ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធផលិតដោយ Ford និង VW ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Ford Explorer EV ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Ford Explorer EV បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧២ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨០ ភាគរយ

 

គួរឲ្យដឹងថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Ford Explorer នេះ គឺជាការផលិតឡើងរួមគ្នារវាង ក្រុមហ៊ុនផលិតរថយន្ត Ford និង Volkswagen នៅលើស្ថាបត្យកម្ម MEB architecture របស់ក្រុមហ៊ុន VW បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ​ ៥២ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៦៨ សេះ អាចបើកបរបានចម្ងាយ ៣៥១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia EV6 ស៊េរីថ្មីចុងក្រោយ អាប់ដេតថ្មី ជិះបានឆ្ងាយជាងមុន គ្រោងចេញលក់នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅទីផ្សារអាមេរិកខាងជើង បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Kia EV6 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម គ្រោងនឹងលក់នៅឆមាសទី ១ ឆ្នាំ ២០២៥ ខណៈតម្លៃសម្រាប់ទីផ្សារនេះនៅមិនទាន់បង្ហាញនៅឡើយទេ។

Kia EV6 ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសថាមពលដូចជា៖

  • ម៉ូដែលប្រើអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ  បំពាក់អាគុយទំហំ ៨៤គីឡូវ៉ាត់មោង អាចបើកបរបានចម្ងាយ ៥១៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • ម៉ូដែលប្រើអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៤១ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ  បំពាក់អាគុយទំហំ ៨៤គីឡូវ៉ាត់មោង អាចបើកបរបានចម្ងាយ ៥៣០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដែលរួមមានការរចនាចង្កៀងមុខថ្មីប្រភេទ LED ក៏ដូចជាកាងខាងមុខដែលបានកែច្នៃឡើងវិញ ថាសកង់ស្ព័រទំហំ ១៩-២០ អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងថ្មីផងដែរ ។

ការអាប់ដេតផ្នែកខាងក្នុងរួមមានការបង្ហាញប្រព័ន្ធព័ត៌មានបែបឌីជីថល និងអេក្រង់កំសាន្ត touchscreen មុខងារ Apple CarPlay និង Android Auto ទំហំសុរប ២៤,៦ អ៉ីញ ត្រូវបានបន្ថែមជាស្តង់ដារ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ។ លើសពីនេះ ប្រព័ន្ធជំនួយការអ្នកបើកបរក៏បានធ្វើឲ្យប្រសើរឡើងបន្ថែមទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG HS ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត MG HS ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត MG HS បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩០ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៩ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៣ ភាគរយ

គួរឲ្យដឹងថា សម្រាប់រថយន្ត MG HS ទទួលបានលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ នេះគឺម៉ូដែល ICE បំពាក់ដោយម៉ាសុីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងលេខអូតូ ៧ វគ្គ ព្រមទាំងប្រភេទបើកបរប៉ុង ១ FWD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់! Nissan ប្រកាសកាត់បន្ថយការងារជាង ១ពាន់កន្លែង នៅថៃ

កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានប្រចាំប្រទេសថៃ បាននិយាយថា ក្រុមហ៊ុន Nissan Motor នឹងកាត់បន្ថយសង្វាក់ផលិតកម្មការងារ និងបង្រួបបង្រួមសង្វាក់ផលិតកម្មការងារចំនួន ១ ០០០កន្លែង នៅក្នុងប្រទេសថៃ។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Nissan Motor ក៏នឹងកាត់បន្ថយផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដែលនេះគឺជាផ្នែកនៃផែនការកាត់បន្ថយកម្លាំងពលកម្មនៅទូទាំងពិភពលោក ដែលបានប្រកាសនៅក្នុងពេលថ្មីៗនេះរបស់ក្រុមហ៊ុន Nissan។

លើសពីនេះទៅទៀត ក្រុមហ៊ុន Nissan នឹងបញ្ឈប់ការផលិតមួយផ្នែកនៅក្នុងរោងចក្រ Thailand Plant No.1 ដែលជារោងចក្រដំឡើងរថយន្តមួយក្នុងចំណោមរោងចក្រដំឡើងរថយន្តចំនួនពីរនៅក្នុងប្រទេសថៃ ហើយពួកគេនឹងបង្រួបបង្រួមប្រព័ន្ធប្រតិបត្តិការផលិតកម្មទៅក្នុងរោងចក្រ Plant No.2 នៅខែកញ្ញាក្នុងឆ្នាំក្រោយ។

