ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមតែរយៈពេល ១ខែដំបូង ឡានអគ្គិសនី Mazda EZ-6 លក់បានជិត ១មុឺនគ្រឿង

[បរទេស] កាលពីចុងខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Mazda EZ-6 ដែលផលិតរួមគ្នាជាក្រុមហ៊ុន Changan ផ្តល់ទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ខណៈពេលគិតត្រឹមខែវិច្ឆិកា ក្រុមហ៊ុនទទួលបានបញ្ជាទិញរហូតដល់ទៅ ៨ ៦០៣ គ្រឿងនៅទីផ្សារប្រទេសចិន ។

សម្រាប់ Mazda EZ-6 ស៊េរីថ្មីនេះ ដំណើរការដោយ៖

  • ម៉ូដែល EV ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសកញ្ជប់អាគុយទំហំ ៥៦,១ និង ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤៨០ ទៅ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈ​ពេលត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។
  • ម៉ូដែល EREV ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំង ៣០៧ សេះ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈ​ពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ និងអាចបើកបរបានសរុប ១៣០០គីឡូម៉ែត្រនៅពេលចាក់សាំងពេញ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Mazda EZ-6 មានតម្លៃលក់ចាប់ពី ១៩ ២៣១ ដុល្លារ ដល់ ២៣ ៣៥៧ ដុល្លារសម្រាប់ម៉ូដែល EREV ខណៈម៉ូដែលអគ្គិសនីសុទ្ធ EV មានតម្លៃលក់ចាប់ពី ២១ ៩៨២ ដុល្លារ ដល់ ២៤ ៧៣៣ ដុល្លារ នៅទីផ្សារប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot 408 ស៊េរីថ្មីចុងក្រោយ ប្រើ hybrid ជំនួស PHEV តម្លៃលក់ទាបជាងមុនដល់ទៅ ១ មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Peugeot 408 ស៊េរីឆ្នាំ ២០២៥ ប្រភេទ mild-hybrid ដែលជំនួសម៉ូដែល Plug-in hybrid ជាមួយតម្លៃលក់ទាបជាងមុនដល់ទៅ ១០ ០០០ ដុល្លារ ពោលមានតម្លៃលក់ចាប់ពី ៥៧ ៩៩០ ខណៈម៉ូដែលឆ្នាំមុនមាន ៦៧ ៩៩០ ដុល្លារ នៅទីផ្សារប្រទេសអូស្រ្តាលី ។

Peugeot 408 ស៊េរីថ្មីចុងក្រោយនេះ ត្រូវបានដកម៉ាស៊ីន plug-in hybrid ចំណុះ ១,៦ លីត្រចេញ ជំនួសមកវិញនៅម៉ាស៊ីន mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១.២ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ២៤១ សេះ និងកម្លាំងរមួល ៤១០ ញ៉ូតុនម៉ែត្រ ខណៈប្រអប់លេខអូតូ ៨វគ្គ ត្រូវបានជំនួសដោយប្រអប់លេខអូតូ ៦វគ្គប្រភេទ dual-clutch និងមានកម្រិតស៊ីប្រេងខ្ទង់ ៤,៧ លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះ មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាទំហំធំ ចង្កៀងមុខប្រភេទ matrix-LED និងចង្កៀងក្រោយ LED ,ថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញជំនួសថាសកង់ចាស់ទំហំ ២០អ៉ីញ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Focal sound system ចំនួន ១០ចំនុច ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Toyota ចេញឡានថ្មីនៅថៃ មានតម្លៃលក់ទាបជាង Fortuner G ដល់ ៤ពាន់ដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Toyota Fortuner S ដែលជារថយន្ត SUV ខ្នាតមធ្យមថ្មីដែលបានបញ្ចេញនៅក្នុងទីផ្សារប្រទេសថៃ ដោយមានគោលបំណងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ជាមួយតម្លៃលក់សមរម្យជាងមុន ពោលរថយន្តនេះមានតម្លៃលក់ទាបជាង Fortuner G ចំនួន ៤ ១៧០ដុល្លារ គឺមានតម្លៃលក់ផ្លូវការត្រឹមតែ ៣២ ១៧០ ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសថៃ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធបើកបរប៉ុង១ RWD។

ទាក់ទងទៅនឹងផ្នែកខាងក្រៅរបស់ Toyota Fortuner S មានការរចនារូបរាងស្រដៀងនឹង Fortuner G និង Q ដោយផ្តោតទៅលើការរចនាផ្នែកខាងមុខជាមួយចង្កៀង LED bi-beam និងថាសកង់ទំហំ ១៧អ៊ីញ ប៉ុន្តែមានទំហំទាបជាង Fortuner G ។

