ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយតែ ២ម៉ឺនដុល្លារស្តើងចុះក្រោម ក៏អាចទិញរថយន្តថ្មីខ្លាញ់គោទាំងនេះបានដែរ

[ក្នុងស្រុក] បើសិនជាបងប្អូនកំពុងពិចារណាក្នុងការទិញរថយន្តថ្មីខ្លាញ់គោមកប្រើប្រាស់ ប៉ុន្តែកញ្ចប់ថវិកាមានកំណត់ត្រឹមខ្ទង់ ២ម៉ឺនដុល្លារស្តើងចុះក្រោម ដូច្នេះ Admin នឹងបង្ហាញរថយន្ត ៦ម៉ូដែលតម្លៃខ្ទង់ ២មុឺនដុល្លារស្តើងចុះក្រោម បងប្អូនអាចធ្វើការពិចារណាបាន មានទាំងជម្រើសអគ្គិសនីសុទ្ធ ងាយស្រួលប្រើប្រាស់នៅក្នុងទីក្រុង ឬឡើងខេត្តម្តងម្កាល ដោយម៉ូដែលទាំងនេះសុទ្ធសឹងជារថយន្តស៊េរិថ្មីចុងក្រោយ ដែលមានការធានាពីក្រុមហ៊ុនទៀតផង ។

សម្រាប់ម៉ូដែលដំបូងគឺ Toyota Wigo ស៊េរីថ្មីចុងក្រោយ រថយន្តនេះមានតម្លៃលក់ត្រឹមតែ ១៩ ៩០០ ដុល្លារតែប៉ុណ្ណោះ ។ រថយន្តនេះ ប្រើប្រាស់នៅម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៦ សេះ និងកម្លាំងរមួល ៨៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។

លក្ខណៈពិសេសដែលមាននៅរថយន្តនេះមានរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, កញ្ចក់ចំហៀងភ្ជាប់ជាមួយអំពូលស៊ីញូ និងមុខងារ Blind-spot monitor, កាមេរ៉ាមើលក្រោយ រួមទាំង smartkey ជាដើម ។

ម៉ូដែលបន្ទាប់គឺ BYD Seagull ស៊េរីថ្មីចុងក្រោយ: រថយន្តនេះប្រើប្រាស់អគ្គិសនីសុទ្ធនេះមានតម្លៃលក់ ១៩ ៨០០ ដុល្លារ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade battery ផ្តល់នៅសុវត្ថុិភាព អាចបើកបរបានចម្ងាយពី ៣០៥ នៅពេលសាកថ្មពេញម្តង រួមជាមួយមុខងារសាកថ្មល្បឿនលឿន សាកឡើងពី​ ៣០ ទៅ ៨០ ភាគរយ ចំណាយពេល​៣០ នាទីប៉ុណ្ណោះ។

លក្ខណៈពិសេសដែលមាននៅរថយន្តនេះមានរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១០,១ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សាសម្រាប់អ្នកបើកបរផងដែរ ។

  • ម៉ូដែលទី៣ DFSK 500 ស៊េរីថ្មីចុងក្រោយ រថយន្តនេះកំពុងតែមាន Promotion បញ្ចុះតម្លៃពិសេស ដោយបច្ចុប្បន្នមានតម្លៃលក់ត្រឹមតែ ១៨ ៩០០ ដុល្លារប៉ុណ្ណោះ ។ រថយន្តប្រើប្រាស់នៅម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គប្រភេទ CVT ។
រូបភាពពី DFSK Motor Cambodia
  • ​​ម៉ូដែលទី ៤ Mazda 2 ស៊េរីថ្មីចុងក្រោយ រថយន្តប្រភេទ Sedan នេះ មានតម្លៃលក់តែ ២១ ៩៩៩ ដុល្លារ ប៉ុណ្ណោះ ដោយបានបំពាក់ម៉ាស៊ីនប្រភេទ Skyactive-G ចំណុះ ១,៥ លីត្រ មានភាពសន្សំសំចៃខ្លាំង ជួយឲ្យប្រអប់លេខដើរបាន smooth ល្អ ជាប្រភេទប្រអប់លេខអូតូ ។
រូបភាពពី Mazda Cambodia
  • ម៉ូដែលទី ៥ Kia Picanto GT Line ស៊េរីថ្មីចុងក្រោយ: រថយន្តមានរូបរាងហាប់ណែន នឹងទាន់សម័យ ជាមួយការឌីស្សាញថ្មីទាំងស្រុង រថយន្តនេះក៏ជាជម្រើសល្អបំផុតមួយដែរសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង ជាពិសេសនារីៗ ជាមួយតម្លៃលក់ត្រឹមតែ ២៣ ៥០០ ដុល្លារតែប៉ុណ្ណោះ ។

