ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Geely EX5 សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃក្រោម ៣មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញជាផ្លូវការជាលើកដំបូងនៅរថយន្តអគ្គិសនីសុទ្ធ Geely EX5 ស៊េរីថ្មីចុងក្រោយ នៅឯពិព័រណ៍រថយន្ត Motor Expo 2024 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ជាមួយតម្លៃលក់ផ្លូវការវចាប់ពី ២៦ ២០៩ ដុល្លារ ដល់ ២៨ ៨៣៣ ដុល្លារ ។

Geely EX5 ផលិតឡើងនៅលើគ្រោងឆ្អឹង Global Intelligent Electric Architecture ដំណើរការដោយម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦០,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មពីស្ថានីយល្បឿនលឿន សាកបាន ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រ និងឃ្លុបខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញសម្រាប់បញ្ជាមុខងារទូទៅ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ L2-ADAS Safety System ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ SUV កាត់ ភីកអាប់របស់ Changan សាកថ្មម្តងជិះបាន ៦៤០ គីឡូម៉ែត្រ បង្ហាញខ្លួននៅប្រទេសថៃ

[បរទេស] រថយន្តអគ្គិសនីសុទ្ធ Changan Deepal E07 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV-Pickup បានបង្ហាញនៅឯពិព័រណ៍រថយន្ត Motor Expo 2024 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ជាមួយតម្លៃលក់ផ្លូវការវចាប់ពី ៤៩ ៥៣៣ ដុល្លារ ដល់ ៦០ ៩៣២ ដុល្លារ ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan SDA platform ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ៣៤២ សេះ និងកម្លាំងរមួល ៣៦៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៨៩,៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបាន ៥៩៨ សេះ និងកម្លាំងរមួល ៦៤៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៨៩,៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មពីស្ថានីយល្បឿនលឿនប្រើរយៈពេល ៣០នាទី

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយ LED រចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២១ អ៊ីញ និងឃ្លុបខាងក្រោយដ៏ធំអាចបើកបិតដូចជារថយន្តភីកអាប់។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ touchscreen ទំហំ ១៥,៤ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេង ១៨​ ចំនុច រួមទាំងមុខងារផ្សេងៗជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Deepal S07 សាកថ្មពេញម្តងជិះបាន ៦២០គីឡូម៉ែត្រ កំពុងបង្អួតរាងនៅពិព័រណ៍ Aeon Mall Auto Show 2024

[ក្នុងស្រុក] ក្រុមហ៊ុន Changan Cambodia  បាននាំយករថយន្តអគ្គិសនីសុទ្ធ Deepal S07 ស៊េរីថ្មីចុងក្រោយ ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត Aeon Mall Auto Show 2024 លើកទី ៣ ដែលធ្វើបានធ្វើឡើងចាប់ពីថ្ងៃ ២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី ១ ខែឆ្នូ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ ៤៩ ៩០០ ដុល្លារ ។

Deepal S07 ស៊េរីថ្មីចុងក្រោយ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន DC អាចសាកបានពី ៣០-៨០% ប្រើរយៈេពល ៣៥នាទីប៉ុណ្ណោះ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨២៩ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ប្រើដៃ​ទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ប្រភេទអាលុយមីញូមទំហំ ១៩ អ៉ីញ ចង្លៀងមុខ-ក្រោយ LED និងទ្វារខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញឡើងបែប minimalistic ដែលមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏អាចភ្ជាប់មុខងារ Apple CarPlay និងឧបករណ៍បំពងសំឡេង ១៤ ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng Box ចេញលក់នៅម៉ាឡេសុីតម្លៃខ្ទង់ ២មុឺនដុល្លារ សាកភ្លើងម្តងជិះបាន ៤៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Dongfeng Nammi Box ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២២ ០០០ ដុល្លារ ដល់ ២៥ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី។

រថយន្តអគ្គិសនី Dongfeng Nammi Box ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣១,៥ និង ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ និង ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥អ៊ីញ និងទ្វារដៃប្រភេទអគ្គិសនី។

