ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្តមានរបស់ All New Isuzu Mu-X ២០២៤ ធ្វើអោយអ្នកនិយមឡានថ្មី ប្រភេទSUV កាន់តែរំជើបរំជួល

ក្ដីប្រាថ្នា និង វត្ថុបំណង របស់អ្នកបើកបរគ្រប់រូបនោះគឺ ទទួលបាននូវរថយន្តមួយគ្រឿងដែលពោរពេញទៅដោយ សមត្ថភាព ផាសុកភាព ប្រណិតភាព សុវត្ថិភាព និង ជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ដើម្បីប្រាកដថាការធ្វើដំណើរទៅគ្រប់ទឹសទី គ្រប់កាលៈទេសៈ ជាមួយមនុស្ស ជាទីស្រលាញ់របស់ខ្លួន ប្រកបទៅដោយទំនុកចិត្ត​ និងស្នាមញញឹម ដែលជាឧត្ដមភាពសម្រាប់គ្រួសារនីមួយៗ។

យ៉ាងណាម៉ិញ ក្ដីប្រាថ្នា និង វត្ថុបំណង ខាងលើនេះត្រូវបាន ISUZU កំណត់យកជាគោលដៅដ៏អាទិភាពបំផុតក្នុងការ សិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និង សម្រេចបាននូវរថយន្ត SUV លក្ខណៈគ្រួសារ ៧ កៅអី ដ៏ល្អឥតខ្ចោះនោះគឺ​ The All NEW ISUZU MU-X ម៉ូដែលឆ្នាំ ២០២៤។

ស្វាគមន៍ការមកដល់នៃកំពូលរថយន្ត SUV ដ៏មានគុណភាពរបស់ប្រទេសជប៉ុន និង មានប្រជាប្រិយភាពបំផុតប្រចាំ ព្រះរាជាណាចក្រថៃឡង់ ដែលឥឡូវនេះបានមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ នោះគឺរថយន្ត ISUZU MU-X ម៉ូដែលឆ្នាំ ២០២៤ ដែលជាជំនាន់ថ្មីទី២ នៃការផ្លាស់ប្ដូរទាំងស្រុងនៃ រូបរាង ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយរបស់ ISUZU។ អ្វីដែលកាន់តែពិសេសនោះ ជាមួយការបំពាក់កញ្ចប់ពិសេសនៃការរចនាចេញពីរោងចក្រដោយផ្ទាល់  “MAGNETITE EDITION” បានធ្វើអោយរូបរាងនៃផ្នែកខាងក្រៅរបស់ MU-X 2024 កាន់តែមានភាពទាក់ទាញ ពោរពេញទៅដោយអំណាច និង កាន់តែឆើតឆាយ ចំណែកឯ  ផ្ទៃខាងក្នុងនៃកាប៊ីនរថយន្តវិញ ក៏កាន់តែស្រស់ស្អាត ប្រណិតភាព និង ប្រកបទៅដោយភាពថ្លៃថ្នូរ។

  • ផ្នែកខាងមុខ

ISUZU MU-X ម៉ូដែល ២០២៤ “MAGNETITE EDITION” រចនាម៉ូដនៃផ្នែកខាងមុខរថយន្តកាន់តែស្វាហាប់ដែលបំផុសឡើងនូវ ប៉ាណាចម្រឹងខ្យល់មុខ (Front Grill)​ ប្រភេទសំបុកឃ្មុំពណ៌ខ្មៅរលោង (Black Piano) ហ៊ុមព័ទ្ធទៅដោយក្រូម៉េអ៊ីណុក និង ស៊ុមពណ៌ប្រផេះ បែបនេះធ្វើអោយផ្ទៃនៃផ្នែកខាងមុខកាន់តែបង្ហាញនូវភាពទាក់ទាញក្រសែភ្នែកមនុស្សគ្រប់វ័យ។

របារពីរបន្ទះពណ៌ប្លាទីន នៅចំកណ្តាលនៃប៉ាណាមុខមានសណ្ឋានដូចដងព្រួញ រួមជាមួយអំពូលលម្អរពេលថ្ងៃ (DRL) ប្រភេទ LED រចនាម៉ូដស្រួចដូចជាផ្លែព្រួញ ទាំងនេះតំណាងឲភាពស្វាហាប់ រហ័សរហួន និង ល្បឿនដូចផ្លេកបន្ទោល។

  • ផ្នែកចំហៀង

ដងខ្លួនខ្ពស់ស្រឡះល្អ ឈរនៅលើថាសកង់រចនាម៉ូដថ្មីទំហំ ២០ អ៊ិញ ប្រភេទអាលុយមីញ៉ូម (Dynamic Rotor Blade) ផ្ដល់ជូនទាំងភាពស្រស់ស្អាត សមត្ថភាពរត់ល្បឿនលឿន ផ្ទុកទំងន់កាន់តែធ្ងន់ និង រក្សាតុល្យភាពនៃផាសុកភាពបានល្អឥតខ្ចោះ ជាងនេះទៅទៀតក៏បានបំពាក់នូវដុំហ្វ្រាំងប្រភេទ (Disc) ទំហំធំ មុខ/ក្រោយ ផ្ដល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការចាប់ហ្វ្រាំងបញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី។ កម្ពស់ខ្ពស់ផុតពីដី (២៣០មម) ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ស្ថានភាពផ្លូវ និង ចុះទឹកក្នុងកម្រិតសុវត្ថិភាពបានរហូតដល់ទៅ (៨០០មម)។