រថយន្តនេះ ប្រើប្រាស់នៅម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៧ សេះ និងកម្លាំងរមួល ៩៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

រូបភាពពី Kia Cambodia
  • និងចុងក្រោយគឺ Changan CS-15 ស៊េរីថ្មីចុងក្រោយ: រថយន្តប្រភេទ Crossover មួយម៉ូដែលនេះមានតម្លៃលក់ ២៣ ៩០០ ដុល្លារ ដែលផ្តល់នៃភាពសន្សំសំចៃខ្លាំង ជាមួយម៉ាស៊ីនប្រើបច្ចេកវិទ្យា BlueCore ចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រភ្ជាប់ដោយប្រអប់លេខអូតូ ៥វគ្គ ប្រភេទ dual-clutch ។

លក្ខណៈពិសេសរបស់រថយន្តនេះរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, កញ្ចក់ចំហៀងភ្ជាប់ជាមួយអំពូលស៊ីញូ និងមុខងារ Blind-spot monitor, ដៃចង្កូតអេឡិចត្រូនិច, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧អ៉ីញ និងដំបូលបើក Panoramic sunroof ជាដើម ។

សម្រាប់ជម្រើសទាំង ៦ម៉ូដេលនេះ ដែល Admin បានជម្រាបជូនខាងលើនេះ សុទ្ធសឹងតែជម្រើសដ៏ពេញនិយម ដែលបងប្អូនអាចពិចារណាបាន ជាមួយកញ្ចប់ថវិកាត្រឹម ២ម៉ឺនដុល្លារស្តើងចុះក្រោម ដោយមិនគិតពីក្រុមហ៊ុនជប៉ុន កូរ៉េ ឬរបស់ក្រុមហ៊ុនប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បន្ថែមជម្រើសពណ៌ក្រហមថ្មីរបស់ Mazda សម្រាប់រថយន្ត Corolla Cross ឆ្នាំ២០២៥ របស់ខ្លួន

ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការកែសម្រួលទៅលើរថយន្ត Corolla Cross ឆ្នាំ២០២៥ ដោយបានបន្ថែមពណ៌ក្រហម Soul Red Crystal ថ្មីសម្រាប់ជម្រើសម៉ាសុីនសាំង LE និង XLE ក៏ដូចជាជម្រើសប្រើ Hybrid SE និង XSE។

ចំពោះពណ៌ក្រហម Soul Red Crystal ថ្មីនេះ គឺជាពណ៌ដែលផលិតដោយក្រុមហ៊ុន Mazda ដែលមានលក្ខណៈពិសេស និងមានភាពភ្លឺចែងចាំងនៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ រួមជាមួយនឹងភាសារចនាថ្មី Kodo របស់ Mazda ដែលបំពាក់នៅលើរថយន្ត Corolla Cross ឆ្នាំ២០២៥ នេះ។ សម្រាប់ពណ៌ Barcelona Red ដែលត្រូវបានប្រើប្រាស់នៅក្នុងម៉ូដែលថ្មីៗកន្លងមកនេះនឹងត្រូវបានលុបចេញវិញ ព្រោះក្រុមហ៊ុន Toyota បានជ្រើសរើសពណ៌ក្រហម Soul Red Crystal ថ្មីរបស់ក្រុមហ៊ុន Mazda មកប្រើក្នុងការផលិតរថយន្តរបស់ពួកគេ។

លើសពីនេះទៅទៀត នៅក្នុងការប្តូរផ្នែកបច្ចេកទេស ក្រុមហ៊ុន Toyota ក៏បានធ្វើការកែសម្រួលនៅលើរថយន្ត Corolla Cross ឆ្នាំ២០២៥ នេះផងដែរ ដោយបានបន្ថែមជាម្រើសពណ៌ថ្មីជាច្រើនផ្សេងទៀតផងដែរ មានដូចជាពណ៌ Celestite, Jet Black, Wind Chill Pearl, Blue Crush Metallic, Sonic Silver, Cypress និងជម្រើសពណ៌ Jet Black នៅលើដំបូល ។