ចំពោះការរចនាផ្នែកខាងក្នុុងវិញ​ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ជាច្រើនមុខងារដូចជា Automatic Emergency Braking កាមេរ៉ា ៣៦០ដឺក្រេនិង Intelligent Cruise Control ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! ឡានអគ្គិសនីជំនាន់ថ្មី Wuling Hongguang Mini EV តម្លៃក្រាម ៧ពាន់ដុល្លារ សាកម្តងជិះបាន ២១៥គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់រថយន្តអគ្គិសនីសុទ្ធ Wuling Hongguang Mini EV ជំនាន់ថ្មី ផ្តល់ជូនទាំងជម្រើសទ្វារ ៣ និងទ្វារ ៥ ព្រមទាំងទទួលបានការឌីស្សាញថ្មី ជាមួយតម្លៃលក់ក្រោម ៦ ៩០០ ដុល្លារ ហើយគ្រោងនឹងចេញលក់នៅក្នុងពេលឆាប់ៗនេះទៅក្នុងទីផ្សារប្រទេសចិន។

Wuling Hongguang Mini EV ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៣ ២៥៦ ម.ម ទទឹង ១ ៥១០ ម.ម កម្ពស់ ១ ៥៧៨ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ១៩០ ម.ម និងទទួលបានការរចនារូបរាងថ្មីជាមួយឌីស្សាញរាងមូលជាងមុន បំពាក់ទ្វារចំហៀងធំជាងមុន ចង្កៀងមុខ-ក្រោយប្រភេទ LED រាងត្រីកោណ ក៏ដូចជាប្រើប្រាស់នូវថាសកង់ថ្មីនិង ទ្វារដៃប្រភេទ Flush-door handles ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយប្រភេទលីចូមអាចបើកបរបានចម្ងាយ ១២០ គីឡូម៉ែត្រ, ១៧០ គីឡូម៉ែត្រ និង ២១៥ គីឡូម៉ែត្រ និងមាន top-speed ១០០គ.ម/ម៉ោង។

ចំពោះនៅខាងក្នុងវិញ គឺទទួលបានការអាប់ឌែតថ្មីទៅលើអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព៌ត័មានឌីជីថល ក៏​ដូចជាបំពាក់ជាមួយ​សម្ភារៈមាន​គុណភាពល្អ​ៗជាង​មុន​បន្តិចបើធៀបនឹងជំនាន់មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RAM ថា ពួកគេនឹងចេញឡានភីកអាប់ថ្មី ត្រៀមប្រជែងជាមួយ Ford Ranger

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានប្រកាសថា ពួកគេកំពុងអភិវឌ្ឍរថយន្តភីកអាប់ថ្មីដែលមានទំហំតូចជាងរថយន្ត Ram 1500 full-size ដើម្បីចូលរួមក្នុងទីផ្សារសហរដ្ឋអាមេរិក និងត្រៀមប្រជែងជាមួយភីកអាប់ Ford Ranger ។

ក្នុងនោះរថយន្តភីកអាប់ថ្មីនេះ នឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី Unibody របស់ក្រុមហ៊ុនមេធំ Stellantis ជំនួសឲការប្រើប្រាស់នូវគ្រោងឆ្អឹងចាស់ body-on-frame ។

ជាមួយគ្នានេះផងដែរ រថយន្តនេះ នឹងត្រូវផលិតនៅក្នុងរោងចក្រ Belvidere រដ្ឋ Illinois សហរដ្ឋអាមេរិក ដែលជាទីតាំងធ្លាប់ផលិតរថយន្ត Jeep Cherokee និងត្រូវបានបិទក្នុងឆ្នាំ២០២៣ ប៉ុន្តែរោងចក្រនេះនឹងបើកដំណើរការឡើងវិញក្នុងឆ្នាំ២០២៧ ខាងមុខនេះ។

