ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Kia Seltos កែកុនមុខមាត់ថ្មី និងទទួលបានការអាប់ឌេតទំនើបជាមុន បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia Seltos ដែលទទួលបានការកែកុនមុខមាត់ថ្មី ជាមួយនឹងការរចនាថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង រថយន្ត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី ២​ ក្នុង​ឆ្នាំ​ ២០២៣។

រថយន្ត KIA Seltos មុខមាត់គ្រាន់តែជាការអាប់ដេតការរចនាមួយចំនួន ប៉ុន្តែផ្តោតទៅលើរូបរាងប្រណិតជាងមុនដោយនៅផ្នែកខាងមុខបានរចនាថ្មីទៅលើ ចង្កៀងមុខប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, ប៉ាណា និង កាងជាដើម ។ ប្រើប្រាស់នៅថាសកង់យស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

សម្រាប់ផ្នែកខាងក្នុងវិញ ផ្ដល់នៅអារម្មណ៍ទំនើបជាងមុន ដោយបានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ និងអេក្រង់ទំហំ ៤,២ អ៉ីញស្ថិតនៅក្នុងកុងទ័រព័ត៌មានជំនួសពីម៉ូដែលមុនទំហំ ៣,៥ អ៉ីញ។ ដៃចង្កូតនៅតែដដែល, ប្រអប់លេខប្រភេទ ‘shift-by-wire’, រន្ធម៉ាស៊ីនត្រជាក់បានរចនាថ្មី និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។ បន្ថែមពីនេះ ក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា ADAS ថ្មីជាមួយនឹងកាមេរ៉ា ៣៦០ ដឺក្រេផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៩៥ សេស ច្រើនជាងមុន ២០ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ១៤៦ សេស និងកម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Nine ជាគំរូរថយន្តបែបអនាគតកាល ជាមួយរូបរាងថ្មីទាំងស្រុងពីម៉ូដែលបច្ចុប្បន្ន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Hyundai Nine ដែលត្រូវបានផលិតឡើងដោយអ្នករចនាជនជាតិកូរ៉េ Jeesoo Kim និង Yunsik Kim ដោយបានយកទម្រង់ពីរថយន្តស្ព័រអគ្គិសនី ជាមួយនឹងការរចនាដូចទៅនឹងរថយន្ត N Vision 74 និងរចនាម៉ូដមួយចំនួនពីម៉ូដែលរបស់ Hyundai ផងដែរ ។

សម្រាប់រូបរាងរបស់ Hyundai Nine មានប្រវែងគន្លាតកង់មុខ-ក្រោយវែង និងការរចនាយ៉ាងទាក់ទាញ មិនត្រឹមតែមិនដូចអ្វីទាំងអស់ដែលក្រុមហ៊ុន Hyundai ផលិតនាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏មានភាពខុសគ្នាខ្លាំងជាងរថយន្តទាំងអស់ដែលកំពុងដាក់លក់នាពេលបច្ចុប្បន្នទៀតផង ។

ការរចនារបស់ Nine ត្រូវបានបំផុសគំនិតដោយ Hyundai Grandeur ម៉ូដែលឆ្នាំ ដោយនៅផ្នែកខាងមុខ មានចង្កៀងប LED light bar រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងកាងខាងក្រោមពណ៌ខ្មៅ ប្រើប្រាស់នៅថាសកង់ទំហំធំជាមួយការរនចាថ្មីហើយប្លែក និងឈ្នាន់ជើងចំហៀងភ្ជាប់មកជាមួយអំពូល LED ជាដើម។

ទន្ទឹមនឹងនោះ ផ្នែកខាងក្រោយនៃគំរូរថយន្ត Hyundai Nine ត្រូវបានផលិតនៅលើការរចនាម៉ូដឲ្យឈ្មោះថា ‘Parametric Pixels’ របស់ក្រុមហ៊ុន ដែលបង្ហាញនៅលើម៉ូដែលផ្សេងៗជាមួយនឹងចង្កៀង LED បែបបញ្ឈរ និងគម្របបទា្វរក្រោយក៏បើកតាមរបៀបខុសពីធម្មតា ដោយបង្ហាញកន្លែងអង្គុយជាជាងកន្លែងផ្ទុកទំនិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng បានដាក់ពាក្យសុំប៉ាតង់សម្រាប់រថយន្តហោះថ្មី ហើយរំពឹងថានឹងជាផលិតកម្មដ៏ធំរបស់ខ្លួន

