ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្ត SUV ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅប្រទេសកម្ពុជា !

ថ្មីៗនេះគេសង្កេតឃើញថា មានកំពូលរថយន្ត SUV មួយប្រភេទដែលត្រូវបាននាំចូលមកក្នុងទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន តាំងពីមិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាមកម្លេះ នោះគឺរថយន្ត​ Ford Territory ស៊េរីឆ្នាំ២០២៣​​។ រថយន្តនេះត្រូវបានធ្វើការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយទាំងអស់នេះ ធ្វើអោយរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣​ នេះ ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់អតិថិជន Ford​ ហើយវត្តមានរបស់រថយន្តនេះក៏ចាប់ផ្តើមចរាចរណ៍ពាសពេញដងវិថីនៃទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ។

រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ បំពាក់មកជាមួយនូវម៉ាស៊ីន សាំងជំនាន់ថ្មី ៤​​ស៊ីឡាំង ចំណុះ ១,៥លីត្រ EcoBoost  ដែលអាចផលិតកម្លាំងសេះដល់ទៅ ១៦៣PS និងកម្លាំងរមួល ២៥០nm ជាមួយនឹងប្រអប់លេខ ៧ វគ្គអូតូ​ ។

ការរចនារូបរាងផ្នែកខាងក្រៅរបស់រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ បានផ្តោតសំខាន់ទៅលើភាពទំនើប ទាន់សម័យ ដោយប៉ាណា ផ្នែកខាងមុខនៃរថយន្តនេះ រចនាម៉ូតបែបសំណាញ់ពណ៌ខ្មៅរលោង ថ្មី ប្លែក បង្ហាញពីភាពអង់អាច អមជាមួយនឹងចង្កៀងខាងមុខដែលបំពាក់មកជាមួយនូវអំពូលបំភ្លឺពេលថ្ងៃ (Day time running light​)  និងមានអំពូលកាត់អ័ព្ទនិងចង្កៀងហ្វាកូដអូតូជាមួយមុខងារ Follow Me Home នៅផ្នែកខាងក្រោម ដែលជួយអោយការបើកបរកាន់តែមានសុវត្ថិភាពមិនថាពេលយប់ឬពេលថ្ងៃ។​ ផ្នែកខាងក្រោយនៃរថយន្តនេះវិញ ត្រូវបានបំពាក់មកជាមួយនូវចង្កៀងប្រភេទLED មានពន្លឺភ្លឺច្បាស់ល្អ ដែលត្រូវបានរចនាបែបផុស 3D  រាងអក្សរ L ជាមួយនឹងស៊ីញ៉ូប្រដេញ ធ្វើអោយផ្នែកខាងក្រោយនៃរថយន្តកាន់តែមានភាពទាក់ទាញថែមទៀតផង។

មិនតែប៉ុណ្ណោះ រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ កាន់តែផ្តល់ភាពងាយស្រួលដល់អ្នកដែលមានសមាជិកគ្រួសារច្រើន ដោយសារតែឃ្លុបក្រោយរបស់រថយន្តនេះធំ ទូលាយជាងមុន ដែលផ្តល់កន្លែងដាក់សម្ភារបានកាន់តែច្រើន។

ក្រឡេកមកមើល ផ្នែកខាងក្នុងនៃរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះវិញ បានភ្ជាប់មកជាមួយនូវ កៅអីស្បែកថ្មី ពណ៌ខៀវខ្ចី និងតាមឡូស្បែកលាយឈើប្រណិតមួយជុំវិញរថយន្តដែលរំលេចនូវភាពថ្លៃថ្នូរ ទំនើប ទាន់សម័យ ធ្វើអោយការបើកបរកាន់តែមានភាពស៊ីវីល័យ។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានភ្ជាប់មកជាមួយនូវ ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ​ សាកសមពិសេសសម្រាប់ការបើកបរក្នុងអាកាសធាតុក្តៅ និងជួយមិនអោយអ្នកបើកបរមានអារម្មណ៍ថានឿយហត់មិនថាការបើកបរផ្លូវជិតឬឆ្ងាយ។  

