ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនីសុទ្ធរបស់ Jaguar សាកថ្ម ១៥នាទី ជិះបាន ៣២១គីឡូម៉ែត្រ គ្រោងនឹងចូលផលិតកម្មនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Jaguar Type 01 ប្រភេទ sedan ជាផលិតកម្មដំបូងគេនៃយុគសម័យថ្មី គ្រោងនឹងចូលផលិតកម្ម និងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ១៣០ ០០០ ដុល្លារ ។

Jaguar Type 01 ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ four-door GT ផលិតឡើងនៅលើគ្រោងឆ្អឹង Jaguar Electric Architecture (JEA) ដែលអាចបើកបរបានចម្ងាយ ៧៧០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រើប្រាស់ការសាកថ្មល្បឿនលឿន ultra-fast charging ដោយសាកត្រឹម ១៥នាទី អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រ ។

តាមរូបភាព rendering ផ្នែកខាងក្រៅមានលក្ខណៈស្ព័របែបអនាគត ជាមួយលក្ខណៈពិសេសមួយដែលមិនមានកញ្ចក់ចំហៀងស្រដៀងទៅនឹងម៉ូដែលដូចជា Polestar 4 និង Avatr 12។ ខណៈផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ទំហំដល់ទៅ ២៣អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប minimalistic រំពឹងថានឹងបំពាក់គ្រៀងបរិក្ខាដែលមានគុណភាពខ្ពស់ រួមទាំងមុខងារបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន។ លើសពីនេះ ក៏មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារទូទៅដាច់ចេញពីគ្នាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Toyota ចេញឡាន EV ថ្មី សាកម្តងរត់បាន ៦៣០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Toyota bZ3C ប្រភេទ SUV នៅទីផ្សារប្រទេសចិន ខណៈការចេញលក់ជាផ្លូវការគឺនៅក្នុងឆ្នាំ ២០២៥ ។

Toyota bZ3C បំពាក់ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៥៥០ និង ៦៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៦៦ ម.ម កម្ពស់ ១ ៥១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៨០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រជាដើម។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅ កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជំនាន់ចុងក្រោយគេផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បញ្ចេញ Urus ស៊េរីឆ្នាំ ២០២៥ ប្រភេទ PHEV ឯតម្លៃលក់ ៤៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lamborghini Urus ស៊េរីឆ្នាំ ២០២៥ ម៉ូដែល SE ប្រើ Plug-in hybrid នៅទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ចាប់ពី ៤៥៧ ៨៣៤ ដុល្លារ ។

Lamborghini Urus ស៊េរីថ្មីចុងក្រោយនេះ ដំណើរការដោយ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo V8 និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៧៨៨ សេះ និងកម្លាំងរមួល ៩៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ២ AWD ។

រថយន្តប្រភេទ SUV នេះមានប្រវែងតួខ្លួនសរុប ៥ ១២៣ ម.ម ទទឹង ២ ១៨១ ម.ម កំពស់ ១ ៦៣៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៣ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរ ទទួលបានការឌីស្សាញថ្មីទៅលើប៉ាណាមុខ រួមទាំងចង្កៀងមុខ-ក្រោយ LED ខណៈចង្កៀងបំភ្លឺពេលថ្ងៃបំផុសគំនិតពីកន្ទុយរបស់គោនៅក្នុងឡូហ្គោ Raging Bull  ព្រមទាំងថាសកង់ស្ព័រជម្រើសទំហំ ២១ អ៉ីញ ដល់ ២៣ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញដូចគ្នា អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញម៉ូដែលចុងក្រោយ Supra A90 ផលិតតែ ៣០០គ្រឿងប៉ុណ្ណោះមុនពេលបញ្ចប់ជីវិត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Supra A90 Final Edition ផលិតចំនួនតែ ៣០០គ្រឿងប៉ុណ្ណោះ ដែលជាម៉ូដែលចុងក្រោយ មុនពេលបញ្ចប់ជីវិត សម្រាប់ទីផ្សារប្រទេសជប៉ុន និងអឺរ៉ុប គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញ ។

