ផ្ទាំងផ្សាយពាណិជ្ជកម្ម

Smart ចេញឡានថ្មី សាកភ្លើងម្តងរត់បានជិត ៨០០គ.ម ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការប្រកាសដាក់បង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនី Smart #5 មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៥៤ ០០០ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុុប ហើយគ្រោងចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០៥ ម.ម ទម្ងន់ ១ ៨០០-២ ៤៥០ គីឡូក្រាម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុុង១ RWD ផលិតកម្លាំងបាន ៣៣៥សេះ និង ៣៥៨សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង២ AWD ផលិតកម្លាំងបាន ៥៧៩សេះ និង ៦៣៧សេះ

គួរបញ្ជាក់ផងថា សម្រាប់សម្រាប់ម៉ូទ័រអគ្គិសនីខាងលើគឺប្រើប្រាស់នូវអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ដល់ ៧៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ១០ ទៅ ៨០ភាគរយ ចំណាយពេលតែ ១០នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ គឺទទួលបានការរចនាថ្មីទាំងស្រុងដោយផ្នែកខាងមុខមានបំពាក់ប៉ាណាបិទជិតរចនាជារន្ធតូចៗចំនួន៤ អមជាមួយកាងរន្ធខ្យល់ទំហំធំធ្វើពីអាលុយមីញ៉ូម និងចង្កៀងមុខប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ​១៧អ៊ីញ ចំណែកចង្កៀងផ្នែកខាងក្រោយវិញរចនាជាប្រភេទ LED ដែលអូសកាត់ពីម្ខាងទៅម្ខាងភ្ជាប់ជាមួយរន្ធតូចៗចំនួន៤ និងមានឡូហ្គូលអក្សរ Smart នៅចំផ្នែកកណ្តាល។

ខណៈនៅផ្នែកខាងក្នុងកាប៊ីន​វិញត្រូវបាន​បំពាក់​ដោយ​ស្បែក​ប្រណិត តុបតែង​ពី​ឈើ​ និង​មាន​លក្ខណៈ​ពិសេស​ដូចជា​កៅអី​អង្គុយខាងមុខ​អាចបត់បាន ១២១ ដឺក្រេ រួមជាមួយអេក្រង់់កុងទ័រព៌ត័មានឌីជីថលទំហំ ១០,៣ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ និងអេក្រង់ head-up display ទំហំ ២៥,៦ អ៊ីញ ក៏ដូចជា រន្ធសម្លេងចំនួន ២១ចំនុច អំពូលបំភ្លឺចំនួន ២៥៦ពណ៌ មុខងារកៅអីកម្តៅ ប្រព័ន្ធការពារកម្តៅថ្ងៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ សន្សំសំចៃណាស់! MG ZS ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ប្រើ Hybrid តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត MG ZS ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៧ ៧០០ដុល្លារ ក្នុងទីផ្សារចក្រភពអង់គ្លេស។

MG ZS ជំនាន់ទីថ្មីនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid HEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ១,៨៣គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ១៩៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD  និងមានកម្រិតសុីប្រេង ១លីត្រ ក្នុងចម្ងាយ ២៤គីឡូម៉ែត្រ(ទីក្រុង)។

រថយន្តនេះ មានភាពស្ព័រដែលត្រូវបានឌីស្សាញឡើងជាមួយប៉ាណាមុខទំហំធំល្មមអបដោយចង្កៀងមុខ-ក្រោយ LED រាងស្លីម ដៃទ្វារប្រភេទ Flush-door ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៧អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដោយអេក្រង់កុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ GPS navigation, Android Auto និង Apple CarPlay ក៏ដូចជា ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ ប្រព័ន្ធអូឌីយ៉ូ 6 គ្រាប់ កៅអីស្បែកពណ៌ខ្មៅ និងប្រព័ន្ធជំនួយអ្នកបើកបរស្ដង់ដារឈុត MG Pilot ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី AION ត្រូវបានជ្រើសរើសយកទៅទទួលតារាអន្តរជាតិល្បីៗ រួមទាំងព្រះនាងនរោត្តមជេនណា ដើម្បីចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២

កាលពីថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤កន្លងទៅនេះ AION Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរូមចំណែកក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា – អាស៊ីលើកទី២ នៅភីអេច-ហ្គ្រេនហល។

