ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនីសុទ្ធ Kia PV5 ប្រភេទ Van Off-road ខ្នាតតូច បង្ហាញខ្លួននៅពិព័រណ៍រថយន្ត LA Auto Show 2024

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បាននាំយកគំរូរថយន្តអគ្គិសនីសុទ្ធ Kia PV5 WKNDR Concept ប្រភេទ Van Off-road ខ្នាតតូច ដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត LA Auto Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសសហរដ្ឋអាមេរិក ។

សម្រាប់គំរូទនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Platform Beyond Vehicle ជាមួយការឌិស្សាញផ្នែកខាងក្រៅមានលក្ខណៈហាប់ណែនផ្តោតទៅលើការផ្សងព្រេង Adventure ជាមួយរូបរាងបែបជ្រុង បំពាក់ថាសកង់ស្រោបដោយសំបកក្រាស់ ក៏ដូចជាទ្វារចំហៀងជាប្រភេទរូតជាដើម ។

ចំពោះនៅផ្នែកខាងក្នុងដូចជា កៅអី អាចដកចល័តបាន ឬដកចេញបានផងដែរ ព្រមទាំងអាចផ្លាស់ប្តូរទៅជាជារថយន្តតាក់ស៊ីបានត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Kia នឹងប្រើប្រាស់បច្ចេកវិទ្យា AI technology ដើម្បីផ្តល់នៅកម្មវិធីដ៏សំបូរបែបដែលតម្រូវតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនចង់បានទៀតផង ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ ក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei ថា ក្នុងរយៈពេល ៣២ខែ ចុងក្រោយនេះ ពួកគេបានលក់រថយន្តបានជាង ៥០មុឺនគ្រឿង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei HIMA (Harmony Intelligent Mobility Alliance) បានធ្វើការប្រកាសជាផ្លូវការថា ពួកគេបានលក់រថយន្តបានជាង ៥០០ ០០០ គ្រឿង ក្នុងរយៈពេល ៣២ខែ ចុងក្រោយនេះ។ ចំពោះការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Richard Yu នៅថ្ងៃទី២៦ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន។

ចំពោះការលក់នេះមានចំនួន ២០០ ០០០គ្រឿង នៅក្ន​ុងខែកុម្ភៈ និងកើនឡើងដល់ ៤០០ ០០០ គ្រឿង ក្នុុងខែកក្កដា។

គួរឲដឹងថា ក្រុមហ៊ុន​ Huawei HIMA មានក្រុមហ៊ុនចំនួន៤ រួមមានក្រុមហ៊ុន Aito (Seres) ជាក្រុមហ៊ុនដើម និងក្រុមហ៊ុន Luxeed (Chery),ក្រុមហ៊ុន Stelato (BAIC) និងក្រុមហ៊ុន Maextro (JAC) ដែលបានដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តដំបូងរបស់ខ្លួនគឺ S800 នៅក្នុងថ្ងៃនេះ។

ក្នុងចំណោមរថយន្តរបស់ក្រុមហ៊ុនទាំង៤ នេះ រថយន្ត Aito M7 និង M9 គឺជារថយន្តដែលបានទទួលការពេញនិយមខ្លាំងជាងគេ ពោលគឺលក់បានចំនួន ៤២ ០០០ គ្រឿង ក្នុងរយៈពេលពីរខែ។

ជាមួយគ្នានេះផងដែរ រថយន្តទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ HIMA នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិកាេ Harmony OS ដែលផ្តល់បទពិសោធន៍បើកបរឆ្លាតវៃ និងមានមុខងារ ADAS ឆ្លាតវៃ និង AI ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Rolls-Royce របស់ Huawei ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃចាប់ពីខ្ទង់ ១៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Maextro S800 ប្រភេទ sedan ដ៏ប្រណិត ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត JAC ជាមួយតម្លៃលក់ចាប់ពី ១៣៧ ៨០០ ដុល្លារ ដល់ ២០៦ ៧០០ ដុល្លារ នៅប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Turing platform ជំនាន់ទី ២ មានប្រវែងតួខ្លួនសរុប ៥ ៤៨០ ម.ម ទទឹង ២ ០០០ ម.ម កំពស់ ១ ៥៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានពិថានដំបូលដែលហៅថា starry sky roof ស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce ព្រមទាំងគ្រឿងបរិក្ខាមានគុណភាពខ្ពស់ និងតម្លៃថ្លៃ និងរំពឹងថាបំពាក់អេក្រង់ touchscreen ចំនួន ៣ ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Huawei ។ លើសពីនេះ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ៣ ផងដែរ ។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ ក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយនោះទេ ខណៈការដាក់លក់ជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure​ 2024