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត XPeng បានធ្វើការដាក់ពាក្យសុំប៉ាតង់សម្រាប់រថយន្តហោះថ្មី មានឈ្មោះថា XPeng AeroHT ដែលមើលទៅកៀកទៅនឹងកំណែផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនប្រទេសចិនមួយនេះ។

តាមរូបភាពប៉ាតង់បានបង្ហាញពីការរចនាខាងក្រៅរបស់វាខុសពីគំរូមុនៗ ដោយមាន​ប្រវែងគន្លាតកង់មុខ-ក្រោយរាងវែង ហើយនៅផ្ណែកមុខរថយន្តថ្មីនេះមានចង្កៀងប្រភេទ LED រាងអក្សរ X  ថាស​កង់​ទំហំធំ​ ​កាមេរ៉ា​មើល​ក្រោយ​ជំនួស​ឲ្យ​កញ្ចក់ និងចង្កៀងក្រោយប្រភេទ LED ចំនួន ៤ ជាដើម។

ប៉ុន្តែជាការពិតណាស់ លក្ខណៈសំខាន់របស់រថយន្តនេះគឺ ប្រព័ន្ធរ៉ោតទ័រចំនួន ៨ ដែលដាក់នៅលើដំបូល ហើយនៅពីលើរចនាសម្ព័ន្ធនេះ យើងអាចមើលឃើញគម្របមួយ។ ដូច្នេះវាមើលទៅដូចជាវិស្វករ XPeng AeroHT ពិតជាជិតនឹងផលិតរថយន្តហោះពិតប្រាកដមែន។ ពីមុនពួកគេបានរាយការណ៍ថាផ្នែកដ៏លំបាកបំផុតនៃរចនាសម្ព័ន្ធនេះគឺការចាក់សោររ៉ូទ័រឲ្យបានត្រឹមត្រូវដើម្បីការពារការខូចខាតពីការរំញ័រនៅពេលរថយន្តកំពុងបើកបរនៅលើផ្លូវ។

គួរឲ្យដឹងដា កាលពីមុន XPeng បានចែករំលែកថា រថយន្តហោះនឹងមានទម្ងន់ប្រហែល ១ ០០០ គីឡូក្រាម។ សម្រាប់ការចេញលក់នៅលើទីផ្សារ វាត្រូវបានគេនិយាយថានឹងចេញលក់នៅឆ្នាំ ២០២៤ ជាមួយនឹងតម្លៃចាប់ពី ១៤៥ ០០០ ដុល្លារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ទទួលបានប្រាក់ចំណេញដល់ទៅ ២,៤ ពាន់លានដុល្លារ កើនឡើង ៤០៣% នៅក្នុងឆ្នាំ ២០២២

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២២ របស់ខ្លួន ដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្លួននៅក្នុងប្រាក់ចំណូល និងប្រាក់ចំណេញ ដោយប្រាក់ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុនឈានដល់ ៦១,៤ ពាន់លានដុល្លារ កើនឡើង ៨៤% ហើយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន BYD គឺ ២,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤០៣% ក្នុងមួយឆ្នាំ ។

BYD លក់រថយន្តបាន ១,៨៥ លានគ្រឿងក្នុងមួយឆ្នាំ ដោយមាន ៤៩% ជារថយន្តអគ្គិសនី (EVs) និង ៥០,៥% ជារថយន្តប្រភេទ Plug-in hybrid ។ ក្នុងនោះ ៩៧% នៃរថយន្តត្រូវបានលក់នៅក្នុងប្រទេសចិន។ ក្នុងនោះ រថយន្តមានតម្លៃជាមធ្យមគឺប្រហែល ២៤ ០០០ ដុល្លារ ហើយប្រាក់ចំណេញជាមធ្យមក្នុង ១ គ្រឿងគឺប្រហែល ១ ២០០ ដុល្លារ។