ក្នុងនោះដែរ AION Cambodia ក៏បានប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន AION ផ្ទាល់ ដើម្បីជូនដំណើរភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដូចជា គណៈអធិបតី តារាសម្តែង ផលិតករភាពយន្ត តារាចម្រៀង និងភ្ញៀវកិត្តិយសជាច្រើនទៀត ដើរលើកម្រាលព្រុំឆ្ពោះទៅទទួលពានរង្វាន់ដ៏មានអត្ថន័យ និងអស្ចារ្យមួយនេះ ។

AION Cambodia ជឿជាក់ថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធ រវាងគ្នា និងគ្នាទៅវិញទៅមក។

លើសពីនេះទៅទៀត AION Cambodia ពិតជាមានភាពរីករាយយ៉ាងខ្លាំងមែនទែន ដែលព្រះនាង នរោត្តម ជេនណា ទូតសុឆន្ទៈរបស់ AION Cambodia បានទទួលបានពានរង្វាន់ ក្នុងរាត្រីនោះផងដែរ។

គូសបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី AION ដែរបំរើក្នុងកម្មវិធីនេះ គឺត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន AION Cambodia ដែលបច្ចុប្បន្ននេះមាន ៦ ម៉ូដែលគឺ៖ 1. AION Y Plus 2. AION Y Plus Premium 3. AION ES 4. AION Hyper GT 5. AION Hyper HT Falcon និង 6. AION Hyper HT Standard។ AION Cambodia មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ជិតរង្វង់មូលក្តាន់2 រាជធានីភ្នំពេញ សម្រាប់លេខទំនាក់ទំនង 061 93 3333។

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយទៀតហើយ!​ ពេលនេះក្រុមហ៊ុន Hyundai ថា ខ្លួននឹងផ្តោតសំខាន់ក្នុងការផលិតរថយន្តកូនកាត់វិញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai Motor បានប្រកាសកំណត់គោលដៅដ៏ធំមួយររបស់ខ្លួនក្នុងការបង្កើនការលក់រថយន្តជាសកលរបស់ខ្លួនដល់ ៥,៥៥ លានគ្រឿងនៅក្នុុងឆ្នាំ២០៣០ ដែលនេះជាការកើនឡើងចំនួន ៣០ភាគរយ បើប្រៀបធៀបទៅនឹងការលក់នៅក្នុងឆ្នាំ២០២៣។ លើសពីនេះទៅទៀត ក្រុមហ៊ុន Hyundai  ក៏បានប្រកាសពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តកូនកាត់របស់ខ្លួនពី ៧ម៉ូឌែល ទៅ ១៤ម៉ូឌែល ផងដែរ ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះនៃតម្រូវការរថយន្តអគ្គិសនីនៅលើពិភពលោករបស់ខ្លួន។

គួរបញ្ជាក់ថា ចំពោះការ​លក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Hyundai បាន​ធ្លាក់​ចុះ​ជិត ២៥ភាគរយ ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំ​២០២៤ នេះ​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ២០២៣ ហើយក្រុមហ៊ុននេះទៀតសោក ក៏គ្រោងនឹងដាក់បង្ហាញចេញនូវរថយន្តកូនកាត់សេរ៊ីថ្មីររបស់់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងចិន ផងដែរ ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ២០២៦​ ខាងមុខនេះ។

គួរឲដឹងថា ក្នុងតម្រូវការទីផ្សារអន្តរជាតិពេលនេះ មានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា ក្រុមហ៊ុន Ford ក្រុមហ៊ុន Toyota ក្រុមហ៊ុន General Motors និងក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ក៏បានធ្វើដូចគ្នានេះដែលដោយពន្យារពេលក្នុងការផលិតរថយន្តអគ្គិសនី ឬលុបចោលក្នុងការបញ្ចេញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនតែម្តង ប៉ុន្តែផ្តោតសំខាន់ក្នុងការផលិតរថយន្តកូនកាត់វិញ ហើយការផលិតរថយន្តកូនកាត់របស់ក្រុមហ៊ុន Hyundai នឹងត្រូវដំណើរការនៅក្នុងរោងចក្រថ្មីមួយរបស់ពួកនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង BMW ចាប់ដៃគ្នាអភិវឌ្ឍរថយន្តដើរដោយថាមពលចំះហាយទឹក

