ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Peugeot ផ្ទុះការកក់យ៉ាងច្រើននៅក្នុងការតាំងបង្ហាញនៅផ្សារទំនើប AEON2 ក្នុងខែកុម្ភះ ឆ្នាំ២០២៣

ម៉ូតូ Peugeot ដែលមានអានុភាពយ៉ាងខ្លាំងនៅក្នុងវិស័យម៉ូតូ Scooter បានធ្វើការយ៉ាងខ្ជាប់ខ្ជួនឆ្ពោះទៅរកការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាចូលទៅក្នុងវិស័យទោចក្រយានយន្តនៅកម្ពុជា។ ជាមួយនឹងការតាំងបង្ហាញនៅផ្សារទំនើប AEON2 សប្តាហ៍មុននេះ (Roadshow) ម៉ូតូ Peugeot ទទួលបានការកក់ទិញចំនួន ១៥ គ្រឿង សម្រាប់រយះពេល ៣ ថ្ងៃ។ នេះពិតជាសញ្ញាវិជ្ជមានសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៣​ របស់ម៉ាកយីហ៊ោម៉ូតូ Peugeot  ដែលនាំមកនូវ Scooter ដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាត្រឹមមួយប៉ព្រិចភ្នែកប៉ុន្នោះ។ ដោយឡែកជាមួយនិងការបញ្ចេញម៉ូតូ ១៧ គ្រឿងមកទល់ពេលនេះ Peugeot រំពឹងថាគេនឹងអាចបញ្ចេញម៉ូតូនៅចន្លោះ ២០-២៥ គ្រឿងមុនដើមខែមីនា ឆ្នាំ ២០២៣។

សភាវគតិការពារដ៏មុះមត់ ម៉ូតូ Peugeot ធានាថាការធ្វើដំណើររបស់អ្នកគ្រប់គ្នាមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ វាត្រូវបានគិតគូរយ៉ាងល្អិតល្អន់សម្រាប់ម៉ូតូប្រភេទនេះដែលសាកសមទាំង បុរស និងស្ត្រី។ មិនថាអ្នកជានរណានោះទេ នៅពេលដែលអ្នកអង្គុយ និងបានសាកជិះជាមួយម៉ូតូ Peugeot អ្នកនឹងមានអារម្មណ៍ថា True Lion ចេញពីខ្លួនអ្នកផ្ទាល់។ ម៉ាក Peugeot ផ្តល់នូវកេរ្តិ៍ដំណែល ថាមពល និងភាពទាក់ទាញ (ភាពទាក់ទាញ និងរំភើបដ៏មានអានុភាព)។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន និងផ្តោតលើការជំរុញជាអន្តរជាតិក្នុងការឈានមុខ និងពង្រីកទីផ្សារម៉ូតូ Scooter ម៉ូឌែលដែលកំពុងទទួលបានការពេញនិយមនិងគាំទ្រច្រើនជាងគេនោះគឺ Django 150cc សម្រាប់រចនាបថដ៏កាលីពទាន់សម័យ។ ដោយសារតែវិស័យទោចក្រយានយន្តមានការចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជាម៉ូតូ Peugeot ពិតជាមកដល់ក្នុងពេលវេលាត្រឹមត្រូវ និងពិតជាត្រូវគ្នាជាមួយនឹងតម្រូវការរបស់អតិថិជនផងដែរ ។ ៤ ចំនុចរបស់ម៉ូតូ Peugeot នៅពីក្រោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជាដូចជា ផ្តល់ជូននូវការរចនាម៉ូតបែប Classic/Vintage លក្ខណៈពិសេសសាមញ្ញ តម្លៃដ៏ទាក់ទាញ សេវាកម្ម និងបទពិសោធន៍។

ម៉ូតូ Peugeot មានគុណសម្បត្តិប្រកួតប្រជែងពិសេសមួយ ដោយសារការរចនាបែបក្លាសិក បែបសហសម័យ តែប្លែកពីគេ។ រូបរាងរបស់ Django យកគំរូរចនាពីរថយន្តក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ សូមអរគុណចំពោះរូបរាងមូល ក្រូម និងពណ៌ដ៏រស់រវើករបស់វាដែលបានសម្រិតសម្រាំងឡើងនៅលើតួរម៉ូតូ Django ដែលកាន់តែធ្វើអោយម៉ូតូនេះអាចឈរជើងយ៉ាងរឹងមាំនៅក្នុងទ្វីបអាស៊ី។

