ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr ថា ឡានអគ្គិសនីសុទ្ធប្រភេទ MPV ម៉ូដែល Zeekr 009 របស់ពួកទទួលបានការលក់ច្រើនបំផុត ៤ ២០១ គ្រឿង នៅក្នុងខែវិច្ឆិកា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការប្រកាសចេញជាផ្លូវការថា រថយន្តអគ្គិសនីសុទ្ធប្រភេទ MPV ម៉ូដែល Zeekr 009 ស៊េរីថ្មីចុងក្រោយរបស់ពួកគេបានទទួលបានការលក់ច្រើនបំផុតនៅក្នុងខែវិច្ឆិកា ជាមួយតួលេខសរុបចំនួន ៤ ២០១ គ្រឿង នៅក្នុងទីផ្សារប្រទេសចិន និងទីផ្សារសកល។

ក្នុងនោះរថយន្ត Zeekr 009 ស៊េរីថ្មីចុងក្រោយ មានតម្លៃលក់ចាប់ពី ៦មុឺនដុល្លារ ដល់ ១០មុឺនដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កម្ពស់ ១ ៨៦៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ៧៧៨ សេះ ផ្គួបជាមួយអាគុយជំនាន់ថ្មី អាចបើកបរបានចម្ងាយដល់ ៩០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនដោយអាចសាកឡើងពី ១០ ទៅ ៨០ភាគរយ ប្រើរយៈពេលខ្ទង់ ២៨ នាទី ប៉ុណ្ណោះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត MPV នេះ ត្រូវបានរចនាក្រោមភាសានៃការរចនា “SPRING OF LIGHT” ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នូវទ្វាររូតចំហៀងប្រភេទអគ្គិសនី ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៊ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកៅអីស្បែកដ៏ប្រណិត អេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ និងឧបករណ៍បំពងសំឡេងម៉ាក Yamaha ចំនួន ២០ចំនុច ជាដើម ។ លើសពីនេះទៅទៀត ក៏បានភ្ចាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ៣០ មុខងារផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Qiyuan បញ្ចេញម៉ូដែលថ្មី មានទាំងអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Qiyuan C798 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV គ្រោងចេញលក់នៅក្នុងឆ្នាំ ២០២៥ ។

Changan Qiyuan C798 មានប្រវែងតួខ្លួនសរុប ៤ ៨៣៧ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបជ្រុងជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតខ្ពស់ផងដែរ ។

ទាក់ទងទៅនឹងព័ត៌មានផ្នែកខាងក្នុង និងថាមពលម៉ាស៊ីនក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែបញ្ជាក់ថា Changan Qiyuan C798 នឹងផ្តល់ជូនទាំងជម្រើស អគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Outlander ស៊េរីឆ្នាំ​ ២០២៥ ប្រើ Plug-in hybrid មានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Outlander ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid នៅទីផ្សារសហរដ្ឋអាមេរិក គ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ ២០២៥ ជាមួយតម្លៃលក់រំពឹងថាខ្ទង់ ៣ម៉ឺនដុល្លារ ។

Mitsubishi Outlander ជំនាន់ថ្មីនេះ បំពាក់ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយទំហំ ២២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៦គីឡូម៉ែត្រ ខណៈមានសាំងពេញអាចបើករបានចម្ងាយ ៨៤០គីឡូម៉ែត្រ ។

សម្រាប់ផ្នែកខាងក្រៅរបស់ Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ភាសាការរចនាឲ្យឈ្មោះថា Dynamic shield ជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងបំពាក់ថាសកង់ស្ព័រទំហំ ២០អ៉ីញ ជាមួយដុំហ្វ្រាំងឌីសជាដើម ។

រីឯនៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងឧកបរណ៍បំពងសំឡេងម៉ាក Yamaha ចំនួន ១២ចំនុចផងដែរ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលរួមបញ្ចូលនៅមុខងារសុវត្ថិភាពដ៏សំបូរបែបទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងថ្មីរបស់ BYD Seagull គឺ GAC Aion UT ប្រកាសចេញលក់ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ សាកម្តងរត់បាន ៦០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការប្រកាសបើកទទួលការកក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ GAC Aion UT ដៃគូប្រកួតប្រជែងថ្មីរបស់រថយន្តអគ្គិសនី BYD Seagull និង Wuling Bingo ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងខែ​កុម្ភៈ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៧៥០ ដុល្លារ។

រថយន្តអគ្គិសនីសុទ្ធ GAC Aion UT មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម ទម្ងន់ ១ ៥៤០ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ១៣៤ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងមានល្បឿនអតិបរមា ១៥០គ.ម/ម៉ោង។