  • ផ្នែកខាងក្រោយ

កាន់តែស្រស់ស្អាត ទាក់ភ្នែកជាមួយការរចនាស៊ុមចង្កៀងស្តុបក្រោយពណ៌ខ្មៅដាប់អក្សរផុស (Mu-X) តំណាងឲអត្តសញ្ញាណនៃរថយន្ត។ រឹតតែអស្ចារ្យជាងនេះទៅទៀត ទ្វារក្រោយត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាថ្មី (Step Sensors) ដោយគ្រាន់តែដើរចូលទៅជិត និង ថយចេញបន្តិច ជាសញ្ញានៃការបញ្ជារទ្វារក្រោយអោយដំណើរការ បើក/បិទ ដោយស្វ័យប្រវត្តិ។

 

  • ផ្នែកខាងក្នុង

ចំណុចដំបូងគេបង្អស់ដែលធ្វើអោយមនុស្សទូរទៅទទួលបាននូវអារម្មណ៍ ស្រស់ស្រាយ រឺ អាប់អួរ នោះគឺការប្រើប្រាស់ពណ៌។ ចំពោះ MU-X ម៉ូដែល ២០២៤ “MAGNETITE EDITION” បានធ្វើការច្នៃពណ៌ដ៏ពិសេសមួយនៃផ្ទៃផ្នែកខាងក្នុងដែលអោយឈ្មោះថា Macchiato Brown (ការរួមបញ្ចូលគ្នានៃពណ៌សូកូឡា និង ពណ៌ត្នោត) ដែលពណ៌ទាំងអស់នេះត្រូវបានបំផុសឡើងទៅលើបរិក្ខាដែលផលិតឡើងអំពីស្បែកល្អប្រណិតដេរដោយអំបោះថ្នេរដៃ ដែលមានដូចជាៈ

    • កៅអីគ្រប់ជួរ
    • ធ្នាក់ដៃគ្រប់ទីតាំង
    • តាបឡូ (Dashboard)
    • ស្នូកកណ្ដាលនៃទីតាំងចង្កឹះលេខ (Central Console)

Macchiato Brown មិនត្រឹមតែផ្ដល់នូវសោភណ្ឌភាពស្រស់ស្អាតបែបថ្លៃថ្នូរនោះទេ ថែមទាំងមានភាពងាយស្រួលក្នុងការសម្អាតថែមទៀតផង។

ផ្ទៃនៃកាប៊ីនរថយន្តត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ក្នុងការផ្ដល់ជូននូវភាពធំទូលាយ ស្រឡះល្អគ្រប់ទីតាំងកៅអីអ្នកដំណើរ។

  • កៅអីផ្នែកខាងមុខ រចនាឡើងជាទម្រង់អក្សរ S ធំទូលាយ ជួយទ្រទ្រង់ក្ដោបដងខ្លួនអ្នកបើកបរ និង អ្នកដំណើរបានល្អ កាត់បន្ថយភាពតានតឹងពីការចុកចង្កេះ ខ្នង រហូតដល់ស្មា ពិសេសវាបានភ្ជាប់មុខងារ Anti Vibration reduction ដែលកាត់បន្ថយរំញ័រ ពីស្ថានភាពផ្លូវលំបាកនានាផងដែរ។
  • ដៃចង្កូតរចនាពីស្បែកពិសេស មានសភាពទន់ល្មើយងាយស្រួលក្នុងការចាប់កាន់បញ្ជារ ប្រកបដោយទំនុកចិត្តខ្ពស់។
  • ផ្ទៃខាងក្នុងនៃតាបឡូ បង្កប់ដោយកុងទ័ររចនាយ៉ាងស្រស់ស្អាត និង បំផុសអេក្រង់ពហុមុខងារ (Smart MID) បង្ហាញពត៌មានសំខាន់ៗ និង អាចធ្វើការកំណត់ រឺ បញ្ជារទៅលើមុខងារផ្សេងៗយ៉ាងសំបូរបែប។
  • អេក្រង់កម្សាន្ត Touch Screen ៩ អ៊ីញ បន្ថែមនូវភាពងាយស្រួល និង ទាន់សម័យជាមួយការភ្ជាប់ទំនាក់ទំនងទៅកាន់ Smart Phone របស់លោកអ្នកតាមរយៈ Bluetooth និង Wifi ដោយពុំចាំបាច់ប្រើខ្សែចម្លង។
  • ទីតាំងអ្នកដំណើរនៃជួរទីពីរ មានភាពធំទូលាយល្អបំផុត ទាំងកន្លែងទម្រេតជើង ទំហំនៃកៅអី ជាពិសេសដំបូលផ្នែកខាងលើក៏មានភាពស្រលះល្អ និង បំពាក់នូវម៉ាស៊ីនត្រជាក់ចំពីលើអ្នកដំណើរតែម្ដង។ កៅអីស្បែកដ៏ទន់ល្មើយ ក៏អាចធ្វើការកាច់ទម្រេតដើម្បីសម្រាកបានរហូតដល់ទៅ ១៥០ដឺក្រេ។
  • ទីតាំងអ្នកដំណើរនៃជួរទីបី ក៏មានភាពងាយស្រួល ស្រលះល្អ និង ទទួលបានផាសុកភាពដោយកៅអីក៏ត្រូវបានរចនាឡើងអោយមានភាពធំទូលាយ អាចបត់បែនទម្រេតបាន ពិសេសនោះគឺងាយស្រួលក្នុងការ ចេញ/ចូល ថែមទាំងបំពាក់ម៉ាស៊ីនត្រជាក់ដល់ទីតាំងខាងក្រោយនោះផងដែរ។
  • AC Power socket 220V ឧបករណ៍ផ្គត់ផ្គង់ចរន្តអគ្គិសនីតង់ស្យុងខ្ពស់ សាកថ្មកុំព្យូទ័រ និងផ្សេងៗ។

  • សមត្ថភាពរបស់រថយន្ត (Performance & Riding Comfort)