ម៉ូឌែល Django 150 ផ្តល់ជូននៅភាពសាមញ្ញថ្លៃថ្នូរដោយ កុងទ័រត្រូវបានបំពាក់ដោយ semi digital dashboard, មានប្រអប់កន្លែងសាកថ្ម 12-volt នៅចំហៀងជើងខាងស្តាំនិងកន្លែងចាក់សាំងនៅប្រអប់ចំហៀងខាងឆ្វេង។ បន្ថែមពីនេះនៅលើប្រអប់កុងទ័រអ្នកអាចមើលឃើញនៅកុងទ័រវាស់ល្បឿននិងកុងទ័រសាំងផងដែរ។

មិនថាអ្នកជ្រើសរើសយកពណ៍អ្វីនោះទេម៉ូឌែល Peugeot Django នៅតែផ្តល់ជូននូវភាពទាក់ទាញជាមួយនិងតំលៃសម្រាប់អតិថិជនរបស់ពួកគេ. ត្រូវបានស្គាល់ថាជាប្រភេទម៉ូតូ Scooter ដែលមានពីរពណ៍ក្នុងតួរម៉ូតូតែមួយអ្នកអាចជ្រើសរើសរវាងពណ៍ សលាយក្រហម & សលាយខៀវ ដែលពិតជាផ្តល់នូវភាពស្រស់ស្រាយសម្រាប់យុវវ័យទាំងប្រុសនិងស្រីជាមួយតំលៃដែលចាប់ផ្តើមពី ៣xxx USD ប៉ុន្នោះ។ ប្រសិនបើអ្នកស្រលាញ់ពណ៍ដែលមានតែមួយៗ អ្នកអាចជ្រើសរើសពណ៍ស ពណ៍ខ្មៅ ពណ៍បៃតងចាស់ និងពណ៍បៃតងខ្ចីផងដែរ។

ការទិញម៉ូតូ Peugeot អ្នកនឹងអស់ក្តីបារម្ភសម្រាប់សេវាកម្មរោងជាងក៏ដូចជាជំនាញនិងបទពិសោធន៍របស់ជាងមេកានិចព្រោះថាក្រុមហ៊ុនម៉ូតូ Peugeot Cambodia មានមជ្ឈមណ្ឌលថែរក្សាម៉ូតូច្បាស់លាស់នៅជាមួយនិងអគារតាំងបង្ហាញដែលផ្តល់ជូននៅទំនុកចិត្តសម្រាប់អតិថិជនទាំងមុនទិញនិងក្រោយទិញម៉ូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Toyota Supra ជំនាន់ថ្មី អាចនឹងជាប្រភេទរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមរបាយណ៍ការចុងក្រោយបំផុតចេញពីប្រទេសជប៉ុនបានបង្ហាញថា រថយន្តស្ព័រ Toyota Supra អាចនឹងប្រើប្រាស់អគ្គិសនី ហើយអាចបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំ ២០២៦។

យោងតាមគេហទំព័រ BestCarWeb បានឲ្យដឹងថាការផលិត Supra បច្ចុប្បន្ននឹងបន្តរហូតដល់ឆ្នាំ ២០២៥ នៅពេលដែលវាត្រូវបានចូលនិវត្តន៍តាមរចនាប័ទ្មជាមួយនឹងម៉ូដែលពិសេស GRMN ហើយជាម៉ូដែលចុងក្រោយដែលមានម៉ាស៊ីនចំហេះក្នុង ហើយអាចបំពាក់ម៉ាស៊ីនពី BMW ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៥៤២ សេះ ។

តាមពាក្យចចាមអារ៉ាម រថយន្តស្ព័រ Toyota Supra ជំនាន់ទី ៦ នៅតែប្រើប្រាស់ប្រភេទបើកបរ rear-wheel drive ហើយអាចផលិតផ្អែកលើស្ថាបត្យកម្ម e-TNGA របស់ក្រុមហ៊ុនផលិតរថយន្ត។ ប្រសិនបើរថយន្តអគ្គីសនី Toyota Supra វាយលុកទីផ្សារ វានឹងជាគូប្រជែងរថយន្តស្ព័រ Alpine អគ្គិសនី ដែលមានកម្លាំងសេះ និងកម្លាំងរមួលខ្លាំងជាង Supra បច្ចុប្បន្ន ហើយវាពិតជាអាចទៅរួចដែលថាវានឹងមានតម្លៃថ្លៃជាងផងដែរ។

