ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជឿឬអត់ថា ឡានក្រុងរបស់ Hongqi មួយនេះ មានតម្លៃលក់ដល់ទៅ ៦៨មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តក្រុងដ៏ប្រណិត Hongqi Gouyue ជាម៉ូដែលផលិតក្នុងចំនួនមានកំណត់សម្រាប់តែភ្នាក់ងាររដ្ឋាភិបាល ឬសម្រាប់សណ្ឋាគារប្រណិតលំដាប់ខ្ពស់ ប្រសិនបើមានការបញ្ជាទិញរំពឹងថាមានតម្លៃលក់ចាប់ពី ៦០០ ០០០ ដុល្លារ ដល់ ៦៨០ ០០០ ដុល្លារនៅប្រទេសចិន ។

Hongqi Gouyue មានប្រវែងតួខ្លួនសរុប ៧ ២៩៥ ម.ម ទទឹង ២ ០៩០ ម.ម កំពស់ ២ ៧៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៩៩០ ម.ម នឹងមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសដោយ សម្រាប់ម៉ូដែលអាជីវកម្មមានមកជាមួយ ២០-២៣កៅអី ខណៈម៉ូដែល Luxury មានកៅអី ១៧ ដល់ ១៩ កៅអីនិងម៉ូដែលទំនើបបំផុតមានត្រឹមតែ ១៧កៅអីប៉ុណ្ណោះ។

សម្រាប់រថយន្តក្រុងនេះ មានទំហំតូចជាងរថយន្តក្រុងទូទៅ ដោយនៅផ្នែកខាងមុខបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំដែលជាអត្តសញ្ញាណរបស់ខ្លួន ចង្កៀងមុខ-ក្រោយជាប្រភេទ LED និងថាសកង់ស្រោបដោយក្រូម៉េជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានរចនាឡើងយ៉ាងប្រណិតជា បានបំពាក់ដោយអេក្រង់កម្សាន្តជាមួយនឹងកន្លែងសាកថ្មឥតប្រើខ្សែ ដោយមានតុ និងកន្លែងដាកដបទឹកនៅខាងក្រោយកៅអីអ្នកបើកបរ ព្រមទាំងមានទូទឹកកកតូចនៅខាងក្រោយកៅអីអ្នកដំណើរផងដែរ។ លើសពីនេះ សម្រាប់កៅអីទាំងអស់ត្រូវបានបំពាក់ជាមួយពូកស្បែកគុណភាពខ្ពស់ ព្រមទាំងដំបូលកញ្ចក់បែប Panoramic sunroof ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តក្រុងនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៩២ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ និងមាន Top-speed ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង Kia ដាក់គោលដៅចង់លក់ឲ្យបានខ្ទង់ ៨លានគ្រឿងក្នុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia បានព្យាករណ៍កាលពីថ្ងៃពុធថា ការលក់សកលរួមគ្នារបស់ពួកគេនឹងកើនឡើងប្រហែល ២% នៅក្នុងឆ្នាំ ២០២៤ ជាមួយគោលដៅលក់ឲ្យបានចំនួន ៧,៤៤ លានគ្រឿង ទោះបីជាការលក់កាលពីឆ្នាំមុនបានធ្លាក់ចុះមិនដល់គោលដៅក៏ដោយ។

ក្នុងនោះ ក្រុមហ៊ុនទាំងពីរបានលក់រថយន្តចំនួន ៧,៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ប្រហែល ៣% តិចជាងគោលដៅរួមរបស់ពួកគេដែលមានចំនួន ៧,៥២ លានគ្រឿង ដែលភាគច្រើនដោយសារតែបរិយាកាសសេដ្ឋកិច្ចដ៏លំបាក រួមទាំងការកើនឡើងអត្រាការប្រាក់ជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Hyundai គ្រោងនឹងនាំមុខគេក្នុងវិស័យអគ្គិសនី និងផ្តោតលើការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដោយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរថយន្តអគ្គិសនីសុទ្ធ EV ជាសកលរបស់ខ្លួន ។

