ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Amaze ជំនាន់ថ្មី រូបរាងថ្មី គ្រោងបង្ហាញខ្លួនជាផ្លូវការនៅដើមខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃ រថយន្ត Honda Amaze ជំនាន់ថ្មី គ្រោងនឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃឫទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងប្រទេសឥណ្ឌា។

Honda Amaze ជំនាន់ថ្មី រំពឹងថាផលិតនៅលើគ្រោងឆ្អឹងដូចគ្នានៅនឹងម៉ូដែល Honda Elevate ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៩ សេះ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខអូតូ CVT ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខមួយផ្ទាំង ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រប្រភេទ Alloy-wheels ជាដើម ។ ខណៈនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ព្រមទាំងបានធ្វើការអាប់ដេតទៅប្រព័ន្ធជំនួយការអ្នកបើកបរផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ពួកគេនឹងបង្កើនផលិតកម្មរថយន្តប្រចាំឆ្នាំដល់ ៣ លានគ្រឿង នៅក្នុងទីផ្សារចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ពួកគេនឹងបង្កើនការវិនិយោគក្នុងទីផ្សារប្រទេសចិន ដោយពួកគេនឹងបង្កើនផលិតកម្មរថយន្តប្រចាំឆ្នាំពី ១,៧៥ លានគ្រឿង ទៅ ៣ លានគ្រឿង ក្នុងមួយឆ្នាំ មុខឆ្នាំ២០៣០។

ចំពោះការបង្កើនផលិតកម្មរថយន្តប្រចាំឆ្នាំនេះ មានគោលដៅដណ្តើមទីផ្សារពីក្រុមហ៊ុនក្នុងស្រុកចិនដែលកំពុងមានប្រជាប្រិយភាព និងមានទីផ្សារលក់កើនឡើងខ្លាំង ដូចជា BYD។ ក្នុងនោះផែនការរបស់ Toyota នឹងរួមបញ្ចូលនូវការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនរបស់ប្រទេសចិន។

គួរឲដឹងថា Toyota កំពុងបង្កើតការផលិតរថយន្តជាច្រើនដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសចិនដែលមានលក្ខណៈពិសេសៗសម្រាប់ទីផ្សារនេះ ដូចជារថយន្តអគ្គិសនី bZ3C ដែលប្រើប្រាស់នូវថ្ម lithium-iron-phosphate battery របស់ BYD ដែលអាចបើកបរបានចម្ងាយពី ៥០០-៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! តម្លៃទីផ្សាររបស់ Tesla កើនឡើងដល់ ១ពាន់ ពាន់លានដុល្លារ បន្ទាប់ពីលោក Donald Trump ​ឈ្នះ​ការ​បោះឆ្នោត​

[បរទេស] តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានកើនឡើងដល់ជិត ៣០% ដែលស្មើនឹង ១ពាន់ពាន់លានដុល្លារក្នុងមូលធននីយកម្មទីផ្សារ បន្ទាប់ពី​លោក Donald Trump បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកកាលពីពេលថ្មីៗនេះ ។

ជាមួយគ្នានេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ជាង ៣២០ ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Musk កើនឡើងដល់ជាង ៣០០ ពាន់លានដុល្លារ។ លើសពីនេះ លោកក៏សង្ឃឹមថានឹងទទួលបាននៅតួនាទីសំខាន់នៅក្នុងរដ្ឋបាលរបស់លោក Trump ដែលមានសក្តានុពលដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាលដែលអាចត្រួសត្រាយផ្លូវសម្រាប់ស្តង់ដារយានយន្តស្វយ័តសហព័ន្ធ។

ជាមួយនោះ ឥឡូវនេះ Tesla បានចូលរួមជាមួយក្លឹបឥស្សរជននៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Nvidia, Microsoft, Google និង Apple ដែលត្រូវបានគេមើលឃើញថាការវាយតម្លៃរបស់ពួកគេកើនឡើងដោយសារតែការបង្កើនការវិនិយោគលើបច្ចេកវិទ្យា Ai និងជ័យជំនះចុងក្រោយរបស់ Trump ។

