ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! ប្រទះឃើញ Hyundai Crete ប្រភេទអគ្គិសនី កំពុងធ្វើតេស្តបើកបរសាកល្បង

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តនេះ Hyundai Crete ប្រភេទអគ្គិសនីសុទ្ធត្រូវបានប្រទះឃើញកំពុងធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសឥណ្ឌា ដែលរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

Hyundai Creta EV ដែលកំពុង​ត្រូវ​បាន​គេ​សាកល្បង​នេះ តាមរូបភាពដែលប្រមាញ់បាន គឺមានការផ្លាស់ប្តូរទាំងផ្នែកខាងក្រៅ និងខាងក្នុងកាប៊ីន ជាពិសេសនៅផ្នែកខាងមុខ មានការរចនាគឺយកចេញពីរថយន្តអគ្គិសនី Hyundai KONA EV ស៊េរីឆ្នាំ ២០២៣ មកប្រើផងដែរ។

គួរបញ្ជាក់ផងដែរថា Hyundai Creta អគ្គិសនីថ្មី មិនប្រើប្រាស់គ្រៅងឆ្អឹង E-GMP platform របស់ក្រុមហ៊ុន Hyundai ទេ ប៉ុន្តែពួកគេចាប់ដៃគូជាមួយក្រុមហ៊ុន TATA Motors របស់ប្រទេសឥណ្ឌា ដោយផ្អែកលើគ្រោងឆ្អឹងពីរថយន្ត Tiago, Tigor និង Nexon ដើម្បីគ្រប់គ្រងការចំណាយ និងបង្កើតរថយន្តដែលមានតម្លៃសមរម្យសម្រាប់ប្រទេសឥណ្ឌា។

ទាក់ទងទៅនឹងម៉ាស៊ីនវិញ រថយន្តអគ្គិសនី Hyundai Creta EV ត្រូវបានគេរំពឹងថានឹងបំពាក់ដោយអាគុយទំហំ ៣៩,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Traverse ស៊េរីឆ្នាំ ២០២៤ ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chevrolet Traverse ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV  មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ទទួលបានការអាប់ឌេតសំខាន់ៗដូចជា ប្រព័ន្ធសុវត្ថិភាព ក៏ដូចជាធ្វើឲ្យប្រសើរឡើងនៅការបើកបរលើផ្លូវលំបាកៗ ឬ Off-Road គ្រោងនឹងចេញលក់នៅឆ្នាំក្រោយ ។

លើសពីនេះទៀត Chevrolet Traverse ត្រូវបានរចនាឡើងវិញទាំងស្រុងដែលផ្តល់នៅរូបរាងអំនាច និងហាប់ណែនជាងមុន ដោយមានប៉ាណារាងជាសំណាញ់ថ្មី ចង្កៀងមុខ LED អំពូលបំភ្លឺពេលថ្ងៃ LED ដាច់ដោយឡែក កាងខាងមុខរឹងមាំ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ស្រោបដោយសំបកប្រភេទ Off-Road ចង្កៀងក្រោយ LED រាងអក្សរ Y និងបំពង់ស៊ីមាំងបែបស្ព័រដែលត្រូវបានរចនាឡើងយ៉ាងពិសេស ។

សម្រាប់ផ្នែកខាងក្នុង កាប៊ីនអាចជ្រើសរើសបានពី ៧ ទៅ ៨ កៅអី ភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះជាដើម ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កៅអីជួរទី ២ ជាប្រភេទ captain seat អាចលៃតម្រូវតាមេយៈថាមពលអគ្គិសនី កន្លែងសាកថ្មឥតប្រើខ្សែរ និងផ្ទុកបានដល់ ២ ៧៦៤ លីត្រ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ិនវិញ គ្រប់ម៉ូដែលទាំងអស់ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ៣១៥ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ  ប្រភេទបើកបរប៉ុង ២ all-wheel drive មានសមត្ថិភាពអូសសណ្តោងបានដល់ ២២៦៨ គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ជំនាន់ថ្មី ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងចាប់តាំងពីឆ្នាំ ២០១៨

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរូបភាពរបស់រថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងចាប់តាំងពីឆ្នាំ ២០១៨ គ្រោងនឹងធ្វើការបង្ហាញជាផ្លូវការនៅក្នុងខែសីហា ឆ្នាំ ២០២៣ ។

