ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នាំយកគំរូរថយន្តថ្មីជាច្រើនទៅកាន់ពិព័រណ៍រថយន្តនៅប្រទេសម៉ាឡេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការនាំយកគំរូរថយន្តថ្មីចំនួន ៣ ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត Kuala Lumpur International Mobility Show 2024 ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ។

សម្រាប់គំរូរថយន្តដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន បាននាំយកទៅកាន់ពិព័រណ៍រថយន្ត KLIMS 2024 រួមមាន គំរូភីកអាប់ Toyota Hilux FCEV, Toyota FT-3e ព្រមទាំង Toyota Kayoibako ដែលជាការបានបង្ហាញខ្លួនជាលើកដំបូងនៅខាងក្រៅប្រទេសជប៉ុនផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Toyota FT-3e គឺជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ខណៈ Toyota Hilux FCEV ជារថយន្តភីកអាប់ប្រើថាមពលចំហាយទឹក Hydrogen និង Toyota Kayoibako គឺដែលជារថយន្តប្រភេទ Van អគ្គិសនីសុទ្ធ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសចិន បន្តកើនឡើងដោយគ្មានអ្នកអាចបញ្ឈប់បាន

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន WeChat បង្ហាញថា ទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសចិនមានចំនួន ៧៦% នៃការលក់រថយន្ត EV ទូទាំងពិភពលោកនៅក្នុងខែតុលា។

សម្រាប់តួលេខនៅតំណាងឲ្យរថយន្តថាមពលថ្មីឲ្យឈ្មោះថា (NEVs) ត្រូវបានគេហៅថានៅក្នុងប្រទេសចិន ដែលរួមមានទាំងម៉ូដែលអគ្គិសនីអគ្គិសនីសុទ្ធ EV និងរថយន្តអគ្គិសនីលាយសាំង EREV ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមការលក់រថយន្តអគ្គិសនីប្រភេទ NEVs ចំនួន ១៤,១ លានគ្រឿង ដែលត្រូវបានលក់ទូទាំងពិភពលោកនៅចន្លោះខែមករាដល់ខែតុលា ៦៩% គឺនៅក្នុងប្រទេសចិន ។ ខណៈនៅសហរដ្ឋអាមេរិកមានចំនួនតិចជាង ១០% នៃចំនួននេះ ដោយមានរថយន្ត EV និង PHEV ស្មើនឹងចំនួន ១,២៨ លានគ្រឿងក្នុងរយៈពេលដូចគ្នា និងក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបលក់បានប្រហែល ២,៣២ លានគ្រឿងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ។

លើសពីនេះ ការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គីសនីសុទ្ធ EV របស់ចិនគឺកាន់តែកើនឡើង ដោយរួមមានក្រុមហ៊ុនផលិតរថយន្តដូចជា BYD, SAIC និង Xpeng ក៏ដូចជាអ្នកចំណូលថ្មីដូចជា Xiaomi កំពុងប្រយុទ្ធដើម្បីទទួលបានចំណែកទីផ្សារខ្ពស់ជាងនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Hyundai Santa Fe សេរ៊ីឆ្នាំ២០២៥ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP ប្រចាំប្រទេសអូស្រ្តាលី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានប្រកាសជាផ្លូវការថា រថយន្តគ្រួសារ ៦/៧ កៅអី Hyundai Santa Fe សេរ៊ីឆ្នាំ២០២៥ របស់ពួកគេបានទទួលបានលទ្ធផលសុវត្ថិភាពផ្កាយ ៥ ពី ANCAP (Australasian New Car Assessment Program) ប្រចាំប្រទេសអូស្រ្តាលី ក្រោមលក្ខណៈវិនិច្ឆ័យស្តង់ដារថ្មីចុងក្រោយបំផុត (២០២៣-២០២៥)។

ក្នុងនោះ រថយន្តនេះត្រូវបានបង្ហាញថាជារថយន្តដែលមានសមត្ថភាពសុវត្ថិភាពខ្ពស់ចំពោះអ្នកបើកបរ កូនក្មេង និងការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវ។

ចំពោះរថយន្តនេះផងដែរ គឺទទួលលទ្ធផលសំខាន់ៗដូចជា៖

  • ការការពារអ្នកដំណើរពេញវ័យ ៨៤ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ភាគរយ
  • ការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវ ៧៧ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨០ភាគរយ។

សម្រាប់រថយន្ត Hyundai Santa Fe សេរ៊ីឆ្នាំ២០២៥ នេះ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបាន ២២៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៤៩គីឡូវ៉ាត់ម៉ោង និងភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ RWD និងប៉ុង២ AWD និងមានកម្រិតសុីប្រេង ៥,២លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Audi Q6 e-tron សាកថ្មម្តងជិះបាន ៧១៤គីឡូម៉ែត្រ ដាក់លក់នៅថៃតម្លៃជិត ១៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត Audi បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Audi Q6 e-tron Performance ស៊េរថ្មីចុងក្រោយ នៅឯពិព័រណ៍រថយន្ត Motor Expo 2024 នៅប្រទេសថៃ ជាមួយតម្លៃលក់ផ្លូវការចាប់ពី ១៣៧ ៧០៤ ដុល្លារ ។