គួរបញ្ជាក់ផងដែរថា ទោះបីការលក់របស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងទាំង ២ មិនបានឈានដល់គោលដៅដែលពួកគេកំណត់ក៏ដោយ ក៏ការលក់របស់ក្រុមហ៊ុនទាំង ២ មានការកើនឡើងគួរឲ្យគត់សម្គាល់ ដោយក្រុមហ៊ុន Hyundai លក់បានចំនួន ៤,២ លានគ្រឿងកើនឡើង ៦,៩% ខណៈ ក្រុមហ៊ុន Kia លក់រថយន្តបានចំនួន ៣,០៩ លានគ្រឿងកើនឡើង ៦,៣% ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំណត់ត្រាលក់របស់ Tesla បានកើនឡើង ប៉ុន្តែនៅតែចាញ់គូប្រជែងមកពីប្រទេសចិន

[បរទេស] យោងតាមសារព័ត៌មាន ​​Reuters បានឲ្យដឹងថាក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាលក់ថ្មីនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ដោយបានចែកចាយរថយន្តអគ្គិសនីសរុបចំនួន ៤៨៤ ៥០៧ គ្រឿង គិតចាប់ពីខែតុលាដល់ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ តួលេខរបស់ក្រុមហ៊ុន Tesla សម្រាប់រយៈពេលដូចគ្នានេះ នៅតែត្រូវចាញ់ដៃគូប្រកួតប្រជែង BYD ដែលលក់បានសរុប ៥២៦ ៤០៩ គ្រឿង ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរបស់របស់សហរដ្ឋអាមេរិកនេះ មិនអាចឈានដល់គោលដៅលក់រថយន្តចំនួន ២ លានគ្រឿងដែលលោក Elon Musk បានកំណត់សម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីនៅឆ្នាំ ២០២៣ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការលក់សរុបចំនួន ១,៨ លានគ្រឿងកាលពីឆ្នាំមុនគឺស្មើនឹង ៣៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ។ ខណៈ BYD លក់បានសរុប ៣,០២លានគ្រឿង បានកើនឡើង ៦២% ។

កាលពីឆ្នាំមុន BYD រួមទាំងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតជាច្រើនរបស់ប្រទេសចិន កំពុងពង្រីកខ្លួនយ៉ាងសកម្មទៅក្នុងទីផ្សាររថយន្តសំខាន់ៗទូទាំងពិភពលោក រួមទាំងអឺរ៉ុបផងដែរ ។ ក្នុងនោះត្រូវបានអាជ្ញាធរអឺរ៉ុបកំពុងត្រូវបានបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងគោលនយោបាយគាំទ្រដែលប្រទេសចិនកំពុងអនុវត្តចំពោះក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលដើមហើយ! រថយន្ត Acura NSX លក់បានតែ ៥គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានផលិតរថយន្ត Acura NSX នៅក្នុងខែវិឆ្ឆិកា ឆ្នាំ ២០២២ សម្រាប់ម៉ូដែលឆ្នាំ ២០២៣ ដែលជាម៉ូដែលចុងក្រោយមុនពេលបញ្ចប់ការផលិត ប៉ុន្តែរថយន្តនេះលក់បានត្រឹមចំនួន ៥គ្រឿងប៉ុណ្ណោះពេញមួយឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក។

ដោយក្នុងនោះរថយន្ត Acura NSX លក់បានចំនួន ៣ គ្រឿងនៅក្នុងខែមករា ក្នុងខែកុម្ភៈបានចំនួន ១គ្រឿង និងខែមីនាបាន ១គ្រឿង ដែលមានតម្លៃលក់ចាប់ពី ១៦៩ ៥០០ ដុល្លារសម្រាប់ម៉ូដែលស្តង់ដារ និងតម្លៃ ៣៤៩ ០០០ ដុល្លារសម្រាប់ម៉ូដែល Type S ។

