ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ចេញឡាន​ EV ថ្មី សាកម្តងរត់បាន ៦០០ គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ GAC Aion UT ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ក្រោម ១៣ ៨០០ ដុល្លារ។

រថយន្តអគ្គិសនីសុទ្ធ GAC Aion UT មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ១៣៤ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅមានការឌីស្សាញបែប Premium ជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ C ក៏ដូចជាកាង spoiler ជាប់ដំបូលលយចេញមកក្រៅ រួមទាំងចង្កៀងក្រោយ LED រាងជាអក្សរ C ដូចគ្នា ថាសកង់ទំហំ ១៦ ​និង ១៧ អ៊ីញ និងអក្សរ AION នៅចំក​ណ្តាលជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco ស៊េរីឆ្នាំ ២០២៥ ចេញម៉ូដែលថ្មី ឯតម្លៃក្រោម ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅម៉ូដែលថ្មីនៃរថយន្ត Ford Bronco ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ៣៩ ៨៩០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Ford Bronco ស៊េរីឆ្នាំ ២០២៥ ម៉ូដែលថ្មីនេះ ទទួលបានការអាប់ដេតនៅផ្នែកខាងក្នុង ទៅលើកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ។ លើសពីនេះ Ford បានបន្ថែមប្រព័ន្ធម៉ាស៊ីនត្រជាក់នៅលើកុងសូលកណ្តាលសម្រាប់អ្នកដំណើរខាងក្រោយនៅលើម៉ូដែលទ្វារបួន ក៏ដូចជាភ្លើងខាងក្នុងបន្ថែម រួមទាំងកញ្ចក់កាត់បន្ថយសំលេងរំខានពីផ្នែកខាងក្រៅ និងឧបករណ៍បំពងសំលេងម៉ាក B&O ចំនួន ១២ ចំនុច ។

សម្រាប់ផ្នែកខាងក្រៅ ទទួលបានពណ៌តួខ្លួនថ្មីចំនួន ៣ជម្រើស រួមទាំងថាសកង់ស្រោបដោយសំបកប្រភេទ Goodyear Territory R/T ទំហំ ៣៥ អ៉ីញផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងវិនិយោគទឹកប្រាក់ ១,៤ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍបន្ថែមលើភីកអាប់ Tacoma ជំនាន់ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងវិនិយោគនៅទឹកប្រាក់ប្រមាណ ១,៤៥ ពាន់លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើងនៅរោងចក្រផលិតរបស់ខ្លួននៅប្រទេសម៉ិកស៊ិកកូ ដើម្បីត្រៀមផលិតរថយន្តភីកអាប់ Tacoma ទាំងម៉ាស៊ីនចំហេះក្នុង និងកូនកាត់ Hybrid ។

យោងតាម Toyota ការវិនិយោគនេះនឹងបង្កើតការងារថ្មីចំនួន ១ ៦០០ នៅទូទាំងរោងចក្រចំនួន ២ ក្នុងប្រទេសនេះ ។ តាមរយៈការធ្វើទំនើបកម្មគ្រឿងបរិក្ខារ Toyota នឹងអាចបញ្ចូលបច្ចេកវិទ្យាផលិតកម្មប្រកបដោយនិរន្តរភាពជាងមុន កាត់បន្ថយការបំភាយឧស្ម័ន CO2 និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន។

គួរឲ្យដឹងថា រោងចក្រទី ១ របស់ Toyota នៅប្រទេសម៉ិកស៊ិកកូ បានដំណើរការតាំងពីឆ្នាំ ២០០៤ ខណៈរោងចក្រទី  ចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៩។ លើសពីនេះ រថយន្តដែលផលិតនៅប្រទេសម៉ិកស៊ិកក៏ត្រូវបានលក់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។