[បរទេស] យោងតាមសារព័ត៌មាន Nikkei Asia បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota និង BMW កំពុងរៀបចំធ្វើឲ្យប្រសើរឡើងនៅភាពជាដៃគូរបស់ពួកគេនៅក្នុងវិស័យរថយន្តដើរដោយថាមពលចំហាយទឹក (FCEV) នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីភាពជាដៃគូរបស់ពួកគេនៅសប្តាហ៍ក្រោយ ហើយប្រកាសវានៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BMW បានបង្ហាញចេញនៅគំរូរថយន្ត BMW iX5 ប្រភេទ FCEV បំពាក់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៧១០ ញ៉ូតុនម៉ែត្រ រួមទាំងធុងផ្ទុកអ៉ីដ្រូសែន អាចបើកបរបានចម្ងាយ ៥០៤គីឡូម៉ែត្រ ។ ខណៈ ក្រុមហ៊ុន Toyota គឺម៉ូដែល Mirai ដែលជារថយន្តដើរដោយថាមពលអ៉ីដ្រូសែនដំបូងគេរបស់ពិភពលោកក្នុងឆ្នាំ ២០១៤ ។

បច្ចុប្បន្ននេះ ទ្វីបអឺរ៉ុបមានស្ថានីយ៍សាកថ្មអ៉ីដ្រូសែនត្រឹមតែ ២៧០ ទីតាំងប៉ុណ្ណោះ ដែលទាបជាងការប៉ាន់ស្មានស្ថានីយសាករថយន្តអគ្គិសនីសុទ្ធសាធារណៈចំនួនដល់ទៅ ៦៣២ ០០០ ទីតាំងគិតត្រឹមនៅចុងឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Xpeng នេះ ចេញលក់ផ្លូវការមិនដល់ ១ម៉ោងផង លក់បាន ១មុឺនគ្រឿងបាត់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនី Xpeng Mona MO3 ជាមួយតម្លៃលក់ចាប់ពី ១៦ ៨០១ ដុល្លារឡើងទៅ ដោយត្រឹមតែរយៈពេល ៥២នាទីប៉ុណ្ណោះ លក់បានចំនួនដល់ទៅ ១០ ០០០ គ្រឿងនៅប្រទេសចិន ។

Xpeng Mona MO3 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ រួមទាំងផ្គួបជាមួយអាគុយរបស់ក្រុមហ៊ុន BYD ទំហំ ៦២,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាជារាងអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងបំពាក់បច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ Xpeng intelligent driving technology ផងដែរ ។

ខណៈផ្នែកខាងក្នុងមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថៃ ថា ពេលនេះទីផ្សាររថយន្តរបស់ខ្លួនកំពុងបាក់បៀរខ្លាំង មិនទាន់អាចក្លាយជាមជ្ឃមណ្ឌលផលិតរថយន្តនៅអាសុីបានទេ

ថ្មីៗនេះ សហព័ន្ធឧស្សាហកម្មរថយន្តថៃ (FTI) បានរាយការណ៍ថា ការលក់រថយន្តក្នុងស្រុកខ្លួនបានធ្លាក់ចុះ ២០,៥ភាគរយ នៅក្នុងខែកក្កដា នៃឆ្នាំ២០២៤ នេះ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ពួកគេបាននិយាយបន្ថែមទៀតថា ការធ្លាក់ចុះនេះបណ្តាលមកពីកម្រិតបំណុលរបស់ប្រជាជនមានកម្រិតខ្ពស់ និងមានកំណើនសេដ្ឋកិច្ចយឺត ទើបជាហេតុដែលធ្វើឲការលក់រថយន្តក្នុងស្រុកខ្លួនបានធ្លាក់ចុះជាខ្លាំងនៅក្នុងពេលនេះ។ ចំពោះចំនួននៃការលក់រថយន្តសរុបនៅក្នុងខែកក្កដា នៃឆ្នាំ២០២៤ នេះបានបានធ្លាក់ចុះ ២០,៥ភាគរយ មកនៅត្រឹម ៤៦ ៤៩៤ គ្រឿង ខណៈការផលិតរថយន្តសរុបក៏បានធ្លាក់ចុះ ១៦,៦ភាគរយ ផងដែរ មកនៅត្រឹម ១២៤ ៨២៩ គ្រឿង។

បើយោងតាមលោក Surapong Paisitpatanapong អនុប្រធាន FTI និងជាអ្នកនាំពាក្យ បានអោយដឹងថា ធនាគារជាច្រើននៅក្នុុងស្រុកថៃពេលនេះមានការរឹតបន្តឹងលក្ខណៈវិនិច្ឆ័យ និងបានអនុវត្តច្បាប់ជាច្រើនក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់ការទិញរថយន្ត ដោយសារតែការភ័យខ្លាចថាប្រាក់កម្ចីមិនដំណើរការ (NPLs) ពោលអត្រាប្រាក់កម្ចីឥតសំណង់របស់ប្រជាជនថៃពេលនេះមានតម្លៃសរុបស្មើនឹង ៧លានដុល្លារ កើនឡើង ២៩,៧ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

