ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC M8 MPV ដ៏ប្រណិត ប្រភេទ Plug-in hybrid គ្រោងនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC គ្រោងនឹងធ្វើការដាក់បង្ហាញរថយន្ត GAC M8 ស៊េរីឆ្នាំ ២០២៣ MPV ដ៏ប្រណិត ប្រភេទ Plug-in hybrid នៅឯពិព័រណ៌រថយន្ត Shanghai Auto Show 2023 ដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៣ ប្រទេសចិន ។

GAC M8 ស៊េរីឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៥ ១៩៣ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ ត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពប្រណីតជាមួយនឹងការរចនាប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា “Soaring Wings 2.0” អបដោយចង្កៀងមុខ LED រាងស្លីមត្រូវបានរចនារាងបញ្ឈរ។ ខណៈផ្នែកចំហៀងមានទ្វាររូតអូតូទាំងសងខាង, ថាសកង់ស្ព័រទំហំ ១៧ ដល់ ១៨ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

រីឯនៅផ្ទៃខាងក្នុងរបស់ GAC M8 ភ្ជាប់មកជាមួយដៃចង្កូត multi-function steering កុងទ័រព័ត៌មានទំហំ​ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត​ touchscreen ទំហំ ១៤,៦ អ៉ីញ។ លើសពីនេះ កាប៊ីនក៏មានពីរពណ៌ដែរគឺ ខ្មៅ និងស ដែលតុបតែងដោយពណ៌ក្រហម មាស/ស និងមកជាមួយប្រព័ន្ធ ADiGo 4.0 នឹងត្រូវបានគាំទ្រដោយឈីប Qualcomm Snapdragon 8155 ដ៏ឆ្លាតវៃទៀតផង ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩០ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ រួមជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ៣៦២ សេស ផ្គួបជាមួយអាគុយទំហំ ២៥,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១០០ គីឡូម៉ែត្រសម្រាប់ថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរង់ចាំជិតបញ្ចប់ហើយ បន្ទាប់ពី Toyota ចាប់ផ្តើមបញ្ចេញរូបភាព Teaser របស់ Tacoma ជំនាន់ថ្មី

[ទីផ្សារបរទេស] ជាការពិតណាស់ការរង់ចាំចង់ឃើញរូបរាងនៃម៉ូឌែលជំនាន់ថ្មីនៃរថយន្តភីកអាប់ Tacoma ជិតដល់ទីបញ្ជប់ បន្ទាប់ពីក្រុមហ៊ុន Toyota បានបញ្ចេញរូបភាពពញ្ញាក់អារម្មណ៍ថ្មីនៃការរចនាផ្នែកខាងក្រោយ របស់ត្រកូល Tacoma ជំនាន់ថ្មី ដែលមើលទៅឃើញថាមានកាឌីសាញរបស់រាមច្បង Toyota Tundra ហើយអ្វីដែលកាន់តែពិសេសនោះមានពាក្យថា “TRD Pro” និងពាក្យ iForce Max ដែលអាចម៉ាស៊ីនចំហំក្នុងឬម៉ាស៊ីនកូនកាត់។

ទោះបីជាយ៉ាងណា គេជឿជាក់ថា Toyota អាចនឹងផ្តល់ជូននូវម៉ាស៊ីនកូនកាត់ Hybrid Max នេះនៅលើរថយន្ត Tacoma បន្ទាប់ពីមានតម្រុយជាច្រើនបានបង្ហាញ ដែលអាចជាម៉ាស៊ីន ៤ស៊ីឡាំង។ ជាក់ស្តែង បើសិនជា Toyota ផ្តល់អោយនូវរថយន្តភីកអាប់នេះនូវម៉ាស៊ីនកូនកាត់ Hybrid Max នោះគេរំពឹងថាវានឹងមានកម្លាំង ៣៤០សេះ ដែលដូចទៅនឹងរថយន្តToyota Crown ជាប្រភេទ Sedanផងដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wow រួសរាន់ឡើង! មិនចាំបាច់មានប្រាក់កក់ក៏អាចបង់រំលស់បាន ហើយទទួលបានការបញ្ចុះបន្ថែមទៀត សម្រាប់ការទិញរថយន្ត Ford ម៉ូដែលនេះ

