ូត និងអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្តភីកអាប់ Maxus Interstellar X ផ្តល់ជូនទាំងជម្រើសម៉ាសុីនម៉ាស៊ូត និងអគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ២១ ៤០០ ដុល្លារ ដល់ ២៨ ៨០០ ដុល្លារ សម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូត និងចាប់ពី ៤១ ១៥០ ដុល្លារ ដល់ ៤៤ ៣០០ ដុល្លារ សម្រាប់ជម្រើសអគ្គិសនី នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះរថយន្តភីកអាប់ Maxus Interstellar X ជម្រើសម៉ាសុីនម៉ាស៊ូត មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កម្ពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ខណៈជម្រើសអគ្គិសនីសុទ្ធមានប្រវែងតួខ្លួនសរុប ៥ ៦៣០ ម.ម និងកម្ពស់ ១ ៨៧៤ ម.ម។ ចំណែកគ្លប់ខាងក្រោយខាងផ្ទុកទម្ងន់បាន ១ ២០០គីឡូក្រាម និងអូសសណ្តោងបាន ៣ ០០០ គីឡូក្រាម។

រថយន្តនេះ នឹងដំណើរការដោយ៖

  • ម៉ាសុីនម៉ាស៊ូតចំណុះ ២,៥ លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៥២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ មុខងារ all-terrain mode និងជម្រើសប្រព័ន្ធបើកបរប៉ុង១ 2WD និងប៉ុង ២ 4WD និងមានកម្រិតសុីប្រេង ៧,៩លីត្រ/១០០គ.ម។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ១៨៥ និង ២៨៩ សេះ និងកម្លាំងរមួល ២៥០ និង ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

លើសពីនេះទៅទៀត រថយន្តភីកអាប់នេះ នឹងទទួលបានជម្រើសប្រព័ន្ធបូមចំនួន២ (double wishbone independent suspension) នៅផ្នែកខាងមុខ និងប្រព័ន្ធបូមខ្យល់ចំនួន១ ហើយមានប្រព័ន្ធចាក់សោរប៉ុងចំនួន ៣ នៅផ្នែកខាងមុខ កណ្តាល និងខាងក្រោយ សម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូត។ ខណៈកំណែ Off-road នឹងទទួលបានមជម្រើសប្រព័ន្ធបូម ( Three-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៣, ប្រព័ន្ធបូម (Five-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៥ និងប្រព័ន្ធបូម (multi-link suspension) ខណៈជម្រើសអគ្គិសនីសុទ្ធនឹងទទួលបានប្រព័ន្ធបូមខ្យល់។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិតជិត និងប៉ាណាទំហំធំសម្រាប់សម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូត អបជាមួយចង្កៀង LED ថ្មី រួមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៨អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធសម្លេង JBL កញ្ចក់ស្ទ្រីមមើលខាងក្រោយ ដៃចង្កូតមានមុខងារកម្តៅ កៅអីខាងមុខមានមុខងារខ្យល់ចេញចូល កៅអីម៉ាស្សាសម្រាប់អ្នកបើកបរ និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac បញ្ចេញរថយន្តអគ្គិសនីសុទ្ធថ្មី សាកថ្មម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ ឯតម្លៃចាប់ពីជិត ៨មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Cadillac Vistiq ស៊េរីឆ្នាំ ២០២៦ ផ្តល់នៅជម្រើស ៤ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៧៨ ៧៩០ ដុល្លារ ដល់ ៩៧ ៨៩០ ដុល្លារ គ្រោងដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៥ ។

