ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តស៊ីឌានបែបស្ព័រដែលមានតម្លៃសមរម្យជាងគេនៅលើទីផ្សាប្រទេសកម្ពុជា

រថយន្តបែបស្ព័រដែលមានតម្លៃសមរម្យគឺជាជម្រើសដ៏ពេញនិយមមួយក្នុងចំណោមអ្នកចូលចិត្តលេងរថយន្តនិងស្វែងរកបទពិសោធន៍ថ្មីៗនៃការបើកបរដ៏រីករាយ។ ជាធម្មតារថយន្តទាំងនោះផ្តល់នូវភាពស្មើរគ្នារវាងការដំណើរការបើកបរ និងភាពទាន់សម័យ អមជាមួយនឹងលក្ខណៈពិសេសដូចជាពូកស្បែកដ៏ប្រណិត, កម្លាំងម៉ាស៊ីនដ៏ខ្លាំង និងរចនាបទបែបថ្មីយ៉ាងមានអំណាច។ ជម្រើសដ៏ពេញនិយមមួយចំនួននៅក្នុងជួរថ្នាក់នៃរថយន្តស៊ីឌានរួមមានដូចជា: MG GT, MG6, Honda Civic, Toyota Vios និង Chevrolet Camaro។ ប៉ុន្តែពួកគេមានតម្លៃ និងលក្ខណៈពិសេសផ្សេងៗគ្នា។ ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកមធ្យោបាយធ្វើដំណើរមួយដ៏អស្ចារ្យហើយចំណាយថវិកាសមរម្យ នោះរថយន្តបែបស្ព័រទាំង ៣ម៉ូឌែលខាងក្រោមអាចពិចារណាបាន។

១. រថយន្ត MG GT គឺជារថយន្តប្រភេទស៊ីឌានដែលមានរូបរាងទាន់សម័យ និងដំណើរការម៉ាស៊ីនដ៏ល្អដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ថ្មីនៃការបើកបររថយន្តស្ព័រប្រកបដោយផាសុកភាព និងផ្តល់នូវសុវត្ថិភាពខ្ពស់ ជាមួយផ្នែកខាងក្នុងធំទូលាយនិងប្រណិត ហើយសម្រាប់តម្លៃវិញចាប់ពី ៣៤ ៩៩៩ ដុល្លារប៉ុណ្ណោះ។ រថយន្ត MG GT ក៏បានបំពាក់មកជាមួយម៉ាស៊ីនតួបូចំណុះ ១,៥T ដែលផ្តល់កម្លាំងបាន ១៦៩សេះ និងកម្លាំងរមួល ២៥០Nm ហើយវាបានក្លាយជារថយន្តដ៏ល្អបំផុតសម្រាប់អ្នកដែលចង់លេងស្ទីលបង្ហាញស្ទាយផ្ទាល់ខ្លួនជាមួយរថយន្តស្ព័រ។ រថយន្ត MG GT ត្រូវបានរចនាមកជាមួយមុខងារទំនើបៗជាច្រើនដូចជា: ប្រព័ន្ធសោរឆ្លាតវៃនិងប៊ូតុងចុចចេញចូលរថយន្តដោយមិនបាច់ប្រើសោរ, ប្រព័ន្ធកម្សាន្តអេក្រង់ចុចទំហំ ១០,១អ៊ីញ, តាប់ឡូឌីជីថលទំហំ ១២,៣អ៊ីញ, ដំបូលលើបិទបើក sunroof និងមុខងារសុវត្ថិភាពជាច្រើនដូចជា: ប្រព័ន្ធព្រមានពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធ Blind Spot Monitoring, កាំមេរ៉ា ៣៦០ដឺក្រេនិងសេនស័រក្រោយដែលជំនួយពេលចតរថយន្ត, ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចនិង Auto hold, ប្រព័ន្ធវាស់សម្ពាធកង់ TPMS និងច្រើនទៀត។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដែលផ្តល់នូវរចនាបទថ្មី ហើយមានមុខងារទំនើបនិងសុវត្ថិភាពខ្ពស់ក្នុងតម្លៃសមរម្យ នោះរថយន្ត MG GT គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។

