ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានតែ Toyota ប៉ុណ្ណោះ ជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដែលលក់រថយន្តបានច្រើនជាង BYD នៅត្រីមានទី ២ នេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD បានលក់រថយន្តចំនួន ៩៨០ ០០០គ្រឿងកើនឡើង ៤០% ព្រមទាំងវ៉ាដាច់នៅក្រុមហ៊ុន Honda និង Nissan ជាលើកដំបូងនៅក្នុងត្រីមានទី ២ ឆ្នាំ ២០២៤ ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន BYD ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់ជាងគេទី ១០ របស់ពិភពលោកតាមបរិមាណបន្ទាប់ពីលក់រថយន្តបាន ៧០០ ០០០ គ្រឿងនៅចុងត្រីមាសទី ២ ។ ខណៈឆ្នាំនេះធ្លាក់មកកាន់ចំណាត់ថ្នាក់ទី ៧ នេះបើយោងតាម ​​Nikkei ។

ជាមួយគ្នានេះ មានតែក្រុមហ៊ុនផលិតរថយន្តជប៉ុនតែមួយគត់ដែលបានលក់រថយន្តច្រើនជាង BYD ក្នុងឆ្នាំ ២០២៤ គឺក្រុមហ៊ុន Toyota ព្រមទាំង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ​ដោយ​លក់​បាន​ចំនួន ២,៦៣ លាន​គ្រឿង។ បន្ទាប់​គឺ​ក្រុមហ៊ុន GM ដែល​មាន​ចំនួន ១,២៩ លាន​គ្រឿង ហើយ​តាម​ពី​ក្រោយ​ដោយក្រុមហ៊ុន Ford លក់បាន​ចំនួន ១,០៤ លាន​គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Chery EQ7 ឆ្នាំ​២០២៥ សាកថ្មម្តងជិះបាន ៥០០គីឡូម៉ែត្រ តម្លៃលក់តែខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនី Chery eQ7 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Mid-size SUV ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ ដល់ ២៣ ១០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Chery eQ7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៧,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មប្រើរយៈពេល ៣០នាទី ឡើងបាន ៣០% ដល់ ៨០% ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៦៧៥ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅភ្ជាប់មកជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ប្រភេទ Alloy Wheels ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣អ៉ីញដូចគ្នា ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Suzuki ចេញឡានអគ្គិសនីដំបូងរបស់ខ្លួន សាកភ្លើងម្តងរត់បាន ៥០០គ.ម ជាង ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការប្រកាសថា រថយន្តអគ្គិសនីដំបូងរបស់ខ្លួនគឺ Suzuki eVX នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមករា នៃឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ២៤ ១១០ ដុល្លារ ដល់ ៣០ ១៣០ ដុល្លារ ក្នុុងទីផ្សារប្រទេសឥណ្ឌា។

រថយន្តអគ្គិសនី Suzuki eVX មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៨០០ ម.ម, កម្ពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ២ ៧០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផ្គួបជាមួយអាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៥៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រ និងហាប់ណែន ជាមួយ Aerodynamic Design ដោយមានបំពាក់ជាមួយប៉ាណាបិតជិតអបជាមួយចង្កៀងមុខរាងស្លីម រួមជាមួយទ្វារអគ្គិសនី ថាសកង់ស្ព័រ និងចង្កៀងក្រោយរចនាអូសកាត់ពីម្ខាងទៅម្ខាង រួមជាមួយ Spoiler ។

ចំពោះផ្នែកខាងក្នុងវិញ មានការរចនាយ៉ាងប្រណិតបែបសុីវិល័យ ដោយទទួលបានអេក្រង់បង្ហាញព៌ត័មានទំហំធំ ជាប្រភេទអេក្រង់ភ្លោះ កៅអីម៉ាស្សា កាម៉េរ៉ា ៣៦០ ដឺក្រេ ម៉ាសុីត្រជាក់ចំនួន ២ ចំនុច កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ដៃចង្កូតស្ព័រ អេក្រង់  head-up display និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់របស់ Toyota ឈរកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេ

[បរទេស] ការលក់រថយន្តប្រភេទភីកអាប់នៅទីផ្សារប្រទេសថៃគិតនៅពីខែកមរា ដល់ខែកក្កដា ឆ្នាំ ២០២៤ ដោយលក់បានចំនួនសរុប ១០២ ៧២៧ គ្រឿង ខណៈភីកអាប់របស់ក្រុមហ៊ុន Toyota បានឈរលើកំពូលតារាងដែលលក់ដាច់ជាងគេ ។ ខាងក្រោមនេះជារថយន្តភីកអាប់ដែលលក់បាន ៖

១) Toyota Hilux REVO រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៤៣ ២៦១ គ្រឿង

២) Isuzu D-Max រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៣៩ ៣៤៧ គ្រឿង

៣) Ford Ranger រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៨ ១៨៦ គ្រឿង

៤) Mitsubishi Triton រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៣ ៦៦០ គ្រឿង

៥) Nissan Navara រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ១ ៥៥៥ គ្រឿង

៦) MG Extender រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៤៥០ គ្រឿង

៧) Mazda BT-50 រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៣៨៥ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval H9 ជំនាន់ថ្មី ជំនាន់ទី២ បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval H9 ជំនាន់ថ្មី ជំនាន់ទី២ ដែលជារថយន្តប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២៨ ៩០០ ដុល្លារ ដល់ ៣៣ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេស​ចិន។

