ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ថា ឡាន MPV PHEV ៧កៅអី ថ្មីរបស់ពួកគេ នឹងចេញលក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Xia ប្រភេទ MPV PHEV ៧កៅអី ថ្មី ជាមួយតម្លៃលក់ចាប់់ពី ៤០ ១០០ ដុល្លារ ដល់ ៤៨ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ជំនាន់ទី៥ ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤​សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៨ និង ២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥ និង ៨០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៦,៥លីត្រ/១០០គ.ម និងគាំទ្រការសាកថ្មល្បឿនលឿនដូចរថយន្ត GAC Trumpchi E9 ។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានប្រព័ន្ធជើងក្រោមប្រភេទ iSus-C electromagnetic system និងប្រព័ន្ធ adjustable softness។

ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។

សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមានអេក្រង់កុងទ័រឌីជីថល អេក្រង់បញ្ជា touchsreen និងអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងមុខ ដំណើរការដោយប្រព័ន្ធ DiPilot ADAS system និងប្រព័ន្ធ DiLink 150 cockpit system ក៏ដូចជា កៅអីម៉ាស្សា-ចុច-កម្តៅ-ត្រជាក់ កន្លែងសាកថ្មឥតខ្សែ និងទូរទឹកកកកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery ចេញឡាន SUV ថ្មី តម្លៃខ្ទង់់ ៣មុឺនដុល្លារជាង សាកម្តងជិះបាន ២៤០ គ.ម ជាង ដោយអគ្គិសនីសុទ្ធ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Exeed Exlantix ET ជាប្រភេទរថយន្ត 4WD EREV SUV ជាមួយតម្លៃលក់ចាប់ពី ៣៤ ៦០០ ដុល្លារ ដល់ ៤១ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៦៦ ម.ម ទទឹង ១ ៩៧៥ ម.ម កម្ពស់ ១ ៦៩៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការរចនាប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ និងដៃទ្វារប្រភេទអគ្គិសនី។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណោះរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី ២ ប៉ុង ២ four-wheel drive អាចបើកបរបានចម្ងាយពី ២៤០ គីឡូម៉ែត្រ នៅសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយសរុប ១ ៥០០គីឡូម៉ែត្រ។ គួរបញ្ជាក់ផងថាសម្រាប់ប្រព័ន្ធថាមពលខាងលើនេះត្រូវបានគាំទ្រដោយការសាកថ្មល្បឿនលឿន 2.4 C ដែលអាចបើកបរបានចម្ងាយ ១៤៤ គីឡូម៉ែត្រ ដោយចំណាយពេលសាកត្រឹមតែ ១៧ នាទី ប៉ុណ្ណោះ និងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤,៨ វិនាទី។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់អេក្រង់ LCD ទំហំ ១០,២៥ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ និងអេក្រង់លើកញ្ជក់ HUD ទំហំ ២៤អ៊ីញ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Leopard 8 ប្រើ PHEV ចាក់សាំងពេញជិះបាន ១ពាន់គីឡូម៉ែត្រជាង ចេញលក់ជាផ្លូវការ តម្លៃខ្ទង់ ៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត BYD Leopard 8 ប្រភេទ SUV ជាមួយតម្លៃលក់ ៥២ ៥០០ ដុល្លារ ដល់ ៥៦ ៤០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

BYD Leopard 8 នឹងផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DMO platform ថ្មីរបស់ BYD សម្រាប់ផ្តោតនៅលើការបើកបរបែប Off-road បំពាក់ម៉ាស៊ីន plug-in hybrid ធ្វើជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបដល់ទៅ ៧៣៧ សេះ ផ្គួបដោយអាគុយទំហំ ៣៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១០០ គីឡូម៉ែត្រ និងចាក់សាំងបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈហាប់ណែន ជាមួយប៉ាណា ស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ស្រោបដោយសំបកប្រភេទ Off-road ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ចំនួន ៣ ទំហំធំ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ custom-built BYD9000 chip រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADS 3.0 driving system ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញគំរូឡានអគ្គិសនីសុទ្ធ Hunting Wind Concept សាកភ្លើងម្តងរត់ច្រើនជាង ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Chery Hunting Wind Concept គ្រោងនឹងនាំយកទៅដាក់បង្ហាញនៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2024 ក្នុងប្រទេសចិន ។

Chery Hunting Wind Concept បំពាក់ម៉ូទ័រអគ្គិសនីដែលផ្តល់នៅកម្លាំងខ្លាំង អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣វិនាទី ផ្គួបជាមួយអាគុយ 800v solid-state battery សាកថ្មពេញម្តង អាចបើកបរបានចម្ងាយដល់ទៅ ១ ៥០០គីឡូម៉ែត្រ ។