[ទីផ្សារក្នុងស្រុក] យោងតាមគេហំព័រផ្លូវការរបស់ក្រុមហ៊ុន Ford Cambodia បានធ្វើការបង្ហោះនៅការផ្តល់ជូនការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនមក ទៅលើរថយន្តលក្ខណះគ្រួសារខ្នាតតូចមួយម៉ូដែលដែលធ្លាប់ទទួលបានប្រជាប្រិយយ៉ាងខ្លាំងនៅលើទីផ្សាប្រទេសកម្ពុជា។

សម្រាប់ការផ្តល់នៅការបញ្ចុះតម្លៃយ៉ាងពិសេសនេះ គឺបានផ្តល់ជូនទៅលើរាល់ការទិញនៅរថយន្ត Ford Ecosport ស៊េរីឆ្នាំ ២០២២ ដែលមានតម្លៃពេញ ២៧ ៩០០ ដុល្លារ​ ដោយឥឡូវនេះ ទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៣ ០០០ ដុល្លារភ្លាមៗ ជាមួយតម្លៃលក់នៅសល់ត្រឹមតែ ២៤ ៩០០ ដុល្លារសម្រាប់តែ ២០ គ្រឿងប៉ុណ្ណោះ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានការផ្តល់ជូនរថយន្តដែលទិញភ្លាមបានភ្លាមដោយមិនចាំបាច់មានប្រាក់កក់ទុកមុនថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការអញ្ជើញទៅសាកសួរដោយផ្ទាល់នៅអាគារតាំងបង្ហាញរថយន្ត Ford Cambodia ឬទំនាក់ទំនងតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC M6 PRO ប្រភេទ MPV ចេញលក់ជាផ្លូវការ ជាមួយតម្លៃខ្ទង់ ២ មុឺនដុល្លារនៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC M6 PRO ប្រភេទ MPV ៧ កៅអីជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៦០ ដុល្លារ ដល់ ២៣ ២២៨ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៩៣ ម.ម ទទឹង ១ ៨៣៧ ម.ម កំពស់ ១ ៧៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ បើនិយាយពីការរចនាវិញ GAC Trumpchi M6 PRO មានលក្ខណៈបែបស្ព័រ បានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខប្រភេទ Bi-LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងជា ២ ពណ៌ មកជាមួយដៃចង្កូតប្រភេទពហុមុខងារ, កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ, កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយះថាមពលអគ្គិសនី ៦ របៀប ឧបករណ៍បំពងសំឡេង ៨ ចំនុច, កាំម៉េរា ៣៦០ ដឺក្រេកម្រិត HD និងប្រព័ន្ធ ADiGo ដ៏ឆ្លាតវៃជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត GAC M6 PRO ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៧ សេស និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយកម្រិតស៊ីសាំង ៧,៥ លីត្រក្នុងរយះចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រកូល Mercedes GLS សេរីឆ្នាំ២០២៤ ចេញហើយ កម្លាំងខ្លាំងជាងមុន និងប្រណិតភាពក៏កាន់តែខ្លាំង

[ទីផ្សារបរទេស]​ រថយន្តប្រណិត Mercedes-Benz GLS-Class សេរ៊ីថ្មី បានបង្ហាញវត្តមានជាផ្លូវការហើយ ដោយទទួលបាននូវការកែកុនថ្មីសម្រាប់ត្រកូលទាំងអស់ ដែលរួមបញ្ជូលទាំង Maybach និង AMG។