Cadillac Vistiq បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦១៥ សេះ និងកម្លាំងរមួល ៨៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន ដោយសាកត្រឹម ១០នាទី អាចបើកបរបាន ១២៧ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ២២២ ម.ម ទទឹង ២ ២០៣ ម.ម កំពស់ ១ ៨០៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៩៤ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណា និងចង្កៀងមុខ LED ដូចគ្នាទៅនឹងម៉ូដែល Lyriq ក៏ដូចជាថាសកង់ស្ព័រទំហំ ២១អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ L ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen រាងកោងទំហំ ៣៣ អ៉ីញ រួមទាំងអេក្រង់ touchscreen ទំហំ ៨អ៉ីញនៅកុងសូលកណ្តាល កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៥តំបន់ ឧបករណ៍បំពងសំលេងម៉ាក AKG ២៣ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបញ្ជេញរថយន្តភីកអាប់ខ្នាតតូចស៊េរីថ្មីនៅក្នុងឆ្នាំ២០២៧ ជាមួយម៉ាសុីនកូនកាត់ Hybrid 

ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសផែនការអភិវឌ្ឍន៍រថយន្តភីកអាប់ខ្នាតតូចស៊េរីថ្មីដែលនឹងចេញលក់នៅក្នុងប្រទេសប្រេស៊ីល និងទីផ្សារប្រទេសផ្សេងៗទៀតនៅក្នុងឆ្នាំ២០២៧ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនតាមស្ថានភាពតំបន់ទីតាំងភូមិសាស្រ្ត និងស្ថានភាពទីផ្សារ។

ចំពោះរថយន្តភីកអាប់ខ្នាតតូចស៊េរីថ្មីនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង TNGA មានប្រវែងតួខ្លួនសរុប ៥ ០៧០ មីលីម៉ែត្រ និងប្រវែងគម្លាតកង់-ក្រោយ ៣ ៣៥០ មីលីម៉ែត្រ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ដែលប្រើប្រាស់ម៉ាសុីនសាំងចំណុះ ២,៥លីត្រ របស់ Toyota RAV4 ជាមួយនឹងឥន្ធនៈអេតាណុល។ លើសពីនេះទៅទៀត វានឹងទទួលបាននូវជម្រើសប្រព័ន្ធបើកបរប៉ុង២ AWD ដើម្បីផ្តល់សមត្ថភាពបើកបរល្អគ្រប់ស្ថានភាពផ្លូវ។

ចំពោះការរចនាវិញ ត្រូវបានបំផុសគំនិតចេញពីគំរូរថយន្ត EPU Concept ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៣ ។ក្នុងនោះផងដែរ រថយន្តនេះ ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងទីផ្សារជាមួយនឹងរថយន្ត Fiat Toro, Ram Rampage, Ford Maverick និង Chevrolet Montana ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងដាក់បង្ហាញរថយន្តអគ្គិសនីសុទ្ធថ្មីចំនួន ២ម៉ូដែល នៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធចំនួន ២ ម៉ូដែលស្ថិតនៅក្នុង 0 series នៅឯពិព័រណ៍រថយន្ត CES Show គ្រោងនឹងធ្វើឡើងក្នុងឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិក ។

តាមរូបភាព Teaser របស់គំរូរថយន្តទាំង ២ នេះ សម្រាប់នៅខាងឆ្វេងជាប្រភេទ sedan ស្រដៀងគំរូរថយន្ត Saloon EV Concept ដែលបានបង្ហាញកាលពីឆ្នាំមុន ដោយរក្សាការរចនាសំខាន់ៗដូចជា ចង្កៀងក្រោយ LED ដ៏ប្រណិត ឡូហ្គោអក្សរ Honda និងបំពង់ស៊ីមាំងភ្ជាប់ជាមួយភ្លើងបំភ្លឺផងដែរ ។

សម្រាប់គំរូរថយន្តនៅខាងស្តាំ ជាប្រភេទ SUV ជាមួយការឌីស្សាញបែបប្រអប់ មានទំហំប្រហាក់ប្រហែលនឹង Hyundai Ioniq 9 និង Kia EV9 ដោយចង្កៀងក្រោយ LED ឌីស្សាញបែបជាអក្សរ U ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគំរូរថយន្តអគ្គិសនីសុទ្ធទាំង ២ នេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែបញ្ជាក់ថា ក្រុមហ៊ុននឹងបង្ហាញគំរូរថយន្តដែលស្ថិតនៅក្រោម 0 series ចំនួនដល់ទៅ ៧ម៉ូដែលនៅត្រឹមឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone Foxconn ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការទិញភាគហ៊ុនរបស់ Nissan ដើម្បីចូលរួមក្នុងឧស្សាហកម្មរថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់តៃវ៉ាន់ Foxconn​ ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅក្នុងការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Nissan ដើម្បីចូលរួមក្នុងផែនការឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដោយផ្តោតសំខាន់លើការផលិត និងការរចនានេះបើយោងតាមកាសែត The Wall Street Journal ។