មិនតែប៉ុណ្ណោះ អ្នកបើកបរនឹងមានអារម្មណ៍កាន់តែអស្ចារ្យ ជាមួយនឹងចង្កូតអេឡិចត្រូនិចរាងអក្សរ D ធូរងាយស្រួលប្រើ ​កុងទ័រឌីជីថល ទំហំ ១២,៣ អ៊ីញ ដែលអាចប្តូរបានដល់ទៅពីរ Style រួមមាន Classic និង Sport ហើយអាចប្តូរប្រព័ន្ធគ្រប់គ្រងការបើកបរបានដល់ទៅ៤ម៉ូត គឺ ផ្លូវធម្មតា (Normal) សន្សំសំចៃប្រេង (Eco) ស្ព័រ (Sport) និង ឧបសគ្គ (Mountain)។

រថយន្ត Ford Territory ស៊េរីឆ្នាំ ២០២៣ នេះ ក៏បានបំពាក់មកជាមួយនូវ អេក្រង់កម្សាន្ត Touch Screen ទំហំ ១២ អ៊ីញ ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនាន់ថ្មី អាចភ្ជាប់ជាមួយ Apple CarPlay  និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ​ផងដែរ។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវ ចង្កឹះលេខអេឡិចត្រូនិច (Rotary E-shifter) និងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែរដែលធ្វើអោយផ្នែកខាងក្នុងកាន់តែមានភាព ទូលាយ និង ប្រណិតភាព។

បន្ថែមលើនេះទៅទៀត ការបើកបរកាន់តែមានផាសុកភាព​ ជាមួយនឹងប្រព័ន្ធបន្សុតខ្យល់ PM2.5 និងម៉ាស៊ីនត្រជាក់ Doul Zone Auto ដែលអាចគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តផ្នែកខាងមុខ និង ដំបូលកញ្ចក់ Panoramic​​ ធំអាចបើក បិទ ស្រូបយកពន្លឺព្រះអាទិត្យ ឬខ្យល់អាកាសធម្មជាតិ​ ធ្វើអោយការបើកបរកាន់តែមានភាពស្រស់ស្រាយ។

រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ មានការផ្លាស់ប្តូរទាំងស្រុង មិនថារូបរាង បច្ចេកវិទ្យា ដែលបានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពទំនើបៗ ដែលជាជំនាន់ចុងក្រោយ សាកសម្យឥតខ្ចោះ ជាកំពូលរយន្ត SUV នៅក្នុងប្រទេសកម្ពុជា ដូចជា៖

  • ​​​​ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) ប្រព័ន្ធជំនួយចាកចេញពីចំណត និងប្រព័ន្ធថយក្រោយស្វ័យប្រវត្តតាមគន្លងដើម (Reversing) ជាមួយនឹងសេនស័រចំនួន​១២គ្រាប់
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
  • ប្រព័ន្ធកាម៉េរាសុវត្ថិភាព ៣៦០ ដឺក្រេកំរឹតខ្ពស់មួយជុំវិញរថយន្ត
  • ប្រព័ន្ធបិទ/បើកឃ្លុបក្រោយដោយស្វ័យប្រវត្ត ដោយគ្រាន់តែគ្រវាសជើង
  • ប្រព័ន្ធទប់លំនឹងពេលឡើងនិងចុះចំណោត
  • ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធ ESP
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល (Traction Control)

រថយន្ត Ford Territory ស៊េរីឆ្នាំ ២០២៣ ផ្តល់ជូនជម្រើសពណ៌ដល់ទៅ ៦ សម្រាប់អតិថិជនធ្វើការជ្រើសរើសរួមមាន៖ ពណ៌ខៀវខ្ចី ពណ៌ស ពណ៌ខ្មៅ ពណ៌សូកូឡា ពណ៌ទឹកមាស និងពណ៌ក្រហម​ ជាមួយនឹងតម្លៃដ៏សមរម្យ ដែលមានលក់នៅលើទីផ្សារប្រទេសកម្ពុជាត្រឹមតែ ៤៨ ៩០០ដុល្លារតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត រាល់ការទិញនូវរថយន្ត Ford អតិថិជននឹងទទួលបាននូវ ការធានា ៣ឆ្នាំ ឬ ១០ម៉ឺនគ.ម​ ពី Ford Cambodia សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន ១ឆ្នាំ ឬ ២០ ០០០km​​ ព្រមទាំងមានសេវាកម្មជួសជុលចល័ត ២៤ ម៉ោង សេវាបង់រំលស់ឆាប់រហ័ស និងប្រកបដោយទំនុងចិត្ត ២៥ ខេត្តក្រុង គ្រឿងបន្លាស់ Original ពីរោងចក្រ សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី(Ford Trade-In Service) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកដឹងពីតម្លៃរបស់រថយន្ត Dodge Hornet ឆ្នាំ ២០២៣ ប្រភេទ Crossover ថ្មី