Toyota Supra A90 Final Edition បំពាក់ម៉ាស៊ីនរបស់ក្រុមហ៊ុន BMW ពោលគឺម៉ាស៊ីនប្រភេទ M Division S58 engine ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៤២៩ សេះ ខ្លាំងជាងមុន ៩៤ សេះ និងកម្លាំងរមួល ៥៧០ ញ៉ូតុនម៉ែត្រ ខ្លាំង ៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ។

ម៉ូដែលចុងក្រោយនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីអាលុយមីញ៉ូមដូចគ្នាទៅនឹងរថយន្តប្រណាំង GR Supra GT4 ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម suspension ផ្នែកខាងមុខ-ក្រោយ ។ លើសពីនេះ ក៏បានបំពាក់ថាសកង់ទំងន់ស្រាលទំហំ ១៩អ៉ីញផ្នែកខាងមុខ និងទំហំ ២០អ៉ីញផ្នែកខាងក្រោយ ស្រោបដោយសំបកប្រភេទ Michelin Pilot Sport Cup 2 រួមជាមួយនឹងដុំហ្រ្វាំង Brembo ទំហំ ១៩អ៉ីញ​ ក៏ដូចជាកាង spoiler ធ្វើពី carbon-fiber ។

ចំពោះនៅខាងផ្នែកក្នុងមានកៅអីស្ព័រពណ៌ក្រហមស្រោបស្បែកជាមួយ carbon-fiber ខណៈ កៅអីអ្នកដំណើរ និងផ្នែកផ្សេងទៀតនៃកាប៊ីនមានពណ៌ខ្មៅតុបតែងជាមួយស្បែកប្រភេទ Alcantara និងកាបូនផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮថា! Mazda BT-50 ស៊េរីឆ្នាំ២០២៥ អាចនឹងទទួលបានម៉ាសុីន Maxforce ២,២ លីត្រ ថ្មី របស់ Isuzu D-Max

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរជាច្រើនទាំងផ្នែកខាងក្នុង-ផ្នែកខាងក្រៅ, បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសអូស្រ្តាលី។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ៩អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះទៅទៀត ក៏បានបំពាក់មកជាមួយកាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា Mazda BT-50 ស៊េរីឆ្នាំ ២០២៥ អាចនឹងទទួលបានម៉ាសុីនម៉ាស៊ូត Maxforce ថ្មី របស់រថយន្ត Isuzu D-Max មានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំងបានចំនួន ១៦១ សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system និងជម្រើសម៉ាសុីន ៣,០ លីត្រ ដដែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Ford Everest មកពីក្រុមហ៊ុនចិន ចេញលក់នៅទីផ្សារអូស្រ្តាលីតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Motor បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG Maxus D90 ឬហៅថា LDV D90 ស៊េរីឆ្នាំ ២០២៥ សម្រាប់ឈ្មោះនៅទីផ្សារអូស្រ្តលី ជាមួយតម្លៃលក់ចាប់ពី ៥១ ០៤២ ដុល្លារ ។

LDV D90 ដំណើរការដោយម៉ាស៊ីនជំនួយដោយសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៤១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ ។

រថយន្តប្រភេទ Mid-size SUV នេះមានប្រវែងតួខ្លួនសរុប ៥ ០៤៦ ម.ម ទទឹង ២ ០១៦ ម.ម កំពស់ ១ ៨៧៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាថ្មឥតប្រើខ្សែចំនួន ២ ទីតាំងជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC និង Huawei ចុះហត្ថលេខារួមគ្នាបង្កើតម៉ាករថយន្តអគ្គិសនីកម្រិតខ្ពស់បន្ថែមទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC និងក្រុមហ៊ុនបច្ចេកវិទ្យាយក្យ Huawei បានពិធីចុះហត្ថលេខារួមគ្នាក្នុងបង្កើតម៉ាករថយន្តអគ្គិសនីសុទ្ធថ្មី បន្ថែមពីលើម៉ាក GAC Aion, GAC Trumpchi និង GAC Hyptec ។