សម្រាប់ម៉ូឌែល GLS ធម្មតាទទួលបាននូវការអភិវឌ្ឍថ្មីទៅលើការរចនា ជាមួយនឹងប៉ាណាចំនួន ៤ត្រួតស៊ីគ្នា និង​កាង​ការពារខាងក្រោមមានភ្ជាប់ជាមួយនឹងរន្ធខ្យល់ ខណៈសំណុំចង្កៀងក្រោយឌីស្សាញអំពូលបែបដាច់ចេញពីគ្នា។ នៅ​ផ្នែកខាងក្នុង ប្រព័ន្ធកម្សាន្ត MBUX ទទួលបាននូវជម្រើសនៃក្រាហ្វិចបង្ហាញថ្មីដែលមានដូចជា Classic, Sporty និង Discreet ព្រមទាំងជម្រើសនៃ Mode ដូចជា Navigation, Assistance និង Service។

រីឯ GLS580 4MATIC នាពេលនេះគឺទទួលបាននូវកញ្ចប់ Off-road Engineering ដែលរួមបញ្ជូលនូវ កាងការពារផ្នែកខាងក្រោម និងកម្ពស់ផុតពីដីខ្ពស់ជាងមុន ១,២អ៊ីញ។

ខណៈ Mercedes-Maybach GLS600 គឺទទួលបាននូវការអាប់ដេតថ្មីតិចតួចប៉ុណ្ណោះ ដោយទទួលបាននូវភ្លើងលម្អផ្នែកខាងក្នុង(Ambient Lighting) ដែលរួមបញ្ជូលនូវភ្លើងឡូហ្គូមានចលនា ព្រមថាសកង់ទំហំ ២៣អ៊ីញ និងផ្នែកខាងក្នុងប្រើប្រាស់នូវស្បែកប្រណិត។ ចំណែក Mercedes-AMG GLS63 ក៏ដូចគ្នាគឺទទួលបាននូវការអភិវឌ្ឍតិចតួចប៉ុណ្ណោះ ភ្លើងឡូហ្គូមានចលនា AMG និងការអាប់ដេតទៅលើ Software សម្រាប់ប្រព័ន្ធទប់លំនឹង និងប្រព័ន្ធជើងក្រោម Air Suspension។ ព្រមទាំងដំបូលបើកធំ, កៅអីភ្ជាប់ដោយមុខងារក្តៅ-ត្រជាក់ និងចង្កៀងមុខជាប្រភេទ Adaptive high beams។

សម្រាប់ប្រព័ន្ធម៉ាស៊ីន៖

  • ម៉ូឌែល GLS450 4MATIC បំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged I6 អាចផលិតកម្លាំងបាន ៣៧៥សេះ និងកម្លាំងរមួល ៥០១ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២០៩គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៥,៨វិនាទី។
  • ម៉ូឌែល GLS580 4MATIC បំពាក់ដោយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៥១០សេះ និងកម្លាំងរមួល ៧៣១ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២០៩គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៤,៧វិនាទី។
  • ម៉ូឌែល Mercedes-Maybach GLS600 បំពាក់ដោយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo V8 ផ្គូបជាមួយប្រព័ន្ធ Mild-hybrid ៤៨វ៉ុល អាចផលិតកម្លាំងបាន ៥៥៧សេះ និងកម្លាំងរមួល ៧៣១ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២៥០គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៤,២វិនាទី។
  • ម៉ូឌែល Mercedes-AMG GLS63 បំពាក់ដោយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៦០៣សេះ និងកម្លាំងរមួល ៨៥២ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២៨០គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៤,៧វិនាទី៕

សម្រាប់តម្លៃមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែយើងរំពឹងថាវានឹងសមស្របនឹងតម្លៃឆ្នាំ 2023 នៅពេលដែលម៉ូដែលGLS ដែលត្រូវ​បា​នកែសម្រួលដល់​ក្រុមហ៊ុនចែក​ចាយនៅចុ​ងឆ្នាំនេះ​។​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីការអាប់ឌេតថ្មីនៅលើ Mercedes-Maybach ស៊េរីថ្មីចុងក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការអាប់ឌេតទៅលើត្រកូល Mercedes-Maybach GLS 600 4Matic គ្រប់ម៉ូដែលទាំងអស់ ទាំងផ្នែកខាងក្នុង និងខាងក្រៅដែលផល់ឲ្យរថយន្ត SUV នេះកាន់តែប្រណិតជាងមុនបើយោងតាមគេហទំព័រ marque ។

