ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីប្រភេទ EREV របស់ Changan មួយនេះ អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃចាប់ពីខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Deepal G318 ស៊េរីថ្មីចុងក្រោយ ប្រភេទអគ្គិសនីលាយសាំង EREV នៅទីផ្សារប្រទេសចិន​ ជាមួយតម្លៃលក់ចាប់ពី ២៤ ១៦៧ ដុល្លារ ដល់ ៤៣ ៦៩១ ដុល្លារ ។

Deepal G318 ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,០៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៩០ គីឡូម៉ែត្រពីថាមពលអគ្គិសនីសុទ្ធ និងសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ដោយប្រើប្រាស់ស្ថានីយ៍ល្បឿនលឿន
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៣០ សេះ និងកម្លាំងរមួល ៥៧២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,០៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៩០ គីឡូម៉ែត្រពីថាមពលអគ្គិសនីសុទ្ធ និងសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ដោយប្រើប្រាស់ស្ថានីយ៍ល្បឿនលឿន និងចាក់សាំងពេញ ៦០លីត្រ អាចបើកបរបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ សម្រាបម៉ូដែលទាំង២ នេះ

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥,០១០ ម.ម ទទឹង ១,៩៨៥ ម.ម កំពស់ ១,៩៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨៨០ ម.ម ដែលមានការរចនាខាងក្រៅភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្លៀងមុខ-ក្រោយរាងអក្សរ ​ដំបូលមានភ្លើង LED ៤គ្រាប់ ថាសកង់ទំហំ ២០អ៉ីញ ព្រមទាំងទំពក់ដែលមានសមត្ថភាពអូសសណ្តោងបាន ១៦០០គីឡូក្រាម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កាមេរ៉ា ៥៤០ដឺក្រេ និងឧបករណ៍បំពងសំឡេង ១៦ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! រថយន្តអគ្គិសនី Volvo EX90, Specs ចិន អាចបើកបរបានដល់ ៧៣០ គ.ម គ្រោងចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិនបានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Volvo EX90 ដែលផលិតនៅក្នុងប្រទេសចិនផ្ទាល់ ផ្តល់ជូនជម្រើសចំនួន ៥ ព្រមទាំងទទួលបានចម្ងាយបើកបរឆ្ងាយជាងមុខ ហើយគ្រោងចេញលក់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ២៣២ និង ១៧០ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ២៤១ និង ២៦៨ សេះ​។

ក្នុងនោះ រថយន្តនេះ អាចរត់ស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រ ប្រើរយះពេលខ្ទង់ ៤,៩ វិនាទី ព្រមទាំងទទួលបានកញ្ជប់អាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១០ និង ៧២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀត រថយន្តអាចអាចសាកឡើងពី ១០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ និងមានល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

Volvo EX90 ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Volvo SPA2 platform (Scalable Product Architecture) មានប្រវែងតួខ្លួនសរុប ៥ ០៣៧ ម.ម ទទឹង ១ ៩៦៤ ម.ម កម្ពស់ ១ ៧៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៨៥ ម.ម។ សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តមួយនេះ ទទួលបានការរចនាបែបស្ព័រ និងសុីវិល័យ ដោយមានការរចនាជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ T និងអក្សរ C ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ និង ២២អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen បញ្ឈរទំហំ ១៤,៥ អ៊ីញ ក៏ដូចជាកៅអីកម្តៅ/ខ្យល់នៅផ្នែកខាងមុខ ម៉ាសុីនត្រជាក់ស្វ័យប្រវត្តិ ព្រមទាំងទទួលបាននូវប្រព័ន្ធជំនួយការបើកបរកម្រិតទី២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Toyota ចេញឡាន EV ថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានដល់ ៦២០គ.ម ឯ Options កប់សារីៗ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC-Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota bZ3X ប្រភេទ SUV អគ្គិសនីសុទ្ធ នៅក្នុងទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសចំនួន៣ រួមមាន 430 Air+, 520 Pro+ និង 620 Max ជាមួយតម្លៃលក់ចាប់ពី ១៣ ៨០០ ដុល្លារ​ ដល់ ២៧ ៥០០ ដុល្លារ ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងខែមិនា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៥០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងជម្រើសអាគុយចំនួន ២ជម្រើសផ្សេងទៀត អាចបើកបរបានចម្ងាយ ៥២០ និង ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅទទួលបានភាសារចនា “pure electric aesthetics” ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ចំនួន ១១២គ្រាប់ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសពណ៌ Sky White, Pure Snow White, Distant Mountain Gray, Bright Moon Silver, Vast Black, Sky Pink និង Cyber ​​Gold ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៨,៨អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155  សម្រាប់បញ្ជាមុខងារទូទៅតាមសម្លេង ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof ទំហំ ១,១៤ម៉ែត្រការ៉េ ភ្លើងលម្អ ambient lighting ចំនួន ៣២ពណ៌ ពោងសុវត្ថិភាពចំនួន ៧ចំនុច បាសសម្លេង Yamaha ចំនួន ១១គ្រាប់ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Momenta 5.0 ដំណើរការដោយបន្ទះឈីប Nvidia DRIVE AGX Orin X ដែលរួមបញ្ជូលនូវឧបករណ៍ចាប់សញ្ញាចំនួន ២៧គ្រាប់ កាមេរ៉ាកម្រិតខ្ពស់ចំនួន ១១គ្រាប់ រ៉ាដា ultrasonic ចំនួន ១២គ្រាប់ ក៏ដូចជាមុខងារជំនួយការកំណត់ល្បឿន ជំនួយភ្លើងចរាចរណ៍ ចតពីចម្ងាយ និងមុខងារ blind spot monitoring ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ស៊េរីថ្មីចុងក្រោយ ទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] រថយន្ត Subaru Forester ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Subaru Forester បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៣ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៩ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧២ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៦ ភាគរយ

