ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ដំបូងគេរបស់ក្រុមហ៊ុន BYD បង្ហាញខ្លួនជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការភីកអាប់ដំបូងគេរបស់ក្រុមហ៊ុន BYD Shark ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅលើទីផ្សារសកលឆាប់ៗនេះ ឯតម្លៃនៅមិនទាន់ប្រកាសនៅឡើយទេ ។

ភីកអាប់នេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដែលមានឈ្មោះពេញថា Dual Mode Off-Road ជាតួគ្រោងអភិវឌ្ឍឡើងសម្រាប់រថយន្តប្រភេទ Plug-in hybrid ផ្តោតលើការបើកបរបែប Off-Road ដោយទទួលបានជម្រើសម៉ាស៊ីនកូនកាត់ចំនួន ២ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងចំណុះ ២,០ លីត្រ Turbocharged ព្រមទាំងអាចបើកបរបានចម្ងាយ ៨៤០ គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញ ។ លើសពីនេះ មានសមត្ថិភាពអូសសណ្តោងបានដល់ ៨៣៥ គីឡូក្រាម និងអាចផ្ទុកបាន ១៤៥០ លីត្រ ។

BYD Shark មានប្រវែងតួខ្លួនសរុប ៥ ៤៥៧ ម.ម ទទឹង ១ ៩៧១ ម.ម កំពស់ ១ ៩២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២៦០ ម.ម ដែលបានភ្ជាបមកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងមុខមានបាណាជាមួយអក្សរ BYD នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៉ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ ដឹក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Equator ស៊េរីឆ្នាំ២០២៥ ទទួលបានម៉ាស៊ីន Plug-in hybrid បង្ហាញខ្លួនផ្លូវការជាមួយមុខមាត់ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Equator និង Ford Equator sport ស៊េរីឆ្នាំ ២០២៥ ទទួលបានមុខមាត់ថ្មី រួមទាំងម៉ាស៊ីនកូនកាត់ គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ សម្រាប់នៅប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន

  • ម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសតុប ២១៥ សេះ សម្រាប់ម៉ូដែលទាំង ២
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ EcoBoost អាចផលិតកម្លាំងបានសតុប ១៦៨ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រមានតែនៅលើម៉ូដែល Ford Equator sport ប៉ុណ្ណោះ ។

Ford Equator sport មានប្រវែងតួខ្លួនសរុប ៤ ៦៨៥ ម.ម ខណៈ Ford Equator មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ដោយមានប៉ាណាមុខរាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ស្ព័រ និងកាងក្រោយយកចេញពីរថយន្ត Ford Mustang ។ ខណៈព័ត៌មានលម្អិតទាក់ទងទៅនឹងផ្នែកខាងក្នុង ក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan CS75 Plus ជំនាន់ថ្មី មុខមាត់ថ្មី បង្ហាញខ្លួននៅក្នុងប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរូបរាងជាផ្លូវការរបស់រថយន្ត Changan CS75 Plus ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី២ ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសចិន ។

Changan CS75 Plus ជំនាន់ថ្មី ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៥ សេះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានប៉ាណាមុខមួយផ្ទាំងទំហំធំជាងមុន អបសងខាងដោយចង្កៀងមុខ LED រចនាថ្មី ក៏ដូចចាថាសកង់ស្ព័រថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរចនាថ្មីផងដែរ  ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីរបស់ BYD ត្រកូល Leopard កម្លាំងជិត ១ពាន់សេះ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញរូបរាងនៅរថយន្ត BYD Leopard 8 ប្រភេទ SUV ដែលជាម៉ូដែលមួយទី ២ បន្ទាប់ពីរថយន្ត Leopard 5 គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិនក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤ ជាមួយតម្លៃរំពឹងចាប់ពី ៧០ ០០០ ដុល្លារ ។

BYD Leopard 8 នឹងផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DMO platform ថ្មីរបស់ BYD សម្រាប់ផ្តោតនៅលើការបើកបរបែប Off-road ជាមួយនិងប្រព័ន្ធ Disus-P suspension system ។ លើសពីនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបដល់ទៅ ៩៣៩ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៨ វិនាទី ខណៈទំហំអាគុយនៅមិនទានបង្ហាញនៅឡើយទេ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈហាប់ណែន ជាមួយប៉ាណាដែលមានរបាកាត់ចំនួន ៣ ស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ស្រោបដោយសំបកប្រភេទ Off-road ផងដែរ ។ ខណៈនៅផ្នែកខាងក្នុង ក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ Hyundai មួយម៉ូដែលនេះ ត្រូវបាន​ចោរ​លួចច្រើនជាងគេ​នៅសហរដ្ឋអាមេរិកឆ្នាំមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ២ រួមមានក្រុមហ៊ុន Hyundai និង Kia បានឈរលើបញ្ជីរថយន្តដែលត្រូវបានគេលួចច្រើនបំផុតសម្រាប់នៅប្រទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ដែលមានរថយន្តដល់ទៅ ៦ ម៉ូដែលក្នុងចំណោម ១០ម៉ូដែល ។