គួរឲដឹងថា រោងចក្រទី ១ របស់ក្រុមហ៊ុន Nissan នៅក្នុងប្រទេសថៃ មានសមត្ថភាពផលិតរថយន្តបានចំនួន ២២០ ០០០ គ្រឿង ក្នុងមួយឆ្នាំ ខណៈដែលរោងចក្រទី ២ មានសមត្ថភាពផលិត ១៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ៕

គួរបញ្ជាក់ថា ការបង្រួបបង្រួម និងកាត់បន្ថយប្រព័ន្ធប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន Nissan នៅក្នុងប្រទេសថៃ នេះកើតឡើងដោយសារទីផ្សារធ្លាក់ចុះនៃការលក់សកលមួយផ្នែក ការលក់ធ្លាក់ចុះ ៣០ភាគរយ របស់ Nissan នៅថៃមួយផ្នែក និងការដណ្តើមទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តចិន ដូចជា BYD និង SAIC មួយផ្នែក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford Ranger MS-RT ស៊េរីថ្មីចុងក្រោយ ចេញលក់នៅថៃ តម្លៃខ្ទង់ ៥មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់ចេញលក់នៅរថយន្តភីកអាប់ Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥០ ៤១៧ ដុល្លារ ។

Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ e-shifter អូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។ លើសពីនេះ ក្រុមហ៊ុនបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។

ភីកអាប់នេះ ទទួលបានរូបរាងហាប់ណែនជាងមុន ជាមួយប៉ាណា និងរន្ធខ្យល់ខាងមុខថ្មីរចនារាងជាសំបុកឃ្មុំ ចង្កៀងមុខប្រភេទ Matrix-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, ថាសកង់ស្ព័រទំហំធំ ២១អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មី ជាមួយនឹងបំពង់ស៊ីមាំង ឈ្នាន់ជើងចំហៀងជាប្រភេទអេឡិចត្រូនិច នងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ SYNC 4A រួមទាំងមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត! ក្រុមហ៊ុន Hyundai តែងតាំងនាយកប្រតិបត្តិ CEO ថ្មី មិនមែនជាជនជាតិកូរ៉េ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានតែងតាំងលោក José Munoz ជានាយកប្រតិបត្តិ (CEO) នឹងជាជនបរទេសដំបូងបង្អស់របស់ក្រុមហ៊ុនកាន់តំណែងនេះ សម្រាប់ជំរុញការលក់ម៉ាកយីហោនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជំនួសលោក លោក Chang Jaehoon ត្រូវបានតម្លើងឋានៈជាប្រធានក្រុមហ៊ុន Chairman Of Hyundai Group ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ តទៅ ។

លោក Munoz គឺជាជនជាតិអាមេរិក ហើយធ្លាប់ជានាយកសាកលក្រុមហ៊ុន Hyundai Motor ហើយបានដំណើរការ Genesis Motor North America តាំងពីឆ្នាំ ២០១៩។ មុនពេលធ្វើការនៅ Hyundai Group នាយកប្រតិបត្តិថ្មីបានកាន់តួនាទីសំខាន់ៗជាច្រើននៅក្នុងក្រុមហ៊ុនផលិតរថយន្តដូចជា Nissan Motor, Toyota ជាដើម ។

ជាមួយគ្នានេះ អ្នកតំណាងក្រុមហ៊ុន Hyundai Motor បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “លោក Munoz គឺជាបេក្ខជនដ៏ត្រឹមត្រូវក្នុងការដឹកនាំក្រុមហ៊ុននៅក្នុងទីផ្សារប្រកួតប្រជែងដ៏លំបាកនាពេលបច្ចុប្បន្ន” ។ មិនត្រឹមតែប៉ុណ្ណោះ ការសម្រេចចិត្តផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងជាផ្នែកនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន Hyundai ដើម្បីនាំក្រុមហ៊ុនរថយន្តទៅកាន់តែកៀកសហរដ្ឋអាមេរិក។ ការប្រកាសនេះក៏ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ក្រុមហ៊ុន Hyundai Group ក្នុងការយកឈ្នះលើរថយន្តថាមពលថ្មីនៅក្នុងទីផ្សារអន្តរជាតិទៀងផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Kia EV9 GT ស៊េរីឆ្នាំ ២០២៦ អាប់ដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia EV9 GT ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ ផលិតនៅប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់នៅឆមាសទី ២ ឆ្នាំ២០២៥ រួមទាំងទីផ្សារសហរដ្ឋអាមេរិក ។