ប្រសិនបើកិច្ចព្រមព្រៀងនេះក្លាយជាការពិត នេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ Foxconn នៅពេលដែលក្រុមហ៊ុនមួយនេះបង្កើនការជំរុញរបស់ពួកគេទៅក្នុងឧស្សាហកម្មរថយន្ត។

គួរឲដឹងថា Foxconn ត្រូវបានគេស្គាល់ថាជាកងកម្លាំងដ៏សំខាន់មួយរបស់ Apple ហើយបើយោងតាមកាសែត Wall Street Journal បានរាយការណ៍ថា Foxconn គ្រោងនឹងផលិតរថយន្តតាមរបៀបស្រដៀងគ្នាទៅនឹងរបៀបដែលពួកគេបង្កើតទូរស័ព្ទ iPhone សម្រាប់ក្រុមហ៊ុន Apple ដោយតម្រូវឲមានក្រុមហ៊ុននានាចេញការរចនា និងផលិតរថយន្តឱ្យពួកគេ។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Honda និង Nissan ក៏ត្រូវបានរាយការណ៍ផងដែរថា កំពុងត្រៀមចុះកិច្ចព្រមព្រៀងមួយ ដោយពួកគេអាចនឹងបង្កើតក្រុមហ៊ុនកាន់កាប់ថ្មីមួយដើម្បីផលិតរថយន្តចំហេះក្នុង អគ្គិសនី សម្រាប់ប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនដទៃ ជាពិសេសក្រុមហ៊ុនរបស់ប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី EREV របស់ BAIC មួយម៉ូដែលនេះ អាចរត់បានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការចេញជាផ្លូវការនៅម៉ូដែលពិសេស BJ40e ប្រភេទអគ្គិសនីលាយសាំង EREV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ៩០០ ដុល្លារ ដល់ ៣៣ ៦០០ ដុល្លារ ។

រថយន្តប្រភេទ SUV off-road នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៤០ សេះ ផ្គួបជាមួយអាញគុយទំហំ ៤០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥២ គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធពេលសាកថ្មពេញ និងមានសាំងពេញ អាចបើកបរបាន ១២០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៩០ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៩៦៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានភាពហាប់ណែន ជាមួយប៉ាណាហុមព័ទ្ធដោយសណុំចង្កៀងមុខ LED ព្រមទាំងថាសកង់ទំហំ ២០អ៉ីញអាប់ដេតថ្មី ខណៈផ្នែកខាងក្រោយមានកង់សាគួរ និងចង្កៀងប្រភេទ LED ។

រីឯនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8155 ក៏ដូចចាភ្លើង ambient lights ចំនួន ២៥៦ពណ៌ កន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនីសុទ្ធរបស់ Zeekr សាកថ្មម្តងជិះបាន ៦២៥គីឡូម៉ែត្រ ដាក់លក់នៅអឺរ៉ុបតម្លៃចាប់ពី ៥មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន Geely បានធ្វើការដាក់លក់ជាផ្លូវការនូវរថយន្ត Zeekr 7X ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៥៥ ៦៦០ ដុល្លារ ដល់ ៧៣ ៥០០ ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុប ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Geely SEA 800-volt platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៦ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្រ និងអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបាន ៦១៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៣៧ ។

សម្រាប់ការឌីស្សាញ ​រថយន្ត​ថ្មី​នេះ​មានការឌីស្សាញបែបស្ព័រដោយមានប៉ាណាមុខបិទជិត ​ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ ផងដែរ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ ។

ចំពោះផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញឡើងបែប minimalistic ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+