ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ១ពាន់គ្រឿងដំបូងលក់អស់ត្រឹមរយៈពេល ៣០នាទី

[បរទេស] កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Toyota ប្រចាំនៅតំបន់អឺរ៉ុប បានធ្វើការបើកទទួលការកក់ទុកមុនៅរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ សម្រាប់រថយន្ត ខណៈពេលនេះ រថយន្ត ១ ០០០គ្រឿងដំបូងត្រូវបានលក់អស់ត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះនៅទីផ្សារប្រទេសអាល្លឺម៉ង់ ។

សម្រាប់រថយន្ត Land Cruiser មាននៅក្នុងប្រទេសអាល្លឺម៉ង់មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Executive, Tec និង First Edition ក្នុងនោះ ក្រុមហ៊ុន Toyota បានបញ្ជាក់ពីមុនថា Land Cruiser ម៉ូដែល First Edition នៅទូទាំងទ្វីបអឺរ៉ុបនឹងមានចំនួន ៣០០០ គ្រឿង។

Toyota Land Cruiser របស់តំបន់អឺរ៉ុបនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GA-F platform ដែលអះអាងថាមានភាពរឹងមាំជាងជំនាន់មុនដល់ទៅ ៥០% នឹងត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,៨ លីត្រ turbodiesel អាចផលិតកម្លាំងបាន ២០១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ខណៈម៉ូដែលរថយន្តកូនកាត់ mild-hybrid ជាមួយនឹងប្រព័ន្ធ 48-volt នឹងមកដល់នៅឆ្នាំ ២០២៥ ។

Toyota Land Cruiser របស់ប្រទេសអាល្លឺម៉ង់សម្រាប់ម៉ូដែល Tec Edition និង First Edition ទទួលបានអត្ថប្រយោជន៍ពីមុខងារបន្ថែមជាច្រើន រួមទាំងរបារទប់លំនឹងខាងមុខថ្មី ថាស់កង់ស្ព័រទំហំ ២០ អ៉ីញ កញ្ចក់មើលក្រោយឌីជីថល អេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំឡេងម៉ាក JBL premium ចំនួន ១៤ ចំនុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ឡានដែលស៊ីសាំងតិចជាងនៅក្នុងឆ្នាំ ២០២៣

[បរទេស] យោងតាមទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកដែលហៅកាត់ថា US EPA បានធ្វើការដាក់បង្ហាញចេញនៅរថយន្តប្រើម៉ាស៊ីនចំហេះក្នុងនៅក្នុងឆ្នាំ ២០២៣ ព្រមទាំងរួមបញ្ចូលនៅម៉ូដែលឆ្នាំ ២០២៣ ទាំងម៉ូដែលឆ្នាំ​ ២០២៤ ដែលមានកម្រិតស៊ីប្រេងតិចជាងគេបំផុតនៅសហរដ្ឋអាមេរិក ៖

១) Mitsubishi Mirage ស៊េរីឆ្នាំ​ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៦ លីត្រប៉ុណ្ណោះ

២) Hyundai Elantra ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៦,៣ លីត្រប៉ុណ្ណោះ

៣) Honda Civic ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៦,៥ លីត្រប៉ុណ្ណោះ

៤) Kia Rio ស៊េរីឆ្នាំ ២០២៣ មានកម្រិតស៊ីប្រេងត្រឹមតែ ៦,៥ លីត្រប៉ុណ្ណោះ

៥) Toyota Corolla ឆ្នាំ​ ២០២៣ និងឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៦,៧ លីត្រប៉ុណ្ណោះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡានប្រើ Hybrid ម៉ូដែលឆ្នាំ ២០២៤ ដែលសន្សំសំចៃខ្លាំងបំផុត