គួរបញ្ជាក់ផងដែរថា មានពាក្យចចាមអារ៉ាមទាក់ទងទៅនឹងរថយន្ត NSX ជំនាន់ទី ៣ នឹងមកដល់ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ដោយនៅក្នុងខែសីហា ឆ្នាំ ២០២២ ក្រុមហ៊ុនម៉បានបង្ហាញរូបភាពស្រមោលនៃគំរូរថយន្ត (Performance Electric Vision Concept) ដែលបង្ហាញពីការឌីស្សាញអនាគតបែប។ យ៉ាងណាមិញ សម្រាប់ព័ត៌មានជាក់លាក់ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនឡានអគ្គិសនីសុទ្ធទេ តែម៉ូដែលរបស់ Chery នេះ អាចជិះបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chery Fengyun A8 ស៊េរីឆ្នាំ ២០២៤ ប្រភេទ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៦ ៧០០ ដុល្លារ ដល់ ២១ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន។

Chery Fengyun A8 ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៥៥ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៧ គីឡូវ៉តម៉ោង និងអាចបើកបរបានចម្ងាយ ១៤០០ គីឡូម៉ែត្រនៅសាកថ្ម និងចាក់សាំងពេញ គាំទ្រដោយការសាកថ្មល្បឿនលឿនដដោយសាកបាន ៣០%-៨០% ប្រើរយៈពេល ១៩នាទីប៉ុណ្ណោះ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀបមុខ-ក្រោយ LED ព្រមទាំងជម្រើសថាសកង់ស្ព័រទំហំ ១៦អ៉ីញ ដល់ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញបញ្ចូលជាអេក្រង់ភ្លោះ គាំទ្រដោយឈីប Qualcomm Snapdragon ព្រមទាំងប្រព័ន្ធប្រតិបត្តិការ Chery Lion 5.0 system ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី២ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានទាំង ១០ម៉ូដែលរបស់ Toyota ដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើង បានធ្វើដាក់បង្ហាញចេញទិន្នន័យនៃការលក់រថយន្តរបស់ខ្លួននៅក្នុងឆ្នាំ ២០២៣ នៅក្នុងសហរដ្ឋអាមេរិកដែលលក់បានចំនួនសរុប ២ ២៤៨ ៤៧៧ គ្រឿង ។ ខាងក្រោមនេះ ជាម៉ូដែលទាំង ១០ របស់ Toyota ដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ៖

១) Toyota RAV4 លក់បានសរុប ៤៣៤ ៩៤៣ គ្រឿង

២) Toyota Camry លក់បានសរុប ២៩០ ៦៤៩ គ្រឿង

៣) Toyota Tacoma លក់បានសរុប ២៣៤ ៧៦៨ គ្រឿង

៤) Toyota Corolla លក់បានសរុប ២៣២ ៣៧០ គ្រឿង

៥) Toyota Highlander លក់បានសរុប ១៦៩ ៥៤៣ គ្រឿង

៦) Toyota Tundra លក់បានសរុប ១២៥ ១៨៥ គ្រឿង

៧) Toyota 4Runner លក់បានសរុប ១១៩ ២៣៨ គ្រឿង

៨) Toyota Grand Highlander លក់បានសរុប ៤៨ ០៣៦ គ្រឿង

៩) Toyota Prius លក់បានសរុប ៣៨ ០៥២ គ្រឿង

១០) Toyota Venza លក់បានសរុប ២៩ ៩០៧ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ដើរ​តាម​ Toyota បន្ថែមការអភិវឌ្ឍលើរថយន្តប្រើ Hybrid ជាងរថយន្តអគ្គិសនីសុទ្ធ