ក្នុងអំឡុងពេលសន្និសីទមួយ លោក Wang Chuanfu ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ BYD បានប្រកាសថាក្រុមហ៊ុននឹងលក់រថយន្តអគ្គិសនី (NEV) ចំនួន ៣ លានគ្រឿងនៅក្នុងឆ្នាំ ២០២៣ ប៉ុន្តែមានបំណងលក់ឲ្យបានចំនួន ៣,៦ លានគ្រឿង ដែលនឹងកើនឡើងទ្វេដងនៃការលក់ឆ្នាំ ២០២២ ។ ប្រសិនបើសម្រេចបាន BYD នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដ៏ធំបំផុតនៅចុងឆ្នាំនេះ។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២ រថយន្តដែលលក់ដាច់បំផុតទាំង ៥ របស់ BYD គឺ:

  • BYD Song Plus លក់បានចំនួន ៤៥៨ ០៤៧ គ្រឿង
  • BYD Qin Plus លក់បានចំនួន ៣១៥ ២៨២ គ្រឿង
  • BYD Han លក់បានចំនួន ២៧៤ ០១៦ គ្រឿង
  • BYD Dolphine លក់បានចំនួន ២០៥ ៤១៧ គ្រឿង
  • BYD ATTO 3 លក់បានចំនួន ២០២ ០៥៨ គ្រឿង

ទោះជាយ៉ាងណាក៏ដោយ សម្រាប់នៅក្នុងឆ្នាំ ២០២៣ ប្រទេសចិនបានលុបចោលការឧបត្ថម្ភរថតន្តអគ្គិសនី EV ហើយសង្គ្រាមតម្លៃនៅក្នុងឧស្សាហកម្មរថយន្តកាន់តែខ្លាំងក្លា ហើយឧស្សាហកម្មជាទូទៅមានការព្រួយបារម្ភអំពីថាតើ BYD អាចលក់បានរថយន្ត ជាង ៣ លានគ្រឿងនៅឆ្នាំ ២០២៣ ដែរឬទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បង្ហាញរូបប៉ាតង់ថ្មីនៃរថយន្តស្ព័រអគ្គិសនី ដែលគ្រោងនឹងចូលផលិតកម្មឆាប់ៗ

[បរទេស] កាលពីចុងឆ្នាំ ២០២១ កន្លងទៅ នៅឯសន្និសិទ TOYOTA និង Lexus Electric Strategy Conference បានធ្វើការដាក់បង្ហាញនៅគំរូរថយន្តច្រើនជាង ១៦ ម៉ូដែល ។ ខណះពេលនេះ ឯកសារប៉ាតង់ថ្មីមួយត្រូវបានចេញផ្សាយសម្រាប់រថយន្តស្ព័រអគ្គិសនី Lexus ប្រភេទ sedan ដែលត្រូវបានគេរំពឹងថាជាកំណែផលិតកម្ម។

តាមរូបភាព រថយន្ត Lexus Electrified Sedan បានបង្ហាញផ្នែកខាងមុខស្រដៀងទៅនឹងរថយន្តគំរូដែលបានបង្ហាញ ដោយប៉ាណាបិទជិត ជាប់ជាមួយចង្កៀងមុខ LED រាងស្រួច ដៃទ្វារបង្គប់ដ៏ពេញនិយម ហើយរូបរាងរបស់ថាសកង់គឺស្របនឹងគំរួរថយន្តដើម និងចង្កៀងក្រោយប្រើប្រាស់ជាប្រភេទ LED ផងដែរ។

ចំពោះព័ត៌មានបច្ចេកទេស Lexus នៅមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។ យោងតាមគម្រោង Lexus នឹងមានរថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣០ នៅក្នុងទីផ្សារអឺរ៉ុប អាមេរិកខាងជើង និងប្រទេសចិន ជាមួយនឹងចំណែកនៃរថយន្តអគ្គិសនីមួយលានគ្រឿងនៅទូទាំងពិភពលោក។