រថយន្ត Supra បច្ចុប្បន្នគឺជារថយន្តស្ព័រដ៏ល្អមួយ ប្រសិនបើ Supra ជំនាន់ ៦ ពិតជាអគ្គិសនីមែននោះ អាចនឹងប្រើប្រាស់ម៉ាស៊ីន Twin-turbo A90 Supra អាចផលិតកម្លាំងបាន ៥៤២ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនី Hongqi E202 បំពាក់បច្ចេកវិទ្យាប្តូរអាគុយ សាកភ្លើង ៥ នាទី ជិះបាន ៣០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Hongqi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត E202 ប្រើថាមពលអគ្គិសនីដ៏គួរឲ្យចាប់អារម្មណ៍ជាមួយបច្ចេកវិទ្យាទំនើបៗ គ្រោងនឹងវាយលុកទីផ្សារនៅឆ្នាំ ២០២៤ ។

គំរូរថយន្តអគ្គីសនី E202 បានមកពី Hongqi New Energy ដែលជាម៉ាកយីហោអគ្គិសនីថ្មីដែលបានបើកដំណើរការដោយ Hongqi កាលពីខែមុន ដែលនឹងលក់រថយន្តអគ្គិសនីរបស់ម៉ាកនេះទៅកាន់ទីផ្សារជុំវិញពិភពលោក មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ ​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពុង​កំណត់​គោលដៅ​គឺ​ប្រទេស​អាល្លឺម៉ង់ ន័រវែស ស៊ុយអែត និង​បារាំង។

គំរូរថយន្តអគ្គិសនី E202 គឺផ្អែកលើស្ថាបត្យកម្ម FMEs modular architecture អាចទ្រទ្រង់រថយន្តដែលមានប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ មម ដល់ ៣ ៤៥០ មម ហើយអាចគាំទ្រប្រព័ន្ធ 800-volt system ដែលអាចសាកបានលឿន ដូច្នេះ E202 សាកថ្មត្រឹម ៥ នាទី អាចបន្ថែមចម្ងាយ ៣០០ គីឡូម៉ែត្រ ហើយបំពាក់ជាមួយអគុយ Qilin batteries ប្រកបដោយភាពច្នៃប្រឌិតរបស់ CATL នឹងគាំទ្របច្ចេកវិទ្យាប្តូរថ្មផងដែរ។

E202 យកទម្រង់នៃរថយន្តប្រភេទ Crossover ផ្នែកខាងមុខធ្វើពី carbon fiber មានស្លាកឡូហ្គោ Hongqi នៅផ្នែកខាងមុខ ឆ្នូតបំភ្លឺ ២ ដែលរត់លើគម្របម៉ាស៊ីន ចង្កៀងមុខប្រភេទ LED រាងជាលេខ 7-shape ។ រថយន្តអគ្គិសនីក៏ប្រើប្រាស់នៅដំបូលជាមួយ  LiDAR sensor  កញ្ចក់ជាប្រភេទឌីជីថល និងផ្នែកខាងក្រោយមានចង្កៀង LED ស៊ីគ្នានឹងផ្នែកខាងមុខ និងឡូហ្គោ Hongqi ខណះអំពូល LED បញ្ឈរតូចពីរក៏ត្រូវបានរកឃើញនៅចំកណ្តាលនៃផ្នែកបំពង់ស៊ីមាំងផងដែរ។