ក្នុងនោះ GAC បានបង្កើតកិច្ចសហប្រតិបត្តិការនេះឲ្យឈ្មោះថា “Huawei Intelligence + GAC Smart Manufacturing” ដែលគ្របដណ្តប់លើ R&D ទីផ្សារ និងសេវាកម្ម ដែលស្រដៀងទៅនឹងរបៀបកិច្ចសហប្រតិបត្តិការដែលប្រើដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតរថយន្តចំនួន ៤ ផ្សេងទៀតនៅក្រោម Harmony Intelligent Mobility Alliance (HIMA) ដែលរួមមាន Aito (ត្រូវបានបង្កើតឡើងរួមគ្នាដោយ Huawei និង Seres, Luxeed ជាមួយ Chery, Stelato ជាមួយ BAIC និង Maextro ជាមួយ JAC ។

គួរឲ្យដឹងថា នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត Guangzhou Auto Show 2024 ក្រុមហ៊ុន GAC បានប្រកាសថា ខ្លួនគ្រោងនឹងដាក់លក់រថយន្តចំនួន ៧ ម៉ូដែលនៅឆ្នាំ ២០២៥ រួមមានរថយន្តអគ្គិសនីសុទ្ធ EV, EREV និង Plug-in Hybrid ដើម្បីសម្រេចបានច្រើនជាង ៦០% នៃការលក់សរុបរបស់ក្រុមនៅឆ្នាំ ២០២៧ ។ លើសពីនេះ ប៣ឆ្នាំខាងមុខ GAC នឹងចេញម៉ូដែលថ្មីចំនួនដល់ទៅ ២២ ម៉ូដែល។

មិនត្រឹមតែប៉ុណ្ណោះ GAC នឹងធ្វើការជាមួយក្រុមហ៊ុន Huawei ដើម្បីដាក់លក់រថយន្តប្រភេទ SUV កម្រិតមធ្យមដល់កម្រិតខ្ពស់ថ្មីចំនួន ៣ ប្រភេទ រថយន្ត MPV និងរថយន្ត Sedan ដែលបំពាក់ដោយបច្ចេកវិទ្យាបើកបរឆ្លាតវៃលំដាប់ខ្ពស់របស់ក្រុមហ៊ុន Huawei ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! BYD លក់ឡានបាន ៥០មុឺនគ្រឿង ក្នុងខែវិច្ឆិកា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសដាក់បង្ហាញចេញនូវទិន្នន័យផ្លូវការនៃការលក់រថយន្តរថយន្តរបស់ពួកគេនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយចំនួនលក់សរុបក្នុងខែវិច្ឆិកាមានចំនួនដល់ ៥០មុឺនគ្រឿង ខណៈការផលិតរថយន្តសរុបរបស់ក្រុមហ៊ុន BYD ក្នុងខែវិច្ឆិកាមានចំនួន ៥៤០ ៥៨៨ គ្រឿង។

ចំពោះការលក់រថយន្តរបស់ក្រុមហ៊ុន BYD ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានចំនួនសរុប ៥០៤ ០០៣ គ្រឿង កើនឡើង ៦៧,២ភាគរយ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ (៣០១ ៣៧៨ គ្រឿង) និងកើនឡើង ០,៧ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២៤។ ក្នុងនោះ ការលក់រថយន្តអគ្គិសនីសុទ្ធ (BEV) មានចំនួន ១៩៨ ០៦៥គ្រឿង ចំណែកការលក់រថយន្ត Plug-in Hybrid មានចំនួន ៣០៥ ៩៣៨គ្រឿង។

សម្រាប់ការការនាំចេញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ របស់ក្រុមហ៊ុន BYD មានចំនួន ៣០ ៩៧៧ គ្រឿង។ គួរបញ្ជាក់ផងថា ការលក់រថយន្តសរុបរបស់ BYD បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២៤ មានចំនួន ៣ ៧៤០ ៩៣០ គ្រឿង កើនឡើង ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ គោលដៅលក់រថយន្តប្រចាំឆ្នាំ២០២៤ របស់ BYD គឺមានចំនួន ៣,៦ លានគ្រឿង ប៉ុន្តែគោលដៅនេះគឺត្រូវបានសម្រេចនៅក្នុងខែវិច្ឆិកានេះ។

