ផ្ទាំងផ្សាយពាណិជ្ជកម្ម

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC

ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ”

មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។”

លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”

លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រមួយនេះ កម្លាំងខ្លាំងជាង ២ ពាន់សេះ ឯតម្លៃជិត ២លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Koenigsegg បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Koenigsegg Gemera ប្រភេទរថយន្ត grand tourer ផលិតតែ ៣០០ គ្រឿងប៉ុណ្ណោះ នៅក្នុងប្រទេសស៊ុយអែត គ្រោងនឹងធ្វើការដាក់ចេញនៅក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ១,៩ លានដុល្លារ។

បើប្រៀបធៀបទៅនឹងការដាក់បង្ហាញគំរូរថយន្តក្នុងខែមីនា ឆ្នាំ ២០២០ រថយន្តនេះ ត្រូវបានកែប្រែចំណុចមួយចំនួនទាក់ទងនឹងការរចនារូបរាងផងដែរ ជាពិសេស សំណុះចង្កៀងមុខគឺមានភាពស៊ីវីល័យជាងមុន អមដោយអំពូបំភ្លឺពេលថ្ងៃប្រភេទ LED ដែលរចនាថ្មី រន្ធខ្យល់នៅលើគម្របក៏ត្រូវបានផ្លាស់ប្តូរ ប្រើប្រាស់នៅទ្វារបើកឡើងលើឲ្យឈ្មោះថា synchro-helix ចង្កៀង​ក្រោយ LED ក៏​ត្រូវ​បាន​កែ​សម្រួល​ដោយ​ក្រុមហ៊ុន​រថយន្ត​ស៊ុយអែត។ លើសពីនេះ ក៏មានកញ្ចប់ aerodynamic Ghost package ដូចទៅនឹង Jesko ទៀតផង ។

ផ្នែកខាងក្នុងរបស់ Koenigsegg Gemera នៅតែមិនផ្លាស់ប្តូរ ដោយរថយន្តនេះត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំធំចំនួន ២ ទាំងកៅអីខាងមុខ និងខាងក្រោយជាដើម។

ទាកទងនឹងទៅនឹងផ្នែកវិញ ដោយរថយន្តនេះ ទទួលបានម៉ាស៊ីនពីរថយន្ត Koenigsegg Jesko hypercar ត្រូវបានបន្ថែមជាមួយនឹងម៉ាស៊ីន ៥,០ លីត្រ “HV8”  បន្ថែមពីលើម៉ាស៊ីនចំណុះ ២,០ លីត្រស្តង់ដារ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនី “Dark Matter” ដែលអាចបផលិតកម្លាំងបានរហូតទៅដល់ ២៣០០ សេះ និងកម្លាំងរមួល ២៧៥០ ញ៉ូតុនម៉ែត្រ ដោយជម្រើសនេះមានតម្លៃរហូតទៅដលើ ៤០០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Chery eQ7 សាកភ្លើងម្តងជិះបានចម្ងាយជាង ៥០០ គីឡូម៉ែត្រ រំកិលចេញពីរោងចក្រហើយ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានបញ្ចប់ការផលិតជាស្ថាពរទៅលើផលិតកម្មដ៏ធំដំបូងគេបង្អស់នៃរថយន្ត SUV អគ្គិសនីសុទ្ធ eQ7 របស់ក្រុមហ៊ុន ជាមួយតម្លៃលក់ត្រូវបានគេរំពឹងចាប់ពី ២០ ៩០០ ដុល្លារ ហើយនឹងចេញលក់នៅចុងឆ្នាំនេះ ក្នុងទីផ្សារប្រទេសចិន។

គួរបញ្ជាក់ផងដែរថា eQ7 មិនត្រឹមតែជារថយន្តដំបូងរបស់ Chery ដែលមានមូលដ្ឋានលើគ្រោងឆ្អឹង all-aluminum platform ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារថយន្តទី ៦៦០ ០០០ គ្រឿងរបស់ Chery New Energy ដែលបានដាក់បង្ហាញចេញជាផ្លូវការផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៧៥ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ។ សម្រាប់ការរចនានៅផ្នែកក្រៅត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Super Digital ដែលមានប៉ាណាមុខបិតជិន ចង្កៀងមុខប្រភេទ LED រាងស្លីម ថាសកង់ត្រូវបានរចនាថ្មី កាង spoiler ជាប់ដំបូលខាងក្រោយលយចេញមកក្រៅ និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូមានបំពាក់អេក្រង់ភ្លោះដែលរូមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ដែលអាចបញ្ជាដោយប្រព័ន្ធសំឡេង ភ្លើងលម្អ ៦៤ពណ៌ កៅអីមានមុខងារកំដៅ និងម៉ាស្សា ។ លើសពី ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត មានមុខងារច្រើនជាង ២០ មុខងារឯណ្ណោះ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៧ សេះ ផ្គួបជាមួយអាគុយលីដ្យូមអាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងមាន Top-speed ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ អំពីថ្ងៃ Toyota Crown Sport ប្រភេទកូនកាត់ hybrid និង Plug-in hybrid បង្ហាញខ្លួន