សម្រាប់ផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កម្សាន្ត touchscreen គាំទ្រ មុខងារ Apple CarPlay, Android Auto និងកាមេរ៉ានៅផ្នែកខាងក្រោយ ក៏ដូចជាម៉ាសុីនត្រជាក់ស្វ័យប្រវត្តិ ប៉ុន្តែមិនទទួលបានដំបូល roof rails កៅអីស្បែក ប្រព័ន្ធ Toyota Safety Sense ប៊ូតុង push to start button និង ប្រព័ន្ធប្រអប់លេខដៃនោះទេ តែកៅអីគឺប្រើប្រាស់ប្រភេទក្រណាត់ជំនួសវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញឡានអគ្គិសនីសុទ្ធខ្នាតតូច សាកថ្មម្តងជិះបាន ៣៧០គឡូម៉ែត្រ ឯតម្លៃលក់ជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Puma Gen-E ស៊េរីឆ្នាំ ២០២៥ ប្រភេទ compact-SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៨ ៨០០ ដុល្លារ នៅទីផ្សារតំបន់អឺរ៉ុប ។

Ford Puma ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៧៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេល ២៣នាទីប៉ុណ្ណោះ ។

សម្រាប់រូបរាងនិងការឌីស្សាញរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយទទួលបានកាងខាងមុខដែលត្រូវបានកែសម្រួលជាមួយនឹងប៉ាណាបិទជិតស្រដៀងគ្នាទៅនឹងរថយន្ត Mustang Mach-E ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ SYNC4 រួមទាំងប្រព័ន្ធ Apple CarPlay/Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលបើក Panoramic roof  និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១០ចំនុច ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Haval H9 ជំនាន់ទី២ ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Haval H9 ជំនាន់ទី២ ប្រភេទរថយន្ត SUV ៥ និង ៧កៅអី ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី ជាមួយតម្លៃលក់ចាប់ពី ៣២ ៨០០ ដុល្លារ ដល់ ៣៤ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេស​ចិន។

Haval H9 ជំនាន់ទី២ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៊ីញ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ដំបូលកញ្ជក់ panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធជំនួយការបើកបរកម្រិតទី២ និងអាចផ្ទុកទម្ងន់បាន ៨០០គីឡូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Mazda BT-50 ស៊េរីឆ្នាំ២០២៥ ចេញលក់នៅថៃតម្លៃខ្ទង់ ២មុឺនដុល្លារ ទទួលបានម៉ាសុីន Maxforce ២,២ លីត្រ ថ្មី របស់ Isuzu D-Max

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរជាច្រើនទាំងផ្នែកខាងក្នុង-ផ្នែកខាងក្រៅ, បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព ជាមួយតម្លៃលក់ចាប់ពី ២២ ១០០ ដុល្លារ ដល់ ៣៩ ២០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីទំហំ ១៧ និង ១៨អ៊ីញផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៊ីញ និងជម្រើសអេក្រង់កម្សាន្ត touchscreen ទំហំ ៨ និង ៩អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះទៅទៀត ក៏បានបំពាក់មកជាមួយកាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផងដែរ។

ទាក់ទងនឹងផ្នែកម៉ាសុីន Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ៖

  • ម៉ាសុីនម៉ាស៊ូត Maxforce ថ្មី របស់រថយន្ត Isuzu D-Max មានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៦១ សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system និងភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឫ ៨វគ្គ ស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរប៉ុង១ RWD។
  • ម៉ាស៊ូតម៉ាសុីនចំណុះ ៣,០ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៨៧ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ និងភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឫ ៦វគ្គ ស្វ័យប្រវត្តិ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ RWD និងប៉ុង២ 4WD (សម្រាប់ជម្រើស 4WD ផ្តល់ជូននូវប្រព័ន្ធចាក់សោរប៉ុងនៅផ្នែកខាងក្រោយ និងមុខងារ off-road driving mode ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ដាក់លក់ម៉ូដែលថ្មីត្រូកូល GS តម្លៃក្រោម ២មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត GAC GS4 MAX ស៊េរីឆ្នាំ ២០២៥ ដែលជាសមាជិកថ្មីក្នុងត្រកូល GS4 ជាមួយតម្លៃលក់ចាប់ពី ១៥ ៩០៩ ដល់ ១៧ ២៨២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

GAC GS4 MAX ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ ជាមួយកម្រិតស៊ីប្រេង ៦,៤ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៩៤ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៦៩១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម និងបានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាបែប Matrix-style grille ចង្កៀងមុខ-ក្រោយ LED ត្រូវបានរចនាថ្មី ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ប្រើការរចនាបែប Minimalistic ដោយមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗដែលបានបំពាក់លើនៅលើរថយន្តនេះ រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធ GAC ADiGO Pilot system ដែលជំនួយដល់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Avatr 11 ប្រភេទ EREV អាចបើកបរបាន ១ពាន់គីឡូម៉ែត្រ ចេញលក់នៅប្រទេសចិនតម្លៃជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីលាយសាំង Avatr 11 EREV ជាមួយតម្លៃលក់ចាប់ពី ៣៨ ៤៣៨ ដុល្លារ ដល់ ៤១ ១៨៤ ដុល្លារនៅទីផ្សារប្រទេសចិន ។