បើយោងតាមទិន្នន័យថ្មីពីការិយាល័យឧក្រិដ្ឋកម្មធានារ៉ាប់រងជាតិ (NICB) ក្រុមហ៊ុន Hyundai និង Kia ផលិតរថយន្តចំនួន ៦ ក្នុងចំណោមរថយន្តទាំង ១០ ដែលត្រូវបានចោរលួចច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ ២០២៣ ក្នុងនោះរថយន្តដែលត្រូវបានគេលួចច្រើនជាងគេបំផុតប្រចាំឆ្នាំចំនួន ៣ គឺ Hyundai Elantra ដែលជា Hyundai Sonata និង Kia Optima ។

ជាមួយគ្នានេះ គួរឲ្យដឹងថា រថយន្ត​ភីកអាប់ដែល​ធ្លាប់​ជា​រថយន្ត​ដែល​គេ​លួច​ច្រើន​បំផុត​បាន​ធ្លាក់​មក​នៅ​លេខ​រៀង​ទី​៤ ។ លើសពីនេះ ក៏មានការកើនឡើងសរុបបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ដែលមានចំនួនដល់ទៅ ១ ០២០ ៧២៩ គ្រឿងដែលត្រូវបានចោរលួចនៅក្នុងឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tata Nexon ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃអត់ដល់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Tata Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Tata Nexon ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ៩ ៥៣៦ ដុល្លារឡើងទៅ នៅទីផ្សារប្រទេសរបស់ខ្លួន។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងលេខអូតូ ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងលេខអូតូ ៦វគ្គ ជាមួយរបៀបបើកបរចំនួន ៣ Eco, City និង Sport ។

Tata Nexon ស៊េរីឆ្នាំ ២០២៤ បំពាក់ដោយចង្កៀងមុខ Bi-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ រួមទាំងចង្កៀងក្រោយ LED ប្រភេទ X Factor មុខងារ welcome និង goodbye ថាសកង់ស្ព័រទំហំ ១៦អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ៩ចំនុច ព្រមទាំងកាមេរ៉ា ៣៦០ដឹក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិកគ្រោង​នឹង​ដំឡើង​ពន្ធទៅលើរថយន្តអគ្គិសនីនាំចូលពីប្រទេស​ចិន​ដល់ទៅ ១០០ភាគរយ

[បរទេស] រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងពិចារណាដំឡើងពន្ធទៅលើរថយន្តរបស់ប្រទេសចិនចាប់ពី ២៥% ទៅដល់ ១០០% ពន្ធថ្មីនេះទំនងជានឹងក្លាយទៅជាផ្លូវការនៅសប្តាហ៍ក្រោយនឹងអនុវត្តមិនត្រឹមតែចំពោះរថយន្ត EVs ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះអាគុយ បន្ទះស្រូបពន្លឺព្រះអាទិត្យ Solar និងដែកថែបពីប្រទេសចិនផងដែរ។

ក្នុងនោះ លោក Biden បាននិយាយថា “អស់រយៈពេលជាយូរហើយ រដ្ឋាភិបាលចិនបានចាក់លុយរដ្ឋទៅក្នុងក្រុមហ៊ុនដែកថែបរបស់ចិន ដោយជំរុញឱ្យពួកគេផលិតដែកថែបឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយទង្វើនេះ ពួកគេកំពុងបោកប្រាស់។

គួរបញ្ជាក់ផងដែរថា ពន្ធគយថ្មីទាំងនេះមិនអាចប៉ះពាល់ចន្លោះប្រហោងដ៏សំខាន់ដែលប្រទេសចិនអាចដើម្បីនាំយករថយន្តអគ្គិសនីរបស់ខ្លួនចូលសហរដ្ឋអាមេរិកនោះទេ ដោយក្នុងនោះ ទីផ្សារប្រទេសម៉ិកស៊ិកដែលជាប្រទេសដែលក្រុមហ៊ុនចិនមួយចំនួនអាចផលិតរថយន្តអគ្គិសនី EV របស់ពួកគេ។ ប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេអាចជៀសវាងពន្ធនៅពេលនាំយករថយន្តទាំងនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Honda Freed ជំនាន់ថ្មីប្រើ Hybrid បង្ហាញខ្លួនផ្លូវការជាលើកដំបូងនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការជាលើកដំបូងនៃរថយន្ត All-new Honda Freed ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញលក់នៅខេមិថុនា ឆ្នាំ ២០២៤ ។

All-new Honda Freed ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ( e:HEV ) ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ រួមទាំងប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ដែលបញ្ចូលនៅមុខងារប្រព័ន្ធផ្តល់សញ្ញាព្រមានពីផ្នែកចំហៀង BTS ផងដែរ ។

