ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus MIFA7 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Maxus MIFA7 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Maxus MIFA7 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩២ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៥ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨១ ភាគរយ

រថយន្តប្រភេទ MPV នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយអាចបើកបរបានចម្ងាយ ៦៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Cadillac Optiq សេរ៊ីឆ្នាំ២០២៥ សាកភ្លើងម្តងរត់បានជិត ៥០០គ.ម ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្តអគ្គិសនី Cadillac Optiq សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥​២ ៨៩៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តសេរ៊ីថ្មីនេះ ត្រូវបានផលិតនៅលើគ្រោងឆ្អឹង Ultium platform មានប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ២ ១២៦ ម.ម កម្ពស់ ១ ៦៤៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥៤ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២​ ប៉ុង២ AWD អាចផលិតកម្លាំងសរុបបានចំនួន ៣០០ សេះ និងកម្លាំងរមួល ៤៧៩ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងគាំទ្រការសាកថ្មល្បឿនលឿន ដោយសាកត្រឹមតែ ១០នាទី អាចបើកបានចម្ងាយ ១២៧គីឡូម៉ែត្រ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈទាន់សម័យ ដោយបំពាក់ជាមួយប៉ាណាពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាបែបបញ្ឈរ ដំបូលកញ្ជក់ Panoramic ព្រមទាំងប្រើប្រាស់ទ្វារដៃប្រភេទ flush-mounted ដំបូលកញ្ជក់ Panoramic និងថាសកង់ស្ព័រទំហំ ២០អ៊ីញ។

ចំពោះផ្នែកខាងក្នុងកាប៊ីន​វិញ មាន​បំពាក់​ទៅ​ដោយ​គ្រឿងសម្ភារៈបរិក្ខារដែលធ្វើឡើងពី​ស្បែក អេក្រង់បញ្ជាព័ត៌មានទំហំ ៣៣អ៊ីញ ​ប្រព័ន្ធប្រព័ន្ធអូឌីយ៉ូ AKG ១៩ចំនុច និងប្រព័ន្ធជំនួយអ្នកបើកបរផ្សេងទៀតដែលមានសមត្ថភាព កំណត់ល្បឿនអូតូ​ ចាប់សញ្ញា ជូនដំណឹង និងគ្រប់គ្រងការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr X ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនី Zeekr X ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Zeekr X បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩១ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៩០ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៤ ភាគរយ

 

សម្រាប់ Zeekr X ដំណើរការដោយ៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៨ វិនាទី។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៨ វិនាទី ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai គ្រោងបញ្ចេញរថយន្ត Santa-Fe ប្រភេទអគ្គិសនី (EREV) នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Santa-Fe ប្រើប្រាស់ថាមពលអគ្គិសនីប្រភេទ EREV នៅក្នុងឆ្នាំ ២០២៦ ជាមួយរថយន្ត Genesis GV70 ។

រថយន្តអគ្គិសនីប្រភេទ EREVs គឺស្រដៀងគ្នាទៅនឹងរថយន្តកូនកាត់ Hybrid ប៉ុន្តែតួនាទីរបស់ម៉ាស៊ីនចំហេះក្នុងត្រូវបានកាត់បន្ថយ ខណៈម៉ូទ័រអគ្គិសនីក្លាយជាប្រភពថាមពលដ៏សំខាន់។ លើសពីនេះ រថយន្តប្រភេទ EREV ដោយម៉ាស៊ីនចំហេះខាងក្នុងអាចត្រូវបានធ្វើឲ្យសកម្មដើម្បីបញ្ចូលថ្មអាគុយឡើងវិញ ព្រមទាំងមានសមត្ថភាពបើកបរបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសាររថយន្តប្រភេទ EREVs ត្រូវបានភ្ជាប់មកជាមួយកញ្ចប់អាគុយទំហំតូចជាងរថយន្តអគ្គិសនីសុទ្ធ ការចំណាយសរុបនឹងអាចត្រូវបានកាត់បន្ថយបានទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញឡានថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Ford Bronco Sport ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៤០ ០០០ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ៖

  • ម៉ាស៊ីនសុាំងចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣៧៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD។
  • ម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ២៧១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុុង ២ AWD។