ជាមួយគ្នានេះ លោក Luis Lozano ប្រធានក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសម៉ិកស៊ិកកូបាននិយាយថា នៅឯក្រុមហ៊ុន Toyota យើងជឿជាក់លើប្រទេសម៉ិកស៊ិក និងនៅក្នុងសារៈសំខាន់នៃការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន និងសង្គមរបស់ប្រទេស។ ជាមួយនឹងសេចក្តីប្រកាសនេះ ក្រុមហ៊ុន Toyota បានសម្រេចការវិនិយោគជាង ៣ ពាន់លានដុល្លារនៅក្នុងប្រទេសម៉ិកស៊ិក ដែលជាប្រទេសចាំបាច់សម្រាប់ការប្រកួតប្រជែងក្នុងតំបន់នៃអាមេរិកខាងជើង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន MPV Zeekr 00 ចេញលក់នៅអូស្ត្រាលី តម្លៃខ្ទង់ ៨មុឺនដុល្លារ សាកម្តងរត់បានជិត ៧០០គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Zeekr 009 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV ផ្តល់ជូនទាំងជម្រើស ៦ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៨៧ ២០០ ដុល្លារ និង ៨៩ ៩០០ ដុល្លារ។

រថយន្តនេះ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កម្ពស់ ១ ៨៦៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងសរុបបានចំនួន ៦០៣ សេះ និងកម្លាំងរមួល ៦៩៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ១០%-៨០% ប្រើរយៈពេល ៣០ នាទី ប៉ុណ្ណោះ។

សម្រាប់ផ្នែកខាងក្រៅ ត្រូវបានរចនាក្រោមភាសានៃការរចនា “SPRING OF LIGHT” ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នូវទ្វាររូតចំហៀងអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយស្បែកដ៏ប្រណិតទៅកៅអី តាប្លូ នៅលើកុងស៊ូលមានបំពាក់អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៊ីញ មានកម្រិតបង្ហាញ 2,5K អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែ ប្រព័ន្ធសម្លេង Yamaha ចំនួន ៣០ចំនុច អេក្រង់ HUD ទំហំ ៣៦ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៧អ៊ីញ មានកម្រិតបង្ហាញ 3K នៅផ្នែកខាងក្រោយ ដំបូល Panoramic roof កន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ កៅអីម៉ាស្សា-កម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់ ៣ចំនុច និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! GMC Yukon Denali ស៊េរីឆ្នាំ២០២៥ ចេញលក់នៅអូស្ត្រាលីតម្លៃខ្ទង់ ១១មុឺនដុល្លារ ឯ Option ទំនើបកប់

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត GMC Yukon Denali ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV ខ្នាតធំ (៨កៅអី) ជាមួយតម្លៃលក់ខ្ទង់ ១១មុឺនដុល្លារនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

GMC Yukon Denali ស៊េរីឆ្នាំ២០២៥ មានប្រវែងតួខ្លួនសរុប ៥ ៣៣៨ ម.ម ទទឹង ២ ០៥៨ ម.ម កម្ពស់ ១ ៩៤១ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ៣ ០៧១ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៦,២ លីត្រ V8 អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ៦២៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ 4WD ។

ក្នុងនោះរថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៣ ៤៨០ គីឡូក្រាម និងអូសសណ្ណោតបានចំនួន ៣ ៥០០ គីឡូក្រាម។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញថ្មី មានរូបរាងហាប់ណែន និងអំណាច ដោយមានប៉ាណាទំហំ ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ​ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថ្មីទំហំ ២៤​ អ៊ីញ រួមជាមួយសំបកកង់ប្រភេទ all-terrain tires រន្ធសុីមុាំងភ្លោះ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ឧបករណ៍ឌីជីថលទំហំ ១១អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ប្រព័ន្ធសម្លេង Bose ចំនួន ១៤ចំនុច អេក្រង់ HUD ទំហំ ១៥អ៊ីញ អេក្រង់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៦អ៊ីញ ចំនួន២ នៅផ្នែកខាងក្រោយ ដំបូល Panoramic sunroof ចំនួន២ រន្ធ USB កន្លែងសាកថ្មឥតខ្សែ ម៉ាសុីនត្រជាក់ ៣ចំនុច និងប្រព័ន្ធ ADAS ដ៏ច្រើនមុខងារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC AION បញ្ចេញម៉ូដែលថ្មី ផ្តល់ជូនទាំងអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត AION HL ប្រភេទ Mid-size SUV មុនពេលនាំយកទៅចូលរួមពិព័រណ៍រថយន្ត Guangzhou Auto Show 2024 នឹងធ្វើនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅប្រទេសចិន ។

