ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Volvo មួយនេះ សាកថ្មម្តងជិះបាន ៥១០ គីឡូម៉ែត្រ ចេញលក់នៅប្រទេសជាប់កម្ពុជាតម្លៃជិត ៧ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Volvo EC40 ជាមួយតម្លៃលក់ចាប់ពី ៦៦ ៨៧១ ដុល្លារ នៅទីផ្សារប្រទេសវៀតណាម ។

Volvo EC40 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤០៨ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ០-៨០% ប្រើរយៈពេល ៣៣ នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៤០ ម.ម ទទឹង ១ ៨៧៣ ម.ម កំពស់ ១ ៥៩១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០២ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងជាមួយប្រព័ន្ធជ្រែកខ្យល់ aerodynamic បានយ៉ាងល្អប្រសើរ ខណៈផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៧ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman kardon ១៣ចំនុច និងដំបូលកញ្ចក់ Panoramic Sunroof ការពារពន្លឺ UV ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបររបស់ Volvo ដែលរូបបញ្ចូលនៅមុខងារជាច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៥ នឹងមានវត្តមាននៅពិព័រណ៍រថយន្តរបស់ប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសថៃ គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Motor EXPO 2024 ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសថៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។ លើសពីនេះ ក្រុមហ៊ុនបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។

ភីកអាប់នេះ ទទួលបានរូបរាងហាប់ណែនជាងមុន ជាមួយប៉ាណាមុខថ្មីរចនារាងជាសំបុកឃ្មុំ ថាសកង់ស្ព័រទំហំធំ ២១អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មី ជាមួយនឹងបំពង់ស៊ីមាំងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ជាមួយកៅអីស្ព័រដែលឌីស្សាញឡើងទប់នៅពេលបើកបរនៅផ្លូវការកោងសម្រាប់ផ្នែកខាងមុខ កុងទ័របង្ហាញព័ត៌មានថ្មីទំហំ ១២អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ SYNC 4A, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ប្រព័ន្ធជំនួយចូលចត ប្រព័ន្ធកាម៉េរាមើលក្រោយ និងប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ថា ពួកគេនឹងដាក់បង្ហាញចេញថ្ម EV ថ្មី ដែលអាចសាកបានលឿនជាងគេក្នុងលោក ក្នុងថ្ងៃ២៦ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ពួកគេនឹងដាក់បង្ហាញចេញជាផ្លូវការនូវថ្ម LFP ថ្មីដែលអាចសាកបានលឿនបំផុតនៅក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងពិព័រណ៍ Bauma China ឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

ចំពោះលក្ខណៈពិសេសសំខាន់ៗរបស់ថ្មថ្មីរបស់ BYD នេះ នឹងមានថាមពលសាកអតិបរមា ៦០០គីឡូវ៉ាត់ ប្រព័ន្ធតង់ស្យុងខ្ពស់ដល់ ១ ៥០០វ៉ុល ដែលអាចផ្តល់ចរន្តអតិបរមា ៤០០អំពែរ។

ទន្ទឹមនឹងនេះ ថ្មថ្មីនេះនឹងមានទំហំចន្លោះពី ២០០ ទៅ ២ ៥០០គីឡូវ៉ាត់ម៉ោង និងមានអាយុកាលខ្ពស់អាចបញ្ជូលថ្មបាន ៧ ០០០ ដង មុខពេលធ្លាក់ចុះ ដែលមានសមត្ថភាពដំណើរការនៅក្នុងសីតុណ្ហភាព -35°C ដល់ 65°C ដែលអាចប្រើប្រាស់បាននៅក្នុងលក្ខខណ្ឌជាច្រើន។

លើសពីនេះទៅទៀត ថ្មថ្មីនេះនឹងប្រើប្រាស់នូវបច្ចេកវិជ្ជា Blade Battery ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ទល់នឹងចរន្តភ្លើង និងធន់នឹងការប្រើប្រាស់ក្នុងរយៈពេលវែង។

គួរឲដឹឹងថា ថ្មនេះត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមហ៊ុន XCMG ដែលក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ធំជាងគេនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតថ្ម EV ល្បីរបស់ចិន CATL ថា ពួកគេកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអឺរ៉ុបដើម្បីបង្កើតកន្លែងកែច្នៃថ្ម

កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតថ្ម EV ល្បីរបស់ចិន CATL (Contemporary Amperex Technology Co. Ltd.) បានប្រកាសថា ពួកគេកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអឺរ៉ុបដើម្បីបង្កើតកន្លែងកែច្នៃថ្មនៅក្នុងតំបន់អឺរ៉ុប។

ចំពោះគម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រការផលិតថ្មនៅរោងចក្របច្ចេកវិទ្យាថ្មីនៅក្នុងទីក្រុង Debrecen ប្រទេស Hungary ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

ទន្ទឹមនឹងនេះ CATL ក៏មានគោលបំណងបង្កើតប្រព័ន្ធកែច្នៃឡើងវិញក្នុងតំបន់ ដើម្បីគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការបានកាន់តែប្រសើរ​ឡើងដោយពួកគេនឹងវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុក និងសហការជាមួយក្រុមហ៊ុន Guangdong Brunp Recycling Technology Co. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន មានឯកទេសក្នុងការកែច្នៃថ្ម។

សម្រាប់គម្រោងនេះផងដែរ ត្រូវបានរំពឹងថានឹងផលិតថាមពលបាន 40 GWh ក្នុងដំណាក់កាលទីមួយ ហើយនឹងឈានដល់ 100 GWh នាពេលអនាគត ព្រមទាំងបានបង្កើត​ការងារ​ចំនួន ៣ ០០០ កន្លែង សម្រាប់បុគ្គលិកក្នុងស្រុកទៀតផង។

គួរឲដឹងថា នៅក្នុងប្រទេសចិន ក្រុមហ៊ុន CATL គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារថ្ម EV ដោយមានទីផ្សារចំនួន ៤២,៨ភាគរយ នៅក្នុងខែតុលា ឆ្នាំ២០២៣ និងបានកើនឡើងដល់ ៥០,៩ភាគរយ នៅក្នុងឆ្នាំ២០២៤ នេះ ដោយពួកគេ មានក្រុមហ៊ុនអតិថិជនអន្តរជាតិដូចជា Tesla, Volkswagen, Mercedes-Benz, Toyota, និង Honda ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! ឡានអគ្គិសនីសុទ្ធ Hyundai Ioniq 9 សាកថ្មពេញជិះបាន ៦២០ គីឡូម៉ែត្រ ត្រៀមចេញលក់នៅដើមឆ្នាំក្រោយ

[បរទេស] បន្ទាប់ពីរងចាំអស់រយៈពេលជាយូរមក ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 9 ប្រភេទ SUV កៅអី ៣ជួរ គ្រោងនឹងចេញលក់នៅទីផ្សារប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៥ ខណៈតម្លៃលក់ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Hyundai Ioniq 9 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP architecture ដំណើរការដោយថាមពលម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន  ៣០៨ សេះ និងកម្លាំងរមួល ៦០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤២៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ខណៈម៉ូដែលទាំងអស់នេះ ត្រូវផ្គួបជាមួយអាគុយទំហំ ១១០,៣ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងការសាកថ្មល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេល ២៤ នាទីប៉ុណ្ណោះ រួមទាំងមានមុខងារផ្ទេរថាមពល V2L ផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈជាប្រអប់ជុ្រង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បែប Parametric Pixel light ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ រួមទាំងកញ្ចក់ចំហៀងបែបឌីជីថលជាជម្រើសផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កោងរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំសរុប ២៤អ៉ីញ​ ដៃចង្កូតបន្ថែមភ្លើង LED ពណ៌បៃតងសម្រាប់អ្នកបើកបរតាមដានថ្ម រួមទាំងឧបករណ៍បំពងសំលេង ៨ចំនុច និង ១៤ចំនុចម៉ាក Bose ជាជម្រើស ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Hyundai Safety Suit ជំនាន់ចុងក្រោយទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW Tiguan ស៊េរីឆ្នាំ ២០២៥ US-spec រូបរាងថ្មី ឯតម្លៃលក់ចាប់ពីខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VW Tiguan ទទួលបានការផ្លាស់ប្តូររូបរាងថ្មី គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ​ ២០២៥ ជាមួយតម្លៃលក់ខ្ទង់ ៣ម៉ឺនដុល្លារ ។

