ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតណាស់! Kia EV5 GT Line សេរ៊ីឆ្នាំ២០២៥ ពណ៌ខ្មៅ តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia EV5 ស៊េរីថ្មីចុងក្រោយ ឆ្នាំ២០២៥ ម៉ូឌែល GT Line ប្រភេទរថយន្ត SUV កៅអី ៣ជួរ ផលិតនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងពិព័រណ៍រថយន្ត Guangzhou Auto Show ឆ្នាំ២០២៤ នៅក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២០ ៦៨០ ដុល្លារ ដល់ ២៩ ៦០០ ដុល្លារ។

ចំពោះរថយន្ត Kia EV5 GT Line ស៊េរីថ្មីចុងក្រោយនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង ២ (4WD) អាចផលិតកម្លាំងបានសរុប ៣១៦ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៥៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនដែលអាចសាកបានពី ៣០-៨០% ប្រើរយពេលខ្ទង់ ២៧នាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពហាប់ណែន អំណាច និងស្ព័រ ដោយមានការរចនាជាមួយពណ៌ខ្មៅ ដែលបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមថ្មី អូសកាត់ពីម្ខាងទៅម្ខាង ព្រមប្រើប្រាស់នូវថាសកង់អាលុយមីញ៉ូមថ្មីពណ៌ខ្មៅទំហំ ២០អ៊ីញ។ ចំណែកនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះរួមបញ្ជូលគ្នារវាងអេក្រង់កម្សាន្ត touchscreen និងអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងប្រព័ន្ធអូឌីយ៉ូម៉ាក Harman Kardon រួមជាមួយនឹងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Sealion 6 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត BYD Sealion 6 ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត BYD Sealion 6 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៨ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៥ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៣ ភាគរយ

BYD Sealion 6 ចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីជាមួយតម្លៃលក់ចាប់ពី ៤៨ ៩៩០ ដុល្លារ ដល់ ៥២ ៩៩០ ដុល្លារ ដែលផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលផ្តល់នៅចម្ងាយបើកបរបាន ៩៥គីឡូម៉ែត្រ ផ្តល់ទាំងជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Crosstrek ស៊េរីថ្មីចុងក្រោយ ប្រើ Hybrid ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត Subaru Crosstrek ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Subaru Crosstrek បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៣ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៩០ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧២ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៥ ភាគរយ

សម្រាប់ Subaru Crosstrek ស៊េរីឆ្នាំ ២០២៥ នេះ ត្រូវបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ EyeSight Driving System ។ ដំណើរការដោយម៉ាស៊ីន​កូនកាត់ Hybrid ប្រភេទ Boxer ធ្វើការរួមគ្នាជាមួយសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំងថ្មី អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២០៩ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ  ភ្ជាប់ដោយប្រអប់លេខ Lineartronic CVT (Continuously Variable Transmission) និងប្រព័ន្ធបើកបរប៉ុង២ AWD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Toyota Corolla Cross ស៊េរីឆ្នាំ២០២៤ មុខមាត់ថ្មី ម៉ូឌែល GR Sport ប្រើ hybrid តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសបើកកក់នូវរថយន្ត Facelift Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ម៉ូដែល GR Sport ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣០ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ KL International Motorshow (KLIMS) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែធ្នូ ក្នុងឆ្នាំ២០២៤ នេះ។

ចំពោះរថយន្ត Toyota Corolla Cross ម៉ូឌែល GR Sport នេះ នឹងដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុប ១៣៧ សេះ និងកម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុប ១២០ សេះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខថ្មីខុសប្លែកពីម៉ូឌែលដ៏ទៃដែលបំពាក់ជាមួយប៉ាណាសំបុកឃ្មុំថ្មី ចង្កៀង​មុខ LED ថ្មី ដំបូលកញ្ចក់ Panoramic roof ព្រមទាំងកញ្ចក់ការពារកម្តៅថ្ងៃដែលអាចបើក និងបិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ​ទំហំ ១៨អ៊ីញ និងចង្កៀងក្រោយ ប្រភេទ LED ។