គួរបញ្ជាក់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ram លោក Chris Feuell បានរំពឹងថា រថយន្តភីកអាប់ថ្មីនេះ នឹងអាចប្រកួតប្រជែងជាមួយរថយន្តភីកអាប់ Ford Maverick, Hyundai Santa Cruz, Ford Ranger, Toyota Tacoma និង Chevrolet Colorado ខណៈព័ត៌មានលម្អិតស្តីពីរថយន្តថ្មីនេះនឹងចេញផ្សាយនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Zeekr ថា បច្ចុប្បន្ន ពួកគេមានអគារតាំងបង្ហាញរថយន្តចំនួន ៥០០ ទីតាំង ហើយនៅលើពិភពលោក

កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសថា ពួកគេបានបើកសម្ពោងអគារតាំងបង្ហាញរថយន្តទី ៥០០ របស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ដើម្បីពង្រឹងវត្តមានទីផ្សារនៃការលក់រថយន្តរបស់ពួកគេនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

ចំពោះអគារតាំងបង្ហាញរថយន្តថ្មីនេះ មានឈ្មោះថា Zeekr Center Singapore មានកម្ពស់ ២ជាន់។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Zeekr មានអគារតាំងបង្ហាញរថយន្តចំនួន ៤៤៧ ទីតាំង នៅក្នុងប្រទេសចិន និងចំនួន ៥៣ ទីតាំង នៅក្រៅប្រទេស និងបានដាក់គោលដៅបើកបន្ថែមចំនួន ២០ទីតាំង ទៀតនៅត្រឹមចុងឆ្នាំ២០២៤ នេះ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Zeekr បានដាក់លក់រថយន្តរបស់ពួកគេចំនួន ២ម៉ូឌែល​ នៅក្នុងទីផ្សារប្រទេសសិង្ហបុរីរួមមាន ម៉ូដែល Zeekr 009 ផ្តល់ជូនទាំងជម្រើស ៦ កៅអី និង ៧ កៅអី មានតម្លៃលក់ខ្ទង់ ៣០មុឺនដុល្លារ និងម៉ូឌែល Zeekr X ដែលចេញលក់កាលពីខែសីហា ជាមួយតម្លៃលក់ខ្ទង់ ១៥មុឺនដុល្លារ។

ចំណុចគួរឱ្យកត់សំគាល់ គឺតម្លៃលក់រថយន្តទាំង ២ម៉ូឌែលនេះនៅក្នុងទីផ្សារប្រទេសសិង្ហបុរី គឺខ្ពស់ជាងប្រហែល ៥ ដង ប្រសិនធៀបនឹងតម្លៃលក់នៅក្នុងប្រទេសចិន ដោយសារតម្រូវការវិញ្ញាបនបត្រ COE (Certificate of Entitlement) និងការបង្កប់ពន្ធអាករ។

គួរឲដឹងថា មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Zeekr បានលក់រថយន្តបានជាង ៣៦០ ០០០០ គ្រឿង នៅក្នុង ៤០ ទីផ្សារ ជុំវិញពិភពលោក និងកំពុងពង្រីកវត្តមាននៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារអភិវឌ្ឍន៍ ដូចជា អូស្ត្រាលី និងសហភាពអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! BYD Denza N9 តម្លៃខ្ទង់ ៧មុឺនដុល្លារ ផលិតកម្លាំងបានជិត ១ពាន់សេះ ឯ Options អេមញាក់

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនក្នុងត្រកូល N បន្ទាប់ពី N7 និង N8 គឺរថយន្ត BYD Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ កៅអី ៣ជួរ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid ហើយគ្រោងនឹងដាក់បង្ហាញចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៦៨ ៩៥០ ដុល្លារ។

ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ២៥៨ ម.ម កម្ពស់ ១ ៨៣០ ម.ម ទទឹង ២ ០៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ៣ សម្រាប់ជម្រើសអគ្គិសនីសុទ្ធ ពោលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣០៨សេះ នៅផ្នែកខាងមុខ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣២២ សេះ នៅផ្នែកខាងក្រោយ អាចផលិតកម្លាំងសរុបបានដល់ ៩៥១ សេះ ខណៈទំហំ និងប្រភេទអាគុយ រួមទាំងចម្ងាយបើកបរ ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
  • ម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩១១ សេះ ផ្គួបជាមួយអាគុយទំហំ ៤៧ គីឡូ​វ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦៥ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងមាន Top-speed ២៣០គ.ម/ម៉ោង។

សម្រាប់នៅផ្នែកខាងក្នុង ទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប រួមជាមួយនឹងអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១៣,២អ៊ីញ អេក្រង់បញ្ជារ touchsreen ទំហំ ១៧,៣ អ៊ីញ អេក្រង់កម្សាន្ត touchsreen ទំហំ ១៣,២អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ ៥០អ៊ីញ កន្លែងសាកថ្មឥតខ្សែចំនួន២ អេក្រង់កម្សាន្ត touchsreen ទំហំ ១៧,១អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ និងទូរទឹកកកទំហំ ១១,២លីត្រ មានមុខងារក្តៅ-ត្រជាក់ជាដើម។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត សម្រាប់ជម្រើសអគ្គិសនីសុទ្ធ អបដោយសំណុំចង្កៀងមុខប្រភេទគុជ LED ចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ២១ និង ២២អ៊ីញ រួមនឹងចង្កៀងក្រោយប្រភេទ LED អូសពីម្ខាងទៅម្ខាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM ថា រោងចក្រផលិតរថយន្តថ្មីរបស់ពួកគេនឹងសម្ពោធនៅចុងចុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors (GWM) បានប្រកាសផ្លូវការថា រោងចក្រផលិតរថយន្តរបស់ពួកនៅក្នុងតំបន់ Iracemápolis ក្នុងប្រទេសប្រេលសុីលនឹងចាប់ផ្តើមការសម្ពោធ និងផលិតកម្មនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះការប្រកាសនេះ មានសារៈសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថានរបស់ប្រទេសប្រេស៊ីល ព្រោះតំបន់នេះនឹងក្លាយជាតំបន់ដែលមានរោងចក្រផលិតរថយន្តដំបូងក្នុងប្រទេស ដែលនឹងផលិតយានជំនិះថាមពលថ្មី (NEV) ។

ក្នុងនោះ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva បានសង្ឃឹមយ៉ាងខ្លាំងចំពោះតួនាទីរបស់ GWM ក្នុងការលើកកម្ពស់ឧស្សាហកម្មរថយន្តក្នុងស្រុក និងបច្ចេកវិទ្យាបៃតង ឫអគ្គិសនី។

សម្រាប់ផលិតកម្មដំបូងរបស់រោងចក្រនេះនឹងផ្តោតលើការផលិតរថយន្ត SUV Haval H6 ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន GWM និងមានសមត្ថភាពផលិតកម្មប្រចាំឆ្នាំចំនួន ៥០ ០០០ គ្រឿង តែក្នុងដំណាក់កាលដំបូងនឹងផលិតចំនួន ២០ ០០០ គ្រឿង។ លើសពីនេះទៅទៀត នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខបន្តទៀត ក្រុមហ៊ុន GWM គ្រោងនឹងវិនិយោគជាង ១,៧ ពាន់លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្ម និងសេដ្ឋកិច្ចក្នុងស្រុក។

ទន្ទឹមនឹងនេះផងដែរ គម្រោងនេះនឹងបង្កើតការងារចំនួន ៤ ៥០០កន្លែង ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ Iracemápolis ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា‍