[ទីផ្សារបរទេស] យោងតាមរបាយការណ៍ថ្មីពីគេហទំព័រ CarDirect បានឲ្យដឹងថា រថយន្ត Dodge Hornet R/T ស៊េរីឆ្នាំ ២០២៣ នឹងមានតម្លៃលក់ ៥៣ ០០០ ដុល្លារ រួមបញ្ចូលតម្លៃដឹកជញ្ចូន ១ ៥៩៥ ដុល្លារនៅពេលរថយន្តនេះចេញលក់ជាផ្លូវការ ។

តម្លៃដែលកំណត់នៅលើម៉ូដែល៖

  • Entry-level Hornet GT មានតម្លៃ ៣១ ៥៩០ ដុល្លារ
  • GT Plus មានតម្លៃ ៣៦ ៥៩០ ដុល្លារ
  • R/T EAWD មានតម្លៃ R/T ៤១ ៥៩០ ដុល្លារ
  • R/T EAWD និង R/T Plus EAWD មានតម្លៃចាប់​ពី ៤៦ ៥៩០ ដុល្លារ បន្ថែមជាមួយកញ្ចប់ដូចជា Tech Pack, Track Pack និង Blacktop Pack ធ្វើឲ្យតម្លៃឡើងដល់ជាង ៥៣ ០០០ ដុល្លារ ។ តម្លៃទាំងអស់នេះ ត្រូវបូកទាំងថ្លៃដឹកជញ្ចូន ១ ៥៩៥ ដុល្លារផងដែរ ។

ជាមួយគ្នានេះ របាយការណ៍ពីគេហទំព័រ Car and Driver និយាយថាកញ្ចប់ទាំងនោះមានតម្លៃ ២ ៩៩៥ ដុល្លារ ២ ២៤៥ ដុល្លារ និង ១ ៩៩៥ ដុល្លារ ខណៈដែលកញ្ចប់ Acapulco Gold Paint ត្រូវបន្ថែម ៥៩៥ ដុល្លារទៀត ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Dodge Hornet ចែកចេញជា ២ ជម្រើស

  • សម្រាប់ម៉ដែល R/T ដំណើរការដោយ Plug-in hybrid ចំណុះ ១,៣ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំបាន ២៨៥ សេះ និងកម្លាំងរមួល ៥១៩ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយះពេល ៦,១ វិនាទី។
  • សម្រាប់ម៉ូដែល GT ប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan UNI-T សេរ៊ីឆ្នាំ២០២៣​ ចេញលក់ផ្លូវការនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan UNI-T ប្រភេទ compact SUV សេរ៊ីឆ្នាំ២០២៣ ដែលមាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៦ ៨០០ ដុល្លារ ដល់ ២០ ៣០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

Base model

រថយន្តនេះបានធ្វើការកែលម្អសំខាន់ៗនៅក្នុងផ្នែកខាងក្នុង ដោយមកជាមួយដៃចង្កូតរាងអក្សរ D មុខងារកំដៅ និងការរចនាអេក្រង់ភ្លោះសម្រាប់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត នឹងត្រូវបានគាំទ្រដោយឈីប Qualcomm Snapdragon 8155 ។ រថយន្តនេះក៏គាំទ្រការបញ្ជាពីចម្ងាយដោយទូរស័ព្ទដៃផងដែរ។

ក្រឡេកទៅមើលការឌីស្សាញនៅផ្នែកខាងក្រៅវិញ រថយន្តនេះប្រើប្រាស់ការរចនាតាមលំនាំម៉ូដែលបច្ចុប្បន្ន ដោយបានបំពាក់ប៉ាណាមុខឲ្យឈ្មោះថា L-shaped pattern ទំហំធំជាងមុន អបដោយចង្កៀងមុខរាងស្រួច ត្រឡោកកញ្ចក់តុបតែងជា ២ ពណ៌ កាងជ្រែកខ្យល់ Spoiler ខាងក្រោយ បំពង់ស៊ីមាំងភ្លោះសងខាង ។ ខណះម៉ូដែល Sport បានតុបតែងជាមួយពណ៌ទឹកក្រូចនៅ កាងការពារផ្នែកខាងមុខ ចំហៀង និងផ្នែកខាងក្រោយ។