២. រថយន្ត MG6 គឺជារថយន្តប្រភេទស៊ីឌានដែលមានរូបរាងបែបស្ព័រ និងមានលក្ខណៈពិសេសជាច្រើនដែលបានធ្វើឱ្យរថយន្តនេះទទួលបានការគាំទ្រជាខ្លាំងនៅប្រទេសកម្ពុជា។ ការរចនារូបរាងខាងក្រៅគឺពិតជាមានភាពស្រស់ស្អាត និងទាន់សម័យ ដោយទំហំស្តង់ដាររបស់រថយន្តនេះគឺ ប្រវែងបណ្តោយ ៤ ៦៩៥mm, ទទឹង ១ ៨៤៨mm, កម្ពស់ ១ ៤៦២mm និង គម្លាតពីកង់មួយទៅកង់មួយប្រវែង ២ ៧១៥mm។ នៅផ្នែកខាងក្នុងរថយន្ត MG6 ក៏បានផ្តល់នូវកាប៊ីនដ៏ធំទូលាយនិងមានផាសុខភាពខ្ពស់ ជាមួយទំហំនៃឃ្លុបក្រោយអាចផ្ទុកសម្ភារៈបានរហូតដល់ ៤២៤L ដែលជាទំហំធំជាងបើប្រៀបទៅនឹងរថយន្តដទៃនៃប្រភេទរថយន្តស៊ីឌាន។ សម្រាប់មុខងារសុវត្ថិភាពវិញគឺមានកម្រិតខ្ពស់ដូចជា: ប្រព័ន្ធព្រមានអំពីការបើកបរចាកគន្លងផ្លូវ, ប្រព័ន្ធ Bling Spot Monitoring និងកាមេរ៉ាក្រោយដែលមានសេនស័រងាយស្រួលចតរថយន្តនិងផ្តល់សុវត្ថិភាពខ្ពស់នៅលើដងផ្លូវ។ ចំណែកឯដំណើរការម៉ាស៊ីនវិញ រថយន្ត MG6 ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងតួបូចំណុះ ១,៥T ដែលផ្តល់កម្លាំង ១៦៩hp និងកម្លាំងរមួល ២៥០Nm ហើយសន្សំសំចៃប្រេងឥន្ធនៈផងដែរ។ ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរករថយន្តស្ព័រដែលអាចជួយសន្សំសំចៃដល់ថវិការនិងប្រេងឥន្ធនៈបានច្រើន នោះរថយន្ត MG6 គឺពិតជាជម្រើសដ៏ល្អសម្រាប់អ្នកជាមួយនឹងតម្លៃចាប់ពី ២៨ ៩៩៩ ប៉ុណ្ណោះ ហើយមានការធានារយៈពេល ៥ឆ្នាំ ឬ ១៥០ ០០០Km។

៣. រថយន្ត Chevrolet Camaro ក៏ជារថយន្តបែបស្ព័រដ៏ពេញនិយមដែរ ដែលមានការរចនាយ៉ាងកាច ហើយម៉ាស៊ីនក៏ខ្លាំងដែរ និងមានដំណើរការបើកបរយ៉ាងគួរឱ្យចាប់អារម្មណ៍ប្រសិនបើបើកបរនៅលើដងផ្លូវ។ រថយន្ត Chevrolet Camaro គឺជាម៉ូឌែលចុងក្រោយបង្អស់ដែលបានភ្ជាប់មកជាមួយនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើនដូចជា: sport-tuned និង Auto brakes។ រថយន្តនេះក៏មានលក់នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការផ្តល់ជូននូវលក្ខណៈពិសេសជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ រថយន្ត Chevrolet Camaro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានរថយន្តស្ព័រដ៏មានឥទ្ធិពល និងទាន់សម័យ។

សរុបមក រថយន្តប្រភេទស៊ីឌានគឺជាប្រភេទរថយន្តដ៏ពេញនិយម និងផ្តល់នូវបទពិសោធន៍បើកបរប្រកបដោយផាសុកភាព, ភាបធំទូលាយ និងសមត្ថភាពខ្ពស់។ រថយន្តទាំង៣ដែលបានរៀបរាប់ខាងលើ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តដែលរួមបញ្ចូលគ្នានៃរចនាបទបែបស្ព័រ និងមុខងារប្រើប្រាស់ទំនើបៗ។ រថយន្តទាំងពីរនេះផ្តល់ជូនលោកអ្នកនូវការបើកបរប្រកបដោយផាសុកភាព និងភាពរីករាយដែលធ្វើឱ្យពួកគេក្លាយជាជម្រើសដ៏ល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast ប្រកាសផែនការនាំយករថយន្តរបស់ខ្លួនទៅកាន់ទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ាន