Kia EV9 GT បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥០១ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៤,៣ វិនាទី ខណៈទំហំអាគុយ និងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់ការសាកថ្មបានពី ១០-៨០% ប្រើរយពេលតិចជាង ២៥នាទី ។ លើសពីនេះ ក៏បានអាប់ដេតទៅលើប្រព័ន្ធជើងក្រោមប្រភេទអេឡិចត្រូនិច ដែលលៃតម្រូវស្របទៅនឹងការឆ្លើយតបរបស់ចង្កូត និងហ្វ្រាំង។

សម្រាប់ផ្នែកខាងក្រៅមានភាពហាប់ណែន និងអំណាច ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមថ្មី ព្រមទាំងថាសកង់ថ្មីទំហំ ២១អ៉ីញ ជាមួយដុំហ្រាំង brake calipers ពណ៌បៃតង រួមទាំងកាងការពារមុខ-ក្រោយថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ទំហំធំរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌ និងអេក្រង់កំសាន្ត ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធប្រអប់លេខហៅថា VGS ដែលផ្តល់នៅដំណើរការរលូតជាងមុន និងភ្លៀងលម្អដ៏ពិសេសទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំរបស់ Jeep​​ និង Ram ថា ការការចេញលក់រថយន្ត Ram 1500 REV និង Jeep Wagoneer S នឹងពន្យាពេលទៅឆ្នាំក្រោយ

កាលពីពេលថ្មីៗនេះ ក្រុុមហ៊ុន Stellantis (មេធំរបស់ក្រុមហ៊ុន Jeep​​ និង Ram) បានធ្វើការប្រកាសថា ការចេញលក់រថយន្ត Ram 1500 REV, Jeep Wagoneer S និងរថយន្តសេរ៊ីថ្មីៗជាច្រើនម៉ូឌែលទៀតនឹងត្រូវធ្វើការពន្យាពេលក្នុងការចេញលក់ទៅឆ្នាំក្រោយវិញ។

ក្នុងនោះ នាយកប្រតិបត្តិ លោក Carlos Tavares បាននិយាយថា ចំពោះការពន្យាពេលក្នុងការចេញលក់រថយន្តទាំងនេះ គឺក្រុមហ៊ុនចង់ចំណាយពេលបន្ថែមដើម្បីធ្វើការអភិវឌ្ឍន៏ផ្តោតលើគុណភាព និងភាពធន់ជាសំខាន់ ជៀសវាងការមានបញ្ហាទាក់ទងនឹងគុណភាព។ លើសពីនេះទៅទៀត លោកបាននិយាយបន្ថែមថា សម្រាប់ការលក់ជាផ្លូវការរបស់រថយន្តទាំងនេះនឹងផ្តល់នូវភាពភ្ញាក់ផ្អើរដល់ពេញចិត្តដល់អតិថិជន។

ទន្ទឹមនឹងនេះ រថយន្តភីកអាប់អគ្គិសនី Ram 1500 REV នឹងត្រូវពន្យាពេលចេញលក់ពីចុងឆ្នាំ២០២៤ នេះ ទៅដើមឆ្នាំ២០២៥ ក្រោយ ហើយរថយន្ត SUV Off-Road Jeep Wagoneer S វិញ នឹងត្រូវបានពន្យារពេលដល់ដំណាច់ឆ្នាំ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Volkswagen ចេញឡានភីកអាប់ថ្មី តម្ល្លៃខ្ទង់ ៣មុឺនដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Volkswagen Amarok 10 Deserts Edition សេរ៊ីឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ដើម្បីអបអរកំណត់ត្រាពិភពលោក Guinness World Record។