[បរទេស] យោងតាមគេហទំព័រ bestcarweb.jp បានឲ្យដឹងថា រថយន្ត Toyota Crown Sport ប្រភេទកូនកាត់ hybrid គ្រោងនឹងធ្វើការបង្ហាញខ្លួននៅក្នុងចន្លោះខែ កញ្ញា និង តុលា ឆ្នាំ ២០២៣ ខណះម៉ូដែល Plug-in hybrid គ្រោងនឹងបង្ហាញខ្លួននៅក្នុងចន្លោះខែធ្នូ និងខែកុម្ភះ ឆ្នាំ ២០២៤ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដែលផ្តោតលើការរចនាបែបស្ព័រ ជាមួយរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ ប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅ និងកាងការពារក្រោយទំហំធំពណ៌ខ្មៅផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងស្រដៀងគ្នាទៅនឹងរថយន្ត Toyota Crown ប្រភេទ Crossover ដោយនៅលើតាប្លូមានបំពាក់មកជាមួយះអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ OTA update អេក្រង់បង្ហាញលើកញ្ចក់ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលប្រើម៉ាស៊ីនកូនកាត់មានដូចជា

  • ម៉ាស៊ីនកូនកាត់ hybrid ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣៤៩ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង២ E-Four 4-wheel drive ។
  • ម៉ាស៊ីនកូនកាត់ Parellel hybrid ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៣៤ សេះ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៦វគ្គ ។
  • ម៉ាស៊ីន plug-in hybrid ដូចគ្នាទៅនឹងរថយន្ត Toyota Prius ចំណុះ ២,០ លីត្រ Dynamic Force ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២២៣ សេះ និងកម្លាំងរមួល ២០៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Great Wall Motors ដាក់បង្ហាញចេញនៅរូបភាព Haval H6 ជំនាន់ទី៣ មុខមាត់ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Haval H6 ជំនាន់ទី៣ ដែលទទួលបានការកែមុខមាត់ថ្មី ប្រភេទ SUV គ្រោងនឹងចេញលក់នៅត្រីមាសទី ៣ ឆ្នាំ២០២៣ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧១១ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៨ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺទទួលបាននៅផ្នែលខាងមុខថ្មីខុសពីម៉ូដែលបច្ចុប្បន្ន ដោយមានរបាចែកនៅចំកណ្តាលរវាងប៉ាណានិងរន្ធខ្យល់ ចង្កៀងមុខក្រោយប្រភេទ LED និងប្រើប្រាស់នៅថាសកង់ទំហំ ១៩ អ៉ីញជាដើម ។ ខណះនៅផ្នែកខាងក្នុង មិនត្រូវបានបង្ហាញនោះទេ ។

ម៉ូដែលបច្ចុប្បន្ន

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនចំណុងះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ ។ លើសពីនេះទៀត Haval H6 នឹងដាក់បង្ហាញម៉ូដែ plug-in hybrid ដែលត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាកូនកាត់ Hi4 ចុងក្រោយបង្អស់របស់ GWM ផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុននៅមិនទាន់បង្ហាញអ្វីច្រើនលើសពីនេះទេ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ MG4 XPOWER ស៊េរីឆ្នាំ ២០២៤ កម្លាំងខ្លាំងលើសគេក្នុងត្រកូល

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅព័ត៌មានលម្អិតមួយចំនួនរបស់រថយន្ត all-new MG4 XPOWER ស៊េរីឆ្នាំ ២០២៤ ប្រភេទ high-performance អគ្គិសនីសុទ្ធជាមួយតម្លៃលក់ចាប់ពី ៤៧ ២៩៨ ដុល្លារនៅទីផ្សារចក្រភពអង់គ្លេស ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៣៥ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយះពេល ៣,៨ វិនាទីប៉ុ​ណ្ណោះ ។

នេះជាលើកដំបូង MG4 XPOWER ត្រូវបានបំពាក់ដោយប្រព័ន្ធ Dynamic Cornering Control System ដែលប្រើប្រព័ន្ធចាក់សោរប៉ុងអគ្គិសនី និងការគ្រប់គ្រងម៉ូទ័រឆ្លាតវៃ ដើម្បីចែកចាយកម្លាំងទៅកង់នីមួយៗប្រកបដោយប្រសិទ្ធភាព។ ធ្វើអោយប្រសើរឡើងនៅការបើកបរបានគ្រប់ស្ថានភាពផ្សេងៗ។ បន្ថែមពីនេះ ប្រព័ន្ធ suspension ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងឲ្យមានភាពរឹងជាងមុន ២៥% ដែលធ្វើឱ្យម៉ូដែល X POWER មានភាពខុសប្លែកគ្នាយ៉ាងច្បាស់ពីម៉ូដែល MG4 ធម្មតា។