[បរទេស] ប្រធានក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast និងជាអនុប្រធានក្រុមហ៊ុន Vingroup លោកស្រី Le Thi Thu Thuy បានធ្វើការប្រកាសនៅឯពិព័រណ៍ Future Mobility Asia ថា ក្រុមហ៊ុនមានគោលបំណងនាំយករថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០២៣ ។

នេះជាលើកដំបូងសម្រាប់ VinFast បានចូលរួម Future Mobility Asia 2023 ដែលជាការតាំងពិពណ៌ឯកទេសខាងអគ្គិសនីនៃយានជំនិះនៅអាស៊ី ក្នុងគោលបំណងនាំចេញផលិតផលរថយន្តអគ្គិសនីជាច្រើនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នាពេលអនាគត។ ក្នុងនោះ លោកស្រីបាននិយាយថា ការពង្រីកចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍គឺជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម ដោយក្រុមហ៊ុនមានគម្រោងក្នុងការនាំយករថយន្តអគ្គិសនីចំនួន ៤ ម៉ូដែលដំបូងនៅក្នុងទីផ្សារអន្តរជាតិ។

គួរឲ្យដឹងថា នៅក្នុងពិព័រណ៌នេះ VinFast បានបង្ហាញ និងរៀបចំការសាកល្បងរថយន្តអគ្គិសនីចំនួន ៣ ម៉ូដែលរួមមាន VF e34, VF 8 និង VF 9 ដោយផ្តល់ឱកាសក្នុងការទទួលបានបទពិសោធន៍ពីផលិតផលសម្រាប់អ្នកទស្សនា និងដៃគូឧស្សាហកម្ម ។ មិនត្រឹមតែប៉ុណ្ណោះ នេះជាលើកទីមួយហើយដែល VinFast បានដាក់បង្ហាញជាផ្លូវការនៅម៉ាកយីហោ និងផលិតផលរបស់ខ្លួននៅក្នុងទ្វីបអាស៊ី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ផែនការរបស់ខ្លួនក្នុងការឈានទៅដល់ទីផ្សារក្នុងតំបន់ បន្ថែមពីលើទីផ្សារសំខាន់ៗនៅអាមេរិកខាងជើង និងអឺរ៉ុប។

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តវៀតណាមមានផលិតផលរថយន្តពេញនិយមជាច្រើនពីទំហំ A ដល់ E រួមមាន VF e34, VF 5, VF 6, VF 7, VF 8 និង VF 9 នឹងត្រកូលអគ្គិសនីចំនួន ៨ ម៉ូដែលផងដែរ ។

តំណាងក្រុមហ៊ុន VinFast បាននិយាយថា “បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គឺជាទីផ្សារប្រើប្រាស់រថយន្តអគ្គិសនីដ៏មានសក្តានុពល ធំទូលាយសម្រាប់ការអភិវឌ្ឍន៍ និងកំណើនយ៉ាងឆាប់រហ័ស” ។ លើសពីនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ាននឹងក្លាយជាអានុភាពក្នុងការអភិវឌ្ឍន៍ផលិតផល និងប្រព័ន្ធអេកូឡូស៊ីសេវាកម្មរបស់ VinFast និង Vingroup នាពេលអនាគត”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តជប៉ុនចំនួន ៣ បូកគីឡូគ្នាក្នុងការផលិតរថយន្តអគ្គិសនីខ្នាតតូច

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota, Daihatsu និង Suzuki កំពុងសហការគ្នាលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីខ្នាតតូច នឹងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍ថាមពលបៃតងនៃសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​ ២០២៣ ។