VW Tiguan ផលិតឡើងនៅលើគ្រោងឆ្អឹង MQB platform ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៨៤ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩១ ម.ម ។ សម្រាប់ផ្នែកខាងក្រៅបានបំពាក់ប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៉ីញ និងទំហំ ១៥អ៉ីញជាជម្រើស អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងភ្លើងលម្អ ៣០ពណ៌ និងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១២ចំណុចជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ IQ.Drive suite ដែលរួមបញ្ចូននៅមុខងារដ៏សំបូរបែបជាស្តង់ដារទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ថា ពួកគេកំពុងផលិតឡានភីកអាប់ថ្មី គ្រោងចេញលក់មុនចុងទសវត្សរ៍នេះ

កាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុន MG Motor Australia បានធ្វើការប្រកាសថា ក្រុមហ៊ុនកំពុងអភិវឌ្ឈន៍ និងបង្កើតរថយន្តភីកអាប់ខ្នាតមធ្យមថ្មី ដោយសន្យាថានឹងចេញលក់ក្នុងទីផ្សារមុនចុងទសវត្សរ៍នេះ ពោលគឺរំពឹងថានឹងចេញលក់មុនឆ្នាំ២០៣០។

ក្នុងនោះ ក្រុមហ៊ុន MG បាននិយាយថា រថយន្តភីកអាប់ខ្នាតមធ្យមថ្មីនឹងក្លាយជាដៃគូរប្រកួតប្រជែងជាមួយគូប្រជែងផ្សេងៗទៀតដូចជា Ford Ranger, Toyota Hilux, Isuzu D-Max, Mazda BT-50, VW Amarok, Mitsubishi Triton និងរថយន្តភីកអាប់ថ្មីៗដូចជា Kia Tasman និង GWM Cannon Ute ជាដើម។

ចំពោះលក្ខណៈសម្គាល់របស់រថយន្តភីកអាប់ MG ថ្មីនេះ គឺនឹងមិនផលិតឡើងនៅលើគ្រោងឆ្អឹងដែលមាននៅលើរថយន្ត MG Extender ដែលចេញលក់នៅក្នុងទីផ្សារប្រទេសថៃ និងទីផ្សារផ្សេងទៀតនោះឡើយ គឺរថយន្តភីកអាប់ MG ថ្មីនេះ នឹងផលិតឡើងនៅលើគ្រោងឆ្អឹងថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុនមេ SAIC Motors ផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ រថយន្តភីកអាប់ថ្មីនេះ ត្រូវបានរំពឹងថានឹងទទួលជម្រើសម៉ាស៊ីន ICE, កូនកាត់ និងអគ្គិសនីសុទ្ធ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន SAIC Motors ផ្ទាល់តែម្តង រួមជាមួយនឹងការរចនាថ្មីទាំងស្រុងរបស់ MG ពោលគឺមិនយកគំរូរចនាតាមរថយន្ត LDV/Maxus Terron 9 របស់ក្រុមហ៊ុន SAIC នោះឡើយ។

លើសពីនេះទៅទៀត បើយោងតាមនាយកប្រតិបត្តិ Peter Ciao របស់ក្រុមហ៊ុន MG បាននិយាយថា ក្រុមហ៊ុនរបស់ពួកគេនឹងក្លាយជាក្រុមហ៊ុនដែលអាចលក់រថយន្តដាច់បំផុត (Top 5 ) នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីមុនឆ្នាំ២០២៧ និង Top 3 មុនឆ្នាំ២០៣០ ជាមួយនឹងការចេញលក់រថយន្តថ្មីៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Toyota ចេញ Concept ឡាន EV ថ្មី គ្រោងចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញនូវ Concept រថយន្ត អគ្គិសនីសុទ្ធម៉ូឌែលថ្មីរបស់ខ្លួនគឺ Toyota bZ7 Concept ដែលរថយន្តអគ្គិសនីសុទ្ធប្រភេទ C-class នៅក្នុងពិព័រណ៍រថយន្តក្វាងចូវកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុុងនោះ រថយន្តនេះ គ្រោងនឹងចូលផលិតកម្មនៅក្នុងឆ្នាំ២០២៥ ហើយនឹងចេញលក់ក្នុងរដូវក្តៅឆ្នាំ២០២៥ ដូចគ្នា នៅក្នុងទីផ្សារប្រទេសចិនជាដំបូងដើម្បីប្រកួតប្រជែងជាមួយរថយន្ត Xiaomi SU7, BYD Han, និង Luxeed S7។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ នឹងទទួលបានការរចនាថ្មីបែប coupe ដែលផ្នែកខាងមុខ និងផ្នែកខាងក្រោយមានការរចនាជាមួយភ្លើង LED ប្លែក ខណៈការរចនាផ្នែកខាងក្នុងវិញទំនងជាមានការរចនាគិតពីផាសុកភាព និងភាពធំទូលាយជាសំខាន់ (Comfortable Space 630D) ដែលផលិតរួមគ្នាដោយក្រុមហ៊ុន GAC និង Toyota ។ ទន្ទឹមនឹងនេះ រថយន្តនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យារបស់ BYD ដូចជាអាគុយ និងម៉ូទ័រអគ្គិសនី។