គួរឲ្យដឹងថា រថយន្តអគ្គិសនី Lexus ប្រភេទ Sedan នេះគឺជារថយន្តប្រភេទ Coupe Sedan ទ្វារ ៤ ដែលភ្ជាប់មកជាមួយនៅការរចនាដ៏ប្រណិត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនយក្យចិន BYD គ្មានចំណាប់អារម្មណ៍យករថយន្តរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកទេ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD មិនមានបំណងក្នុងការចូលទៅក្នុងទីផ្សាររថយន្តដែលមានការប្រកួតប្រជែងខ្ពស់របស់សហរដ្ឋអាមេរិកនោះទេ បើទោះបីខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក និងមានចំនួនទឹកប្រាក់យ៉ាងច្រើនក៏ដោយ ។

ក្នុងនោះ ស្ថាបនិកនៃក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនកំពុងស្ថិតក្នុង ដំណាក់កាលពង្រីកសម្រាប់រថយន្តថាមពលថ្មី រួមទាំងរថយន្តអគ្គិសនី អ៉ីដ្រូសែន និង Plug-in hybrid ។ បើទោះបីជាប្រាក់ចំណូលកំពុងមានការកើនឡើងខ្ពស់ក៏ដោយ ដែលកើនឡើង ១១ ដងនៃប្រាក់ចំណេញនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ។

យោងតាមគេហទំព័រ Reuters បានឲ្យដឹងថា BYD គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនដែលទទួលបានជោគជ័យ ហើយឥឡូវនេះគ្រប់គ្រង ៤១% នៃការលក់រថយន្តអគ្គិសនី (NEVs) នៅលើទីផ្សារ បើប្រៀបធៀប Tesla ដែលលក់តែរថយន្តអគ្គិសនី EVs និងមិនមែន plug-in hybrids គ្រប់គ្រងបានត្រឹមតែ ៨% នៃទីផ្សារប៉ុណ្ណោះ។

សរុបមក ការលក់រថយន្តរបស់ BYD បានកើនឡើងជាង ២០០% នៅក្នុងឆ្នាំ ២០២២ ប៉ុន្តែវាមិនរំពឹងថានឹងអាចបន្តកើនឡើងល្បឿនបន្តទេបានទេ។ នៅពេលដែលប្រទេសចិនបញ្ចប់ការលើកទឹកចិត្តទៅលើការទិញរថយន្តអគ្គិសនី បន្ថែមជាមួយក្រុមហ៊ុនផលិតរថយន្តនេះក៏កំពុងកាត់បន្ថយការផ្លាស់ប្តូរនៅរោងចក្រធំៗចំនួន ២ ។ ទោះយ៉ាងណានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ក្រុមហ៊ុនរំពឹងថាការលក់នឹងកើនឡើង ៨០ ភាគរយ។

គួរបញ្ជាក់ផងដែរ ការមិនចាប់អារម្មណ៍របស់លោក Wang ក្នុងការនាំយករថយន្តរបស់ខ្លួនទៅប្រជែងនៅទីផ្សារអាមេរិក មិនមែនមានន័យថា BYD ផ្តោតតែលើទីផ្សារក្នុងស្រុករបស់ខ្លួននោះទេ ដោយក្រុមហ៊ុនផលិតរថយន្តបានចាប់ផ្តើមពង្រីកខ្លួនទៅកាន់ទ្វីបអឺរ៉ុប ដោយផ្តោតលើប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស ដាណឺម៉ាក និងន័រវេស ដែលផ្តោតលើរថយន្តអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

KG Mobility បង្ហាញគំរូរថយន្តចំនួន ៣ ថ្មី នៅឯពិព័រណ៌រថយន្តក្នុងប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត KG Mobility ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េដែលបានលេចចេញមកពី SsangYong បានឈានទៅដល់ការតាំងពិពណ៌ Seoul Mobility Show ដើម្បីដាក់បង្ហាញពីគំរូរថយន្តថ្មីទាំង ៣ រួមមានរថយន្ត Pickup O100 ខ្នាតកណ្តាល, KR10 ប្រភេទ SUV ខ្នាតកណ្តាល និង F100 SUV ។

