ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ XPENG G9 ស៊េរីឆ្នាំ ២០២៤ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP

[បរទេស] កាលពីពេលថ្មីៗកន្លែងទៅនេះ រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ XPENG G9 ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី XPENG G9 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៥ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៨ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៨ ភាគរយ

Xpeng G9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEPA platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៣ សេះ និងកម្លាំងរមួល ៧១៧ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ២០% ទៅ ៨០% ត្រឹមរយៈពេល ២០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Motor Expo 2023 ក្នុងប្រទេសថៃបានបញ្ចប់ជាមួយការកក់សរុបជាង ៥មុឺនគ្រឿង ដោយ Toyota ឈរកំពូលតារាង

[បរទេស] កាលពីថ្ងៃទី ២៩ ខែវិឆ្ឆិកា ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសថៃបានចាប់ផ្តើមប្រារព្ធពិធីពិពរណ៌រថយន្ត Motor Expo 2023 លើសទី ៤០ ដោយទទួលការកក់រថយន្តសរុបចំនួន ៥៣ ២៤៨ គ្រឿង ។ ខាងក្រោមនេះ ជាចំនួនរថយន្តដែលទទួលបានការកក់សរុបនៅពិពរណ៌នេះ៖

ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ៧២៤៥ គ្រឿង

ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ៦១៤៩ គ្រឿង

ក្រុមហ៊ុន BYD ទទួលបានការកក់រថយន្តដល់ទៅ ៥៤៥៥ គ្រឿង

ក្រុមហ៊ុន AION ទទួលបានការកក់រថយន្តដល់ទៅ ៤៥៦៨ គ្រឿង

ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ៣៥៦៨ គ្រឿង

ក្រុមហ៊ុន Deepal ទទួលបានការកក់រថយន្តដល់ទៅ ៣៥៤៩ គ្រឿង

ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ៣៥២៤ គ្រឿង

ក្រុមហ៊ុន Isuzu ទទួលបានការកក់រថយន្តដល់ទៅ ២៤៦០ គ្រឿង

ក្រុមហ៊ុន Nissan ទទួលបានការកក់រថយន្តដល់ទៅ ២៤៥៩ គ្រឿង

ក្រុមហ៊ុន Mazda ទទួលបានការកក់រថយន្តដល់ទៅ ១៩៦១ គ្រឿង

ក្រុមហ៊ុន NETA ទទួលបានការកក់រថយន្តដល់ទៅ ១៧៦៦ គ្រឿង

ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ១៦៧៣ គ្រឿង

ក្រុមហ៊ុន Ford ទទួលបានការកក់រថយន្តដល់ទៅ ១៤១៤ គ្រឿង

ក្រុមហ៊ុន Suzuki ទទួលបានការកក់រថយន្តដល់ទៅ ១៤០២ គ្រឿង

ក្រុមហ៊ុន Mercedes-Benz ទទួលបានការកក់រថយន្តដល់ទៅ ១៣៣៣ គ្រឿង

ក្រុមហ៊ុន BMW ទទួលបានការកក់រថយន្តដល់ទៅ ១១៨៨ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Supercar អគ្គិសនីសុទ្ធរបស់ BYD នេះ កម្លាំងខ្លាំងជាង ១ពាន់សេះ ឯទម្ងន់ជាង ២,៥ តោន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅលក្ខណៈ​ពិសេសរបស់រថយន្ត BYD YangWang U9 ប្រើថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ១៤០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

ដោយរថយន្តនេះ ប្រវែងតួខ្លួនសរុប ៤ ៩៦៦ ម.ម ទទឹង ២ ០២៩ ម.ម កំពស់ ១ ២៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម និងមានទម្ងន់ ២,៥ តោន ត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីមិនតិចជាង ៤ មានកម្លាំងសរុប ១២៨៧ សេះ ដោយអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេលតែ ២វិនាទី និងមាន Top speed ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ផ្កួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៧០០ គីឡូម៉ែត្រនៅពេលថ្មពេញម្តង ។

មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ U9 គឺប្រព័ន្ធ suspension ដែល BYD ហៅវាថា Disus-X system ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​រថយន្ត​អាចបើកបរដោយប្រើប្រាស់​ដោយ​កង់​បី ហើយ​វា​ថែមទាំង​អាច​លោត​ឡើង​ចុះ​បាន​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Note e-Power ឆ្នាំ ២០២៤ ទទួលបានការអាប់ឌេតថ្មី ជិះ១០០ គីឡូម៉ែត្រស៊ីសាំងតែជាង ៣លីត្រប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅព័ត៌មានលម្អិតទាក់ទងទៅនឹងរថយន្ត Nissan Note e-Power ម៉ូដែលឆ្នាំ ២០២៤ ទទួលបានការផ្លាស់ប្តូរថ្មី គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៥ ៧៧៩ ដុល្លារ ដល់ ១៧ ៧១១ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