គួរឲដឹងថា រថយន្តនេះ ត្រូវបានវិនិយោគផលិតដោយក្រុមហ៊ុន GAC និង Toyota ដែលបានវិនិយោគចំនួន ២១៧ លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុន GAC Toyota និង FAW Toyota បានផលិតរថយន្ត EV ចំនួន ២ម៉ូឌែលរួមមាន Toyota bZ3 និង Toyota bZ4X ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati បញ្ចេញឡាន Limited Edition តម្លៃជិត ១០មុឺនដុល្លារ សម្រាប់តែប្រទេសមួយនេះប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maserati បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Maserati Grecale Alba Limited Edition ដែលមានលក់តែនៅទីផ្សារប្រទេសអ៉ីតាលីប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៩៨ ១០០ ដុល្លារ ខណៈក្រុមហ៊ុនមិនទាន់បង្ហាញថា រថយន្តផលិតក្នុងចំនួនប៉ុន្មានោះទេ ។

Maserati Grecale Alba បំពាក់ដោយម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។

សម្រាប់រថយន្តត្រូវបានផលិតឡើងយកចេញពីម៉ូដែល Maserati Grecale GT 250 ដោយបានបន្ថែមឲ្យកាន់តែមានភាព premium ដោយផ្នែកខាងមុខមានប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ Matrix-LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងបំពង់ស៊ីមាំងភ្លោះសងខាងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ទៅដោយគ្រឿងបរិក្ខាទំនើបៗ និងមានតម្លៃខ្ពស់ ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជិថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ឧបករណ៍បំពងសំឡេងម៉ាក Sonus Faber ចំនួន ១៤ចំនុច កន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមែន គឺចប់ហើយ! លោក Donald Trump នឹងលុបចោលពន្ធឡានអគ្គិសនី EV ដែលជំនួយដោយរដ្ឋាភិបាល

[បរទេស] កាលពីពេលថ្មីនេះ យោងតាមរបាយការណ៍ចេញពីសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump គ្រោងនឹងធ្វើការផ្លាស់ប្តូរដ៏ធំសម្រាប់ឧស្សាហកម្មរថយន្តបន្ទាប់ពីការជំរុញ EV ដែលគាំទ្រដោយរដ្ឋាភិបាលជាច្រើនឆ្នាំ នៅពេលត្រលប់មកកាន់អំណាចឡើងវិញនៅឆ្នាំ ២០២៥ ។

នៅក្នុងរបាយការណ៍នេះ បានអះអាងថា លោក Donald Trump ចង់លុបចោលឥណទានពន្ធសហព័ន្ធ Federal EV tax សម្រាប់រថយន្តប្រភេទ HEV, PHEV រួមទាំងអគ្គិសនីសុទ្ធ EV ដែលឧបត្ថម្ភធនពីរដ្ឋាភិបាលដែលត្រូវបានអនុម័តដោយរដ្ឋបាលរបស់លោក Joe Biden ចំនួន ៣ ៧៥០ ដុល្លារ ដល់ ៧ ៥០០ ដុល្លារ ដែលជាផ្នែកមួយនៃច្បាប់កំណែទម្រង់ពន្ធកាន់តែទូលំទូលាយ។

គួរឲ្យដឹងថា ការលុបបំបាត់ឥណទានពន្ធ ឬហៅថា Federal EV tax ដែលគាំទ្រដោយដោយរដ្ឋាភិបាលនេះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការលក់រថយន្តអគ្គិសនីសុទ្ធ EV រួមទាំងក្រុមហ៊ុនផលិតរថយន្ត និងកម្មករនៅក្នុងវិស័យនេះ ។ លើសពីនេះ ក្នុងនោះ Elon Musk ម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Tesla ត្រូវ​បាន​គេ​និយាយ​ថា​គាំទ្រ​ការ​ផ្លាស់​ប្តូរ​នេះ​ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+