ISUZU MU-X 2024 មួយនេះប្រើប្រាស់វិស្វកម្មជំនាន់ថ្មីចុងក្រោយក្នុងការផលិតតួរថយន្តដែលមានឈ្មោះថា ISUZU MYMMETRIC MOBILITY បានអភិវឌ្ឍន៍ គ្រោងឆ្អឹងរថយន្តអោយមានសមត្ថភាពដូចជាៈ

  • កាប៊ីនរថយន្តមានភាពរឹងមាំខ្លាំង
  • សាក់ស៊ីរថយន្តមានទំហំផ្ទៃមុខកាត់ធំ និង រឹងមាំជាងមុនរហូតដល់ទៅ ៣៤%

ទាំងនេះធ្វើអោយតួរថយន្ត មានសភាពរឹងមាំ ស្វាហាប់ រហ័សរហួនក្នុងការបត់បែន ដែលវាបានផ្ដល់នូវលំនឹងល្អបំផុត ក្នុងការកាច់បត់ផ្លូវកោង ពិសេសពេលរថយន្តស្ថិតនៅលើល្បឿនលឿន ចំណែកឯសំលេង ព្រមទាំងរំញ័រ ដែលចូលកាន់ Insulation នៃកាប៊ីនរថយន្តក៏ត្រូវបានកាត់បន្ថយផងដែរ។

  • ទីតាំងរបស់តួម៉ាស៊ីនត្រូវបានរៀបចំឡើងឲស្ថិតនៅចំណុចកណ្ដាលនៃភ្លៅរថយន្ត និង ដកឃ្លាចុះទៅក្រោមបន្តិច (weight distribution) បានធ្វើអោយកំលាំងច្បាមរបស់ កងនីមួយៗកាន់តែមាន ប្រសិទ្ធិភាពនៅលើស្ថានភាពផ្លូវរអិល ដែលធ្វើឲ្យរថយន្តមិនងាយក្រឡាប់។
  • បូមផ្នែកខាងមុខប្រភេទ Independent Double Wishbone អភិវឌ្ឍន៍ថ្មីទៅលើដៃច្បាមទប់លំនឹង (Upper & Lower wishbone) ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar។
  • បូមផ្នែកខាងក្រោយប្រភេទ 5-Links suspension ក៏ត្រូវបានអភិវឌ្ឍន៍ថ្មីទៅលើ ដៃឃ្លោងកាត់ផ្ដាច់ ចលនាអុក និង បោកផ្ទប់ ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar ផងដែរ។

ជាលទ្ធផល មិនថាស្ថិតក្នុងស្ថានភាពផ្លូវបែបណា អង្គុយនៅទីតាំងណា MU-X ២០២៤ ផ្ដល់នូវលំនឹង និង កាត់បន្ថយ ភាពរលាក់បានល្អ គួរអោយកត់សំគាល់។

  • ម៉ាស៊ីន និង ប្រអប់លេខ (Engine & Powertrain)
    • ម៉ាស៊ីនៈ MU-X 2024 បំពាក់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី Ddi Blue power, ៣.០L ផលិតកំលាំងរត់បាន ១៩០ hp និង កំលាំងអូសទាញបានរហូតដល់ទៅ ៤៥០Nm ដែលនេះជាថាមពលដ៏ខ្លាំងក្លា អាចឆ្លើយតបនូវរាល់គ្រប់តំរូវការរបស់អ្នកបើកបរក្នុងការបញ្ជារថយន្តពោរពេញទៅដោយទំនុកចិត្ត និង ភាពរីករាយ (FUN and Confident to Drive)។
    • Turbo: ជាជំនួយការដ៏ប៉ិនប្រសព្វរបស់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មីមួយនេះនោះគឺ Turbo ដែលដំណើរការស្វ័យប្រវត្តិ (VGS Turbo) វាមានភាពឆ្លាតវៃក្នុងការរុញច្រានម៉ាស៊ីនឲ្យ ផលិត និង បញ្ជូន កំលាំង ឲ្យឆ្លើយតបទៅតាមតំរូវការភ្លាមៗ របស់អ្នកបើកបរ​ដោយពុំចាំបាច់រង់ចាំឡើយ។
    • ប្រអប់លេខៈ ដៃគូររបស់ម៉ាស៊ីនដ៏ខ្លាំងក្លាមួយនេះគឺប្រអប់លេខស្វ័យប្រវត្តិដែលសម្រួលអោយ ការបើកបរកាន់តែមានភាពរលូនជាមួយបច្ចេកវិទ្យា REV Tronic mode ដែលជួយជំរុញកំលាំង បន្ថែមក្នុងការប្រើប្រាស់ លេខដៃ រឺ អូតូ ​ហើយវាក៏ជួយផ្ដល់នូវសុវត្ថិភាពពីការ ថែម រឺ ថយលេខ ខុសប្រក្រតីពីអ្នកបើកបរផងដែរ។
    • 4WD Terrain Command: សម្រាប់ការប្រើប្រាស់ហ្វឹកហ្វឺន និង លុកលុយ នៅគ្រប់ស្ថានភាពផ្លូវ លែងជាកង្វល់ ទោះបីជាអ្នកមិនមែនជាអ្នកបើកបរអាជីពក៏ដោយ អ្នកអាចធ្វើការបញ្ជាររថយន្តបាន យ៉ាងងាយស្រួលជាទីបំផុត ដោយគ្រាន់តែប្រើម្រាមដៃចុចទៅលើប៊ូតុងស្វ័យប្រវត្តិតែប៉ុន្នោះ។

  • ប្រព័ន្ធសុវត្ថិភាព (Safety)

MU-X 2024 បានគិតគូរយ៉ាងហ្មត់ចតបំផុតក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ រាប់ចាប់តាំងពី ពេលចេញពីចំណត ពេលកំពុងបើកបរ រហូតដល់ការជួយបង្គ្រោះបឋម ក្នុងករណីដែលរថយន្តជួបឧបវហេតុដោយចៃដន្យណាមួយ។

  • ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ Advance Driver Assist System (ADAS)

MU-X ២០២៤ ប្រើប្រាស់ 3D Imaging Stereo Camera រួមជាមួយ Sensor ៨​ គ្រាប់មួយជុំរថយន្ត ព្រមទាំង Radar ទាំង ២ នៃផ្នែកខាងក្រោយ ដើរតួនាទីជាញ្ញាណពិសេស ឆ្លើយតបយ៉ាងរហ័សបំផុត ក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ស្ទើរគ្រប់ស្ថានភាពទាំងអស់ មិនថាពេលថ្ងៃ រឺ ពេលយប់ក៏ដោយដែលមានដូចជាៈ

    • FCW, Forward Collision Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខដែលអាចនឹងកើតមានឡើង)
    • AEB, Autonomous Emergency Brake (ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ដើម្បីបញ្ជៀសគ្រោះថ្នាក់)
    • LDW, Lane Departure Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ពេលរថយន្តរេចង្កូតចាកគន្លងផ្លូវ)
    • TA-AEB, Autonomous Emergency Braking (ផ្ដល់សញ្ញាគ្រោះថ្នាក់ និង ចាប់ហ្វ្រាំងពេលឆ្លងផ្លូវ)
    • ACC, Adaptive Cruise Control (រក្សារគម្លាតសុវត្ថិភាពពីរថយន្តខាងមុខ និង ចាប់ហ្វ្រាំងស្វ័យប្រវត្តិ)
    • BSM, Blind Spot Monitoring (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកចំហៀង ពេលកំពុងបើកបរ)
    • RCTA, Rear Cross Traffic Alert (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកខាងក្រោយ ពេលចេញពីចំណត)
    • MCB, Multi Collision Brake (បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ក្រោយមានការប៉ះទង្គិច)
    • PMM, Pedal Misapplication Mitigation (បន្ថយកំលាំងម៉ាស៊ីនភ្លាមៗ ពេលបាត់បង់ម្ចាស់ការ)
    • AHB, Automatic High Beam (គ្រប់គ្រងប្រព័ន្ធភ្លើង ហ្វា និង កូដ ដោយស្វ័យប្រវត្តិ)
    • MSL, Manual Speed Limiter (កំណត់ល្បឿនអតិបរមាក្នុងការបើកបរ)
  • ប្រព័ន្ធហ្វាំងសុវត្ថិភាពសំខាន់ៗទាំង​ ១០ មុខជំនួយឲ្យការបើកបរកាន់តែមានទំនុកចិត្តដែលមានដូចជាៈ
    • ABS   ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយអូសកង់
    • BA     ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី រឺ ស្ថានភាពអាសន្ន
    • EBD   ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយរអិលពេលដឹកធ្ងន់
    • ESC   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង
    • TCS   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល
    • HDC   ប្រព័ន្ធ អមហ្វ្រាំងស្វ័យប្រវត្តិ រក្សាលំនឹងរថយន្តពេលចុះចំណោត
    • HSA   ប្រព័ន្ធហ្វ្រាំង ស្វ័យប្រវត្តិ ជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោត
    • BOS   ប្រព័ន្ធហ្វ្រាំង កាត់ផ្ដាច់កម្លាំងម៉ាស៊ីនដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ
    • TSC   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិ ពេលសណ្ដោង រឺ រថយន្តរងសម្ពាធខ្យល់បោកផ្ទប់
    • EBS   ប្រព័ន្ធប្រកាសភ្លើងអាសន្នសុំផ្លូវ ពេលអ្នកបើកបរបញ្ឈប់រថយន្តភ្លាមៗ

  • ប្រព័ន្ធសុវត្ថិភាពកាត់បន្ថយសម្ពាធនៃការបោកផ្ទប់ដល់អ្នកដំណើរ​ ពេលរថយន្តត្រូវបានប៉ះទង្គិចដែលមានដូចជាៈ
    • តួរថយន្តផ្គុំឡើងពីលោហៈធាតុរឹងមាំធ្វេរដងធៀបទៅនឹងរថយន្តដ៏ទៃ
    • សាក់ស៊ីរថយន្តរឹងមាំ ពង្រីកមុខកាត់ធំជាងមុន៣៤% និង ពង្រីករនូតធំជាងមុន ២៣%

ជួយកាត់បន្ថយសម្ពាធកុំអោយចូលទៅប៉ះពាក់ដល់អ្នកដំណើរនៅពេលរថយន្តមានការប៉ះទង្គិច

ជាងនេះទៅទៀត MU-X ២០២៤ ទទួលបាននូវការធ្វើតេស្តសាកល្បងទៅលើប្រព័ន្ធសុវត្ថិភាពលើគ្រប់ផ្នែកទាំងអស់ ពីសមាគមន៍វាយតំលៃប្រព័ន្ធសុវត្ថិភាពប្រចាំអាស៊ីអាគ្នេយ៍នៅឯប្រទេស Australia ដែលហៅកាត់ថា “A-NCAP”  ហើយលទ្ធផលទទួលបាននោះគឺ MU-X ២០២៤ ជារថយន្តដែលផ្តល់នូវសុវត្ថិភាពខ្លាំងបំផុតរហូតទៅដល់ ផ្កាយ៥។

  • បច្ចេកវិទ្យា និង ភាពងាយស្រួល (Innovation & Convenience)

MU-X ២០២៤ ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយភាពឆ្លាតវៃជាច្រើន ដែលជាជំនួយដល់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមានដូចជាៈ

    • Remote engine start: ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ ដើម្បីរក្សាសីតុណ្ហភាពក្នុងកាប៊ីនរថយន្តឲ្យត្រជាក់ ។
    • Electronic Parking Brake with Auto hold: ប្រព័ន្ធហ្វ្រាំងដៃអេឡិតត្រូនិក ជួយសម្រួលដល់ការបើកបរក្នុងទីក្រុង កាត់បន្ថយការជាន់ហ្វ្រាំង រឺ ដោះដូរលេខ។
    • Walk away auto lock: ប្រព័ន្ធចាក់សោរទ្វារដោយស្វ័យប្រវត្តិពេលចាកចេញពីរថយន្ត
    • IR Cut Windshield: កញ្ចក់ផ្ទៃខាងមុខភ្ជាប់មុខងារកាត់បន្ថយកាំរស្មី IR ពីព្រះអាទិត្យ

ទាំងនេះគឺត្រូវបានបំពាក់នៅលើកំពូលរថយន្ត SUV ៧ កៅអី The All New ISUZU MU-X ម៉ូដែល ២០២៤ “MAGNETITE EDITION” ដែលលើសពី ប្រណិតភាព គឺទទួលបានទាំង បច្ចេកវិទ្យាថ្មីៗ សមត្ថភាពដ៏ខ្លាំងក្លា ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃគ្មានពីរ និង ជួយដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់(សន្សំសំចៃខ្ពស់), FURTHER THAN LUXURY។

តើលោកអ្នកបានត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់របស់រថយន្តដ៏ មានសមត្ថភាពអស្ចារ្យនេះហើយរឺនៅ?

ចង់ជ្រាបកាន់តែច្បាស់ សូមធ្វើការទាក់ទងទៅកាន់ក្រុមការងារ ISUZU ឥឡូវនេះដើម្បីធ្វើការបើកបរសាកល្បង និង ទទួលយកនូវបទពិសោធន៍ ដែលលោកអ្នកមិនធ្លាប់បានជួបពីមុនមក ជាមួយនឹងកញ្ចប់នៃការផ្ដល់ជូនដ៏អស្ចារ្យបំផុតពី ISUZU៕

ទំនាក់ទំនងក្រុមហ៊ុន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡើងកាន់តំណែងភ្លាម លោក Koji Sato ដាក់គោលដៅលក់រថយន្តអគ្គិសនីឲ្យបាន ១,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦

[បរទេស] កាលពីពេលថ្មីនេះៗ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota លោក Koji Sato បានធ្វើការប្រកាសថា មានបំណងចង់លក់រថយន្តអគ្គិសនីចំនួនឲ្យបាន ១,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ជាមួយនឹងការដាក់បង្ហាញចេញបន្ថែមនៅរថយន្តអគ្គិសនីជំនាន់ថ្មីច្រើនជាង ១០ ម៉ូដែល ។

Toyota ចាប់ផ្តើមយុទ្ធសាស្រ្តអគ្គិសនីថ្មី ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មី Koji Sato ដែលបានជំនួសលោក Akio Toyoda កាលពីថ្ងៃទី ១ ខែមេសា ខណៈដែលក្រុមហ៊ុនគ្រោងនឹងបន្តផ្តល់រថយន្តជាមួយនឹងខ្សែថាមពលផ្សេងៗគ្នា និងបានផ្តោតលើការអភិវឌ្ឍន៍ទៅលើអាគុយសម្រាប់រថយន្តអគ្គិសនីទាំងអស់ ។ Toyota មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែគំរូរថយន្តអគ្គិសនីនាពេលខាងមុខរួមមាន Tacoma EV, Crown EV និង bZ Compact SUV ជាដើម។

ក្នុងនោះ លោក Hiroki Nakajima អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Toyota បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុនសម្រាប់រថយន្តអគ្គិសនី (BEV) ជំនាន់ថ្មីរបស់ខ្លួន ដែលគ្រោងនឹងចេញលក់នៅក្រោយឆ្នាំ ២០២៦ នឹងបំពេញបន្ថែមចម្ងាយការបើកបរដ៏គួរឲ្យភ្ញាក់ផ្អើរ ហើយលោកបានកត់សម្គាល់ថារថយន្តអគ្គិសនីក្រោយនឹងផ្តល់ជូនការរចនានិងការបើកបររបស់ពួកគេនឹងគួរឱ្យចាប់អារម្មណ៍។ បន្ថែមពីនេះ ក្នុងការប្រកាសនេះ ក្រុមហ៊ុន Lexus ក៏បានដាក់បង្ហាញចេញនៅគំររថយន្តអគ្គិសនីរបស់ខ្លួនផងដែរ

ក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុនក៏បាននិយាយអំពីប្រព័ន្ធប្រតិបត្តិការ Arene ថ្មីសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយ ដែលនឹងគាំទ្រប្រព័ន្ធ OTA ផងដែរ។ បន្ថែមពីលើការផ្តោតលើរថយន្តអគ្គិសនី ក្រុមហ៊ុន Toyota នឹងបន្តអភិវឌ្ឍរថយន្តកូនកាត់ Hybrid ដែលមានប្រសិទ្ធភាព និងតម្លៃសមរម្យជាងមុន ក៏ដូចជារថយន្ត Plug-in hybrid និងរថយន្តដើរដោយថាមពលចំហាយទឹកទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Honda Odyssey ប្រភេទ MPV បង្ហាញខ្លួនជាថ្មីនៅលើទីផ្សារប្រទេសជប៉ុន

[បរទេស] បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​មក ខណះនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការសម្រេចចចិត្តនាំយករថយន្ត Honda Odyssey មកកាន់ទីផ្សារម្តងទៀត ដោយនាំចូលវាពីប្រទេសចិន នឹងចាប់ផ្តើមទទួលការកុម្ម៉ង់ទុកមុននៅក្នុងទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំនេះ ។