ក្រុមហ៊ុន Mercedes បានផ្តល់ឲ្យរថយន្ត SUV ដ៏ប្រណិតនៅប៉ាណាខាងមុខថ្មីស្រោបជាមួយក្រូម៉េ រន្ធខ្យល់នៅគែមសងខាងក៏ថ្មីផងដែរ។ អ្នករចនាក៏បានរចនាទៅលើឈុតថ្មីនៃថាសកង់ទំហំ ២៣ អ៉ីញ និងចង្កៀងនៅផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីផងដែរ ។ លើសពីនេះ ផ្នែកខាងក្រៅនេះ ក៏ទទួលបានជម្រើសពណ៌តួខ្លួនថ្មីទៀតផង។

រីឯនៅផ្នែកខាងក្នុងក៏ត្រូវបានកែលម្អ ផ្តល់នៅសុផាសុកភាព ទទួលបាននៅជម្រើស ២ ពណ៌ថ្មី និងបានរចនាកៅអីស្បែកថ្មីប្រើប្រាស់នូវស្បែកបែប diamond-pattern ថ្មីនៅលើផងដែរ ។ លើសពីនេះ ក៏បានបំពាក់ដៃចង្កូតថ្មី អេក្រង់កំសាន្ត touchscreen ចំនួន ៣ ភ្ជាប់ជាមួយប្រព័ន្ធ MBUX Multi-Seat Entertainment, នៅក្នុងកុងសូលកណ្តាល អាចជ្រើសរើសជាមួយនឹងរន្ធ USB ចំនួន ២ ជាមួយនឹងឆ្នាំងសាក ១០០វ៉ាត់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ភ្ជាប់ដោយមុខងារ ការពារធូលី និងសារធាតុបំពុលផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Mercedes-Maybach ដំណើរការជាមួយនឹងជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺម៉ាស៊ីនចំណុះ ៤,០ លីត្រ V8 អាចផលិតកម្លាំងបាន ៥៥៧ សេស និងកម្លាំងរមួល ៧៣០ ញ៉ូតុនម៉ែត្រ មានប្រព័ន្ធកូនកាត់ mile-hybrid 48-volt និងម៉ូទ័រអគ្គិសនីផលិតកម្លាំងបន្ថែមបាន ២២ សេស និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរម៉ា ២៥០ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Jimny ស៊េរីថ្មី ទទួលបានការកក់ទុកមុនដល់ទៅជិត ២ ពាន់គ្រឿងក្នុងពិព័រណ៌រថយន្តនៅប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅប្រទេសថៃ បានធ្វើការបង្ហាញអំពីចំនួននៃការទទួលបានការកក់ទុកមុនសម្រាប់រថយន្តរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Bangkok international Motor Show 2023 ដោយទទួលបានចំនួនការកក់សរុបដល់ទៅ ៣ ៨៨៧ គ្រឿង ក្នុងនោះ រថយន្ត Suzuki Jimny ទទួលបានការកក់ចំនួន ១ ៨៤៨ គ្រឿង ។

សម្រាប់រថយន្ត Suzuki Jimny ស៊េរីថ្មីនេះ បំពាក់ដោយឧបករណ៍ស្តង់ដារដូចជា ចង្កៀង LED Projector ប្រព័ន្ធបាញ់ទឹកលាងសម្អាតចង្កៀងមុខ, ចង្កៀងកាត់អ័ព្ទផ្នែកខាងមុខ, កៅអីស្បែកប្រភេទ Green-tinted, កៅអីខាងក្រោយអាចបត់បាន ៥០/៥០, អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay, រន្ធសាក USB ជាមួយឧបករណ៍បំពងសំឡេង ២ ចំនុច, ប្រព័ន្ធកំណត់ល្បឿន Cruise Control និងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិជាដើម។