សម្រាប់រូបរាងនិងការឌីស្សាញផ្នែកមានលក្ខណៈស្ព័របែបអនាគតផ្តោតទៅលើប្រព័ន្ធជ្រេកខ្យល់ aerodynamic ជាមួយកញ្ចក់ទំហំធំ ចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីបែប ព្រមទាំងថាសកង់ស្ព័រទំហំ ២២អ៉ីញជាដើម ។ ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប built-in 8295 chip ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ឧបករណ៍បំពងសំឡេង ២៣ ចំនុច រួមទាំងបច្ចេកវិទ្យា Ai ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rivian និង VW ជះលុយរួមគ្នាជិត ៦ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាគ្រោងឆ្អឹងរថយន្តអគ្គិសនី EV

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rivian និងក្រុមហ៊ុន Volkswagen Group បានធ្វើការបណ្តាក់ទុនរួមគ្នានៅទឹកប្រាក់ប្រមាញ ៥,៨ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍នៅបច្ចេកវិទ្យាគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីសុទ្ធ ។

ការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនទាំង ២ នេះ ត្រូវបានស្ថិតក្រោមឈ្មោះថា Rivian and VW Group Technologies ដែលត្រូវដំណើរការរួមគ្នាដោយប្រធានផ្នែក software របស់ Rivian និងប្រធានផ្នែក CTO របស់ក្រុមហ៊ុន Volkswagen Group មានទីតាំងនៅសហរដ្ឋអាមេរិក រួមទាំងផ្នែកចំនួន ៣ ទៀតស្ថិតនៅក្នុងការអភិវឌ្ឍន៍នៅអាមេរិកខាងជើង និងអឺរ៉ុប។

គួរឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Volkswagen នឹងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាមូលដ្ឋានដែល Rivian បានអភិវឌ្ឍ ពោលគឺកម្មវិធី software និងស្ថាបត្យកម្ម electrical architecture មានសារៈសំខាន់យ៉ាងខ្លាំងទៅលើប្រព័ន្ធប្រតិបត្តការ ។

មិនត្រឹមតែប៉ុណ្ណោះ Rivian និង VW នឹងអភិវឌ្ឍ “ស្ថាបត្យកម្មអគ្គិសនីជំនាន់ក្រោយ និងបច្ចេកវិជ្ជា software ល្អបំផុតសម្រាប់យានជំនិះអគ្គិសនីនាពេលអនាគតរបស់ក្រុមហ៊ុនទាំងពីរនាពេលអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC E9 ម៉ូដែ Super Fast Charging សាកភ្លើងពេញចាយពេលអត់ដល់ ១០នាទី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញនៅម៉ូដែលថ្មីនៃរថយន្ត GAC E9 Super Fast Charging ប្រភេទ MPV ជាមួយតម្លៃលក់ចាប់ពី ៤៤ ៦៥០ ដុល្លារ ដល់ ៥៤ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

GAC E9 Super Fast Charging ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៦៧ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៦ គីឡូម៉ែត្រ គាំទ្រដោយការការថ្មល្បឿនលឿន អាចសាកបានដល់ ៨០% ប្រើរយៈពេល ៨នាទីប៉ុណ្ណោះ ។

សម្រាប់ប្រវែងរបស់ GAC E9 មានទំហំដូចគ្នាទៅនឹង GAC M8 ដែលមានប្រវែងសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាមួយផ្ទាំងធំតុបតែងដោយក្រូម៉េជាប់ទៅសងខាងនឹងចង្កៀងមុខរាងអក្សរ L ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ក៏ដូចជាចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ ឃើញមានបំពាក់ជាមួយអេក្រង់ចំនួន ៣ ដាច់ដោយឡែកពីគ្នាដោយរួមមាន អេក្រង់កំសាន្តនៅកណ្តាលទំហំ ១៤,៦ អ៉ីញ និងអេក្រង់សងខាងទំហំ ១២,៣ អ៉ីញ បំពាក់ជាមួយប្រព័ន្ធ ADiGo 4.0 គាំទ្រដោយឈីប Qualcomm Snapdragon 8155។ លើសពីនេះ នៅជួរទី២ មាន អេក្រង់ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកៅអីប្រភេទ Captain seat ចំនួន ២ ដែលមានបំពាក់ជាមួយអេក្រង់ touchscreen ទំហំ ៥ អ៉ីញនៅលើ armrest និងឧបករណ៍បំពងសំឡេងម៉ាល Yamaha ១៦ ចំនុច, ដំបូលកញ្ចក panoramic sunroof និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ តំបន់ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានពាក្យចចាអារ៉ាមថា Kia ចង់ផលិតរថយន្ត Tasman ប្រភេទ SUV

