ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! រថយន្តអគ្គិសនីសុទ្ធ Cadillac Escalade IQ ស៊េរីឆ្នាំ២០២៥ សាកម្តងរត់បាន ៧៤០គ.ម តម្លៃខ្ទង់ ១០មុឺនដុល្លារឡើង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការប្រកាសដាក់បង្ហាញចេញនូវតម្លៃរបស់រថយន្តអគ្គិសនីសុទ្ធ Cadillac Escalade IQ ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូនជម្រើសចំនួន ៤ រួមមាន Luxury 1, Luxury 2, Sport 1 និង Sport 2 ជាមួយតម្លៃលក់ចាប់ពី ១២៩ ៩០០ ដុល្លារ, ១៤៩ ៩០០ ដុល្លារ, ១៣០ ៤៩០ ដុល្លារ និងចាប់ពី ១៥០ ៤៩០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ៧៥០ សេះ និងកម្លាំងរមួល ១ ០៦៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំធំដល់ ២០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនដោយសាកត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦០ គីឡូម៉ែត្រ។ លើសពីនេះ ក៏មានប្រព័ន្ធផ្ទេរថាមពល V2L និង V2H ផងដែរ។

សម្រាប់ការរចនារបស់រថយន្តនេះ គឺទទួលបានទ្វារដៃប្រភេទ Galvano door handles និងថាសកង់់ស្ព័រថ្មីទំហំ ២៤ អ៊ីញ សម្រាប់ Luxury 1, ចង្កៀងមុខ LED រាងស្លីម ទំពួកសណ្តោង កៅអីម៉ាស្សាផ្នែកខាងមុខ និងប្រព័ន្ធអូឌីយ៉ូ AKG ចំនួន ៣៦គ្រាប់ សម្រាប់ Luxury 2, កញ្ចប់តុបតែងកម្រិតខ្ពស់ “Obsidian chrome” និង unique grille design “Sport” សម្រាប់ Sport 1, ​លក្ខណៈ​ពិសេស​ៗ (ទំពួកសណ្តោង កៅអី​ម៉ាស្សា ប្រព័ន្ធអូឌីយ៉ូ) និងប្រព័ន្ធ Automatic leveling 9-module Adaptive Forward Lighting System សម្រាប់ Sport 2 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ Dolphin មុខមាត់ថ្មី សាកថ្មម្តងជិះបាន ៥២០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី គ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់រំពឹងចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ១៧ ៩០០ ដុល្លារ ។

new
old

BYD Dolphin ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ២៨០ ម.ម វែងជាងមុន ១ ៥៥ ម.ម, ទទឹង ១ ៧៧០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០  ម.ម ។ បើប្រៀបធៀបជាមួយនឹងម៉ូដែលចាស់ មូដែលថ្មីត្រូវបានឌីស្សាញថ្មីទៅលើផ្នែកខាងមុខ រួមទាំងរន្ធខ្យល់ខាងក្រោមក៏បានផ្លាស់ប្តូរ ឡូហ្គោ “Build Your Dream” ខាងក្រោយ ត្រូវបានប្តូរមក​ជា​ឡូហ្គោ BYD ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED ត្រូវបានកែសម្រួលឡើងវិញផងដែរ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញនោះទេ ។

new
old

ទាកទងទៅនឹងផ្នែកថាមពលវិញ BYD Dolphin មុខមាត់ថ្មីនេះ ទទួលបានថាមពលចំនួន ៣ រួមមាន

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ ជម្រើសថ្មីបន្ថែម ។ ផ្គួបជាមួយអាគុយទំហំ ៤៤,៩២ គីឡូម៉ែត្រ ដល់ ៦០,៤៨ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ ដល់ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធម៉ូដែលថ្មីរបស់ Lucid សាកថ្មម្តងជិះបាន ៧០០គីឡូម៉ែត្រ ចូលផលិតកម្មជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lucid បានធ្វើការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Lucid Gravity ស៊េរីថ្មីចុងក្រោយ ប្រភេទ mid-size SUV ជាមួយតម្លៃលក់ចាប់ពី ៧៩ ៩០០ ដុល្លារ ដល់ ៩៤ ៩០០ ដុល្លារ ។