រថយន្តនេះ នៅតែផលិតឡើងនៅលើគ្រោងឆ្អឹង Modular Subaru Global Platform ដំណើរការដោយម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន boxer ចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៨០ សេះ តិចជាងមុន ២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ symmetrical AWD និងប្រព័ន្ធ X-Mode system ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight driver assist ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងជាងមុនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Changan Deepal S07 ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Changan Deepal S07 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Changan Deepal S07 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៧ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៤ ភាគរយ

Deepal S07 ស៊េរីថ្មីចុងក្រោយ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន DC អាចសាកបានពី ៣០-៨០% ប្រើរយៈេពល ៣៥នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Peugeot Landtrek ស៊េរីថ្មីចុងក្រោយ រូបរាង និងឡូហ្គោថ្មី បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បង្ហាញចេញភីកអាប់ Landtrek ស៊េរីថ្មីចុងក្រោយ បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងកាលពី ៥ឆ្នាំមុន ជាមួយការផ្លាស់ប្តូររាងថ្មី គ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បញ្ចេញនៅឡើយទេ ។

Peugeot Landtrek ស៊េរីថ្មីចុងក្រោយ ផលិតឡើងនៅលើគ្រោងឆ្អឹង Ladder-frame ទទួលបានម៉ាស៊ីនថ្មី ពោលគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ ៨វគ្គ ប៉ុង ២ AWD ។ លើសពីនេះ ក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រផងដែរ ។

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីទៅលើប៉ាណាមុខ អបសងខាងដោយចង្កៀងមុខ LED ជាមួយឡូហ្គោ Peugeot ថ្មីនៅចំកណ្តាល ព្រមទាំងប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកក្រាស់ និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញ ព្រមទាំងឡូហ្គោ Peugeot ថ្មីនៅលើដៃចង្កូតជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលមានមុខងារជាច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Elevate ប្រភេទអគ្គិសនីសុទ្ធ នឹងមកដល់នៅ ២ឆ្នាំខាងមុខ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការផលិតនៅរថយន្ត Honda Elevate ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងដាក់បង្ហាញចេញនៅក្នុងឆ្នាំ ២០២៦ ។

សម្រាប់ Honda Elevate ប្រភេទអគ្គិសនីសុទ្ធ EV នឹងផលិតឡើងដោយផ្អែកនៅលើរថយន្ត Honda Elevate ប្រើចំហេះក្នុង ប៉ុន្តែទទួលបានការឌីស្សាញផ្សេងពីគ្នា រួមទាំងឈ្មោះផងដែរ ។

ជាមួយនេះ ប្រធានក្រុមហ៊ុន Honda បាននិយាយថា ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ EV ចំនួន ៣ម៉ូដែលបន្ថែម នៅចន្លោះឆ្នាំ ២០២៦-២០២៧ ដោយមួយក្នុងចំណោមនោះគឺម៉ូដែល Honda Elevate EV ដែលផលិតនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌា ។

ទាក់ទងទៅផ្នែកថាមពលម៉ាស៊ីន កញ្ចប់អាគុយ ក៏ដូចជាចម្ងាយនៃការបើកបរ រួមទាំងបច្ចេកវិទ្យាដែលត្រូវបំពាក់នៅលើរថយន្តអគ្គិសនីសុទ្ធ Honda Elevate EV ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ធ្លាក់​ក្នុង​វិបត្តិហិរញ្ញវត្ថុ​ ដោយសារផ្តោតលើកាអភិវឌ្ឍន៍រថយន្តអគ្គិសនី EV ជំនួស Hybrid