ចំណែកនៅផ្នែកខាងក្នុងវិញ បន្ថែមជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែ រួមទាំងប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចថ្មីមានមុខងារ Auto Hold ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system ប៊ូតុង EV Mode និង Drive Mode និងជម្រើសពណ៌ Dark Turquoise និង Red Mica Metallic ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីលាយសាំង Aito M7 ស៊េរីថ្មីចុងក្រោយបំផុត អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅស្រុកកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Aito បានធ្វើការដាក់បង្ហាញចេញលក់នៅរថយន្ត Aito M7 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៣៧ ២៤៩ ដុល្លារ ដល់ ៤៥ ៥៣២ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Aito M7 ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ២៧២ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រដោយថាមពលអគ្គិសនិសុទ្ធ និងចាក់សាំងពេញចំណុះ ៦០លីត្រ អាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ រួមទាំងការសាកថ្មបាន ៣០-៨០% ប្រើរយៈពេល ៣០នាទី
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបានសរុប ៤៤៩ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០គីឡូម៉ែត្រដោយថាមពលអគ្គិសនិសុទ្ធ និងចាក់សាំងពេញចំណុះ ៦០លីត្រ អាចបើកបរបានចម្ងាយ ១២៥០ គីឡូម៉ែត្រ រួមទាំងការសាកថ្មបាន ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០២០ ម.ម ទទឹង ១ ៩៤៥ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងម៉ូដែល M5 ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Harmony OS របស់ Huawei រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើក Huawei ADS 2.0 ទៀតផង  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ឡានភីកអាប់ Isuzu D-Max​ ម៉ាសុីន Maxforce ថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំប្រទេសថៃ បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវម៉ាសុីនម៉ាស៊ូតថ្មីដែលមានឈ្មោះថា Maxforce សម្រាប់រថយន្តភីកអាប់ Isuzu D-Max និង Isuzu Mu-X ដើម្បីជំនួសម៉ាសុីនម៉ាស៊ូតប្រភេទ RZ4E ចំណុះ ១,៩លីត្រ ដែលបានប្រកាសចេញនៅក្នុងឆ្នាំ២០១៧ កន្លងទៅ។

សម្រាប់ម៉ាសុីនម៉ាស៊ូត Maxforce ថ្មីនេះគឺមានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំងបានចំនួន ១៦១ សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system និងប្រអប់លេខអូតូចំនួន ៨វគ្គ។ ក្នុងនោះក្រុមហ៊ុន Isuzu បាននិយាយថា ម៉ាសុីនថ្មីនេះគឺមានសមត្ថភាពផលិតកម្លាំងរមួលបានប្រសើរជាងមុនចំនួន ៥៦ភាគរយ និងសន្សំសំចៃប្រេងបានប្រសើរជាង ១០ភាគរយ បើប្រៀបធៀបទៅនឹងម៉ាសុីនម៉ាស៊ូតធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញពីលក្ខណៈពិសេសរបស់ម៉ូទ័រអគ្គិសនី និងថ្មរបស់ប្រព័ន្ធ 48V នោះទេ។

គួរឲដឹងថា រថយន្ត Isuzu D-Max និង MU-X ប្រភេទ mild-hybrid ថ្មីនេះនឹងមានតម្លៃលក់ចាប់ពី ១៧ ២០០ ដុល្លារ ទៅ ២៧ ០០០ ដុល្លារ សម្រាប់រថយន្តភីកអាប់ Isuzu D-Max និងចាប់ពី ៣៤ ៤៣៥ ដុល្លារ សម្រាប់រថយន្ត SUV MU-X ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ដាក់លក់ម៉ូដែលថ្មី ប្រភេទ SUV កៅអី ៣ជួរ តម្លៃអត់ដល់ ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់ចេញលក់ជាផ្លូបការនៅរថយន្ត MG RX9 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ នៅទីផ្សារប្រទេសក្នុងតំបន់អារ៉ាប់រួម ជាមួយតម្លៃលក់ចាប់ពី ២៦ ០០០ ដុល្លារឡើងទៅ ។