[បរទេស] យោងតាមទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកដែលហៅកាត់ថា US EPA បានធ្វើការដាក់បង្ហាញចេញនៅរថយន្តប្រើម៉ាស៊ីនកូនកាត់ hybrid ម៉ូដែលឆ្នាំ ២០២៤ ដែលមានកម្រិតស៊ីប្រេងតិចជាងគេបំផុតនៅក្នុងផ្នែក hybrid ។ ខាងក្រោមនេះ ជាម៉ូដែលឆ្នាំ ២០២៤ ប្រើ hybrid ដែលសន្សំសំចៃប្រេងខ្លាំងជាងគេនៅសហរដ្ឋះអាមេរិក៖

១) Toyota Prius Hybrid ស៊េរីឆ្នាំ ២០២៤ ម៉ូដែល LE មានកម្រិតស៊ីប្រេងត្រឹមតែ ៤,១ លីត្រប៉ុណ្ណោះ

២) Hyundai Elantra Hybrid ស៊េរីឆ្នាំ ២០២៤  មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៣ លីត្រប៉ុណ្ណោះ

៣) Kia Niro Hybrid ស៊េរីឆ្នាំ​ ២០២៤ ម៉ូដែល LX មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៤ លីត្រប៉ុណ្ណោះ

៤) Toyota Camry Hybrid ស៊េរីឆ្នាំ ២០២៤ ម៉ូដែល LE មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៥ លីត្រប៉ុណ្ណោះ

៥) Hyundai Sonata Hybrid ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,២ លីត្រប៉ុណ្ណោះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford Ranger មួយគ្រឿង រំកិលចេញពីរោងចក្រម្តងក្នុងរយៈពេលរៀងរាល់ ២ នាទី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបង្ហាញចេញនៅចំនុចមួយចំនួនដែលទាក់ទងទៅនឹងភីកអាប់ Ford Ranger ដោយភីកអាប់បានរំកិលចេញពីរោងចក្រម្តងក្នុងរយៈពេលរៀងរាល់ ២ នាទីនៅឯរោងចក្រមួយចំនួនដូចជា រោងចក្រ Silverton នៅប្រទេសអាហ្វ្រិកខាងត្បូង, និងរោងចក្រនៅប្រទេសថៃ ។

ភីកអាប់ Ford Ranger ត្រូវបានផលិតឡើងដោយក្រុមវិស្វករលំដាប់ពិភពលោកដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងត្រូវបានលក់នៅលើទីផ្សារចំនួន ១៨០ ជុំវិញពិភពលោក ដែលត្រូវបានផលិតឡើងនៅរោងចក្ររបស់ Ford ចំនួន ៧ ជុំវិញពិភពលោករួមមាន៖

  • រោងចក្រនៅប្រទេសថៃចំនួន ២ គឺ (FTM) និង (AAT) នៅក្នុងខេត្តរ៉ាយ៉ង
  • រោងចក្រនៅប្រទេសអាហ្វ្រិកខាងត្បូង
  • រោងចក្រនៅ Michigan សហរដ្ឋអាមេរិក
  • រោងចងក្រនៅប្រទេសអាស្សង់ទីន
  • រោងចងក្រដំឡើងនៅប្រទេសវៀតណាម
  • រោងចងក្រដំឡើងនៅប្រទេសកម្ពុជា