ទាក់ទងទៅនឹងផ្នែកម៉ាសុីន Haval H9 ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៣៨៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ AWD។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ដំបូល  panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការបើកបរកម្រិតទី២ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Sentra ស៊េរីឆ្នាំ ២០២៥ រូបរាងស្ព័រជាងមុន ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Sentra ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរបន្ថែម ជាមួយតម្លៃលក់ចាប់ពី ២១ ៥៩០ ដុល្លារ ។

Nissan Sentra ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៩ សេះ និងកម្លាំងរមួល ១៩៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ Xtronic ប្រភេទបើកបរប៉ុង ១ ។

រថយន្តនេះត្រូវបានបំពាក់ប៉ាណាទំហំធំអបសងខាងដោយចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិរាងស្រួច ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ ប៉ូតុង start/stop ប្រើជាមួយ Smartkey និងឧបករណ៍បំពងសំឡេង ៦ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu D-Max ទទួលបានម៉ាស៊ីនកូនកាត់ Hybrid ថ្មី គ្រោងបង្ហាញខ្លួននៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Isuzu D-Max ប្រភេទ Mild-Hybrid ថ្មី ក្នុងទីផ្សារប្រទេសថៃនៅឆ្នាំ ២០២៥ ។

Isuzu D-Max ដំណើរការដោយប្រព័ន្ធ Mild-hybrid ចំនួន ២ រួមមាន

  • ប្រព័ន្ធ Mild-hybrid  ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយ 48V battery
  • ប្រព័ន្ធ Mild-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១០ សេះ ផ្គួបដោយអាគុយ 48V battery

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Isuzu អាចនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ប្រភេទកូនកាត់ Hybrid ជាមួយគ្នានឹងប្រភេទអគ្គិសនីសុទ្ធ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ខ្លួននឹងផលិតរថយន្ត Toyota Century សម្រាប់លក់នៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារចិន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ខ្លួននឹងផលិតរថយន្ត Toyota Century ដែលជារថយន្តប្រភេទ SUV ដ៏ប្រណិតរបស់ខ្លួនសម្រាប់លក់នៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារប្រទេសចិន។

រថយន្ត Toyota Century ត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង TNGA ប្រវែងតួរខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ១ ៩៩០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ បើនិយាយពីការរចនានៅផ្នែកខាងក្រៅ មានបំពាក់ឡូហ្គូតំណាងដូចទៅនឹងប្រភេទ Sedan ដែលគឺប្រើប្រាស់នូវរូប Phonix ដែលជំនួសអោយឡូហ្គូ Toyota ជាមួយការប្រើប្រាស់នៅក្រូម៉េដែល Inspired ចេញពី Roll-royce ក៏ដូចជាបំពាក់នៅចង្កៀងមុខ-ក្រោយដាច់ចេញពីគ្នាប្រភេទ LED ដែលស្រដៀងទៅនឹងរថយន្ត Geneis ជាមួយនឹងការប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២២អ៊ីញផងដែរ ។ បន្ថែមពីនេះទ្វារថយន្តនេះអាចបើកបាន ៧៥ ដឺក្រេ ជាមួយការប្រើនៅកញ្ចក់ដែលជួយកាត់បន្ថយសម្លេងរំខាន ក៏ដូចជាឈ្នាន់ជំហៀងអេឡិចត្រូនិច និងទ្វារ៉ូតផងដែរ។

ចំណែកផ្នែកខាងក្នុងបំពាក់ស្តង់ដាជាមួយកៅអីចំនួន ៤ ដោយនៅលើតាប្លូបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ។ លើសពីនេះ កៅអីខាងក្រោយសងខាងទទួលបាននូវអេក្រង់ទំហំ ១១,៦ អ៊ីញ ភ្លើងលម្អ ambient lighting ដំបូលកញ្ចក់ និងប្រព័ន្ធសម្លេងជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ៤០៦ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT និងប្រព័ន្ធបើកបរ E-Four Advanced AWD។ លើសពីនេះ វាក៏បានបំពាក់ជាមួយមុខងារ Dynamic Rear Steering ដែលជួយផ្តល់នៅភាពងាយស្រួលក្នុងការគ្រប់គ្រង់នៅពេលបើកល្បឿនយឺត ព្រមទាំង Rear Comford Mode ដែលជួយដល់អ្នកបើកបរក្នុងការផ្តល់នៅផាសុកភាពដល់អ្នកនៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Hyundai Alcazar ប្រភេទ SUV កៅអី ៣ជួរ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ ដល់ ២៦ ៥០០ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា។

Hyundai Alcazar ដំណើរការដោយ៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល 250 ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខលេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ១ FWD។
  • ម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ ៧វគ្គ និងលេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ១ FWD។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ទទួលបានប៉ាណាមុខ និងកាងមុខ-ក្រោយថ្មីទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED រាងជាអក្សរ H ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ និងដៃទ្វាប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងាេ Apple CarPlay និង Android Auto និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co បញ្ចេញម៉ូដែលថ្មីតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lynk & Co 03 Champion Edition ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ជាមួយតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារក្នុងប្រទេសចិន ។

Lynk & Co 03 Champion Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

បើនិយាយអំពីរូបរាងនឹងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណា និងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED រចនាបែបបញ្ឈរ ព្រមទាំងថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយឈីប Qualcomm snapdragon 8155 ។ លើសពីនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ ដែលរួមបញ្ចូលនៅមុខងារដល់ទៅ ២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+