សម្រាប់រថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ គឺស្តិតនៅក្នុងជំនាន់ទី៥ ដែលទទួលបានការរចនានៅផ្នែកខាងក្រៅមានការចនាបែបជ្រុងៗ ហាប់ណែន និងរឹងមាំជាងមុន ដោយមានរាងជាជ្រុងៗ ចង្កៀង​មុខ-ក្រោយ​រាង​អក្សរ H ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២១ អ៉ីញ និងដំបូល roof-rack ដែលផ្តល់ឲ្យរថយន្តនេះកាន់តែមានភាពទាក់ទាញខ្លាំងជាងមុន។

ចំពោះនៅផ្នែកខាងក្នុង ផ្តោតលើប្រណិតភាព និងផាសុកភាពសម្រាប់អ្នកបើកបរ ក៏ដូចជាអ្នកដំណើរ និងជាកាប៉ីន ៣ ជួរ សម្រាប់ កៅអី ៧ ដោយនៅលើតាប្លូមានអេក្រង់ភ្លោះរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញ ដំបូលកញ្ចក់ផ្តល់នៅភាពស្រឡះ និងកន្លែងសាកថ្មឥតខ្សែជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ។ ខណះ ម៉ាស៊ីនកូនកាត់ hybrid នឹងមានសម្រាប់ទីផ្សារអាមេរិកខាងជើង ។ លើសពីនេះ សម្រាប់នៅតំប់អឹរ៉ុប រថយន្តនេះ រំពឹងថា ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid រួមគ្នាជាមួយសាំងចំណុះ ១,៦ លីត្រ មានកម្លាំង ២២៦ សេះ និងម៉ាស៊ីន plug-in hybrid មានកម្លាំង ២៦១ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Kia Seltos មុខមាត់ថ្មី ទទួលបានកក់មុនច្រើនជាង ១មុឺនគ្រឿងត្រឹមតែមួយថ្ងៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបើកទទួលការកក់នៅរថយន្ត Kia Seltos មុខមាត់ថ្មី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ ជាមួយតម្លៃនៃការកក់ត្រឹម ៣០០ ដុល្លារ ដោយពេលនេះ ក្រុមហ៊ុនប្រកាសថាខ្លួនទទួលបានការកក់ទុកមុនដល់ទៅ ១៣ ៤២៤ គ្រឿងក្នុងរយៈពេលមួយថ្ងៃនៅក្នុងទីផ្សារប្រទេសឥណ្ឌា ។

រថយន្ត KIA Seltos មុខមាត់គ្រាន់តែជាការអាប់ដេតការរចនាមួយចំនួន ប៉ុន្តែផ្តោតទៅលើរូបរាងប្រណិតជាងមុនដោយនៅផ្នែកខាងមុខបានរចនាថ្មីទៅលើ ចង្កៀងមុខប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, ប៉ាណា និង កាងជាដើម ។ ប្រើប្រាស់នៅថាសកង់យស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

សម្រាប់ផ្នែកខាងក្នុងវិញ ផ្ដល់នៅអារម្មណ៍ទំនើបជាងមុន ដោយបានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ, ដៃចង្កូតនៅតែដដែល, ប្រអប់លេខប្រភេទ ‘shift-by-wire’, រន្ធម៉ាស៊ីនត្រជាក់បានរចនាថ្មី និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។ បន្ថែមពីនេះ ក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា ADAS ថ្មីជាមួយនឹងកាមេរ៉ា ៣៦០ ដឺក្រេផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ៣ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គនិងប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គនិងប្រអប់លេខដៃ ៦វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Boyue Cool ចេញតម្លៃលក់ជាផ្លូវការ តែជាង ១មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅតម្លៃរបស់រថយន្ត Geely Boyue Cool ប្រភេទ SUV ខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១៥ ៣២៤ ដុល្លារ ដល់ ១៨ ០០៤ ដុល្លារនៅក្នងទីផ្សារប្រទេសចិន។

​រថយន្ត Geely Boyue Cool មានការឌីស្សាញបែបស្ព័រ ដោយនៅផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោនៅចំកណ្តាល ប្រើប្រាស់ថាសកង់ស្ព័រទំហំធំ និងផ្នែកខាងក្រោយមានកាង spoiler លយចេញពីដំបូង ចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅផ្នែកខាងមុខ និងបំពង់ស៊ីមាំងភ្លោះចំនួន ២ នៅផ្នែកសងខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ពោលពេញទៅដោយបច្ចេកវិទ្យាទំនើបៗ និងផ្តោតទៅលើប្រណិតភាព ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ រចនាបញ្ឈរស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់មុខងារដ៏សំបូរបែប និងគាំទ្រដោយឈីប Qualcomm 8155 8-core CPU និងអេក្រង់បង្ហាញលើកញ្ចក់ប្រភេទ AR ក៏ដូចជាដំបូលកញ្ចក់ panoramic sunroof ទំហំធំផងដែរ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកដោយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិត២ ជាមួយមុខងារចំនួនដល់ទៅ ១៣ មុខងារ ។

