ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ទទួលបានការកែមុខមាត់ថ្មី សម្រាប់នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Corolla Cross ស៊េរីថ្មីចុងក្រោយ ដែលទទួលបានការកែមុខមាត់ថ្មី នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីផ្សារប្រទេសចិន ។

Toyota Corolla Cross ផលិតឡើងនៅលើគ្រោងឆ្អឹង GA-C architecture សម្រាប់ចំនុចដែលទទួលបានថ្មីនៅផ្នែកខាងក្រៅមានដូចជា ប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយរចនាថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញផងដែរ ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់សុវត្ថិភាព Toyota Safety Sense ចុងក្រោយទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានដំបូលកញ្ចក់ Panoramic sunroof, ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុចជាដើម ។

ផ្នែកម៉ាស៊ីនក៏ត្រូវបានធ្វើឲ្យប្រសើរឡើង ដោយ Toyota Corolla Cross មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini មួយម៉ូដែលរបស់លោក Donald Trump នឹងដាក់ដេញថ្លៃនៅក្នុងខែនេះ

[បរទេស] រថយន្ត supercar ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ដែលបានលក់វិញនៅក្នុងឆ្នាំ ២០០២ គឺ Lamborghini Diablo VT Roadster បានបង្ហាញខ្លួននៅក្នុងឆ្នាំ ១៩៩៥ គ្រោងនឹងធ្វើការដាក់ដេញថ្លៃនៅក្នុងខែកមរា ឆ្នាំ ២០២៣ នៅឯព្រឹត្តិការណ៍ Barrett-Jackson’s Scottsdale 2024 ។

រថយន្តនេះ ត្រូវបានដឹកជញ្ចូនមកដល់ទឹកដីសហរដ្ឋអាមេរិកនៅក្នុងកំឡុងឆ្នាំ ១៩៩៧ និងឆ្នាំ ១៩៩៩ ជាមួយចំនួនត្រឹមតែ ១៣២គ្រឿងប៉ុណ្ណោះ ដោយរថយន្តនេះ ត្រូវបានប្រើប្រាស់បានចម្ងាយ ៣៩ ៩៧០គីឡូម៉ែត្រ បំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៥,៧ លីត្រ អាចផលិតកម្លាំងបាន ៤៩៩ សេះ និងកម្លាំងរមួល ៥៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៤.១ វិនាទី ជាមួយ Top-speed ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

Lamborghini Diablo VT Roadster ត្រូវបានលោក Donald Trump តុបតែងផ្នែកខាងក្រៅបន្ថែមដូចជាពណ៌ខៀវ Blu Le Man កាងខាងមុខ-ក្រោយ ថាសកង់ទំហំ ១៧ អ៉ីញដែលទើបនឹងរចនាថ្មី និងបានភ្ជាប់មកជាមួយឡូហ្គោ “Donald Trump – Diablo 1997” ព្រមទាំងដំបូលធ្វើពីកាបូនអាចបើក-បិទដោយដៃបានទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ នៅផ្នែកខាងក្នុងក៏ត្រូវបានតុបតែងបន្ថែមជាច្រើនដងផងដែរ ។

គួរបញ្ជាក់ផងដែរថា បើយោងតាមគេហទំព័រ Classic.com បានឲ្យដឹងថា តម្លៃលក់បន្តជាមធ្យមនៃរថយន្ត Lamborghini Diablo VT Roadster គឺប្រហែល ៣៣០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធខ្នាតតូចតម្លៃជាង ១មុឺនដុល្លាររបស់ Dongfeng សាកភ្លើងម្តងជិះបាន ៤៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Dongfeng Nammi 01 EV មាន ៦ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១០ ៤០០ ដុល្លារ ដល់ ១៤ ៦០០ ដុល្លារនោទីផ្សារប្រទេសចិន ។

Nammi 01 EV គឺជារថយន្តដំបូងគេរបស់ Dongfeng ដែលផលិតឡើងនៅលើគ្រោងឆ្អឹង Dongfeng Quantum Architecture S3 platform មានប្រវែងតួខ្លួនសរុប ៤ ០៣០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងថាសកង់ស្ព័រទំហំ ១៧ អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic នៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ៥អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗ និងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី២ ផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន DC អាចសាកបានពី ៣០% ដល់ ៨០% ប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce ជូនអាំងប៉ាវឆ្នាំថ្មី ជាមួយការបញ្ជុះតម្លៃទៅលើ SUV ប្រណិតរបស់ខ្លួន ១៥ ០០០ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ចក្រភពអង្គគ្លេស Rolls-Royce បានផ្តល់នូវអាំងប៉ាវឆ្នាំថ្មីនៃការបញ្ជុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួនរហូតដល់ ១៥ ០០០ ដុល្លារទៅលើ SUV ប្រណិតរបស់ខ្លួន។