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា Toyota ទទួលខុសត្រូវខាងផ្នែកម៉ាស៊ីន ដោយផ្តល់នៅម៉ូទ័រអគ្គីសនី និងប្រព័ន្ធបញ្ជូនថាមពល ខណៈ Daihatsu និង Suzuki ទទួលខុសត្រូវលើការផលិតដែលនៅសល់ ដោយក្រុមហ៊ុនទាំង ២ នេះ គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានបទពិសោធន៍សម្បូរបែបក្នុងការផលិតរថយន្តខ្នាតតូច។

គួរបញ្ជាក់ផងដែរដា សម្រាប់ឈ្មោះផ្លូវការរបស់ម៉ូដែលនេះមិនត្រូវបានប្រកាសជាផ្លូវការទេ តែបើយោងតាមរូបភាពដើម ម៉ូដែលរថយន្តប្រភេឬ kei-car នេះត្រូវបានដាក់ឈ្មោះថា Every when it comes with Suzuki, Hijet Cargo (Daihatsu) និង Toyota Pixis Van ។

សម្រាប់ការរចនា ម៉ូដែលរថយន្តអគ្គិសនីនេះ នៅតែប្រើប្រាស់រចនាសម្ព័ន្ធទ្វារ ៤ ជំនួសឲ្យទ្វារ ២ ដូចរថយន្តខ្នាតតូចភាគច្រើននាពេលបច្ចុប្បន្ននេះ។ មិនមានព័ត៌មានអំពីគ្រឿងបរិក្ខា បច្ចេកវិទ្យា ក៏ដូចជាម៉ាស៊ីនរបស់រថយន្តនោះទេ។ យោងតាមរបាយការណ៍ខាងលើ ម៉ូដែលនេះអាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan GT-R សេរីឆ្នាំ ២០២៤ មានតម្លៃដល់ ១២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន​ Nissan បានធ្វើការប្រកាសនូវតម្លៃនៃត្រកូលរថយន្ត GT-R សេរីឆ្នាំ ២០២៤ ដោយមានតម្លៃចាប់ផ្តើមពី ១២២ ៨៨៥ដុល្លារ ហើយនឹងចាប់ផ្តើមលក់នៅក្នុងនិទាឃរដូវនេះហើយ។

ជាក់ស្តែងសម្រាប់ជម្រើស​ T-spec ត្រូវបានវិលត្រលប់មកវិញក្នុងឆ្នាំ២០២៤ ហើយមកជាមួយជម្រើសពណ៌ថ្មីចំនួន២ ដូចជា៖ (Millennium Jade និង Midnight Purple III)ព្រមទាំងភ្ជាប់ហ្រ្វាំងកាបូនសេរ៉ាមិច បន្ថែមការរចនារបាំភក់ធំជាងមុន​ព្រមទាំងយ៉ាន់កង់ពណ៏មាស ដែលមានតម្លៃរហូត ១៤២,៨៨៥ ដុល្លារឯណ្ណោះ។

មួយវិញទៀតសម្រាប់ម៉ូឌែលឆ្នាំ ២០២៤ ធម្មតាក្រុមហ៊ុនបានផ្តល់អោយនូវប្រពន្ធ័ Limited Slip Differential នៅផ្នែកខាងមុខថ្មី ហើយសម្រាប់ផ្នែកកាងខ្យល់ក្រោយមុខក្រោយបានរចនាមកបែបស្ព័រ ជួយដល់ការទប់លំនឹង ព្រមទាំងបន្ថែមកាងខ្យល់នៅក្រោយជាប្រភេទ swan-neckផងដែរ។ ក្នុងនោះសម្រាប់ត្រកូល NISMO មានតម្លៃរហូត ២២២ ៨៨៥ដុល្លារ នេះមានតម្លៃថ្លៃជាងម៉ូឌែលឆ្នាំ ២០២៣ ៥២៥០ដុលា្លរ ហើយរថយន្តនេះនឹងត្រូវបើកលក់ក្នុងរដូវក្តៅនេះផងដែរ។ ម្យ៉ាងទៀតសម្រាប់ម៉ូឌែល T-spec និង NISMO ចំនួនការផលិតមានការកំណត់ផងដែរ។