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងដំណើរការអភិវឌ្ឍ ភីកអាប់ Ford Ranger ត្រូវបានធ្វើតេស្ត និងអាកាសធាតុ និងស្ថានភាពដែលលំបាកបំផុតគ្រប់ស្ថានភាពផ្លូវ ។ លើសពីនេះ ក៏ជាភីកអាប់ ដែលត្រូវបានទទួលស្គាល់ទាំងគុណភាព និងភានធន់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ដាក់គោលដៅលក់ឡានអគ្គិសនីឲ្យបាន ៣មុឺនគ្រឿងក្នុងមួយឆ្នាំនៅទីផ្សាររថយន្តធំជាងគេទី ៤ របស់ពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខណៈក្នុងពេលថ្មីៗនេះ ស្ថាបនិក BYD បាននិយាយនៅក្នុងសន្និសីទនៅទីក្រុងតូក្យូបានបង្ហាញថា ម៉ាកយីហោនេះនឹងចាប់ផ្តើមនៅក្នុងប្រទេសជប៉ុនក្នុងខែមករាឆ្នាំ ២០២៤ និងនៅឆ្នាំ ២០២៥ មានបំណងលក់រថយន្តអគ្គិសនីចំនួន ៣០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានក្រុមហ៊ុនចែកចាយចំនួន ១០០ ទីតាំងក្នុងទីផ្សារជប៉ុនដែលបច្ចុប្បន្ននេះជាទីផ្សាររថយន្តធំជាងគេទី ៤ របស់ពិភពលោក ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិនេះ បានចាប់ផ្តើមដំណើរការនៃការបង្កើតបណ្តាញអ្នកចែកចាយដ៏ធំមួយនៅក្នុងប្រទេសជប៉ុនរួចហើយ ដែលជាការចុះហត្ថលេខាលើកិច្ចសន្យាភ្នាក់ងារជាមួយអ្នកចែកចាយ និងអ្នកលក់ដែលបានបង្កើតឡើង ហើយបច្ចុប្បន្នមានប្រហែល ៥០ ទីតាំងនៅទូទាំងប្រទេស ។

សម្រាប់ម៉ូដែល BYD ដំបូង​គេ​ដែល​ចុះ​ចត​នៅ​ប្រទេស​ជប៉ុន​គឺ រថយន្តអគ្គិសនីសុទ្ធ BYD Dolphin ដែល​មាន​តម្លៃ​ចាប់​ពី ៣,៦៣ លាន​យ៉េន ដែលស្មើនឹង ២៥ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ខ្នាតធំកម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន Ford បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford F-150 Raptor R ស៊េរីឆ្នាំ ២០២៤ ដែលមានកម្លាំងជាងគូប្រជែងរបស់ខ្លួនគឺ RAM TRX នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៧៩ ៩៧៥ ដុល្លារ ដល់ ១១១ ៥៥០ ដុល្លារ ។

ដោយភីកអាប់ខ្នាតធំនេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,២ លីត្រ supercharged V8 អាចផលិតកម្លាំងបាន ៧២០ សេះ និងកម្លាំងរមួល ៨៦៨ ញ៉ូតុនម៉ែត្រ ដែលមានកម្លាំងសេះច្រើនជាងម៉ូដែលមុន ២០ សេះ និងច្រើនជាង RAM TRX ឆ្នាំ ២០២៤ ១៨ សេះ ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,២ លីត្រ supercharged Hellcat V8 ។

ក្រៅពីការទទួលបានថាមពលខ្លាំងមុន ក្នុងនោះ F-150 Raptor R ស៊េរីឆ្នាំ ២០២៤ ទទួលបានគម្របម៉ាស៊ីនថ្មី ព្រមទាំងថាសកង់ស្រោបដោយសំបកកង់ទំហំ ៣៧ អ៉ីញប្រភេទ all-terrain tire ក៏ដូចជាចង្កៀងបំភ្លឺផ្លូវ និងអំពូលបំភ្លឺពេល LED ថ្មី ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមសម្រាប់ទប់លំនឹងនៃការបើកបរបន្ថែម ដូចជា ប៉ូម Fox Dual Live Valve shocks, រំស័រ coil-spring ទំហំ ២៤ អ៉ីញ និងការធ្វើឱ្យទាន់សម័យ ក៏ដូចជាកាងការពារសម្រាប់បើកបរនៅលើវាលខ្សាច់កាន់តែប្រសើរទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់ភីកអាប់ Ford F-150 Raptor R ត្រូវបានបានដាក់បង្ហាញចេញជាលើកដំបូងកាលពី ១៤ ឆ្នាំមុន ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៤ លីត្រ V8 មានកម្លាំង ៣១០ សេះ ឬម៉ាស៊ីនចំណុះ ៦,២ លីត្រ V8 មានកម្លាំង ៤១១ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ ប្រទេសទាំង ១០ ដែលអត្រាប្រជាជនមានឡានប្រើប្រាស់ខ្ពស់ជាងគេនៅលើពិភពលោក