សម្រាប់ការរចនាផ្នែកខាងក្រៅ Ford Bronco Sport ស៊េរីឆ្នាំ២០២៥ ទទួលបានរបាំងការពារភុកធំជាងមុន កម្ពស់បាតក្រោមខ្ពស់ជាងមុន ក៏ដូចជាប៉ូមមានកម្ពស់ខ្ពស់ជាងមុន រួមជាមួយការប្រើប្រាស់នូវថាសកង់ទំហំ ១៧អ៊ីញ ស្រោបដោយសំបកប្រភេទ Goodyear Territory ទំហំ ២៩អ៊ីញ ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធចាក់សោរខាងមុខ និងខាងក្រោយផងដែរ។

ចំពោះផ្នែកខាងក្នុងកាប៊ីន​ ​ក៏ទទួល​បាន​ការរចនាថ្មីដោយបំពាក់ជាមួយ​អេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៣,២ អ៊ីញ និងកុងទ័រព៌ត័មានឌីជីថលទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និិង Android Auto ឥតខ្សែ ព្រមទាំងទទួលបានមុខងារ ADAS ថ្មីមួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Sonata ឆ្នាំ ២០២៥ ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤-៥លីត្រ ឯតម្លៃទាបជាងឆ្នាំមុនជិត ១ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Sonata ស៊េរីឆ្នាំ​ ២០២៥ ជាមួយតម្លៃលក់ទាបឆ្នាំមុន ៨៥០ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ២៦ ៦៥០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Hyundai Sonata ដំណើរការដោយម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ បំពាក់អាគុយទំហំ ១,៦២ គីឡូវ៉ាត់ម៉ោង និងមានកម្រិតស៊ីប្រេងខ្ទង់ ៤-៥ លីត្រ/១០០គីឡូម៉ែត្រ ។

Hyundai Sonata ស៊េរីឆ្នាំ​ ២០២៥ ត្រូវបំពាក់ជាស្តង់ដាររួមមាន ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហម ១៦អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ប្រភេទភ្លោះទំហំ ១២,៣ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេង ៦ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត All-new Toyota Camry ស៊េរីឆ្នាំ២០២៥ ជម្រើសថ្មីម៉ាសុីនសុាំង ជាមួយតម្លៃលក់ចាប់ពី ២៩ ៩២២ ដុល្លារ ក្នុងទីផ្សារប្រទេសអារ៉ាប់រួម ខណៈជម្រើសម៉ាសុីនកូនកាត់ Hybrid មានតម្លៃលក់ចាប់ពី ៣៣ ៧៣០ ដុល្លារ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដំណើរដោយម៉ាស៊ីនសាំង VVTi ចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ១ FWD។

សម្រាប់ Toyota Camry ស៊េរីឆ្នាំ២០២៥ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ រន្ធសម្លេងចំនួន ៦ចំនុច រន្ធម៉ាសុីនត្រជាក់ចំនួន ២ចំនុច។  លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់ទៀតផង។

គួរបញ្ជាក់ផងថា ចំពោះរថយន្ត Toyota Camry សេរ៊ីឆ្នាំ២០២៥ ដែលត្រូវបានដាក់លក់នៅក្នុងប្រទេសចិនគឺដំណើរដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ជាមួយតម្លៃលក់ចាប់ពី ២៥ ២៤០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi ចេញឡានអគ្គិសនីថ្មីកម្លាំងលើស ១ពាន់សេះ ចង់ទិញត្រូវតែធ្វើតេស្តសិន

[បរទេស] បន្ទាប់ពីគំរូរថយន្ត SU7 Ultra ត្រូវបានដាក់បង្ហាញចេញកាលពីខែមុន ខណៈពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានផ្តល់ភ្លើងខៀវសម្រាប់ការផលិតម៉ូដែលនេះ នឹងគ្រោងចេញលក់នៅដើមឆ្នាំ ២០២៥ ។

 

SU7 Ultra គឺជារថយន្តអគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីរបស់ក្រុមហ៊ុនដោយផ្ទាល់ចំនួន ៣ ដែលអាចផលិតកម្លាំងបានដល់ ១៥២៧ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ១,៩៧ វិនាទី ។