GAC AION HL ផលិតឡើងនៅលើគ្រោងឆ្អឹង intelligent digital chassis មានប្រវែងតួខ្លួនសរុប ៤ ៩៣៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣៥ ម.ម ​ព្រមទាំងផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ផងដែរ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានប៉ាណាបិទជិតជាមួយក្រាហ្វិចអក្សរ អបសងខាងដោយសណុំចង្កៀងមុខ LED ឌីស្សញដាច់ពីគ្នា ព្រមទាំងថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ចំពោះនៅផ្នែកខាងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ ADIGO 6.0 ​និងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់! Chery ប្រកាសដំឡើងឡាន EV របស់ពួកគេនៅក្នុងទីផ្សារប្រទេសម៉ាឡេសុី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Chery Malaysia បានប្រកាសថា រោងចក្រផលិតរថយន្ត Inokom ក្នុងទីក្រុង Kulim, Kedah នឹងត្រូវប្រើប្រាស់សម្រាប់ដំឡើងរថយន្ត Chery Omoda E5 ដើម្បីកាត់បន្ថយការចំណាយក្នុងការនាំចូលរថយន្ត ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាជននៅក្នុងតំបន់។

គួរឲដឹងថា រថយន្ត Chery Omoda E5 ត្រូវបានប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសម៉ាឡេសុីនៅក្នុងខែមិនា ឆ្នាំនេះ ក្នុងនាមជារថយន្ត EV ដំបូងរបស់ក្រុមហ៊ុន Chery នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយតម្លៃលក់បច្ចុប្បន្នខ្ទង់ ៣មុឺនដុល្លារ។

សម្រាប់រថយន្ត Chery Omoda E5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានចំនួន ២០៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេលខ្ទង់ ​៧,៦វិនាទី គាំទ្រការសាកថ្ម DC អាចបញ្ចូលថ្មពី ៣០ ទៅ ៨០ភាគរយ ក្នុងរយៈពេលត្រឹមតែ ២៨ នាទី ប៉ុណ្ណោះ។ ក្នុងនោះរថយន្តនេះគាំទ្រមុខងារ Vehicle-to-Load (V2L) ដែលអាចផ្ដល់ថាមពល ៣,៣គីឡូវ៉ាត់ សម្រាប់ប្រើប្រាស់ផ្សេងៗ។

ក្នុងសេចក្តីថ្លែងការណ៍ លោក Leo Chen ប្រធានក្រុមហ៊ុន Chery Auto Malaysia បាននិយាយថា “ការដំឡើងរថយន្តនៅក្នុងស្រុកនេះ នឹងធ្វើឲតម្លៃលក់កាន់តែមានភាពប្រកួតប្រជែង ព្រមទាំងជួយបង្កើតការងារក្នុងស្រុកផងដែរ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីទៀតហើយ! ម៉ូដែលថ្មីស្រឡាងរបស់ Kia ត្រៀមបង្ហាញខ្លួនដើមឆ្នាំក្រោយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្តម៉ូដែលថ្មីស្រឡាងគឺ Kia Syros គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំ ២០២៥ ។

យោងតាមរូបភាព Teaser ដែលបានបង្ហាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបជាប្រអប់ជុ្រង រួមទាំងសណុំចង្កៀងមុខ-ក្រោយ LED ឌីស្សាញបែបបញ្ឈជាដើម ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊ុនមិនបានបង្ហាញនោះទេ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Kia Syros នឹងត្រូវផលិតនៅរោងចក្ររបស់ Kia ក្នុងប្រទេសឥណ្ឌា ព្រមទាំងមកជាមួយជម្រើសម៉ាស៊ីនសាំង រួមទាំងថាមពលអគ្គិសនីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់! Lamborghini ដាក់បង្ហាញចេញឡានថ្មី នៅក្នុងប្រទេសចិន

ការពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Lamborghini Revuelto ថ្មី “Opera Unica” នៅក្នុងកម្មវិធី Lamborghini Ad Personam ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលជាកម្មវិធីតាំងបង្ហាញរថយន្តច្នៃប្រឌិតរបស់ពួកគេ។