Nissan Note e-Power មានប្រវែងតួខ្លួនសរុប ៤ ០៤៥ ម.ម ទទឹង ១ ៦៩៥ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៨០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាឌីស្សាញថ្មីទាំងស្រុងបែប Digital V-Motion ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មីទំហំ ១៦ អ៉ីញ និងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធកាម៉េរាផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ប្រព័ន្ធសោរឆ្លាតវៃថ្មី កន្លែងសាកថ្មឥតប្រើខ្សែ និងហ្វ្រាំងដៃអេឡិចត្រូនិច ក៏ដូចជាកាម៉េរា ៣៦០ដឹក្រេជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Nissan Note e-Power ទទួលបាន ២ ជម្រើសរួមមាន៖

  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង១ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ២ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣៤៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BYD Tang EV ឆ្នាំ ២០២៣ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP

[បរទេស] រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ BYD Tang EV ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី BYD Tang EV បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៧ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨០ ភាគរយ 

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ជំនាន់ថ្មី ឈ្នះពានរង្វាន់រថយន្តល្អបំផុតប្រចាំឆ្នាំនៅប្រទេសជប៉ុន

[បរទេស] រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៤ ជំនាន់ទី ៤ បានឈ្នះពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ ២០២៣-២០២៤ សម្រាប់ប្រទេសជប៉ុន ( Japanese Car of the Year 2023-2024) ដែលត្រូវ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ជាច្រើន​មកពី​ផ្នែក​ផ្សេងៗ និង​ទាំង​រថយន្ត​ម៉ាស៊ីន​ចំហេះ​ខាងក្នុង ព្រមទាំង​រថយន្ត​អគ្គិសនី​ផងដែរ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ជប៉ុន (JCOTY) ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ១៩៨០ ដោយរថយន្តដែលឈ្នះជាលើកដំបូងគឺរថយន្ត Mazda Familia sedan ដែលផលិតពីឆ្នាំ ១៩៦៣-២០០៣ ។ រថយន្តដែលមិនមែនជារបស់ជប៉ុនដំបូងគេដែលបានទទួលពានរង្វាន់គឺ Volkswagen Golf ក្នុងឆ្នាំ ២០១៣។ បន្ទាប់មកមានតែរថយន្តបរទេសពីរផ្សេងទៀតប៉ុណ្ណោះដែលបានទទួលពានរង្វាន់ ហើយរថយន្តទាំងពីរគឺជាម៉ូដែល Volvo ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla គ្រោងពង្រីករោងចក្រ Giga Shanghai ដើម្បីផលិតមូដែលថ្មីតម្លៃជាង ២មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានរាយការណ៍ថាក្រុមហ៊ុន Tesla គ្រោងនឹងចាប់ផ្តើមការសាងសង់ឡើងវិញនៅដំណាក់កាលទីបីនៃរោងចក្រ Giga Shanghai ដែលមានបំណងផលិតរថយន្តម៉ូដែលថ្មីជាមួយតម្លៃត្រឹមតែ ២៥ ០០០ ដុល្លារ ។

កាលពីនៅក្នុងខែមេសា ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រស្តុកថាមពលថ្មីមួយនៅក្នុងទីក្រុងសៀងហៃ ជាមួយនឹងទិន្នផលប្រចាំឆ្នាំ ៤០ ជីហ្គាវ៉ាត់ម៉ោងដោយចាប់ផ្តើមផលិតនៅត្រីមាសទីពីរនៃឆ្នាំ ២០២៤។ ខណៈនៅពេលនោះ Tesla មិនបាននិយាយអំពីផែនការណាមួយសម្រាប់ដំណាក់កាលទី ៣ នៃរោងចក្រ Giga នោះទេ។

គួរឲ្យដឹងថា រោងចក្រ Giga Shanghai របស់ក្រុមហ៊ុន Tesla បច្ចុប្បន្នផលិតតែម៉ូដែល Model 3 និង Model Y ជាមួយសមត្ថភាពផលិតបានប្រចាំឆ្នាំ ១,១ លានគ្រឿង ហើយនៅចន្លោះខែមករាដល់ខែវិច្ឆិកា បានចែកចាយរថយន្តបាន ៨៥៣ ៦០៣ គ្រឿង កើនឡើង ៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រោងចក្រ Shanghai Tesla គឺជារោងចក្រផលិតដែលមានប្រសិទ្ធភាពបំផុតរបស់ក្រុមហ៊ុន Tesla ដោយចំណាយពេល ៣៧ វិនាទីសម្រាប់ការផលិតរថយន្តមួយគ្រឿង ដែលលឿនជាងនៅរោងចក្រនៅរដ្ឋតិចសាស់របស់ Tesla ចាយពេល ៧៦វិនាទីក្នុងការផលិតរថយន្តមួយគ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Lexus បានឈរលើកំពូលតារាងរថយន្ត និងម៉ាកដែលគួរឲ្យទុកចិត្តបំផុតនៅក្នុងឆ្នាំ ២០២៣