ការបញ្ចុះតម្លៃនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ទៅលើម៉ូឌែលដូចជា Cullinan, Cullinan Black Badge, Ghost, Ghost Extended និង Ghost Black Badge។

ប្រហែលការបញ្ចុះតម្លៃនេះវាជាចំនួនមួយដែលស្តួចស្តើងណាស់ សម្រាប់អតិថិជនរបស់ Roll-Royce ប៉ុន្តែនេះអាចបង្ហាញថាជាអាំងប៉ាវនាំសំណាងមួយដែល Roll-Royce ផ្តល់អោយ។ ខណ:តម្លៃដើមនៃម៉ូឌែល Ghost គឺចាប់ពី ៣៥ម៉ឺនដុល្លារ និង ៣៩ម៉ឺនដុល្លារសម្រាប់ Cullinan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង BYD Han របស់ Geely សាកភ្លើងម្តងជិះបាន ៦៦៥គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្តអគ្គិសនីសុទ្ធ Geely Galaxy E8 ដែលជាគូរប្រជែងរបស់ BYD Han មាន ៥ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ២៤ ៧៦០ ដុល្លារ ដល់ ៣២ ២០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Geely Galaxy E8 ផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម និងដំណើរការដោយ៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លំង ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង ដល់ ៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ ដល់ ៦៦៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លំង ៦៣៦ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿនទាំងអស់ៀផងដែរ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយមានចង្កៀងមុខ-ក្រោយ LED ប ព្រមទាំងបំពាក់ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ដៃទ្វារប្រភេទ flash-door ។ លើសពីនេះ រថយន្តនេះក៏មានការឌីស្សាញជំនួយទៅដល់ការជ្រែកខ្យល់ aerodynamic បានយ៉ាងល្អផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤២ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 ជំនាន់ទី៤ ព្រមទាំងអាចប្រើប្រាស់ Apple CarPlay និង Android Auto ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពរបស់រថយន្ត MG3 ស៊េរីឆ្នាំ ២០២៤ មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗនេះ បាន​លេច​ធ្លាយ​រូបភាព​របស់រថយន្ត all-new MG3 ស៊េរីឆ្នាំ ២០២៤ នៅលើគេហទំព័រ cochespias.net មុន​ពេលបង្ហាញខ្លួនជាផ្លូវការ និងចេញលក់នៅ​ក្នុង​ឆ្នាំ ២០២៤ ​នេះ នៅលើទីផ្សារសកលោក។

រូបភាពប៉ាតង់

យោងតាមរូបភាពបែកធ្លាយ បានបង្ហាញពីរថយន្ត All-new MG3 ជំនាន់ទី ២ ជាមួយនឹងការរចនាថ្មីទាំងស្រុងសម្រាប់រថយន្តទាំងមូល ដោយផ្នែកខាងមុខស្រដៀងទៅនឹង MG4 និង MG5 និងតួខ្លួនដែលដូចគ្នាទៅនឹងរូបភាពប៉ាតង់ដែលក្រុមហ៊ុន MG ដាក់បង្ហាញចេញ។

រូបភាពបែកធ្លាយ

ទាក់ទងទៅនឹងផ្នែកលម៉ាស៊ីនរបស់រថយន្ត All-new MG3 ត្រូវបានគេរំពឹងថាត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយសាំងចំណុះ ១,៥ លីត្រដ ដែលអាចផលិតកម្លាំងបាន ១៧៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Crete ឆ្នាំ ២០២៤ ទទួលបានការកែមុខមាត់ថ្មី ត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Hyundai Creta ជំនាន់ទី ២ មុខមាតថ្មី គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅក្នុងខែនេះ ជាមួយបច្ចេកវិទ្យាថ្មី ព្រមទាំងម៉ាស៊ីនថ្មីផងដែរ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ។

Hyundai Creta មុខមាតថ្មី ទទួលបានជម្រើសម៉ាស៊ីនថ្មី ពោលគឺម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ T-GDI Turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ ព្រមទាំងជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ CVT ៦វគ្គ ឬប្រអប់លេខអូតូ DCT ៧វគ្គ ។