គួរឲដឹងថា ការផលិតថ្ម EV របស់ BYD សម្រាប់ខែវិច្ឆិកាគឺមានចំនួន ២២,៤៧ ជីហ្គាវ៉ាត់ម៉ោង ខណៈការផលិតសរុបក្នុងឆ្នាំ២០២៤ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា មានចំនួនដល់ ១៧១,២១ ជីហ្គាវ៉ាត់ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ប្រកាសចេញលក់ Inster ឆ្នាំ២០២៥ នៅអូស្ត្រាលី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានជិត ៤០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសអូស្ត្រាលីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Hyundai នឹងធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ប្រភេទ Crossover សេរ៊ីឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីនៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់រំពឹឹងទុកចាប់ពី ២៦ ០០០ ដុល្លារ ទៅ ២៧ ០០០ ដុល្លារ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះ ទទួលបានជម្រើសម៉ាសុីនចំនួន ២ រួមមាន៖

  • ប្រភេទ Standard Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ FWD អាចផលិតកម្លាំងបានចំនួន ៩៥សេះ និងកម្លាំងររមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង  អាចបើកបរបចម្ងាយ ៣០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៤សេះ និងកម្លាំងររមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៦០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ក្នុងនោះរថយន្តនេះ គឺគាំទ្រការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ វិញអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទីប៉ុណ្ណោះ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញ មានការរចនាទាន់សម័យ បំពាក់ជាមួយប៉ាណាមុខបិទជិតមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៥ ដល់ ១៧អ៊ីញ។

ខណៈផ្នែកខាងក្នុង ទទួលបានអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen  ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ, កៅអីកំដៅខាងមុខ, អំពូល ambient lighting ប្រភេទ LED ៦៤ពណ៌, ប្រព័ន្ធផ្ទេរថាមពល V2L, ប្រព័ន្ធ Regenerative braking, ប្រព័ន្ធសម្លេងចំនួន ៦ចំនុច ដំបូល Roof rails និងប្រព័ន្ធ ADAS ជាច្រើនមុខងារទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិត DEEPALបានបើកសម្ពោធជាផ្លូវការ បានដោយជោគជ័យ

កាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិត 𝐃𝐄𝐄𝐏𝐀𝐋 បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដោយមានអធិបតីភាព លោក ងន សាំង ដែលជាអគ្គនាយករបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងលោកស្រី Gao Ying នាយិការងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CHANGAN AUTO MOBILE ប្រចាំនៅតំបន់អាសុីអាគ្នេយ៍ និងវត្តមានភ្ញៀវកិត្តិយសមកពីក្រុមហ៊ុនដែលជាដៃគូ អ្នកសាព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាលើរថយន្តល្បីៗជាច្រើនរូប។

នៅក្នុងថ្លែងសុន្ទរកថា លោកអគ្គនាយកក្រុមហ៊ុន អ អឹម អេ បានបង្ហាញពីភាពជោគជ័យក្នុងការលក់រថយន្តដែលនាំចូលដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) កន្លងមកនិងភាពល្បីល្បាញនៃម៉ាកយីហោDEEPALនៅក្នុងទីផ្សារប្រទេសកម្ពុជាក៏ដូចជាទីផ្សារនៅឯបរទេសដ៏ទៃទៀត។ លោកអគ្គនាយកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នៅនូវរថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបឈានមុខ និងជាពិសេសគឺផ្តល់ជូននូវសេវាកម្មល្អបំផុតចំពោះអតិថិជន ក្រោយពេលទិញរថយន្តរួចពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តអគ្គិសនីម៉ាកDEEPAL។

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្តDEEPALនេះត្រូវបានរចនាយ៉ាងលេចធ្លោ និងប្រកបដោយផាសុកភាព ជាពិសេសត្រូវបានជ្រើសរើសយកទីតាំងដែលល្អបំផុតនៅក្នុងទីក្រុង ដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទស្សនារថយន្តផ្ទាល់ ក៏ដូចជាមកធ្វើការបើកបរសាកល្បងរថយន្តអគ្គិសនី DEEPALទាំងពីរម៉ូដែលគឺ L07 និង S07 ដែលមានទីតាំងគឺស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ បឹងត្របែក ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ។

សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តអគ្គិសនី DEEPAL អតថិជនអាចទំនាក់ទំនងតាមរយៈ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+