MG RX9 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប៉ុង ២ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៨៣ ម.ម ទទឹង ១ ៩៦៧ ម.ម កំពស់ ១ ៧៨៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅឌីស្សាញបែបស្ព័រ ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen ទំហំដល់ទៅ ៤៧អ៉ីញ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងកាមេរ៉ា ៣៦០ដឺក្រេ ផ្តល់នៅរូបភាពជុំវិញរថយន្តផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ថា ឡាន SUV PHEV ថ្មីរបស់ពួកគេនឹងចាប់ផ្តើមការផលិតនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសថា រថយន្ត SUV Plug-in Hybrid V446 ថ្មីរបស់ពួកគេនឹងចាប់ផ្តើមការផលិតនៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះ ដោយរថយន្ត SUV នេះនឹងត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារប្រទេសចិនជាចម្បង និងធ្វើការផលិតនៅក្នុងរោងចក្រ Taizhou ប្រទេសចិន ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងការរចនាថ្មីដែលសហការជាមួយក្រុមហ៊ុនផ្សេងៗក្នុងក្រុមហ៊ុន Geely Group។

ចំពោះរថយន្តនេះផងដែលនឹងផលិតឡើងនៅលើគ្រោងឆ្អឹឹង CMA 2 ដែលគាំទ្របច្ចេកវិទ្យា Plug-in Hybrid (PHEV) និងអាចបើកបរបានចម្ងាយសរុប ១ ២០០ គីឡូម៉ែត្រ (CLTC) ដោយប្រើប្រាស់នូវប្រព័ន្ធថ្ម ៤០គីឡូវ៉ាត់ម៉ោង របស់ CATL និងអាចផលិតកម្លាំងថាមពលសរុបបាន ៥៨៥ សេះ និងកម្លាំងរមួល ៩០៥ ញ៉ូតុនម៉ែត្រ។

សម្រាប់ផ្នែកខាងក្នុងវិញ នឹងប្រើប្រាស់នូវប្រព័ន្ធកម្មវិធី Flyme Auto ឆ្លាតវៃ រួមជាមួយការរចនាកាប៊ីនឆ្លាតវៃផងដែរដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meizu និង EcarX ។ គួរឲដឹងថា រថយន្តនេះត្រូវបានរំពឹងថានឹងមានតម្លៃលក់ចាប់ពី ២៤ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ដែលអាចនឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្តអគ្គិសនី Tesla Model Y និងរបស់ SUV Plug-in Hybrid មួយចំនួនមួយចំនួនផ្សេងទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮថា! ឡាន SUV ថ្មី របស់​ Xiaomi នឹងចេញនៅដើមឆ្នាំថ្មីនេះ

កាលពីពេលថ្មីៗនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន​ ក៏ដូចជាប្រភពខាងក្នុងរបស់ក្រុមហ៊ុន Xiaomi បានឱ្យដឹងថា ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តម៉ូដែលថ្មីរបស់ពួគដែលជារថយន្តប្រភេទ SUV នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ពោលគឺស្ថិតនៅក្នុងខែកុម្ភៈ និងខែមីនា។

ចំពោះការរចនារបស់រថយន្ត SUV ម៉ូដែលថ្មីនេះ នឹងទទួលបានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue និងទទួលបានការច្នៃប្រឌិតថ្មីៗចេញពីម៉ូឌែល SU7 របស់ពួកគេរួមជាមួយចង្កៀងមុខថ្មី និងទ្វារដៃថ្មីដែលមានរចនាបែបស្លើម។