Sport Model

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ dual-clutch ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះគឺជារថយន្ត Ford Transit Custom VIP ដ៏ប្រណិតដែលអ្នកមិនធ្លាប់ឃើញពីមុនមក

[បរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា​ JMC-Ford បានប្រែក្លាយរថយន្ត Transit Custom VIP ទៅជារថយន្តទំនើបនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួរខ្លួន ៥ ៤៥០ ម.ម, ទទឹង ២ ០៤៥ ម.ម, កំពស់ ២ ០១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម មានទម្ងន់ ២ ៤០០ គីឡូក្រាម។ បានភ្ជាប់មកជាមួយនៅប៉ាណាមុខមួួយផ្ទាំងធំនៅក្រោមរបារក្រូម៉េ អមដោយចង្កៀងមុខប្រភេទ LED, ដៃទ្វារក្រូម៉េ និងឈ្នាន់ជើងចំហៀងទំហំធំ។ ផ្នែកខាង​ក្រោយ​មាន​កញ្ចក់ពណ៌ខ្មៅ និង​កាង spoiler ​នៅពីលើ កាងការពារទំហំធំ​តុបតែងដោយក្រូម៉េជាដើម ។

Transit Custom VIP គឺជារថយន្ត ៧ រកៅអី ជួរកណ្តាលមានកៅអី captain seat ចំនូន ២ ស្រោបដោយស្បែក មាន​អេក្រង់​កំសាន្តទំហំធំ​​ដែល​មាន speaker នៅ​សងខាង។ ប៉ុន្តែផ្នែកដ៏ល្អបំផុតនៃក្នែលខាងក្នុងគឺវាំងននដែលគ្របដណ្តប់លើបង្អួចដែលផ្តល់នៅភាពឯកជន ។​

Transit Custom VIP គឺជាផលិតផល Ford ផ្លូវការនៅក្នុងប្រទេសចិន ដែលផលិតដោយ JMC-Ford ដោយផ្អែកលើរថយន្ត Ford Transit Custom van ជំនាន់ទីមួយដែលបានអាប់ដេតថ្មីៗនេះ។ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Ford លក់រថយន្តប្រភេទ Van នេះចំនួនពីរគឺម៉ូដែល Basic Basic និងម៉ូដែល Business Tourer ។

2023 JMC-Ford Transit Custom Business Tourer

អតិថិជនអាចជ្រើសរើសនៅម៉ាស៊ីនសាំងចំនណុះ ២,០ លីត្រ turbo មានកម្លាំង ២០២ សេះ ឬម៉ាស៊ីនម៉ាស៊ូត ២,០ លីត្រ មានកម្លាំង ១២១ សេះ ដោយពីមុនត្រូវ​បាន​ភ្ជាប់​ដោយ​ប្រអប់លេខ​ស្វ័យប្រវត្តិ ៩ វគ្គ​ថ្មី ឬ​ប្រអប់លេខដៃ ៥​ វគ្គ ហើយឥឡូវនេះទទួល​បាន​តែ​ប្រអប់លេខ​ដៃ ៥ វគ្ក​ប៉ុណ្ណោះ។

2023 JMC-Ford Transit Custom Basic

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Transit Custom VIP ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញនៅពេលក្រោយ ជាមួយលក្ខណះពិសេស ក៏ដូចជាតម្លៃផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន​ស្ព័រ​ប្រើម៉ាស៊ីនកូនកាន់ Hybrid ​របស់ Toyota អាច​នឹង​ត្រូវ​បាន​ផលិត​ជាមួយ​នឹង Suzuki និង Daihatsu

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមរបាយការណ៍​ចេញ​ពី​ប្រទេស​ជប៉ុន​បាន​អះអាង​ថា Toyota កំពុង​ធ្វើ​ការ​លើ​រថយន្ត​ស្ព័រ​កូនកាត់​ដែល​អាច​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ស្នង​តំណែង​របស់ MR2 ដ៏ល្បី។