រថយន្ត Volkswagen Amarok ស៊េរីឆ្នាំ២០២៥ ស៊េរីពិសេសថ្មី នេះ ត្រូវបានរចនាឡើងដើម្បីរំលឹកដល់កំណត់ត្រាពិភពលោក Guinness របស់ក្រុមហ៊ុន Volkswagen ដែលបានបើកបរឆ្លងកាត់វាលខ្សាច់ទាំង ១០ ក្នុងប្រទេសអូស្ត្រាលីដែលចំណាយពេលបើកបរតិចជាងមួយសប្តាហ៍ ពោលគឺប្រើពេលត្រឹមតែ ៦ ថ្ងៃ ១៧ ម៉ោង ប៉ុណ្ណោះ។

ចំពោះរថយន្តនេះត្រូវបានរចនាឡើងដោយផ្អែកលើរថយន្ត Amarok Life TDI500 4-cylinder ដោយមានលក្ខណៈបន្ថែមមួយចំនួនដូចជា៖

  • កម្ពស់បាតក្រោមខ្ពស់ជាងម៉ូឌែលស្តង់ដា ៤០ ម.ម (២៧៥ ម.ម)។
  • ប្រើសំបកកង់ប្រភេទ Continental CrossContact និងថាសកង់ទំហំ ១៧ អ៊ីញ។
  • បំពាក់កាងការពារបាតម៉ាស៊ីន និងឡូហ្គូលសញ្ញា “10 Deserts” ពិសេស។
  • អាប់ឌែតទៅលើប្រព័ន្ធជើងក្រោមថ្មី សម្រាប់ការបើកបរក្នុងស្ថានភាពលំបាកៗ។

ទន្ទឹមនឹងនេះផងដែរ រថយន្តនេះគឺប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូតប្រភេទ ២,០លីត្រ twin-turbo ៤សុីឡាំង អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD ។

ក្នុងនោះរថយន្តនេះត្រូវបានរំពឹងថានឹងមានតម្លៃលក់ចាប់ពី ៣៨ ៦៧០ ដុល្លារ ដល់ ៤៥ ៣៣០ ដុល្លារ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង GM ចាប់ដៃគ្នាផលិតឡានភីកអាប់សម្រាប់ទីផ្សារមួយនេះ

[បរទេស] កាលពីពេលថ្មីៗនេះ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់កូរ៉េមួយបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត GM និង Hyundai កំពុង​បណ្តាក់ទុនរួម​គ្នាជាលើកដំបូង​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត​ភីកអាប់​សម្រាប់​ទីផ្សារ​អាមេរិក​ឡាទីន ។

​ភាពជាដៃគូនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្រ្តដើម្បីរួមបញ្ចូលគ្នានៅជំនាញរបស់ GM នៅក្នុងរថយន្តភីកអាប់ខ្នាតធំ ជាមួយនឹងសមត្ថភាពផលិតកម្រិតខ្ពស់របស់ក្រុមហ៊ុន Hyundai ជាពិសេសនៅក្នុង និងក្រៅទីផ្សាអាមេរិកខាងជើង។

របាយការណ៍នេះអះអាងថា ក្រុមហ៊ុនផលិតរថយន្តទាំងពីរកំពុងពិចារណាលើការផ្លាស់ប្តូរភាគហ៊ុន (ហិរញ្ញវត្ថុ) ដើម្បីពង្រឹងភាពជាដៃគូរបស់ពួកគេ ហើយបាននិយាយថាពួកគេអាចរួមគ្នាអភិវឌ្ឍខ្សែថាមពល ការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាថាមពលស្អាត រួមទាំងអ៉ីដ្រូសែន និងអគ្គិសនី បន្ថែមពីលើរថយន្តថ្មីៗ។

គួរឲ្យដឹងថា ប្រធានក្រុមហ៊ុនផលិតរថយន្តទាំង ២ នេះ បានពិនិត្យមើលវឌ្ឍនភាពដែលបានធ្វើឡើងចាប់តាំងពីអនុស្សរណៈត្រូវបានចុះហត្ថលេខារួមគ្នា ដែលស្វែងរកផ្នែកផ្សេងៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់ពីការអភិវឌ្ឍន៍រថយន្ត រហូតដល់ដំណោះស្រាយថាមពលនាពេលអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+