[បរទេស] យោងតាមស្ថិតិចេញពី Insider Monkey បានពិនិត្យមើលទំនាក់ទំនងរវាងប្រទេសដែលមាន GDP ខ្ពស់បំផុត ហើយបានជ្រើសរើសប្រទេសដែលមានចំនួនអ្នកប្រើប្រាស់រថយន្តខ្ពស់បំផុតដោយផ្អែកលើទិន្នន័យពីភ្នាក់ងារដឹកជញ្ជូន ពីអ្នកផ្តល់ទិន្នន័យ CEIC និងគណៈកម្មការអឺរ៉ុប ដោយទិន្នន័យ​នេះ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជនដែលរថយន្តប្រើប្រាស់​ក្នុង​ចំណោម​មនុស្ស ១០០០ នាក់។

១) សហរដ្ឋអាមេរិក មានរថយន្តប្រើប្រាស់ ៨៣៤ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

២) ប្រទេសអូស្រ្តាលី មានរថយន្តប្រើប្រាស់ ៧៧៤ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

៣) ប្រទេសប៉ូឡូញ មានរថយន្តប្រើប្រាស់ ៦៨៩ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

៤) ប្រទេសអ៉ីតាលី មានរថយន្តប្រើប្រាស់ ៦៧៧ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

៥) ប្រទេសកាណាដា មានរថយន្តប្រើប្រាស់ ៦៧៣ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

៦) ប្រទេសជប៉ុន មានរថយន្តប្រើប្រាស់ ៦៥៩ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

៧) ប្រទេសអាឡឺម៉ង់ មានរថយន្តប្រើប្រាស់ ៥៧៧ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

៨) ប្រទេសបារាំង មានរថយន្តប្រើប្រាស់ ៥៧០ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

៩) ប្រទេសអូទ្រីស មានរថយន្តប្រើប្រាស់ ៥៦៨ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

១០) ប្រទេសន័រវែស មានរថយន្តប្រើប្រាស់ ៥៥៥ គ្រឿងក្នុងចំណោមមនុស្ស ១០០០ នាក់

គួរឲ្យដឹងថា បើទោះបីជាប្រទេសចិនអាចជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែវាមិនមែនជាប្រទេសដែលមានរថយន្តច្រើនជាងគេនោះទេ សម្រាប់មនុស្សម្នាក់ៗ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Lexus ដាក់បង្ហាញចេញម៉ូដែល UX ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus UX 300 ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ នៅទីផ្សារសហរដ្ឋអាមេរិក ។

សម្រាប់ម៉ូដែល 300h នេះ ត្រូវបានជំនួសម៉ូដែល 250h ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid transaxle ថ្មី ធ្វើការរួមគ្នាជាមួយមានម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៩៦ សេះ ច្រើនជាងមុន ១៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយថ្មីប្រភេទលីដ្យូម ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៥-៦លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

Lexus UX 300 ជំនាន់ទី ៥ នេះ ទទួលបានតួខ្លួនតុបតែងជាមួយពណ៌ថ្មី ព្រមទាំងទ្វារឃ្លុបក្រោបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១២,៣ អ៉ីញ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបាននៅកញ្ចប់សុវត្ថិភាព Toyota Safety System+ 3.0 ជាស្តង់ដារតែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ប្រកាសលក់រោងចក្ររបស់ខ្លួននៅរុស្សីតម្លៃ ១០០ ដុល្លារជាងប៉ុណ្ណោះ