JDM Honda Odyssey គឺជារថយន្តប្រភេទ minivan ថ្មី ហើយម៉ូដែល JDM-spec ដែលបានធ្វើការអាប់ឌេតដោយមានបំពាក់នៅប៉ាណាមុខរចនាឡើងវិញ ខណះម៉ូដែល Black Edition ថ្មី បានបន្ថែមការតុបតែងពណ៌ខ្មៅរលោងទៅនឹងតួខ្លួន និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។

Black Edition នៃ JDM-spec Honda Odyssey ថ្មីនេះ ភ្ជាប់មកជាមួយនូវលក្ខណៈពិសេសជាច្រើន រួមទាំងផ្នែកខាងក្នុងដែលស្រោបដោយស្បែក កៅអីមុខងារកម្តៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវតិ្ត ៣ តំបន់ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Honda Connect កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ Honda Sensing ADAS ។ លើសពីនេះ ក៏មានជម្រើសក្នុងការធ្វើឱ្យប្រសើរឡើងទៅអេក្រង់កំសាន្តទំហំ ១១,៤ អ៉ីញ និងបន្ថែមអេក្រង់ទំហំ ១៥,៦ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ minivan ថ្មីនេះ អាចប្រើបានផ្តាច់មុខជាមួយនឹងម៉ាស៊ីន Hybrid ដែលរួមមានម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ i-VTEC និងម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ១៨១ សេស និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-CVT ប៉ុង ១ នៅផ្នែកខាងមុខ  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ប្រភេទកូនកាត់ hybrid ស៊េរីថ្មីចុងក្រោយ ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញតម្លៃរបស់រថយន្ត Toyota corolla cross ប្រភេទកូនកាត់ hybrid ដែលគ្រោងនឹងចេញលក់ជាផ្លូវការនៅដែមិថុនា ឆ្នាំ ២០២៣ ។


សម្រាប់រថយន្ត Toyota Corolla Cross ប្រភេទកូនកាត់ hybrid មាន ៣ ម៉ូដែលដូចជា ៖

  • Toyota Corolla Cross Hybrid S មានតម្លៃលក់ចាប់ពី ២៩ ៣០៥ ដុល្លារ រួមទាំងថ្លៃដឹងជញ្ចូន ១ ៣៣៥ ដុល្លារ
  • Toyota Corolla Cross Hybrid SE មានតម្លៃលក់ចាប់ពី ៣០ ៦២៥ ដុល្លារ រួមទាំងថ្លៃដឹងជញ្ចូន ១ ៣៣៥ ដុល្លារ
  • Toyota Corolla Cross Hybrid XSE មានតម្លៃលក់ចាប់ពី ៣២ ៤០០ ដុល្លារ រួមទាំងថ្លៃដឹងជញ្ចូន ១ ៣៣៥ ដុល្លារ

ចំពោះ Toyota Corolla Cross Hybrid ស៊េរីឆ្នាំ ២០២៣  ត្រូវបានបំពាក់ដោយថាសកង់ស្ព័រទំហំ ១៧-១៨ អ៉ីញ ចង្កៀងមុខ LED និងប្រព័ន្ធ sport-tuned suspension អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធ (OTA) និងកៅអីខាងមុខអាចលៃតម្រូវថាមពលរយះថាមពលអគ្គិសនី ជាមួយមុខងារកំដៅផងដែរ ។ បន្ថែមពី គ្រប់ម៉ូដែលទាំងអស់នឹងមានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជាស្តង់ដារទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC GS4 PLUS ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី តម្លៃលក់ត្រឹមតែខ្ទង់ ២ មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC MOTORS បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC GS4 PLUS ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការអាប់ឌេត ជាមួយតម្លៃលក់ចាប់ពី ១៧ ៤១៥ ដុល្លារ ដល់ ២០ ៧៥៩ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

GAC GS4 Plus ស៊េរីថ្មីចុងក្រោយ មានប្រវែងសរុប ៤ ៧១០ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៧២៦ ម.ម ។ សម្រាប់ការរចនាត្រូវបានរចនាឡើងវិញ ផ្ដោតលើការកែសម្រួលរូបរាងឲ្យកាន់តែលេចធ្លោទៅលើប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូមេ ជាប់ចង្កៀងមុខប្រភទ LED ប្រើប្រាស់នៅថាសកង់ស្ព័រចនាថ្មី និងចង្កៀងក្រោយប្រើប្រាស់ជាប្រភេទ LED ផងដែរ។

នៅខាងក្នុងកាប៊ីនមានការរចនាយ៉ាងប្រណិត កុងទ័របង្ហាញព័ត៌មានទំហំ ១០,១ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៉ីញ​ បំពាក់ដោយប្រព័ន្ធភ្ជាប់ HiCar និងមុខងារ Apple CarPlay និង Baidu CarLife ផងដែរ។ លើសពីនេះ ក៏មានប្រព័ន្ធ ADiGo គាំទ្រដោយឈីប Qualcomm Snapdragon 6125, ប្រព័ន្ធបើកបរស្វ័យប្រវត្តិ, ប្រអប់លេខអេឡិចត្រូនិច, កាម៉េរា ៥៤០ ដឺក្រេ និងធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពនៃការបើកបរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរដោយម៉ាស៊ីន ៣ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ផលិតកម្លាំងបាន ១៦៦ សេស និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ផលិតកម្លាំងបាន ១៧៤ សេស និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ផលិតកម្លាំងបាន ២៤៨  សេស និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញរថយន្ត Ford E-Transit Courier ប្រភេទ van ដំបូងគេប្រើប្រាស់ថាមពលអគ្គិសនី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Ford E-Transit Courier ប្រភេទ Van ខ្នាតតូចថ្មីទាំងស្រុង គ្រោងនឹងបង្ហាញខ្លួនជាសាធារណៈនៅឯពិព័រណ៍រថយន្តនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី ១៨ ខែមេសា ហើយនឹងចាប់ផ្តើមផលិតនៅឆ្នាំ ២០២៤ ។

