ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញម៉ូដែល Atto2 ប្រភេទ Crossover សាកថ្មម្តងអាចបើកបរបាន ៤២០ គីឡូម៉ែត្រ គ្រោងដាក់លក់នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Atto2 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Crossover គ្រោងនឹងប្រកាសលក់ ជាមួយតម្លៃជាផ្លូវការ ក្នុងឆ្នាំ ២០២៥ នៅទីផ្សារអូស្រ្តាលី រួមទាំងទីផ្សារអឺរ៉ុប ។

BYD Yuan Pro ត្រូវបានហៅថា Atto2 នៅទីផ្សារក្រោប្រទេសចិន

BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤២,៤ គីឡូវ៉ាត់ម៉ោង និង ៤៥,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤៥ គីឡូម៉ែត្រ ដល់ ៤២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

BYD Yuan Pro ត្រូវបានហៅថា Atto2 នៅទីផ្សារក្រោប្រទេសចិន

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឺង ១ ៨៣០ ម.ម និងកំពស់ ១ ៦៧៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

BYD Yuan Pro ត្រូវបានហៅថា Atto2 នៅទីផ្សារក្រោប្រទេសចិន

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ជារថយន្តលក់បានច្រើនជាងគេក្នុងផ្នែកភីកអាប់ នៅទីផ្សារជាប់កម្ពុជា

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមរបាយការណ៍លក់ចេញពី សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម ឬហៅកាត់ថា VAMA បានបង្ហាញទិន្ន័យនៃការលក់រថយន្តភីកអាប់ចាប់ពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ មានចំនួន ២០ ៧៧៦ គ្រឿង ខណៈភីកអាប់របស់ក្រុមហ៊ុន Ford ឈរកំពូលតារាងក្នុងនាមជាអ្នកលក់រថយន្តច្រើនជាងគេ ។

ក្នុងនោះ ភីកអាប់ Ford Ranger លក់បានចំនួន ១៥ ៩០៤ គ្រឿង តាមពីក្រោយដោយរថយន្តភីកអាប់ Mitsubishi Triton ដែលលក់បានចំនួន ២ ៣៤៧ គ្រឿង ខណៈភីកអាប់ Toyota Hilux លក់បានចំនួន ២០២៩ គ្រឿង និងភីកអាប់ Isuzu D-max លក់បានចំនួន ៤៩១ គ្រឿង ។

គំនូពណ៌ខៀវ តំណាងការលក់ក្នុងខែ ១១ គំនូពណ៌ក្រហម តំណាងការលក់ក្នុងឆ្នាំ ២០២៤

គួរបញ្ជាក់ផងដែរថា ទីផ្សាររថយន្តភីកអាប់របស់ប្រទេសវៀតណាមគិតនៅក្នុងខែវិឆ្និកា ឆ្នាំ ២០២៤ បានកើនឡើង ១២,៤% ស្នើរនឹងចំនួន ២ ៩២០ គ្រឿង បើធៀបនឹងខែតុលាដែលលក់បាន ២ ៦៧៩ គ្រឿង ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LBX ម៉ូដែល Morizo RR ស៊េរីថ្មីចុងក្រោយ តម្លៃលក់ថ្លៃជាងមូដែល Sport Luxury ដល់ទៅ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LBX ម៉ូដែល Morizo RR ស៊េរីថ្មីចុងក្រោយ គ្រោងនឹងចេញលក់នៅទីផ្សារអូស្រ្តាលីក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ៧៦ ៤៩០ ដុល្លារ ជាតម្លៃថ្លៃជាងម៉ូដែល Lexus LBX Sport Luxury ប្រើ Hybrid ដល់ទៅ ២០ ០០០ ដុល្លារ ។

Lexus LBX Morizo RR ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B ឫ GA-B platformដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

សម្រាប់រថយន្តនេះ មានទទឹងវែងជាងមុន ១៥ មម និងកំពស់ទាបជាងមុន ១០ ម.ម ព្រមទាំងទទួលបានថាសកង់ស្ព័រធំជាងមុន ទំហំ ១៩អ៉ីញ ក៏ដូចជាកាងការពារផ្នែកខាងមុខ-ក្រោយថ្មី ព្រមទាំងឈ្នាន់ជើងចំហៀងថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញ អាចប្រើបានជាមួយ Apple CarPlay/Android Auto ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ចំនុច និងប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសិក្សាថ្មីបានរកឃើញថា ចំនួន ៩២% នៃម្ចាស់រថយន្ត EV នឹងមិនត្រលប់ទៅប្រើរថយន្តចំហេះក្នុងវិញទេ