[បរទេស] ការផ្តោតលើកាអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធ ជំនួសរថយន្តប្រភេទ Hybrid របស់ក្រុមហ៊ុនផលិតរថយន្ត Nissan នៅទីផ្សារសហរដ្ឋអាមេរិក គឺជាកត្តាចម្បងដែល​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនេះធ្លាក់​ក្នុង​វិបត្តិ ។

ជាមួយគ្នាណេះ យោងតាមសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Makoto Uchida ដែលជានាយកប្រតិបត្តិបច្ចុប្បន្នរបស់ក្រុមហ៊ុន Nissan បាននិយាយថា “រហូតមកដល់ខែវិច្ឆិកាឆ្នាំមុន យើងមិនអាចទាយទុកជាមុនថាតម្រូវការរថយន្តប្រភេទ Hybrid នឹងកើនឡើងយ៉ាងឆាប់រហ័សនោះទេ”។

គួរបញ្ជាក់ផងដែរថា ការលក់របស់ក្រុមហ៊ុន Nissan ដែលបានកត់ត្រាការកើនឡើងត្រឹមតែ ១,៧%  បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ខណៈ Infiniti ដែលជាក្រុមហ៊ុនប្រណិតរបស់ Nissan ក៏មានការលក់ធ្លាក់ចុះ ១២,៨% ដែលធ្វើឲ្យការលក់សរុបរបស់ក្រុមធ្លាក់ចុះ ២,២% នៅអាមេរិកខាងជើង ៕

មិនត្រឹមតែប៉ុណ្ណោះ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Nissan បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញរហូតដល់ទៅ ៩០%  នៅក្នុងឆមាសទីមួយនៃឆ្នាំសារពើពន្ធរបស់ខ្លួន ខណៈដែលការលក់សុទ្ធក៏បានធ្លាក់ចុះ ៩៤% ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Palisade ជំនាន់ថ្មី ផ្លាស់ប្តូរថ្មីទាំងស្រុង គ្រោងដាក់ចេញលក់នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Palisade ជំនាន់ទី២ ស៊េរីឆ្នាំ ២០២៦ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង គ្រោងនឹងដាក់ចេញលក់ក្នុងឆ្នាំ ២០២៥ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង និងអូស្រ្តាលី ។

 

តាមរូបភាពដែលបង្ហាញចេញពីក្រុមហ៊ុន Hyundai នៅប្រទេសកូរ៉េបានឲ្យឃើញថា ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះ ទំហំសរុប ២៤,៦ អ៉ីញ​ រួមទាំងមានការតុបតែងលម្អដោយឈើ និងភ្លើងលម្អជាដើម ។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន ក្រុមហ៊ុនផលិតទាន់បង្ហាញនៅឡើយទេ ប៉ុន្តែរំពឹងថា នឹងមានផ្តល់ជូននៅជម្រើសម៉ាស៊ីនកូនកាត់ Hybrid ជាលើកដំបូងសម្រាប់ Hyundai Palisade ជំនាន់ថ្មីនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! GM និង LG ចាប់ដៃគ្នាផលិតថ្ម EV ថ្មី ត្រៀមផ្គួលទីផ្សារចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GM និង LG Energy Solution បានធ្វើការប្រកាសជាផ្លូវការថា ពួកនឹងបន្តភាពជាដៃគូរសហការណ៏គ្នាក្នុងការអភិវឌ្ឍន៍ និងផលិតអាគុយសម្រាប់រថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិកជាបន្តទៀត ទោះបីជាមានការបំបែកភាគហ៊ុនក៏ដោយ។

ក្នុងនោះ ក្រុមហ៊ុន GM បានលក់ភាគហ៊ុនចំនួន ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Ultium Cells ទៅឲ LG Energy Solution ដើម្បីអនុញ្ញាតឱ្យ LG ផ្ដោតលើការផលិត និងផ្គត់ផ្គង់អាគុយទៅឲក្រុមហ៊ុនផលិតរថយន្តផ្សេងៗ។

ទន្ទឹមនឹងនេះផងដែរ GM នឹងបន្តវិនិយោគសាងសង់ទីតាំងរោងចក្រផលិតថ្ម EV ថ្មីនៅក្នុងតំបន់ Lansing, Michigan ដែលគ្រោងនឹងបើកដំណើរការនៅក្នុងពេលខាងមុខនេះ ដែលនឹងបង្កើតការងារបន្ថែមដល់ ១ ៧០០កន្លែង។

ជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរនឹងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មថ្មី Prismatic Cells ដែលមានទម្ងន់ស្រាល និងមានតម្លៃលក់ទាប ដើម្បីបង្កើនសង្វាត់ផលិតកម្មថ្មក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+