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤— ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល​ និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ ២០២៤ លើកទី១៨ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ប្រទេសឡាវ នៅក្នុងខែធ្នូ ខាងមុខនេះ។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៤ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ BSP Finance PLC., ធនាគារ KB Daehan Specialized Bank Plc., ក្រុមហ៊ុន Hanuman Beverage Co.,Ltd.។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, ភោជនីយដ្ឋានស៊ុប និង សាច់អាំង Bar-B-Q Plaza, ការ៉េម Dairy Queen, Swensens, Krispy Kream Donut, ទឹកផ្លែឈើ Boost, តែគុជ Kamu.Kamu, ហាងនំបុ័ង Tour Les Jours, CB General Insurance និង AEON Specialized Bank (Cambodia) PLC.។

គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៨​ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ ដោយរៀបចំចំនួន ២ លើក។ លើកទី១ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២  ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងក្បួនរថយន្ត​ប្រមាណជាង ២០០គ្រឿង និងអ្នកចូលរួមសរុបប្រមាណជាង ១០០០នាក់ ដោយធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង រួមទាំងមានកម្មវិធី​​ចែក​អំណោយ​សម្បុរសធម៌​ទៅកាន់គ្រួសារ​ក្រីក្រប្រមាណជាង ៤០០គ្រួសារ រួចទស្សនា​រមណីយដ្ឋាន​ធម្មជាតិនានា​ក្នុង​ខេត្តស្ទឹងត្រែង និងធ្វើការសម្រាក​បោះជំរុំចំនួន ១យប់។ លុះថ្ងៃបន្ទាប់ ក្បួនរថយន្តនឹងឆ្លងដែនឆ្ពោះទៅកាន់ប្រទេសឡាវ ដោយ​ធ្វើការ​​បោះជំរុំចំនួន ២យប់ ​នៅក្នុង​ក្រុងប៉ាកសេ ប្រទេសឡាវ រួមទាំងមានសកម្មភាពកម្សាន្តផ្សេងៗ​ដើម្បីបង្តើត​បរិយាកាស​សប្បាយរីករាយទៅកាន់អតិថិជន Ford ដែលបានចូលរួម​ផងដែរ។ ​

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ​ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៨ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បីអោយអតិថិជនអាចបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការធ្វើការផ្លាស់ប្តូរធុរកិច្ចរវាងគ្នាទៅវិញ​ទៅមក និង​ទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរុំដ៏អស្ចារ្យរ្យនៅ​រមណីយដ្ឋាន​ធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។​​​​

លោក គីម សំណាង នាយកផ្នែកលក់ នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តី​សោមនស្សរីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃកម្មវិធី Ford Adventure 2024 នេះ។ ធនាគារឯកទេស KB Daehan សូមជូនពរអោយដំណើរកម្សាន្ត Ford Adventure 2024 នេះ ប្រព្រឹត្តទៅបានដោយរលូន និងពោរពេញដោយភាពរីករាយ និងអនុស្សាវរីយដ៏ស្រស់បំព្រង ហើយយើងខ្ញុំនឹងសហការជាមួយក្រុមហ៊ុន Ford ទៅមុខជាបន្តបន្ទាប់ទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Jeep មួយនេះ សាកភ្លើងម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ ឯតម្លៃ ៧មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់ចេញលក់នៅរថយន្តអគ្គិសនីសុទ្ធ Jeep Wagoneer S Launch Edition ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៧១ ៩៩៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Jeep Wagoneer S Launch Edition បំបាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦០០ សេះ និងកម្លាំងរមួល ៨៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ៤៨២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការប្រើឆ្នាំងសាកថ្មល្បឿនល្បឿន អាចសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ២៣នាទីប៉ុណ្ណោះ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាបិទជិតដើម្បីសម្គាល់ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញពណ៌ខ្មៅជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១០,២៥ អ៉ីញ ក៏ដូចចាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Hyundai ប្រកាសចាយលុយជិតកន្លះពាន់លានដុល្លារ បើករោងចក្រផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai Motor បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ដោយវិនិយោគទឹកប្រាក់ចំនួន ៤៧៥,២ លានដុល្លារ។ រោងចក្រនេះ នឹងត្រូវបានស្ថាបនាឡើងនៅក្នុងទីក្រុង Kulim ក្នុងរដ្ឋ Kedah ហើយគ្រោងបើកដំណើរការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងនោះ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Tengku Datuk Seri Zafrul Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីដែលអមដំណើរលោកនាយករដ្ឋមន្រ្តី Datuk Seri Anwar Ibrahim ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ចំពោះគម្រោងនេះ គ្រោងនឹងផលិតរថយន្តចំនួន ៧ ម៉ូដែលក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ជនជាតិមូលដ្ឋាន។ លើសពីនេះទៅទៀត ការវិនិយោគនេះក៏បានបង្ហាញថាក្រុមហ៊ុន Hyundai នៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងតំបន់ អាស៊ាន ដោយផ្តោតសំខាន់ទៅលើការផលិតរថយន្តដែលមានតម្រូវការខ្ពស់ដូចជា Hyundai Santa Fe និង Hyundai Ioniq 5 ។