គួរឲដឹងថា រថយន្ត Toyota Corolla Cross ឆ្នាំ២០២៥ បច្ចុប្បន្ដនេះ គឺធ្វើការផលិតនៅក្នុងរោងចក្រ Mazda Toyota Manufacturing នៅក្នុងទីក្រុង Huntsville រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលជាកន្លែងផលិតរថយន្តរបសើក្រុមហ៊ុន Mazda និង Toyota ជាមួយតម្លៃលក់ចាប់ពី ២៤ ០០០ ដុល្លារ ដល់ ៣១ ៥៨០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក អាស្រ័យតាមជម្រើស និង Options ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឭថា! Tesla នឹងបញ្ជេញឡានអគ្គិសនីថ្មី Model Q នៅក្នុងឆ្នាំ២០២៥ ជាមួយតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ

យោងតាមរបាយការណ៍ពី Deutsche Bank បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ូឌែលថ្មីមួយដែលមានឈ្មោះថា Model Q ហើយគ្រោងប្រកាសដាក់បង្ហាញចេញនៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។

ដំណឹងនេះ ត្រូវបានរាយការណ៍ថាបានមកពីប្រធានទំនាក់ទំនងវិនិយោគិនរបស់ក្រុមហ៊ុន Tesla លោក Travis Axelrod នៅក្នុងសន្និសីទធនាគារ Deutsche Bank ក្នុងទីក្រុង NYC ។

សម្រាប់ការចនាផ្នែកខាងក្រៅរបស់ Tesla Model Q នឹងទទួលបានការ​ចនាស្រដៀងនឹង Model 3 ប៉ុន្តែមានការរចនាទំហំតូចជាង និងទទួលបានការរចនាជាមួយចង្កៀងមុខ-ក្រោយថ្មីរាងស្លីីម។ លើសពីនេះទៅទៀត រថយន្តអគ្គិសនីម៉ូឌែលថ្មី Tesla Model Q ត្រូវបានរំពឹងថានឹងមានតម្លៃលក់ប្រហែល ៣មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នេះគ្រាន់តែជាព៌ត័មានចរចាមអារ៉ាមតែប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយមានតែរង់ចាំការប្រកាសចេញជាផ្លូវការពីសំណាក់ក្រុមហ៊ុន Tesla ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិនបានលក់រថយន្តបានចំនួន ៣ លានគ្រឿង ជាង នៅក្នុងខែវិច្ឆិកា កើនឡើង ១១,៧ភាគរយ បើធៀបនឹងឆ្នាំមុន

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានឈានដល់ចំនួន ៣,៤៣៧ លានគ្រឿង និង ៣,៣១៦ លានគ្រឿង។ នេះបង្ហាញពីការកើនឡើង ១៤,៧ភាគរយ និង ៨,៦ភាគរយ ពីមួយខែទៅមួយខែ និង ១១,១ភាគរយ និង ១១,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ នេះ ការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើងដល់ ២៧,៩០៣ លានគ្រឿង និង ២៧,៩៤ លានគ្រឿង កើនឡើង ២,៩ភាគរយ និង ៣,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងខែវិច្ឆិកា ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២,៨២៦ លានគ្រឿង កើនឡើង ១២,៥ភាគរយ ពីខែមុន និង ១៣,៦ភាគរយ ពីឆ្នាំមុន។ ចំណែកការនាំចេញរថយន្តបានឈានដល់ ៤៩០ ០០០ គ្រឿង ធ្លាក់ចុះ ៩,៥ភាគរយ ពីខែមុន ប៉ុន្តែកើនឡើង ១,៦ភាគរយ បើធៀបនឹងឆ្នាំមុន។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២២,៥៩៥ លានគ្រឿង កើនឡើង ០,៣ភាគរយ ពីឆ្នាំមុន ខណៈការនាំចេញរថយន្តបានឈានដល់ ៥,៣៤៥ លានគ្រឿង កើនឡើង ២១,២ភាគរយ ពីឆ្នាំមុន។

ចំណែកទីផ្សារនៃការផលិត និងការលក់រថយន្តថាមពលថ្មី (NEV) នៅក្នុងខែវិច្ឆិកា ក្នុងប្រទេសចិន បានឈានដល់ ១,៥៦៦ លានគ្រឿន និង ១,៥១២ លានគ្រឿង កើនឡើង ៧,១ភាគរយ និង ៥,៧ភាគរយ ពីមួយខែទៅមួយខែ និង ៤៥,៨ភាគរយ និង ៤៧,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការផលិត និងការលក់បានកើនឡើងដល់ ១១,៣៤៥ លានគ្រឿg និង ១១,២៦២ លានគ្រឿង កើនឡើង ៣៤,៦ភាគរយ និង ៣៥,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ពួកគេបានលក់រថយន្តជជុះដែលមានការបញ្ជាក់ត្រឹមត្រូវចំនួន ៨ លានគ្រឿងនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ពួកគេបានលក់បានរថយន្តជជុះដែលមានការបញ្ជាក់ត្រឹមត្រូវបានចំនួន ៨ លានគ្រឿង នៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី Toyota Certified Used Vehicles (TCUV) ។