វាត្រូវបានគេយល់ថា គំរូរថយន្តអគ្គិសនី E202 នឹងប្រើប្រាស់ប្រព័ន្ធបើកបរ adopt four-wheel drive និងផ្តល់នៅមុខងារបើកបរពាក់កណ្តាលស្វ័យប្រវតិ្ត និងកន្លែងសាកថ្មឥតខ្សែទំហំ ២២ គីឡូវ៉ាត់ផងដែរ។  លើសពីនេះ Hongqi មិនទាន់បានបញ្ចេញរូបភាព និងព័ត៌មានលម្អិតអំពីផ្នែកខាងក្នុងនៃគំនិត E202 នៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! Ford Mustang ឆ្នាំ ២០២៤ នឹងបង្ហាញតម្លៃនៅសប្តាហ៍ក្រោយ ហើយទទួលការកក់នៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Mustang ស៊េរីឆ្នាំ ២០២៤ ជាមួយនឹងតម្លៃលក់គ្រោងបញ្ចេញនៅសប្តាហ៍ក្រោយ ហើយការបើកទទួលការកក់នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២៣ ។

គួរឲ្យដឹងថា រថយន្ត Mustang ដែល​បាន​រចនា​ឡើង​វិញ​បានបង្ហាញ​ពី​ការ​ពេញ​និយម ហើយ​រថយន្ត Mustang GT ស៊េរីឆ្នាំ ២០២៤ ដំបូង​ត្រូវ​បាន​លក់​ក្នុង​តម្លៃរហូតដល់ទៅ ៤៩០ ០០០ ដុល្លារកាលពីចុងឆ្នាំនេះ ​ប៉ុន្តែម៉ូដែលធម្មតានឹងមកដល់រដូវក្តៅនេះហើយមានតម្លៃសមរម្យជាងដែលមានតម្លៃចាប់ពី ២៧ ៧៧០ ដុល្លារ។

ក្រៅពីការរចនាម៉ូដថ្មីទាំងស្រុង រថយន្ត Mustang ស៊េរីឆ្នាំ ២០២៤ មានការកែលម្អផ្នែកខាងក្នុងជាមួយនឹងគ្រឿងបរិក្ខាគុណភាពខ្ពស់ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៊ីញជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន​ ៣១៥ សេះ និងកម្លាំងរមួល ៤៧៤ ញ៉ុតុនម៉ែត្រ ។

លើសពីនេះ អតិថិជនក៏នឹងអាចទទួលបានម៉ាស៊ីន Coyote ចំណុះ ៥,០ លីត្រ V8 ជំនាន់ទី ៤ ដែលមានកម្លាំង ៤៨០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ខណះប្រព័ន្ធ active valve exhaust system ​ជួយ​បង្កើន​កម្លាំង​ដល់ ៤៨៦ សេះ និងកម្លាំងរមួល ៥៦៦ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ Ford ក៏ផ្តល់ជូននៅម៉ូដែល Dark Horse variant ជំនួសម៉ូដែល Mach 1 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X5 M និង X6 M ឆ្នាំ ២០២៤ បំពាក់ម៉ាស៊ីនកូន mild-hybrid ជាមួយរូបរាងថ្មី និងទំនើបខ្លាំង

[បរទេស] បន្ទាប់ពីការបង្ហាញជាលើកដំបូងនៃរថយន្ត X5 និង X6 មុខមាត់ថ្មី ពេលនេះ BMW បានដាក់បង្ហាញរថយន្ត X5 M និង X6 M ស៊េរីឆ្នាំ ២០២៤ ម៉ូដែលលំដាប់ខ្ពស់ជាមួយរូបរាងដ៏ទាក់ទាញ និងរួមបញ្ចូលនៅបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ផងដែរ ។

នៅក្នុងការរចនាផ្នែកខាងក្រៅរបស់រថយន្តប្រភេទ SUV មានឡូហ្គោ M ប្រើប្រាស់ចង្កៀងមុខ LED និងចង្កៀងក្រោយ LED រាងអក្សរ X ថាសកង់ស្ព័រទំហំ ២១ អ៊ីញសម្រាប់ផ្នែលខាងមុខ និងទំហំ ២២ អ៊ីញសម្រាប់ផ្នែកខាងក្រោយ ។ ប៉ាណាមុខត្រូវបានរចនាថ្មី កាងបឺតខ្យល់ខាងក្រោម កាងជ្រែកខ្យលខាងមុខ បំពង់ស៊ីមាំងទាំងអស់ត្រូវបានតុបតែងជាពណ៌ខ្មៅ ដូចទៅនឹងឡូហ្គោ។

