ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ថៃ ថា ពិព័រណ៍រថយន្តលើទី៤១ របស់ពួកគេនេះ នឹងមានអ្នកចូលរួមដល់ ១,៥លាននាក់

កាលពីពេលថ្មីៗនេះ បើយោងតាមលោក Kwanchai Paphatphong ប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ Motor Expo បាននិយាយថា ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃនេះ នឹងទទួលបានអ្នកទស្សនារហូតដល់ ១,៥ លាននាក់ ដែលនឹងបង្កើតប្រាក់ចំណូលជាង ១,៩៤ ពាន់លានដុល្លារ សម្រាប់វិស័យរថយន្តក្នុងប្រទេសថៃ។

ក្នុងនោះ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្នុងរយៈពេល ១២ថ្ងៃ ដែលនឹងចាប់ផ្តើមនៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ មានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្តចំនួន ៤២ ក្រុមហ៊ុន មកពីប្រទេសចំនួន៩ ក៏ដូចជាក្រុមហ៊ុនម៉ូតូចំនួន ២២ មកពីប្រទេសចំនួន ៧ និងក្រុមហ៊ុនរថយន្តជជុះចំនួន ៥ ។

គួរឲដឹងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកឆ្នាំ២០២៣ ក្នុងប្រទេសថៃទទួលបានកត់ត្រាកក់រថយន្តសរុបចំនួន ៥៣ ២៤៨ គ្រឿង ហើយរំពឹងថានឹងមានការកើនឡើងក្នុងឆ្នាំ២០២៤ នេះដោយសារមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្ត EV ថ្មីៗរបស់ប្រទេសចិនចំនួន៨ ។

ទន្ទឹមនឹងនេះ ប្រធានសមាគមយានជំនិះអគ្គិសនីថៃលោក Siamnat Panassorn បានរំពឹងថា ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ នេះ នឹងធ្វើឲទីផ្សាររថយន្ត EV ក្នុងប្រទេសថៃមានការកើនឡើងវិញ និងមានកម្រិតខ្ពស់ជាងឆ្នាំមុន បន្ទាប់ពីការលក់រថយន្ត EV មានការថយចុះជាខ្លាំងពោលគឺមានចំនួនលក់តិចជាងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Nissan Armada សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី តម្លៃខ្ទង់ ៥មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត All-New Nissan Armada សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី ជាមួយតម្លៃលក់ចាប់ពី ៥៦ ៥២០ ដុល្លារ ដល់ ៧៩ ៩៩០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ គឺទទួលបានការរចនាបែបស្ព័រ រួមជាមួយប៉ាណាខាងមុខដ៏លេចធ្លោ បូកផ្សំជាមួយការរចនានិងតុបតែងចង្កៀងក្រោយ​ និងចង្កៀងមុខ LED ដ៏ស្លីមរចនារាងអក្សរ C ព្រមទាំងប្រើប្រាស់ថាសកង់់ស្ព័រទំហំថ្មី ពោលគឺពី ១៨ ដល់ ២២ អ៊ីញ។

រថយន្តនេះ ដំណើរការដោយម៉ាសុីនថ្មីពោលគឺម៉ាសុីនសុាំងចំណុះ ៣,៥ លីត្រ twin-turbo V6 ផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៦៩៩ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៩ វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD។

ចំណែកកាប៊ីនផ្នែក​ខាង​ក្នុងវិញ មាន​បំពាក់​ទៅ​ដោយ​អេក្រង់កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ​អាចភ្ជាប់មុចងារ Android Auto និង Apple CarPlay បានឥតប្រើខ្សែ ក៏ដូចជា សម្ភារៈប្រណិតៗ កន្លែងសាកថ្មឥតខ្សែ ប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច រួមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនជម្រើសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Chery ក្លាយជាក្រុមហ៊ុននាំចេញរថយន្តបានច្រើនជាងគេប្រចាំប្រទេសចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសថា ការនាំចេញរថយន្តសម្រាប់ឆ្នាំ២០២៤ របស់ពួកគេ បានកើនឡើងលើសពី ១ លានគ្រឿង ។

នេះគឺជាកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុន Chery និងជាលើកទីមួយដែលក្រុមហ៊ុនសម្រេចបាននូវការនាំចេញរថយន្ត ១ លានគ្រឿងក្នុងមួយឆ្នាំ។

បើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បាននិយាយថា ប្រទេសចិនបាននាំចេញរថយន្តដឹកអ្នកដំណើរចំនួន ៤,១ លានគ្រឿងពីខែមករាដល់ខែតុលា។ ក្នុងនោះការនាំចេញរថយន្តរបស់ក្រុមហ៊ុន Chery មានចំនួនជិត ៩៤០ ០០០ គ្រឿង។

គួរឲដឹងផងថា ការនាំចេញរថយន្តសរុបរបស់ Chery បច្ចុប្បន្នមានចំនួន ៤,៣ លានគ្រឿង ក្លាយជាក្រុមហ៊ុនចិនដំបូងដែលនាំចេញបានច្រើនជាង។ ក្នុងនោះ នៅឆ្នាំនេះ យានយន្តប្រភេទ SUV របស់ Chery ដែលមានភាពជោគជ័យខ្លាំង មានដូចជា Tiggo 7, Tiggo 8, Jetour Traveler និង Jetour X70 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr ថា ឡាន Hybrid ដំបូងរបស់ពួកគេនឹងដាក់បង្ហាញចេញនៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ បើយោងតាម នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Zeekr លោក An Conghui បាននិយាយថា​ ថ្មីៗនេះក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាកូនកាត់អគ្គិសនីថ្មីជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីទីផ្សាររថយន្តកូនកាត់អគ្គិសនីរបស់ពិភពលោក និងប្រទេសចិនផ្ទាល់កំពុងមានការកើនឡើងខ្លាំង។

សម្រាប់បច្ចេកវិទ្យាថ្មីនេះ នឹងត្រូវដាក់បង្ហាញចេញនៅក្នុងកម្មវិធី Shanghai Auto Show នៅក្នុងខែមេសាឆ្នាំក្រោយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅក្នុងឆមាស​ទី​២ ក្នុងឆ្នាំ២០២៥ សម្រាប់ប្រើប្រាស់នៅក្នុងរថយន្តម៉ូឌែល SUV និង MPV របស់ពួកគេ។

ទន្ទឹមនឹងនេះ រថយន្ត Zeekr 001 និងរថយន្ត Zeekr 7X SUV ត្រូវបានគេរាយការណ៌ថា នឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Hybrid ថ្មីនេះ ព្រមទាំងទទួលបាននូវជម្រើសម៉ាសុីន និងអាគុយថ្មីផងដែរ។

គួរឲដឹងថា ក្រុមហ៊ុន Zeekr ត្រូវបានចាប់ផ្តើមពីក្រុមហ៊ុន Geely Holdings Group ដែលមានផ្តោតលើការផលិតរថយន្តអគ្គិសនី BEV (Battery Electric Vehicles) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចេញឡានអគ្គិសនីសុទ្ធ EV ម៉ូដែលថ្មី នៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Nissan N7 ប្រភេទ sedan នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Nissan N7 ផលិតឡើងនៅលើគ្រោងឆ្អឹង New Energy architecture ដែលជាការអភិវឌ្ឍន៍ឡើងរួមគ្នារវាងក្រុមហ៊ុនទាំង ២ នេះ ខណៈថាមពលម៉ាស៊ីន និងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រដែលឲ្យឈ្មោះថា V-Motion design ដោយផ្នែខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខប្រភេទ 710 high-power LED light ក៏ដូចជាដៃទ្វារប្រភេទ frameless-door ព្រមទាំងថាសកង់ស្ព័រប្រភេទ Alloy-wheels និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ខណៈនៅផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញនោះទេ ប៉ុន្តែរថយន្តនេះនឹងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ រូមទាំងប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8259 សេនស័រចំនួន ៤៩ទីតាំង និងបច្ចេកវិទ្យា Ai ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្រ្តថ្មី! BYD ប្រកាសអបអរការផលិតរថយន្តអគ្គិសនីចំនួនទី១០ លានគ្រឿងរបស់ខ្លួន និងអបអរខួបលើកទី៣០ របស់ក្រុមហ៊ុន