Lucid មិន​បាន​បញ្ជាក់​លម្អិត​ច្រើនអេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ម៉ូដែល​ដំបូង​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ មាន​តម្លៃ ៩៤ ៩០០ ដុល្លារ ដែលបំពាក់ម៉ូទ័រអ្គិសនី មានកម្លាំងលើសពី ៨០០ សេះ និងអាចបើកបរបានចម្ងាយ ៧០៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធជើងក្រោមប្រភេទ Air Suspension រួមទាំងថាសកង់ទំហំ ២០អ៉ីញ ដល់ ២៣អ៉ីញផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប Minimalistic ដោយមានអេក្រង់កោងទំហំធំ រួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត រួមទាំងអេក្រង់ touchscreen នៅកណ្តាលកុងស៊ូលផងដែរ ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយឧបករណ៍បំពងសំលេង ២២ ចំណុច និងកៅអីខាងមុខមានមុខងារខ្យល់/កំដៅ និងម៉ាស្សាទៀតផង ៕

គួរបញ្ជាកផងដែរថា Lucid Gravity បានចាប់ផ្តើមចូលផលិតកម្មជាផ្លូវការហើយ ខណៈការចេញលក់នឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទអគ្គិសនីសុទ្ធ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ​ SUV អគ្គិសនីសុទ្ធ ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១មុឺនដុល្លារជាង ដល់ ២មុឺនដុល្លារជាងនៅក្នុងទីផ្សារប្រទេសចិន។

BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ​ SUV អគ្គិសនីសុទ្ធនេះ ដំណើរការដោយម៉ូទ័រអគ្គសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨៨ និង ២១៥ សេះ ខណៈអាគុយ និងចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងប្រើប្រាស់នូវកញ្ជប់អាគុយ BYD Blade battery និងមានល្បឿនអតិបរមា ១៨០ គ.ម/ម៉ោង។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានឈ្មោះថា Ocean Aesthetics ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមលាតពេញផ្ទៃខាងមុខ និងក្រោយតែម្តង មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ និង ១៨ អ៊ីញជាដើម។ លើសពីនេះ រថយន្តនេះ នឹងទទួលបាននូវកញ្ចក់មើលក្រោយ ធ្នើរដាក់ឥវ៉ាន់លើដំបូល ដំបូល Panoramic Sunroof ស្តុបភ្លើងដែលមានបំពាក់ជាមួយកាមេរ៉ា រ៉ាដាចំហៀង បន្ទះតុបតែងក្រូមចំហៀង រ៉ាដាកាងខាងមុខ កាមេរ៉ា រ៉ាដាកាងខាងក្រោយ កញ្ចក់ផ្នែកខាងក្រោយ និងជម្រើសស្លាកសញ្ញានៅផ្នែកខាងក្រោយផងដែរ។

ចំពោះនៅផ្នែកខាងក្នុង ទទួលអេក្រង់កម្សាន្ត touchscreen ទំហំធំគាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមុខមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏វៃឆ្លាតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus ថា ភីកអាប់ eTerron 9 ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី នឹងចេញនៅក្នុងថ្ងៃទី ១៨ នេះ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការប្រកាសជាផ្លូវការថា រថយន្តភីកអាប់ Maxus eTerron 9 នឹងទទួលបាននូវជម្រើសម៉ាសុីនម៉ាស៊ូតថ្មី ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី ១៨ ខែធ្នូ ក្នុងឆ្នាំ២០២៤ នេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

ចំពោះរថយន្តភីកអាប់ Maxus eTerron 9 ជម្រើសម៉ាសុីនម៉ាស៊ូតថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កម្ពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ធំជាង Ford Ranger និង Toyota Hilux ដោយផ្តោតលើការរចនាជាសំខាន់សម្រាប់ការដឹងជញ្ជូន។ លើសពីនេះទៅទៀត រថយន្តនេះ ក៏ទទួលបាននូវការរចនាចង្កៀង LED ថ្មី និងប៉ាណាមុខថ្មីដែលមានទំហំធំ។

