ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei និង Chery ចាប់ដៃគ្នាផលិតឡានអគ្គិសនីលាយសាំងថ្មី ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងអត់ដល់ ១លីត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ធ្វើការរួមគ្នាជមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei ក្នុងការផលិតនៅរថយន្តអគ្គិសនីលាយសាំង Luxeed R7 ប្រភេទ EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅប្រទេសចិន ក្នុងឆ្នាំ ២០២៥ ។

Luxeed R7 EV

Luxeed R7 ត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង E0X modular architecture ដោយក្រុមហ៊ុន Chery ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៥៤ សេះ ខណៈព័ត៌មានអំពីម៉ូទ័រអគ្គិសនី និងទំហំអាគុយក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែគេរំពឹងថា រថយន្តនេះមានកម្រិតស៊ីប្រេង ០,៤៦លីត្រ/១០០គីឡូម៉ែត្រ ។

Luxeed S7 EV

រថយន្តនេះមានប្រវែងសរុប ៤ ៩៥៦ ម.ម ទទឹង ១ ៩៨១ ម.ម កំពស់ ១ ៦៣៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅស្រដៀងទៅនឹងម៉ូដែលអគ្គិសនីសុទ្ធ Luxeed S7 ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq 5 ឆ្នាំ២០២៥ ផលិតនៅអាមេរិក ជិះបានឆ្ងាយជាងមុន ឯតម្លៃថ្លៃជាងមុនជិត ១ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Ioniq 5 ស៊េរីឆ្នាំ ២០២៥ ដែលផលិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤២ ៥០០ ដុល្លារ ថ្លៃជាងមុន ៧០០ ដុល្លារ សម្រាប់ទីផ្សារមួយនេះ ។

Hyundai Ioniq 5 ផលិតនៅសហរដ្ឋអាមេរិកនេះ ទទួលបានទំហំអាគុយធំជាងមុន ៥គីឡូវ៉ាត់ម៉ោង ពោលគឺអាគុយទំហំ ៦៣គីឡូវ៉ាត់ម៉ោង ដល់ ៨៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយឆ្ងាយជាងមុនគឺ ៣៩៥ គីឡូម៉ែត្រ ដល់ ៤៨៧ គីឡូម៉ែត្រ ។ លើសពីនេះ ក៏អាចប្រើប្រាស់នៅស្ថានីយសាកថ្ម NACS ស្តង់ដារថ្មីដែលអាចសាកល្បឿនលឿន Supercharger របស់ក្រុមហ៊ុន Tesla ដោយសាកបានពី ១០-៨០% ប្រើរយៈពេល ២០នាទីប៉ុណ្ណោះ ។

សម្រាប់ផ្នែកខាងក្រៅមិនមានការផ្តាស់ប្តូរគួរឲ្យគត់សម្គាល់នោះទេ ដោយមានប៉ាណា និងរន្ធខ្យល់ខាងមុខ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨អ៉ីញ ប៉ុន្តតែបានអាប់ដេតទៅលើកាង និងកាង Spoiler ជាដើម ។ ខណៈនៅខាងក្នុងមានកុងសូលកណ្តាលថ្មី កន្លែងបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មី ព្រមទាំងដៃចង្កូតថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ចេញលក់ Sealion 7 នៅទីផ្សារអឺរ៉ុប មានតម្លៃខ្ទង់ ៥មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត BYD Sealion 7 ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី នៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែគឺអាចតម្លៃលក់ខ្ទង់ ៥៨ ៨០០ ដុល្លារ។

រថយន្ត BYD Sealion 7 ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣១៣ សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៥៣០ សេះ និងកម្លាំងរមួល ៦៩០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង HUD ទំហំ ៥០អ៊ីញ បាសសម្លេងចំនួន ១២ចំនុច ដំបូល panoramic glass roof រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី ចេញលក់នៅប្រទេសថៃតម្លៃចាប់ផ្តើមក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda HR-V ស៊េរីថ្មីចុងក្រោយ ទទួលបានការកែមុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ២៦ ២៧៥ ដុល្លារ ដល់ ៣៤ ៤៥៨ ដុល្លារ នៅទីផ្សារប្រទេសថៃ ។