[បរទេស] ក្រុមហ៊ុនផលិត Ford កំពុងដើរតាមរថយន្តក្រុមហ៊ុន Toyota នៅតែដោយកាត់បន្ថយផែនការផ្នែករថយន្តអគ្គិសនីរបស់ខ្លួន ទោះបីជាការលក់រថយន្តអគ្គិសនីរបស់ខ្លួនបានឈានដល់កំណត់ត្រាថ្មីដែលលក់បានចំនួន ៨ ៩៥៨ គ្រឿងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ក៏ដោយក៏ក្រុមហ៊ុននៅតែសម្រេចចិត្តកាត់បន្ថយការផលិត ដោយសារ Ford ចង់បន្ថែមការវិនិយោគ និងការអភិវឌ្ឍរថយន្តកូនកាត់ hybrid បន្ថែម ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងខែវិច្ឆិកាដដែល ក្រុមហ៊ុន Ford បានលក់ភីកអាប់អគ្គិសនី F-150 Lightning បានចំនួន ៤ ៣៩៣ គ្រឿង បានវ៉ាដាច់គូប្រជែង Rivian’s R1T ក្លាយជាភីកអាប់អគ្គិសនីដែលលក់ដាច់បំផុតក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ ទៀតផង។

គួរឲ្យដឹថា ថ្មីៗនេះ ក្រុមហ៊ុន Ford បានកាត់បន្ថយផែនការរថយន្តអគ្គិសនីជាច្រើន ក្នុងនោះប្រធានផ្នែកហិរញ្ញវត្ថុ លោក John Lawler បានបន្ថែមថា ក្រុមហ៊ុន Ford កំពុងបន្ថយល្បឿនលើការវិនិយោគជាច្រើន រួមទាំងការចំណាយប្រហែល ១២ពាន់លានដុល្លារលើរថយន្តអគ្គិសនី។ លើសពីនេះ អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Ford ក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹងពឹងផ្អែកលើរថយន្តកូនកាត់ hybrid ជាមួយនឹងការកាត់បន្ថយល្បឿននៃការអភិវឌ្ឍន៍រថយន្តអគ្គិសនី នោះរថយន្ត hybrid នឹង​ក្លាយ​ជា​ផ្នែក​ធំ​ជាង​នេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ជំនាន់ថ្មី ប្រើ hybrid អាចជិះបាន ១ពាន់គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC-Toyota បានធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការជាមួយការបើកទទួលការកក់ទុកមុននៅរថយន្ត Toyota Camry ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២៥ ៦៣៧ ដុល្លារ សម្រាប់ម៉ូដែល Hybrid និងតម្លៃ ២៨ ០០៧ ដុល្លារសម្រាប់ម៉ូដែលចំហេះក្នុងនៅទីផ្សារប្រទេសចិន ។

សម្រាប់ Toyota Camry ស៊េរីឆ្នាំ ២០២៤ របស់ប្រទេសចិនមាន ៩ម៉ូដែលជម្រើសរើសដោយមានម៉ូដែលកូនកាត់ hybrid ៥ម៉ូដែល និងម៉ូដែលប្រើម៉ាស៊ីនចហេះក្នុង ៤ម៉ូដែល ដោយមានការឌីស្សាញនៅផ្នែកខាងក្រៅដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលរបស់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែនៅផ្នែកខាងក្នុងមានការរចនាថ្មីទាំងស្រុងដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាបានភ្ជាប់មកជាមួយប្រព័ន្ធស្កេនសម្គាល់មុខជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលកូនកាត់ Hybrid និងម៉ូដែលចំហេះក្នុង ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រដូចគ្នា ដោយម៉ូដែល hybrid អាចបើករបានចម្ងាយ ១០០០ គីឡូម៉ែត្រនៅចាក់សាំងពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានទាំង ១០ម៉ូដែលដែលត្រូវបានដេញថ្លៃខ្ពស់បំផុតនៅលើពិភពលោក

[បរទេស] យោងតាមគេហទំព័រ Zingnews បានធ្វើការដាក់បង្ហាញចេញនៅរថយន្តដែលដាក់លក់ដេញថ្លៃបានតម្លៃខ្ពស់ជាងគេនៅលើពិភពលោក ។ ខាងក្រោមនេះ គឺជារថយន្តដែលលក់ដេញថ្លៃបានខ្ពស់ជាងគេទាំង ១០៖