រថយន្ត Ford Courier ដែលជារថយន្ត Transit panel តូចបំផុតរបស់ Ford ស្ថិតនៅចន្លោះ Transit Connect និង E-Transit Courier ថ្មី ហើយជារថយន្តដំបូងគេដែលផ្តល់ជូននៅថាមពលអគ្គិសនីសុទ្ធ ដែលផលិតនៅលើស្ថាបត្យកម្ម EV របស់ក្រុមហ៊ុន Ford មានប្រវែងតួខ្លួន ៤ ២៧៨ ម.ម ផ្តោតលើការរចនារាងជាជ្រុងៗ ដោយមានប៉ាណាមុខស្រដៀងនឹង Explorer ថ្មី ដែលងាចផ្ទុកបានទម្ងន់ ៧០០ គីឡូក្រាមជាមួយនឹងកម្លាំងអូសសណ្តោងបានដល់ ៧៥០ គីឡូក្រាម។

ផ្នែកខាងក្នុងនៃ E-Transit Courier បានតុបតែងយ៉ាងទំនើប ដែល​ត្រូវ​បាន​រចនា​ឡើង​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​រថយន្ត​កុងតឺន័រ​ដែល​មាន​ចង្កូត​រាង​មូល កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ SYNC 4 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford, Android Auto និង Apple CarPlay ជាស្តង់ដារ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលអគ្គិសនី Ford នៅមិនទាន់បង្ហាញអំពីអាគុយទេ តែរថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេស អាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រក្នុងការសាកថ្មរយះ ១០ នាទី ជាមួយឆ្នាំងសាកល្បឿនលឿនកម្លាំង ១០០ គីឡូវ៉ាត់

ទន្ទឹមនឹងនេះ ក៏មានម៉ូដែលប្រើមាស៊ីនសាំងផងដែរ ដោយដំណើរការជាមួយម៉ាស៊ីនចំណុះ ១,០ លីត្រ EcoBoost មានកម្លាំង ១២៤ សេស និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ Ecoblue មានកម្លាំង ៩៩ សេស ភ្ជាប់ជាមួយប្រអប់លេខដៃ ៦ វគ្ក និងជម្រើសប្រអប់លេខ dual-clutch ៧ វគ្គផងដែរ ៕

ICE version
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD e2 ជំនាន់ថ្មី រូបរាងក៏ថ្មី ចេញលក់ជាផ្លូវការជាមួយតម្លៃត្រឹមតែខ្ទង់ ១ មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យ BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី BYD e2 ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុងជាមួយតម្លៃលក់ចាប់ពី ១៤ ៩៤២ ដុល្លារ ដល់ ១៥ ៩៥៩ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

BYD e2 ផលិតឡើងនៅគ្រោងឆ្អឹង e-platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ២៦០ ម.ម ទទឹង ១ ៧៦០ ម.ម កំពស់ ១ ៥៣០ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ។ BYD e2 ជំនាន់ទី ២ ត្រូវបានរចនាផ្នែកខាងក្រៅថ្មីដែលមើលមានលក្ខណះបែបស្ព័រជាងមុន ដោយមានប៉ាណាមុខបិទចជិត ជាប់សងខាងទៅនឹងចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៨,៨ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ​ត្រូវរចនាថ្មី  និងការតភ្ជាប់បណ្តាញឆ្លាតវៃ DiLink ថ្មី ប្រព័ន្ធបញ្ជាដោយសំឡេង ប្រអប់លេខអេឡិចត្រូនិចជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេស និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៣,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler ស៊េរីឆ្នាំ២០២៤ បង្ហាញខ្លួនហើយ ដោយកែកុនថ្មីទាំងការរចនា និងម៉ាស៊ីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jeep Wrangler សេរីឆ្នាំ ២០២៤ មុខមាត់ថ្មី ផ្តោតលើបើកបរ Off-Road នៅឯពិព័រពណ៍រថយន្ត New York International Auto Show។

រថយន្តនេះ បានរចនាទៅលើប៉ាណាមុខរន្ធ ៧ ថ្មី របាំការពារភក់ធំជាងមុន ប្រើប្រាស់នៅថាសកង់ទំហំ ១៧ អ៉ីង ដល់ ២០ អ៉ីញ ។ ក្នុងនោះ អតិថិជនក៏អាចជ្រើសរើសយកនៅកញ្ចប់ Xtreme 35 ដែលនឹងផ្តល់ជូននៅទំហំសំបកកង់ចាប់ពី ៣២ ដល់ ៣៥ អ៉ីញផងដែរ។

រីឯនៅផ្នែកខាងក្នុងវិញ ក៏មានការអាប់ដេតដ៏សំខាន់សម្រាប់ Jeep Wrangler ស៊េរីថ្មីនេះ ដោយបំពាក់អេក្រង់កម្សាន្តដែលល្អប្រសើរជាងមុនទំហំ ១២,៣ អ៉ីង​​ ភ្ចាប់ដោយ Apple Car play & Android Auto ព្រមទាំងមាននូវមុខងារ Trails Off road ជាដើម។​