ចំពោះរថយន្ត Lamborghini Revuelto “Opera Unica” នេះ ត្រូវបានរចនារូបរាងផ្នែកខាងក្រៅដោយដោយដៃផ្ទាល់ ដើម្បីបង្កើតស្រមោលពណ៌ក្រហម ទឹកក្រូច និងខ្មៅ ដែលចាយពេលរចនាក្នុងរយៈពេលប្រមាណ ៤៨០ ម៉ោង ក្នុងការបញ្ចប់ការងារនេះ។ ក្នុងនោះ ការរចនាខាងក្រៅនេះ ត្រូវបានបំផុសគំនិតពីរូបរាងរលកភ្លើង។

សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តនេះ ត្រូវបានត្រូវចាយពេលរចនាបន្ថែមចំនួន ៥៣ម៉ោង ដើម្បីបង្កើតការច្នៃប្រឌិតថ្មីៗដោយប្រើប្រាស់នូវស្បែក និងស្រោមពូក Corsatex ពណ៌ Nero Ade (ខ្មៅ) ជាមួយពណ៌ក្រហម Rosso Efesto ដេរត្រឡប់គ្នា ក៏ដូចជាឡូហ្គូល Opera Unica ដែលផលិតពីសរសៃកាបូននៅចន្លោះកៅអី។

ទាក់ទងទៅនឹងផ្នែកម៉ាសុីនវិញ Revuelto Opera Unica ដំណើរការដោយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ ជាធម្មតា អាចផលិតកម្លាំងបានចំនួន ១ ០០១ សេះ និងអាចជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Suzuki Dzire ជំនាន់ទី៤ តម្លៃខ្ទង់ ៨ពាន់ដុល្លារ មានម៉ាសុីន ២ជម្រើស ជាប់ផ្កាយ ៥ លើផ្នែកសុវត្ថិភាព

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិរថយន្ត Maruti Suzuki បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Suzuki Dzire ជំនាន់ទី៤ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចន្លោះពី ៨ ០០០ ដុល្លារ ដល់ ១២ ០០ ដុល្លារ។

រថយន្ត Suzuki Dzire ជំនាន់ទី៤ ប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៥០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣​សុីឡាំង អាចផលិតកម្លាំងបានចំនួន ៨០ សេះ​
  • ម៉ាសុីន CNG ចំណុះ ១,២ លីត្រ ទំហំ ៣​សុីឡាំង អាចផលិតកម្លាំងបានចំនួន ៦៩ សេះ​

ក្នុងនោះរថយន្តនេះ ទទួលបានជម្រើសប្រអប់លេខដៃ និងអូតូចំនួន ៥វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ FWD ។

ចំពោះការរចនាផ្នែកខាងក្រៅ មានការរចនាថ្មីមិនស្រដៀងទៅនឹងម៉ូឌែល Swift hatchback ដូចជំនាន់មុននោះទេ គឺត្រូវបានរចនាជាមួយចង្កៀងមុខ LED រាងជ្រុង និងប៉ាណាទំហំធំ រួមជាមួយនឹងថាសកង់ទំហំ ១៤ និង ១៥អ៊ីញ និងចង្កៀងក្រោយរាងអក្សរ Y ។

សម្រាប់ផ្នែកខាងក្នុងវិញ មានការរចនាស្រដៀង Swift ប៉ុន្តែបន្ថែមការរចនាជាមួយឈើក្លែងក្លាយ និងអេក្រង់កម្សាន្តទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានឥតខ្សែ និងជម្រើសដូចជាម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ កាមេរ៉ា ៣៦០ ដឺក្រេ កន្លែងសាកថ្មឥតខ្សែ ដំបូលអូតូ (សម្រាប់ម៉ូឌែលខ្ពស់) ក៏ដូចជាពោងសុវត្ថិភាពចំនួន ៦ចំនុច មុខងារ Electronic Stability Control (ESC) និងមុខងារការពារអ្នកថ្មើរជើង និងប្រព័ន្ធប្រតិបត្តិការ Suzuki Connect ជាដើម។

ទន្ទឹមនឹងនេះ Suzuki Dzire គឺជារថយន្តដំបូងគេរបស់ក្រុមហ៊ុន Maruti Suzuki ដែលទទួលបានចំណាត់ថ្នាក់ផ្កាយប្រាំក្នុងការធ្វើតេស្ត Global NCAP លើផ្នែកសុវត្ថិភាពរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+