ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Prelude ប្រភេទ Hybrid បន្ថែម driving mode ថ្មី នឹងដាក់លក់ឡើងវិញសម្រាប់សហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងធ្វើការនាំយកនៅរថយន្ត Honda Prelude មកកាន់ទីផ្សារសហរដ្ឋអាមេរិកឡើងវិញ នៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីបញ្ឈប់ការលក់នៅប្រទេសនេះអស់រយៈពេលយូរ ។

Honda Prelude ផលិតឡើងនៅលើគ្រោងឆ្អឹងដូចជាទៅនឹងម៉ូដែល Civic ដំណើរការដោយម៉ាស៊ីន e:Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ភ្ជាប់ដោយប្រអប់លេខ eCVT ព្រមទាំងបន្ថែមនៅរបៀបបើករបរថ្មី S+ Shift drive mode ដែលអាចបង្កើនថាមពលកាន់តែមានប្រសិទ្ធភាព ។

គួរឲ្យថា សម្រាប់រថយន្ត Honda Prelude ប្រភេទ Hybrid មានរូបរាងដូចគ្នាទៅម៉ូដែលប្រើអគ្គិសនីសុទ្ធជាប្រភេទស្ព័រប្រើប្រាស់នៅទ្វារចំនួន ២ ក៏ដូចជាប៉ាណាមុខរាងជាសំណាញ់មួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីមជាដើម ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda មិនទាន់បញ្ចេញព័ត៌មានលម្អិតច្រើនជាងនេះនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Toyota bZ4X ឆ្នាំ ២០២៥ នឹងចេញលក់នៅឆ្នាំក្រោយ ឯតម្លៃទាបជាងមុន ៦ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសចេញនៅតម្លៃលក់ផ្លូវការរបស់រថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃចាប់ផ្តើមទាបម៉ូដែលមុន ៦ ០០០ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ៣៧ ០៧០ ដុល្លារ ដល់ ៤៣ ៨៨០ ដុល្លារ គ្រោងនឹងចេញនៅទីផ្សារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៥។

Toyota bZ4X ស៊េរីឆ្នាំ ២០២៥ ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុហទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រឆ្នាំងសាកលឿន អាចសាកបាន ៨០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ។
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៤ សេះ ផ្គួបជាមួយអាគុហទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ អាចបើកបរបានចម្ងាយ ៣៦៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រឆ្នាំងសាកលឿន អាចសាកបាន ៨០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ។

លើសពីនេះ Toyota ក៏បានបន្ថែមនៅម៉ូដែលថ្មី bZ4X Nightshade ដែលមានតម្លៃលក់ ៤០ ៤២០ ដុល្លារ ដែលត្រូវបានបំពាក់មកជាមួយពណ៌ខ្មៅទៅលើ ឡូហ្គោ Toyota, ដៃទ្វារ, កាង spoiler និងថាសកង់ស្ព័រទំហំ ២០អ៉ីញផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ ២ ៣៧០ គីឡូម៉ែត្រ?

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fulwin A8L ប្រភេទ plug-in hybrid ផ្តល់ជូននូវចម្ងាយបើកបរបានឆ្ងាយបំផុត ដោយបានបំបែកកំណត់ត្រា Guinness World Record ជាមួយតម្លៃលក់ចាប់ពី ១៥ ១០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery Fulwin A8L ត្រូវបានផលិតឡើងនោះលើគ្រោងឆ្អឹង Chery M3X platform មានប្រវែងតួខ្លួនសរុប ៤ ៧៩០ ម.ម ទទឹង ១ ៨៤៣ ម.ម កម្ពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម ដំណើរការដោយ៖

  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣០១ សេះ និងកម្លាំងរមួល ៤៣៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០គីឡូម៉ែត្រ នៅពេលសាកពេញម្តង។
  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣៥៥ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៦៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥គីឡូម៉ែត្រ នៅពេលសាកពេញម្តង (សាកបានពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ១៩នាទី) អាចបើកបរបានចម្ងាយសរុប ២ ១០០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេង ៤,២លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ មានល្បឿនអតិបរមា ២០៥គ.ម/ម៉ោង។

សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខទទួលបានការរចនាថ្មីទៅលើចង្កៀង និងទទួលបានការរចនាជាមួយប៉ាណាបែប Polygonal honeycomb design និងបំពាក់ជាមួយឡូហ្គូល Fulwin នៅផ្នែកខាងក្រោយ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ ដល់ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានជីឌីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាបាសសម្លេងប្រភេទ Sony ចំនួន ៨ចំនុច កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ កាមេរ៉ា ៥៤០ដឺក្រេ ពោងសុវត្ថិភាពចំនួន ១០ចំនុច និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ L2+ ។

អ្វីដែលពិសេសជាងនេះទៅទៀតគឺ ក្រុមហ៊ុន Chery បានធ្វើការប្រកាសថា រថយន្ត Chery Fulwin A8L របស់ពួកគេបានបំបែកកំណត់ត្រា Guinness World Record ក្នុងនាមជារថយន្ត PHEV ដោយអាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ ២ ៣៦៩,៩១៥ គីឡូម៉ែត្រ លើសទិន្នន័យដែលបញ្ជេញដោយ CLTC នៅក្នុងកម្មវិធី Hainan Island Challenge ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបង្ហាញចេញនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Avatr ប្រកាសវិនិយោគ ១,៥ ពាន់លានដុល្លារ លើកកម្ពស់ទីផ្សាររថយន្ត EV ប្រណីតរបស់ខ្លួន

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Avatar Technology ដែលសហការបង្កើតឡើងដោយ Changan, Huawei និង CATL បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណជាង ១១ ពាន់លានយន់ ឫស្មើនឹង ១,៥ ពាន់លានដុល្លារ នៅក្នុងគម្រោងហិរញ្ញប្បទាន C របស់ពួកគេ។

ចំពោះកាវិនិយោគនេះផងដែរ មានគោលបំណងបង្កើត និងបង្ហើនការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D), ពង្រីកខ្សែសង្វាក់ផលិតកម្ម, បន្ថែមការអភិវឌ្ឍន៍ម៉ាកយីហោ និងសេវាកម្ម, បង្កើនល្បឿនប្រតិបត្តិការបច្ចុប្បន្នរបស់ Avatr និងលើកកម្ពស់ការប្រកួតប្រជែងនាពេលអនាគតរបស់ខ្លួននៅក្នុងទីផ្សាររថយន្ត EV ប្រណីត។

គួរឲដឹងថា ក្រុមហ៊ុន Avatr ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​ក្រុមហ៊ុន Changan Automobile ដោយ​សហការ​ជាមួយ Nio មានឈ្មោះថា Changan-Nio មានភាគហ៊ុន ៥០:៥០ នៅក្នុងឆ្នាំ២០១៨ ។ បន្ទាប់ពី ២ឆ្នាំក្រោយមក សម្ព័ន្ធភាពនេះមានការប្រែប្រួលបែកបាក់ ហើយក្រុមហ៊ុន Changan បានបន្តសហការ​ជាមួយក្រុមហ៊ុន CATL និង Huawei ជាដៃគូអភិវឌ្ឍន៍ ហើយដាក់ឈ្មោះក្រុមហ៊ុនថា Avatr ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Changan គឺជាម្ចាស់ភាគហ៊ុនចម្បងដែលមានភាគហ៊ុន ៤០,៩៩ភាគរយ ខណៈដែល CATL កាន់កាប់ភាគហ៊ុន ១៤,១ភាគរយ ខណៈភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលក្នុងតំបន់ និងមូលនិធិវិនិយោគ។ ក្នុងនោះ ក្រុមហ៊ុន Huawei មិនមែនជាម្ចាស់ភាគហ៊ុនទេ ប៉ុន្តែជាអ្នកសហការយ៉ាងជិតស្និទ្ធដែលផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាជាច្រើនរបស់ Avatr ។

គួរឲកត់សម្គាល់ថា នៅក្នុងខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន Avatr បានចាប់ផ្តើមប្រកាសវិនិយោគទឹកប្រាក់ចំនួនជិត ៥ ពាន់លានយន់ (៦៨០ លានដុល្លារ) នៅក្នុងគម្រោងហិរញ្ញប្បទាន A ហើយនៅក្នុងខែសីហា ឆ្នាំ២០២៣  Avatr បានប្រកាសវិនិយោគទឹកប្រាក់ចំនួនជិត ២០ ពាន់លានយន់ (២,៧ ពាន់លានដុល្លារ) នៅក្នុងគម្រោងហិរញ្ញប្បទាន B របស់ពួកគេ។