ពាក្យចចាមអារ៉ាមពីគេហទំព័រ BestCarWeb អះអាងថាម៉ូដែលថ្មីបែបនេះអាចមកពីម៉ាក GR ហើយវាអាចត្រូវបានផលិតឡើងដោយមានជំនួយពីក្រុមហ៊ុនDaihatsu និង Suzuki ។ វា​អាច​ត្រូវ​បាន​បំពាក់​ជាមួយ​នឹង​ម៉ាស៊ីន​ចំណុះ ១,០ លីត្រ ដែល​ផលិត​ពី Suzuki ដែល​ផលិត​កម្លាំង​បាន​ប្រហែល ១២០ សេះ និង​ដំណើរការ​ជាមួយ​នឹង​ប្រព័ន្ធ​កូនកាត់ mild-hybrid ផងដែរ ។

ម៉ាស៊ីននេះអាចត្រូវបានដំឡើងពាក់កណ្តាលដែលនឹងធ្វើឱ្យមនុស្សជាច្រើនគិតថាវាជាអ្នកស្នងតំណែងរបស់ MR2 ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា វានឹងដូចជាអ្នកស្នងតំណែងរថយន្តបំពាក់ម៉ាស៊ីននៅកណ្តាលរបស់រថយន្ត Daihatsu Copen ។

ដោយសារ​រថយន្ត​នេះ​នឹង​មិន​មាន​កម្លាំង​ខ្លាំង​នោះ Toyota នឹង​មាន​បំណង​រក្សា​វាឲ្យ​តូច និង​ស្រាល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ តាមពិតទៅ វាអាចមានទម្ងន់ត្រឹមតែ ១ ០០០ គីឡូក្រាម ហើយអាចចែករំលែកផ្នែកមួយចំនួនជាមួយ Toyota Yaris រួមទាំងប្រព័ន្ធ suspension ខាងមុខ។ ការប្រើប្រាស់គ្រឿងបន្លាស់ដែលមានស្រាប់នឹងជួយសន្សំប្រាក់ ហើយគួរតែធ្វើឲ្យរថយន្តកាន់តែមានតម្លៃសមរម្យ។ ជាការពិតណាស់ វាត្រូវបានគេនិយាយថា វាអាចមានតម្លៃប្រហែល ២០ ០០០ ដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះ គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើរថយន្តអាចមានរូបរាងបែបណា។ ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ ២០២១ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានបង្ហាញនៅគំរូរថយន្តស្ព័រដ៏គួរឲ្យចាប់អារម្មណ៍ដែលមានទំហំតូច និងមានប្លង់ម៉ាស៊ីននៅកណ្តាល។ គំរូនេះក៏មានឡូហ្គោ GR មួយចំនួនផងដែរ ដែលបង្ហាញថា Gazoo Racing បានដើរតួក្នុងការផលិតរថយន្តនេះផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ Nissan ៣ម៉ូដែល នឹងផលិតតែជាប្រភេទអគ្គិសនីសុទ្ធចាប់ពីឆ្នាំ២០២៥

[បរទេស] Nissan ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផែនការ ដើម្បីផលិតរថយន្តអគ្គិសនីពេញលេញទៅលើរថយន្តម៉ូដែល Juke, Qashqai និង X-Trail ដែលរំពឹងថានឹងវាយលុកទីផ្សារក្នុងចន្លោះឆ្នាំ ២០២៥ និង ២០២៧ ។ រថយន្តអគ្គិសនីសុទ្ធទាំងអស់ ទំនងជាត្រូវបានលក់ជាមួយនឹងប្រភេទ e-Power hybrid ផ្សេងទៀតដែលមានស្រាប់សម្រាប់រយៈពេលពីរបីឆ្នាំរហូតដល់មានការហាមឃាត់រថយន្តប្រភេទឥន្ធនៈ ត្រូវបានអនុវត្តនៅអឺរ៉ុប។

Nissan ចង់ឱ្យរថយន្តប្រភេទអគ្គិសនីសុទ្ធ មានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់សាកលរបស់ខ្លួនត្រឹមឆ្នាំ២០៣០ ដែលគ្មានការបំភាយឧស្ម័នពុលទៅបរិយាកាស នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ក្រៅ​ពី​រថយន្ត SUV ទាំង​បី​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ក្នុងនោះ​នឹង​រួម​បញ្ចូល​ទាំង​រថយន្ត​ទំនើប​អគ្គិសនី​សម្រាប់​ជំនួស​រថយន្ត Micra និង Nissan Leaf ជំនាន់​ក្រោយផងដែរ។