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០២ សេស និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Aucha Z6 ស៊េរីថ្មីចុងក្រោយ តម្លៃលក់ខ្ទង់ ២ មុឺនដុល្លារ នៅក្នុងទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Aucha Z6 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៨ ៥៨៣ ដុល្លារ ដល់ ​២០ ០៣៦ នៅក្នុងទីផ្សារប្រទេសចិន ។

Changan Auchan Z6 វាគឺជា Changan UNI ក្រោមស៊េរី UNI មានប្រវែងតួខ្លួនសរុប ៤ ៦៩៩ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩៥ ម។ម ។ នៅខាងក្រៅ បានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងមុខ LED ថ្មី អំពូលកាត់អ័ព្ទថ្មី និងកាងខាងមុខរចនាថ្មី។ ផ្នែកចំហៀងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ​ ត្រឡោកកញ្ចក់ ២ ពណ៌ និងនៅផ្នែកខាងក្រោយមានបំពង់ស៊ីមាំងៅភ្លោះសងខាង កាង spoiler លយចេញពីដំបូល និចង្កៀងក្រោយប្រភេទ LED ។

រីឯនៅផ្នែកខាងក្នុងរបស់រថយន្ត Changan Auchan Z6 ត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ 3D អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ជាមួយប្រព័ន្ធ OnStyle 5.1 ចុងក្រោយបង្អស់, អេក្រង់បង្ហាញលើកញ្ចក់ជាមួយបច្ចេកវិទ្យា AR-HUD technology និងអេក្រង់ទំហំ ៩,១ អ៉ីញ ដែលអាចភ្ជាប់ជាមួយទូរស័ព្ទ Huawei Xiaomi Oppo និង Vivo ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៣៣ សេស និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ជាមួយកមិ្រតស៊ីសាំងចន្លោះពី ៧-៨ លីត្រក្នុងរយះចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ Apple CarPlay និង Android Auto នឹងបាត់មុខពីរថយន្ត Chevrolet ឆាប់ៗនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GM គ្រោងនឹងធ្វើការដកចេញនៅប្រព័ន្ធ Apple CarPlay និង Android Auto ហើយជំនួសមកវិញនៅកម្មវិធីប្រព័ន្ធ self-study connection software ដែលហៅថា Ultifi ក្នុងពេលខាងមុខឆាប់ៗនេះ។

ហេតុផលដែលក្រុមហ៊ុន GM បានផ្តល់សម្រាប់ការជំនួស Ultifi គឺដើម្បីធ្វើ Synchronize រវាងប្រព័ន្ធចង្កូត និងអេក្រង់កណ្តាល ហើយកម្មវិធី internal software នឹងទទួលបានព័ត៌មានសំខាន់ៗ ដូចជាការកំណត់ទីតាំងស្ថានីយសាកថ្ម ឬផ្លាស់ប្តូរផ្លូវទៅតាមទម្រង់ដែលអ្នកចង់បាន។

ជាមួយគ្នានេះ លោក Edward Kummer នាយកផ្នែកវិស្វកម្មរបស់ GM បាននិយាយថា “នៅពេលដែលយើងធ្វើមាត្រដ្ឋាន EVs និងដាក់ឲ្យដំណើរការកម្មវិធី Ultifi software GM អាចធ្វើបានកាន់តែច្រើនជាមួយនឹងបច្ចេកវិទ្យាក្នុងរថយន្ត និងប្រព័ន្ធ OTI ផងដែរ ។ ជាមួយគ្នានេះ ទោះបីជាបានដកប្រព័ន្ធភ្ជាប់ Apple CarPlay និង Android Auto ចេញពីរថយន្តអគ្គិសនីនាពេលអនាគតក៏ដោយ GM បានបញ្ជាក់ថា ខ្លួននឹងនៅតែរក្សាមុខងារភ្ជាប់ Bluetooth រវាងអេក្រង់កំសាន្ត និងទូរសព្ទដដែល។