គំរូរថយន្តទាំងនេះត្រូវបានផលិតឡើងដើម្បីទំនាក់ទំនងរបស់ KG Mobility ទៅកាន់ពិភពលោក រថយន្តថ្មីតំណាងឱ្យចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់ផ្នែកដែលខ្លួនចង់ប្រកួតប្រជែង និងការរចនាដែលកាន់តែលេចធ្លោ។ សម្រាប់គំរូរថយន្ត F100 ប្រភេទ SUV ដោយប៉ាណាមុខត្រូវបានបង្កើតឡើងដោយអំពូល LED ។ បើក្រឡេកមើលទៅក្រោយវិញ ការរចនាមិនសូបែបអនាគតទេ ។

ចំពោះគំរូ O100 ត្រូវបានពិពណ៌នាដោយ KG Mobility ថាជារថយន្តភីកអាប់ខ្នាតកណ្តាលសម្រាប់អ្នកបើកបរក្នុងទីក្រុង។ ការរចនានៅផ្នែកខាងមុខត្រូវបានបំផុសគំនិតដោយ Torres EVX ។ គំរូអគ្គិសនីត្រូវបានគេរំពឹងថាមានឧបករណ៍ភ្ជាប់ V2L ដើម្បីជួយម្ចាស់នាពេលអនាគតផ្តល់ថាមពលដល់ឧបករណ៍របស់ពួកគេផងដែរ។ ។

ទន្ទឹមនឹងនោះ គំរូ KR10 មានការរចនាមើលទៅកាន់តែទាក់ទាញ ព្រោះត្រូវបានគេមើលឃើញថាជាការតាមដានសម្រាប់ SsangYong Korando ហើយ KG Mobility អះអាងថាវាជារថយន្ត SUV ឈានមុខគេនៅក្នុងប្រទេសកូរ៉េ។

មិនត្រឹមតែប៉ុណ្ណោះ KG Mobility ក៏បានបង្ហាញ Torres EVX ដោយម៉ូដែលនេះបំពាក់អាគុយរបស់ក្រុមហ៊ុន BYD  អាចបើកបរបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ។ សម្រាប់រថយន្ត Torres ត្រូវបានគេរំពឹងថានឹងដាក់លក់នៅរដូវស្លឹកឈើជ្រុះនេះ ជាមួយនឹងតម្លៃចាប់ផ្តើមពី ២៣ ១១៦ ដុល្លារ តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន នេះបើយោងតាមគេហទំព័រ ​​The Korean Herald ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! ឡានស្ព័រដំបូងគេ Lamborghini បំពាក់ម៉ាស៊ីន Hybrid កម្លាំងដល់ ១ ០០០ សេស បង្ហាញខ្លួនជាផ្លូវការ

[បរទេស] បន្ទាប់ពីរងចាំអស់រយះពេលយូរមក ពេលនេះក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lamborghini Revuelto ប្រភេទកូនកាត់ Hybrid ដំបូងគេបង្អស់របស់ក្រុមហ៊ុនរថយន្តស្ព័ររបស់ខ្លួន ។

រថយន្តទំនើបនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៦,៥ លីត្រ V12 ចំណុះ ថ្មីទាំងស្រុង ដែលអាចផលិតកម្លាំងបាន ៨១៣ សេស និងកម្លាំងរមួល ៧២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអ្គិសនីចំនួន និងអាគុយទំហំ ៣,៨ គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានដល់ទៅ ១ ០០១ សេស ភ្ជាប់ដោយប្រអប់លេខ Dual-clutch ៨ វគ្គថ្មី អាចបង្កើនល្បឿនដល់ ២០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលតិចជាង ៧ វិនាទី និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយរបៀបបើកបរចំនួន ១៣ របៀប ។

រថយន្ត Revuelto បានប្រើប្រាស់តួរថយន្ត monocoque ថ្មី ដែលក្រុមហ៊ុន Lamborghini និយាយថា ជារថយន្តដំបូងគេ ដែលមានរចនាសម្ព័ន្ធខាងមុខ Carbon-fiber ទាំងអស់ បានមកជាមួយពណ៌ទឹកក្រូចដ៏ទាក់ទាញ ដោយផ្នែកខាងក្រៅមានការរចនាទៅលើចង្កៀងមុខ-ក្រោយប្រភេទ LED រាងអក្សរ Y ។ Revuelto ជារថយន្តដែលជំនួសរថយន្ត Aventador និងតំណាងឱ្យភាសារចនាថ្មីរបស់ Lamborghini ដែលរួមបញ្ចូលគ្នារវាង Diablo និង Murcielago ។