កាលពីពេលថ្មីៗនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតថយន្ត BYD បានប្រកាសរៀបចំពិធីអបអរសាទរនៃការផលិតរថយន្តអគ្គិសនី NEV ចំនួនទី១០ លានគ្រឿងរបស់ពួកគេ និងអបអរសាទរខួបលើកទី៣០ របស់ក្រុមហ៊ុន។

ក្នុងព្រឹត្តិការណ៍នេះ លោក Wang Chuanfu ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ BYD បានបង្ហាញពីការអភិវឌ្ឍន៍ដ៏សំខាន់ៗរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំ ដែលរួមបញ្ជូលនូវព្រឹត្តិការណ៍សំខាន់ៗដូចជា៖

  • ក្នុងឆ្នាំ ១៩៩៨៖ BYD ក្លាយជាក្រុមហ៊ុនផលិតថ្មសាកធំបំផុតទីពីររបស់ពិភពលោក។
  • ក្នុងឆ្នាំ ២០០០៖ BYD ត្រូវបានជួបប្រទះនឹងបញ្ហាប្រឈមជាមួយក្រុមហ៊ុន Motorola និង Nokia ដើម្បីផ្គត់ផ្គង់ថ្មអគ្គិសនី។
  • ក្នុងឆ្នាំ ២០០៣: BYD ប្រកាសចាប់ផ្តើមឧស្សាហកម្មរថយន្តដោយទិញយកក្រុមហ៊ុន Xi’an Qinchuan Automobile និងផលិតរថយន្តដំបូងម៉ូឌែល ៣១៦។
  • ក្នុងឆ្នាំ ២០០៥: BYD ប្រកាសដាក់បង្ហាញចេញគំរូរថយន្តម៉ូឌែល F3 ជាលើកដំបូងក្នុងប្រទេសចិនដែលលក់បានជាង ១០ ០០០ គ្រឿងក្នុងមួយខែ។
  • ក្នុងឆ្នាំ ២០០៨: ចាប់ផ្តើមផលិតរថយន្តអគ្គិសនី NEV ដំបូងម៉ូឌែល F3e និងឈានជើងចូលទីផ្សាររថយន្តអគ្គិសនីជាផ្លូវការ។

ទន្ទឹមនឹងនេះ BYD បានដាក់បង្ហាញចេញនូវបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនក្នុងឆ្នាំ ២០២០ ដូចជាអាគុយ Blade Battery និងប្រព័ន្ធ DM hybrid និង e-Platform 3.0 Evo និងបានសម្រេចការផលិតរថយន្តអគ្គិសនី NEV ចំនួនទី ៣ លានគ្រឿងរបស់ពួកគេនៅក្នុងឆ្នាំ២០២២, ៥លានគ្រឿង នៅក្នុងឆ្នាំ២០២៣ និង ១០លានគ្រឿងនៅក្នុងខែវិច្ចិកា ឆ្នាំ២០២៤ នេះ ។

គួរឲដឹងថា រថយន្តអគ្គិសនី NEV ទី ១០ លានគ្រឿងរបស់ក្រុមហ៊ុន BYD គឺជារថយន្ត BYD Denza Z9 ដែលទើបប្រកាសចេញជាផ្លូវការកាលពីពេលថ្មីៗនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤៦ ២០០ ដុល្លារ ដល់ ៤៩ ០០០ ដុល្លារ ហើយម្ចាស់រថយន្តដ៏សំខាន់នេះគឺលោក Feng Ji ដែលជាស្ថាបនិក និងនាយកប្រតិបត្តិ Game Science និងជាអ្នកផលិតហ្គេម Black Myth: Wukong ។