Audi Q6 e-tron Performance ផលិតឡើងនៅលើគ្រោងឆ្អឹង Premium Electric Platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២២ សេះ និងកម្លាំងរមួល ៤៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយសាកថ្មពីស្ថានីយល្បឿនលឿនពី ១០-៨០% ប្រើរយៈពេល ២២ នាទីប៉ុណ្ណោព ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាទំហំធំគ្មានស៊ុប អបសងខាងចង្កៀងមុខប្រភេទ Matrix-LED ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១,៩ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១៤,៥ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងអេក្រង់ touchscreen ទំហំ ១០,៩ អ៉ីញ សម្រាប់អ្នកដំណើរការមុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Xpeng X9 សាកថ្មម្តងជិះបាន ៦៨០គីឡូម៉ែត្រ ដាក់លក់នៅប្រទេសថៃតម្លៃខ្ទង់ ៨មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិត Xpeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Xpeng X9 ស៊េរថ្មីចុងក្រោយ ប្រភេទ MPV នៅឯពិព័រណ៍រថយន្ត Motor Expo 2024 នៅប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ៨១ ៦៨០ ដុល្លារ ព្រមទាំងទទួលបានការបញ្ជាទិញដល់ទៅ ២០០ គ្រឿង ។

Xpeng X9 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៩៣ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ៧៨៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ១៦០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique ចង្កៀងបំភ្លឺបំភ្លឺផ្លូវ LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្តទំហំ ២១,៤ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 ក៏ដូចជាឧបករណ៍ម៉ាក Xopera ចំនួន ២៣ ចំនុច, កៅអីជួរជាប្រភេទ captain seat អេឡិចត្រូនិចចំនួន ២ និងនៅពេលបតើកៅអីជួរទី ៣ចុះ អាចផ្ទុកបានដល់ ២៥៥៤ លីត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! BYD ចាប់ផ្តើមផលិតម៉ូតូប្រើថាមពលអគ្គិសនីសុទ្ធ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានចាប់ដៃគូជាមួយក្រុមហ៊ុន TAILG ដែលជាក្រុមហ៊ុនម៉ូតូរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍ថ្មអាគុយសម្រាប់ម៉ូតូអគ្គិសនី រួមទាំងកង់អគ្គិសនី និងម៉ូតូប្រភេទ scooters នៅក្នុងប្រទេសចិន ។

ក្នុងនោះ ក្រុមហ៊ុន TAILG បានប្រកាសពីភាពជាដៃគូរបស់ BYD នៅក្នុងកម្មវិធីសម្ពោធម៉ូតូរបស់ខ្លួន ដោយបានអះអាងថា “យើងមានគម្រោងដោះស្រាយបញ្ហាប្រឈមនៅក្នុងបច្ចេកវិទ្យាថ្មសម្រាប់ម៉ូតូ ហើយនឹងធ្វើការកែសម្រួលអាគុយរបស់ក្រុមហ៊ុន BYD ឲ្យត្រូវនឹងអាយុកាលដូចទៅនឹងអាគុយដែលប្រើប្រាស់នៅលើថយន្តដែលពួកគេ ។ លើសពីនេះ ក្រុមហ៊ុនទាំងពីរក៏នឹងផ្តោតលើការធ្វើឲ្យប្រសើរឡើងនៅសុវត្ថិភាពថ្មនៅក្នុងការប្រើប្រាស់ e-bike ផងដែរ ។

គួរឲ្យដឹងថា ក្រុមហ៊ុន TAILG គឺដូចជា BYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen និងជាក្រុមហ៊ុនផលិតម៉ូតូកង់ ២ ដ៏ធំបំផុតនៅក្នុងប្រទេសចិន ជាមួយ​សមត្ថភាព​ផលិត ១៥ លាន​គ្រឿង​ដែល​លក់​នៅ​ជាង ៩០ប្រទេស ។ ខណៈថ្មីៗនេះ ក្រុមហ៊ុនបានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រៅប្រទេសរួមមានប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានអគ្គិសនី Volvo EX90 ចេញលក់នៅថៃ ថ្លៃដល់ ១៣មុឺនដុល្លារ សាកម្តងរត់បាន ៦០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Volvo EX90 សេរ៊ីឆ្នាំ២០២៤ ប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ខ្ទង់ ១២០ ១២០ ដុល្លារ សម្រាប់ជម្រើស Standard និងខ្ទង់ ១៣៦ ៩២០ ដុល្លារ សម្រាប់ជម្រើស Performance នៅក្នុងទីផ្សារប្រទេសថៃ។

រថយន្តនេះ ដំណើរការដោយ៖

  • Standardៈ ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ៤០២សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រ ក្នុងរយះពេល ៥,៩ វិនាទី ប៉ុណ្ណោះ។
  • Performanceៈ ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ៥១០សេះ​ និងកម្លាំងរមួល ៩១០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រ ក្នុងរយះពេល ៤,៩ វិនាទី ប៉ុណ្ណោះ។