គួរបញ្ជាក់ផងដែថា MG គ្រោងនឹងដាក់បង្ហាញរថយន្ត MG4 XPOWER ជាផ្លូវការនៅ​​ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកក្កដា ២០២៣ ជាមួយនឹងគំរូរថយន្ត MG EX4 និងរថយន្តប្រណាំង Metro 6R4 ឆ្នាំ ១៩៨០ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini នឹងឈប់ផលិតឡានប្រើសាំង ដោយផលិតតែរថយន្តអគ្គិសនីសុទ្ធ និង Hybrid ប៉ុណ្ណោះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ  នាយកប្រតិបត្តិ ក្រុមហ៊ុនផលិតរថយន្ត Supercar របស់អ៊ីតាលី Lamborghini លោក Stephan Winkelmann បានប្រាប់កាសែតអាល្លឺម៉ង់ Welt ថា រថយន្តដែលដំណើរការដោយថាមពលចំហេះក្នុងត្រូវបានលក់អស់ ដូច្នេះចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងផលិតតែរថយន្តដោយប្រើម៉ាស៊ីនកូនកាត់ hybrid ឬអគ្គិសនីសុទ្ធប៉ុណ្ណោះ។

គួរឲ្យដឹងថា ជំហានដំបូងក្រុមហ៊ុននឹងបង្ហាញម៉ូដែល plug-in hybrid ដើម្បីជំនួសរថយន្ត Aventador, Huracan និង Urus SUVs និងនៅចុងឆ្នាំ ២០៣០ ក្រុមហ៊ុន Lamborghini គ្រោងនឹងចេញនូវរថយន្តម៉ូដែលអគ្គិសនីដំបូងបង្អស់របស់ម៉ាកយីហោនេះផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Lamborghini ក៏បានធានាដល់អតិថិជនផងដែរថា ការចេញលក់រថយន្ត Hybrid ឬ អគ្គិសនីសុទ្ធ នឹងមិនបាត់បង់ឫសគល់របស់ក្រុមហ៊ុន ដោយលោក Winkelmann បានសង្កត់ធ្ងន់ថា អតិថិជន Lamborghini នឹងនៅតែរីករាយជាមួយភាពរំភើបនៃថ្ងៃនោះ។ ដំណើរការរថយន្ត ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការបំភាយឧស្ម័នមកលើបរិស្ថាន។

ជាការពិត ឧស្សាហកម្មរថយន្តសកលកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ hybrid ការផ្លាស់ប្តូរនេះធ្វើឡើងមិនត្រឹមតែនៅក្នុងរថយន្តធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលទៅក្នុងផ្នែករថយន្តទំនើបផងដែរ ដូចដែល Rolls-Royce ថ្មីៗនេះបានបង្ហាញអំពីរថយន្តអគ្គិសនីដំបូងគេរបស់ខ្លួនដែលមានឈ្មោះថា Spectre ផងដែរ ។

គួរបញ្ជាក់ផងដែរ រថយន្តប្រភេទ Plug-in Hybrid ដំបូងបង្អស់របស់ Lamborghini គឺ Revuelto ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន V12 រួមបញ្ចូលគ្នានូវម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងបានលើសពី ១០០០ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Alphard ចិន ចេញតម្លៃលក់ជាផ្លូវការ តែជាង ៥ពាន់ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Weiao បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Boma ប្រភេទអគ្គិសនីខ្នាតតូច ដែលជារថយន្តត្រូវបានចម្លងពីរថយន្ត Toyota Alphard ជាមួយតម្លៃលក់ចាប់ពី ៥ ៥០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៥១៧ ម.ម ទទឹង ១ ៤៩៥ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៤៩៥ ម.ម ។ បើនិយាយអំពីការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តត្រូវបានយកការេចនាដូចគ្នាទាំងស្រុងទៅនឹងរថយន្ត Toyota Alphard របស់ប្រទេសជប៉ុន ប្រើប្រាស់នៅថាសកង់ទំហំ ១៥ អ៉ីញ និងផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ក៏ដូចជាពោងសុវត្ថិភាពជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ  Weiao Boma ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនផលិតកម្លាំងបាន ៤១ សេះ ជាមួយ top-speed ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយចំនួន ២ ជម្រើសរួមមាន៖