ក្រុមហ៊ុន Avatr បានសម្រេចនូវបរិមាណនៃការលក់ប្រចាំខែវិច្ឆិកាចំនួន ១១ ៥៧៩ គ្រឿង កើនឡើង ១៨០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងខែធ្នូ ក្រុមហ៊ុនមួយនេះបានប្រកាសដាក់បង្ហាញចេញលក់នូវរថយន្ត Avatr 11 សេរ៊ីឆ្នាំ២០២៤ និងបានបង្ហាញរថយន្ត Avatr 06 ស៊េរីថ្មីរបស់ពួកគេផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​រថយន្ត​ម៉ាឡេស៊ី​ បញ្ចេញឡានអគ្គិសនីសុទ្ធ​ជាលើកដំបូង​ អាចរត់បាន ៤១០គីឡូម៉ែត្រ ឯតម្លៃក្រោម ៣ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសម៉ាឡេស៊ីមានឈ្មោះថា Proton បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Proton eMas 7 ជាលើកដំបូង ជាមួយតម្លៃលក់ចាប់ពី ២៤ ៧០០ ដុល្លារ ដល់ ២៧ ៨០០ ដុល្លារ នៅទីផ្សារក្នុងស្រុក ។

Proton eMas 7 ម៉ូដែលទាំងនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៩,៥២ គីឡូវ៉ាត់ម៉ោង និង ៦០,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤៥ គីឡូម៉ែត្រ ដល់ ៤១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយប្រើរយៈពេល ២០នាទី សាកបានដល់ ២០-៨០% ពីស្ថានីយសាកថ្មល្បឿនលឿន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ទទឹង ១ ៩០១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅស្រដៀងម៉ូដែល Geely Galaxy E5 មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលរួមបញ្ចូលនៅមុខងារជាច្រើនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេងឈុតធំ! BYD ជះលុយជិត ១៤ ពាន់លានដុល្លារ សម្រាប់ចូលក្នុងវិស័យមនុស្សយន្ត

[បរទេស] ក្រុមហ៊ុនផលិតយក្យរបស់ប្រទេសចិន BYD បានហោះជំហានចូលទៅក្នុងវិស័យមនុស្សយន្ត Humanoid robotics ដោយចាប់ផ្តើមប្រកាសរើសវិស្វករជាន់ខ្ពស់ជាច្រើនផ្នែកសម្រាប់ក្រុមស្រាវជ្រាវឆ្លាតវៃ Embodied Intelligence Research Team របស់ខ្លួន ដើម្បីផ្តោតលើការស្រាវជ្រាវដ៏ទំនើបក្នុងផ្នែកនេះ ។

ក្នុងនោះប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បានប្រកាសផែនការវិនិយោគទឹកប្រាក់ប្រមាណ ១០០ពាន់លានយន់ ស្មើរនឹង ១៣,៧៣ ពាន់លានដុល្លារ ទៅក្នុងការបង្កើតថ្មីដែលជំរុញដោយបច្ចេកវិទ្យា AI ដែលមានគោលបំណងសម្រេចបាននៅការធ្វើឲ្យប្រសើរឡើងយ៉ាងទូលំទូលាយនៅក្នុងភាពវៃឆ្លាតរបស់រថយន្ត។

សម្រាប់ក្រុមស្រាវជ្រាវភាពវៃឆ្លាតរបស់ BYD នេះ នឹងប្រើប្រាស់កម្មវិធីឧស្សាហកម្មដ៏ទូលំទូលាយរបស់ក្រុមហ៊ុន ដើម្បីកែប្រែប្រព័ន្ធ robotic system និងបង្កើនសមត្ថភាពរបស់ពួកគេ។ ក្រុមនេះ ក៏ធ្លាប់បានបង្កើតផលិតផលមនុស្សយន្តកម្រិតខ្ពស់ជាច្រើនរួចហើយ រួមទាំងឧស្សាហកម្ម សហការ ទូរស័ព្ទចល័ត និងមនុស្សយន្តប្រភេទ Humanoid robotics ។