ចំពោះរថយន្តជជុះទី ៨ លានគ្រឿងដែលបានលក់នេះគឺជារថយន្ត Toyota Camry ឆ្នាំ២០២៤ ពណ៌ Supersonic Red ។ ក្នុងនោះ ដើម្បីអបអរការលក់រថយន្តទី ៨ លានគ្រឿង ពួកគេបានបរិច្ចាគទឹកប្រាក់ចំនួន ១មុឺនដុល្លារ ទៅដល់អង្គការដែលមិនរកប្រាក់ចំណេញដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការអប់រំសម្រាប់មនុស្សវ័យជំទង់ (a nonprofit promoting mental health awareness and education for young adults) ។

គួរបញ្ជាក់ថា យានជំនិះទាំងអស់ដែលបានលក់តាមរយៈកម្មវិធី Toyota Certified Used Vehicles (TCUV) ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យគុណភាពចំនួន ១៦០ ចំណុច ដើម្បីធានាថារថយន្តដែលបានលក់់ទៅឲអតិថិជនរបស់ពួកគេជារថយន្តដែលមានគុណភាព ហើយការត្រួតពិនិត្យសំខាន់ៗរួមមានការវាយតម្លៃអំពីរូបរាងខាងក្រៅ និងខាងក្នុង រហូតដល់ម៉ាស៊ីន ប្រអប់លេខ ហ្វ្រាំង សំបកកង់ និងប្រព័ន្ធបូម និងប្រព័ន្ធប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងប្រព័ន្ធម៉ាសុីនអេឡិចត្រូនិច។ លើសពីនេះទៅទៀត រថយន្តដែលលក់តាមកម្មវិធី TCUV នឹងទទួលបានការធានារយៈពេល ១២ ខែ/ ១២ ០០០ ម៉ាយល៍ ឫ ១៩ ៣១២ គីឡូម៉ែត្រ និងការធានា ៧ ឆ្នាំ/១០០ ០០០ ម៉ាយល៍ ឫ ១៦០ ៩៣៤ គីឡូម៉ែត្រ។

គួរឲដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានចាប់ផ្តើមលក់រថយន្តជជុះតាមកម្មវិធីនេះនៅក្នុងឆ្នាំ១៩៩៦ និងទទួលបានការទុកចិត្តរបស់អតិថិជនក្នុងរយៈពេលជាង ២៨ ឆ្នាំ រួចមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! The All-New Toyota Urban Cruiser អគ្គិសនីសុទ្ធ ត្រៀមចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត The All-New Toyota Urban Cruiser ប្រភេទ SUV អគ្គិសនីសុទ្ធ ដោយចែករំលែក DNA ជាច្រើនរបស់ខ្លួនជាមួយនឹងរថយន្ត Suzuki e-Vitara ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

The All-New Toyota Urban Cruiser ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៤២ សេះ និងកម្លាំងរមួល ១៨៩ញ៉ូតុនម៉ែត្រ ប្រើកញ្ជប់អាគុយប្រភេទ lithium iron phosphate (LFP) ទំហំ ៤៩គីឡូវ៉ាត់ម៉ោង ផ្តល់ជូូននូវមុខងារ Snow Mode ។
  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៧២ សេះ និងកម្លាំងរមួល ១៨៩ញ៉ូតុនម៉ែត្រ ប្រើកញ្ជប់អាគុយប្រភេទ lithium iron phosphate (LFP) ទំហំ ៦១គីឡូវ៉ាត់ម៉ោង ផ្តល់ជូូននូវមុខងារ Snow Mode ។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ប្រើកញ្ជប់អាគុយប្រភេទ lithium iron phosphate (LFP) ទំហំ ៦១គីឡូវ៉ាត់ម៉ោង ផ្តល់ជូូននូវមុខងារ Trail Mode ខណៈចម្ងាយបើកបរមិនទាន់ដាក់បង្ហាញចេញនោះឡើយទេ ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប្រចាំចក្រភពអង់គ្លេសបាននិយាយថា រថយន្តនេះ នឹងអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ១៥០គីឡូវ៉ាត់ម៉ោង។