ជាមួយនឹងការវិនិយោគថ្មីនេះ ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដែលមានសក្ដានុពលបំផុតក្នុងតំបន់ ដោយលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងពង្រឹងសមត្ថភាពរបស់ឧស្សាហកម្មរថយន្តក្នុងស្រុកសម្រាប់អនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់របស់ Toyota ឈរលើកំពូលតារាងលក់ដាច់ជាងគេក្នុងខែតុលា ឆ្នាំ ២០២៤

[បរទេស] ការលក់រថយន្តប្រភេទភីកអាប់នៅក្នុងទីផ្សារប្រទេសថៃគិតនៅក្នុងខែតុលា ឆ្នាំ ២០២៤ ដោយលក់បានចំនួនសរុប ១០ ៨៩៦ គ្រឿង ខណៈរថយន្តភីកអាប់របស់ Toyota ឈរលើកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនលក់ដាច់គេទាំង ១០ នៅប្រទេសថៃ ៖

១) Toyota Hilux REVO រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៥ ០៣៩ គ្រឿង

២) Isuzu D-Max រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៤ ១៩៧ គ្រឿង

៣) Ford Ranger រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៨០៧ គ្រឿង

៤) Mitsubishi Triton រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៥៥៤ គ្រឿង

៥) Nissan Navara រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ១៤៨ គ្រឿង

៦) MG Extender រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ១៤៣ គ្រឿង

៧) Mazda BT-50 រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៨ គ្រឿង

គួរបញ្ជាក់ផងដែរថា ការលក់រថយន្តប្រភេទភីកអាប់នៅក្នុងទីផ្សារប្រទេសថៃគិតនៅក្នុងខែតុលា ឆ្នាំ ២០២៤ បានចំនួនសរុប ១០ ៨៩៦ គ្រឿង នេះ ជាចំនួនធ្លាក់ចុះពីខែកញ្ញា ដែលក់បាន ១៨ ៦៧៣ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ពួកគេនឹងបញ្ជេញឡាន EV ថ្មីចំនួន ២ម៉ូឌែល សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី

បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសអូស្ត្រាលី Drive បាននិយាយថា នៅក្នុងកម្មវិធីសម្ពោធរថយន្ត Toyota LandCruiser Prado នាពេលថ្មីៗនេះ អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Toyota Australia លោក Sean Hanley បាននិយាយបញ្ជាក់ថា ក្រុមហ៊ុន Toyota នឹងធ្វើការដាក់បង្ហាញចេញរថយន្ត EV ថ្មីចំនួន ២ម៉ូឌែល សម្រាប់ទីផ្សារប្រទេសអូស្ត្រាលីនៅចុងឆ្នាំ២០២៦ ឫក៏ក្នុងឆ្នាំ២០២៧។

ទោះជាយ៉ាងណាក៏ដោយលោក Hanley មិនបានបញ្ជាក់ថាម៉ូដែលណាខ្លះនោះទេ ប៉ុន្តែរថយន្ត EV ថ្មីចំនួន ២ម៉ូឌែលនេះត្រូវបានរំពឹងថានឹងជារថយន្តប្រភេទ Urban SUV Concept ដែលបានដាក់បង្ហាញនៅក្នុងឆ្នាំ២០២៣ និងរថយន្ត Toyota Compact Cruiser EV ដែលម៉ូដែលនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ២០២១ ដែលរថយន្តទាំង២ម៉ូដែលនេះជានឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្ត Suzuki Jimny និងរថយន្តដ៏ទៃទៀតរបស់ក្រុមហ៊ុនផលិតរថយន្តគូរប្រកួតប្រជែង។