រថយន្តអគ្គិសនីសុទ្ធនាពេលខាងមុខ អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាអាគុយថ្មីដែលអាចនឹងនាំមកនូវ “ដង់ស៊ីតេថាមពលកាន់តែប្រសើរ និងប្រសិទ្ធភាពក្នុងការចំណាយកាន់តែទាប” រួមជាមួយនឹងអត្រាសាកថ្មលឿនរហូតដល់ ៤០០ kW ។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះមិនទាន់អាចរំពឹងថានឹងមកដល់នៅឆ្នាំ ២០២៨ នោះទេ។ ហេតុនេះហើយអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះ គឺនឹងផ្តល់ជូននូវការបើកបរបានកាន់តែឆ្ងាយ ខណៈពេលដែលត្រូវរង់ចាំបច្ចេកវិទ្យាថ្មីចុងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru អាចនាំយកឡានភីកអាប់ត្រឡប់មកវិញ ដើម្បីបំពេញបំណងអតិថិជនខ្លួន

[បរទេស] ក្រុមហ៊ុន Subaru Australia បានទទួលស្គាល់ថាខ្លួនអាចដាក់លក់រថយន្តភីកអាប់ខ្នាតតូចថ្មី ប្រភេទ Utility ប្រសិនបើអតិថិជនក្នុងស្រុកត្រូវការម៉ូដែលបែបនេះច្រើន។ ដែលវានឹងអាចផ្តល់នូវជម្រើសឱ្យអតិថិជននូវជម្រើសរថយន្តភីកអាប់ខ្នាតតូចសម្រាប់ជម្រើស ដែលដូចរថយន្តភីកអាប់ Toyota Hilux, Nissan Nivara និង Mitsubishi Triton ។

ជាក់ស្តែង តម្រូវការសម្រាប់រថយន្តភីកអាប់ខ្នាតតូចបានហក់ឡើងនៅពេលក្រោយៗ ដូចជា Ford Maverick និង Hyundai Santa Cruz នៅសហរដ្ឋអាមេរិក ហើយម៉ូដែលថ្មីរបស់ Subaru អាចក្លាយជាជម្រើសជំនួសសម្រាប់រថយន្តទាំងនេះបានបើសិនវាមានវត្តមានឡើងវិញបាន។

ខណៈពេលដែលថ្មីៗនេះកំពុងនិយាយជាមួយ Cars Guide កំឡុងពេលសម្ពោធ Outback ថ្មី នាយកគ្រប់គ្រង Subaru Australia លោក Blair Read បានទទួលស្គាល់ថាគាត់ដឹងពីតម្រូវការសម្រាប់ Brumby ជំនាន់ថ្មី។ ដោយគាត់បាននិយាយថា “វានឹងប្រសើរ។ “យើង​បាន​ឮ​មតិទៅ​លើ Outback យើង​បាន​ឮ​ការ​ទាមទារ​ពី​សាធារណជន និង​អ្នក​ទិញ Subaru ដែល​និយាយ​ថា​ពួកគេ​ចង់​បាន Outback ប្រភេទ Turbo។ ហើយឥឡូវគឺវា​បង្ហាញខ្លួនហើយ។ ដូច្នេះ​យើង​កំពុង​ស្តាប់ យើង​កំពុង​មើល យើង​បានអាន​យោបល់ ដោយយើង​មើល​ឃើញ​អ្វី​ដែល​អតិថិជន​កំពុង​ស្វែង​រក»។

ដោយសារថាទាំង Hyundai Santa Cruz និង Ford Maverick ប្រើមូលដ្ឋានគ្រឹះនៃរថយន្ត SUV ដែលមានពីមុនមក ដូច្នេះ Subaru អាចធ្វើដូចគ្នាជាមួយនឹងរថយន្ត Brumby ថ្មី ដោយផ្អែកនៅលើតួរគ្រោង Subaru Global Platform ដែលកំពុងប្រើដោយម៉ូដែលរួមមាន Impreza, Forester និង Outback។