ការអាប់ដេតដ៏សំខាន់បំផុតមួយគឺការដាក់បង្ហាញអេក្រង់ BMW Curved Display ទៅក្នុងត្រកូល BMW ទាំងអស់ ដែលមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៩ អ៊ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ BMW 8, អេក្រង់មានក្រាហ្វិក M-specific អេក្រង់បង្ហាញលើកញ្ចក់ Head-Up Display ត្រូវបានរួមបញ្ចូលផងដែរ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ដំបូលកញ្ចក់មានពន្លឺ panoramic Sky Lounge LED roof ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ជាដើម។

ទាក់ទងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយប្រព័ន្ធ 48V mild-hybrid ចំណុះ ៤,៤ លីត្រ Twin-turbo V8 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦១៧ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ M Steptronic ដែលជួយឲ្យការចូលលេខបានលឿនជាងមុន។

រថយន្ត BMW X5 M និង X6 M ឆ្នាំ ២០២៤ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមីនា ជាមួយនឹងការផលិតចាប់ផ្តើមនៅក្នុងខែមេសា ជាមួយតម្លៃចាប់ពី ១២២ ៣០០ ដុល្លារ សម្រាប់ X5 M និងតម្លៃ ១២៧ ២០០ ដុល្លារ សម្រាប់ X6 M ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ZR-V ប្រភេទកូនកាត់ hybrid ស៊ីសាំងតិច តម្លៃលក់ខ្ទង់ ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើដាក់បង្ហាញចេញនៅរថយន្ត Honda ZR-V ប្រភេទកូនកាត់ hybrid មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៦ ២០០ ដុល្លារ ដល់ ៣៣ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៥៦៨ ម។ម ទទឹង ១ ៨៤០ ម។ម កំពស់ ១ ៦១១ ម។ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៥ ម.ម ។ សម្រាប់ការរចនាវិញ មានលក្ខណះបែបស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខថ្មីរចនាជាមួយបន្ទះបញ្ឈរ ចង្កៀងមុខប្រភេទ LED ។ កន្លែងគួរឲ្យគត់សម្គាល់ផ្សេងទៀតរួមមាន ថាសកង់អាលុយមីញ៉ូម ត្រលោកកញ្ចក់ និងព្រុយត្រីឆ្លាមតុងតែងជាមួយពណ៌ខ្មៅ។ ផ្នែកខាងក្រោយមានកំពង់ស៊ីមាំងពណ៌ប្រាក់ និងបានបន្ថែមឡូហ្គោ e:HEV ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយដៃចង្កូតប្រភេទ 3-spoke multifunction កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Honda Connect 3.0 system ឧបករណ៍បំពងសំលេងម៉ាក Bose ១២ ចំនុច ។ មុខងារផ្សេងទៀតរួមមាន កៅមុខងារ ខ្យល់ និង អង្គចងចាំ កន្លែងសាកថ្មឥតខ្សែជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីន Honda ZR-V ដំណើរការដោយប្រព័ន្ធ i-MMD hybrid ជំនាន់ទី ៤ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ និងអាគុយលីចូម និងម៉ាស៊ីន naturally aspirated ចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៨២ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ៥,១៣ លីត្រ/ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander CROSS បន្ថែមបច្ចេកវិទ្យាថ្មី បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារជាប់ប្រទេសកម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi Xpander CROSS ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ២៧ ៤២៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។

Mitsubishi Xpander CROSS ថ្មីស្រឡាង មានរូបរាងស្អាត ទំនើបជាងមុន ជាមួយនឹងរូបរាងដ៏ហាប់ណែនដោយផ្នែកខាងមុខត្រូវបានរចនាថ្មីជាមួយនឹងសំណុំចង្កៀងមុខប្រើប្រាស់ប្រភេទ LED ទាំងអស់ ថាស់កង់ស្ព័រទំហំ​ ១៧ អ៊ីញត្រូចបានរចនាថ្មី កាងខាងមុខ-ខាងក្រោយថ្មី បន្ថែមដោយដំបូលខ្មៅ និងចង្កៀងក្រោយត្រូចបានអប់ដេតផងដែរ។