ចំពោះនៅផ្នែកខាងក្នុងរបស់ Lamborghini Revuelto មានការតុបតែងជាមួយ​ពណ៌​ខ្មៅ​លេចធ្លោ​ជាមួយនឹង​ពណ៌ទឹកក្រូច ។ លើសពីនេះ រថយន្តមានអេក្រង់បង្ហាញព័ត៌មានចំនួន ៣ ផ្នែកខាងអ្នកបើកបរមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៨,៤ អ៉ីញ​ និងអេក្រង់ទំហំ ៩,១ អ៉ីញនៅផ្នែកអ្នកដំណើរ ប្រអប់លេខរាងជាអក្សរ U ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! រថយន្ត MG7 sedan ចេញលក់នៅប្រទេសចិន ជាមួយតម្លៃចាប់ពីខ្ទង់ ១ មុឺនដុល្លារក្រាស់ឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MG7 ប្រភេទ sedan ជាមួយតម្លៃលក់ចាប់ពី ១៧ ៤០០ ដុល្លារ ដល់ ២៦ ៤៩០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

MG7 គឺជារថយន្តប្រភេទ Fastback Sedan ដែលមានរូបរាងបែបស្ព័រ ដោយនៅផ្នែកខាងមុខមកជាមួយប៉ាណាមួយផ្ទាំងធំ នៅពីក្រោមចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ, កាង spoiler ខាងក្រោយ, ចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងចំនួន ៤ ជាដើម ។

រីឯនៅផ្នែកខាងក្នុងរបស់ MG7 មើលទៅទាក់ទាញជាមួយនឹងអេក្រង់ភ្លោះ ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តទំហំធំ ដៃ​ចង្កូត​រាង​អក្សរ D ប្រភេទ 3-spoke ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ប៊ូតុងបញ្ឆេះ/បញ្ឆប់ម៉ាស៊ីន កន្លែងដាក់ដទឹក កន្លែងសាកថ្មឥតខ្សែ រន្ធសាក USB-C ចំនួន ២ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១៤ ចំនុច និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។ បន្ថែមពីនេះ MG7 ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ ADAS និងប្រព័ន្ធ MG NGP pilot system ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត MG7 មានម៉ាស៊ីនចំនួន ២ សម្រាប់ជ្រើសរើសរួមមាន ៖

  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៨ សេស និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៦១ សេស និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ៊្សូ របស់ក្រុមហ៊ុន ខេ (ខេមបូឌា)​ ត្រូវបានសម្ពោធជាផ្លូវការ ជាមួយការចូលរួមយ៉ាងខ្លាំង ក្នុងកាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ក្រុមហ៊ុន ខេ (ខេមបូឌា) បានប្រារព្ធកម្មវិធី សម្ភោធបើកអោយដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ្ស៊ូ នៅកម្ពុជា ក្រោមអធិបតីភាព របស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៏កម្ពុជា លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន ខេ (ខេមបូឌា) និង លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ ទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន អ៉ីស៊ូហ៊្សូ លីមីតធីត ប្រទេសជប៉ុន (ISUZU MOTORS LIMITED JAPAN)។

ក្រុមហ៊ុន ខេ (ខេមបូឌា) បានចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួន ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង ១៤​ ឆ្នាំ ជាមួយនឹងការប្តេជ្ញាចិត្តច្បាស់លាស់របស់ក្រុមហ៊ុន ក្នុងការជំរុញ និងពង្រីកវិសាលភាព នៅក្នុងប្រទេសកម្ពុជា ។

កន្លងមក ក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីនាំមកជូនអតិថិជននូវរថយន្ត អ៉ីស៊ូហ្ស៊ូ ឌីមេស៏ ជាប្រភេទរថយន្តភីកអាប់ និងអ៉ីស៊ូហ្ស៊ូ  ម៉ីញ៉ូអ៊ិច ជាប្រភេទរថយន្ត SUV ព្រមទាំងរថយន្ត អ៉ីស៊ូហ្ស៊ូ ប្រភេទដឹកទំនិញគ្រប់ម៉ូដែល រួមមានប្រភេទដឹកទំនិញធន់តូច មធ្យម និងធន់ធ្ងន់ ដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ រឹងមាំ ប្រើប្រាស់ជាប់បានយូរ ស៊ីប្រេងតិច និងចំណាយថវិកា សម្រាប់ការថែទាំ និងជួសជុលក៏តិចផង ពិសេសជួយសន្សំសំចៃសម្រាប់អាជីវកម្មទៀតផង។