គួរឲ្យដឹងថា ការវិនិយោគដំបូងរបស់ BYD នៅក្នុងមនុស្សយន្ត Ubtech Robotics បាននាំឲ្យមានការដាក់ពង្រាយមនុស្សយន្តឧស្សាហកម្មរបស់ Ubtech ឈ្មោះ Walker S1 នៅក្នុងរោងចក្ររបស់ពួកគេ ដែលមានកម្ពស់ ១,៧២ ម៉ែត្រ និងទម្ងន់ ៧៦ គីឡូក្រាម អាចលើករបស់មានទំងន់ ១៥ គីឡូក្រាម ព្រមទាំងអាចធ្វើការជាមួយនឹងរថយន្តសម្រាប់ដឹកជញ្ជូន និងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលដំណើរដោយប្រព័ន្ធស្វ័យប្រវត្តិ​ដែល​មិនមាន​មនុស្ស​បញ្ជា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញម៉ូដែលថ្មី ប្រភេទ SUV ៧កៅអី តម្លៃលក់ខ្ទង់ ២មុឺនដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនកែឆ្នៃរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ីមានឈ្មោះថា New Armada បានធ្វើការកែពីរថយន្តភីកអាប់ Toyota Hilux Champ ទៅជាប្រភេទ SUV ឲ្យឈ្មោះថា Hilux Rangga នឹងដាក់ជាផ្លូវការដោយក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសនេះ (Toyota Astra Motor) ជាមួយតម្លៃខ្ទង់ ២៥ ០០០ ដុល្លារ នៅឆ្នាំ ២០២៥ ។

Toyota Hilux Rangga ផលិតឡើងនៅលើគ្រោងឆ្អឹង IMV ladder-frame ដំណើរដោយម៉ាស៊ីនចំហេះក្នុងចំនួន ២ ជម្រើសរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៧ សេះ និហម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៨ សេះ ទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ឬលេខអូតូ ៦វគ្គ។

Toyota Hilux Rangga នៅផ្នែកខាងមុខនៅតែរក្សាការឌីស្សាញដើមរបស់ម៉ូដែលភីកអាប់ ក្រៅពីនោះត្រូវបានឌីស្សាញឡើងវិញទាំងស្រុងមានលក្ខណៈបែបជ្រុង ជាក់ស្តែងដូចជាកញ្ចក់ចំហៀង បន្ថែមនៅប្រអប់ក្រោយជាមួយអក្សរឡូហ្គោ Rangga ក៏ដូចជាកាង roof-rail ព្រមទាំងប្រើប្រាស់នៅថាសកង់ថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមិនមានការផ្លាស់ប្តូរការឌីស្សាញនោះទេ ដោយគ្រាន់តែបានបន្ថែមកៅអីទៅជាប្រភេទកាប៊ីន ៣ជួរ ជាមួយកៅអីស្រោបដោយស្បែកខុសពីម៉ូដែលភីកអាប់ ព្រមទាំងបន្ថែមនៅអេក្រង់កំសាន្ត touchscreen ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! Kia គ្រោងបង្ហាញម៉ូដែលថ្មីស្រឡាងប្រភេទ Crossover នៅក្នុងរយៈពេល ៤៨ម៉ោង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរូបភាព និងវីដេអូ Teaser របស់រថយន្ត Kia Syros ប្រភេទ Crossover ថ្មីស្រឡាង មុនពេលបង្ហាញខ្លួនជាផ្លូវការដែលធ្វើឡើងនៅទីផ្សារប្រទេសឥណ្ឌា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ខណៈការចេញលក់គឺនៅឆ្នាំ ២០២៥ ។

តាមរូបភាព Teaser ដែលបានបង្ហាញពីរូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបជ្រុងស្រដៀងម៉ូដែល Carnival ដែលស្ថិតនៅចន្លោះម៉ូដែល Sonet និង Seltos ដែលជាផ្នែកដ៏សំខាន់ Kia 2.0 strategy សម្រាប់ប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការជាក់លាក់របស់អតិថិជនក្នុងស្រុក ដែលមាននៅលើម៉ូដែល Kia EV9 និង Kia Carnival Limousine ។