បើនិយាយពីកម្លាំងវិញ រថយន្តស៊េរីថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ  ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយរបៀបបើកបរចំនួន ៥ រួមមាន Eco, Normal, Sport, Show និង Off-Road  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Elysion ប្រភេទ MPV ប្រើ Hybrid ចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃជិត ៤ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda បានធ្វើការប្រកាសចេញនៅតម្លៃរបស់រថយន្ត Honda Elysion ប្រភេទ MPV ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid តុបតែងតួខ្លួនដោយ Black Jazz accessories ជាមួយតម្លៃលក់ចាប់ពី ៣៩ ០៧៩ ដុល្លារ ដល់ ៤៦ ៣៤២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Honda Elysion Hybrid ថ្មី​នៅតែប្រើប្រាស់នៅគ្រោងឆ្អឹង MPV body structure ដដែល ប៉ុន្តែត្រូវបានធ្វើការអាប់ដែតបន្ថែម មានប្រវែងតួខ្លួនសរុប ៤ ៩៥១ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៧១១ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៩០០ ម.ម ដោយនៅផ្នែកខាងមុខ មានប៉ាណាមួយផ្ទាំងធំ ជាប់ចង្កៀងមុខ LED ថ្មីដែលតុបតែងដោយក្រូម៉េ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ​ និងចង្កៀងក្រោយត្រូវបានរចនាថ្មីកាន់តែផ្តល់នៅភាពស្ព័រជាងមុន ។

ចំ​ពោះនៅផ្នែកខាងក្នុង ជាកាប៉ីន ៣ ជួរ មាន ៧កៅអីកុងសូលខាងមុខត្រូវបានរចនាថ្មី និងនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១០,១ អ៉ីញ ភ្ជាប់ដោយមុខងារ Honda CONNECT 3.0 កៅអីស្បែកពណ៌ក្រហមអាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ និង ៤ របៀបសម្រាប់អ្នកដំណើរ ។ លើសពីនេះ ក៏បានមកជាមួយនៅប្រព័ន្ធសុវត្ថិភាព Honda Sensing Safety Super Sense ដែលមានមុខងារដ៏សំបូរបែប

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជំនាន់ទី ៣ ដំណើរការួមគ្នាជាមួយសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ២១៥ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបភាព MG 5 ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែមុខមាត់ថ្មី មុនពេលការចេញលក់ក្នុងពេលឆាប់ៗនេះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេហ រូបភាពប៉ាតង់ថ្មីពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ប្រទេសចិននៃ បានបង្ហាញពីរថយន្ត MG 5 និង MG 5 Scorpio ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែមុខមាត់ថ្មី មុនពេលការចេញលក់ក្នុងពេលឆាប់ៗនេះ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ MG5 ថ្មីបង្ហាញពីការធ្វើឲ្យប្រសើរឡើងនៅផ្នែកសំខាន់ៗ ជាពិសេស​ការ​រចនា​ផ្នែក​ខាង​ក្រៅ​ភ្ជាប់​មក​ជា​មួយ​នឹង​ប៉ាណាខាង​មុខទំហំ​ធំ​ជាង​មុន ការ​រចនា​រន្ធ​ខ្យល់​ទាំង​សង​ខាង​មើល​ទៅ​មាន​ភាព​ស៊ីវីល័យ ផ្នែកខាងក្រោយក៏ត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ផងដែរ ដោយចង្កៀងប្រភេទ LED ត្រូវបានរចនាថ្មី ក៏ដូចជាកាង​ក្រោយ​រចនា​ថ្មី​ជាមួយ​នឹង​បំពង់​ស៊ីមាំង​ភ្លោះ​ និងថាសកង់​​ក៏​ត្រូវ​បាន​រចនា​ឡើង​វិញ​ដែរ។

ចំពោះនៅផ្នែកម៉ាស៊ីន ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ DVVT អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ប្រអប់លេខឆ្លាតវៃ iCVT ៨ វគ្គ
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ TGi អាចផលិតកម្លាំងបាន ១៧៣ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ និងប្រអប់លេខដៃ ៥ ។ លើសពីនេះទៅទៀត ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព រថយន្តបានបំពាក់ជាមួយប្រព័ន្ធប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃគឺ MG pilot ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval Big Dog ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ជើងខ្លាំងលើផ្លូវ Off-Road មកពី GWM