[បរទេស] យោងតាមការសិក្សាថ្មីមួយចេញពីគេហទំព័រ Global EV Alliance បានឲ្យស្ទង់មតិចំនួន ២៣ ០០០ នាក់មកពី ១៨ ប្រទេសផ្សេងគ្នានៃអ្នកប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ EV នឹងមិនត្រលប់ទៅប្រើប្រាស់រថយន្តចំហេះក្នុង ICE វិញទេ ។

ក្នុងនោះ អ្នកបើកបររថយន្តអគ្គិសនីជាង ២៣ ០០០ នាក់នៅក្នុង ១៨ប្រទេស រួមទាំងសហរដ្ឋអាមេរិក កាណាដា អូទ្រីស ប្រេស៊ីល បារាំង និងឥណ្ឌា ដោយការស្ទង់មតិនេះ មានចំនួន ៩២% សម្រាប់អ្នកប្រើប្រាស់ជ្រើសរើសយករថយន្តអគ្គិសនី EV, Plug-in hybrid ចំនួន ៤% ខណៈរថយន្តចំហេះក្នុង ICE មានតែ ១% ប៉ុណ្ណោះ ។

គួរឲ្យដឹងថា លទ្ធផលត្រូវបានថ្លឹងថ្លែងដោយផ្អែកលើចំណែករបស់ប្រទេសនីមួយៗនៃអ្នកប្រើប្រាស់អគ្គិសនីសុទ្ធ EV សរុប នៅទូទាំងពិភពលោក ដោយស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតបនោះឲ្យដឹងថា មកពីកត្តាតម្លៃប្រតិបត្តិការទាបរបស់រថយន្តអគ្គីសនី EV៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ថា QS ស៊េរីឆ្នាំ២០២៥ នឹងទទួលបានជម្រើសម៉ាសុីន PHEV​ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសបញ្ជាក់ថា រថយន្តប្រភេទ SUV ខ្នាតធំ ៧កៅអី MG QS ស៊េរីឆ្នាំ២០២៥ នឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសអូស្ត្រាលីនៅពាក់កណ្ដាលឆ្នាំ២០២៥ ខាងមុខនេះ មុនពេលចេញលក់ជាផ្លូវការនៅចុងឆ្នាំ។

សម្រាប់រថយន្ត MG QS ស៊េរីឆ្នាំ២០២៥ នឹងក្លាយជារថយន្តដែលមានទំហំធំជាងគេ និងជាប្រភេទរថយន្តកៅអី ៣ជួរដំបូងរបស់ MG នៅក្នុងទីផ្សារអូស្ត្រាលី។ ក្នុងនោះ រថយន្តនេះ ត្រូវបានអភិវឌ្ឍន៍ឡើងសម្រាប់ប្រកួតប្រជែងជាមួយ Toyota Kluger, Hyundai Palisade និង Mazda CX-80 ក្នុងនាមជារថយន្ត SUV ៧ កៅអី។

លើសពីនេះទៅទៀត រថយន្ត MG QS នឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Plug-in Hybrid (PHEV) ថ្មី ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ២៩៦ សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២១,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ នៅលើស្តង់ដារអឺរ៉ុប (WLTP) ។

គួរបញ្ជក់ថា រថយន្ត MG QS នឹងទទួលបានការរចនាឡើងវិញដែលមានលក្ខណៈស្រដៀងនឹង Roewe RX9 មានប្រវែងតួខ្លួនសរុប ៥ ម៉ែត្រ ជាមួយនឹងការផ្លាស់ប្តូរផ្នែកខាងមុខថ្មី និងលក្ខណៈបច្ចេកវិទ្យាបន្ថែម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឭថា! The All-New Hyundai Palisade ជំនាន់ថ្មីនេះ នឹងទទួលបានម៉ាសុីនថ្មីទាំងស្រុង មានតម្លៃលក់់ចាប់ពី ៣មុឺនដុល្លារ នៅក្នុងស្រុកផ្ទាល់