ទោះបីជាយ៉ាងណាក្រុមហ៊ុន Nissan បាននិយាយថាខ្លួននឹងផ្តល់នៅការអាប់ដេតនៅលើត្រកូល រថយន្ត GT-R របស់ខ្លួនក្នុងរយៈពេល ១៥ឆ្នាំម្តង ប៉ុន្តែសម្រាប់ម៉ូឌែលសេរីឆ្នាំ ២០២៤ នេះនៅតែមាន​រូបរាងស្រដៀងគ្នា​ច្រើន​ទៅម៉ូឌែលសេរីឆ្នាំ ២០០៩ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើពិធីប្រារព្ធខួប ៤០ឆ្នាំដ៏ធំមួយនៅឯ Nurburging

[ទីផ្សារបរទេស​] ក្រុមហ៊ុន Audi បានធ្វើការប្រារព្ធ​ខួប​លើក​ទី៤០ របស់ខ្លួនដែលបានបង្កើតឡើងដោយក្រុម quattro GmbH នឹងប្រព្រឹត្តិនៅ​ឯ Nurburgring រចុងសប្តាហ៍នេះ។ ក្នុងនោះផងដែល Audi Sport GmbH ជា​ឈ្មោះ​ដែល​ក្រុម ​quattro បានស្គាល់តាំងពី ឆ្នាំ​២០១៦ ហើយត្រូវបានក្រុមហ៊ុនបង្កើតឡើងជាលើកដំបូងនៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៣​​។

ជាក់ស្តែងក្រុម Audi Sport បានធ្វើពិធីប្រារព្ធខួបរបស់ខ្លួននៅឯ Green Hell ដោយសារក្រុមហ៊ុនបានផលិតរថយន្តប្រណាំង GT3 ទទួលបានជោគជ័យដ៏ល្អបំផុតក្នុងសម័យការប្រណាំង​នៅឯ Ring’s 24hour Endurance Race រយៈពេល ២៤ម៉ោង ដែលទទួល​បានជ័យជម្នះ ៦ដង ព្រមទាំងឈ្នះក្នុងថ្នាក់រថយ​ន្តប្រណាំង GT3 ៣ដងបន្ថែមទៀតផងដែរ។ ម៉្យាងទៀតក៏មានការបង្ហាញរថយន្តប្រណាំង Audi R8 LMS ៤គ្រឿងផងដែរ ។

បន្ថែមពីនេះអតីតជើងឯក DTM លោក Mike Rockenfeller, Timo Scheider និងលោក Martin Tomczyk បានប្រើប្រាស់រថយន្តលេខ ៤០ ហើយសម្រាប់រថយន្ត R8 LMS livery របស់ពួកគេក៏ត្រូវបានកែប្រែលើថយន្ត Audi V8 quattro DTM ក្នុងឆ្នាំ1992។ ម៉្យាងវិញទៀតនៅថ្ងៃ​សុក្រ ទី១៩ ខែឧសភា សម្រាប់ឈ្មោះកីឡាករខាងលើនេះនឹងត្រៀមខ្លួន ក្នុងការឆ្លើយសំណួរដែលហៅថា “champion talk” ហើយក្នុងនោះរថយន្ត Audi S1 Hoonitron របស់លោក Ken Block បើកបរនៅឯ Las Vegas ដ៏ល្បីល្បាញក៏មានវត្តមានផងដែរ។

មួយវិញទៀតសម្រាប់អ្នកមិនបានចូលរួមក្នុងកម្មវិធីនេះក្រុម Audi Sport បានធ្វើ​ការតាំងពិពណ៌ផ្សេងៗចាប់តាំងពី ថ្ងៃទី១៤ ខែមិថុនានៅទីស្នាក់ការកណ្តាលផងដែរ។ លើសពីនេះផងដែរសម្រាប់​រថយន្ត R8 ក្នុងឆ្នាំ២០០៧ ជារថយន្តប្រណាំង GT3 ដំបូងគេរបស់ Audi ហើយឥឡូវមានរថយន្តផ្សេងទៀតដូចជា៖ RS3 LMS, R8 LMS GT4 និង R8 LMS GT2 ជាដើម។ ក្នុងនោះផងដែរក្រុមហ៊ុន Audi ​បាន​ទម្លាក់ក្នុង​កម្មវិធី​ប្រណាំងរថយន្ត Customs Racing ​ដើម្បី​ត្រៀមខ្លួន​លើរថយន្ត Formula​ 1របស់ខ្លួន និងកម្មវិធីប្រណាំង World Rally-Raid Championship ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡានអគ្គិសនីទាំង ១០ ម៉ូដែល ដែលលក់បានច្រើនជាងគេនៅលើពិភពលោកក្នុងឆ្នាំ ២០២២ ដោយ Tesla ឈរកំពូលតារាង