សម្រាប់នៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានបំពាក់ដោយស្បែកតុបតែងជា ២ ពណ៌ ខ្មៅ-ខៀវ កៅអីស្បែកមុខងារកំដៅ បានរចនាថ្មីទៅលើដៃចង្កូតស្បែកប្រភេទ 4-spoke wheel, កុងសូលដែលបានរចនាថ្មី, កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ហ្រ្វាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold , រន្ធសាកថ្ម USB កញ្ចក់មើលក្រោយមុខងារការពារចំណាំងផ្លាត និងផ្លិតទឹកអូតូជាដើម។

ប្រព័ន្ធសុវត្ថិភាពត្រូវបានបន្ថែមជាមួយនឹងបច្ចេកវិទ្យា Active Yaw Control ជួយគ្រប់គ្រងការបើកបរ និងហ្វ្រាំងនៃកង់ខាងមុខ ដើម្បីបង្កើនការបើកបរលើផ្លូវកែង និងរក្សាលំនឹងនៅពេលបើកបរលើផ្លូវសើម និងរអិល មុខងារសុវត្ថិភាពស្តង់ដារផ្សេងទៀតរួមមាន ប្រព័ន្ធទប់លំនឹង Active Stability Control (ASC), ប្រព័ន្ធជំនួយពេលផ្លូវកោង Anti-traction Control System (TCL), ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោត និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផ្សេងទៀតផងដែរ។

សម្រាប់រថយន្ត Mitsubishi Xpander CROSS ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ MIVEC ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ECO-Dynamic CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាពេលអនាគត រថយន្ត Ford នឹងមានរន្ធសាក២ អនុញ្ញាតអោយរថយន្តអគ្គិសនីជាច្រើនអាចធ្វើការសាកចេញពីឡានខ្លួនបាន

យោងតាមឯកសារប៉ាតង់ដែលបានចេញផ្សាយដោយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិច ដែលបានរកឃើញដោយគេហទំព័រ Carbuzz បានបង្ហាញពីអោយដឹងថា Ford បានធ្វើការស្នើរសុំចុះបញ្ជីប៉ាតង់សម្រាប់បច្ចេកវិទ្យានៃការសាកភ្លើងដែលអនុញ្ញាតអោយរថយន្តអគ្គិសនីផ្សេងៗជាច្រើនអាចធ្វើការសាកបន្តគ្នា នៅពេលកំពុងសាកស្ថានីយ​សាក(Charging Station)តែមួយតាមរយៈរន្ធសាកនៅលើរថយន្តខ្លួន។

នៅក្នុងខ្លឹមសារនោះ បានបង្ហាញថាជាការការសាកភ្លើងបែបទ្វេទិស ដែលវាអនុញ្ញាតអោយរថយន្តអគ្គិសនី ឬរថយន្តកូនកាត់ PHEV អាចធ្វើការសាកម្តងមួយរថយន្ត ឬពេលដំណាលគ្នា។ នៅក្នុងពាក្យសុំប៉ាតង់ ក្រុមហ៊ុន Ford បាននិយាយថា បច្ចេកវិទ្យានេះអាចត្រូវបានធ្វើជាមួយប្រភពស្ថានីយ AC រួមទាំងដុំសាកតាមផ្ទះ ឬស្ថានីយ៍សាកថ្មលឿន DC ដោយវាមិនចាំបាច់កំណត់ចំពោះយានជំនិះទេ។

នៅក្នុងប៉ាតង់នោះ Ford ក៏បានស្នើរអោយប្រើប្រាស់បែប V2G (Vehicle-to-Grid) ដែលអាចធ្វើការផ្ទេរថាមពលទៅវិញទៅមក នៅពេលមានប្រព័ន្ធអគ្គិសនីត្រូវការ ឬរថយន្តត្រូវការ។ ប៉ាតង់ដែលបានស្នើរនោះ បានបង្ហាញថាគ្រប់រថយន្ត Ford នាពេលអនាគតគឺនឹងត្រូវភ្ជាប់មកជាមួយរន្ធសាកថ្មចំនួន២ ដែលមួយគឺជារន្ធសាកសម្រាប់រថយន្តផ្ទាល់ និងមួយទៀតគឺសម្រាប់អោយរថយន្តដទៃប្រើសម្រាប់ដោតសាក ដែលអាចប្រើ Adapter បំបែកដើម្បីសាក។