គួរបញ្ជាក់ថា ទីផ្សារររថយន្តអគ្គិសនីរបស់ Toyota នៅក្នុងប្រទេសអូស្ត្រាលី គឺកំពុងប្រឈមមុខនឹងការរិះគន់ថាមានភាពយឺតយ៉ាវជាងគូប្រកួតប្រជែងដូចជា Tesla, Kia, Hyundai, និង MG គឺដោយសារបច្ចុប្បន្នក្រុមហ៊ុន Toyata បានបញ្ជេញរថយន្តអគ្គសនីចំនួនតែ ១ម៉ូឌែលប៉ុណ្ណោះគឺរថយន្ត Toyota bZ4X នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Rang Rover SV ផលិតតែ ៦គ្រឿងប៉ុណ្ណោះ តម្លៃជិត ៣៤មុឺនដុល្លារ មានលក់តែនៅទីផ្សារមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Range Rover SV Orpheus Edition ដែលផលិតតែ ៦គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ ៥២០ ៥៦១ ដុល្លារអូស្រ្តាលី ស្មើនឹង ៣៣៩ ០០០ ដុល្លារសហរដ្ឋអាមេរិក ។

Ranger Rover SV Orpheus Edition បំពាក់ដោយម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៥៧០ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ។

សម្រាប់រថយន្តម៉ូដែលពិសេសនេះ ត្រូវបានយកឈ្មោះពីកោះ Orpheus ដែលមានទីតាំងនៅ Queensland ប្រទេសអូស្ត្រាលី។ ផ្នែក​ខាង​ក្រៅ​ត្រូវ​បាន​តុបតតែងជាមួយ​ពណ៌​ខៀវ​ស្រោប​ដោយ​ដំបូល​ពណ៌​ប្រាក់ ព្រមទាំងប្រើប្រាស់នីថាសកង់ប្រភេទ​អាលុយមីញ៉ូម​ទំហំ ២៣ អ៊ីញ និងឡូហ្គោអក្សរ Range Rover ជាពណ៌ខ្មៅស្រោបដោយក្រូម៉េពណ៌ប្រាក់។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកៅអីស្រោបដោយស្បែកមានតម្លៃថ្លៃ តុបតែងជាមួយទឹករលក និងប្រអប់លេខធ្វើពីសេរ៉ាមិចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Bugatti Mistral បំបែកកំណត់ត្រាថ្មី អាចរត់បានល្បឿនខ្ពស់បំផុត 454Km/h

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការប្រកាសជាផ្លូវការថា រថយន្ត Bugatti Mistral របស់ពួកគេបានបង្កើតសមិទ្ធិផលថ្មី ដោយអាចបើកបរបានល្បឿនខ្ពស់បំផុតដល់ (Top-Speed ) ៤៥៤គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយនេះក៏ជាសមិទ្ធិផលចុងក្រោយសម្រាប់ម៉ាស៊ីន W16 ផងដែរ មុនពេលដកចេញពីការផលិតជាផ្លូវការ។

ចំពោះរថយន្តនេះ គឺប្រើប្រាស់នូវម៉ាស៊ីន iconic W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងថាមពលបាន ១ ៥៧៨ សេះ និងកម្លាំងរមួល ១ ៥៩៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ ប្រព័ន្ធបើកបរប៉ុង២ AWD និងអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំណាយពេលខ្ទង់ ២,៥វិនាទៅ។ គួរបញ្ជាក់ថា ការបើកបររបស់រថយន្តនេះ គឺធ្វើឡើងនៅក្នុងទីលានតេស្តរថយន្ត ATP Automotive Testing Facility ក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបើកបរនៅលើផ្លូវត្រង់ប្រវែង ១២,៣ គីឡូម៉ែត្រ។

ក្នុងនោះ រថយន្តបើកដំបូល Bugatti Mistral ត្រូវបានបំផុតគំនិតរចនាចេញពីរថយន្ត Bugatti Chiron Super Sport ដែលត្រូវបានផលិតមានចំនួនកំណត់ត្រឹមតែ ៩៩ គ្រឿង ប៉ុណ្ណោះ និងមានតម្លៃលក់ប្រមាណ ៥លានដុល្លារអាមេរិក នៅពេលប្រកាសចេញលក់ដំបូង។

គួរឲដឹងថា ម៉ាស៊ីន W16 របស់ Bugatti នឹងលែងប្រើក្នុងការផលិតរថយន្តទូទៅទៀតហើយ ប៉ុន្តែម៉ាស៊ីន W16 នឹងត្រូវប្រើប្រាស់សម្រាប់តែរថយន្ត Hypercar-Bugatti Bolide តែប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់នៅលើទីលាន ឫក៏វាលប្រណាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+