[បរទេស] យោងតាមទិន្នន័យដែលបានបង្ហាញដោយគេហទំព័រ motor1 អំពីរថយន្តអគ្គិសនី (BEVs) ដែលលក់ដាច់បំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២ ដោយរថយន្តរបស់ Tesla បាននាំមុខគេ ។ ខាងក្រោមនេះ ជារថយន្តអគ្គិសនីទាំង ១០ ដែលលក់បានច្រើនជាងគេនៅក្នុងឆ្នាំ ២០២២ ៖

  • Tesla Model Y លក់បានចំនួន ៧៤៧ ៥០០ គ្រឿង កើនឡើង ២៣%

  • Tesla Model 3 លក់បានចំនួន ៤៨២ ២០០ គ្រឿង ធ្លាក់ចុះ ៣%

  • Wuling Hongguang Mini លក់បានចំនួន ៤៤៣ ៤០០ គ្រឿង កើនឡើង ១៤%

  • BYD Dolphin លក់បានចំនួន ២០៥ ២០០ គ្រឿង កើនឡើង ៩១៦%

  • BYD ATTO 3 លក់បានចំនួន ១៨០ ៦០០ គ្រឿង

  • Volkswagen ID.4 លក់បានចំនួន ១៧៥ ៦០០ គ្រឿង កើនឡើង ៥៣%

  • BYD Qin លក់បានចំនួន ១៦៣ ៤០០ គ្រឿង កើនឡើង ១០៩%

  • GAC Aion Y លក់បានចំនួន ១១៩ ៨០០ គ្រឿង កើនឡើង ២៨២%

  • GAC Aion S លក់បានចំនួន ១១៧ ០០០ គ្រឿង កើនឡើង ៥៣%

  • BYD Han លក់បានចំនួន ១១៦ ៥០០ គ្រឿង កើនឡើង ៤៨%

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ZR-V ស៊េរីឆ្នាំ​​ ២០២៤ ប្រភេទកូនកាត់ Hybrid បង្ហាញខ្លួននៅតំបន់អឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda ZR-V ស៊េរីឆ្នាំ​​ ២០២៤ ប្រភេទកូនកាត់ Hybrid ដែលជារថយន្តប្រភេទ C-segment SUV សម្រាប់ទីផ្សារអឺរ៉ុប ។

សម្រាប់រថយន្ត Honda ZR-V នៅអឺរ៉ុបនឹងត្រូវដាក់នៅកណ្តាលរវាងរថយន្ត Honda HR-V និង Honda CR-V បច្ចុប្បន្នដែលផ្តោតលើអតិថិជនវ័យក្មេង ។ សម្រាប់ការរចនាវិញ មានលក្ខណះបែបស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខថ្មីរចនាជាមួយបន្ទះបញ្ឈរ ចង្កៀងមុខប្រភេទ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងធំទូលាយ ជាមួយនឹងទំហំដាក់អីវ៉ាន់ដែលអាចពង្រីកដល់អតិបរមា ១២៩១ លីត្រ ហើយក៏ត្រូវបានតុបតែងជាមួយនឹងគ្រោងបរិក្ខា Soft-Touch សម្រាប់រូបរាងដ៏ប្រណិត បំពាក់ដោយអេក្រង់កំសាន្តទំហំ ៩ អ៉ីញ ភ្ជាប់ជាមួយមុខងារដ៏សំបូរបែប និង​មាន​រន្ធ​សាក​ថ្ម​ច្រើន​សម្រាប់​បំពេញ​តម្រូវការ​របស់​អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីរោងចក្រថាមពលកូនកាត់ e:HEV របស់ Honda ZR-V អ៊ឺរ៉ុបនៅឡើយទេ ប៉ុន្តែរថយន្តនេះនឹងដំណើរការរួមគ្នាជាមួយនឹងម៉ាស៊ីនសាំងប្រភេទ Atkinson cycle ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គីសនី និងប្រើប្រាស់ប្រព័ន្ធទប់លំនឹងខាងក្រោយ Multi-link suspension សម្រាប់ការបើកបរកាន់តែរលូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីៗ រូបរាងដំបូងពី All New Toyota Yaris Cross 2023 បានបង្ហាញខ្លួនទៅកាន់ពិភពលោកយ៉ាងស្អាត និងប្រណិត នឹងមកកាន់ប្រទេសកម្ពុជាដែរទេ?​