[បរទេស] យោងតាមគេហទំព័រ Consumer Reports បានធ្វើការដាក់បង្ហាញចេញនៅចំណាត់ថ្នាក់ភាពជឿជាក់ប្រចាំឆ្នាំរបស់ពួកគេសម្រាប់ឆ្នាំ ២០២៣ ដោយបង្ហាញពលើក្រុមហ៊ុនផលិតរថយន្តដែលម្ចាស់ចាត់ទុកថាគួរឲ្យទុកចិត្តបំផុត និងជារថយន្តដែលមិនធ្វើឲ្យអ្នកប្រើប្រាស់មិនសូវបានភាពឈឺក្បាលច្រើនក្នុងការថែទាំ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទាំង ១០ ដែលធ្វើឲ្យអ្នកប្រើប្រាស់ទុកចិត្តបំផុត៖

១) Lexus ទទួលបាន​ពិន្ទុ ៧៩/១០០

២) Toyota ទទួលបាន​ពិន្ទុ ៧៦/១០០

៣) Mini ទទួលបាន​ពិន្ទុ ៧១/១០០

៤) Acura ទទួលបាន​ពិន្ទុ ៧០/១០០

៥) Honda ទទួលបាន​ពិន្ទុ ៧០/១០០

៦) Subaru ទទួលបាន​ពិន្ទុ ៦៩/១០០

៧) Mazda ទទួលបាន​ពិន្ទុ ៦៧/១០០

៨) Porsche ទទួលបាន​ពិន្ទុ ៦៦/១០០

៩) BMW ទទួលបាន​ពិន្ទុ ៦៤/១០០

១០) Kia ទទួលបាន​ពិន្ទុ ៦១/១០០

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia EV9 ឆ្នាំ ២០២៣ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP

[បរទេស] រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Kia EV9  បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៤ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៨ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៦ ភាគរយ

Kia EV9 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៩៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Cybertruck ដាក់បញ្ចូលនៅលើវែបសាយ Tesla Thailand រំពឹងថានឹងចេញលក់ឆាប់ៗនេះ

[បរទេស] បន្ទាប់ពីក្រុមហ៊ុន Tesla បានចាប់ផ្តើមចែកចាយរថយន្តភីកអាប់អគ្គិសនី Cybertruck ជាបណ្តើរៗទៅកាន់អតិថិជននៅសហរដ្ឋអាមេរិកមុននេះ ខណៈថ្មីៗនេះ ព័ត៌មានលម្អិតនៃម៉ូដែលរថយន្តនេះ ត្រូវបានបង្ហាញនៅលើគេហទំព័រ Tesla Thailand ដោយច​រំពឹង​ថា​នឹង​មាន​គម្រោង​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ​ផង​ដែរ ។

សម្រាប់ Tesla Cybertruck ត្រូវបានផលិតឡើងនៅលើ ultra-hard stainless-steel ដែលមានភាពរឹងមាំខ្លាំង បំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៨៤៥ សេះ និងកម្លាំងរមួល ១៣ ៩៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៥៤៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ចំ​ពោះនៅផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់ទំហំ ១៨,៥ អ៉ីញសម្រាប់អ្នកដំណើរខាងមុខ និងអេក្រង់ទំហំ ៩,៤ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយ ព្រមទាំងមកជាមួយឧបករណ៍បំពងសម្លេងចំនួន ១៥ ចំនុច កន្លែងសាកឥតប្រើខ្សែចំនួន ២ ជាដើម ។

សម្រាប់ព័ត៌មានលម្អិតអំពីភីកអាប់នេះ គ្រោងនឹងលក់នៅទីផ្សារប្រទេសថៃ ក្រុមហ៊ុនមិនទាន់បង្ហាញអ្វីច្រើនទេ ប៉ុន្តែនៅទីផ្សារសហរដ្ឋអាមេរិក Tesla Cybertruck មានតម្លៃលក់ចាប់ពី ៦០ ៩៩០ ដុល្លារ ដល់ ៩៩ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+