[បរទេស] Hyundai គឺជាក្រុមហ៊ុនចុងក្រោយបង្អស់ដែលលក់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានប្រកាសលក់រោងចក្រនេះក្នុងតម្លៃត្រឹមតែ ១១១ ដុល្លារប៉ុណ្ណោះ ដោយសារខ្លួនបានលក់រថយន្តថ្មីចំនួន ៦ គ្រឿងប៉ុណ្ណោះនៅខែសីហា ឆ្នាំ ២០២៣ ដែលជាការថយចុះយ៉ាងខ្លាំងពីចំនួន ២ ៨៩២ គ្រឿងដែលបានលក់កាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ការលក់នេះរួមបញ្ចូលនៅកិច្ចសន្យាដែល Hyundai អាចទិញរោងចក្រវិញក្នុងរយៈពេល ២ ឆ្នាំនៃការលក់នេះ ។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីដើមសប្តាហ៍នេះ ហើយថែមទាំងបានទទួលការបន្តពីគណៈកម្មាការរដ្ឋាភិបាលនៃប្រទេសរុស្ស៊ីស្តីពីការលក់ទ្រព្យសម្បត្តិបរទេសផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួននឹងខាតបង់ទឹកប្រាក់ ២៨៧ ពាន់លានវ៉ុន ស្មើនឹងទឹកប្រាក់ប្រមាណ ២១៩,១៩ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនេះនៅត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ។

ប្រតិបត្តិការនៅរោងចក្រក្នុងទីក្រុង St.Petersburg ត្រូវបានផ្អាកដំណើរការតាំងពីខែមីនាឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយរោងចក្រនេះមានសមត្ថភាពផលិតរថយន្តបានជាង ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sonet ស៊េរីឆ្នាំ​ ២០២៤ មុខមាត់ថ្មី ទទួលបានការអាប់ដេតបន្ថែម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានបន្តធ្វើការអាប់ដេតបន្ថែមទៅលើរថយន្ត Kia Sonet ស៊េរីឆ្នាំ​ ២០២៤ នៅទីផ្សារប្រទេសឥណ្ឌា ជាមួយនឹងភាសារចនាប័ទ្មថ្មី និងលក្ខណៈពិសេសបច្ចេកវិទ្យាថ្មី ខណៈតម្លៃលក់ក្រុមហ៊ុននៅមិនទាន់ប្រកាសចេញនៅឡើយទេ ។

រថយន្ត SUV របស់ Kia នេះត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០២០ ហើយការអាប់ដេតឆ្នាំ ២០២៤ គឺផ្តោតលើផ្នែកខាងមុខដែលបានរចនាឡើងវិញជាមួយនឹងចង្កៀងប្រភេទ LED រចនាប័ទ្មបែប Mahindra-style ជាប់ជាមួយប៉ាណារចនាបែបច្រមុះខ្លា (tiger-nose grille) ព្រមទាំងកាងការពារ ក៏ដូចជារន្ធខ្យល់បែបសំណាញ់ ថាសកង់ទំហំ ១៦អ៉ីញថ្មី និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង ផ្ទៃតាឡូនៅតែរក្សាការរចនាដដែល ដោយមានអេក្រង់ទំហំ ១០,២៥ អ៉ីញជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់ដោយ Apple CarPlay និង Android Auto ប៉ុន្តែរន្ធម៉ាស៊ីនត្រជាក់ត្រូវបានរចនាថ្មី ។ លើសពីនេះ ក៏បានបំពាក់ឧបករណ៍បំពងសំលេងម៉ាក Bose ដំបូលកញ្ចក់បែប Panoramic sunroof និងពោងសុវត្ថិភាពចំនួន ៦ ជាស្តង់ដារ ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ថ្មីផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ៣ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ប្រភេទ T-GDI អាចផលិតកម្លាំងបាន ១១៨ សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ប្រភេទ MPi  អាចផលិតកម្លាំងបាន ៨២ សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ CRDi អាចផលិតកម្លាំងបាន ១១៤ សេះ ប្រភេទប៉ុង ១ ទាំងអស់ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+