ជាមួយគ្នានេះដែរ រថយន្តនេះ នឹងដំណើរការដោយម៉ាសុីនម៉ាស៊ូតចំណុះ ២,៥ លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងជម្រើសប្រើ 2WD ឬ 4WD។ លើសពីនេះទៅទៀត រថយន្តភីកអាប់នេះនឹងទទួលបានប្រព័ន្ធបូមចំនួន២ (double wishbone independent suspension) នៅផ្នែកខាងមុខ និងប្រព័ន្ធបូមខ្យល់ចំនួន១ ហើយមានប្រព័ន្ធចាក់សោរប៉ុងចំនួន ៣ នៅផ្នែកខាងមុខ កណ្តាល និងខាងក្រោយ។ ខណៈកំណែ Off-road នឹងទទួលបានមជម្រើសប្រព័ន្ធបូម ( Three-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៣, ប្រព័ន្ធបូម (Five-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៥ និងប្រព័ន្ធបូម (multi-link suspension) ដែលមានសមត្ថភាព​អូស​សណ្តោងបានចំនួន ៣ ៣០០ គីឡូក្រាម ឬ ៣ ៤៩៥ គីឡូក្រាម សម្រាប់ប្រភេទ Off-road ចំណែក​ម៉ូដែល​ធម្មតា​គឺ ៣ ៥០០ គីឡូក្រាម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ ក៏ដូចជាប្រព័ន្ធសម្លេង JBL កញ្ចក់ស្ទ្រីមមើលខាងក្រោយ ដៃចង្កូតមានមុខងារកម្តៅ កៅអីខាងមុខមានមុខងារខ្យល់ចេញចូល និងកន្លៃងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! ឡានអគ្គិសនីទី២ របស់ Xiaomi គឺ YU7 ដៃគូរប្រជែងថ្មីរបស់ Tesla Model Y អាចផលិតកម្លាំងបានជិត ៧០០សេះ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវរូបភាព និងព៌ត័មានសំខាន់ៗមួយចំនួនរបស់រថយន្ត Xiaomi YU7 ដែលជារថយន្តប្រភេទ SUV អគ្គិសនីសុទ្ធទី២ របស់ក្រុមហ៊ុនផលិតរថយន្ត Xiaomi ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងខែមិថុនា ឬខែកក្កដា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៤ ៤០០ ដុល្លារ​ ដល់ ៤១ ៣០០ ដុល្លារ ។

Xiaomi YU7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុបបានដល់ ៦៨១ សេះ ខណៈអាគុយ និងចម្ងាយបើកបរមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងប្រើប្រាស់នូវកញ្ជប់អាគុយ lithium NMC battery របស់ក្រុមហ៊ុន CATL និងមានល្បឿនអតិបរមា ២៥៣ គ.ម/ម៉ោង។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦០០ ម.ម ទម្ងន់ ២ ៤០៥ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅទទួលបានការរចនាបែបស្ព័រ ដែលមានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue ប៉ុន្តែចង្កៀងមុខត្រូវបានរចនាជាមួយរចនាប័ទ្ម 750S ដែលបំផុសគំនិតតាម McLaren ខណៈនៅផ្នែកខាងក្រោយរចនាជាមួយអំពូល LED លាតពេញផ្ទៃខាងក្រោយតែម្តង រួមជាមួយ spoiler ដែលមើលទៅមិនខុសពីរថយន្ត Aston Martin នោះឡើយ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់កម្សាន្ត touchscreen ទំហំ ១៦,១អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងក្រោយ រួមជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនមុខងារ ឧបករណ៍ចាប់សញ្ញា LiDAR ដែលបំពាក់លើដំបូល និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឧស្សាហកម្មប្រេងសាំងប្រទេសចិនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការរីកចំរើននៃរថយន្តអគ្គិសនី

[បរទេស] ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ ចំនួនរថយន្តអគ្គិសនី (NEVs) ដែលលក់នៅក្នុងប្រទេសចិនបានកើនឡើង ៣ដង បើប្រៀបធៀបទៅនឹងចំនួនរថយន្តដែលបានលក់ក្នុងឆ្នាំ ២០២០ ដែលធ្វើឲ្យឧស្សាហកម្មការរុករកប្រេង និងរោងចក្រផលិតកំពុងកត់ត្រាការធ្លាក់ចុះយ៉ាងគួរឲ្យគត់សម្គាល់នៅក្នុងប្រទេសនេះ ។