Subaru ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលបំផុតសម្រាប់ការផលិតម៉ូដែលរថយន្ត ដែលមានដូចជា Outback និង Impreza។ កាលពីពេលកន្លងក្រុមហ៊ុននេះបានលក់រថយន្តប្រភេទភីកអាប់នៅក្នុងប្រទេសអូស្ត្រាលីដែលគេស្គាល់ថា Brumby (ហៅកាត់ថា BRAT នៅសហរដ្ឋអាមេរិក) ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ១៩៩៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីខ្យូត Jiangnan U2 អាចបើកបានចម្ងាយជាង ៤០០គីឡូម៉ែត្រ

[បរទេស] កូនឡានអគ្គិសនីខ្យូត Jiangnan U2 ដែលបានបំផុតគំនិតពីរថយន្ត Suzuki Alto ទសវត្សរ៍ទី៨០ និងរថយន្ត Ruixiang Hoen O2 របស់ BAIC គ្រោងនឹងផលិតសម្រាប់ទីផ្សារប្រទេសចិន។ រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៨៤០mm និងគម្លាតកង់មុខ – ក្រោយ ២ ៥២១mm។

តាមរបាយការណ៍ រថយន្តនេះនឹងមានជម្រើស ២ ប្រភេទអាចផលិតកម្លាំងបាន ៧៤hp និងជម្រើស ១០៧hp ប្រើប្រាស់ប្រភេទអាគុយលីចូម មានសមត្ថភាពបើកបរបានចម្ងាយ ៣០៥ km ទៅ ៤០៦ km។

យើងនូវមិនទាន់ដឹងថាតម្លៃរបស់ Jiangnan U2 ឬថ្ងៃជាក់លាក់ក្នុងការចេញលក់នៅលើទីផ្សារប្រទេសចិននោះទេ ប៉ុន្តែក្រុមហ៊ុននឹងផលិតរថយន្តនេះជាមួយតម្លៃសមរម្យ ដូច្នេះវាគួរតែមានតម្លៃធូរថ្លៃបំផុត។ មុនពេលក្ស័យធន Jiangnan ធ្លាប់ជាកម្មសិទ្ធិរបស់ Zotye ដោយផលិតម៉ូដែលជាច្រើនដែលមានមូលដ្ឋានលើ Suzuki និង Fiat នៅក្នុងប្រទេសចិន។ យើង​នឹង​តាម​ដាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​យុគសម័យ​ថ្មី​នៃ​ម៉ាក​យីហោ ជាមួយនឹង​ការ​ផ្តល់​ជូនរថយន្តប្រភេទអគ្គិសនីរបស់​ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិត​រថយន្តអគ្គិសនីស៊េរី​ថ្មី​នៅឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងអភិវឌ្ឍរថយន្ត Lexus អគ្គិសនីសុទ្ធជំនាន់ថ្មីនៅឆ្នាំ ២០២៦ ដើម្បីបំពេញតម្រូវការកើនឡើងនៃរថយន្តទំនើបបែបនេះ ។

នៅក្នុងពេលថ្មីៗនេះ ដោយនិយាយជាមួយសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ ប្រធានក្រុមហ៊ុន Lexus បច្ចុប្បន្ន និងជាប្រធានក្រុមហ៊ុន Toyota នាពេលអនាគត លោក Koji Sato បានបង្ហើបថា Lexus នឹងចាប់ផ្តើមដំណើរទៅកាន់ការផលិតរថយន្តអគ្គិសនី ដោយចាប់ផ្តើមពីការផលិតអាគុយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត នេះបើយោងតាមសេចក្តីរាយការណ៍របស់ Nikkei Asia ។

លោក Sato បានបង្ហាញឲ្យដឹងថា “យើងមានបំណងអភិវឌ្ឍអាគុយអគ្គិសនីជំនាន់ថ្មីនៅក្នុងម៉ាក Lexus ដែលអ្វីៗគ្រប់យ៉ាងចាប់ពីអាគុយ និងគ្រោងឆ្អឹង ដល់របៀបដែលរថយន្តត្រូវបានផលិតឡើងនឹងត្រូវបានធ្វើឱ្យប្រសើរសម្រាប់រថយន្តអគ្គិសនីសុទ្ធ” ។ “ដើម្បីផ្តល់នូវរថយន្តអគ្គិសនិ BEVs ដ៏គួរឱ្យទាក់ទាញ យើងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងនៅវិធីដែលយើងធ្វើអាជីវកម្ម ពីការផលិតរហូតដល់ការលក់ និងសេវាកម្ម។