បន្ថែមទៀតសម្រាប់ម៉ូដែលឆ្នាំ២០២៤ មាននៅជម្រើសថាមពលចំហេះក្នុងចំនួន ៣ និង PHEV 4xe បំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង មានចំណុះ ២,០លីត្រ ជំនួយដោយ turbocharged មានកម្លាំង ២៧០សេះ និង កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ ជម្រើស Pentastar ម៉ាស៊ីន ៦ស៊ីឡាំង មានចំណុះ ៣,៦លីត្រ មានកម្លាំង ២៨៥សេះ និងកម្លាំងរមួល ៣៥២ញ៉ូតុនម៉ែត្រ ហើយអាចភ្ជាប់ជាមួយប្រអប់លេខដៃ ឬស្វ័យប្រវត្តិ ៨វគ្គផងដែល។

រីឯ4xe បំបពាក់ដោយ​ម៉ាស៊ីន ៤ស៊ីឡាំង​ចំណុះ ២,០លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតនូវកម្លាំងបាន ៣៧៥សេះ និងមានកម្លាំងរមួល​ ៦៣៧​ញ៉ូ​តុន​ម៉ែត្រ ខណៈ Rubicon 392 បំពាក់ដោយម៉ាស៊ីន ៨ស៊ីឡាំង ចំណុះ ៦,៤លីត្រ ដែផ្តល់កម្លាំងបាន ៤៧០សេះ និងកម្លាំងរមួល ៦៣៨ញ៉ុតុនម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ចំនុចសំខាន់ៗរួមមានដូចជា៖ ប្រពន្ធ័ប៉ុងក្រោយ Dana 44 Full Float ថ្មីសម្រាប់ ត្រកូល Rubicon Edition និងគ្រឿងតុបតែងថ្មី ដែលបំពាក់ជាមួយឧបករណ៍ស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីតម្លៃរបស់ Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ ដែលនឹងចេញលក់ជាផ្លូវការនៅខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ ទៅលើម៉ូដែលដូចខាងក្រោមដែលគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នៅទីផ្សារសហរដ្ឋអាមេរិក ៖

  • Toyota Prius Prime SE មានតម្លៃលក់ចាប់ពី ៣២ ៣៥០ ដុល្លារ
  • Toyota Prius Prime XSE មានតម្លៃលក់ចាប់ពី ៣៥ ៦០០ ដុល្លារ
  • Toyota Prius Prime XSE Premium មានតម្លៃលក់ចាប់ពី ៣៩ ២៧០ ដុល្លារ

សម្រាប់រថយន្ត Toyota Prius Prime ភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារដូចជា ថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ដល់ ១៩ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៨,០ អ៊ីញ ដល់ ១២,៣ អ៉ីញ កៅអីស្បែក និងឧបករណ័បំពងសំឡេង JBL ជាដើម។

បើនិយាយពីម៉ាស៊ីនវិញ Toyota Prius Prime ដំណើរការដោយម៉ាស៊ីន plug-in hybrid ​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ភ្ជាប់​ជាមួយ​អាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រ​អគ្គិសនី​ចំនួន ១ អាចផលិតកម្លាំងសរុបបាន ២២០ សេស និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនី RAM 1500 REV សាកភ្លើងម្តងជិះបាន ៨០០ គីឡូម៉ែត្រ បង្ហាញខ្លួននៅពិព័រណ៍រថយន្តសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត RAM បានប្រកាសព័ត៌មានអំពីលក្ខណះបច្ចេកទេសផ្លូវការនៃរថយន្តភីកអាប់អគ្គិសនី RAM 1500 REV ថ្មី មុនពេលចេញលក់នៅចុងឆ្នាំ ២០២៤ នៅឯពិព័រណ៍រថយន្ត New York International Auto show 2023 ។

Ram 1500 Revolution (REV) ត្រូវបានបំពាក់ដោយម៉ូទ័អគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៥៤ សេស និងកម្លាំងរមួល ៨៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយចំនួន ២ ជម្រើសទំហំ ១៦៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រ និងអាគុយទំហំ ២២៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ភ្ជាប់ជាមួយប្រព័ន្ធសាកថ្មល្បឿនលឿន 800-volt DC កម្លាំង ៣៥០ គីឡូវ៉ាត់ អាចសាកបាន ១០ នាទី បើកបរបានចម្ងាយ ១៧៧ គីឡូម៉ែត្រ ។

បើនិយាយពីការរចនាវិញ បានរចនាទៅលើប៉ាណាមុខឡើងវិញទាំងស្រុងដើម្បីធ្វើឲ្យមានលក្ខណៈបែបស្ព័រ ជាមួយនឹងឡូហ្គោ Ram មានពន្លឺ អបដោយចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៤ អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road ទំហំ ៣៥ អ៉ីញ និងចង្កៀងខាងក្រោយ LED រាងអក្សរ L ជាដើម។

ចំពោះនៅផ្នែកខាងក្នុង បានតុបតែងយ៉ាងប្រណិតជាមួយឈើ និងស្បែក ដោយបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្តទំហំ ១៤,៥ អ៉ីញ, អេក្រង់ទំហំ ១០,២៥ អ៉ីញសម្រាប់អ្នកដំណើរផ្នែកខាងមុខ, អេក្រង់បំបែក UConnect touchscreen ទំហំ ១២ អ៉ីញ​ និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែ ឧបករណ៍បំពងំសឡេងម៉ាក Klipsch ២៣ ចំនុចជាដើម ។

លើសពីនេះ ភីកអាប់អគ្គិសនី Ram 1500 Revolution (REV) នឹងមានសមត្ថភាពបើកបរស្វ័យប្រវត្តិកម្រិត L3 ហើយនៅពេលសាកថ្មនៅផ្ទះ នឹងមនុស្សយន្តតូចមួយដែលមានឈ្មោះថា Ram Charger នឹងចូលមកសាកដោយស្វ័យប្រវត្តិបានយ៉ាងល្អឥតខ្ចោះ៕

All-electric, all-new 2025 Ram 1500 debuts at the New York International Auto Show with an unsurpassed targeted range of up to 500 miles
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+