ភ្នំពេញថ្ងៃទី ២៦ វិច្ឆិកា ២០២៤ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាន‍ “Beyond Boundaries Night” សម្រាប់អតិថិជនរបស់ Defender‍ គោលបំណងគឺដើម្បីបង្ហាញឱ្យឃើញពីភាពអស្ចារ្យ មោះមុត រឹងមាំ និងភាពស៊ីវិល័យ របស់កំពូលរថយន្ត​​ Off Road & On-Road បែប Luxury គឺរថយន្ត Defender – Plug-In Hybrid Electric Vehicle ស៊េរីឆ្នាំ ២០២៥។ ហើយដើម្បីញ៉ាំងឲ្យ កម្មវិធីនេះកាន់តែមានភាពឱឡារឹកថែមទៀត ក្រុមការងាររបស់ Land Rover Cambodia-RMA បានរៀបចំយ៉ាងម៉ត់ចត់បំផុតសម្រាប់ភ្ញៀវកិត្តិយស‍ ដែលមានវត្តមាននៅក្នុងកម្មវិធីនេះដើម្បីធានាបាននូវបទពិសោធន៍ល្អឥតខ្ចោះ។

តាំងពីជំហ៊ានដំបូងនៃការឈានចូលក្នុងកម្មវិធីនេះ ភ្ញៀវកិត្តិយសទទួលបានអារម្មណ៍មួយប្លែក រំភើប និងភ្ញាក់ផ្អើល ជាមួយនឹងការតាំងបង្ហាញកំពូលរថយន្ត Defender ២០២៥ ថ្មីស្រឡាង អមជាមួយនិងមុខម្ហូបដ៏ពិសេសប្រភេទ Omakase រៀបចំដោយចុងភៅដ៏ល្បីឈ្មោះ រួមជាមួយការសម្តែងពិសេសអំពីការកាត់ត្រី ធូណា ហើយ Menu នីមួយៗ គឺត្រូវបានបង្កើតឡើង យ៉ាងសម្រិតសម្រាំង សម្រាប់តែភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីនេះតែប៉ុណ្ណោះ។

គួរបញ្ញាក់ផងដែរថា រថយន្ត Defender‍ ស៊េរីឆ្នាំ ២០២៥ នេះបានបំពាក់នូវ Features ថ្មីៗដើម្បីអ្នកប្រើប្រាស់បើកបរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រណិតភាព។  រថយន្ត Defender ២០២៥ ក៏បំពាក់ជាមួយនឹង បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ Land Rover គឺ‍ Plug-In Hybrid ជាបច្ចេកវិទ្យាដែលធ្វើឲ្យរថយន្តបើកបរបានកាន់តែឆ្ងាយ កាន់តែរលូន និងកាន់តែស្ទុះជាងមុន ហើយបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសបាន ៣ជម្រើសគឺ ប្រភេទអគ្គីសនីសុទ្ធ (EV MODE), ប្រើប្រាស់សាំងសុទ្ធ (SAVE MODE) ឬក៏ សាំង និងអគ្គីសនី (PARALLEL HYBRID MODE) ហើយមុខងារនេះគឺសន្សំសំចៃសាំង ព្រោះវាអាចគណនាដោយឆ្លាស់គ្នាជាមួយអគ្គីសនី និងសាំង។‍

លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ លេនវ៉ូវើ ខេមបូឌា‍ បានបញ្ជាក់ទៀតថា‍ រាល់ការជាវរថយន្តពី លេនវ៉ូវើ‍ ខេមបូឌា អតិថិជននឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖‍

  • ទទួលបានការធានាលើគ្រឿងបន្លាស់ រយៈពេល ៣ ឆ្នាំ ឬស្មើនឹង ១០០ ០០០ គីឡូម៉ែត្រ
  • ទទួលបានការធានាលើអាគុយ (Hybrid) រយៈពេល ៦ ឆ្នាំ ឬស្មើនឹង ១០០ ០០០ គីឡូម៉ែត្រ
  • ទទួលបានសេវាថែទាំ និងប្ដូរប្រេងម៉ាស៊ីនរយៈពេល ៥ ឆ្នាំ ឬស្មើនឹង ៦៥ ០០០ គីឡូម៉ែត្រ
  • សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក ២៤ ម៉ោង រៀងរាល់ថ្ងៃ ‍
  • ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល‍
  •  អាចបន្ថែមការធានា ២ឆ្នាំ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+