ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ថា ពួកគេនឹងបញ្ជេញរថយន្តម៉ូឌែលថ្មីដែលផ្តោតលើសមត្ថភាពអូសទាញ និងដឹកទំនិញជាសំខាន់ក្នុងឆ្នាំ២០២៦

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា ពួកគេនឹងបញ្ជេញរថយន្តម៉ូឌែលថ្មី Ford Ranger Super Duty សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដែលផ្តោតលើសមត្ថភាពអូសទាញ និងដឹកទំនិញជាសំខាន់។

សម្រាប់រថយន្តម៉ូដែលថ្មីនេះ នឹងត្រូវចាប់ផ្តើមផលិតនៅក្នុងប្រទេសថៃ ហើយនឹងចេញលក់ដំបូងនៅក្នុងប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ ២០២៦ ហើយគ្រោងនឹងដាក់លក់នៅក្នុងទីផ្សារពិភពលោកក្នុងពេលបន្តបន្ទាប់ទៀត។

ចំពោះរថយន្ត Ford Ranger Super Duty នឹងទទួលបានការរចនាផ្នែកខាងមុខថ្មីដែលមានប៉ាណាធំជាងមុន និងចង្កោមភ្លើងស្អាតជាមុន រួមជាមួយសមត្ថភាពអាចអូសទាញបានខ្ពស់រហូតដល់ ៤ ៥០០ គីឡូក្រាម ពោលគឺខ្ពស់ជាង Ranger និង Raptor ស្តង់ដារចំនួន ១ ០០០ គីឡូក្រាម ដែលរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការដឹកទំនិញធ្ងន់ៗដូចជាប្រជាជនកសិករជាដើម។

ទន្ទឹមនឹងនេះ រថយន្ត Ford Ranger Super Duty អាចនឹងបំពាក់ជាមួយម៉ាស៊ីន Twin-turbo ចំណុះ ៣,០ លីត្រ V6 របស់ Raptor ឬ V6 ៣,៥ លីត្រ របស់ F-150 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៥ តម្លៃលក់ទាបជាងឆ្នាំមុន ១មុឺនដុល្លារជាង

ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ទាបជាងម៉ូដែលឆ្នាំ ២០២៤ ដល់ទៅ ១១ ១៧៥ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ៤៣ ៩៧៥ ដុល្លារ ខណៈឆ្នាំមុនមានតម្លៃ ៥៥ ១៥០ ដុល្លារ ។

Lexus RZ ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧២,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣០៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅ មាន​ប៉ាណាខាងមុខបិទជិត​ឲ្យឈ្មោះថា spindle grille ​ អបជាមួយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៨អ៉ីញ ដល់ ២០ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

រីឯនៅផ្នែកខាងក្នុង មានអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេង ១០ចំណុច ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Lexus Safety System+ 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិន្នន័យលក់រថយន្ត MG បានកើនឡើងដល់ ៦០% ក្នុងឆ្នាំ២០២៤ នេះ ជាមួយនឹងលទ្ធផលដ៏អស្ចារ្យកាលពីខែតុលា និងខែវិច្ឆិកា

MG ទទួលបានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤នេះ ជាមួយនឹងទិន្នន័យលក់កើនឡើងរហូតដល់ ៦០% ក្នុងរយៈពេល ១០ខែនេះ និងឈានមុខគេកាលពីខែតុលាជាមួយនឹងចំនួនលក់ចេញរហូតដល់ ២០០គ្រឿង។ លទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នេះបានបង្ហាញពីការបន្តឈានមុខគេ និងផ្តល់នូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ដែលបំពេញតម្រូវការអ្នកបើកបរនៅក្នុងប្រទេសកម្ពុជា ជាពិសេស MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសបានត្រៀមផ្តល់នូវប្រម៉ូសិនពិសេសសម្រាប់ចុងឆ្នាំនេះផងដែរ។

ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ គឺជាការរីកចម្រើនដ៏អស្ចារ្យជាមួយសមត្ថភាពលក់ចេញរថយន្តបានច្រើនដែលពង្រឹងជំហររបស់ MG ជាជម្រើសកំពូលសម្រាប់ប្រជាជនកម្ពុជាដែលមានតម្រូវការទិញរថយន្តថ្មី។ ខណៈម៉ាកយីហោ MG បានផ្តល់នូវប្រភេទរថយន្តជាច្រើនជម្រើសរួមមានម៉ូដែលដ៏ពេញនិយមដូចជា៖ MG ZS, MG RX5, MG HS, MG GT, MG7 និង MG RX8 ដែលបានបន្តទាក់ទាញដល់អតិថិជនកាន់តែទូលំទូលាយក្នុងទីផ្សាររថយន្តថ្មី។ តាមរយៈកេរ្តិ៍ឈ្មោះដ៏រឹងមាំ ជាមួយនឹងលក្ខណៈពិសេស និងការប្រកួតប្រជែងខ្ពស់លើតម្លៃសមរម្យ បានផ្តល់នូវភាពជឿជាក់ដល់អតិថិជនរបស់ពួកគេក្នុងការជ្រើសរើសរថយន្ត MG ជាមធ្យោបាយធ្វើដំណើរ ដែលជាលទ្ធផល MG បានជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមម៉ាកយីហោរថយន្តថ្មីកំពូលនៅប្រទេសកម្ពុជា។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ រថយន្ត MG ទទួលបានការគាំទ្រ និងទទួលស្គាល់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជនកម្ពុជាដែលស្វែងរករថយន្តថ្មីទំនើបមានថាមពលបើកបរបានខ្លាំង មានតម្លៃសមរម្យ និងមានទីផ្សារល្អ ដោយពួកគេបានបន្តពង្រីកសាខាអគារតាំងបង្ហាញរថយន្ត និងពង្រីកបន្ថែមនូវមជ្ឈមណ្ឌលសេវាកម្មបន្ថែមទៀត ដើម្បី ផ្តល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់សម្រាប់គ្រួសារ MG របស់ពួកគេ។

កំណើនលក់ចេញពីមួយឆ្នាំទៅមួយឆ្នាំរបស់ MG បានគូសបញ្ជាក់ពីការកើនឡើងនៃការលក់ និងជាសក្ខីភាពនៃទំនុកចិត្តលើម៉ាកយីហោនៅក្នុងទីផ្សាររថយន្តថ្មីពីសំណាក់អតិថិជនថ្មីៗ និងការណែនាំបន្តពីអតិថិជនដែលបានប្រើប្រាស់។ ខណៈរថយន្ត MG គឺមានសមត្ថភាពខ្ពស់ក្នុងការបើកបរ ទាំងថាមពល ទាំងការសន្សំសំចៃ និងការច្នៃប្រឌិតនៃភាពទាន់សម័យ។ សមិទ្ធិផលនេះក៏ជាផ្នែកមួយបានបង្ហាញពីភាពជោគជ័យរបស់ MG ក្នុងការបំពេញតម្រូវការ និងផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់ពីការប្រើរថយន្តមួយទឹកឱ្យងាកមកប្រើរថយន្តថ្មី។

ទន្ទឹមនឹងនេះ MG ក៏កំពុងមានប្រូម៉ូសិនពិសេសដែលផ្តល់នូវអត្ថប្រយោជន៏ជាច្រើនជូនអតិថិជនក្នុងឱកាសការលក់ចុងឆ្នាំនេះផងដែរ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើដំណើរសម្រាប់ក្រុមគ្រួសារ និងអ្នកធ្វើដំណើរទូទៅក្នុងឱកាសចុងឆ្នាំ ឬត្រៀមខ្លួនក្នុងការទទួលយករថយន្តសម្រាប់ឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន MG ក៏បានគិតគូរ និងផ្តល់ប្រម៉ូសិនពិសេសថែមកាតសាំងរហូតដល់ ១ ០០០ ដុល្លារ ($1,000) សម្រាប់ពីរម៉ូដែលដូចជា MG RX5 និង MG7 2.0 (no spoiler)។ រថយន្តម៉ូដែលផ្សេងទៀតក៏មានប្រម៉ូសិនដែរដូចជា៖ MG ZS និង MG HS ប្រម៉ូសិនថែមកាតសាំងចំនួន ២០០ដុល្លារ និងថែមកាតសាំងចំនួន ៥០០ ដុល្លារ សម្រាប់ម៉ូឌែល MG GT និង MG RX8។ ប្រម៉ូសិនទាំងនេះផ្តល់ជូនត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុណ្ណោះដែលធ្វើឱ្យអតិថិជនទទួលបាននូវឱកាសក្នុងការធ្វើជាម្ចាស់រថយន្ត MG ដោយធានានូវផាសុកភាព និងទំនុកចិត្ត ដោយមិនមានការចំណាយប្រាក់ថ្លៃប្រេងឥន្ធនៈក្នុងការធ្វើដំណើរនាថ្ងៃឈប់សម្រាក។ តាមរយៈកត្តាជាច្រើនទាំងនេះហើយដែលបានធ្វើឱ្យ MG បន្តបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជន និងបង្កើននូវវត្តមានរបស់ខ្លួនកាន់តែទូលំទូលាយក្នុងវិស័យឧស្សាហកម្មរថយន្តថ្មី។