រថយន្តនេះត្រូវបានឌីស្សាញឡើងផ្តោតលើការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធជ្រេកខ្យល់ aerodynamic ដូចជា កាង Spoiler ខាងក្រោយ, បំពង់ស៊ីមាំង កាងជ្រេកខ្យល់ផ្នែកចំហៀង និងសំបកកង់ប្រណាំងពិសេស។ លើសពីនេះ តួខ្លូនបំពាក់ជាមួយកាបូនផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលចង់ទិញ SU7 Ultra ត្រូវតែឆ្លងកាត់ការសាកល្បង ដើម្បីអាចបញ្ចេញថាមពលកំលាំងពេញលេញនៃម៉ូដែលនេះ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun ខណៈក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានលម្អិតអំពីខ្លឹមសារនៃការធ្វើតេស្តនេះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ចេញឡានអគ្គិសនីថ្មី សាកភ្លើងម្តងរត់បាន ៦០០គ.ម ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ BYD Song Plus ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២១ ០០០ ដុល្លារ ដល់ ២៤ ៦០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ៧៨៥ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ២០១ និង ២១៥ សេះ និងកម្លាំងរមួល ៣១០ និង ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៨ និង ៨៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៥២០ ដល់ ៦០៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រ Aerodynamic Design ដោយបំពាក់ជាមួយប៉ាណាបិតជិតមានឡូហ្គូ BYD នៅចំផ្នែកកណ្តាលទាំងមុខទាំងក្រោយ រួមជាមួយចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៊ីញ។

ចំពោះផ្នែកខាងកក្នុងវិញ ទទួលបានអេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ ដំណើរការដោយប្រព័ន្ធ DiLink 100 cockpit system អាចប្រើប្រាស់ 5G បាន និងរួមបញ្ជូលជាមួយប្រព័ន្ធ ADAS ជាច្រើនរួមមាន ប្រព័ន្ធហ្វ្រាំងអូតូ ប្រព័ន្ធជំនួយក្នុងការផ្លាស់ប្តូរគន្លងផ្លូវជាដើម។ គួរឲដឹងថា រថយន្ត BYD Song Plus ក៏ទទួលបានជម្រើសម៉ាសុីនកូនកាត់ផងដែរដែលមានតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ ដល់ ២៤ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz បញ្ចេញឡានថ្មីផលិតតែ ១៣គ្រឿងនៅលើពិភពលោក ឯតម្លៃខ្ទង់ ១លានដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mercedes-AMG GT3 Edition 130Y ដែលមានតម្លៃកម្លាំងខ្លាំងផុតលេខ ជាមួយការផលិតត្រឹមតែ ១៣គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទរខួបលើកទី ១៣០ឆ្នាំ នៃម៉ាកយីហោនៃការចូលរួមក្នុងការប្រណាំង motorsport racing car ជាមួយតម្លៃលក់ ១,១៥ លានដុល្លារ ។

Mercedes-AMG GT3 Edition 130Y បំពាក់ម៉ាស៊ីន V8 ចំណុះ ៦,៣ លីត្រ ប្រភេទ naturally aspirated ដែលអាចផលិតកម្លាំងបានដល់ទៅ ៦៨០ សេះ និងកម្លាំងរមួល ៧៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ AMG ៦វគ្គ និងឧបករណ៍អេឡិចត្រូនិកពិសេសសម្រាប់រថយន្តប្រណាំង។

រថយន្តនេះ ត្រូវបានយកលំនាំតាមម៉ូដែល Mercedes-Benz 300 SL W194 ដែលឈ្នះក្នុងការប្រណាំងនៅឯ 24 Hours of Le Mans នៅឆ្នាំ ១៩៥២ ដោយផ្នែកខាងមុខមានប៉ាណាជាមួយឡូហ្គោទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្រួច ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញ ដែលផលិតពីកាបូន និងកាង spoiler ខាងក្រោយត្រូវបានឌីស្សាញថ្មីឡើងវិញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០អ៉ីញ ដៃចង្កូតប្រភេទអេឡិចត្រូនិច ក៏ដូចជាកៅអីបែបស្ព័រធ្វើពីកាបូនជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+