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់រថយន្ត Haval Big Dog ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ខ្នាតកណ្តាល ផ្តោតលើការបើកបរនៅលើផ្លូវលំបាកៗ ឬ​ Off-Road មុនពេលចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសចិន ។

រថយន្ត Haval Big Dog មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៩១៦ ម.ម កំពស់ ១ ៨២២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៨ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានតុបតែងជាមួយ ជាមួយនឹងតួខ្លួនហាប់ណែន សម្រាប់បើកនៅលើផ្លូវ Off-Road ដោយប៉ាណាមុខរចនាថ្មីតុបតែងដោយពណ៌ខ្មៅ និងក្រូម៉េ ជាមួយនឹងកាងខាងមុខថ្មី ចង្កៀងមុខប្រភេទ LED រាងមូលដំបូល roof-rack ពណ៌ខ្មៅ ព្រមទាំងចង្កៀងក្រោយ LED រចនាជារាងអក្សរ C អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង ជាប្រភេទរថយន្តមាន ៥កៅអី ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយមុខងារឈីប Qualcomm Snapdragon 8155 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ៩អ៉ីញ ប្រអប់លេខអេឡិចត្រូនិច និងកាម៉េរា ៣៦០ដឺក្រេ រួមទាំងកាម៉េរា ១៨០ ដឺក្រេនៅជើងក្រោមផងដែរ ។ ខណះរូបភាពមិនត្រូវបានបង្ហាញនោះទេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនថ្មី ពោលគឹម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៣៨ សេះ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៧វគ្គ ប្រភេទបើកបរប៉ុង២ 4-wheel drive ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Fronx ជិះ ១០០ គីឡូម៉ែត្រ ស៊ីសាំងអត់ដល់ ៤លីត្រ ឯតម្លៃតែជាង ១ មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Fronx S-CNG ដែលមានភាពសន្សំសំចៃខ្ពស់ជាមួយតម្លៃលក់ចាប់ពី ១០ ២១៩ ដុល្លារនៅទីផ្សារប្រទេសឥណ្ឌា ។

រថយន្តនេះ ផលិតឡើងគ្រោងឆ្អឹង Baleno chassis មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយផ្នែកខាងមុខ Suzuki Fronx ទទួលបានការបំផុសគំនិតក្នុងការរចនាពីរថយន្ត Grand Vitara ថ្មីនៅក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយការឌីស្សាញជួយទៅប្រព័ន្ធ aerodynamic ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ចង្កៀងខាងក្រោយប្រភេទ LED និងកាង​ក្រោយ​ត្រូវបានរចនា​ថ្មី ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងជាពីរពណ៌ ដោយនៅលើតាប្លូមានអេក្រង់កំសាន្តទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងមុខងារ OTA update ជាដើម ។ ចំនុចពិសេសផ្សេតទៀតរួមមាន កន្លែងសាកថ្មឥតខ្សែ កាម៉េរា ៣៦០ ដឺក្រេ ឧបករណ៍បំពងសំឡេង ៦ ចំនុច និងសេនស័រចំនួយពេលចូលចតផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,២ លីត្រ ប្រភេទ K-serie dual jet engine អាចផលិតកម្លាំងបាន ៧៦ សេះ​ និងកម្លាំងរមួល ៩៨,៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ជាមួយកម្រិតស៊ីសាំងចន្លោះ ៣-៤ លីត្រប៉ណ្ណោះក្នុងរយះចំងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Foodpanda ចែករំលែកក្តីស្រលាញ់លើសពីដឹកជញ្ជូនអាហារ​ និងភេសជ្ជ:

ស្របពេលវិស័យដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានភាពរីកចម្រើនគួរអោយកត់ សម្គាល់ក្រុមហ៊ុន foodpanda ជាក្រុមលំដាប់ទីមួយនៅក្នុងស្រុកដែលមានភាពលេចធ្លោ ហើយត្រូវបានមហាជនភាគច្រើនស្គាល់ និង​តែងតែប្រើជាប្រចាំថ្ងៃក្នុងការកម្ម៉ង់អាហារ និងភេសជ្ជះ ក៏ដូចជាប្រើប្រាស់ការលើសេវាផ្សេងៗ ដូចជា Shop (ការទិញទំនិញពីហាង ផ្សារ និងផ្សារទំនើប) Pick-up (ការទៅយកផ្ទាល់ជាមួយការបញ្ចុះតម្លៃពិសេស) Pandasend (ផ្ញើអាហារ ភេសជ្ជៈ និងឥវ៉ាន់ទៅអតិថិជនជាមួយដៃគូដឹកជញ្ជូន) Panda Pro (ចុះឈ្មោះដើម្បី ទទួលបានការផ្តល់ ជូនពិសេស)

