ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Hyundai Alcazar ប្រភេទ SUV កៅអី ៣ជួរ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ ដល់ ២៦ ៥០០ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា។

Hyundai Alcazar ដំណើរការដោយ៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល 250 ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខលេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ១ FWD។
  • ម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ ៧វគ្គ និងលេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ១ FWD។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ទទួលបានប៉ាណាមុខ និងកាងមុខ-ក្រោយថ្មីទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED រាងជាអក្សរ H ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ និងដៃទ្វាប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងាេ Apple CarPlay និង Android Auto និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co បញ្ចេញម៉ូដែលថ្មីតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lynk & Co 03 Champion Edition ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ជាមួយតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារក្នុងប្រទេសចិន ។

Lynk & Co 03 Champion Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

បើនិយាយអំពីរូបរាងនឹងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណា និងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED រចនាបែបបញ្ឈរ ព្រមទាំងថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយឈីប Qualcomm snapdragon 8155 ។ លើសពីនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ ដែលរួមបញ្ចូលនៅមុខងារដល់ទៅ ២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ឡានអគ្គិសនី Hyundai Casper សាកម្តង់រត់បាន ៣០០គ.ម ឯតម្លៃខ្ទង់ ២មុឺននៅក្នុងស្រុក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញនូវតម្លៃរបស់រថយន្តអគ្គិសនី Hyundai Casper ជាមួយតម្លៃលក់ខ្ទង់ ២៣ ០០០ ដុល្លារក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។

រថយន្ត Hyundai Casper ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៧សេះ និងកម្លាំងរមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៣១៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទីប៉ុណ្ណោះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ប៉ាណាមុខបិតជិតជាមួយឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៥ ដល់ ១៧អ៊ីញ ជាដើម។

ខណៈផ្នែកខាងក្នុងមានបំពាក់វិញ ទទួលបានអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ កន្លែងសាកថ្មឥតខ្សែ កៅអីកំដៅនៅផ្នែកខាងមុខ អំពូលបំភ្លឺ ambient lighting ប្រភេទ LED ចំនួន ៦៤ពណ៌ និងប្រព័ន្ធសុវត្ថិភាព Pedal Misapplication Safety Assist system (PMSA)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Dongfeng សាកភ្លើងម្តងជិះបាន ៣១០គីឡូម៉ែត្រ តម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Dongfeng Nammi Box ស៊េរីថ្មីចុងក្រោយនៅទីផ្សារប្រទេស្វីស ជាមួយតម្លៃលក់ត្រឹមតែ ១៨ ០០០ ដុល្លារ ។

Dongfeng Nammi Box បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តត្រូវបានភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ថា រោងចក្រផលិតរថយន្តរបស់ខ្លួននៅថៃនឹងបើកសម្ពោធជាផ្លូវការនៅដើមឆ្នាំក្រោយ ជាមួយសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ២០មុឺនគ្រឿង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Changan Automobile បានប្រកាសថា ខ្លួនគ្រោងឲ្យបើកសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសថៃ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ខាងមុខនេះជាផ្លូវការ ជាមួយការវិនិយោគសរុបប្រមាណ ២៨៥ លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤៨ ហិកតា ក្នុងខេត្តរ៉ាក់យ៉ង នេះបើយោងតាម លោក Shen Xinghua ដែលជានាយកគ្រប់គ្រងនៃ Changan Auto Southeast Asia។

គួរឲដឹងថា រោងចក្រនេះ ត្រូវបានសាងសង់បញ្ចប់រហូតដល់ ៨០ ភាគរយ ហើយ សម្រាប់ថវិកានេះនឹងចំណាយសម្រាប់ការសាងសង់រោងចក្រ អគារតាំងបង្ហាញ និងឃ្លាំងសម្រាប់ផ្ទុកគ្រឿងបន្លាស់។ នៅពេលចាប់ផ្តើមប្រតិបត្តិការ រោងចក្រនេះ អាចផលិតរថយន្តប្រចាំឆ្នាំបានរហូតដល់ ១០មុឺនគ្រឿង ហើយអាចបន្ថែមដល់ ២០មុឺន គ្រឿងនៅឆ្នាំ២០២៦ ដែលក្នុងនោះ រោងចក្រនេះ នឹងផលិតប្រភេទរថយន្តអគ្គិសនីចម្រុះ រួមមានរថយន្តអគ្គិសនីសុទ្ធ រថយន្តកូនកាត់ plug-in hybrids និងរថយន្តអគ្គិសនី Range-Extended Electric Vehicles (REEVs)។