រថយន្តនេះ នឹងត្រូវបានផលិតឡើងនៅក្នុងប្រទេសឥណ្ឌានៅលើគ្រោងឆ្អឹង EV-dedicated architecture មានប្រវែងតួខ្លួនសរុប ៤ ២៨៥ ម.ម ទទឹង ១ ៨០០ ម.ម កម្ពស់ ១ ៦៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ ត្រូវបានបំផុសគំនិតដោយរថយន្ត Urban SUV Concept ដែលមានការរចនាសាមញ្ញជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១០,១អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូល Fixed sunroof បាសសម្លេង JBL Premium audio system ភ្លើងបំភ្លឺចំនួន ១២ពណ៌ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែររួមមាន កាមេរ៉ា ៣៦០ដឺក្រេ ហ្វ្រាំងអូតូ lane-keep assist និង adaptive cruise control ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki បញ្ចេញឡានប្រភេទ Kei Car ប្រើ Hybrid សន្សំសំចៃខ្លាំង ឯតម្លៃលក់ខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Wagon R Smile ស៊េរីថ្មីចុងក្រោយ ទទួលបានការផ្លាសប្តូរថ្មី ជាមួយតម្លៃលក់ចាប់ពី ៩៧៦៨ ដុល្លារ ដល់ ១២ ៦៨៩ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Suzuki Wagon R Smile ថ្មីនេះ ដំណើរការដោយម៉ាស៊ីន mild-Hybrid ធ្វើការជាមួយម៉ាស៊ីនសាំង 660cc ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៥៥ សេះ និងកម្លាំងរមួល ១០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទលីចូម មានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៦០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីផ្នែកខាងមុខរួមមាន ប៉ាណា ចង្កៀង LED និងកាងការពារ ព្រមទាំងប្រើប្រាស់ទ្វារជាប្រភេទរូតផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold បន្ថែមថ្មី និង ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន ឈរកំពូលតារាងមានរថយន្តដ៏គួរឲ្យទុកចិត្តជាងគេបំផុត

[បរទេស] យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់គេហទំព័រ Consumer Reports (CR) បានបង្ហាញថា រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានឈរលើកំពូលតារាងដែលភាពជឿជាក់ និងគួរឲ្យទុកចិត្ត រួមទាំងមានសុវត្ថិភាពជាងគេក្នុងការប្រើប្រាស់ ។

សម្រាប់លទ្ធផលចេញពីគេហទំព័រនេះ បានវាយតម្លៃពិន្ទុសម្រាប់រថយន្តថ្មីជាង ២០០ម៉ូដែល និងបានគណនាការអនុវត្តសុវត្ថិភាពដើម្បីបង្កើតចំណាត់ថ្នាក់រួមនៃម៉ាករថយន្តចំនួន ២២ក្រុមហ៊ុន ។ ក្នុងនោះ រថយន្តរបស់ក្រុមហ៊ុន Subaru ជាប់លេខ ១ តាមពីក្រោយដោយក្រុមហ៊ុនរួមជាតិគឺក្រុមហ៊ុន Toyota និង Lexus ដែល​បាន​កាន់​តំណែង​កំពូល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ។

ខណៈក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិកគឺ Rivian បានជាប់លេខ ២២ តាមពីក្រោយដោយក្រុមហ៊ុនក្នុងស្រុកផ្សេងទៀតរួមមាន Cadillac, GMC និង Jeep ។ ខណៈ ក្រុមហ៊ុន Volkswagen របស់​អាល្លឺម៉ង់​ស្ថិត​នៅ​លេខ​រៀង​ទី​១៨ ខណៈ Audi ស្ថិត​នៅ​លេខ​៧ និង BMW ស្ថិត​នៅ​លេខ​៨ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Stellantis និង CATL ប្រកាសចាប់ដៃគ្នាវិនិយោគប្រាក់ ៤,៣ពាន់លានដុល្លារ ផលិតអាគុយ LFP នៅក្នុងប្រទេសអេស្ប៉ាញ

នៅក្នុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Stellantis និង CATL បានប្រកាសពីផែនការវិនិយោគរបស់ពួកគេរហូតដល់ ៤,៣ពាន់លានដុល្លារ ក្នុងការបណ្តាក់ទុនរួមគ្នាមួយដើម្បីសាងសង់រោងចក្រផលិតអាគុយលីចូមដែកផូស្វាត (LFP) នៅក្នុងទីក្រុង Zaragoza ប្រទេសអេស្ប៉ាញ។