បើតាមអោយដឹងពី លោក ជួន គីមហាក់ ប្រធានផ្នែកគ្រប់គ្រងដៃគូដឹកជញ្ជូន ហ្វូតផេនដា ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា អ្វីដែលគូរអោយកត់សម្គាល់នោះគឺ ក្រុមហ៊ុនតែងតែលើកទឹកចិត្តក៏ដូចជាផ្តល់តំលៃ និងលើកកម្ពស់ជាមួយនឹងកាដូលើកទឹកចិត្ត សំរាប់ដៃគូដឹកជញ្ជូនរបស់ខ្លួន​។ ហើយនេះមិនមានជាលើកទី១ នោះទេដែលក្រុមហ៊ុន តែងតែ បង្កើតអោយមាន ព្រឹត្តិការណ៍នេះឡើង។ ដៃគូដឹកជញ្ជូនជាផ្នែកមួយដែលសំខាន់នៅក្នុង ក្រុមហ៊ុន ហើយយើងត្រូវតែយកចិត្តទុកក៏ដូចជាលើកផ្តល់តំលៃ ជូនពួកគាត់ ស្រប ពេលជាមួយការ ផ្តល់ជូនរង្វាន់លើកទឹកចិត្តជូនដល់ដៃគូដឹកជញ្ជូនគ្រប់ខេត្តក្រុងធំៗនោះផង ដែរ។ ក្រុមការងារ ហ្វូតផេនដាបានបង្កើតអោយមានភាពស្និតស្នាលរវាងដៃគូដឹកជញ្ជូនជាមួយ មហាជននោះគឺៈ

  • កម្មវិធីសប្បុរសធម៍នាសាលាបឋមសិក្សាឈើទាលក្រុងព្រះសីហនុ
  • កម្មវិធីសប្យុរសធម៍នាសាលាបឋមសិក្សា រកា ក្រុងបាត់ដំបង
  • កម្មវិធីសប្បុរសធម៍មន្ទីរពេទ្យកុមារអង្គរនាក្រុងសៀមរាប ដែលទទួលបានការគាំទ្រពេញទំហឹងអំពីហាងជាដៃគូសហការរួមមានៈ
  • An Cha (Siem Reap)
  • The TasTea
  • Khvet Siem Reap
  • Rachana Boat Noodles
  • Golden Lotus Coffee & Tea
  • Lyly Coffee
  • Rin Rin Bubble Milk Tea
  • Ly Ly Battambang
  • Golden Cafe
  • The Noodle Corner
  • Je Nan Restaurant
  • Madam Kitchen
  • Mi Keav Siem Reap (Wat Bo Bridge)
  • Bay Morn Chorb Chet/បាយមាន់ជាប់ចិត្ត

ក្នុងការគាំទ្រយ៉ាងពេញទំហឹងជាមួយកម្មវិធីសប្បុសធម៍នាមន្ទីរពេទ្យកុមារអង្គរនេះដែរ នាខេត្តសៀមរាបនៅមន្ទីរពេទ្យកុមារអង្គរ Angkor Hospital for Children ថ្ងៃទី១០/០៧/២០២៣ លោក ឆន ចាន់ធី នាយកគ្រប់គ្រងហ្វូតផេនដាប្រចាំក្រុងសៀមរាប តំណាងអោយ ក្រុមហ៊ុនហ្វូតផេនដា ក្រុមហ៊ុនពិតជាមានអារម្មណ៍រំភើ​បរីករាយដែលឃើញមានការគាំទ្រ ក៏ដូចជាការសហការអំពីដៃគូដឹកជញ្ជូន ហាងជាដៃគូសហការ បុគ្គលិកមន្ទីពេទ្យ ក្រុមការាងារគ្រប់ផ្នែក របស់ហ្វូតផេនដា បានចូលរូមយ៉ាងសកម្មក្នុងការបង្កើតកម្មវិធីនេះ ប្រកបដោយជោគជ័យ  និងភាពសប្បាយ រីករាយជាមួយស្នាមញញឹមប្រកមដោយសេចក្តី សុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+