សរុបមកកំណើនការលក់កើនរហូតដល់ ៦០% របស់ MG បានធ្វើឱ្យម៉ាកយីហោនេះបន្តឈានមុខគេក្នុងទីផ្សារដោយផ្តោតលើកត្តាជាច្រើនដូចជា ការពង្រីកសាខាបន្ថែម ការផ្តល់នូវរថយន្តថ្មីទំនើបមានតម្លៃសមរម្យ និងបន្តបំពេញតម្រូវការរបស់អតិថិជន ដើម្បីពង្រឹងនិងពង្រីកខ្លួនឱ្យកាន់តែរីកចម្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep ចេញម៉ូដែលពិសេស ដើម្បីរំលឹកដល់រថយន្តយោធាក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ឯតម្លៃជិង ៦មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jeep Wrangler 4xe Willys 41 Special Edition ដើម្បីអបអរទៅដល់ម៉ូដែលយោធា Willys MB ឆ្នាំ ១៩៤១ ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៣០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Jeep Wrangler 4xe Willys 41 Special Edition ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៧៥ សេះ និងអាចបើកបរបានចម្ងាយ ៣៤គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានឌីស្សាញយកលំនាំតាមម៉ូដែលយោធា Willys MB ឆ្នាំ ១៩៤១ ជាមួយពណ៌តួខ្លួន ព្រមទាំងប៉ាណា និងចង្កៀងមុខ LED រាងមូល ក៏ដូចជាថាសកង់ទំហំ ១៧អ៉ីញ ស្រោបដោយសំបកទំហំ ៣៣អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងសម្រាប់ទ្វារ និងដំបូលអាចដកចេញបាន ខណៈកៅអីក៏បានយកនាំចេញពីដែលឆ្នាំ ១៩៤១ ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញដូចគ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មអាគុយ EV ជំនាន់ថ្មី របស់ក្រុមហ៊ុន CATL អាចដំណើរការនៅក្នុងអាកាសធាត់ត្រជាក់ខ្លាំងដល់ -៤០ អង្សាសេ

[បរទេស] ក្រុមហ៊ុនផលិតថ្មអាគុយដ៏ធំរបស់ប្រទេសចិនមានឈ្មោះថា CATL បានធ្វើការដាក់បង្ហាញចេញនៅអាគុយសម្រាប់រថយន្តអគ្គិសនី EV ថ្មី ប្រភេទ Sodium-Ion EV Battery ជំនាន់ទី ២ នៅក្នុងប្រទេសចិន គ្រោងនឹងចូលផលិតកម្មដ៏ធំនៅក្នុងឆ្នាំ ២០២៧ ។

សម្រាប់តួនាទីរបស់ Sodium-Ion EV Battery គឺស្រដៀងទៅនឹងអាគុយប្រភេទអ៉ីយ៉ុងលីចូម ដែលអ៉ីយ៉ុងផ្ទុកបន្ទុកធ្វើដំណើររវាងអេឡិចត្រូតវិជ្ជមាន និងអវិជ្ជមាន ក្នុងអំឡុងពេលវដ្តនៃការសាក និងការបញ្ចេញ។ លើសពីនេះ អាគុយនេះត្រូវបានធ្វើតេស្តបំពាក់នៅលើរថយន្តអគ្គិសនីសុទ្ធ EV ទៅលើម៉ូដែលមួយចំនួនរួចមកហើល ដែលអាចផ្តល់ឲ្យរថយន្តបើកបរបាននៅក្នុងអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -៤០ អង្សាសេ ព្រមទាំងមានហានិភ័យតិចបំផុតនៅពេលបើកបរក្នុងអាកាសធាតុក្តៅ ។