អ្វីដែលកាន់តែទាក់ទាញអារម្មណ៍នោះគឺ ការលក់រថយន្តភីកអាប់នៅក្នុងស្រុកថៃបានធ្លាក់ចុះ ៣៥,១ភាគរយ មកត្រឹម ១៣ ១៦៧ គ្រឿងនៅក្នុងខែកក្កដា។ លើសពីនេះទៅទៀត ការនាំចេញរថយន្តរបស់ថៃក៏បានជួបបញ្ហា ដោយការនាំចេញនៅខែកក្កដាធ្លាក់ចុះ ២២,៧ភាគរយ មកនៅត្រឹម ៨៣ ៥២៧ គ្រឿង ដោយសារជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ដែលបង្កជាផលប៉ះពាល់ដល់ការដឹកជញ្ជូនរថយន្តទៅកាន់ទីផ្សារទាំងនោះ។ ក្នុងនោះលោក Surapong បានបញ្ជាក់ថា FTI បានកាត់បន្ថយគោលដៅផលិតរថយន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ នេះមកនៅត្រឹមតែ ១,៧ លានគ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Elantra ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃលក់ចាប់ពីខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Elantra ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២១ ៨៧៥ ដុល្លារ ដល់ ៣៥ ៤៥០ ដុល្លារ ។

Hyundai Elantra ផ្តល់ជូននៅជម្រើសម៉ាស៊ីនរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៣៩១ ញ៉ូតុនម៉ែត្រ
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៣៩ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ/១០០គីឡីម៉ែត្រ ដោយប្រើប្រាស់នៅប្រអបលេខអូតូទាំងអស់ ។

រថយន្តនេះ ត្រូវបានបំពាក់ប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ដល់ផ្នែកសងខាង ថាសកង់ស្ព័រទំហំ ១៧អ៉ីញ ។ ខណៈនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! BYD ទិញប្រព័ន្ធ ADAS ថ្មីរបស់ Huawei ដាក់ក្នុងឡានរបស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន Huawei ដើម្បីប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ Qiankun Intelligent Driving ADS 3.0 របស់ Huawei នៅក្នុងរថយន្ត Fangchengbao របស់ខ្លួនដែលត្រៀមនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ នេះបើតាមក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃអង្គារ។

កិច្ចព្រមព្រៀងនេះ បានសម្ដែងឱ្យឃើញពីការផ្លាស់ប្តូរដ៏ធំរបស់ក្រុមហ៊ុន BYD ដើម្បីបង្កើនការលក់រថយន្តរបស់ខ្លួនចំនួន៣ម៉ូឌែលរួមមាន Denza, Fangchengbao និង Yangwang ដែលម៉ូឌែលទាំង៣ នេះទទួលបានការលក់ត្រឹមតែ ៥ភាគរយ ប៉ុណ្ណោះ នៃការលក់សរុបនៅក្នុងឆមាសទី១ នេះបើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន BYD បាននឹងកំពុងផ្តោតលើការវិនិយោគជាខ្លាំងក្នុងការអភិវឌ្ឍន៍ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) របស់ខ្លួនដោយបានជួលវិស្វកររាប់ពាន់នាក់ចាប់តាំងពីឆ្នាំ២០២៣ កន្លងមក។ ក្នុងនោះក្រុមហ៊ុនទាំង២ ក៏បាននិយាយផងដែរថា សម្រាប់ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីវត្តមានទីផ្សារនៃការលក់រថយន្តរបស់ក្រុមហ៊ុន BYD ឲមានចំនួនកាន់តែច្រើនឡើងថែមទៀតផងដែរនាពេលអនាគត។

គួរឲដឹងថា ក្រុមហ៊ុនផលិតរថយន្ត Audi ក៏បានប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ Qiankun របស់ក្រុមហ៊ុន Huawei នៅក្នុងរថយន្តរបស់ខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus MIFA7 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Maxus MIFA7 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Maxus MIFA7 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩២ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៥ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨១ ភាគរយ

រថយន្តប្រភេទ MPV នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយអាចបើកបរបានចម្ងាយ ៦៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+