Avatr 11 ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៤ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទី និងចាក់សាំងពេញអាចបើករបានចម្ងាយ ១១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៩២ សេះ និងកម្លាំងរមួល ៦២៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទី និងចាក់សាំងពេញអាចបើករបានចម្ងាយ ១០៥០ គីឡូម៉ែត្រ

សម្រាប់ផ្នែកខាងក្រៅភ្ជាប់មកជាមួយប៉ាណាបិទជិត ចង្កៀងមុខ LED បើក-បិទដោយស្វ័យប្រវត្តិ ព្រមទាំងទ្វារអាចបញ្ជាបើក-បិទពីចំងាយ ថាសកង់កង់ស្ព័រទំហំ ២២ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។

ផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD ទំហំ ១០,២៥ អ៉ីញ, អេក្រង់កំសាន្តបញ្ឈរទំហំ ១៥,៦ អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ Huawei Hongmen system , អេក្រង់កំសាន្តសម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ, ឧបករណ៍បំពងសំឡេង ១៤ចំនុច និងប្រព័ន្ធដ៏ទំនើបផ្សេងៗទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បញ្ចេញម៉ូដែល WRX ស៊េរីឆ្នាំ ២០២៥ តម្លៃថ្លៃជាងឆ្នាំមុនដល់ទៅ ៣ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru WRX ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៦ ៩២០ ដុល្លារ ជាតម្លៃថ្លៃជាងឆ្នាំមុន ៣ ០៦៥ ដុល្លារ គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥  ។

Subaru WRX ដំណើរការដោយម៉ាស៊ីនសាំងចណុះ ២,៤ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧១ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងជម្រើសប្រអប់លេខអូតូ CVT ផងដែរ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយបំ​ពាក់ប៉ាណាឌីស្សាញបែបសំបុកឃ្លុំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight suit technology ជំនាន់ចុងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Toyota ជាប់ឈ្មោះជាក្រុមហ៊ុនទី១ ដែលទទួលបានការកក់រថយន្តច្រើនជាងគេនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១

កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសថៃ Toyota Club បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Toyota គឺជាក្រុមហ៊ុនទី១ ដែលទទួលបានការកក់រថយន្តច្រើនជាងគេនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ ។

ក្នុងនោះ ក្រុមហ៊ុនមួយនេះបានទទួលបានការកក់រថយន្តចំនួន ២ ២៤៩ គ្រឿង (បើគិតត្រឹមពេលនេះ) ឈរលើកំពូលតារាង និងតាមពីក្រោយដោយក្រុមហ៊ុន BYD និង Honda មានចំនួនកក់ខ្ទង់ ១ ១០០គ្រឿង និងក្រុមហ៊ុន MITSUBISHI និង MG មានចំនួនកក់ខ្ទង់ ៦០០គ្រឿង។

សម្រាប់ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ នេះ គឺធ្វើឡើងនៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ និងមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្តចំនួន ៤២ ក្រុមហ៊ុន មកពីប្រទេសចំនួន៩ ក៏ដូចជាក្រុមហ៊ុនម៉ូតូចំនួន ២២ មកពីប្រទេសចំនួន ៧ និងក្រុមហ៊ុនរថយន្តជជុះចំនួន ៥ ។

គួរឲដឹងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកឆ្នាំ២០២៣ ក្នុងប្រទេសថៃទទួលបានកត់ត្រាកក់រថយន្តសរុបចំនួន ៥៣ ២៤៨ គ្រឿង ហើយរំពឹងថានឹងមានការកើនឡើងក្នុងឆ្នាំ២០២៤ នេះដោយសារមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្ត EV ថ្មីៗរបស់ប្រទេសចិនចំនួន៨ ។

ទន្ទឹមនឹងនេះ ប្រធានសមាគមយានជំនិះអគ្គិសនីថៃលោក Siamnat Panassorn បានរំពឹងថា ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ នេះ នឹងទទួលបានអ្នកទស្សនារហូតដល់ ១,៥ លាននាក់ ដែលនឹងបង្កើតប្រាក់ចំណូលជាង ១,៩៤ ពាន់លានដុល្លារ សម្រាប់វិស័យរថយន្តនៅក្នុងប្រទេសថៃ និងបង្កើនទីផ្សារលក់រថយន្ត EV ក្នុងប្រទេសថៃឲមានការកើនឡើងវិញ និងមានកម្រិតខ្ពស់ជាងឆ្នាំមុន បន្ទាប់ពីការលក់រថយន្ត EV មានការថយចុះជាខ្លាំងពោលគឺមានចំនួនលក់តិចជាងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+