ក្រុមហ៊ុនក៏មានអគារតាំងបង្ហាញលក់រថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទាំ ជួសជុលរថយន្តដឹកទំនិញអ៉ីស៊ូហ្ស៊ូ ដែលមានទំហំធំទូលាយ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជិតរោងចក្រដំឡើងម៉ូតូ Honda ជាមួយនឹងយានដ្ឋាន ដែលបំពាក់ដោយឧបករណ៏សម្ភារ:ជួសជុលទំនើប ពិសេសជាងនេះទៅទៀត អ្នកបច្ចេកទេស មានជំនាញច្បាស់លាស់ ទទួលការហ្វឹកហ្វឺន បច្ចេកទេសពីប្រទេសជប៉ុន សម្រាប់ផ្ដល់សេវាជូនអតិថិជនបានទាន់ពេលវេលា និងស្របតាមស្តង់ដាររបស់ Isuzu ជប៉ុន​​ ។

លើសពីនេះទៀត ក្រុមហ៊ុន ខេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិ ពីក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូលគ្រឿងបំណែកសម្រាប់ផ្គុំដំឡើង និងចែកចាយរថយន្តដឹកទំនិញម៉ាក​ ISUZU​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា រថយន្តអ៉ីស៊ូហ្ស៊ូ គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុន ដែលមានប្រវត្តិជោគជ័យក្នុងការបម្រើអាជីវកម្ម នៅប្រទេសជប៉ុនជាង ១០០ ឆ្នាំមកហើយ ជាអ្នកជំនាញក្នុងការផលិតម៉ាស៊ីនម៉ាស៊ូត សម្រាប់រថយន្ត និងគ្រឿងចក្រសម្រាប់ឧស្សាហកម្មធន់ធំ ជាង ២៦លានគ្រឿង និងជាប់ចំណាត់ថ្នាក់លេខ ១ ចំនួន ១៧ ឆ្នាំជាប់ៗគ្នា ហើយដែលមានចំណែកទីផ្សារលេខ ១ នៅ ៣៩ ប្រទេសជុំវិញពិភពលោក។

រថយន្ត អ៉ីស៊ូហ្ស៊ូ គឺជាដៃគូរអាជីវកម្មដ៏ល្អបំផុត ដែលអាចបំពេញគ្រប់តម្រូវការ ភាពសន្សំសំចៃបានច្រើន និងបង្ករលក្ខណៈងាយស្រួលដល់ការធ្វើអាជីវកម្មទូទៅ។

ផ្អែកតាមលក្ខណៈសម្បតិ្តដូចបញ្ជាក់ខាងលើ អតិថិជនជាច្រើនបានបញ្ជាទិញរថយន្ត ISUZU​ ដែលក្នុងនោះរួមមាន ក្រុមហ៊ុន កម្ពុជាតេលា បានបញ្ជាទិញរថយន្ត ISUZU ចំនួនប្រមាណ ២០០ គ្រឿង ក្រុមហ៊ុន ឆាម៉ាថានគ្រុប ប្រមាណ ១០០ គ្រឿង​ ព្រមទាំងអតិថិជនផ្សេងៗទៀតជាច្រើននៅទូទាំងប្រទេសកម្ពុជា។

ដូច្នេះហើយ ក្រុមហ៊ុន ខេ (ខេមបូឌា) បានសម្រេចចិត្តបង្កើត រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ្ស៊ូ ដែលជារោងចក្រដំឡើងរថយន្ត កម្រិតស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ និងបានរៀបចំពិធីសម្ពោធបើកដំណើរការ និងដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