យោងតាមអ្នកតំណាងក្រុមហ៊ុនអន្តរការីក្នុងឧស្សាហកម្មនេះ ការប្រើប្រាស់ប្រេងសាំងនៅក្នុងប្រទេសចិនកំពុងធ្លាក់ចុះពី ៤-៥% ក្នុងមួយឆ្នាំចាប់ពីពេលនេះរហូតដល់ចុងទសវត្សរ៍នេះ ដោយសារអំពីការរីកចំរើននៃរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ តាមអត្រានៃការអភិវឌ្ឍន៍បច្ចុប្បន្ន សមាមាត្រនេះអាចកើនឡើងទ្វេដងនៅឆ្នាំ ២០២៧ ហើយនៅឆ្នាំ ២០៤០ រថយន្តនៅលើផ្លូវទាំងអស់របស់ចិននឹងពោរពេញដោយរថយន្តអគ្គិសនី។

គួរឲ្យដឹងថា ការផ្លាស់ប្តូរនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មប្រេង ដោយត្រូវបានគេព្យាករណ៍ថា តម្រូវការប្រេងសាំងនៅក្នុងប្រទេសចិនអាចធ្លាក់ចុះពី ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ មកត្រឹមតែ ១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០៤០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញកំណែអាប់ដេតថ្មីជាលើកដំបូងសម្រាប់ LandCruiser 300 Series ស៊េរីឆ្នាំ២០២៥ ទទួលបានប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុខ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Toyota LandCruiser 300 Series ស៊េរីឆ្នាំ២០២៥ ដែលជាកំណែអាប់ដេតថ្មីជាលើកដំបូងចាប់តាំងពីបានបង្ហាញខ្លួនកាលពី ៣ ឆ្នាំមុន ដោយបានបន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបជាងមុខ និងប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុខ ជាមួយតម្លៃលក់ចាប់ពី ៦២ ០០០ ដុល្លារ ដល់ ៩៣ ៣៧៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី។

សម្រាប់កំណែអាប់ឌែតថ្មីនេះផងដែរ Toyota LandCruiser 300 Series ស៊េរីឆ្នាំ២០២៥ ទទួលបានអេក្រង់កម្សាន្ត touchscreen និងអេក្រង់បង្ហាញព៌ត័មានឌីជីថលថ្មី ដែលមានទំហំ ៨ និង ៧ អ៊ីញ សម្រាប់ GX និង GXL ខណៈជម្រើសខ្ពស់ជាងនេះ ទទួលបានអេក្រង់កម្សាន្ត touchscreen និងអេក្រង់បង្ហាញព៌ត័មានឌីជីថលថ្មី ដែលមានទំហំធំដល់ ១២,៣អ៊ីញ និងអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែជាស្តង់ដារ និងមានបំពាក់មកជាមួយប្រព័ន្ធ GPS តាមផ្កាយរណប និងប្រព័ន្ធសេវាកម្មកម្មវិធី Toyota Connected Services ជាស្តង់ដារផងដែរ។

ចំពោះការអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះទទួលបានប្រព័ន្ធមុខងារ Lane-centring assist, emergency steering assist និង emergency driving stop ជាស្តង់ដារ ខណៈ GXL និងជម្រើសខ្ពស់ជាងនេះទទួលបានប្រព័ន្ធមុខងារ blind-spot monitor with safe exit assist និង low-speed rear autonomous emergency braking ជាស្តង់ដារដូចគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្ន LandCruiser 300 Series ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ​ ៣,៣លីត្រ twin-turbo V6 អាចផលិតកម្លាំងបានចំនួន ៣០៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD។