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅមានការឌីស្សាញបែប Premium ជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ C និងអំពូលកាត់អ័ព្ទ LED ចំនួន ៤គ្រាប់ ក៏ដូចជាកាង spoiler ជាប់ដំបូលលយចេញមកក្រៅ ទ្វារដៃប្រភេទ semi-hidden door handles រួមទាំងចង្កៀងក្រោយ LED រាងជាអក្សរ C ដូចគ្នា ថាសកង់ទំហំ ១៦ ​និង ១៧ អ៊ីញ និងអក្សរឡូហ្គូល AION នៅចំក​ណ្តាលជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti Tourbillon ប្រភេទ Hybrid ផលិតតែ ២៥០គ្រឿងប៉ុណ្ណោះ ឯតម្លៃ ៤,១ លានដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅកំពូលរថយន្ត Bugatti Tourbillon ស៊េរីថ្មីចុងក្រោយ ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ២៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ ៤,១ លានដុល្លារ នៅទីផ្សារប្រទេសជ៉បុន និងសិង្ហបុរី គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៦  ។

Bugatti Tourbillon ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៨,៣ លីត្រ V16 និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១ ៨០០ សេះ ផ្គួបជាមួយអាគុយទំហំ ២៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញត្រូវបានបំផុសគំនិតដោយរថយន្តម៉ូដែលចាស់ដូចជា Type 57 Atlantic, Type 41 Royale និង Type 35 ខណៈឈ្មោះ Tourbillon ត្រូវបានតាមនមេកានិចនាឡិការបស់ប្រទេសស្វីស ។ ខណៈផ្នែកខាងក្រោយ នៅ​តែ​ត្រូវ​បាន​បំពាក់​ជាមួយកាង Spoiler ​ជាប់​នឹង​ចង្កៀង LED ជាមួយ​នឹង​ឡូហ្គោ Bugatti ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​នៃម៉ូដែល W16 Mistral និង La Voiture Noire ព្រមទាំងដៃទ្វារបើកឡើងលើផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានភាពពិសេសខ្លាំងបែប Unique ដោយបំពាក់ដៃចង្កូតជាប់ជាមួយកុងទ័របង្ហាញព័ត៌មានដែលមានរូបរាងដូចនាឡិកា អេក្រង់កំសាន្តអាចភ្ជាប់មុខងារ Apple CarPlay full access ខណៈនៅកុងស៊ូលកណ្តាលគឺជាប្រអប់លេខ ជាមួយការឌីស្សាញបែប Classic ដែលមានគ្រឿងមេកានិចនៅលើតាប្លូដែលបង្កើតឡើងដោយ ៦០០ផ្នែក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញឡានអគ្គិសនីសុទ្ធ Titanium 3 ប្រភេទ SUV Off-road ឯតម្លៃលក់អត់ដល់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលោតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ BYD Titanium 3 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV off-road ជាមួយតម្លៃលក់ចាប់ពី ២៧ ៦០០ ដុល្លារ គ្រោងនឹងចេញនៅទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២៥ ។