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Changan មានផែនការនាំយករថយន្តដែលផលិតនៅក្នុុងស្រុកថៃទាំងនេះទៅលក់នៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Changan បានកំណត់គោលដៅលក់រថយន្តរបស់ខ្លួននៅក្នុងស្រុកថៃឲ្យបានលើសពី ១៥,០០០ និង ១៨,០០០ គ្រឿងសម្រាប់ឆ្នាំ២០២៤ នេះ ដោយសារតែសេដ្ឋកិច្ចទីផ្សាររថយន្តអគ្គិសនីកំពុងស្ថិតក្នុងស្ថានភាពលំបាក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដៃគូប្រជែងភីកអាប់ Tesla Cybertruck របស់ GMC ចេញលក់ជាផ្លូវការតម្លៃក្រោម ១០មុឺនដុល្លារ

[បរទេស] បន្ទាប់ពីដាក់បង្ហាញខ្លួនជាផ្លូវការកាលពី ២ឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali Edition ស៊េរីឆ្នាំ ២០២៣ ដែលមានតម្លៃលក់ចាប់ពី ៩៧ ៥០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ភីកអាប់អគ្គិសនីសុទ្ធនេះ​ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយមអាគុយ Ultium Battery អាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មល្បឿនលឿន DC កម្លាំងរហូលដល់ ៣៥០ គីឡូវ៉ាត់ ដោយសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រ ជាមួយសមត្ថិភាពអូសសណ្តោង ៤ ៣០៩ គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៥៩០ គីឡីក្រាម។

GMC Sierra EV Denali Edition 1 ផ្នែក​ខាង​ក្រៅ​បំពាក់​ជាមួយប៉ាណាខាងមុខ​បិទ​ជិត ដែលមានភ្លើងបំភ្លឺជុំវិញ និងឡូហ្គោ GMC ត្រូវបានអមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ដែលមានរាងជា 7-shaped ដែលស្ថិតនៅពីលើចង្កៀងមុខមានមុខងារបំភ្លឺផ្លូវតាមចលនា, កាងខាងមុខទំហំធំ ថាសកង់ស្ព័រទំហំ ២៤ អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣៥ អ៉ីញ, ចង្កៀងក្រោយប្រភេទ LED រចនាថ្មី និងកាងខាងក្រោយជាមួយនឹងឈ្នាន់ជើងនៅខាងជ្រុង។

ចំពោះផ្នែកខាងក្នុងមានរន្ធម៉ាស៊ីនត្រជាក់រាងស្លីម, កុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និង អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៉ីញ រួមបញ្ចូលនៅប្រព័ន្ធ Google integration, អេក្រង់បង្ហាញលើកញ្ចក់ Heads-Up display ទំហំ ១៤ អ៊ីញ, កន្លែងសាកថ្មឥតខ្សែជាមួយនឹងបាតឈើ, ឧបករណ៍បំពងសំលេងម៉ាក BOSE ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Hyundai Santa Cruz ឆ្នាំ ២០២៥ អាប់ដេតបន្ថែម តម្លៃងថ្លៃជាងឆ្នាំមុនជិត ២ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Hyundai Santa Cruz ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ថ្លៃជាងឆ្នាំមុន ១៦០០ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ២៦ ៩០០ ដុល្លារ ខណៈម៉ូដែលឆ្នាំ ២០២៥ មានតម្លៃលក់ចាប់ពី ២៨ ៥០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Hyundai Santa Cruz ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ មានទាំងម៉ូដែលប៉ុង ១ និងប៉ុង ២
  • ម៉ាស៊ីនចំណុះ ២,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប៉ុង ២ ។