ជាមួយគ្នានេះ លោក Wu Kai ប្រធានអ្នកវិទ្យាសាស្ត្រក្រុមហ៊ុន CATL បាននិយាយថា ថ្មអាគុយ Sodium-Ion EV Battery ជំនាន់ទី ២ អាចដំណើរការបានជាធម្មតាសូម្បីតែនៅសីតុណ្ហភាព -៤០ អង្សារសេ ដែលមានន័យថារថយន្តអគ្គិសនីសុទ្ធ EVs ដែលបំពាក់ថ្មបែបនេះនឹងមិនបាត់បង់ចម្ងាយនៃបើកបរនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ អាចនឹងដកខ្លួនចេញពីទីផ្សារប្រទេសចិន ដោយសារលក់អត់ដាច់

[បរទេស] ក្រុមហ៊ុន Infiniti ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ Nissan កំពុងប្រឈមនឹងពាក្យចចាមអារ៉ាមអំពីការបញ្ឈប់ការផលិតរថយន្ត និងដកខ្លួនចេញពីទីផ្សារប្រទេសចិន ដោយសារតែការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសមួយនេះ ។

យោងតាមសារព័ត៌មានចេះពីគេហទំព័រ Car News China បានឲ្យដឹងថា ក្រុមហ៊ុន Infinity បានអវត្តមានពីកម្មវិធី Guangzhou Auto Show ម្តងទៀត ហើយមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុននឹងឈប់ផលិតនៅក្នុងប្រទេសចិន។ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Infiniti មានពាក្យចចាមអារ៉ាមថា នឹងដកខ្លួនចេញពីប្រទេសចិន ប៉ុន្តែលើកនេះ វាហាក់ដូចជាមានមូលដ្ឋានច្រើនជាង។

គួរបញ្ជាក់ផងដែរថា ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន Infiniti ក្នុង​ប្រទេស​ចិន​គិតចាប់ពីដើមឆ្នាំ ២០២៤ មកដល់បច្ចប្បន្ន លក់បានត្រឹមតែ ១ ៩១៩ គ្រឿងប៉ុណ្ណោះ ។ លើសពីនេះ ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​លក់ Infiniti ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បិទ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮថា! ឡានភីកអាប់ Isuzu D-Max និង Mu-X នឹងទទួលបានម៉ាសុីនម៉ាស៊ូត ២,២លីត្រ ថ្មី

កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសថៃ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំប្រទេសថៃ នឹងធ្វើការប្រកាសដាក់បង្ហាញចេញនូវម៉ាសុីនម៉ាស៊ូតថ្មីដែលមានឈ្មោះថា Maxforce សម្រាប់រថយន្តភីកអាប់ Isuzu D-Max និង Isuzu Mu-X ដើម្បីជំនួសម៉ាសុីនម៉ាស៊ូតប្រភេទ RZ4E ចំណុះ ១,៩លីត្រ ដែលប្រកាសចេញនៅក្នុងឆ្នាំ២០១៧ កន្លងទៅ។

សម្រាប់ម៉ាសុីនម៉ាស៊ូត Maxforce ថ្មីនេះគឺត្រូវបានរំពឹងថានឹងមានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំង និងមានសមត្ថភាពខ្លាំងជាងម៉ាសុីនម៉ាសុីនម៉ាស៊ូត RZ4E ចំណុះ ១,៩លីត្រ។

លើសពីនេះទៅទៀត ម៉ាសុីនថ្មីនេះត្រូវបានរំពឹងថានឹងអាចផលិតកម្លាំងបានចំនួន ១៧០ សេះ​ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ សម្រាប់ Option ធម្មតា និង ២០០ សេះ និង ៤៥០ ញ៉ូតុនម៉ែត្រ សម្រាប់ Option ខ្ពស់ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system ផងដែរ។

គួរបញ្ជាក់ផងថា សម្រាប់ម៉ាសុីនថ្មីនេះនឹងត្រូវបានប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសថៃ ជាមួយនឹងរថយន្តភីកអាប់ Isuzu D-Max និង Isuzu Mu-X ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC បញ្ចេញម៉ូដែលថ្មីស្រឡាង ប្រើ PHEV ចាក់សាំងពេញជិះបាន ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មី S7 ស៊េរីថ្មីចុងក្រោយ ប្រភេទ mid-size SUV ៧កៅអី នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2024 គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ។