សម្រាប់ការរចនាផ្នែកខាងក្នុងវិញ នឹងត្រូវបានកែប្រែយ៉ាងច្រើនពី SU7 ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យារួមមានឆ្នាំងសាកទូរស័ព្ទឥតខ្សែ ការរចនាកុងសូលកណ្តាលថ្មីដែលមានលក្ខណៈសាមញ្ញជាង SU7 ដោយលុបចោលប៊ូតុងបញ្ជាជាច្រើន និងផ្តោតលើការផ្តល់ជម្រើសពិសេសៗជាច្រើនទៀតផងដែរ។

គួរឲដឹងថា រថយន្ត SUV ថ្មីនេះ ត្រូវបានរំពឹងថានឹងមានតម្លៃលក់ក្រោម ៣៤ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ដែលនឹងក្លាយជាគួរប្រកួតប្រជែងតម្លៃជាមួយរថយន្តអគ្គិសនី Tesla Model 3 និង Model Y ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda កំពុងតែអភិវឌ្ឍបច្ចេកវិទ្យាថ្មអាគុយថ្មី អាចបើកបានចម្ងាយឆ្ងាយជាងមុនទ្វេដង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda កំពុងតែអភិវឌ្ឍនៅថ្មអាគុយថ្មីរបស់ Solid-State ដែលខ្លួនសង្ឃឹមថានឹងកើនឡើងទ្វេដងនៃចម្ងាយបើកបររបស់រថយន្តអគ្គិសនី គ្រោងនឹងវាយលុកទីផ្សារនៅឆ្នាំ ២០៣០ ដែលបានបណ្តាក់ទុនចំនួន ៤៣ ពាន់លានយ៉េន ស្មើនឹង ២៧៧ លានដុល្លារ នៅក្នុងខ្សែសង្វាក់នេះ ដែលជិតពាក់កណ្តាលត្រូវបានគាំទ្រដោយរដ្ឋាភិបាលជប៉ុន។

ក្នុងនោះ លោក Keiji Otsu ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុន Honda បាននិយាយថា ថ្មអាគុយប្រភេទ Solid-State batteries នឹងជំនួសអាគុយលីចូម-អ៊ីយ៉ុងរាវ (liquid lithium-ion batteries) និងជួយបង្កើនចម្ងាយបើកបរឆ្ងាយជាងមុនដល់ទៅ ២.៥ ដងត្រឹមឆ្នាំ ២០៤០ ។

លើសពីនេះ ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ថ្មជុំវិញពិភពលោកបានប្រកាសពីផែនការអភិវឌ្ឍអាគុយប្រភេទនេះ ដែលជាបច្ចេកវិទ្យាដែលគេមើលឃើញថាជាគន្លឹះក្នុងការធ្វើឲ្យរថយន្តអគ្គិសនីប្រើប្រាស់បានយូរ សុវត្ថិភាព និងតម្លៃទាបជាង ខណៈដែលកំណើននៃរថយន្តអគ្គិសនីថយចុះ។

គួរឲ្យដឹងថា Honda នឹងចាប់ផ្តើមដំណើរការសង្វាក់ផលិតក្មនៅខែមករា ឆ្នាំ ២០២៥ ដោយមានគោលដៅកាត់បន្ថយទំហំថ្ម ៥០% ទម្ងន់ ៣៥% និងតម្លៃ ២៥% បើប្រៀបធៀបនឹងកម្រិតថ្មអាគុយបច្ចុប្បន្ន។ លើសពីនេះ ក្រុមហ៊ុនគ្រោងនឹងបង្កើនការផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំដល់ជាង ២ លានគ្រឿងនៅឆ្នាំ ២០៣០ ជាមួយគោលបំណងដើម្បីសម្រេចបាននៅសមាមាត្រការលក់ជាសាកល ៤០% សម្រាប់រថយន្តអគ្គិសនី  និង ១០០% នៅឆ្នាំ ២០៤០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+