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញនៅភីកអាប់ដំបូងរបស់ខ្លួនគឺ Kia Tasman ខណៈពេលនេះ មានពាក្យចចាមអារ៉ាមថា Kia មានបំណងចង់ផលិត Kia Tasman ប្រភេទ SUV នាពេលអនាគតផងដែរ ។

យោងតាមរូបភាព rendering បានបង្ហាញថា Kia Tasman ប្រភេទ SUV នេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែលភីកអាប់ ដោយបានឌីស្សាញបែបជាប្រអប់ជ្រុង  ដែលមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខ LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកក្រាស់ និងចង្កៀងក្រោយ LED រាងជាអក្សរ C ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Kia មិនទាន់បង្ហាញព័ត៌មានលម្អិតទាក់ទងទៅនឹងផលិតកម្ម Kia Tasman ប្រភេទ SUV នេះនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi ចេញឡាន EV ថ្មី សាកម្តងរត់បាន ៧០០ គ.ម ជាង ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ ជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការប្រកាសចេញនូវរថយន្ត Hongqi Tiangong 08 ប្រភេទ SUV ៥កៅអី ប្រើប្រាស់អគ្គិសនីសុទ្ធ នៅក្នុងទីផ្សារតំបន់អឺរ៉ុប ជាមួយតម្លៃចាប់ពី ៥៩ ០០០ ដុល្លារ។

រថយន្ត Hongqi Tiangong 08 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tiangong pure electric platform និង Jiuzhang intelligent platform ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៩ សេះ ផ្គួបជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៣៩ និង ២៧១ សេះ ផ្គួបជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាបិតជិត ចង្កៀងមុខ LED រាងស្លីម និង-ចង្កៀងក្រោយ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង HUD ប្រព័ន្ធសម្លេង Dolby Atmos  រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery ថា ឡាន SUV ខ្នាតធំថ្មីរបស់ពួកគេដែលផលិតជាមួយ Land Rover នឹងទទួលបានជម្រើសម៉ាសុីន BEV និង EREV

កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុនផលិតរថយន្ត Chery លោក Yin Tongyao បានធ្វើការប្រកាសថា រថយន្ត SUV ខ្នាតធំ ប្រភេទកៅអី ៣ជួរ ថ្មីរបស់ពួកគេដែលសហការណ៏គ្នាផលិតឡើងជាមួយក្រុមហ៊ុន Jaguar Land Rover នឹងត្រូវផលិតឡើងនៅក្នុងនៅប្រទេសចិន សម្រាប់នាំចេញទៅលក់នៅក្នុងទីផ្សារពិភពលោក និងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត Freelander E0V នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង E0X របស់ក្រុមហ៊ុន Chery ដែលមានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម និងទទួលបានជម្រើសម៉ាសុីន BEV និង EREV។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានការរចនាតួខ្លួន និងកម្ពស់បាតក្រោយខ្ពស់ បើតាមការបញ្ចាក់ពីក្រុមហ៊ុន។

គួរឲដឹងថា ក្រុមហ៊ុន Chery និង Jaguar Land Rover (JLR) បានបង្កើតក្រុមហ៊ុនសហប្រតិបត្តិការរួមគ្នា CJLR នៅក្នុងឆ្នាំ២០១២ ដើម្បីផលិតរថយន្តម៉ាកអង់គ្លេសនៅក្នុងប្រទេសចិន និងបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ចេញឡាន​ EV ថ្មី សាកម្តងរត់បាន ៦០០ គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ GAC Aion UT ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ក្រោម ១៣ ៨០០ ដុល្លារ។

រថយន្តអគ្គិសនីសុទ្ធ GAC Aion UT មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ១៣៤ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅមានការឌីស្សាញបែប Premium ជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ C ក៏ដូចជាកាង spoiler ជាប់ដំបូលលយចេញមកក្រៅ រួមទាំងចង្កៀងក្រោយ LED រាងជាអក្សរ C ដូចគ្នា ថាសកង់ទំហំ ១៦ ​និង ១៧ អ៊ីញ និងអក្សរ AION នៅចំក​ណ្តាលជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+