Honda HR-V ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៣៦ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT និងមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់ការផ្លាស់ប្តូរថ្មីទៅលើរថយន្តនេះរួមមាន ប៉ាណាមុខឌីស្សាញថ្មីតុបតែងជាមួយក្រូម៉េផ្តល់នៅភាពស្ព័រជាងមុន ចង្កៀងក្រោយ LED ក៏បានឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មី និងបានបន្ថែមអេក្រង់កំសាន្ត advance touch touchscreen ទំហំ ៨អ៉ីញ​ថ្មី អាចប្រើមុខងារ Apple CarPlay និង Android ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ថា Galaxy L6 PHEV ថ្មី នឹងសុីប្រេងតែ ៣,៨ លីត្រ ប៉ុណ្ណោះ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសថា រថយន្ត Geely Galaxy L6 នឹងទទួលបានជម្រើសម៉ាសុីន plug-in hybrid ថ្មី ពោលគឺប្រព័ន្ធបច្ចេកវិទ្យា NordThor 2.0 PHEV របស់ក្រុមហ៊ុន Geely ផ្ទាល់និងតម្លៃលក់ប្រហាក់ប្រហែងនឹងរថយន្តបច្ចុប្បន្ន ហើយគ្រោងប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GEA Platform មានប្រវែងតួខ្លួនសរុប ៤ ៧៨២ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៤៨៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥២ ម.ម ដំណើរការដោយម៉ាសុីន NordThor 2.0 PHEV ថ្មី ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ១០៩ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (កម្លាំងមិនទាន់ដាក់បង្ហាញ) ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៤៨ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៣,៨ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ ។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូ​វថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door។ ចំពោះនៅផ្នែកខាងក្នុងវិញមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Denza D9 DM 5.0 PHEV ថ្មី អាចបើកបាន ១៥៥ គ.ម ដោយប្រើអគ្គិសនីសុទ្ធ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា រថយន្ត Denza D9 ប្រភេទ MPV នឹងទទួលបាននូវបច្ចេកវិទ្យា DM 5.0 PHEV ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ១៥៤ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ទំហំ ២៦៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២៦៨ និង ៦០ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥៥ និង ១៤៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានកម្រិតសុីប្រេង ៦,៦៥ និង ៧,១៥ លីត្រ ក្នុងចម្ងាត ១០០គីឡូម៉ែត្រ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបើក-បិទអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជក់​ HUD ទំហំ ១២អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ម៉ាសុីនត្រជាក់ ៣ចំនុច ដំបូល Panoramic roof ភ្លើង Multi-color ambient lighting កៅអីម៉ាស្សា-ខ្យល់ត្រជាក់-មុខងារចងចាំ បាសសម្លេង ១៤ចំនុច និងប្រព័ន្ធ ADAS ជាច្រើនដូចជា ESC, TCS, EBD, AEB, BSD, 360-degree camera, ACC, FCW, RCW, TSR, ELKA និងប្រព័ន្ធសេនស័រចំនួន ៨ចំនុចជាដើម៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

យុគ្គសម័យថ្មីនៃការផ្សងព្រេង! ពិធីសម្ភោធជាផ្លូវការនៃទីតាំងលក់រថយន្ត Jeep & RAM Cambodia

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤] ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយជាផ្លូវការ សម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា បានធ្វើការប្រកាសនិងប្រារព្ធពិធីបើកសម្ពោធទីតាំង អគារតាំងបង្ហាញថ្មីរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប Olympia Mall ក្នុងរាជធានីភ្នំពេញនាវេលាព្រឹកមិញនេះ។

ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏​មានជាការតាំងបង្ហាញវត្តមានរបស់ម៉ាកយីហោដ៏ល្បីចំនួនពីររបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារកម្ពុជាផងដែរ ហើយនេះសរបញ្ជាក់ ពីការយកចិត្តទុកដាក់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ក្នុងការនាំមកជូននូវផលិតផលដែលអាចជួយបង្កើនបទពិសោធន៍ពិសេសថ្មីៗ ជូនអតិថិជន និងប្តេជ្ញា​ពង្រីកសក្កានុពលក្នុង វិស័យរថយន្តនៅក្នុងប្រទេសកម្ពុជា។

បន្ទប់តាំងបង្ហាញរថយន្ត Jeep និង RAM ថ្មីនេះមិនត្រឹមតែជាកន្លែងសម្រាប់អតិថិជនចូលទស្សនា និងទិញរថយន្តថ្មីៗប៉ុណ្ណោះទេ​​ តែទីតាំងនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវរថយន្ត ដែលមានភាពធន់ និងបច្ចេកវិជ្ជាទំនើបដែលបង្កប់នូវស្មារតីនៃការផ្សងព្រេង។ យីហោ Jeep ផ្តល់អំណាចដល់អ្នកបើកបរឱ្យ “ទៅកន្លែងណាក៏បាន ធ្វើអ្វីក៏បាន” ខណៈពេលដែលរថយន្ត RAM គឺ “សាងសង់ឡើងដើម្បីបម្រើតម្រូវការ” ។ ទាំងនេះហើយជាលក្ខណៈដ៏វិសេសវិសាលរបស់ម៉ាកទាំងពីរនេះ ដែលសាកសម​បំផុតសម្រាប់ប្រជាជនកម្ពុជា។