១) Ferrari 250 GTO/330 LM ម៉ូដែលឆ្នាំ ១៩៦២ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ៥១,៧ លានដុល្លារ

២) Ferrari 412 P Berlinetta ម៉ូដែលឆ្នាំ ១៩៦៧ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ៣០,២ លានដុល្លារ

៣) Mercedes-AMG Petronas F1 W04 ម៉ូដែលឆ្នាំ ២០១៣ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ១៨,៨ លានដុល្លារ

៤) Ferrari 250 GT SWB California Spider ម៉ូដែលឆ្នាំ ១៩៦២ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ១៨ លានដុល្លារ

៥) Ferrari 250 LM ម៉ូដែលឆ្នាំ ១៩៦៤ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ១៧,១ លានដុល្លារ

៦) Jaguar XKSS ម៉ូដែលឆ្នាំ ១៩៥៧ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ១៣,២ លានដុល្លារ

៧) Ferrari 312 PB ម៉ូដែលឆ្នាំ ១៩៧២ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ១៣,៤ លានដុល្លារ

៨) Bugatti Chiron Profilèe ម៉ូដែលឆ្នាំ ២០២២ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ១០,៨ លានដុល្លារ

៩) Mercedes-Benz CLK GTR Roadster ម៉ូដែលឆ្នាំ ២០០២ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ១០,២ លានដុល្លារ

១០) Ferrari 250 GT SWB Berlinetta ម៉ូដែលឆ្នាំ ១៩៦២ រថយន្តនេះដេញថ្លៃបានរហូតដល់តម្លៃ ៩,៤ លានដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូដែលពិសេសរបស់ VinFast ផលិតតែ ៦៨គ្រឿង លក់​អស់ត្រឹមរយៈពេលជាង ២០នាទី​ប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម VinFast បានធ្វើការបញ្ជាក់ថារថយន្តអគ្គិសនីសុទ្ធ VF 7 Fire Dragons ដែលផលិតមានចំនួនកំណត់ត្រឹមតែ ៦៨ គ្រឿងត្រូវបានលក់អស់ក្នុងរយៈពេល ២២ នាទីប៉ុណ្ណោះបន្ទាប់ពីការដាក់លក់នៅទីផ្សាររបស់ខ្លួន ។

VF 7 Fire Dragon ត្រូវបានផលិតឡើងផ្អែកនៅលើម៉ូដែល VF 7 Plus ដោយគ្រឿងបរិក្ខា និងលក្ខណៈពិសេសគឺមានភាពស្រដៀងគ្នា នឹងការឌីស្សាញបានបំផុសគំនិតដោយសត្វនាគជាមួយការតុបតែងតួខ្លួនពណ៌ខ្មៅ រួមបញ្ចូលជាមួយពណ៌ពណ៌លឿងទង់ដែងទៅលើថាសកង់ និងឡូហ្គោ VinFast ជាដើម ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៥៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១ ជាមួយរបៀបប ៣ របៀបរួមមាន Eco, Normal និង Sport ។

សម្រាប់ម៉ូដែលពិសេស VF 7 Fire Dragons មានតម្លៃលក់ថ្លៃជាងម៉ូដែល VF 7 Plus ពោលគឺមានតម្លៃលក់ចាប់ពី ៤១ ២៧២ ដុល្លារ ដល់ ៤៩ ៤៧៨ ដុល្លារ ។ លើសពីនេះ រាល់ VF 7 Fire Dragon នីមួយៗនៅពេលចេញ​លក់​លើ​ទីផ្សារ​នឹង​មាន​លេខ​រៀង​ផ្ទាល់​ខ្លួន​ដែល​សម្គាល់​ដោយ VinFast ជាមួយ​នឹង​បច្ចេកវិទ្យា​ពិសេសទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+