សម្រាប់ការផ្ទេរថាមពលនេះ គឺភីកអាប់អគ្គិសនី Ford F-150 Lightning គឺបានបំពាក់នូវលក្ខណៈស្រដៀងទៅនឹងការស្នើរនេះ ជាមួយនឹងប្រព័ន្ធ Pro Power Onboard System ដែលអនុញ្ញាតអោយរថយន្តអគ្គិសនីផ្តល់នូវថាមពលដល់ឧបរណ៍ផ្សេងៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC GS3 ជំនាន់ថ្មី ប្រកាសចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃលក់ខ្ទង់ ១ មុឺនដុល្លារជាងឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃរបស់រថយន្ត GAC GS3 ជំនាន់ថ្មី​ ប្រភេទ Compact SUV ជាមួយតម្លៃលក់ចាប់ពី ១២ ៨២៣ ដុល្លារ ដល់ ១៦ ៣២១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងនៅឯពិរព័ណ៌រថយន្ត Guangzhou Auto Show ជាមួយរូបរាងទាក់ទាញខ្លាំង ដោយមានប៉ាណាមុខមួយផ្ទាំងធំ អបដោយចង្កៀងប្រភេទ LED ដៃទ្វារបង្កប់ ថាស់កង់ស្ព័រទំហំ ១៩ អ៊ីញ បន្ថែមកាងខាងមុខរចនាបែប aerodynamic, កាងជ្រែកខ្យល់ spoiler ខាងក្រោយទំហំធំ និងបំពង់ស៊ីមាំងចំនួន ២ ដែលបំពាក់នៅកណ្តាល។

ចំពោះនៅផ្នែកខាងក្នុងវិញ តុបតែងជា ២ ពណ៌ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន Full-LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំ ភ្ជាប់មុខងារដ៏ឆ្លាតវៃ ADiGo ចុងក្រោយបង្អស់ និងប្រអប់លេខអេឡិត្រូនិចជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៥ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast ទទួលបានការឯកភាពលើការសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក

[បរទេស] ជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម ដោយទទួលបានលិខិតអនុញ្ញាត្តអោយមានការសាងសង់រោងចក្រោដំឡើងរថយន្តនៅរដ្ឋ North Carolina ដែលមានគម្រោងទំហំទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមបានទទួលពានរង្វាន់ “Air Permit” (ដោយសារតែ VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី) ដែលជាពានរង្វាន់នៃការចូលរួមការពារបរិស្ថាន ពីការបំភាយឧស្ម័នពុល ដែលនឹងអនុញ្ញាតឱ្យវាចាប់ផ្តើមការសាងសង់រោងចក្រនៅដំណាក់កាលទី១។ គេហទំព័ររបស់នាយកដ្ឋានការពារផលប៉ះពាល់បរិស្ថាននៃរដ្ឋ North Carolina បានបង្ហាញថា ការស្នើសុំការអនុញ្ញាតត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ហើយវាត្រូវបានអនុម័តនៅថ្ងៃទី 9 ខែកុម្ភៈ ។ ក្រុមហ៊ុន VinFast និយាយថា រោងចក្រដំណាក់កាលទី១នៃការដំឡើងនោះ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ។

សារព័ត៌មាន Reuters បានកត់សម្គាល់ថាដំណាក់កាលទី១ នៃគម្រោងនេះ ក្រុមហ៊ុនវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារទៅក្នុងរោងចក្រដំឡើងដែលនឹងអាចផលិតរថយន្តបាន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ហើយដំណាក់កាលទី២ នឹងផ្តោតលើការផលិតបន្ទះថ្ម សម្រាប់រថយន្តអគ្គិសនីផ្ទាល់នៅសហរដ្ឋអាមេរិច។ ក្រុមហ៊ុន VinFast មានមហិច្ឆតាចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោកមួយចំនួននៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះបានធ្វើការដឹកជញ្ជូនរថយន្តរាប់រយគ្រឿងដែលផលិតនៅប្រទេសវៀតណាម ទៅកាន់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ មួយក្នុងចំនោមម៉ូដែលដំបូងដែលវាកំពុងដាក់លក់គឺរថយន្តអគ្គិសនី VF 8 Eco City Edition ដោយរថយន្តម៉ូដែលនេះមានសមត្ថភាពអាចបើកបរបានចម្ងាយជាង ៣៣៣ គ.ម ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+