សម្រាប់ផ្នែកខាងក្រៅរបស់ Honda Freed មានភ្ជាប់មកជាមួយប៉ាណា រួមទាំងកាងមុខគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ ក៏ដូចជាទ្វាររូតសងខាងដើរដោយថាមពលអគ្គិសនីជាដើម ។

ចំពោះនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងផ្តល់នៅភាពទូលាយ កៅអីខាងមុខត្រូវបានរចនាឡើងដើម្បីងាយស្រួលចេញ-ចូល ខណៈពេលដែលកៅអីជួរទី ៣ ស្តើងជាងមុនសម្រាប់ភបត់នៅពេលមិនប្រើប្រាស់ បន្ថែម​ជាមួយ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ខាង​ក្រោយ​សម្រាប់​ផាសុកភាព​របស់​អ្នក​ដំណើរ​នៅ​ជួរ​ទី ២ និង​ទី ៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru គ្រោងផលិតភីកអាប់ខ្នាតកណ្តាលសម្រាប់អតិថិជនរបស់ខ្លួននៅប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី មានគម្រោងចង់ផលិតរថយន្តប្រភេទភីកអាប់ខ្នាតកណ្តាលផ្អែកនៅលើគ្រោងឆ្អឹង Subaru Global Platform សម្រាប់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាការចង់ប្រកួតប្រជែងជាមួយភីកអាប់ដ៏ទៃដូចជា Toyota Hilux Nissan Nivara និង Mitsubishi Trtion ជាដើម ។

គួរឲ្យដឹងថា ក្រុមហ៊ុន Subaru ក៏ធ្លាប់បានផលិតរថយន្តភីកអាប់ដែលមានឈ្មោះថា Subaru Brumby នៅចន្លោះពីឆ្នាំ ១៩៧៨ ជាភីកអាប់ខ្នាតតូច នឹងត្រូវបញ្ឈប់ការផលិតនៅក្នុងឆ្នាំ ២០០៦ ។

ខណៈពេលដែលថ្មីៗនេះយោងតាមគេហទំព័រ Cars Guide នាយកគ្រប់គ្រង Subaru Australia លោក Blair Read បានទទួលស្គាល់ថាគាត់ដឹងពីតម្រូវការសម្រាប់ Brumby ជំនាន់ថ្មី។

គួរបញ្ជាក់ផងដែរថា សម្រាប់ភីកអាប់ Subaru Brumby ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិកចន្លោះពីឆ្នាំ ១៩៧៨ ដល់ ១៩៩៤ ដែលលក់បានចំនួនដល់ទៅ ៥០០ ០០០គ្រឿង តែយ៉ាងណាក៏ដោយភីកអាប់នេះត្រូវបានធ្លាក់យ៉ាងខ្លាំងដោយសារតែមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងធ្វើតេស្តសុវត្ថិភាពរបស់សហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Cross ស៊េរីថ្មីចុងក្រោយឈរលេខ ១ ជាអ្នកលក់ដាច់ជាងគេនៅក្នុងស្រុក

[បរទេស] យោងតាមសហគមន៍អ្នកចែកចាយរថយន្តរបស់ប្រទេសជប៉ុន JADA បានធ្វើការប្រកាសពីទិន្នន័យនៃការលក់រថយន្តនៅក្នុងខែមេសា ឆ្នាំ ២០២៤ ដោយបានលក់បានសរុប ៧៩ ៦៨២ គ្រឿងនៅក្នុងស្រុក ក្នុងនោះរថយន្ត Toyota Yaris Cross ស៊េរីថ្មីចុងក្រោយឈរលេខ ១ ជាអ្នកលក់ដាច់ជាងគេ ។

ខាងក្រោមនេះ ជារថយន្តស៊េរីថ្មីចុងក្រោយទាំង ១០ម៉ូដែលលក់ដាច់ជាងគេក្នុងខែមេសា ឆ្នាំ២០២៤ នៅប្រទេសជប៉ុន ៖

  • ១) Toyota Yaris Cross ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ១៣ ៧៦៥ គ្រឿង
  • ២) Toyota Corolla ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ១២ ៩៦៩ គ្រឿង
  • ៣) Toyota Sienta ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ១០ ៣៣៧ គ្រឿង
  • ៤) Honda Vezel ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៧ ៧៥២ គ្រឿង
  • ៥) Toyota Alphard ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៦ ៧០៤ គ្រឿង
  • ៦) Nissan Note ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៦ ០១៣ គ្រឿង
  • ៧) Toyota VOXY ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៥ ៧១៦ គ្រឿង
  • ៨) Nissan Serena ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៥ ៦៩៤ គ្រឿង
  • ៩) Toyota NOAH ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៥ ៤៥៤ គ្រឿង
  • ១០) Toyota Harrier ស៊េរីថ្មីចុងក្រោយ លក់បានចំនួនសរុប ៥ ២៧៨ គ្រឿង

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+