គួរបញ្ជាក់ផងដែរដា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានកខិតខំប្រឹងប្រែងយុទ្ធនាការក្នុងការស្វែងរកសំឡេងឆ្នោតដល់លោក Donald Trump ជាមួយនឹងការបរិច្ចាគយ៉ាងហោចណាស់ដល់ ១៣០ លានដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Jetour Traveller ជំនាន់ថ្មី ទទួលបានម៉ាសុីន ២,០លីត្រ Turbocharged

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Jetour Traveller ប្រភេទ SUV off-road ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Jetour Traveller ជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨៥ ម.ម ទទឹង ២ ០២២ ម.ម កម្ពស់ ១ ៩១០ ម.ម ទម្ងន់ ១ ៩២៤ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរដោយម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥១ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ 4WD ជាមួយរបៀបបើកបរ Sport, Standard, Eco, snow និង Mud&rough mode ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានលក្ខណៈហាប់ណែន ដោយរចនារាងជ្រុងៗ ជាមួយកាងការពារមុខ និងប៉ាណាឌីស្សាញថ្មី ព្រមទាំងប្រើប្រាស់នៅថាសអាលុយមីញ៉ូមទំហំ ១៩ អ៊ីញ បូករួមជាមួយសំបកកង់ប្រភេទ Off-Road ដំបូល roof-race ចង្កៀងមុខ-ក្រោយជាប្រភេទ LED និងទ្វារឃ្លុបក្រោយអាចព្យួរកង់សាគួរបានដូចគ្នានឹងរថយន្ត Jeep។ ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Roewe iMax 8 DMH ប្រភេទ PHEV ចាក់សាំងពេញ ៦៦លីត្រ ជិះបានលើសពី ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Roewe iMax8 ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២៧ ៨០០ ដុល្លារ ដល់ ៣៤ ៩០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Roewe iMax8 ស៊េរីថ្មីចុងក្រោយ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៨៤ សេះ និងកម្លាំងរមួល ៦២៥ ញ៉ូតុនម៉ែត្រ ព្រមទាំងផ្គួបជាមួយអាគុយទំហំ ២៤,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៥គីឡូម៉ែត្រ និងចាក់សាំងពេញ ៦៦លីត្រ អាចបើករបានចម្ងាយ ១ ៥៣៦គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿន ដោយត្រឹម ៣០នាទី បាន ៨០% ។

រថយន្តប្រភេទ MPV នេះមានប្រវែងតួខ្លួនសរុប ៥ ០១៦ មម ទទឹង ១ ៩០៩ មម កំពស់ ១ ៨០២ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ មម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទំាងប្រើប្រាស់នៅថាសកង់ស្ព័រផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Built-in AliOS system កន្លែងសាកថ្មឥតប្រើខ្សែ និងកញ្ចក់កាត់បន្ថយសំលេងរំខានពីផ្នែកខាងក្រៅជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Outback ស៊េរីឆ្នាំ ២០២៦ ទទួលបានរូបរាងថ្មី រួមទាំងជម្រើសម៉ាស៊ីន Hybrid

[បរទេស] កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Subaru គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្ត Subaru Outback ស៊េរីឆ្នាំ ២០២៦ ដែលទទួលបានការផ្លាស់ប្តូរថ្មី នៅក្នុងឆ្នាំ ២០២៥ ។