[បរទេស] បន្ទាប់ពីប្រកាសចេញនូវរូបភាពផ្លូ​វការរបស់រថយន្ត Hyundai Palisade ជំនាន់ទី២ ស៊េរីឆ្នាំ២០២៦ ពេលនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសកូរ៉េខាងត្បូង បាននិយាយថា រថយន្ត The All-New Hyundai Palisade នឹងប្រកាសដាក់ចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដោយផ្តល់ជូននូវជម្រើសម៉ាសុីនសាំង និងម៉ាសុីនកូនកាត់ Hybrid ថ្មី ជាមួយតម្លៃលក់ចាប់ពី ៣០ ៣០០ ដុល្លារ ដល់ ៤១ ០០០ ដុុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង អាស្រ័យទៅតាមជម្រើស Exclusive, Prestige និង Calligraphy ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត The All-New Hyundai Palisade ជំនាន់ទី២ ស៊េរីឆ្នាំ២០២៦ គឺទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយបំពាក់ជាមួយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED រចនាថ្មី បែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ អ៊ីញថ្មីផងដែរ ។ លើសពីនេះទៅទៀត រថយន្តនេះ គឺទទួលបានជម្រើសពណ៌ Abyss Black Pearl, Shimmering Silver Metallic, Ecotronic Grey Pearl, Cast Iron Brown Pearl, Galaxy Maroon Pearl និង Clazzi Blue Pearl ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភាពធំទូលាយជាប្រភេទ ៩កៅអី លក្ខណៈបែបប្រណិត និងសម្រាប់គ្រួសារ និងទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះមានទំហំសរុបដល់ ២៤,៦ អ៊ីញ​ រួមទាំងមានការតុបតែងលម្អដោយឈើ និងភ្លើងលម្អ កន្លែងសាកថ្មឥតខ្សែ រន្ធសាកថ្ម USB កម្លាំងដល់ ១០០វ៉ាត់ កន្លែងដាក់កែវទឹកចំនួន២  និងទទួលបានជម្រើសពណ៌ Black One-Tone, Gray Two-Tone និង Navy Two-Tone ។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន ក្រុមហ៊ុនផលិតទាន់បង្ហាញនៅឡើយទេ ប៉ុន្តែរំពឹងថានឹងទទួលបានជម្រើសម៉ាសុីន៖

  • ម៉ាសុីនសាំងចំណុះ ២,៥លីត្រ Turbo ទំហំ ៤សុីឡាំង ថ្មី ជំនួសម៉ាសុីន ៣,៨លីត្រ បច្ចុប្បន្ន
  • ម៉ាស៊ីនកូនកាត់ Hybrid ថ្មីជាលើកដំបូងមានចំណុះ ២,៥លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ៣៣៥សេះ
  • ម៉ាសុីនសាំងចំណុះ ៣,៥លីត្រ Turbo ទំហំ ៤សុីឡាំង ថ្មី អាចផលិតកម្លាំងបាន ២៨០សេះ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Exeed Exlantix ET ប្រភេទ EREV ប្រកាសចេញលក់នៅចិនជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ អាចបើកបានដល់ ១ ៥០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Exeed Exlantix ET ប្រភេទម៉ាសុីន EREV ប៉ុង២ AWD ជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៣៩ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery Exeed Exlantix ET ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Chery E0X electric platform ដំណើរការដោយប្រព័ន្ធម៉ាសុីន EREV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ (ផ្នែកខាងមុខ) និង ២៦១ សេះ និងកម្លាំងរមួល ៣២៤ ញ៉ូតុនម៉ែត្រ (ផ្នែកខាងក្រោយ) ផ្គួបជាមួយអាគុយទំហំ ៤១,១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ៥០០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ គាំទ្រការសាកថ្មល្បឿនលឿនអាចសាកពី ២០​ ទៅ ៨០ភាគរយ ប្រើរយៈពេល ១៧នាទី ប៉ុណ្ណោះ អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៤,៨វិនាទី និងមាន ល្បឿនអតិបរមា ១៩៥គ.ម/ម៉ោង។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៥៥ ម.ម ទទឹង ១ ៩៧៥ ម.ម កម្ពស់ ១ ៤៩៨ ម.ម ទម្ងន់ ២ ៣៨០ គ.ក​​ និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានការរចនាជាមួយប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED រាងស្លីម អូសកាត់តភ្ជាប់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P និងប្រព័ន្ធប្រតិបត្តិការ Exeed OS system ក៏ដូចជាកៅអីម៉ាស្សា កម្តៅ ត្រជាក់ កន្លែងសាកថ្មឥតខ្សែ បាសសម្លេងចំនួន ២៣គ្រាប់ ដំបូល panoramic sunroof ទំហំ ២,៣៨ម៉ែត្រការ៉េ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ មុខងារជំនួយការវៃឆ្លាត Lion AI voice assistant ព្រមទាំងទទួលបាននូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Chery Falcon Smart Driving system និងសេនស័រចំនួន ៣០ចំនុច ដែលដំណើរការដោយបន្ទះឈីប NVIDIA Orin-X ចំនួន២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser Prado ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត Toyota Land Cruiser Prado ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Toyota Land Cruiser Prado បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៩ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨២ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៤ ភាគរយ