ក្នុងនោះ រថយន្តនេះ ទទួលបានកញ្ជប់អាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តមួយនេះ ទទួលបានការរចនាបែបស្ព័រ និងសុីវិល័យ ដោយមានការរចនាជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ T និងអក្សរ C ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ និង ២២អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៊ីញ អាចភ្ជាប់មុខងារប្រព័ន្ធប្រតិបត្តការរបស់ Google ដូចជា Google Maps navigation, Google Play Store apps និង Apple CarPlay បានឥតខ្សែ ព្រមទាំងប្រើប្រាស់ឧបករណ៏បច្ចេកវិទ្យាជាច្រើនដូចជា​ កាម៉េរ៉ា៣៦០ ដឺក្រេ, រ៉ាដា ៥គ្រាប់ និង ultrasonic sensors ១៦គ្រាប់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Amaze ជំនាន់ថ្មី រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃលក់ចាប់ពីក្រោម ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Amade ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ៩ ៤០០ ដុល្លារ ដល់ ១២ ៩០០ ដុល្លារ ។

Honda Amade ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រប្រភេទ i-VTEC ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៩ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ CVT ៥វគ្គ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ/១០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៣៣ ម.ម កំពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង ដោយមានប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ថ្មី ព្រមទាំងថាសកង់ស្ព័រថ្មីទំហំ ១៥អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ជំនាន់ថ្មីខាងឆ្វេង

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរ Honda Sensing ADAS technology ជាស្តង់ដារ រួមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវិត្តិកម្រិតទី ២ ផងដែរ ។ លើសពីនេះ Honda Amade ថ្មីនេះ ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃពីអង្គភាព NCAP ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ឡានអគ្គិសនីជំនាន់ថ្មី Wuling Hongguang Mini EV តម្លៃក្រាម ៧ពាន់ដុល្លារ សាកម្តងជិះបានខ្ទង់ ២០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Wuling Hongguang Mini EV ជំនាន់ថ្មី ផ្តល់ជូនទាំងជម្រើសទ្វារ ៣ និងទ្វារ ៥ ព្រមទាំងទទួលបានការឌីស្សាញថ្មី ជាមួយតម្លៃលក់ក្រោម ៦ ៩០០ ដុល្លារ ហើយគ្រោងនឹងចេញលក់នៅក្នុងពេលឆាប់ៗនេះទៅក្នុងទីផ្សារប្រទេសចិន។

Wuling Hongguang Mini EV ជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៣ ២៥៦ ម.ម ទទឹង ១ ៥១០ ម.ម កម្ពស់ ១ ៥៧៨ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ១៩០ ម.ម និងទទួលបានការរចនារូបរាងថ្មីជាមួយឌីស្សាញរាងមូលជាងមុន បំពាក់ទ្វារចំហៀងធំជាងមុន ចង្កៀងមុខ-ក្រោយប្រភេទ LED រាងត្រីកោណ ក៏ដូចជាប្រើប្រាស់នូវថាសកង់ថ្មីនិង ទ្វារដៃប្រភេទ Flush-door handles ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមាន top-speed ១០០គ.ម/ម៉ោង។

ចំពោះនៅខាងក្នុង គឺទទួលបានការអាប់ឌែតថ្មីទៅលើអេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងអេក្រង់បង្ហាញព៌ត័មានឌីជីថលទំហំ ៧អ៊ីញ ក៏​ដូចជាបំពាក់ជាមួយ​សម្ភារៈមាន​គុណភាពល្អ​ៗជាង​មុន​បន្តិចបើធៀបនឹងជំនាន់មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ចិន បញ្ចេញឡាន EV សាកថ្មម្តងជិះបាន ៥២០ គីឡូម៉ែត្រ ដាក់លក់ថៃតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនអាកាសចរណ៍របស់ចិនមានឈ្មោះថា JY បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្ត​អគ្គិសនី​ស៊េរី​ថ្មី​មួយ​ឈ្មោះ​ថា JY Air នៅក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៥ ២០០ ដុល្លារ ដល់ ២៩ ៥០០ ដុល្លារ ។

JY Air ផលិតឡើងនៅលើគ្រោងឆ្អឹង SKY platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយអាចសាកពី ៣០-៨០% ប្រើរយៈពេល ២០នាទី ពីការសាកថ្មល្បឿនលឿន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៥៥០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាបិទជិត ជា​មួយ​នឹង​ចង្កៀងមុខ LED ស្តើង​លាត​ចុះ​ក្រោម​ដល់​កាង​ខាង​មុខ ដោយ​មាន​ឡូហ្គោ​នៅ​ចំ​កណ្ដាល ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញឡើងបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ព្រមទាំងគាំទ្រដោតឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយការអ្នកបើកបរ L2+ DAS ផងដែរ ។ លើសពីនេះ ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃពីអង្គភាព NCAP និង e-NCAP ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+