បើយោងតាមរូបភាព rendering ចេញពីគេហទំព័រ Kolesa.RU បានបង្ហាញពីការឌីស្សាញរបស់រថយន្តនេះមានលក្ខណៈបែបជាជ្រុង រួមទាំងទទួលបានប៉ាណាមុខទំហំធំ ជាប់សងខាងដោយចង្កៀងមុខ LED ព្រមទាំងថាសង់ស្ព័រថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផកននៅខាងក្នុង រំពឹងថានឹងទទួលបានការអាប់ដេតថ្មីជាច្រើនដែលរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ​ទំនើប​ជាង​មុនស្រដៀងទៅនឹងម៉ូដែល Forester ។ លើសពីនេះ ប្រព័ន្ធជំនួយអ្នកបើកបរ EyeSight driver assistance technology k*មានការធ្វើឱ្យប្រសើរឡើងផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ Subaru Outback ស៊េរីឆ្នាំ ២០២៦ ទទួលបានទាំងម៉ាស៊ីនចំហេះក្នុង រួមទាំងម៉ាស៊ីនកូនកាត់ Hybrid ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng ថា ឡាន EV ថ្មីរបស់ពួកគេមានការកក់ភ្លាមៗចំនួន ៣មុឺនគ្រឿងជាង បន្ទាប់ពីប្រកាសចេញជាផ្លូវការ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសថា រថយន្ត Xpeng P7+ ប្រភេទ Sedan អគ្គិសនីសុទ្ធរបស់ខ្លួនគឺទទួលបានការកក់ភ្លាមៗចំនួន ៣១ ៥២៨ គ្រឿង បន្ទាប់ពីប្រកាសចេញជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ២៦ ១០០ ដុល្លារ ដល់ ៣០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះរថយន្តទទួលជម្រើសចំនួន៣ រួមមាន Long Range Max, Ultra Long Range Max និង Limited Edition Max (មានត្រឹមតែ​ ៥០០គ្រឿងប៉ុណ្ណោះ) និងទទួលបានជម្រើសពណ៌ silver, beige, white, black និង purple (ផ្នែកខាងក្រៅ) ខណៈផ្នែកខាងក្នុងវិញ ទទួលបានជម្រើសពណ៌ Airy Gray, Deep Space Gray និង Longyue Beige ។

Xpeng P7+ មានប្រវែងតួខ្លួនសរុប ៥ ០៥៦ ម.ម ទទឹង ១ ៩៣៧ ម.ម កម្ពស់ ១ ៥១២ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៤១ សេះ និង ៣០៨ សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៦០,៧ និង ៧៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១៥, ៦៨៥ និង ៧២៥ គីឡូម៉ែត្រ នៅពេលការសាកថ្មពេញម្តង។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការរចនាបែបស្ព័រ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique អបជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័រព៌ត័មាមឌីជីថលទំហំ ១០២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon SA8295P chip ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ដំបូល panoramic roof មុខងារកៅអីម៉ាស្សា កម្តៅ-ត្រជាក់ បាសសម្លេងចំនួន ២០ចំនុច អេក្រង់កញ្ជក់ Streaming Mirror ទំហំ ៩អ៊ីញ អេក្រង់កម្សាន្តទំហំ ៨ អ៊ីញនៅផ្នែកខាងក្រោយ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ៩ខែ ចិនលក់ឡានជជុះបានចំនួន ១៤លានគ្រឿង គិតជាលុយប្រហែល ១៣០ពាន់លានដុល្លារ

យោងតាមសមាគមអ្នកចែកចាយរថយន្តចិន (CADA) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ ទីផ្សាររថយន្តជជុះរបស់ប្រទេសចិនកំពុងមានការរីកចម្រើនយ៉ាងលឿន ពិសេសនៅក្នុងវិស័យរថយន្តថាមពលថ្មី (NEVs) ។

បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ប្រទេសចិនបានលក់រថយន្ត NEVs ប្រើប្រាស់រួចសរុបចំនួន ៧៨៩ ៨០០ គ្រឿង កើនឡើង ៥៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយរំពឹងថានឹងមានចំនួនលើសពី ១លានគ្រឿងនៅចុងឆ្នាំ២០២៤ នេះ។

គួរឲដឹងថា តម្លៃជាមធ្យមនៃរថយន្ត NEVs ប្រើប្រាស់រួចគឺមានតម្លៃប្រហែល ៨ ០០០ ដុល្លារ ខណៈទីផ្សារ​រថយន្ត​ជជុះ​សរុបរបស់​ចិន​ បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា នៃឆ្នាំ២០២៤ នេះ មានចំនួនសរុប ១៤,២១៦៨ លានគ្រឿង កើនឡើង ៥,៣៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង ១៣០ ពាន់លានដុល្លារ និងមាន​បំណង​លក់​រថយន្ត​ជជុះ​ឲបានចំនួន ២០ លាន​គ្រឿង​នៅក្នុង​ឆ្នាំ​នេះ។