ចំពោះនៅផ្នែកខាងក្នុង ក្រុមហ៊ុន Kia បានបញ្ជាក់ថា រថយន្តនេះត្រូវបានភ្ជាប់មកជាមួយ លក្ខណៈពិសេសបែបអនាគត ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ឧបករណ៍បំពងសំឡេងម៉ាក Bose និងមុខងារសុវត្ថិភាពកម្រិតខ្ពស់ជាច្រើន។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Kia នឹងផ្តល់នៅជម្រើសម៉ាស៊ីនចំហេះក្នុងចំនួន ២ ជម្រើសរួមមាន ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ឬអូតូ ៧វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ប្រកាសចេញ CS75 Plus Ultra ជំនាន់ទី៤ ទទួលបានម៉ាសុីនថ្មី ត្រៀមចេញលក់នៅចុងឆ្នាំនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរូបភាពជាផ្លូវការរបស់រថយន្ត Changan CS75 Plus Ultra ជំនាន់ទី៤ ទទួលបានម៉ាសុីនសាំងថ្មី គ្រោងនឹងប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងចុងខែធ្នូ ឆ្នាំ២០២៤ នេះ ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៧០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤សុីឡាំង ថ្មី អាចផលិតកម្លាំងបាន ២២៩ សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយ​ប្រអប់លេខអូតូចំនួន ៨វគ្គ និងអាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេលខ្ទង់ ៧,៣វិនាទី។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ-ក្រោយ LED រចនាថ្មីអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបាននូវថាសកង់ស្ព័រថ្មីទំហំ ២០អ៊ីញ និងបំពង់សុីមាំងស្ព័រចំនួន២គូរ នៅផ្នែកខាងក្រោយផងដែរ។

ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen បង្ហាញព៌ត័មានទំហំ ១៤,៦អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងមុខ ពោងសុវត្ថិភាពចំនួន ៦ចំនុច កញ្ចក់ចំហៀងបត់ដោយស្វ័យប្រវត្តិ មុខងារជំនួយការសម្លេង AI ដំណើរការដោយ iFlytek និងប្រព័ន្ធមុខងារជំនួយការបើកបរកម្រិតទី២ ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ មានដូចជាប្រព័ន្ធមុខងារចូលចំណតរថយន្ត APA5.0 ដោយស្វ័យប្រវត្តិ (២០ម៉ែត្រ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery ប្រកាសចេញឡានអគ្គិសនីសុទ្ធ iCar V23 តម្លៃខ្ទង់ ១មុឺនដុល្លារ សាកម្តងរត់បាន ៥០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery iCar V23 ប្រភេទ SUV Off-road អគ្គិសនីសុទ្ធ ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery iCar V23 ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD (Youth Edition) អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៧,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៩៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ២១១ សេះ និងកម្លាំងរមួល ២៩២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨១,៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។

ក្នុងនោះ រថយន្តនេះ អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៧,៥វិនាទី និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ និងមានប្រព័ន្ធផ្ទេរថាមពលខាងក្រៅទំហំ ៣,៣គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ខាងក្រៅផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២២០ ម.ម ទទឹង ១ ៩១៦ ម.ម កម្ពស់ ១ ៨៤៥ ម.ម កម្ពស់បាត ២១០ ម.ម (AWD) និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម មានការឌីស្សាញបែប Off-Road រូប​រាង​ជ្រុងៗ ជាមួយនឹងប៉ាណាខាងមុខដែលមានស្លាកសញ្ញាឡូហ្គូល iCar និងចង្កៀងមុខមូល រួមជាមួយនឹងធ្នើរដាក់​ឥវ៉ាន់​លើ​ដំបូល ដៃ​ទ្វារ​ប្រភេទ hidden door handles និងជម្រើសពណ៌ទឹកក្រូច ខ្មៅ ប្រផេះ បៃតង ប្រាក់ និងស។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៤អ៊ីញ មានកម្រិតបង្ហាញ 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 គាំទ្រមុខងារ CarPlay និងមុខងារកម្សាន្តកម្រិតខ្ពស់ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ បាសសម្លេងចំនួន ៧ចំនុច ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ដំណើរការដោយបន្ទះឈីប Horizon Robotics J3 និងបន្ទះឈីប Texas Instruments TDA4 រួមបញ្ជូលនូវមុខងារសំខាន់ៗដូចជា High-speed navigation, emergency lane keeping, traffic jam assistance, automatic, remote, memory parking ប្រព័ន្ធកាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល កាមេរ៉ាមើលជុំវិញ ៣ មេហ្គាភិចសែល និងរ៉ាដា ultrasonic ចំនួន ១២ចំនុច ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+