សម្រាប់ Hyundai Creta ជំនាន់ទី ២ បង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩ នឹងត្រូវបានទទួលបានកែមុខមាត់ថ្មីសម្រាប់ឆ្នាំ ២០២៤ ផ្តល់ឲ្យរថយន្តប្រភេទ Crossover នេះកាន់តែប្រណិតជាងមុន ជាមួយរូបរាងបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមុខថ្មី ជាមួយចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងមុខ-ក្រោយធ្វើពីអាលុយមីញ៉ូម និងចង្កៀងក្រោយ LED រចនាដូចគ្នាទៅនឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងវិញ យោងតាមរូបភាពបានបង្ហាញពីផ្ទៃតាប្លូរចនាឡើងវិញ ដោយមានមកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ដូចគ្នាទៅនឹងត្រកូល Hyundai ទាំងអស់  ព្រមទាំងទទួលបានប្រព័ន្ធសុវត្ថិភាពដែលត្រូវបានកែលម្អជាមួយនឹង ADAS បន្ថែមទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែរក្សាតំណែងរបស់ខ្លួនជាម៉ាកលក់ដាច់បំផុតក្នុងប្រទេសអូស្រ្តាលី

[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២៣ ការលក់រថយន្តរបស់ទីផ្សារប្រទេសអូស្រ្តាលី បានឈានដល់កម្រិតថ្មីផងដែរជាមួយនឹងការលក់រថយន្តបានជាង ១,២ លានគ្រឿង ដោយក្រុមហ៊ុនផលិតរថយន្ត Toyota នៅតែរក្សាតំណែងរបស់ខ្លួនជាម៉ាកដែលលក់ដាច់បំផុតរបស់ប្រទេសមួយនេះ ជាមួយការលក់បានសរុប ២១៥ ២៤០ គ្រឿង ។

ខាងក្រោមនេះ ជាក្រុមហ៊ុនទាំង ១០ ដែលក់បានច្រើនជាងគេក្នុងឆ្នាំ​២០២៣ នៅទីផ្សារប្រទេសអូស្រ្តាលី ៖

គួរឲ្យដឹងថា ជាមួយការលក់សរុបបានចំនួន ១,២លានគ្រឿងនេះ បានឈានដល់កម្រិតថ្មីផងដែរជាមួយនឹងការលក់ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រាថ្មីមួយរបស់ទីផ្សារប្រទេសអូស្រ្តាលី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ស៊េរីថ្មី ឈរកំពូលតារាងលក់ដាច់ជាងគេនៅប្រទេសអូស្ត្រាលីជាលើកដំបូង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ភីកអាប់ Ford Ranger ស៊េរីឆ្នាំ ២០២៣ ក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ ២០២៣ ជាលើកដំបូងរបស់ក្រុមហ៊ុន Ford ដណ្តើមបានតំណែងកំពូលតារាងនៃការលក់ដាច់ជាងគេចាប់តាំងពីឆ្នាំ ១៩៩៥ ដោយលក់បានសរុប ៦៣ ៣៥៦ គ្រឿង កើនឡើង ៣៣% ពីឆ្នាំ​២០២២ ។

ខាងក្រោមនេះ ជារថយន្តទាំង ១០ ម៉ូដែលដែលក់បានច្រើនជាងគេក្នុងឆ្នាំ​២០២៣ នៅទីផ្សារប្រទេសអូស្រ្តាលី ៖

គួរបញ្ជាក់ផងដែរថា ការដណ្តើមបានចំណាត់ថ្នាក់លេខ ១ គឺជាភាពជោគជ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុន Ford ខណៈដែលភីកអាប់ Ford Ranger ថ្មីនេះត្រូវបានរចនា និងអភិវឌ្ឍនៅក្នុងប្រទេសអូស្ត្រាលីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល Crossover ថ្មីរបស់ Geely តម្លៃលក់ខ្ទង់ ១មុឺនដុល្លារនៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely Haoyue Pro ប្រភេទ Crossover ដែលត្រូវបានឌីស្សាញឡើងវិញចេញពីរថយន្ត Vision X6 pro ដោយរំពឹងថាមានតម្លៃលក់ចាប់ពី ១០ ៧០០ ដុល្លារ ដល់ ១២ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥១៨ ម.ម ទទឹង ១ ៨៣៤ ម.ម កំពស់ ១ ៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦៦ ម.ម និងបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៦-៧លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខ Matrix-style grille មួយផ្ទាំងធំជាមួយឡូហ្គោពណ៌ប្រាក់ ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម។

Geely Vision X6 pro

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាថ្មីទាំងស្រុង ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ប្រអប់លេខអេឡិចត្រូនិច ក៏ដូចជហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកៅអីស្រោបដោយស្បែកតុបតែងជា ២ពណ៌ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+