BYD Titanium 3 ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០០ សេះ ផ្គួបជាមួយអាគុយប្រភេទ Blade battery ដែលរំពឹងថា សាកថ្មពេញម្តងអាចបើកបរបានចម្ងាយខ្ទង់ ៦០០ គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៤៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានភាពហាប់ណែនលក្ខណៈជាជ្រុង ដោយបានបំពាក់ជាមួយប៉ាណាបិទជិត កាងការពារផ្នែកខាងមុខ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ  គាំទ្រដោយឈីប Qualcomm Snapdragon8155 និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Toyota 4Runner ជំនាន់ទី៦ ស៊េរីឆ្នាំ២០២៥ តម្លៃចាប់ពី ៤មុឺនដុល្លារ ឡើង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Toyota 4Runner ជំនាន់ទី៦ ស៊េរីឆ្នាំ២០២៥ ផ្តល់ជូនជម្រើសថ្មីចំនួន ២ បន្ថែមរួមមាន Traihunter និង Platinum សរុបទាំងអស់ ៩ ជម្រើស ជាមួយតម្លៃលក់ចាប់ពី ៤០ ៧៧០ ដុល្លារ ដល់ ៦៦ ៩០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៧៦ ម.ម កម្ពស់ ១ ៧៩៨ ម.ម ប្រវែងគម្លាយកង់មុខ-ក្រោយ ២ ៨៤៤ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២៣៣ ម.ម ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៨ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD និងមានកម្រិតសុីប្រេងខ្ទង់ ១១,៧លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។
  • ម៉ាស៊ីនកូនកាត់ I-Force Max Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៨៧គីឡូវ៉ាត់ម៉ោង និងភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD ជាមួយប្រព័ន្ធចាក់សោរប៉ុងស្វ័យប្រវត្តិ និងមានកម្រិតសុីប្រេងខ្ទង់ ១០,២លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Toyota 4Runner ជំនាន់ទី៦ ស៊េរីឆ្នាំ២០២៥ គឺមានការរចនាជាមួយរូបរាងហាប់ណែនជាងមុន ជាពិសេសបានបំពាក់ថាសកង់ស្រោបដោយសំបកប្រភេទ Off-Road ទំហំ ៣៣អ៊ីញ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមដែលអាចលើកកំពស់បាន ២,០អ៊ីញផ្នែកខាងមុខ និង ១,៥អ៊ីញនៅផ្នែកខាងក្រោយដើម្បីផ្តល់ការបើកបរ Off-road កាន់តែមានភាពរលូតផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ ដល់ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ​ ដល់ ១៤,០ អ៊ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ។ លើសពីនេះទៅទៀត ក៏មានមកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety sense 3.0 ជាស្តង់ដារទៀតផង។ គួរបញ្ជាក់ថា សម្ភារៈ និងគ្រឿងបរិក្ខាគឺទទួលបានទៅតាមជម្រើស ឫក៏ Options ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចាប់ដៃ GAC បញ្ចេញឡានអគ្គិសនីសុទ្ធ ត្រៀមវៃលុកទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda  បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Honda Ye P7 ប្រភេទ Crossover សម្រាប់ទីផ្សារប្រទេសចិន គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Honda Ye P7 ត្រូវបានផលិតឡើងរវាងក្រុមហ៊ុន Honda និងក្រុមហ៊ុនរបស់ប្រទេសចិន GAC ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៦៩ សេះ ផ្គួបជាមួយអាគុយរបស់ក្រុមហ៊ុន CATL ខណៈទំហំ និងចម្ងាយនៃការបើកបរ មិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤៧៥០ មម ទទឹង ១៩៣០ មម កំពស់ ១៦២៥ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៩៣០ មម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាសម្រាប់ខ្យល់ចេញ-ចូលទំហំ ចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីប្លែក ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប Minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ឥ៌មានឌីជីថល កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ការផលិតរថយន្តអគ្គិសនីសុទ្ធម៉ូឌែលថ្មី Lexus LF-ZC និង LF-ZL របស់ពួកគេនឹងធ្វើការពន្យារដល់ពាក់កណ្តាលឆ្នាំ២០២៧

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសចេញជាផ្លូវការថា ពួកគេនឹងធ្វើការពន្យារពេលក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធម៉ូឌែលថ្មី Lexus LF-ZC និង LF-ZL របស់ពួកគេដល់ពាក់កណ្តាលឆ្នាំ២០២៧។ ចំពោះការពន្យារពេលនេះ គឺធ្វើឡើងដើម្បីកែលម្អដំណើរការផលិតកម្មរថយន្តរបស់ពួកគេ ជាពិសេសដើម្បីអនុវត្តបច្ចេកវិទ្យា gigacasting លើការផលិតរថយន្តម៉ូឌែលថ្មីនេះ។

ម្យ៉ាងវិញទៀត រថយន្តអគ្គិសនីសុទ្ធម៉ូឌែលថ្មី LF-ZC និង LF-ZL នឹងត្រូវផលិតឡើងនៅលើស្ថាបត្យកម្ម EV ថ្មី ដែលនឹងត្រូវបំពាក់ដោយថ្ម prismatic ជំនាន់ថ្មី ដែលអាចបើកបរបានចម្ងាយដល់ ១ ០០០ គីឡូម៉ែត្រ។

ទោះបីជាមានការពន្យារពេលក្នុងការផលិតរថយន្តក៏ដោយ ក៏ក្រុមហ៊ុន Toyota នៅតែបង្ហាញពីការប្តេជ្ញារបស់ពួកគេក្នុងការផលិតយានជំនិះអគ្គិសនីដែលមានគុណភាពខ្ពស់ ដោយផ្តោតទៅលើការច្នៃប្រឌិត បច្ចេកវិទ្យាថ្មីៗ និងមានតម្លៃលក់សមរម្យនាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ចេញម៉ូដែលថ្មីស្រឡាងត្រកូល Deepal ប្រភេទ EREV ឯតម្លៃលក់ខ្ទង់ ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី EREV ម៉ូដែលថ្មី Changan Deepal S09 ប្រភេទ SUV កៅអី ៣ជួរ គ្រោងនឹងចេញលក់ក្នុងឆ្នាំ​ ២០២៥ ជាមួយតម្លៃលក់ ៤១ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Changan Deepal S09 ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣០៩ សេះ ខណៈម៉ូដែលម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៨៤ គីឡូម៉ែត្រ ខណៈទំហំអាគុយ និងចម្ងាយនៃការបើកបរក្រុមហ៊ុន មិនទាន់បង្ហាញនៅឡើយទេ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥  ម.ម។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញឌីស្សាញថ្មី និងប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS 3.0 system ផងដែរ។ ខណៈនៅផ្នែកខាងក្នុងមិនមានរូបភាព ឬព័ត៌មានលម្អិតបង្ហាញនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+