ទន្ទឹមនឹងនេះ ឧស្សាហកម្មនាំចេញរថយន្តជជុះរបស់ប្រទេសចិនក៏កំពុងមានការកើនឡើងយ៉ាងខ្លាំងផងដែរ បើរាប់ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះ ចិនបាននាំចេញរថយន្តជជុះចំនួន ៣៨ ២៨៦ គ្រឿង កើនឡើង ១៦១,៥ភាគរយ មានតម្លៃសរុបប្រមាណ ៧៥៣,៣៧៥ លានដុល្លារអាមេរិក កើនឡើង ១៥៥,៧ភាគរយ ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei និង Chery ចាប់ដៃគ្នាផលិតឡានអគ្គិសនីលាយសាំងថ្មី ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងអត់ដល់ ១លីត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ធ្វើការរួមគ្នាជមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei ក្នុងការផលិតនៅរថយន្តអគ្គិសនីលាយសាំង Luxeed R7 ប្រភេទ EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅប្រទេសចិន ក្នុងឆ្នាំ ២០២៥ ។

Luxeed R7 EV

Luxeed R7 ត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង E0X modular architecture ដោយក្រុមហ៊ុន Chery ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៥៤ សេះ ខណៈព័ត៌មានអំពីម៉ូទ័រអគ្គិសនី និងទំហំអាគុយក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែគេរំពឹងថា រថយន្តនេះមានកម្រិតស៊ីប្រេង ០,៤៦លីត្រ/១០០គីឡូម៉ែត្រ ។

Luxeed S7 EV

រថយន្តនេះមានប្រវែងសរុប ៤ ៩៥៦ ម.ម ទទឹង ១ ៩៨១ ម.ម កំពស់ ១ ៦៣៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅស្រដៀងទៅនឹងម៉ូដែលអគ្គិសនីសុទ្ធ Luxeed S7 ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq 5 ឆ្នាំ២០២៥ ផលិតនៅអាមេរិក ជិះបានឆ្ងាយជាងមុន ឯតម្លៃថ្លៃជាងមុនជិត ១ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Ioniq 5 ស៊េរីឆ្នាំ ២០២៥ ដែលផលិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤២ ៥០០ ដុល្លារ ថ្លៃជាងមុន ៧០០ ដុល្លារ សម្រាប់ទីផ្សារមួយនេះ ។

Hyundai Ioniq 5 ផលិតនៅសហរដ្ឋអាមេរិកនេះ ទទួលបានទំហំអាគុយធំជាងមុន ៥គីឡូវ៉ាត់ម៉ោង ពោលគឺអាគុយទំហំ ៦៣គីឡូវ៉ាត់ម៉ោង ដល់ ៨៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយឆ្ងាយជាងមុនគឺ ៣៩៥ គីឡូម៉ែត្រ ដល់ ៤៨៧ គីឡូម៉ែត្រ ។ លើសពីនេះ ក៏អាចប្រើប្រាស់នៅស្ថានីយសាកថ្ម NACS ស្តង់ដារថ្មីដែលអាចសាកល្បឿនលឿន Supercharger របស់ក្រុមហ៊ុន Tesla ដោយសាកបានពី ១០-៨០% ប្រើរយៈពេល ២០នាទីប៉ុណ្ណោះ ។

សម្រាប់ផ្នែកខាងក្រៅមិនមានការផ្តាស់ប្តូរគួរឲ្យគត់សម្គាល់នោះទេ ដោយមានប៉ាណា និងរន្ធខ្យល់ខាងមុខ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨អ៉ីញ ប៉ុន្តតែបានអាប់ដេតទៅលើកាង និងកាង Spoiler ជាដើម ។ ខណៈនៅខាងក្នុងមានកុងសូលកណ្តាលថ្មី កន្លែងបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មី ព្រមទាំងដៃចង្កូតថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+