ចំណែកផ្នែកខាងក្នុងវិញ Toyota LandCruiser 300 Series ស៊េរីឆ្នាំ២០២៥ ក៏ទទួលបាននូវការអាប់ដេតថ្មីទៅលើដៃចង្កូត ភ្លើង LED  និងកាមេរ៉ា សម្រាប់ GX, កៅអី ម៉ាសុីនត្រជាក់ និងទូរទឹកកក សម្រាប់ GXL, កៅអីអ្នកដំណើរខាងមុខ ទ្វារខាងក្រោយ និងរន្ធ HDMI ថ្មី សម្រាប់ VX និងការអាប់ដេតទៅលើការបន្ថែម​ចង្កៀង​គុជនៅផ្នែក​ខាងក្រោយសម្រាប់ GR Sport ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចំណាយរយៈពេល ៣៧ខែ ពេលនេះ Zeekr បានសម្រេចការផលិតរថយន្តអគ្គិសនីទី ៤០មុឺនគ្រឿង របស់ពួកគេហើយ!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr ដែលជាក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Geely Group បានប្រកាសជាផ្លូវការថា ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីទី ៤០០ ០០០ គ្រឿង របស់ពួកគេហើយ ដោយចំណាយរយៈពេល ៣៧ខែ បន្ទាប់ពីចាប់ផ្តើមផលិតជាផ្លូវការនៅខែតុលា ក្នុងឆ្នាំ២០២១។

ក្នុងនោះ រថយន្តអគ្គិសនីទី ៤០០ ០០០គ្រឿងរបស់ពួកគេ គឺជារថយន្តអគ្គិសនី Zeekr Mix ដែលជារថយន្តប្រភេទ minivan និងជាម៉ូដែលថ្មីបំផុតរបស់ពួកគេដែលទើបប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិន និងសកល កាលពីពេលថ្មីៗនេះ ជាមួយតម្លៃលក់ចាប់ពី ៣៨ ៥០០ ដុល្លារ ដល់ ៤១ ២០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ជាមួយគ្នានេះផងដែរ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Zeekr បានចែកចាយរថយន្តបានចំនួន ១៩៤ ៩៣៣ គ្រឿង កើនឡើង ៨៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

គួរឲដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Zeekr មានរោងចក្រផលិតរថយន្តចំនួន ៣ នៅក្នុងប្រទេសចិន រួមមានរោងចក្រ Zeekr Hangzhou Bay, រោងចក្រ Geely Chengdu និងរោងចក្រ Geely Chunxiao ដែលជារោងចក្រមានសមត្ថភាពផលិតប្រចាំឆ្នាំ ២០០ ០០០ គ្រឿង និងជារោងចក្រដែលត្រូវបានកែលម្អដើម្បីផលិតរថយន្តម៉ូដែលថ្មី Zeekr Mix។ ទន្ទឹមនឹងបច្ចុប្បន្ននេះ ក្រុមហ៊ុន Zeekr មានរថយន្តអគ្គិសនីសរុបចំនួន ៦ ម៉ូឌែល ស្របពេលដែលរថយន្តអគ្គិសនីដំបូងគេដែលត្រូវបានផលិតគឺ Zeekr 001 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Avatr បញ្ចេញម៉ូដែលថ្មីស្រឡាង ផ្តល់ជូនទាំង EV និង EREV គ្រោងនឹងដាក់លក់នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មីស្រឡាងមានឈ្មោះថា Avatr 06 ប្រភេទ sedan ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាមង EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៥ ក្នុងប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៥៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៤០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅត្រូវបានភាសាការរចនាឲ្យឈ្មោះថា AVATR 2.0 design concept ដោយមានប៉ាណាមុខបិទជិត អបសងខាងដោយចង្កៀងមុខ LED រាងជាលេខ 7 ព្រមទាំងប្រើប្រាស់កញ្ចក់ចំហៀងជាប្រភេទឌីជីថល ក៏ដូចជាថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED រាងស្លីម ។

ចំពោះនៅផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញរូបភាពនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្តនេះ ត្រូវបានប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0 system រួមទាំងប្រព័ន្ធជំនួយការអ្នកបើលបរ ADS 3.0 intelligent driving system របស់ក្រុមហ៊ុន Huawei ។ ខណៈផ្នែកថាមពលម៉ាស៊ីន មិនទាន់មានព័ត៌មានលម្អិតនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+