គួរបញ្ជាក់ថា ក្រុមហ៊ុន BYD ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ១៩៩៥ នៅក្នុងទីក្រុង Shenzhen ក្នុងនាមជាក្រុមហ៊ុនផលិតថ្ម។ ក្រុមហ៊ុនមួយនេះបានចាប់ផ្តើមជាមួយបុគ្គលិកត្រឹមតែ ២០ នាក់ និងដើមទុនត្រឹមតែ ៣៤៥ ០០០ ដុល្លារ តែប៉ុណ្ណោះ តែបច្ចុប្បន្ននេះ BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី NEV ដ៏ធំបំផុតលើពិភពលោក មានបុគ្គលិកជាង ៩០០ ០០០ នាក់នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ES ជំនាន់ថ្មី មានទាំងជម្រើស Hybrid បង្ហាញខ្លួននៅប្រទេសចិន ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lexus ES ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២៦ មុខមាត់ថ្មី នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Lexus ES ជំនាន់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសម្រាប់៖

  • ម៉ូដែល Lexus ES 200 បំពាក់ម៉ាស៊ីនម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៧០ សេះ ។
  • ម៉ូដែល Lexus 300h បំពាក់មាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៥ ដោយម៉ូដែលទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីទៅលើផ្នែកខាងមុខរួមមាន ប៉ាណា និងចង្កៀងមុខ LED ថ្មី ព្រមទាំងចង្កៀងក្រោយ LED ឌិស្សាញថ្មី អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៤អ៉ីញ យកចេញពីម៉ូដែល RX ដែលជំនួសអេក្រង់ចាស់ទំហំ ១២,៣ អ៉ីញ ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធបញ្ជាដោយសំឡេងផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Lexus ES ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២៦ មុខមាត់ថ្មីនេះ កំពុងបើកទទួលការបញ្ជាទិញទុកមុននៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤១ ៤៩២ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Chery​ ចេញគំរូឡានថ្មី អាចបើកបរបានចម្ងាយឆ្ងាយបំផុត ២ ៥០០ គីឡូម៉ែត្រ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសដាក់បង្ហាញចេញនូវ concept របស់រថយន្ត Chery Fulwin Jinyun ប្រភេទ MPV កូនកាត់អគ្គិសនី កៅអី ២ជួរ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តនេះផងដែល នឹងដំណើរការដោយប្រព័ន្ធ Kunpeng Super Performance Electric Hybrid C-DM system ជំនាន់ទី៧ ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនី ១ ភ្ជាប់ដោយប្រអប់លេខ 3DHT និងអាចបើកបរបានចម្ងាយឆ្ងាយបំផុត ២ ៥០០ គីឡូម៉ែត្រ។

ចំពោះការរចនា concept របស់រថយន្តនេះ មានការរចនាស្រដៀងនឹងគំរូរថយន្ត Hyundai Ioniq 9 ដែលមានការរចនាលក្ខណៈទាន់សម័យ ស្អាតប្លែក ដោយផ្នែកខាងក្រៅមានសភាពរលោយម៉ត់ខៃ ឥតទាក់ភ្នែក ដែលប្រើប្រាស់នូវដែកថែបចំនួន 2000MPa submarine-grade hot-rolled steel ជាង ៥៥ភាគរយ សម្រាប់ការរចនា ជាមួយនឹងការប្រើប្រាស់នូវថាសកង់ប្រភេទ aluminium alloy ។