“ក្រុមហ៊ុន Stellantis ប្តេជ្ញាបង្កើនការបោះជំហានរបស់យើងនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងម៉ាកល្បីៗដូចជា Jeep និង RAM ដូច្នេះអតិថិជនកាន់តែច្រើនអាចជ្រើសរើសយានយន្តរបស់យើង និងអាចទទួលយកបានបទពិសោធន៍សេវាកម្ម​ថ្មី។ ការបើកសម្ពោធអគារតាំងរថយន្តថ្មីនៅប្រទេសកម្ពុជានេះ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. នាំឱ្យយើងឈានមួយជំហានឆ្ពោះទៅរកមហិច្ឆតារបស់យើង។ តាមរយៈក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. យើងនឹងអាចពង្រឹងសមត្ថភាពរបស់យើង និងជំរុញភាពជោគជ័យទៅវិញទៅមក បន្ថែមទៀតក្នុងការអភិវឌ្ឍន៍ម៉ាកយីហោទាំងពីរនៅក្នុងប្រទេសកម្ពុជា” ទាំងនេះជាប្រសាសន៍របស់លោក Isaac Yeo Head of Commercial Operations, ASEAN, Stellantis  ។

លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. បានមានប្រសាសន៍ថា “ទីតាំងបង្ហាញរថយន្ត Jeep & RAM ថ្មីរបស់យើងត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះគុណភាព និងបំពេញតម្រូវការពេញចិត្តរបស់អតិថិជន។ យើងប្តេជ្ញានឹងផ្តល់ជូនអតិថិជនមិនត្រឹមតែយានជំនិះពិសេសប៉ុណ្ណោះទេ យើងខ្ញុំនឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ក្នុងការទិញដែលមិនអាចប្រៀបផ្ទឹមបានផងដែរ។ យើងខ្ញុំជឿជាក់ថាអតិថិជនគ្រប់រូប សាកសមនឹងទទួលបាននូវភាពរីករាយក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវដែលជ្រើសរើសរថយន្តដែលមានភាពល្បីល្បាយនិងមានគុណភាពល្អ។

កាលពីខែសីហា ក្រុមហ៊ុន Stellantis បានចាប់ដៃគូជាមួយក្រុមហ៊ុន ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. ដើម្បីផ្តល់សេវាកម្មជួសជុលលំដាប់ពិភពលោក។ សកម្មភាពទាំងនេះធានាថា អតិថិជន Stellantis ទាំងអស់នៅក្នុងប្រទេសកម្ពុជានឹងទទួលបានសេវាកម្ម និងការមើលថែរថយន្តលំដាប់អន្តជាតិ ជាមួយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល និងមានការបញ្ជាក់ខ្ពស់របស់ RMA Cambodia ប្តេជ្ញាផ្តល់សេវាកម្មថែទាំ និងជួសជុលដ៏ពិសេស។ ការប្តេជ្ញាចិត្តនេះនឹងធានានូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អតិថិជន Stellantis គ្រប់រូបនៅលើផ្លូវ ។

ស្វែងរកទីតាំង៖

  • ទីតាំងលក់រថយន្ត Jeep & RAM : ជាន់ទី ១, ហាង F1-II, ផ្សារទំនើប Olympia, ផ្លូវហិរញ្ញវត្ថុ 1, ភ្នំពេញ
  • មជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុល រថយន្ត Jeep & RAM : មហាវិថីឧកញ៉ា ហ៊ុន នាង កែងមហាវិថីសម្តេច ហ៊ុន សែន ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng ចេញឡាន EV ថ្មី សាកម្តងរត់បាន ៧២៥ គ.ម ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Xpeng P7+ ប្រភេទ Sedan អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២៦ ១០០ ដុល្លារ ដល់ ៣០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Xpeng P7+ មានប្រវែងតួខ្លួនសរុប ៥ ០៥៦ ម.ម ទទឹង ១ ៩៣៧ ម.ម កម្ពស់ ១ ៥១២ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៤១ សេះ និង ៣០៨ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៦០,៧ និង ៧៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១៥ និង ៧២៥ គីឡូម៉ែត្រ នៅពេលការសាកថ្មពេញម្តង។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការរចនាបែបស្ព័រ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique អបជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័រព៌ត័មាមឌីជីថលទំហំ ១០២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon SA8295P chip ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ដំបូល panoramic roof មុខងារកៅអីម៉ាស្សា កម្តៅ-ត្រជាក់ បាសសម្លេងចំនួន ២០ចំនុច អេក្រង់កញ្ជក់ Streaming Mirror ទំហំ ៩អ៊ីញ អេក្រង់កម្សាន្តទំហំ ៨ អ៊ីញនៅផ្នែកខាងក្រោយ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចេញ Concept ឡាន EV ថ្មី អត់ប្រើមិត្តសញ្ញារង្វង់បួនរបស់ខ្លួនជាលើដំបូងក្នុងប្រវត្តិសាស្រ្ត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Audi និងក្រុមហ៊ុន SAIC បានធ្វើការសហការគ្នាប្រកាសចេញនូវ Concept រថយន្ត EV ថ្មីមួយមានឈ្មោះថា AUDI E ដែលបង្កើតឡើងសម្រាប់ទីផ្សារចិនតែមួយគត់ ដែលមានការចនាផ្តោតលើបច្ចេកវិទ្យា និងតម្រូវការរបស់អតិថិជន ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្ត AUDI E ប្រើប្រាស់នូវថាមពលអគ្គិសនីទាំងស្រុង ពោលគឺប្រើប្រាស់នូវម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៧៦៤ សេះ និងកម្លាំងរមួល ៧៩៩ញ៉ូតុនម៉ែត្រ និងមានកម្លាំងថ្មទំហំធំ ternary lithium 100 kWh អាចបើកបរបានចម្ងាយជាង ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេលម្តង ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០ គ.ម ចំណាយពេល ៣,៦ វិនាទី និងគាំទ្រការសាកល្បឿនលឿនដែលអាចបើកបរបានចម្ងាយ ៣៧០ គ.ម ដោយសាកត្រឹមតែ ១០នាទី ប៉ុណ្ណោះ។