គួរឲ្យដឹងថា Toyota Land Cruiser Prado ដំណើរការម៉ាស៊ីនកូនកាត់ V-Active mild-hybrid 48V system ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បញ្ចេញ Maextro S800 ប្រភេទ EREV ចាក់សាំងពេញអាចបើកបរបានខ្ទង់ ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Maextro S800 ដ៏ប្រណិត ប្រភេទ EREV ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត JAC ជាមួយតម្លៃលក់ចាប់ពី ១៣ ម៉ឺនដុល្លារ ដល់ខ្ទង់ ២០ម៉ឺនដុល្លារ នៅប្រទេសចិន ។

Maextro S800 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ម៉ូទ័រអគ្គិសនី ២ និងម៉ូទ័រអគ្គិសនីចំនួន ៣ ផ្គួបជាមួយអាគុយទំហំ ៦៣,២៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣១ គីឡូម៉ែត្រពីថាមពលអគ្គិសនី និងចាក់សាំងពេញអាចបើកបរបានខ្ទង់ ១ពាន់គីឡូម៉ែត្រ ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Turing platform ជំនាន់ទី ២ មានប្រវែងតួខ្លួនសរុប ៥ ៤៨០ ម.ម ទទឹង ២ ០០០ ម.ម កំពស់ ១ ៥៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានពិថានដំបូលដែលហៅថា starry sky roof ស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce ព្រមទាំងគ្រឿងបរិក្ខាមានគុណភាពខ្ពស់ និងតម្លៃថ្លៃ និងរំពឹងថាបំពាក់អេក្រង់ touchscreen ចំនួន ៣ ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Huawei ។ លើសពីនេះ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ៣ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus GX ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ឯតម្លៃលក់ថ្លៃជាងឆ្នាំមុនជិត ៤ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតថ្មីបន្ថែម គ្រោងនឹងដាក់លក់ក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ថ្លៃជាងឆ្នាំ ១ ០៣៥ ដុល្លារ ដល់ ៣ ៦៨០ ដុល្លារ ពោលគឺមានតម្លៃលក់ ៦៥ ២៨៥ ដុល្លារ ។

Lexus GX ស៊េរីថ្មីចុងក្រោយនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច ។ លើសពីនេះ សម្រាប់ម៉ូដែល Overtrail និង Overtrial+ ត្រូវបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម Suspension បន្ថែមកំពស់ខ្ពស់ជាងមុន ២៥ ម.ម នឹងអាចបន្ថែមម៉ាស៊ីនកូនកាត់ I-force max Hybrid នាពេលខាងមុខផងដែរ ។

សម្រាប់ផ្នែកខាងក្រៅ Lexus GX ស៊េរីថ្មីចុងក្រោយ មិនមានការផ្លាស់ប្តូរនោះទេ ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំមានឡូហ្គោ Lexus នៅចំកណ្តាល ជាប់សងខាងដោយសំណុំចង្កៀង Bi-Beam LED ហើយខាងក្រោមមានបន្ទះដែកការពារបាតធ្វើពីអាលុយមីញ៉ូម ប្រើប្រាស់នៅថាសកង់ទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED ផងដែរ ។

រីឯនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ជាដើម។  លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែរ អេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំឡេង Mark Levinson ២១ ចំនុច និងបានបំបាក់ជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+