ខណៈផ្នែកខាងក្នុងវិញ ត្រូវបានរចនាជាលក្ខណៈគិតពី ប្រណិភាព ផាសុខភាព និងសុវត្តិភាព ដែលមានបំពាក់ជាមួយពោងសុវត្ថិភាពជុំវិញរថយន្ត ប្រព័ន្ធ height-adjustable air suspension ប្រព័ន្ធ shock absorption system និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ CPilot5.0 ក៏ដូចជាអេក្រង់ភ្លោះលាតពេញផ្ទៃតាប្លូ ជាមួយចង្កូតឌីស្សាញថ្មី កៅអីពីរជួរដែលរចនាជាមួយពណ៌ mint អាចបង្វិលបាន 180° ខណៈដែលកៅអីជួរទីពីរគឺជាសាឡុង និងដំបូល Panoramic ទំហំ ១,៣ ម៉ែត្រការ៉េ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Xiaomi ចេញប្រព័ន្ធបច្ចេកវិទ្យារថយន្តថ្មី ប្រើប្រាស់នូវម៉ូទ័រចំនួន៤ អាចផលិតកម្លាំងបាន ២ពាន់សេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xiaomi Auto បានធ្វើការប្រកាសដាក់បង្ហាញចេញនូវប្រព័ន្ធបច្ចេកវិទ្យារថយន្តឆ្លាតវៃជំនាន់ក្រោយ ដែលរួមបញ្ជូលនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើន មានសមត្ថភាពខ្ពស់បំផុតសម្រាប់បំពាក់នៅលើរថយន្តជំនាន់ក្រោយរបស់ពួកគេ ។

សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ត្រូវបានដំណើររួមបញ្ជូលគ្នាជាមួយប្រព័ន្ធ Xiaomi fully active suspension ប្រព័ន្ធគ្រប់គ្រងរថយន្ត (7-strut suspension system) ប្រព័ន្ធម៉ូទ័រចំនួន៤ ដែលមានកម្លាំងអតិបរមា ២ ០៥៤ សេះ និងប្រព័ន្ធហ្វ្រាំង និងចង្កូត SbW (Steer-by-Wire) 48V រួមជាមួយដុំថាមពលទំហំ ៤,៦ គីឡូវ៉ាត់ នៅលើកង់ទាំង៤ ។

គួរឲដឹងថា ប្រព័ន្ធបច្ចេកវិទ្យារថយន្តឆ្លាតវៃជំនាន់ក្រោយរបស់ក្រុុមហ៊ុន Xiaomi នេះ ត្រូវបានចំណាយពេល ៣ ឆ្នាំក្នុងការអភិវឌ្ឍដែលរួមបញ្ចូលនូវប្រព័ន្ធ DP + ET10 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Bosch ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជើងខ្លាំង Off-road! Honda Passport ជំនាន់ថ្មី បង្ហាខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Passport ស៊េរីឆ្នាំ ២០២៦ ប្រភេទ SUV ផ្តោតលើការបើកបរ Off-road គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៤៥ ០០០ ដុល្លារឡើងទៅ ។

Honda Passport ជំនាន់ទី ៤ នេះ ទទួលបានការអាប់ដេតបន្ថែមទៅលើថាមពលម៉ាស៊ីន ពោលគឺបំពាក់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨៥ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខថ្មី ១០វគ្គ ជំនួសប្រអប់លេខចាស់ ៩វគ្គ ប្រភេទបើកបរប៉ុង ២ ជាស្តង់ដារ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៤១ ម.ម ទទឹង ២ ០១០ ម.ម កំពស់ ១ ៨៥៦ ប្រវែងគម្លាតកង់មុខ-ក្រោយ និងកំពស់ពីដីទៅបាតរថយន្ត ២ ១០ ម.ម ដោយមានប្រវែងទទឹងធំជាងមុន និងប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុន ៧១ ម.ម ។ ខណៈផ្នែកខាងក្រៅទទួលបានការឌីស្សាញផ្តល់ភាពហាប់ណែនជាងមុន ជាមួយកាងការពារផ្នែកខាងមុខទំហំធំ រួមទាំងថាសកង់ទំហំ ១៨អ៉ីញ ស្រោបដោយសំបកក្រាស់ទំហំ ៣១អ៉ីញប្រភេទ off-road ក៏ដូចជាដំបូល roof-rack និងចង្កៀងមុខ-ក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញមានទំហំធំទូលាយជាងមុន និងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងប្រព័ន្ធប្រតិបត្តិការ Google Built-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុច កន្លែងដាក់ដបទឹក ១០កន្លែង និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+