ជាមួយគ្នាេនះ រថយន្តអគ្គិសនីបន្ទាប់​ពីក្រុមហ៊ុន Lexus វាអាចនឹងដើរតាមគន្លងនៃរថយន្តអគ្គិសនីដំបូងបង្អស់របស់ម៉ាកយីហោ RZ ដែល Sato បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្លាយជាការពិត។

វានឹងកាន់តែពិសេសសម្រាប់ Lexus ក្នុងការផ្តល់រថយន្តអគ្គិសនីជំនាន់ក្រោយជាមួយនឹងការបើកបរដ៏វែងឆ្ងាយ។ ក្នុងនោះ RZ បច្ចុប្បន្នត្រូវបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបាន​ ៣១៣ សេះ អាចបើកបរបានចម្ងាយ ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។ ខណៈពេលដែល RZ 450e Luxury ដ៏ប្រណិតអាចបើកបរបានចម្ងាយ ៣១៥ គីឡូម៉ែត្រ ។ ក្រុមហ៊ុន Lexus បន្ថែមការព្យាយាម និងបង្កើននៅចម្ងាយនៃការបើកបរនេះយោងហោចណាស់ ៤៨២ គីឡូម៉ែត្រ ដើម្បីប្រជែងនឹងរថយន្តអគ្គិសនីពីគូប្រជែងរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា លោក Koji Sato នឹងចូលកាន់តំណែងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Toyota ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ បន្ទាប់ពីលោក Akio Toyoda បានធ្វើសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលថាគាត់នឹងចុះចេញពីតំណែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចាប់ដៃជាមួយ JMC បានដាក់បញ្ចេញ Ford Transit នៅទីផ្សារប្រទេសចិន

[បរទេស] បន្ទាប់ពីរថយន្ត Ford Transit/Tourneo Custom ស៊េរីថ្មី ២០២៤ ត្រូវបានដាក់បង្ហាញនៅទីផ្សារអ៊ឺរ៉ុប ខណៈពេលនេះ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Jiangling Ford ទើបតែបានបញ្ចេញទម្រង់មុខនៃម៉ូដែលចេញសម្រាប់ទីផ្សារប្រទេសចិន ដែលត្រូវបានគេហៅថា JMC Transit ។

JMC Transit ផ្អែកលើមូលដ្ឋានម៉ូដែលនៃរថយន្ត Ford Transit Custom ជំនាន់ទី ១ ដែលមានកាប៊ីនទំហំធំទូលាយ និងកៅអីចំនួន ៩។ ផ្នែកខាងក្រៅត្រូវបានអាប់ដេតដោយ Transit Custom របស់អឺរ៉ុប ស្របតាមភាសារចនាចុងក្រោយបង្អស់របស់ Ford ។

កាន់តែពិសេសជាងនេះទៅទៀតនោះ ប៉ាណាមុខធំត្រូវបានអមដោយចង្កៀងមុខ LED ស្លីមជាងមុន ជាមួយរបារ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ កាងបឹតខ្យល់​​រចនា​ឡើង​វិញ​មាន​លក្ខណៈ​ពិសេស​បែបស្ព័រនឹងតុបតែងដោយក្រូម៉េ និងចង្កៀងក្រោយ LED ដែលរចនាជាបញ្ឈរជាដើម។

ចូលទៅកាន់ផ្នែកខាងក្នុងវិញ ផ្ទៃតាឡូត្រូវបានរចនាថ្មីទាំងស្រុង និងបានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញដែលរួមបញ្ចូលគ្នានៅលើរន្ធម៉ាស៊ីនត្រជាក់។ រួមបញ្ចូលទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS សរុបចំនួន ១៣ ដែលអនុញ្ញាតឲ្យបើកបរស្វ័យប្រវត្តិកម្រិត ២ ភ្លើងលម្អចំនួន ៦៤ ពណ៌ មុខងារបញ្ជាពីចម្ងាយ ការគ្រប់គ្រងដោយសំឡេង និងកាមេរ៉ាជំនួយពេលថយក្រោយជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំង និងម៉ាស៊ូតចំណុះ​ ២,០ លីត្រ Turbocharged ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប៉ុង១ ជាមួយនឹងជម្រើសប្រអប់លេខដៃ ៥វគ្គ ទំនងជាផ្តល់ជូននាពេលខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+