សម្រាប់ភីកអាប់នេះទទួលបានប៉ាណាមុខថ្មី ជាមួយចង្កៀងមុខ LED រាងជាអក្សរ L និងរួមបញ្ចូលនៅក្នុងការធ្វើឱ្យប្រសើរទៅលើកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងាេ Apple CarPlay និង Android Auto ក៏ដូចជាដៃចង្កូតថ្មី និងប្រព័ន្ធស្កេនស្នាមម្រាមដៃផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW វ៉ាដាច់ Tesla ជាលើកដំបូងក្នុងការលក់ឡានអគ្គីសនីបានច្រើនជាងគេ

[បរទេស] យោងតាមគេហទំព័រ JATO Dynamics អឺរ៉ុបបានបង្ហាញពីទិន្នន័យការលក់រថយន្តប្រភេទអគ្គិសនី BEV នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ ដោយក្រុមហ៊ុន BMW បានឈរលើកំពូលតារាងនាំមុខគេជាលើកដំបូង ។ ខាងក្រោមនេះ​ ជាក្រុមហ៊ុនទាំង ១០ ដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេ៖

១) BMW លក់បានចំនួនសរុប ១៤ ៨៦៩ គ្រឿង

២) Tesla លក់បានចំនួនសរុប ១៤ ៥៦១ គ្រឿង

៣) Volkswagen លក់បានចំនួនសរុប ១២ ២១៣ គ្រឿង

៤) Volvo លក់បានចំនួនសរុប ១០ ៥៣៣ គ្រឿង

៥) Audi លក់បានចំនួនសរុប ៨ ៦១៨ គ្រឿង

៦) Mercedes លក់បានចំនួនសរុប ៨ ៣៦៥ គ្រឿង

៧) Peugeot លក់បានចំនួនសរុប ៦ ៣៦១ គ្រឿង

៨) Hyundai លក់បានចំនួនសរុប ៦ ២៩២ គ្រឿង

៩) Kia លក់បានចំនួនសរុប ៦ ០៣៤ គ្រឿង

១០) Renault  លក់បានចំនួនសរុប ៥ ៦៣៨ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញឡានថ្មី តម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Ford Everest Tremor មានចំនួនកំណត់ត្រឹមតែ ១ ១៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ខ្ទង់ ៥១ ៦៧៥ ដុល្លារ។

Ford Everest Tremor ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ turbocharged V6 ផលិតកម្លាំងបាន ២៤៧ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។

ភីកអាប់នេះ ត្រូវបានរចនាឡើងជាមួយតួខ្លួនខាងក្រៅពណ៌ប្រផះ ដោយផ្នែកខាងមុខនៅបំពាក់ដោយប៉ាណាបែបសំបុកឃ្មុំ ចង្កៀងមុខ LED រាងអក្សរ C និងចង្កៀងក្រោយ LED  ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៧ អ៊ីញ។ លើសពីនេះទៅទៀត រថយន្តនេះក៏ទទួលបានការតម្លើងកម្ពស់បាតក្រោមចំនួន ២៦ ម.ម ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក កាម៉េរ៉ា ៣៦០ ដឺក្រេ កៅអីក្តៅត្រជាក់-ម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេសរបស់ Lexus មួយនេះផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ នឹងចេញលក់នៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលពិសេស Lexus RX Black Line Special Edition ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ផលិតតែ ៥០០ គ្រឿងប៉ុណ្ណោះ គ្រោងនឹងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកចុងឆ្នាំ ២០២៤ នេះ ។

Lexus RX ថ្មីនេះ ដំណើរការដោយជម្រើសម៉ាស៊ីនដូចជា:

  • ម៉ាស៊ីនចំណុះ ២,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ
  • ប្រព័ន្ធ Hybrid ធ្វើការជាមយយម៉ាស៊ីនចំណុះ ២,៥ លីត្រ  ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសុរប ៣០៥ សេះ រួមទាំងអាគុយទំហម ១៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

Lexus RX Black Line Special Edition ទទួលបានថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២១អ៉ីញ ជាមួយដុំហ្វ្រាំង Caliperស ពណ៌ទឹកក្រូច និងគ្រប់ម៉ូដែលទាំងអស់បំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+