ចំពោះ ការរចនាផ្នែកខាងក្រៅ រថយន្ត AUDI E ត្រូវបានរចនាថ្មី ដោយមិនប្រើនិមិត្តសញ្ញារង្វង់បួនរបស់ក្រុមហ៊ុន AUDI នោះឡើយ ដោយរថយន្តនេះគឺប្រើតែឡូហ្គូលអក្សរ AUDI តែប៉ុណ្ណោះ ជាមួយសម្ភារៈដ៏ទំនើប និងភ្លើងរំលេចឡើងដ៏ទាក់ទាញ។

សម្រាប់ការរចនាផ្នែកខាងក្នុងវិញ មានការរចនាថ្មី ដោយផ្តោយលើផាសុខភាព និងមានបំពាក់ជាមួយអេក្រង់ភ្លោះលាតពេញផ្ទៃតាបឡូដែលមានកម្រិតបង្ហាញ 4K ក៏ដូចជាប្រព័ន្ធបើកបរឆ្លាតវៃ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Audi OS ដែលរួមបញ្ជូលនូវមុខងារវៃឆ្លាត Audi Voice Assistant សម្រាប់សម្គាល់សំឡេងរបស់អ្នកបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ថា ឡាន SUV Luxury អគ្គិសនីដំបូងបង្អស់របស់ពួកគេនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Bentley បានប្រកាសថា ពួកគេមានគម្រោងក្នុងការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ពួកគេនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦ ដែលមាននាមថា “Luxury Urban SUV ” ។

ចំពោះរថយន្តមួយនេះ គឺមានការរចនាទំហំតូចជាង Bentayga បច្ចុប្បន្ន ពោលគឺមានប្រវែងក្រោម ៥ម៉ែត្រ ជាមួយការរចនាស្រដៀងនឹង Bentayga នាពេលបច្ចុប្បន្ននេះ ប៉ុន្តែរថយន្តមួយនេះគឺមានភាពទំនើប និងការរចនាប្លែកជាង។

ចំពោះរថយន្តការផលិតរថយន្តប្រភេទ EV ថ្មីនេះ គឺមានគោលបំណងទាក់ទាញអតិថិជនថ្មីៗរបស់ពួកគេ ដែលប្រហែលជាមិនធ្លាប់ជ្រើសរើស Bentley ក្រោយបានសង្កេតថាអតិថិជនបច្ចុប្បន្ននៅមិនទាន់មានតម្រូវការខ្លាំងចំពោះ រថយន្តអគ្គិសនី។

គួរឲដឹងថា រថយន្តប្រភេទ EV ថ្មីនេះ គឺស្ថិតនៅក្នុងយុទ្ធសាស្ត្រ Beyond100+ របស់ក្រុមហ៊ុន Bentley ដើម្បីបង្កើនកំណើនទីផ្សាររបស់ពួកគេ ស្របពេលទីផ្សារនៃការលក់បច្ចុប្បន្នមានការធ្លាក់ចុះ។ ក្នុងនោះ Bentley មានបំណងផលិតរថយន្ត Plug-in Hybrid, ICE, EV និង Hybrid ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះផងដែរ រថយន្ត EV ថ្មីមួយនេះនឹងត្រូវផលិតនៅទីក្រុង Crewe ចក្រភពអង់គ្លេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+