GAC S7 នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង EV+ modular architecture ដំណើរការដោយម៉ាស៊ីន Plug-in hybrid ជំនាន់ទី ៣ របស់ក្រុមហ៊ុន GAC ដោយចាក់សាំងពេញ អាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ 4WD ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបជ្រុង ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានព័ត៌មានលម្អិតបង្ហាញនោះទេ ប៉ុន្តែត្រូវបានភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8295 រួមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវត្ត L2++ autonomous driving system កម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស ដែលនៅក្នុងឆ្នាំនេះ គឺ​ជា​កិច្ច​សហ​ប្រតិបត្តិការ​លើកទី២ហើយ សម្រាប់ក្រុមហ៊ុនទាំងពីរ ដោយសារក្រុមហ៊ុន ហ្វដ បានផ្តល់​សេវាកម្ម​យ៉ាង​ល្អ​ទៅ​កាន់ ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស លើសពីនេះ ក៏ជាការ​បង្ហាញ​ពី​កិច្ច​សហការដ៏​ល្អប្រសើរ​រវាង​គ្នា។ ជាពិសេសនោះ គឺកិច្ចសហការនេះនឹងផ្តល់ជូនអត្ថប្រយោជន៍ ៦ យ៉ាងជាចម្បងពីក្រុមហ៊ុន ហ្វដ ដូចជា៖

  • សេវាកម្មជួសជុលចល័តដល់ទីកន្លែង ២៤ម៉ោង
  • ទទួលបានអត្ថប្រយោជន៌ និងព័ត៌មានតាមរយៈ Ford Cambodia Mobile App
  • មានកន្លែងជួសជុលរថយន្តហ្វដគ្រប់ខេត្តក្រុង
  • ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់ ១០ ០០០ គីឡូម៉ែត្រម្តង)
  • មានឱកាសចូលរួមដំណើរកម្សាន្តគ្រួសារហ្វដជារៀងរាល់ឆ្នាំ
  • មានទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី

លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit បន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើនការគាំទ្រពី​អតិថិជន​ និងដើម្បីត្រៀមលក្ខណៈពង្រីក​ខ្សែផ្លូវរត់បន្ថែម​ក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីនេះ​ទៅ​ទៀត​​ រថយន្ត Ford Transit មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ធន់រឹងមាំ ជាពិសេស ក្រុមហ៊ុន ហ្វដ គឺតែងតែផ្តល់ជូននូវគុណភាពផលិតផល និង គុណភាព​សេវាកម្មដ៏ល្អបំផុត ដោយមានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងមានអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍​យូរឆ្នាំ​ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។ ដោយសារតែកត្តាចម្បងទាំងអស់នេះហើយ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា នៅតែបន្តយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង និងមិន​អាច​កាត់ផ្តាច់​បាន​ឡើយ។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាកម្មដឹកអ្នកដំណើរប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ទៅលើសុខសុវត្ថិភាពក្នុងធ្វើដំណើររបស់អតិថិជន ជាមួយនឹងបទពិសោធន៍យូរឆ្នាំ។ សម្រាប់​ព័ត៌មានបន្ថែមទៅលើរថយន្ត Ford Transit សូមទំនាក់​ទំនង​ 078 777 200088 6777 200 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac XT6 ស៊េរីថ្មីចុងក្រោយ អាប់ដេតបន្ថែម បង្ហាញខ្លួននៅពិព័រណ៍រថយន្តក្នុងប្រទេសចិន ឯតម្លៃជិត ៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត XT6 ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover ទទួលបានការអាប់ដេតបន្ថែម នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show កំពុងធ្វើឡើងនៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤៨ ៣៧៨ ដុល្លារ ។

Cadillac XT6 ថ្មីនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែប Luxury ដោយមានប៉ាណា និងរន្ធខ្យល់ខាងមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ​ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញថ្មី ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ទីតាំង និងឧបករណ៍បំព​ងសំឡេងម៉ាក ១៤ ចំនុចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+