ដើម្បីធានា និងរក្សាអោយបាននូវគុណភាពខ្ពស់ ស្របតាមស្តង់ដារ អ៉ីស៊ូហ្ស៊ូ របស់ជប៉ុន អ្នកឯកទេស និងកម្មករបច្ចេកទេស បានទទួលការហ្វឹកហ្វឺនដោយផ្ទាល់ អំពីរបៀបដំឡើងរថយន្ត និងការត្រួតពិនិត្យគុណភាពនៅគ្រប់ដំណាក់កាលនីមួយៗ ជាពិសេសរថយន្តនីមួយៗ ត្រូវបានត្រួតពិនិត្យដោយអ្នកឯកទេសជប៉ុនត្រឹមត្រូវ មុនបញ្ជូនទៅលក់នៅលើទីផ្សារ។

ការបណ្ដាក់ទុនវិនិយោគនេះ ឆ្លុះបញ្ចាំងអោយឃើញពីការប្តេជ្ញាចិត្ត ជាមួយទស្សនៈវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់នូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អ ស្របតាមស្តង់ដារ Isuzu របស់ជប៉ុន។

លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ របស់ក្រុមហ៊ុន អ៉ីស៊ូហ៊្សូ លីមីតធីត ប្រទេសជប៉ុន បានមានប្រសាសន៍ថា៖ “ទីផ្សារកម្ពុជាហាក់បីដូចជាលេចធ្លោ មានសក្តានុពលខ្ពស់ និងរីកចម្រើនគួរឱ្យកត់សម្គាល់ខ្លាំងណាស់។ ដោយកម្ពុជាមានទីតាំងស្ថិតនៅកណ្តាលប្រទេសអាស៊ាន ដែលមានសេដ្ឋកិច្ច រីកចម្រើនឥតឈប់ឈរ និងឆាប់រហ័ស ហើយការចែកចាយទំនិញក៏កាន់តែរីកធំឡើងៗ។”

លោក ជា ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី យល់ឃើញថា ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមរបស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា នាពេលនេះ បានសបញ្ជាក់ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីសម្ពោធ ជាមួយនឹងប្រសាសន៍ដ៏មានអត្ថន័យ៖ គម្រោងវិនិយោគមួយនេះត្រូវបានរំពឹងទុកថានឹងផ្តល់ឱកាសការងារថ្មីសម្រាប់ប្រជាជនកម្ពុជា និងរួមចំណែកដ៏សំខាន់ ដល់កំណើនសេដ្ឋកិច្ចប្រទេស។ ការព្យាករណ៍អំពីការកើនឡើងនៃការផលិតរថយន្តដឹកទំនិញ Isuzu នឹងមានការកើនឡើងយ៉ាងឆាប់រហ័ស តម្រូវការលើ រថយន្តដឹកទំនិញ នៅក្នុងឧស្សាហកម្មផ្សេងទៀតក៏កាន់តែទូលំទូលាយជាងមុន។

ផ្នែកមួយនៃព្រឹត្តការណ៍ដ៏សំខាន់សំរាប់ថ្ងៃនេះផងដែរ គឺជាការបើកសម្ពោធរថយន្ត អ៉ីស៊ូហ៊្សូ ប្រភេទដឹកទំនិញ គ្រឿងទី១ ចំណុះ ១.៥ តោន ដែលបាន ដំឡើងនៅក្នុងរោងចក្រថ្មីនេះផ្ទាល់តែម្តង អមដោយដំណើរទស្សនៈកិច្ចក្នុងរោងចក្រ ដែលបានបង្ហាញពីរចនាសម្ព័ន្ធរោងចក្រដំឡើងដ៏ទំនើប ស្របតាមស្តង់ដារបច្ចេកទេសរបស់ Isuzu ធានាបាននូវគុណភាពរបស់ជប៉ុន។

ជាមួយនឹងការបង្កើត រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ៊្សូ នៅកម្ពុជា ក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្តល់ការចូលរួម និងគាំទ្រដល់ការរីកចម្រើន និងអភិវឌ្ឃន៍របស់ប្រទេសកម្ពុជាអោយកាន់តែឈានឡើងមួយកំរិតថែមទៀត​ ហើយគម្រោងវិនិយោគមួយនេះ បានកត់សម្គាល់នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+