ប្រព័ន្ធ Apple CarPlay និង Android Auto ទាំងពីរមានការអាប់ដេតថ្មី ប៉ុន្តែអ្នកប្រើប្រាស់ទូទៅនៅតែត្រូវរង់ចាំប្រហែលមួយឆ្នាំទៀត ទើបអាចចូលប្រើកំណែនេះបាន។ ការអាប់ដេតលើការភ្ជាប់ Apple CarPlay និង Android Auto ផ្តោតជាសំខាន់លើអន្តរប្រតិបត្តិការរវាងកម្មវិធី និងឧបករណ៍នៅលើរថយន្ត ហើយផ្លាស់ប្តូរចំណុចផ្សេងៗមួយចំនួន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន GM បាននិយាយថាប្រព័ន្ធ Apple CarPlay និង Android Auto នឹងនៅតែរក្សាបាននៅលើម៉ូដែលបច្ចុប្បន្ន រួមទាំងរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង និងរថយន្តអគ្គិសនី។ ខណះ​កម្មវិធី Ultifi នឹងមាននៅលើរថយន្តអគ្គិសនី Chevrolet Blazer EV ដំបូងគេ បន្ទាប់មក Chevrolet Equinox EV, GMC Sierra EV និង Cadillac Celestiq ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! ឡានអគ្គិសនី Torres EVX សាកភ្លើងម្តងជិះបាន ៥០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត KG Mobility ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនថ្មីរបស់ SsangYong បានធ្វើការដាក់បង្ហាញចេញជាផ្លូវការ ក៏ដូចព័ត៌មានលម្អិតនៃរថយន្ត SUV អគ្គិសនី Torres EVX ថ្មី នៅឯពិព័រណ៌រថយន្ត Seoul Mobility Show ជាមួយតម្លៃលក់ចាប់ពី ៣៧ ៩១៨ ដុល្លារ ដល់ ៣៩ ៨៣៣ ដុល្លារ ប៉ុន្តែដោយសារទទួលការឧបត្ថម្ភសម្រាប់រថយន្តអគ្គិសនីនៅទីផ្សារកូរ៉េខាងត្បូង រថយន្តនេះមានតម្លៃចាប់ពីត្រឹម ២២ ៩៧៨ ដុល្លារប៉ុណ្ណោះ។

រថយន្ត SUV អគ្គិសនីនេះ មានប្រវែងសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៩០ ម.ម  និងកម្ពស់ ១ ៧២៥ ម.ម ។ សម្រាប់ការរចនា Torres EVX មាន​លក្ខណៈ​ខុស​ប្លែក​ពី Torres ធម្មតា ដោយសារ​តែ​ផ្នែកខាងមុខ​ដែល​បាន​រចនា​ឡើង​វិញ​ជាមួយ​នឹង​របារអំពូលបំភ្លឺពេលថ្ងៃ LED នៅពីលើប៉ាណាមុខបិទជិតរចនាប័ទ្មរបស់ Jeep ជាមួយនឹងភ្លើងបំភ្លឺចំនួន ៦, កាង​ក៏​មាន​លក្ខណៈ​ពិសេសអបសងខាងជាមួយ​នឹង​ចង្កៀង​មុខ ប្រើប្រាស់ថាសកង់ស្ព័រថ្មីទំហំ ២០ អ៉ីញ ខណៈដែលផ្នែកខាងក្រោយមានចង្កៀង LED រចនាបែប Unique ។

ចំពោះនៅផ្នែកខាងក្នុងសម្រាប់មនុស្ស ៥ អ្នក ដោយផ្ទៃតាឡូ និងកុងសូលកណ្តាលបានតុបតែងជាឈើ និងមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ។ បន្ថែមពីនេះ សម្រាប់កន្លែងដាក់ឥវ៉ាន់មានទំហំ ៨៣៩ លីត្រ ហើយក៏មានជម្រើសដំបូលបែប Panoramic sunroof ផងដែរ។

KG Mobility Torres EVX ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេស ផ្គួវជាមួយអាគុយទំហំ ៧៣,៤ គីឡូវ៉ាត់ម៉ោងរបស់ក្រុមហ៊ុន BYD អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ឬច្រើនជាង ៤២០ គីឡូម៉ែត្រ នៅក្រៅទីផ្សាររបស់ប្រទេសកូរ៉េ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+