រថយន្ត All New Toyota Yaris Cross 2023 ត្រូវបានបង្ហាញខ្លួនជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តជុំវិញតំបន់អាស៊ី។

All New Toyota Yaris Cross 2023 ជារថយន្តប្រភេទ B-SUV ឬ Crossover ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ដែលដូចគ្នាទៅនឹងរថយន្ត All New Toyota Vios 2023។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ ១០៦ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ។​

 

សារព័ត៌មាន ខេមបូ អូតូ (Cambo Auto) ក៏នៅមិនស្ងៀមដែរ ក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ​ (Exclusive Right) ក្នុងការនាំចូលរថយន្ត Toyota ថ្មីៗជាច្រើនប្រភេទមកអង្រួនទីផ្សារកម្ពុជារាល់ឆ្នាំ។

ខាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញយ៉ាងច្បាស់ថា “ដើម្បីសម្របទៅតាមតំរូវការទីផ្សាររថយន្តបច្ចុប្បន្ន យើងឃើញថា តម្រូវការថយន្ត​ ប្រភេទ SUV កំពុងតែមានសន្ទុះជាខ្លាំង ខាងក្រុមហ៊ុននឹងពិចារណានាំចូលនូវរថយន្តមួយប្រភេទនេះចូលមកកាន់ទីផ្សារប្រទេសកម្ពុជានាពេលអនាគតផងដែរ ។”

តោះ! សូមនាំអារម្មណ៍អ្នកអានមកមើលជាមួយចំនុចសំខាន់ៗនៃរថយន្តនេះទាំងអស់គ្នា!

All New Toyota Yaris Cross 2023 ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ, ទទឹង ១ ៧៧០ មីលីម៉ែត្រ, កម្ពស់ ១ ៦១៥ មីលីម៉ែត្រ, ប្រវែងគម្លាតកង់មុខក្រោយ ២ ៦២០  មីលីម៉ែត្រ និងកម្ពស់ពីបាតដី ២៦០ មីលីម៉ែត្រ។

រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ:

ការរចនានៃរថយន្តថ្មីនេះគឺផ្តោតទៅលើ ភាពរឹងមាំ និង ទាន់សម័យ ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ ១៨ អ៉ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច ។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង។

ប្រណិតភាពនៃផ្នែកខាងក្នុង: 

សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយ ហើយការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និង ប្រណិតភាពនៃរថយន្តSUV។ បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ៧ អ៉ីញ និង អេក្រង់កំសាន្តទំហំ ១០,១ អ៉ីញ ដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយ​មិនចាំបាច់ប្រើខ្សែរ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែរ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:

រថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ ស្របជាមួយប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS, VSC, TRC, HAC, BA, EBD, ESS លើសពីនេះវាក៏បានបំពាក់មកនូវមុខងារសុវត្តិភាពឆ្លាតវៃ Toyota Safety Sense និង មុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

ម៉ាស៊ីន:

The All-New Toyota Yaris Cross បានប្រើប្រាស់នូវម៉ាស៊ីនសាំង ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង Dual VVT-I ដែលអាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៣២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនិងប្រអប់លេខ CVT និង លេខដៃ ៥វគ្គ ។

យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម សារព័ត៌មានយើងខ្ញុំនិងធ្វើបច្ចុប្បន្នជាបន្តបន្ទាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Brezza ប្រភេទកូនកាត់ hybrid ជិះ ១០០ គីឡូម៉ែត្រស៊ីសាំងតែ ៤ លីត្រ តម្លៃលក់ត្រឹមតែជាង ១ មុឺនដុល្លារ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Brezza ប្រភេទកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ១០០៣២ ដុល្លារ ដល់ ១៤៦៩៤ ដុល្លារតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ។  ចំពោះការរចនា Suzuki Brezza ទទួល​បាន​ការ​រចនា​ថ្មី ដោយប៉ាណាតុបតែងជាមួយក្រូម៉េ ជាប់ជាមួយចង្កៀងមុខភ្លោះប្រភេទ ​LED កាងខាងមុខទំហំធំពណ៌ខ្មៅ, កញ្ចក់ចំហៀងពណ៌ខ្មៅ, អង់តែនព្រុយត្រីឆ្លាម Shark Finn, ថាសកង់ស្ព័រទំហំ ១៦ អ៉ីញ និងចង្កៀងក្រោយប្រភេទ​ LED រចនាជារាងផ្តេក ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរៀបចំឡើងវិញសង្កត់ធ្ងន់លើភាបប្រណីត ដោយតុបតែងជាមួយពណ៌ខ្មៅ-ត្នោត មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ថ្មី ភ្ជាប់មុខងារ Apple CarPlat និង Android Auto, ដៃចង្កូតប្រភេទ 3-spoke ថ្មី, អេក្រង់បង្ហាញលើកញ្ចក់, កាមេរ៉ា ៣៦០ ដឺក្រេ, កន្លែងសាកថ្មឥតខ្សែ, ដំបូលកញ្ចក់ Panoramic sunroof, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, រន្ធសាក USB ២ ទីតាំង រួមទាំងបំពាក់ប្រព័ន្ធសុវត្ថិភាព ADAS ថ្មីផងដែរ ។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ២ ជម្រើស រួមមាន៖

  • ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ មានកម្លាំង ១០០ សេស និងកម្លាំងរមួល ១៣៦ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៤ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។
  • ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ មានកម្លាំង ១០២ សេស និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ និងអូតូ ៦ វគ្គ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Ford E-Tourneo Courier រូបរាងថ្មីទាំងស្រុង ប្រភេទ MPV បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford E-Tourneo Courier រូបរាងថ្មីទាំងស្រុង ប្រភេទ MPV ខ្នាតតូច ដោយផ្តល់ជូនទាំងអគ្គិសនីសុទ្ធ និងចំហេះក្នុង បំពាក់បច្ចេកវិទ្យាទំនើប និងមុខងារដ៏ឆ្លាតវៃ គ្រោងនឹងដាក់លក់នៅអឺរ៉ុបក្នុងឆ្នាំ ២០២៣ និង ២០២៤ ។

សម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្ត Ford Tourneo Courier ថ្មី មានរាងជាជ្រុងៗ នឹងមានភាពរឹងមាំជាងបើប្រៀបធៀបទៅនឹងរថយន្តជំនាន់មុន ដោយនៅផ្នែកខាងមុខមានប៉ាណាតុបតែងដោយក្រូម៉េ ជាប់សងខាង​ចង្កៀង​មុខ​បញ្ឈរ​ស្រដៀង​ទៅនឹងភីកអាប់ F-Series នឹងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ​ ដំបូល roof rail ធ្វើពីផ្លាស្ទិក និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបន្ថែមទំហំធំទូលាយជាងមុន មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ រួមចូលគ្នាជាអេក្រង់ភ្លោះ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC4 រូមជាមួយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ OTA  និងកន្លែងសាកថ្មឥតខ្សែជាដើម ។ លើសពីនេះ នៅពេលបត់កៅអីខាងក្រោយ ៦០/៤០ រថយន្តនេះផ្ទុកបានដល់ ២ ១៦២ លីត្រឯណ្ណោះ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ៖

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ១៣៤ សេស ជាមួយរបៀបបើកបរចំនួន ៣ គឺ Normal, Eco និង Slippery  ក្នុងនោះ Ford មិនទាន់បង្ហាញទំហំអាគុយនៅឡើយទេ ប៉ុន្តែបាននិយាយថា ដោយសាកថ្មរយះពេល ១០ នាទី អាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រ ជាមួយឆ្នាំងសាកល្បឿន DC សាកពី ១០% ទៅ ៨០% ត្រឹម ៣៥នាទី​។
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ EcoBoost ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១២៣ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ Dual-clutch ប៉ុង ១ វិលកង់មុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+