ចំពោះការចាប់ផ្តើមប្រតិបត្តិការរបស់រោងចក្រនេះគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៦ ដោយមានសមត្ថភាពផលិតរហូតដល់ ៥០ជីហ្គាលវ៉ាត់ម៉ោង ដោយផ្អែកលើលក្ខខណ្ឌទីផ្សារ និងការគាំទ្រផ្នែកច្បាប់ពីប្រទេសអេស្ប៉ាញ និងសហភាពអឺរ៉ុប។ ក្នុងនោះ ចំពោះការបណ្តាក់ទុនរួមគ្នានេះមានការចែកចាយភាគរយ ៥០-៥០ ហើយការសាងសង់រោងចក្រនឹងត្រូវអនុវត្តក្នុងដំណាក់កាលជាច្រើន។

សម្រាប់ គម្រោងនេះផងដែរ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុន Stellantis ដើម្បីបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនី (EV) របសពួកគេនៅក្នុងទ្វីបអឺរ៉ុប។ លើសពីនេះទៅទៀត រោងចក្រនេះ នឹងផ្តោតលើការផ្គត់ផ្គង់ប្រព័ន្ធថ្មអាគុយដែលមានតម្លៃសមរម្យ និងការប្រើប្រាស់បានយូរឆ្នាំសម្រាប់រថយន្តអគ្គិសនីគ្រប់ប្រភេទ។

គួរឲដឹងថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈ (MOU) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ ខណៈពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Stellantis គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ ហើយជាម្ចាស់ម៉ាកយីហោ Fiat, Jeep, Peugeot, Citroen, Alfa Romeo, Opel, RAM និងផ្សេងៗទៀត ខណៈ ក្រុមហ៊ុន CATL គឺជាក្រុមហ៊ុនផលិតថ្មធំជាងគេនៅក្នុងពិភពលោក ដែលគ្រប់គ្រងចំណែកទីផ្សារ ៤៦ភាគរយ នៅក្នុងប្រទេសចិន នៅក្នុុងឆ្នាំ២០២៤ (ខែមករា ដល់ ខែវិច្ឆិកា)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ថា រថយន្ត Tesla Cybertruck នឹងចេញលក់នៅក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ជាប់ការធ្វើតេស្តស្តង់ដារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្វើការប្រកាសជាផ្លូវការថា ពួកគេបានទទួលបានភាពជោគជ័យលើការបញ្ចប់កិច្ចដំណើរការលើការអនុម័តតេស្តស្តង់ដារសម្រាប់រថយន្តភីកអាប់ Tesla Cybertruck របស់ពួកគេនៅក្នុងប្រទេសចិនដោយទទួលបានវិញ្ញាបនប័ត្រផ្លូវការពីសំណាក់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) ។
ចំពោះការដាក់លក់រថយន្តភីកអាប់ Tesla Cybertruck នៅក្នុងប្រទេសចិន នឹងធ្វើឡើងនៅក្នុងពេលអនាគត បន្ទាប់ពីក្រុមហ៊ុន Tesla បានអនុវត្ត និងបំពេញតម្រូវការផ្លូវច្បាប់ និងសុវត្ថិភាពប្រចាំប្រទេសចិនជាស្តង់ដារ។

រថយន្តនេះ​ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ២៧៦ សេះ និង ២៩៧ សេះ (ចំនួន២) ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦១៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ចំណែកការប្រើប្រាស់ថាមពលរបស់វាគឺ ២២,៦គីឡូវ៉ាត់ម៉ោង ក្នុងរយៈចម្ងាយបើកបរ ១០០ គីឡូម៉ែត្រ ឫ ២,៦លីត្រ ដែលមានតម្លៃប្រហែល ២ដុល្លារ ក្នុងរយៈចម្ងាយបើកបរ ១០០ គីឡូម៉ែត្រ។

ទោះជាយ៉ាងណា រថយន្តភីកអាប់ Tesla Cybertruck កំណែចិនអាចនឹងមានចម្ងាយបើកបរទាបជាងកំណែស្តង់ដារពី ១៥ ទៅ ៤០ភាគរយ ដោយសារនៅក្នុងប្រទេសចិនមានការផ្លាស់ផ្តូរអាកាសធាតុចុះឡើងៗខ្លាំងតាមស្ថានភាពជាក់ស្តែង។ លើសពីនេះទៅទៀត រថយន្តនេះ​ នឹងត្រូវការការអាប់ឌែតកែប្រែបន្ថែមដើម្បីធ្វើការចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+