  • ជម្រើសអាគុយទីមួយមានទំហំ ១១,៩ អ៉ីញ អាចបើកបរបានចម្ងាយ ១៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ជម្រើសអាគុយទីពីរមានទំហំ ១៨,៥ អ៉ីញ អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ លើសពីនេះទៅទៀត នៅពេលអនាគត Weiao គ្រោងនឹងដាក់ឱ្យដំណើរការ Boma ជាមួយនឹងការបើកបរបានរហូតដល់ ៣០០ គីឡូម៉ែត្រនៅក្នុងខែធ្នូ ឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំរបស់ Rolls-Royce ថា ប្រយ័ត្នជាប់ឈ្មោះក្នុងបញ្ចី Blacklist បើហ៊ានធ្វើរឿងនេះ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Rolls-Royce លោក Torsten Müller-Ötvös បាននិយាយនៅក្នុងកម្មវិធីសម្ពោធរថយន្ត Rolls-Royce អគ្គិសនីដំបូងគេនៅរដ្ឋកាលីហ្វ័រញ៉ាថា ក្រុមហ៊ុនផលិតរថយន្តនឹងដាក់ក្នុងបញ្ជីខ្មៅសម្រាប់អតិថិជនដែលទិញរថយន្ត Spectre ដើម្បីទទួលបានប្រាក់ចំណេញក្នុងការលក់បន្ត ។

ក្នុងនោះ លោកបានបន្ថែមថា “ខ្ញុំអាចប្រាប់អ្នកថា ដើម្បីបញ្ជាក់ថាអ្នកជានរណា អ្នកចង់ធ្វើអ្វីជាមួយរថយន្ត អ្នកត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រថយន្ត ហើយបន្ទាប់មកអ្នកអាចទទួលបានសិទ្ធិសម្រាប់ការបញ្ជាទិញ តែប្រសិនបើពួកគេលក់រថយន្តនេះ ពួកគេនឹងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅភ្លាមៗ ហើយនអ្នកនឹងមិនអាចមានឱកាសទទួលបានម្តងទៀតឡើយ”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Rolls-Royce ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី Rolls-Royce Spectre នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ ដែលកំពុងបង្ហាញពីការពេញនិយមយ៉ាងខ្លាំង ដោយនាយកប្រតិបត្តិរបស់ម៉ាកនេះបានឲ្យដឹងថា អាចនឹងមានតម្រូវការក្នុងការបង្កើនផលិតកម្មថែមទៀត។ បន្ថែមពីនេះ ក្នុងចំណោមអតិថិជនដែលបានបញ្ជាទិញ Spectre ចំនួន ៤០% គឺជាអ្នកទិញថ្មីនៃម៉ាកនេះផងដែរ។

ទោះបីជាមានការគំរាមកំហែងពីម្ចាស់ក្នុងបញ្ជីខ្មៅក៏ដោយ អ្នកលក់រថយន្តអង់គ្លេសដ៏ជោគជ័យ Tom Hartley បានប្រាប់ទស្សនាវដ្តី Car Dealer ថាគាត់បានរៀបចំរួចហើយដើម្បីទិញ Spectres ពីរពីម្ចាស់ ដោយម្នាក់ៗមានតម្លៃ ៦៤ ០០០ ដុល្លារ ។

លោក​បាន​បន្ត​ថា​ ​ការ​ពិភាក្សា​អំពី​ប្រាក់​និង​អ្នក​ផលិត​នឹង​មិន​បញ្ឈប់​សហគ្រិន ពាណិជ្ជករ និង​អភិជន​ដែល​ជោគជ័យ​ពី​ការ​លក់​រថយន្ត​របស់​ពួកគេ​ឡើយ ខ្ញុំបានយល់ព្រមទិញ Spectres ពីរពីអតិថិជនរួចហើយ ។ វាមិនត្រឹមត្រូវទេ ស្ថានភាពរបស់មនុស្សប្រែប្រួល ពួកគេអាចមានហេតុផលពិតប្រាកដសម្រាប់ការលក់ ដូចជាបញ្ហាហិរញ្ញវត្ថុជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូងគេរបស់ Lexus ដឹកមកដល់កម្ពុជាតម្លៃជិត ១០មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្តអគ្គិសនី lexus RZ 450e ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃសរុប ៩៥ ៣៨៩ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ៩៥ ៣៨៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៥៩ ៩០០ ដុល្លារ ($59,900)
  • តម្លៃពន្ធនាំចូល ២៧ ២៤០ ដុល្លារ ($27,240)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
  • តម្លៃឯកសារនៅខ្មែរ ៨៩៩ ដុល្លារ ($899)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៧៥០ ដុល្លារ ($3,750)
  • តម្លៃសរុបទាំងអស់ ៩៥ ៣៨៩ ដុល្លារ ($95,389)

សម្រាប់រថយន្ត Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ នេះ ជាម៉ូដែល Premium ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ ប្រភេទបើកបរប៉ុង២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 090 288 687 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+